-
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំអាជ្ញាធររៀបចំទិវាមនុស្សចាស់ ១តុលា ឱ្យអធិកអធម

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់អាជ្ញាធរថ្នាក់ជាតិ និងក្រោមជាតិ ព្រមទាំងអង្គការដៃគូពាក់ព័ន្ធរួមគ្នាប្រារព្ធទិវាមនុស្សចាស់ជាតិ និងមនុស្ស ចាស់អន្តរជាតិ នាថ្ងៃ ទី១ ខែតុលា ឱ្យបានអធិកអធម ដើម្បីគូសរំលេចពីគុណតម្លៃ និងគុណូបការៈរបស់មនុស្សចាស់នៅក្នុងសង្គមខ្មែរ ។ ក្នុងសារាចរណែនាំពីការរៀបចំទិវាមនុស្សចាស់ដែល សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំអំពីរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ឱ្យបានទូលំទូលាយ និងផ្សព្វផ្សាយឱ្យប្រជាជនកម្ពុជា គ្រប់វ័យបានយល់ដឹង កាន់តែ ច្បាស់អំពីអត្ថន័យនៃទិវានេះ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចដូចខាងក្រោម៖ ១៖ ប្រធានបទនៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិលើកទី២៥ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ត្រូវបានកំណត់ថា «ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា»។ ២៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិ កម្ពុជា ដើម្បីមនុស្សចាស់ត្រូវ សហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការមិន មែនរដ្ឋាភិបាល…
-
ឯកឧត្តម ហួត ហាក់៖ វិធីសាស្រ្តដើម្បីអង្គភាពមួយរីកចម្រើក និងរឹងមាំ ទៅបាន ដោយសារកត្តាប្រាំមួយយ៉ាង

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល គណ បក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្ស ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន មានប្រសាសន៍ ជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណៈកម្មាធិ ការគណបក្សក្រសួង អំពីវិធីសាស្រ្តដើម្បីអង្គភាពមួយរីកចម្រើក និងរឹងមាំទៅបាន ដោយសារកត្តាប្រាំមួយយ៉ាង។ ឯកឧត្តមបញ្ជាក់ថា កក្តាទាំងប្រាំមួយនេះ ក្នុងនោះទី១.មាន លិខិតបទដ្ឋានគតិយុត្តច្បាស់លាស់, ទី២.មានទីកន្លែងធ្វើការច្បាស់លាស់ ទី៣.មានធនធានមូលធនមនុស្សច្បាស់លាស់ ទី៤.មានរបៀបរបបការងារត្រឹមត្រូវ ព្រមទាំងរក្សាឱ្យបាននូវសាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អទាំងអស់គ្នា ទី៥.កត្តាហិរញ្ញវត្ថុឈរលើសិល្បៈនៃការចែករំលែក និងទី៦.គឺការគាំទ្រពីថ្នាក់លើ និងថ្នាក់ក្រោម។ ឯកឧត្តម ហួត ហាក់ មានប្រសាសន៍បែបនេះក្នុងខណះ អញ្ជើញ ជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សក្រសួងទំនាក់ ទំនង ជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចំនួនជាង ៤០០នាក់ នៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណថ្នាក់ដឹកនាំ កងកម្លាំងគ្រប់ ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចំពោះកិច្ចអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមតេឡេក្រាមនៅព្រលប់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះថ្នាក់ ដឹកនាំ, កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងសស្រាក់សស្រាំ ក្នុងការអន្តរាគមន៍សង្គ្រោះ និងនាំប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងបានជួយដោះ ស្រាយការលំបាកចំពោះមុខផ្សេងៗក្នុងស្ថានភាពគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ។ តាមរយៈសារដដែល សម្ដេចធិបតី បានសូមបងប្អូន អ៊ំពូមីង លោកយាយលោកតា មេត្តាចូលរួមសហការ និងចាកចេញពីទី កន្លែងជន់លិចទៅកាន់ទីទួលសុវត្ថិភាព ហើយក៏សូមមេីលថែ ទាំសមាជិកគ្រួសារ ជាពិសេសកូនចៅតូចៗឱ្យនៅឆ្ងាយពីទឹក ឬទីកន្លែងហានិភ័យនានា។ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៣បានជូនដំណឹងស្តីពីស្ថានភាពធាតអាកាស ថា ចាប់ពីថ្ងៃទី៣០ខែកញ្ញា ដល់ថ្ងៃទី៤ខែតុលាឆ្នាំ២០២៣ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើអាងទន្លេមេគង្គក្នុងប្រទេសថៃនិងឡាវ ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថាស្ថានភាពបែបខាងលើធ្វើឱ្យបណ្តាខេត្តនៅភាគពាយព្យនិងភាគខាងជើង អាចមានភ្លៀងធ្លាក់ ក្នុង កម្រិតខ្សោយជាមួយនឹងការភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីរងទឹកភ្លៀងពី៣០ទៅ៤០ភាគរយនៃផ្ទៃដីសរុប។ រីឯនៅរាជធានីភ្នំពេញ និងបណ្តា ខេត្តដទៃទៀតនៅភាគខាងត្បូង ខាងកើតជាប់ ប្រទេសវៀតណាម និងតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់នៅក្នុង កម្រិតពីតិចទៅ បង្គួរនៅលើផ្ទៃដីរងទឹកភ្លៀងពី៧០ទៅ៩០ ភាគរយនៃផ្ទៃដីសរុប។ សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា នៅរាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ លើផ្ទៃដីរង…
-
អនុមោទនាពិធីកាន់បិណ្ឌ ១

-
ប្រធាន គ.ជ.ប អំពាវនាវប្រជាពលរដ្ឋពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

(ភ្នំពេញ)៖ ឯកឧត្តមប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្ដីអំពាវនាវដល់ប្រជាពលរដ្ឋពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។ គួរជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ មានគោលដៅធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាពតាមរយៈ៖*ការស្រង់ និងលុបឈ្មោះអ្នកបោះឆ្នោត៖ – ដែលបានទទួលមរណភាព – ដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន – ដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេងដោយមានឯកសារជាសំអាងត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីលុបចេញពីបញ្ជីបោះឆ្នោត*ការកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោត តាមសំណើរបស់សាមីខ្លួនដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ។ *ការចុះឈ្មោះបោះឆ្នោតសំដៅលើ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមានលក្ខខណ្ឌ និងឯកសារគ្រប់គ្រាន់នឹងបានយល់ពីសារៈសំខាន់នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ហើយសូមអញ្ជើញទៅពិនិត្យមើលបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលាកុំបីអាក់ខាន៕ ដោយ-រ៉ាវុធ
-
អង្គភាពប្រឆាំងអំពើពុករលួយ ៖ ក្នុងខែកញ្ញាមានមន្រ្តីជាង ១១០០នាក់ប្រកាសទ្រព្យសម្បត្តិ និង បានដំណើរការពាក្យប្តឹងចំនួន២២

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានឱ្យដឹងថា៖មានមន្ត្រីចំនួន ១.១២២ នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួល បានការតែងតាំងថ្មីចំនួន ៦៩១នាក់ និងមន្ត្រី ៤៣១ទៀតមកប្រកាសទ្រព្យសម្បត្តិ និង បំណុលចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ ចូលនិវត្តន៍ និង ចប់អាណត្តិ ។ បើយោងតាមកិច្ចប្រជុំលើកទី ២៧ អាណត្តិទី៣ នៃ ក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ នារសៀលថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៣បានឱ្យដឹងថា៖ក្រៅពីកិច្ចការងារទាក់ទិននឹងការប្រកាសទ្រព្យសម្បត្តិនិងបំណុលនៅក្នុងខែកញ្ញានេះអង្គភាពប្រឆាំងអំពើពុករលួយក៏បានដំណើរការត្រួតពិនិត្យ វិភាគ និង ធ្វើការសម្រេចចិត្តលើពាក្យប្តឹងក្នុងខែនេះចំនួន ២២ពាក្យប្តឹងផងដែរ។ ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា៖ក្រៅពីកិច្ចការងារខាងលើនេះអង្គភាពរបស់ខ្លួនក៏បានចុះសង្កេតការណ៍លទ្ធកម្មសាធារណៈ ចំនួន ៥៣ គម្រោង របស់អង្គភាពលទ្ធកម្ម ចំនួន ២០ អង្គភាព និងបានចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្ដែងមួយចំនួនទៀតតាមសំណើ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។ក្រៅពីនេះអង្គភាពប្រឆាំងអំពើពុករលួយក៏ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “តួនាទី ភារកិច្ចអ្នកសង្កេតការណ៍ អង្គភាពប្រឆាំងអំពើពុករលួយ សម្រាប់ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា…
-
ក្រសួងរៀបចំដែនដី បន្តអនុវត្តការងារសំខាន់ៗ សម្រាប់នីតិកាលទី៧ សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០២៣- ២០២៨

(ភ្នំពេញ)៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទិសដៅអទិភាពគោលនយោបាយ ១៥ចំណុច របស់ក្រសួង សម្រាប់អាណត្តិទី៧ នៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ចាក់អំពីការបំពេញការងារក្នុងអាណត្តិទី៧នេះ គឺបន្តមរតកសមិទ្ធផលនៃរដ្ឋបុរសរបស់កម្ពុជា ពិសេស ព្រះករុណាព្រះបាទសម្តេចព្រះបរមរតនកោដ្ឋ ដែលបានទាមទារឯករាជ្យជាតិ បន្តមកដំណាក់កាលដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានតស៊ូលះបង់គ្រប់បែបយ៉ាងដើម្បីរំដោះជាតិ និងអភិវឌ្ឍប្រទេសរហូតដល់ទទួលបាន ឯកភាពជាតិ និងសុខសន្តិភាពពេញលេញ ហើយ បានបន្តដំណើរមកដល់សហសម័យកម្ពុជាដែលជាយុគសម័យទំនើបនៃការបន្តដំណើររីកចម្រើនទៅមុខ ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី នៃកម្ពុជា។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងខិតខំបន្តអនុវត្តការងារសំខាន់ៗសម្រាប់នីតិកាលទី៧ ដែលឆ្លើយតបទៅនឹងអាទិភាពដូចបានកំណត់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដែលជាការអនុវត្តកម្មវិធីនយោបាយ របស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការកសាងនិងការពារមាតុភូមិ ឆ្នាំ២០២៣- ២០២៨។ ផ្អែកលើអាទិភាព នៃយុទ្ធសាស្រ្តបញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្តោលើទិសដៅ អាទិភាពគោលនយោបាយ ១៥ចំណុច រួមមាន…
-
ឯកឧត្តម ប៉ែន បូណា៖ បទពិសោធន៍ជាអ្នកកាសែតជាង ៣០ឆ្នាំធ្វើឱ្យឯកឧត្តមយល់ច្បាស់ពីសេចក្តីត្រូវការរបស់អ្នកសារព័ត៌មាន (មានវីដេអូ)

-
រាជរដ្ឋាភិបាល ណែនាំដល់អាជ្ញាធរថ្នាក់ជាតិ និងក្រោមជាតិ អង្គការដៃគូពាក់ព័ន្ធ រួមគ្នាប្រារព្ធទិវាមនុស្សចាស់ជាតិ និងមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឱ្យ បានអធិកអធម

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់អាជ្ញាធរថ្នាក់ជាតិ និងក្រោមជាតិ ព្រមទាំងអង្គការដៃគូ ពាក់ព័ន្ធរួមគ្នាប្រារព្ធទិវាមនុស្សចាស់ជាតិ និងមនុស្ស ចាស់អន្តរជាតិនាថ្ងៃទី១ ខែតុលា ឱ្យ បានអធិកអធម ដើម្បីគូសរំលេចពីគុណតម្លៃ និងគុ ណូបការៈរបស់មនុស្ស ចាស់ នៅក្នុងសង្គមខ្មែរ។ ក្នុងសារាចរណែនាំពីការរៀបចំទិវាមនុស្សចាស់ដែល ទទួលបាននាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ការរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ មានគោលបំណងលើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធភាពសំដៅ លើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ ឱ្យ កាន់តែប្រសើរឡើង ហើយទិវានេះ ក៏បង្ហាញឱ្យឃើញពីតួនាទីដ៏សំខាន់របស់មនុស្សវ័យ ចាស់ បុព្វការីជនដែល បានបង្កើតធនធានដ៏មានសារប្រយោជន៍ ព្រមទាំងផ្តល់នូវចំណេះ ដឹងចំណេះធ្វើ និងបទពិសោធន៍យ៉ាងច្រើនឥតគណនា សម្រាប់មនុស្សជំនាន់ក្រោយ។ សម្តេចធិបតីបន្តថា រាជរដ្ឋាភិបាលចាត់ទុកទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្ស ចាស់ អន្តរ ជាតិ ជាទិវាបុណ្យរំលឹកដល់គុណូបការៈ របស់មនុស្សវ័យចាស់កម្ពុជា…
-
ឧត្តមសេនីយ៍ឯក កែន តារ៉ា ៖ ជំនាញភ័ស្តុភារ មានសារៈសំខាន់ ធានាឲ្យការងារប្រយុទ្ធ ការងារបម្រើប្រយុទ្ធ និងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់កងទ័ព

(ខេត្តកំពង់ស្ពឺ)៖ ក្នុងពិធីបិទវគ្គហ្វឹកហ្វឹនបំប៉នជំនាញភ័ស្តុភារ កងទ័ពជើងគោក ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក (ពេជ្រនិល) នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក កែន តារ៉ា បានបញ្ជាក់ថា ពីជំនាញភ័ស្តុភារ ពិតជាមានសារៈសំខាន់ សំដៅធានាឲ្យការងារប្រយុទ្ធ និង ការងារបម្រើប្រយុទ្ធ ក៏ដូចជាសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច ។ វគ្គហ្វឹកហ្វឺននេះ មនរយៈពេល ៦១ថ្ងៃ បានរួមចំណែកបង្កើនប្រសិទ្ធភាព ក្នុងការលើកកម្ពស់ ការដឹកនាំបញ្ជា និងបង្កើនសមត្ថភាព ប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ ទាំងការងារគ្រប់គ្រងភ័ស្តុភារ និង ការលើកកម្ពស់ការដឹកនាំបញ្ជា ការបំពេញភារកិច្ចប្រកបដោយជោគជ័យ និងការទទួលខុសត្រូវខ្ពស់ ក្នុងការធានាជីវភាពរស់នៅជូនកងទ័ព ក៏ដូចជាការបង្កើនការដឹកនាំគ្រប់ខ្សែររយៈលើវិស័យការងារភ័ស្តុភារ ដើម្បីឈានទៅសម្រេចភារកិច្ចចាំបាច់ចំពោះមុខ ក៏ដូចជាដំណើរការកែទម្រង់កងយោធពលខេមរភូមិន្ទ ។ ឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ នាយសេនាធិការង នាយការិយាល័យទី៤ កងទ័ពជើងគោក បានឲ្យដឹងថា៖ វគ្គហ្វឹកហ្វឹនបំប៉នជំនាញភ័ស្តុភារ កងទ័ពជើងគោក ឆ្នាំ២០២៣ បានសិក្សារយៈពេល ៦១ថ្ងៃ ចាប់បើកពិថ្ងៃទី១ ខែសីហា រហូតដល់ថ្ងៃទី៣០…