-
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្តល់បច្ចុប្បន្នភាពបន្ថែមអំពីការវិវត្តសភាពការណ៍ពាក់ព័ន្ធនឹងនិស្សិតនិងពលរដ្ឋកម្ពុជា នៅប្រទេសអ៉ីស្រាអែល (មានវីដេអូ)

-
សារពិសេសរបស់សម្តេចតេជោ ទាក់ទងដល់សង្រ្គាមរវាងអុីស្រាអែល ជាមួយក្រុមហាម៉ាស់របស់ប៉ាឡេស្ទីន ព្រមទាំងនិស្សិតកម្ពុជាដែលកំពុង សឹក្សានៅអុីស្រាអែល

-
សារសម្លេងពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនជនរួមជាតិ ពិសេសជូនចំពោះប្រជាជន និងនិស្សិតខ្មែរដែលកំពុងរស់នៅ និងសិក្សានៅប្រទេសអ៊ីស្រាអែល។ សូមស្តាប់ប្រសាសន៍សម្តេចធិបតី ….

-
សារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធករណីនិស្សិតខ្មែរជាង ៤០០នាក់ កំពុងសិក្សានៅប្រទេសអ៉ីស្រាអែល

-
សេចក្តីថ្លែងការណ៍របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនដំណឹងដល់ជនរួមជាតិឱ្យបានជ្រាបថា រាជរដ្ឋាភិបាលបានទទួលដំណឹងយ៉ាងក្រៀមក្រំបំផុតថា មាននិស្សិតខ្មែរម្នាក់ (ក្នុងចំណោមពលរដ្ឋខ្មែរចំនួន ៤៥០នាក់ កំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល) បានទទួលរងគ្រោះរហូតដល់បាត់បង់ជីវិត ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានផ្ទុះឡើងចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក។ រាជរដ្ឋាភិបាលសូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះ ការបាត់បង់ជីវិតនិស្សិតខ្មែររូបនេះ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសពជនរងគ្រោះ។ សូមជម្រាបជូនថា ភ្លាមៗក្រោយពីទទួលបានដំណឹង នៃការប្រយុទ្ធគ្នានេះ និងដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជា បានធ្វើទំនាក់ទំនងជាប់ជាប្រចាំជាមួយរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធរបស់អ៊ីស្រាអែល ដើម្បីជួយផ្ដល់ការការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងមានវត្តមាននៅទីនោះ។ រហូតមកទល់ពេលនេះ ក្រុមការងារយើងបានទាក់ទងជាមួយនិស្សិតខ្មែរភាគច្រើនរួចហើយដើម្បីតាមដានពីសុវត្ថិភាពរបស់ពួកគេ។ រាជរដ្ឋាភិបាល កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសភាពការណ៍ក្នុងប្រទេសអ៊ីស្រាអែល និងសហការជាប់ជាប្រចាំជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរយើងនៅទីនោះ ។ រាជរដ្ឋាភិបាល សូមជម្រាបដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងមានវត្តមានក្នុងប្រទេសអ៊ីស្រាអែល ទាក់ទងតាមប្រព័ន្ធ Whatapps ឬ Telegram មកលេខទូរស័ព្ទ +85586881688 ដើម្បីរាជរដ្ឋាភិបាលអាចទទួលព័ត៌មានបន្ថែមអំពីសុវត្ថិភាពរបស់បងប្អូន និងជួយផ្ដល់ការសម្របសម្រួលឱ្យបានទាន់ពេលវេលាក្នុងករណីចាំបាច់។ រាជរដ្ឋាភិបាល ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្នាក់នៅប្រទេសអ៊ីស្រាអែល ស្តាប់តាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែលឱ្យបានខ្ជាប់ខ្ជួនដើម្បីរក្សាសុវត្ថិភាពរបស់ខ្លួន។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនឹងជម្រាបជូននូវព័ត៌មានជាបន្តបន្ទាប់ដល់បងប្អូនជនរួមជាតិបានជ្រាបអំពីការវិវឌ្ឍន៍នៃស្ថានការណ៍នេះ៕…
-
គ.ជ.ប បង្ហាញប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បង្ហាញប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។ យោងតាមប្រតិទិននៃការបោះឆ្នោតដែល គ.ជ.ប បានសម្រេចរួចហើយ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ចំណែកឯការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ៕ ដោយ-រ៉ាវុធ
-
ការដំឡើងប្រាក់ឈ្នួលអប្បបរមានិងការគិតគូរអំពីសុខទុក្ខរបស់កម្មករនយោជិតគឺជាឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត (មានវីដេអូ)

-
ឯកឧត្តម សុខ សូកេន ស្នើឱ្យផ្នែកឯកជន និងភាគីពាក់ព័ន្ធ បន្តជួយផ្សព្វផ្សាយ និងរៀបចំកញ្ចប់ខ្សែទស្សនកិច្ចមកកាន់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក

(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជនធ្វើដំណើរទស្សនកិច្ច និងចុះជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ។ ពិធីនេះ រៀបចំឡើងក្នុងគោលបំណងលើកស្ទួយវិស័យទេសចរណ៍ និងការបន្តជួយរៀបចំតំបន់នេះ ឲ្យក្លាយទៅជាគោលដៅទេសចរណ៍មួយដ៏ទាក់ទាញសម្រាប់វិស័យទេសចរណ៍ខេត្តសៀមរាប និងជាគំរូដ៏ល្អសម្រាប់ការរៀបចំសហគមន៍ផ្សេងៗទៀតនៅក្នុងខេត្ត ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅ ការគាំពារបរិស្ថាន និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន ។ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញ និងលើកទឹកចិត្តឱ្យមានការវិនិយោគខ្នាតតូច មធ្យម និងធំនានា ឱ្យបង្កើនការចូលរួមពីប្រជាជនមូលដ្ឋាន ផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋសហគមន៍ ផ្តល់ប្រយោជន៍អតិបរមាដល់មូលដ្ឋាន គោរពតាមគោលការណ៍ចីរភាព និងការទទួលខុសត្រូវ ស្របតាមទស្សនទាន “ការអភិរក្សបម្រើដល់ការអភិវឌ្ឍ ការអភិវឌ្ឍបម្រើដល់ការអភិរក្ស” និងស្របតាមគោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌ ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យផ្នែកឯកជន និងភាគីពាក់ព័ន្ធ ជាពិសេស លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បន្តជួយផ្សព្វផ្សាយ និងរៀបចំកញ្ចប់ខ្សែទស្សនកិច្ចមកកាន់សហគមន៍នេះឲ្យបានច្រើនបន្ថែមទៀត។ ជាទីបញ្ចប់ សមាជិកសហគមន៍ បានសម្តែងនូវការរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលមានគំនិតផ្តួចផ្តើមនានាក្នុងការជំរុញការអភិវឌ្ឍន៍ និងអភិរក្សសហគមន៍ទេសចរណ៍…
-
វីដេអូ៖ អ្វីទៅជាសមាជិកអាស៊ាន ?
