-
គ.ជ.ប ប្រកាសព័ត៌មានលទ្ធផលបណ្តោះអាសន្នថ្ងៃទីប្រាំ នៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

(ភ្នំពេញ)៖ លទ្ធផលបណ្តោះអាសន្នថ្ងៃទីប្រាំ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅទូទាំងប្រទេស មានដូចខាងក្រោម៖ លទ្ធផលសរុបរយៈពេល ៥ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត៖ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៤៥.៦៥៤ នាក់អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៥៣.៩៨១ នាក់ អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ៤.៣៥៥ នាក់អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៩.៨៤៣ នាក់។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ តាមឃុំ សង្កាត់ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ដូចនេះ សូមអញ្ជើញ៖-ប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយនៅតាមឃុំ សង្កាត់ ឬតាម គេហទំព័រ voterlist.nec.gov.kh ឬកម្មវិធីទូរសព្ទដៃ: App-NECKH ។ ប្រសិនបើពិនិត្យ ឃើញថា មានការកត់ត្រាមិនបានត្រឹមត្រូវតាមអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរដែលមាន សុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត។ ដោយ-រ៉ាវុធ
-
ឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញ៖ កម្ពុជា ប្រតិបត្តិរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស

(ភ្នំពេញ)៖ ឯកឧត្តម និត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានគូសបញ្ជាក់ថា កម្ពុជា ប្រតិបត្តិរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ដែលបានកំពុងចាក់ឫសក្នុងវប្បធម៌នយោបាយកម្ពុជា និងកំពុងមានវឌ្ឍនភាពឈានឡើងជាជំហានៗ ខណៈលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក៏ជាមូលដ្ឋានគ្រឹះ នៃសណ្តាប់ធ្នាប់នយោបាយទំនើប នៃកម្ពុជា ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែងក្នុងព្រះរាជពិធីអបអរសាទរទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ខែតុលាឆ្នាំ២០២៣ នៅសាលាមហោស្របកោះពេជ្រ ថា ព្រះរាជាណាចក្រកម្ពុជា បានប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស ហើយកម្ពុជា សម្រេចបានជំហានវឌ្ឍនភាពថ្មីៗ តាមរយៈការអនុវត្តនិយាមគោលការណ៍ធម្មនុញ្ញសំខាន់ដូចជា៖ ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិ អំណាចទាំងអស់ ជារបស់ប្រជាពលរដ្ឋ ប្រើតាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងសាលាជម្រះក្ដី។ អំណាចទាំងបី មានសមត្ថកិច្ចដាច់ពីគ្នា, អំណាចនីតិប្បញ្ញត្តិ និងអំណាចនីតិប្រតិបត្តិ មានគោលការណ៍រក្សាតុល្យភាពទៅវិញទៅមក គឺរដ្ឋសភា ផ្តល់សេចក្តីទុកចិត្តបង្កើតរាជរដ្ឋាភិបាល រដ្ឋសភា មិនអាចត្រូវបានរំលាយមុនផុតអាណត្តិបានឡើយ វៀរលែងតែករណីរាជរដ្ឋាភិបាល ត្រូវបានទម្លាក់ពីរដងក្នុង ១២ខែ។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានលើកឡើងទៀតថា កម្ពុជា ប្រតិបត្តិរបបបោះឆ្នោតពហុបក្ស ដោយរក្សាបាននូវភាពចម្រុះជាពហុបក្ស ជាលំហសេរីភាព នយោបាយ និងធានារក្សា…
-
កម្ពុជា និងអង់គ្លេស នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសឧក្រិដ្ឋឆ្លងដែន

ភ្នំពេញ៖កម្ពុជាប្រកាសស្វាគមន៍ក្នុងការបន្តបង្កើនកិច្ចសហការប្រតិបត្តិការបង្ការ បង្រ្កាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសឧក្រិដ្ឋឆ្លងដែន ជាមួយក្រុមការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មមានការចាត់តាំង(NCA)នៃចក្រភពអង់គ្លេស ក្នុងគោលបំណងថែរក្សាសន្តិសុខ ជូនពលរដ្ឋប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ផងដែរ។ ការសម្តែងរីករាយស្វាគមន៍របស់ភាគីកម្ពុជា ធ្វើឡើងតាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលបានអនុញ្ញាតទទួលជួប លោក PETER VERNON មន្រ្តីទំនាក់ទំនងរបស់ទីភ្នាក់ជាតិ នៃចក្រភពអង់គ្លេស ទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មមានការចាត់តាំង(NCA) ប្រចាំវៀតណាម កម្ពុជា ឡាវ និងព្រុយណេ និងលោក MARC THAYRE អនុប្រធានបេសកកម្ម នៃស្ថានទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី កាលពីថ្ងៃទី៥ខែតុលា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។ ប្រភពបញ្ជាក់ថា ក្នុងឱកាសនេះលោក PETER VERNON បានសម្តែងនូវការចូលរួមអបអរសាទរចំពោះឯកឧត្តមនាយឧត្តម ស ថេត ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា អគ្គស្នងការនគរបាលជាតិ និងបានស្នើសុំបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មមានការចាត់តាំង(NCA) ជាមួយនគរបាលជាតិកម្ពុជា ដែលមានពីមុនមកតាមរយៈយន្តការដែលមានស្រាប់។ ជាមួយគ្នានោះ លោក MARC THAYRE ក៏បានលើកឡើងពីការផ្តល់ជូននូវការបណ្តុះបណ្តាលដល់នគរបាលជាតិកម្ពុជា ពាក់ព័ន្ធភាសាអង់គ្លេស ក៏ដូចជាមុខជំនាញបច្ចេកវិទ្យា និងការប្រយុទ្ធប្រឆាំងបទល្មើសផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។ លោកក៏បានថ្លែងអំណរគុណដល់នគរបាលជាតិកម្ពុជា…
-
រដ្ឋមន្ត្រីមុខងារសាធារណៈ និងទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ជួបពិភាក្សាគ្នាពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ ពិសេស យន្តការនៃការប្រឡងជ្រើសរើសមន្ត្រីរាជការ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី បានជួបពិភាក្សាគ្នា ពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ ពិសេស យន្តការនៃការប្រឡងជ្រើសរើសមន្ត្រីរាជការ កាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅបន្ទប់សវនាការ នៃទីស្តីការក្រសួងមុខងារសាធារណៈ តបតាមសំណើរបស់ស្ថានទូត សហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា ។ នៅក្នុងជំនួបនោះ ថ្នាក់ដឹកនាំទាំងពីរបានធ្វើការពិភាក្សាជុំវិញប្រធានបទ ពាក់ព័ន្ធមួយចំនួននឹងវិស័យមុខងារសាធារណៈ កិច្ចការងារកំណែទម្រង់ រដ្ឋបាលសាធារណៈ និងប្រធានបទផ្សេងៗបន្ថែមទៀត ដែលរួមមានយន្តការ នៃការប្រឡងជ្រើសរើសមន្ត្រីដែលបានអនុវត្តក្នុងប្រទេសទាំងពីរ ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត និងសហការី បានចែករំលែកអំពីស្ថានភាព និងដំណើរការ នៃការជ្រើសរើសមន្ត្រីរាជការនៅសហរដ្ឋអាមេរិក ដោយបានលើកឡើងអំពីការលំបាក នៃការផ្សព្វផ្សាយព័ត៌មាន ដើម្បីទាក់ទាញអ្នកដែលមានសមត្ថភាព និងចម្រុះជាតិសាសន៍ពីបណ្តារដ្ឋនានា ជាពិសេសរដ្ឋដែលនៅដាច់ស្រយាលឱ្យមកចូលរួមប្រឡងមន្ត្រីដោយផ្អែកលើគោលការណ៍ស្មើភាព និងមានសមត្ថភាព ។ ឯកឧត្តមរដ្ឋមន្ត្រីបានកត់សម្គាល់រាល់ចំណុចដែលឯកអគ្គរដ្ឋទូតបានលើកឡើង និងបានគូសបញ្ជាក់អំពីបេសកកម្មរបស់ក្រសួងមុខងារសាធារណៈ ជាពិសេសទៅលើការអនុវត្តចក្ខុវិស័យ និងវិធានអាទិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី…
-
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ៖ ការអនុវត្តរដ្ឋធម្មនុញ្ញរយៈពេល៣០ឆ្នាំកន្លងមកនេះ កម្ពុជា សម្រេចបាននូវសមិទ្ធផលធម្មនុញ្ញដ៏ថ្លៃថ្លា ក្នុងការកសាងប្រទេសជាតិ ឱ្យទៅជាកោះសន្តិភាព

ភ្នំពេញ៖ ថ្លែងក្នុងព្រះរាជពិធីអបអរសាទរទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ នាព្រឹកថ្ងៃទី០៥ តុលា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានមានប្រសាសន៍ថា រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ ដែលត្រូវបានអនុម័តដោយសភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ដែលព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ទ្រង់ឡាយព្រះហស្តលេខា លើព្រះរាជក្រម ប្រកាសឱ្យប្រើ។ សភាធម្មនុញ្ញ បានតាក់តែងរក្សាឱ្យមានមកវិញនូវគុណតម្លៃប្រពៃណីខ្មែរ (គឺជាតិ សាសនា ព្រះមហាក្សត្រ) អមជាមួយគុណតម្លៃធម្មនុញ្ញទំនើបជាមូលដ្ឋានគ្រឹះ (គឺប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ) ដោយបញ្ចូលទាំងស្រុងនិងលម្អិតនូវខ្លឹមសារនៃឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ការបន្សំបន្ស៊ីគ្នានៃគុណតម្លៃទាំងពីរ បានបង្កនូវកម្លាំងសម្របសម្រួលនិងជំរុញរួមគ្នា ក្នុងការដោះស្រាយបញ្ហានយោបាយនិងបញ្ហាច្បាប់ ដោយរក្សាបាននូវភាពសុខដុមរមនាក្នុងសង្គម។ រដ្ឋធម្មនុញ្ញនេះ ត្រូវបានធ្វើវិសោធនកម្មចំនួន១០លើក និងត្រូវបង្កើតច្បាប់ធម្មនុញ្ញបន្ថែមចំនួនមួយ ដើម្បីឆ្លើយតបទៅនឹង តម្រូវការជាក់ស្ដែងរបស់សង្គម ។ ការអនុវត្តរដ្ឋធម្មនុញ្ញក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវសមិទ្ធផលធម្មនុញ្ញដ៏ថ្លៃថ្លា ស្របតាមឆន្ទៈដែលបានសរសេរចារឹកក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញ ក្នុងការកសាងប្រទេសជាតិ ឱ្យទៅជា “កោះសន្តិភាព ” ឡើងវិញពេញបរិបូរណ៍នៅក្រោមម្លប់ដ៏ត្រជាក់នៃព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។…
-
រដ្ឋមន្ត្រីមុខងារសាធារណៈ៖ អាយុមិនមែនត្រឹមជាតួលេខទេ តែបង្ហាញពីការឆ្លងកាត់បទពិសោធជាក់លាក់ នៃការវិវត្តរបស់សង្គម និងចំណេះដឹងនានា

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងនៅលើបណ្ដាញសង្គមនាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ថា អាយុមិនមែនត្រឹមជាតួលេខទេ តែបង្ហាញពីការឆ្លងកាត់បទពិសោធជាក់លាក់ នៃការវិវត្តរបស់សង្គម និងចំណេះដឹងនានា ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន គឺជាឥស្សរជនពោរពេញដោយចំណេះ ជំនាញ បទពិសោធន៍ ប្រកបដោយឧត្តមគតិស្នេហាជាតិ។ ក្នុងជំនួបនាព្រឹកថ្ងៃទី៥ ខែតុលា លោកអ៊ំ បានផ្តល់ដំបូន្មាន និងចែករំលែកចំណេះដឹងរបស់លោកអ៊ំជាច្រើនលើវិស័យមុខងារសាធារណៈ ដោយបានពន្យល់ពីការវិវត្ត និងភាពប្រឈមរបស់រដ្ឋបាលសាធារណៈកម្ពុជាក្នុងដំណាក់កាលនីមួយៗនៃប្រវត្តិសាស្រ្ត ក្នុងនោះ (១) ១៩៥៣៖ ការប្រឈមនៅក្រោយសម័យអាណានិគមនិយមបារាំង បន្ទាប់ពីការចាកចេញភ្លាមៗនៃមន្រ្តីរដ្ឋបាលបារំាង (២) ១៩៧៩៖ បញ្ហាប្រឈមក្នុងការដឹកនាំ និងគ្រប់គ្រងរដ្ឋបាលសាធារណៈនៅក្រោយសម័យខ្មែរក្រហមដែលធនធានមនុស្ស និងមន្រ្តីរាជការគ្រប់វិស័យ ត្រូវបានកាប់សម្លាប់ (៣)១៩៩៣៖ ដែលកម្ពុជាត្រូវកែសម្រួលរចនាសម្ព័ន្ធរដ្ឋ និងសមាហរណកម្មសង្គមពីគ្រប់ភាគី។ ឯកឧត្តមបានឱ្យដឹងទៀតថា ការប្រឈមទាំងអស់នេះ និងដំណោះស្រាយជាបន្តបន្ទាប់ពិតជាទាមទារឲ្យមានភាពជាអ្នកដឹកនាំឆ្លើយតបនឹងស្ថានភាពជាក់ស្តែង ជាមួយឥរិយាបទ និងសិល្បៈក្នុងការសម្របសម្រួលប្រកបដោយភាពចាស់ទុំ រហូតទើបយើងអាចមានការវិវឌ្ឍមកដល់សព្វថ្ងៃនេះ។ ជារួមប្រព័ន្ធដឹកនាំ គ្រប់គ្រងមុខងារសាធារណៈដែលមានពេលបច្ចុប្បន្ននេះ មិនមែនកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែដោយការលះបង់ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់ដំណាក់កាលទាំងអស់។…
-
គណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ចូលរួមមហាសន្និបាតវិសាមញ្ញលើកទី៤ របស់សហភាពប្រៃសណីយ៍សកល នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត

ភ្នំពេញ៖ ឯកឧត្តម ប៉ា វង្សវិចិត្រ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតវិសាមញ្ញលើកទី៤ របស់សហភាពប្រៃសណីយ៍សកល នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។ មហាសន្និបាតវិសាមញ្ញនេះ មានការចូលរួមពីថ្នាក់ដឹកនាំប្រទេសសមាជិក និងប្រតិបត្តិករប្រៃសណីយ៍ជាតិនិងឯកជន មកពី ១៩២ប្រទេស។ ក្នុងឱកាសមហាសន្និបាតវិសមញ្ញនេះ ប្រធានបទសំខាន់មួយដែលត្រូវបានលើកយកពិភាក្សាគឺការបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីដើម្បីពង្រីកវិស័យប្រៃសណីយ៍កាន់តែទូលំទូលាយ (WPSPs) ដែល រួមមានក្រុមហ៊ុនឯកជន និងអង្គការដៃគូនៅខាងក្រៅបណ្តាញរបស់ UPU ជាពិសេសការប្រើឌីជីថលជាជំនួយ ដើម្បីធានាបាននូវសេវាកម្មប្រកបដោយប្រសិទ្ធភាពជាសកល។ ទន្ទឹមនឹងនេះ ប្រទេសសមាជិកក៏បានពិនិត្យមើលវិធីសាស្រ្តក្នុងការអភិវឌ្ឍសេវាកម្មហិរញ្ញវត្ថុប្រៃសណីយ៍ ផងដែរ។ សំណើដែលបានលើកឡើង បានពិភាក្សាទៅលើការស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានាដែលទាក់ទងនឹងការផ្លាស់ប្តូរទីផ្សារយ៉ាងឆាប់រហ័ស និងដើម្បីពង្រីកតួនាទីរបស់វិស័យប្រៃសណីយ៍ ក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុសកល សម្រាប់មនុស្សជាងមួយពាន់លាននាក់ដែលមិនបានប្រើប្រាស់សេវាកម្មធនាគារ។ មហាសន្និបាតវិសាមញ្ញនេះ ក៏បានពិភាក្សាបន្ថែមដោយឈរលើមូលដ្ឋានសេចក្តីសម្រេចមហាសន្និបាតលើកទី២៧ នៅក្រុងអាប៊ីហ្សង់ ប្រទេសកូតឌីវ័រ ឆ្នាំ២០២១ ដែលផ្តោតលើសកម្មភាពការការពារអាកាសធាតុក្នុងវិស័យប្រៃសណីយ៍។ ប្រទេសសមាជិកក៏បានពិនិត្យឡើងវិញនូវសំណើសម្រាប់គោលដៅអនុវត្តកាត់បន្ថយការបំភាយឧស្ម័នដោយស្ម័គ្រចិត្ត និងការប្តេជ្ញាលើការដាក់ចេញសកម្មភាពដោះស្រាយបញ្ហាអាកាសធាតុ គំនិតផ្តួចផ្តើមការកសាងសមត្ថភាព និងឱកាសក្នុងកិច្ចសហប្រតិបត្តិការជាមួយ WPSPs ដើម្បីរកដំណោះស្រាយ បញ្ហាអាកាសធាតុ។ ទន្ទឹមនឹងនេះ UPU ក៏បានបើកកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រឆ្នាំ២០២៣ នៅក្នុងឱកាសនៃមហាសន្និបាទនេះផងដែរ ដោយមានវត្តមានពីថ្នាក់ដឹកនាំជាន់ខ្ពស់ដូចជា៖ រដ្ឋមន្ត្រី ប្រធាននិយ័តករប្រៃសណីយ៍ និងនាយកប្រតិបត្តិប្រៃសណីយ៍…
-
អាល្លឺម៉ង់ និង GIZ រួមចំណែកលើការគ្រប់គ្រងសំណល់ និងបច្ចេកទេសកែច្នៃសំណល់ឡើងវិញនៃកិច្ចសហប្រតិបត្តិការទ្វេភាគី

ភ្នំពេញ៖ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជាបានថ្លែងថា អាល្លឺម៉ង់នឹងរួមចំណែកក្នុងការពង្រឹងវិស័យបរិស្ថានលើការគ្រប់គ្រងសំណល់រឹង រាវ និងបច្ចេកទេសកែច្នៃសំណល់ទាំងនោះឡើងវិញ ។ ឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជាថ្លែងយ៉ាងដូច្នេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី ០៥ តុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង ។ ជាការគូសបញ្ជាក់បន្ថែម ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការអបអរសាទរជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដែលទទួលបានតំណែងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន និងបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីបន្តរវាងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងកម្ពុជា ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតបានថ្លែងអំណរគុណចំពោះសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រជាជនអាល្លឺម៉ង់ GIZ, KfW និងសហការី ដែលបានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាបរិស្ថានទាំងក្នុងតំបន់ និងសកល ជាពិសេសការប្រែប្រួលអាកាសធាតុ សេដ្ឋកិច្ចចក្រា និងការកាត់បន្ថយការបំពុលដោយប្លាស្ទិក ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា បញ្ហាប្លាស្ទិកជាបញ្ហាចម្បងដែលក្រសួងបានដាក់ចេញនៅកំឡុងនៃ ១០០ថ្ងៃនៃការចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងបរិស្ថានរបស់ឯកឧត្តម ហើយជាក់ស្តែងក្រសួងក៏ទទួលបានជោគជ័យគួរជាទីមោទន ដោយមានសិស្សានុសិស្សជាង ១.៤លាននាក់ចូលរួម ។ ហើយការចូលរួមនេះ គូសបញ្ជាក់ពីភាពវិជ្ជមាននៃផ្លាស់ប្តូរឥរិយាបទរបស់យុវជនជំនាន់ក្រោយ ដើម្បីប្រយុទ្ធប្រឆាំងនឹងសំណល់ប្លាស្ទិក ឈានឆ្ពោះទៅភាពស្អាត បៃតង ដោយចីរភាព…
-
ឯកអគ្គរដ្ឋទូត អាមេរិក វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តការ កងកម្លាំងអនុវត្តច្បាប់ អាមេរិកជាមួយកងកម្លាំងអគ្គស្នងការនគរបាលជាតិ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ

ភ្នំពេញ៖ ខណៈអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃ ទី៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម W.PATRICK MURPHY ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តការរវាង កងកម្លាំងអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកជាមួយ និងកងកម្លាំងអគ្គស្នងការនគរបាលជាតិ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសគឺការជួយគាំទ្រពីនគរបាលជាតិកម្ពុជា រាលការស្នើសុំកិច្ចសហការពីសហរដ្ឋអាមេរិក ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងឱកាសនោះ ក៏បានថ្លែងអំណរគុណចំពោះការធានាសន្តិសុខប្រកបដោយសុវត្ថិភាព ដែលនគរបាលជាតិកម្ពុជា បានផ្តល់ជូនស្ថានទូត រួមមានទាំងកិច្ចការពារស្ថានទូតអាមេរិក ការពារប្រតិភូ បុគ្គលិកការទូត និងនិវេសនដ្ឋាន រួមទាំងពលរដ្ឋអាមេរិកដែលស្នាក់នៅកម្ពុជា ប្រកបដោយកាយវិការទន់ភ្លន់ ម៉ត់ចត់ ម៉ឺងម៉ាត់ អត់ធ្មត់។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានសម្ដែងនូវការកោតសរសើរចំពោះសមិទ្ធផលរបស់ក្រុមការងារ Task Force ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយ កងកម្លាំងអនុវត្តច្បាប់អាមេរិកអមស្ថានទូតប្រចាំកម្ពុជា ជាពិសេស ឯកឧត្តម បានលើកឡើងពីទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន ដែលទើបបង្កើតថ្មី ប៉ុន្តែសម្រេចបានសមិទ្ធផលរួមសហការគ្នាក្នុងការទប់ស្កាត់ និងប្រឆាំងបទល្មើសគ្រឿងញៀនបានជាច្រើនករណីធំៗ ដែលការងារនេះមិនត្រឹមតែជួយកម្ពុជាឱ្យគេចផុតពីបទល្មើសដោយសារតែការចរាចរជួញដូរចែកចាយគ្រឿងញៀន និងក៏ជាការជួយដល់សហរដ្ឋអាមេរិក…
-
រដ្ឋមន្ត្រីក្រសួងសការងារ និងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ឯកភាពពង្រឹងសមត្ថភាពជំនាញបច្ចេកទេសដល់បុគ្គលិក

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជាដែលដឹកនាំដោយលោកឧកញ៉ាសុខ ពិសិដ្ឋ នៅទីស្តីការក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាបឋមប្រតិភូសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា បានអបអរសាទរជូន ឯកឧត្តម ហេង សួរ ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងអាណត្តិទី៧នេះ។ ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាលនោះភាគីទាំងពីរ បានឯកភាពក្នុងការពង្រឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់បុគ្គលិកក្នុងរោងចក្រ សហគ្រាស ដើម្បីបង្កើនផលិតភាពការងារ និងលក្ខខណ្ឌការងារកាន់តែល្អប្រសើរ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ជំរុញបន្ថែមទៀតឱ្យវិស័យឯកជន បន្តពង្រឹងការអនុវត្តកាតព្វកិច្ចបណ្តុះបណ្តាលកូនជាង និងបុគ្គលិកហាត់ការដើម្បីផ្សារភា្ជប់ទ្រឹស្តីជាមួយនឹងជំនាញផ្ទាល់ក្នុងគោលបំណងឆ្លើយតបប្រកបដោយប្រសិទ្ធិភាពខ្ពស់សម្រាប់តម្រូវការទីផ្សារដែលកំពុងមានភាពប្រកួតប្រជែង។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញវិស័យឯកជនបន្តអនុវត្តឱ្យបានពេញលេញលើកាតព្វកិច្ចរបបសន្តិសុខសង្គមលើផ្នែកគ្រោះថ្នាក់ការងារ និងការថែទាំសុខភាព និងប្រាក់សោធន ដែលជាការគិតគូរដល់កម្មករនិយោជិត។ ក្នុងការជជែកពិភាក្សាត្រង់ទៅត្រង់មកភាគីទាំងពីរ បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាដើម្បីបរិយាកាសនៃការវិនិយោគដែលអំណោយផល ក៏ដូចជាទំនាក់ទំនងវិជ្ជាជីវៈ ក្នុងរោងចក្រ សហគ្រាសឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។ មុននឹងបញ្ចប់ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់វិស័យឯកជនដែលបានគាំទ្រចំពោះការដំឡើងប្រាក់ឈ្នួលអប្បរមាចំនួន២០៤ដុល្លារសម្រាប់ឆ្នាំ២០២៤ដល់កម្មករនិយោជិតក្នុងវិស័យផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ៕ ប្រភព ៖ ក្រសួងសការងារ