Category: នយោបាយ

  • សម្តេចតេជោ ហ៊ុន សែន អបអរសាទរទិវាគ្រូបង្រៀន ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព”

    សម្តេចតេជោ ហ៊ុន សែន អបអរសាទរទិវាគ្រូបង្រៀន ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព”

    ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គម សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចូលរួមអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព” ។ សម្តេចតេជោ បានបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៧មក ព្រះរាជាណាចក្រកម្ពុជាយើង បានរៀបចំទិវាគ្រូបង្រៀនជារៀងរាល់ឆ្នាំ នៅថ្ងៃទី៥ ខែតុលា។ សម្រាប់ប្រធានបទទិវាគ្រូបង្រៀនឆ្នាំ២០២៣នេះគឺ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព” ក្នុងគោលបំណងដើម្បីបំផុសនូវគ្រប់ភូមិសិក្សាទូទាំងប្រទេស និងរំលឹកពីគុណបំណាច់របស់គ្រូបង្រៀន ដែលបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ស្មារតី និងវិជ្ជាជីវៈ ក្នុងការបំពេញភារកិច្ច ជាអ្នកបណ្ដុះបណ្ដាលដើម្បីផ្ទេរនូវតម្លៃ ព្រមទាំងទូន្មានឱ្យសិស្សានុសិស្សធ្វើតែអំពើល្អ ស្គាល់ខុស ស្គាល់ត្រូវ និងចេះគោរពចាស់ទុំ។ សម្តេច បានបន្ថែមថា គ្រូបង្រៀនត្រូវបានចាត់ទុកជា មាតាបិតា ទីពីរ ដែលបានផ្តល់ការអប់រំទាំងចំណេះវិជ្ជា និងអត្តចរិតដល់កុលបុត្រ កុលធីតា របស់យើងដែលជាទំពាំងស្នងឬស្សី។ សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ផ្តើមចេញពីការអនុវត្តអ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ…

  • ឯកឧត្តម អ៊ាង សុផល្លែត ៖ ថិវិកាមូលនិធិបរិស្ថានត្រូវបម្រើឱ្យការងារអាទិភាពក្រសួងដោយតម្លាភាព គណនេយ្យភាព ដើម្បីឈានឈ្ពោះទៅសម្រេចបានជោគជ័យស្របតាមយុទ្ធសាស្រ្តបញ្ចកោណ

    ឯកឧត្តម អ៊ាង សុផល្លែត ៖ ថិវិកាមូលនិធិបរិស្ថានត្រូវបម្រើឱ្យការងារអាទិភាពក្រសួងដោយតម្លាភាព គណនេយ្យភាព ដើម្បីឈានឈ្ពោះទៅសម្រេចបានជោគជ័យស្របតាមយុទ្ធសាស្រ្តបញ្ចកោណ

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា ការប្រើប្រាស់ថវិកាមូលនិធិបរិស្ថាន ចាំបាច់ត្រូវបម្រើឱ្យការងារអាទិភាពរបស់ក្រសួង និងមានតម្លាភាព គណនេយ្យភាព ហើយសមស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១ ។ ការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយមន្រ្តីរាជការ នៃលេខាធិការដ្ឋាននៃគណៈកម្មាធិការមូលនិធិ បរិស្ថាន និងសង្គមជាលក្ខណៈគ្រួសារបរិស្ថាន នៅទីស្តីការក្រសួង នាថ្ងៃទី០៤ តុលា ឆ្នាំ២០២៣ ។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានរៀបចំថវិកាមូលនិធិបរិស្ថាន និងសង្គមឡើង ដើម្បីបំពេញ និងបម្រើឱ្យវិស័យបរិស្ថាន ទៅតាមអាទិភាពដែលក្រសួងបានដាក់ចេញ ហើយចំពោះករណីដែលមិនចំទិសដៅអាទិភាព ត្រូវសម្រួចទិសដៅឱ្យចំឡើងវិញ ។ ការងារបរិស្ថានគឺមានភាពសំខាន់ជាសកល ដូចនេះនាវាបរិស្ថានអាចឆ្ពោះទៅមុខបានលឿន គឺពឹងអាស្រ័យលើការប្រើប្រាស់ថវិកាមូលនិធិបរិស្ថាន និង សង្គមបានចំទិសដៅ ចំការងារអាទិភាព ប្រកបដោយតម្លាភាព មានប្រសិទ្ធភាពបំផុត និងស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១ នៃមុំទី២ ទី៤ និងទី៥ គឺធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដោយជំរុញការលើកកម្ពស់…

  • សហរដ្ឋអាមេរិកពង្រឹងកិច្ចសហប្រតិបត្តិការលើការងារអាទិភាពបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិដោយចីរភាព

    សហរដ្ឋអាមេរិកពង្រឹងកិច្ចសហប្រតិបត្តិការលើការងារអាទិភាពបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិដោយចីរភាព

    ភ្នំពេញ៖ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី០៤ តុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជាបានថ្លែងថា ការគ្រប់គ្រងធនធានធម្មជាតិដោយចីរភាព គឺជាកត្តាសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា ។ ឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការ ដែលមានកន្លងមកលើកិច្ចការពារសត្វព្រៃ Mekong US និង ព្រៃឡង់បៃតង ហើយលើសពីនេះសហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហប្រតិបត្តិការបន្ត លើការអភិវឌ្ឍអនាគតបៃតង(Green future) តំបន់ជុំវិញបឹងទន្លេសាប និងវេទិកានៃកិច្ចប្រជុំកំពូលស្តីពី ការប្រែប្រួលអាកាសធាតុ (Cambodia Climate Summit) ដែលរៀបចំនៅខែវិច្ឆិកាខាងមុខ ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបន្តទៀតថា សហរដ្ឋអាមេរិកបានផ្តល់ហិរញ្ញប្បទានច្រើនជាងគេដល់មូលនិធិអាកាសធាតុបៃតង ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ដែលមានកម្ពុជាផងដែរ ។ បន្ថែមពីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានស្នើសុំឯកឧត្តមរដ្ឋមន្រ្តីស្វែងយល់ពីការងារអាទិភាពរបស់ក្រសួងបរិស្ថាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក ដែលបានរួមចំណែកក្នុងការពារធនធានធម្មជាតិ និងកិច្ចសហការទប់ស្កាត់ការប្រែប្រួលអាកាសធាតុដែលជាបញ្ហាសកល ។ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបពីការងារអាទិភាពដែលក្រសួងបានដាក់ចេញ ទី១ គឺការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយមានការចូលរួមពីសិស្សានុសិស្ស ដែលជាយុវជនជំនាន់ក្រោយជាង ១.៤លាននាក់…

  • ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦

    ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រារព្ធ ទិវាគ្រូបង្រៀនលើកទី២៦ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ ។ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ ចំពោះ លោកគ្រូ អ្នកគ្រូបង្រៀនទាំងអស់នៅទូទាំងព្រះរាជាណាចក្រ កម្ពុជា ដែលបានខិតខំពង្រឹងសមត្ថភាព របស់ខ្លួន និងចូលរួមបំពេញតួនាទីប្រកបដោយមនសិការវិជ្ជាជីវៈ និងស្មារតី ទទួលខុសត្រូវខ្ពស់។ ឯកឧត្តមរដ្ឋ មន្ត្រី បានលើកឡើងថា បើគ្មានការ រួមចំណែកពីគ្រូបង្រៀនទេ ក្រសួងក៏មិនអាចអនុវត្តកំណែទម្រង់ សាលា រៀន ឆ្ពោះទៅរកឧត្តមភាពបានដែរ ហើយការប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀននាថ្ងៃនេះគឺ ដើម្បីបង្ហាញឱ្យ កាន់ តែច្បាស់នូវតួនាទីដ៏សំខាន់របស់គ្រូបង្រៀន ក្នុងការធ្វើបរិវត្តកម្មអ្នកសិក្សាប្រកបដោយសក្តានុពល។ កម្ពុជា រំពឹងទុកថា គ្រូបង្រៀននៅកម្ពុជានឹងត្រូវទទួលបានការជឿទុកចិត្ត និងការទទួល ស្គាល់ ថាជា «អ្នកផលិត ចំណេះ ដឹង អ្នកអនុវត្តពិតប្រាកដនៅកម្រិតសាលារៀន និងជាដៃគូសម្រាប់…

  • គិតគូពីជីវភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពដ៍ចម្បងបំផុត របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ! (មានវីដេអូ)

    គិតគូពីជីវភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពដ៍ចម្បងបំផុត របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត !  (មានវីដេអូ)
  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា កំពុងស្ថិតនៅលើគន្លងមាគ៌ា នៃការអភិវឌ្ឍលូតលាស់ឥតឈប់ឈរ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា កំពុងស្ថិតនៅលើគន្លងមាគ៌ា នៃការអភិវឌ្ឍលូតលាស់ឥតឈប់ឈរ

    (ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកជំទាវ ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ កម្ពុជា បានលើកឡើងថា កិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា កំពុងស្ថិតនៅលើគន្លងមាគ៌ា នៃការអភិវឌ្ឍលូតលាស់ឥតឈប់ឈរ ។ សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោកជំទាវ ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត និងសហការី និងបានអរគុណចំពោះលិខិតអបអរសាទរ ក្នុងឱកាស នៃការចូលកាន់ តំណែងជានាយករដ្ឋមន្រ្តីរបស់ សម្តេចធិបតី កាលពីខែសីហា ឆ្នាំ២០២៣ ព្រមទាំងបានអរគុណ លោកជំទាវឯកអគ្គរដ្ឋទូត ដែលបានសម្របសម្រួល និងរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់សាធារណរដ្ឋឥណ្ឌា កាលខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងតួនាទីជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានគាំទ្រដល់កម្ពុជា…

  • នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរកីឡាករម៉ូតូទឹកកម្ពុជា សាលី ហ្វីលីន ដែលបានឈ្នះមេដាយមាស១ និងមេដាយប្រាក់១ ក្នុងការប្រណាំងម៉ូតូទឹក នៅសហរដ្ឋ(អាមេរិក

    នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរកីឡាករម៉ូតូទឹកកម្ពុជា សាលី ហ្វីលីន ដែលបានឈ្នះមេដាយមាស១ និងមេដាយប្រាក់១ ក្នុងការប្រណាំងម៉ូតូទឹក នៅសហរដ្ឋ(អាមេរិក

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរកីឡាករម៉ូតូទឹកកម្ពុជា សាលី ហ្វីលីន ដែលបាន ឈ្នះមេដាយមាស១ និងមេដាយប្រាក់១ ក្នុងព្រឹត្តិការណ៍ ប្រណាំង ម៉ូតូទឹក កម្រិតពិភពលោក ២០២៣ ជុំទី៣ ( មេដាយមាស លើវិញ្ញាសា Amateur Runabout 1100 Limited និងមេដាយប្រាក់ លើវិញ្ញាសា Amateur Runabout Rec Lites ) ក្នុង ទី ក្រុង Lake Havscu រដ្ឋអារីសូណា សហរដ្ឋ អាមេរិក ថ្ងៃទី៣ តុលា ២០២៣ ។ យោងតាមកីឡាករ សាលី អ៊ូមើត ដែលជាប្រធានក្រុមដឹកនាំក្រុមកីឡាម៉ូតូទឹកកម្ពុជា ចូលរួមព្រឹត្តិការណ៍ខាងលើ បានបញ្ជាក់ថា សាលី ហ្វីលីន បានធ្វើការប្រកួតមុនគេលើ ២វិញ្ញាសា ហើយធ្វើបានយ៉ាងល្អ ដោយដណ្ដើមបានមេដាយមាស…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកភាពចំពោះការស្នើបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជា នៅប៉ាគីស្ថាន

    សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកភាពចំពោះការស្នើបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជា នៅប៉ាគីស្ថាន

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលយកការអញ្ជើញឱ្យទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ពី ឯកអគ្គរដ្ឋទូត និងបានឯកភាពចំពោះការស្នើ បង្កើតស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ដូចទៅនឹងអ្វីដែល សម្តេចតេជោ ធ្លាប់បានឯកភាពកាលពីពេលកន្លងមកដែរ ដើម្បីជួយសម្រួលដល់យន្តការផ្សេងៗ ជាពិសេសដើម្បីបម្រើឱ្យវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន ទាំងពីរ ។ ការឯកភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ កម្ពុជា ក្នុងជំនួបពិភាក្សាការងាជាមួយ ឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។ ក្នុងជំនួបនេះ សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត និងបានផ្តាំផ្ញើនូវការថ្លែងអំណរគុណជូនដល់ ឯកឧត្តម អាន់វ៉ាអា-អ៊ុល-ហាក់ កាកា នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ចំពោះសារលិខិតអបអរសាទរ ក្នុងឱកាសដែល សម្តេចធិបតី ចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រី នៃ កម្ពុជា…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ទោះបីកម្ពុជាមានរាជរដ្ឋាភិបាលថ្មី ប៉ុន្តែគោលនយោបាយ ការបរទេស ជាពិសេសក្នុងទំនាក់ទំនងរវាងកម្ពុជា-អង់គ្លេស គឺមិនប្រែប្រួល

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ទោះបីកម្ពុជាមានរាជរដ្ឋាភិបាលថ្មី ប៉ុន្តែគោលនយោបាយ ការបរទេស ជាពិសេសក្នុងទំនាក់ទំនងរវាងកម្ពុជា-អង់គ្លេស គឺមិនប្រែប្រួល

    (ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ដូមីនិច វីល្លៀម (Dominic Williams) ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ កម្ពុជា បានបញ្ជាក់ថា ទោះបីកម្ពុជា មានរាជរដ្ឋាភិបាលថ្មី ប៉ុន្តែគោលនយោបាយការបរទេស ជាពិសេសក្នុងទំនាក់ទំនងរវាងកម្ពុជា-អង់គ្លេស គឺមិនប្រែប្រួល ។ នៅក្នុងជំនួបនេះ ឯកឧត្តម ដូមីនិច វីល្លៀម បានអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងចំពោះសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលថ្មីនេះ សម្រេចបានក្នុងរយៈពេលដ៏ខ្លីនេះ រួមទាំងការចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិសំខាន់ៗ ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ ។ ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានសម្តែងនូវការអបអរសាទរចំពោះខួបលើកទី៧០ នៃចំណងការទូតកម្ពុជា-អង់គ្លេស ស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងមានការរីកចម្រើនលើគ្រប់វិស័យ។ជាក់ស្តែង នៅក្នុងឆ្នាំ២០២៣នេះ ក្នុងវិស័យអប់រំ គឺមានសាលារៀនរបស់អង់គ្លេសចំនួន ៣កន្លែង ក្នុងនេះមានសាកលវិទ្យាល័យចំនួន…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួបពិភាក្សាការងារជាមួយទូតប៉ាគីស្ថានប្រចាំកម្ពុជា នៅវិមានសន្តិភាព

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួបពិភាក្សាការងារជាមួយទូតប៉ាគីស្ថានប្រចាំកម្ពុជា នៅវិមានសន្តិភាព

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រកម្ពុជា បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូត នៃ សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣ ៕ ដោយ ៖ វណ្ណលុក