Category: នយោបាយ

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ទូតអង់គ្លេសប្រចាំកម្ពុជា នៅវិមានសន្តិភាព

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ទូតអង់គ្លេសប្រចាំកម្ពុជា នៅវិមានសន្តិភាព

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣ ។ សូមរំលឹកថា កម្ពុជា និងចក្រភពអង់គ្លេស បានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៣ បន្ទាប់ពីកម្ពុជា បានឯករាជ្យពីប្រទេសបារាំង។ ចក្រភពអង់គ្លេស ជាប្រទេសដំបូងគេ ដែលថ្កោលទោសកំណត់ត្រាសិទ្ធិមនុស្សនៅកម្ពុជា ក្នុងឆ្នាំ ១៩៧៨ ក្រោមរបប កម្ពុជា ប្រជាធិបតេយ្យ ។ ដោយឡែកក្នុងជំនួបរវាងអតីតរដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេស កាលពីថ្ងៃទី១២មករា ឆ្នាំ២០២៣ កម្ពុជា-អង់គ្លេស បានដាក់ក្តីសង្ឃឹមខ្ពស់ថា ការចរចាពាណិជ្ជកម្មរវាងគ្នា នឹងអាចបញ្ចប់ក្នុងពេលឆាប់ៗ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាបន្តទៀត…

  • អ្វីទៅដែលកម្មករ និយោជិត ទទួលបានក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីកម្ពុជា? (មានវីដេអូ)

    អ្វីទៅដែលកម្មករ និយោជិត ទទួលបានក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីកម្ពុជា? (មានវីដេអូ)

    កិច្ចសម្ភាសន៍៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្តីពី៖ អ្វីទៅដែលកម្មករ និយោជិត ទទួលបានក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីកម្ពុជា? មួយវិញទៀត ថាតើប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលអណត្តិនេះនឹងផ្តល់កិច្ចសហការកំរិតណាជាមួយអ្នកសារព័ត៌មាន?

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ជំរុញលើកស្ទួយជីវភាពប្រជាសហគមន៍ ឈានឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ជំរុញលើកស្ទួយជីវភាពប្រជាសហគមន៍ ឈានឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងប្រាប់ទៅមន្រ្តីរាជការក្រោមឱវាទថា ការជំរុញ និងលើកស្ទួយជីវភាពប្រជាសហគមន៍ គឺជាកត្តាចម្បងឈានឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ព្រមទាំងក្លាយជាអារ្យប្រទេសជឿនលឿនមួយក្នុងតំបន់ ។ ការថ្លែងឡើងនេះ ធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នាព្រឹកថ្ងៃទី០៣ តុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបញ្ជាក់បន្ថែមទៀតថា នៅក្នុងការងារអាទិភាពរបស់ក្រសួង កត្តាជីវភាពសហគមន៍ គឺចំនុចស្នូលនៃយុទ្ធសាស្រ្តចក្រា ហើយយុទ្ធសាស្រ្តនេះទៀតសោត គឺបានបំបែកចេញពីយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ដើម្បីសម្រេចឱ្យបាននូវយុទ្ធសាស្រ្តនេះ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ត្រូវតែធ្វើការរួបរួមគ្នារវាងនាយកដ្ឋានមួយទៅនាយកដ្ឋានមួយទៀត និងជួយមើល ជួយតាមដានឱ្យជាប់ ក្តាប់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញការងារអាទិភាព លើការលើកកម្ពស់ជីវភាពសហគមន៍ និងការធ្វើកសិកម្ម ជំរុញអព្យាក្រឹត្យកាបូន និងពង្រឹងគុណភាពតាមរយៈបង្កើនសមត្ថភាពសហគមន៍ ។ គួរជម្រាបជូនថា អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានមាននាយកដ្ឋាន៤ ស្ថិតក្រោមចំណុះ ដែលរួមមាន នាយកដ្ឋានជីវភាពសហគមន៍ នាយកដ្ឋានទេសចរណ៍ធម្មជាតិ នាយកដ្ឋានបេតិកភ័ណ្ឌធម្មជាតិ និងនាយកដ្ឋានរដ្ឋបាល ៕ ដោយ / គ្រី…

  • គ.ជ.ប ប្រកាសព័ត៌មានលទ្ធផលបណ្តោះអាសន្នថ្ងៃទីពីរ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

    គ.ជ.ប ប្រកាសព័ត៌មានលទ្ធផលបណ្តោះអាសន្នថ្ងៃទីពីរ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

    លទ្ធផលបណ្តោះអាសន្នថ្ងៃទីពីរ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ នៅទូទាំងប្រទេស មានដូចខាងក្រោម៖ ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៧.៨៨៨ នាក់អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១១.៥៥៦ នាក់អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ៦៩៦ នាក់ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ១.៧៧៩ នាក់។ លទ្ធផលសរុបរយៈពេល ២ថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត៖ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៧.៩២៩ នាក់ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១៩.៣៥៣ នាក់អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ១.៣៦៧ នាក់អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៣.៧៨៥ នាក់។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ តាមឃុំ សង្កាត់ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ដូចនេះ សូមអញ្ជើញ៖ប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយនៅតាមឃុំ សង្កាត់…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ចំអកទៅក្រុមប្រឆាំងខ្លះដែលនិយាយឡើងតែពីវប្បធម៌សន្ទនា ប៉ុន្ដែពួកគេតែងតែជេរ និងមួលបង្កាច់សម្ដេច និងសម្ដេចតេជោ ដែលមិនបានបង្ហាញពីឆន្ទៈក្នុងការសន្ទនាពិតប្រាកដនោះទេ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ចំអកទៅក្រុមប្រឆាំងខ្លះដែលនិយាយឡើងតែពីវប្បធម៌សន្ទនា ប៉ុន្ដែពួកគេតែងតែជេរ និងមួលបង្កាច់សម្ដេច និងសម្ដេចតេជោ ដែលមិនបានបង្ហាញពីឆន្ទៈក្នុងការសន្ទនាពិតប្រាកដនោះទេ

    (ភ្នំពេញ)៖ ក្នុងឱកាសសំណេះសំណាលជាមួយកម្មករ និយោជិតរោងចក្រ សហគ្រាស ចំនួន ១៨ ០៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន២២ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ តុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំអកទៅអ្នកនយោបាយជើងចាស់ម្នាក់ថា មិនចេះខ្មាស់ក្មេង ដែលនិយាយឡើងតែពីវប្បធម៌សន្ទនា ប៉ុន្ដែអ្នកនយោបាយរូបនោះ តែងតែជេរ និងមួលបង្កាច់សម្ដេច និងសម្ដេចតេជោ ដែលមិនបានបង្ហាញពីឆន្ទៈក្នុងការសន្ទនាពិតប្រាកដនោះទេ ។ សម្តេចនាយករដ្ឋមន្រ្តី បានចោទសួរទៅក្រុមប្រឆាំង ដែលទាមទារឱ្យមានការសន្ទនាថា តើឱ្យប្រើវប្បធម៌សន្ទនាបែបណា បើជេរសម្តេចរហូតបែបនេះ? សម្តេច ថា អំឡុងសម្តេចទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ មានក្រុមប្រឆាំងជ្រុលនិយម បានលើកគ្នាធ្វើបាតុកម្ម ជេរប្រមាថសម្តេច ប៉ុន្តែក្រោយពីពួកគេជេរចប់ ពួកគេស្នើឱ្យមានវប្បធម៌សន្ទនាមួយ ។ សម្តេចធិបតី បានបញ្ជាក់ថា៖ ឥឡូវសន្ទនាយ៉ាងម៉េច បើជេររហូត ដាក់បណ្តាសារខ្ញុំរហូត «ហ៊ុន ម៉ាណែត មិនព្រមសន្ទនា យើងខ្មែរដូចគ្នា» ប៉ុន្តែនិយាយបានតែប៉ុន្មានម៉ាត់ មិនបានមួយនាទីផង ក៏ជេរខ្ញុំរាប់ម៉ោង»។សម្តេច…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ មានការងារសំខាន់ចំនួន៣ ដែលសម្ដេច តែងតែគិតគូរដល់ជីវភាពប្រជាពលរដ្ឋ ក្នុងពេលបង្កើតរាជរដ្ឋាភិបាល អាណត្តិទី៧

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ មានការងារសំខាន់ចំនួន៣ ដែលសម្ដេច តែងតែគិតគូរដល់ជីវភាពប្រជាពលរដ្ឋ ក្នុងពេលបង្កើតរាជរដ្ឋាភិបាល អាណត្តិទី៧

    (ភ្នំពេញ)៖ មានការងារសំខាន់ចំនួន៣ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានគិតគូរក្នុងពេលបង្កើតរាជរដ្ឋាភិបាល អាណត្តិទី៧ ដើម្បីសម្រួលដល់ជីវភាពប្រជាពលរដ្ឋជាប្រចាំ ។ នេះជាការបញ្ជាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ កម្ពុជា ក្នុងឱកាសសំណេះសំណាលជាមួយកម្មករ និយោជិតរោងចក្រ សហគ្រាស ចំនួន ១៨ ០៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន២២ ដែលមានមូលដ្ឋាននៅក្នុង ខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ តុលា ឆ្នាំ២០២៣ ។ សម្ដេចធិបតី បានមានប្រសាសន៍ថា ក្នុងពេលបង្កើតរាជរដ្ឋាភិបាល អាណត្តិទី៧នេះ ការងារសំខាន់ចំនួន៣ ដែលសម្ដេច តែងតែគិតគូរដល់ជីវភាពប្រជាពលរដ្ឋជាប្រចាំ គឺ ទី១-គិតគូរពីអ្វីខ្លះដែលប្រជាពលរដ្ឋបានទទួលហើយ នឹងត្រូវបន្តផ្ដល់ឱ្យដល់ប្រជាពលរដ្ឋបន្ថែមទៀត, ទី២-បង្កើតអ្វីបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ និងទី៣-ក្រៅពីថវិកា តើរាជរដ្ឋាភិបាលមានអ្វីខ្លះទៀត ដែលអាចជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ដើម្បីមានជីវភាពរឹតតែប្រសើរឡើង ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន មិនមានលុយច្រើនដូចប្រទេសអ្នកមាននោះទេ…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ពន្យល់ពីរបៀបធ្វើការរបស់សម្ដេច ៖ ទោះពេលខ្លះ មិនបានចេញសារផ្ទាល់ជូនប្រជាពលរដ្ឋ ប៉ុន្ដែកិច្ចការងារធំ-តូច គឺសម្ដេច បានពិនិត្យ និងដាក់បទបញ្ជាទៅដល់អាជ្ញាធរ-សមត្ថកិច្ចពាក់ព័ន្ធ ដោះស្រាយទាំងអស់

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ពន្យល់ពីរបៀបធ្វើការរបស់សម្ដេច ៖ ទោះពេលខ្លះ មិនបានចេញសារផ្ទាល់ជូនប្រជាពលរដ្ឋ ប៉ុន្ដែកិច្ចការងារធំ-តូច គឺសម្ដេច បានពិនិត្យ និងដាក់បទបញ្ជាទៅដល់អាជ្ញាធរ-សមត្ថកិច្ចពាក់ព័ន្ធ ដោះស្រាយទាំងអស់

    (ភ្នំពេញ)៖ ក្នុងឱកាសសំណេះសំណាលជាមួយកម្មករ និយោជិតរោងចក្រ សហគ្រាស ចំនួន ១៨ ០៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន២២ ដែលមានមូលដ្ឋាន នៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ តុលា ឆ្នាំ២០២ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអះអាងថា បើរឿងដែលកើតមានលើបណ្ដាញសង្គម ហើយចាំតែនាយករដ្ឋមន្ត្រី ដោះស្រាយនោះ ចាំបាច់មានមន្ត្រីទទួលខុសត្រូវធ្វើអ្វី ខណៈសម្ដេច មានរបៀបធ្វើការរបស់ខ្លួន ទោះពេលខ្លះមិនបានចេញសារដោយផ្ទាល់ ជូនប្រជាពលរដ្ឋ ប៉ុន្ដែកិច្ចការងារធំ-តូច គឺសម្ដេចបានពិនិត្យ និងដាក់បទបញ្ជាទៅដល់អាជ្ញាធរ-សមត្ថកិច្ចពាក់ព័ន្ធ ដោះស្រាយទាំងអស់ ។ ជាមួយនេះ សម្ដេច ក៏បានណែនាំដល់មន្រ្ដីនៅតាមក្រសួងស្ថាប័ននីមួយៗ កុំអនុវត្តលើសចំពោះនីតិវិធី ដែលរាជរដ្ឋាភិបាលបានដាក់ចេញឱ្យសោះ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះ បន្ទាប់ពីមានការប្រតិកម្មនឹងបញ្ហាពន្ធដា ដែលផ្ទុះការជជែកលើបណ្ដាញសង្គមហ្វេសបុក នាពេលប៉ុន្មានថ្ងៃនេះ ។សម្ដេចថា កន្លងមក មានមន្រ្ដីមួយចំនួនតូចបានអនុវត្តការងារ ពិសេសពាក់ព័ន្ធនឹងការងារយកពន្ធ ឬភាស៊ីនៅតាមទីសារធារណៈ គឺបានអនុវត្តលើសពីនីតិវិធីដែលរដ្ឋាភិបាលបានដាក់ចេញ ដែលករណីនេះ គឺត្រូវលុបបំបាត់មិនត្រូវឱ្យកើតមានឡើយ ពីព្រោះបញ្ហានេះ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល មិនមានការបង្កើតពន្ធថ្មីលើពលរដ្ឋនោះទេ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល មិនមានការបង្កើតពន្ធថ្មីលើពលរដ្ឋនោះទេ

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះ ពលរដ្ឋថា រាជរដ្ឋាភិបាល បន្តលើកលែងពន្ធដែលបានដាក់ចេញកន្លងទៅ និងមិនយកពន្ធបន្ថែមអ្វីពីពលរដ្ឋទេ សូមកុំយល់ច្រឡំ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ កម្ពុជា បានបញ្ជាក់ដូច្នេះក្នុងឱកាសសំណេះសំណាលជាមួយកម្មករ និយោជិតរោងចក្រ សហគ្រាស ចំនួន ១៨ ០៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន២២ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០២៣ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងពាក់ព័ន្ធនឹងបញ្ហាពន្ធដែលកំពុងផ្ទុះការជជែក លើបណ្ដាញសង្គមហ្វេសបុក ថា បញ្ហាពន្ធ បងប្អូននឹងដឹងហើយនាខែវិច្ឆិកាខាងមុខ ក្នុងជំនួបរវាងសម្ដេចជាមួយនឹងវិស័យឯកជន ពេលនោះនឹងដឹងថា រាជរដ្ឋាភិបាលគិតគូរបន្ថូរបន្ថយអ្វីខ្លះ ។ សម្ដេច ថា នឹងផ្ដល់ឱកាសដល់វិស័យឯកជន ក្នុងការលើកឡើងពីតម្រូវការ និងការចង់បានរបស់វិស័យឯកជន ដើម្បីយកមកធ្វើការដោះស្រាយ និងបំពេញបន្ថែម ខណៈវិស័យឯកជន គឺជាអ្នកបង្កើតការងារឱ្យប្រជាពលរដ្ឋ។ សម្តេចធិបតី…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្ដែងការសោកស្ដាយចំពោះអ្នកវិភាគមួយចំនួនតូច ដែលរកតែចំណុចរិះគន់ និងនិយាយអាក្រក់ពីកម្ពុជា

    សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្ដែងការសោកស្ដាយចំពោះអ្នកវិភាគមួយចំនួនតូច ដែលរកតែចំណុចរិះគន់ និងនិយាយអាក្រក់ពីកម្ពុជា

    (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការសោកស្ដាយចំពោះអ្នកវិភាគនៅក្រៅប្រទេសមួយចំនួនតូច ដែលអង្គុយរកតែចំណុចណាមួយ ដើម្បីរិះគន់ និងនិយាយអាក្រក់ពីប្រទេសកម្ពុជា ដែលឥរិយាបថនេះ មិនត្រឹមតែមិនបានជួយលើកមុខមាត់ប្រទេសជាតិនោះទេ ប៉ុន្ដែបែជាធ្វើឱ្យអាប់ឱនដល់មុខមាត់ប្រទេសជាតិទៅវិញ។ សម្ដេចធិបតី សង្ស័យថា ក្រុមអ្នកវិភាគមួយចំនួន មិនហ៊ាននិយាយសរសើរពីសមិទ្ធផលរបស់កម្ពុជា ព្រោះខ្លាចគេនិយាយថា លក់ក្បាល ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ កម្ពុជា បានលើកឡើងដូច្នេះបន្ទាប់ពីមានការបង្អាប់ពីអ្នកវិភាគក្រៅប្រទេស ថា សម្តេចធិបតីអញ្ជើញទៅអាមេរិក ជួបតែក្រុមអន់ៗ មិនដូចនាយករដ្ឋមន្រ្តីថៃ ជួបជាមួយមហាសេដ្ឋី អ៊ីឡុន ម៉ាស់ ។ ក្នុងឱកាសសំណេះសំណាលជាមួយកម្មករ និយោជិតរោងចក្រ សហគ្រាស ចំនួន ១៨ ០៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន២២ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សូមកុំបង្អាប់ខ្ញុំពេក សូមមើលឲ្យបានគ្រប់ជ្រុងជ្រោយ សូមឲ្យមានសច្ចធម៌ផង…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរាជរាដ្ឋាភិបាល មិនដែលបោះបង់ចោលកម្មករនិយោជិត និងប្រជាពលរដ្ឋនោះឡើយ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរាជរាដ្ឋាភិបាល មិនដែលបោះបង់ចោលកម្មករនិយោជិត និងប្រជាពលរដ្ឋនោះឡើយ

    ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា មិនដែលបោះបង់ចោលកម្មករនិយោជិត និងប្រជាពលរដ្ឋនោះឡើយ ខណៈដែលកម្មវិធីជួបសំណេះសំណាលនេះ ក៏មិនចោលនោះឡើយ ពោលគឺនៅតែបន្តជួបក្រោយការបោះឆ្នោត និងបង្កើតរាជរដ្ឋាភិបាលថ្មី។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូច្នេះក្នុងឱកាសសំណេះសំណាលជាមួយកម្មករ និយោជិតរោងចក្រ សហគ្រាស ចំនួន ១៨ ០៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន២២ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០២៣ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចំណុចមួយទៀត ដែលរាជរដ្ឋាភិបាល ត្រូវបន្តធ្វើក្រោយការបោះឆ្នោតនោះ គឺការបន្តអនុវត្តន៍កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តអភិវឌ្ឍន៍សង្គមជាតិយើង។ សម្តេចធិបតី បានបន្តថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា មិនដើរថយក្រោយនោះទេ មានតែបន្តកើនទៅមុខទៀត ជាក់ស្តែងការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិត នៅតែកើនឡើង បើទោះបីជាតិចតួចក៏ដោយ ស្របពេលដែលប្រទេសនានា មិនបានដំឡើងប្រាក់ឈ្នួលកម្មករនោះទេ៕ អត្ថបទ៖ វណ្ណលុក,…