Category: នយោបាយ

  • ក្រសួងព័ត៌មានជំរុញការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា ជាភាសាបារាំងកាន់តែច្រើនទៀតទៅបរទេសបានដឹងកាន់តែច្បាស់តាមរយៈប្រពន្ធ័ផ្សព្វផ្សាយចម្រុះ

    ក្រសួងព័ត៌មានជំរុញការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា ជាភាសាបារាំងកាន់តែច្រើនទៀតទៅបរទេសបានដឹងកាន់តែច្បាស់តាមរយៈប្រពន្ធ័ផ្សព្វផ្សាយចម្រុះ

    (ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ក្រុមការងារផ្សាយជាភាសារបារាំងត្រូវពង្រឹងការផ្សាយរបស់ខ្លួននៅក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា ជាភាសាបារាំងកាន់តែច្រើនទៀតទៅបរទេសឱ្យបានដឹងកាន់តែច្បាស់តាមរយៈប្រពន្ធ័ផ្សព្វផ្សាយចម្រុះរបស់ ក្រសួងព័ត៌មាន រួមមាន App ក្រសួងព័ត៌មាន ដែលមានអ្នកគាំទ្រ រាប់ម៉ឺននាក់ ប្រព័ន្ធទំនាក់ទំនងសង្គម Facebook Telegram គេហទំព័រ និងប្រពន្ធ័ផ្សព្វផ្សាយផ្សេងៗទៀត របស់វិទ្យុជាតិ ទូរទស្សន៍ជាតិ និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ។ ការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយ ក្រុមការងារព័ត៌មានជាភាសាបារាំង ក្នុងក្របខណ្ឌក្រសួងព័ត៌មាន កាលរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ។ ឯកឧត្តម រដ្ឋមន្រ្តី បញ្ជាក់ថា អ្វីដែលសំខាន់ថ្នាក់ដឹកក្រសួងព័ត៌មាន និងក្រុមការងារភាសាបារាំង Rendez-vous ត្រូវធ្វើគឺការគ្រប់គ្រងធនធានមនុស្ស មាតិកាព័ត៌មាន មធ្យោបាយក្នុងការផ្សព្វផ្សាយ និងសំភារៈ មធ្យោបាយចុះបំពេញការងារ ព្រោះបើយើងមិនពង្រឹងបណ្តុះបណ្តាលធនធានមនុស្សផ្នែកភាសាបារាំង និងការគាំទ្រពីដៃគូរអន្តរជាតិ រួមទាំង អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ប្រទេសនិយាយភាសាបារាំង ដែលកម្ពុជា ជាសមាជិកដែរនោះ គឺពិបាកធ្វើកិច្ចការងារព័ត៌មានជាភាសាបារាំងនេះ…

  • នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលនូវមជ្ឈមណ្ឌល សំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះដទៃទៀត

    នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលនូវមជ្ឈមណ្ឌល សំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះដទៃទៀត

    ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលនូវមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះដទៃទៀត ។ ពិធីប្រគល់-ទទួល នេះ ធ្វើឡើងក្រោយជំនួបពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម ស្រេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ។ លោកស្រី ឈា ម៉ានិត ប្រធានមណ្ឌលសំចតខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះដទៃទៀត មានទីតាំងស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាគំនិតផ្តួចផ្តើមនៃកិច្ចសហ ប្រតិបត្តិការទ្វេភាគីកម្ពុជា-ថៃ ។ មជ្ឈមណ្ឌលនេះ ជាជំនួយឥតសំណង របស់រាជរដ្ឋាភិបាល ព្រះរាជាណាចក្រថៃ ចំណាយទឹកប្រាក់ជាង ២,១ លានដុល្លារអាម៉េរិក ទិន្នន័យមូលគឺបានសាងសង់រួចហើយ។ លោកស្រី ឈា ម៉ានិត បានបន្តថា ការសាងសង់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទា សម្រាប់ជនរងគ្រោះ បានសាងសង់ក្នុងរយៈពេល ១ឆ្នាំ…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារទ្វេរភាគីជាមួយ នាយករដ្ឋមន្រ្តីថៃ នៅវិមានសន្តិភាព

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារទ្វេរភាគីជាមួយ នាយករដ្ឋមន្រ្តីថៃ នៅវិមានសន្តិភាព

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម ស្រេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រថៃ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ។ ជួបពិភាក្សាការងារនេះ មេដឹកនាំទាំង២ នឹងកំណត់ទិសដៅសកម្មភាព ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ។ ថ្នាក់ដឹកនាំទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈ ស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួម។ បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរនឹងធ្វើការប្រគល់ទទួលនូវ «មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្សនិងក្រុមជនងាយរងគ្រោះដទៃទៀត» ដែលមានទីតាំងស្ថិតនៅក្រុងប៉ោយប៉ែត ដែលជាគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ។ សូមរំលឹកថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានទូរស័ព្ទអបអរសាទរគ្នាទៅវិញទៅមក ជាមួយនាយករដ្ឋមន្រ្តីថៃ ឯកឧត្តម Srettha Thavisin បន្ទាប់ពីរដ្ឋសភា បានបោះឆ្នោតជ្រើសរើស ជានាយករដ្ឋមន្រ្តី ហើយមេដឹកនាំទាំងពីរ បានប្តេជ្ញាចិត្ត…

  • នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះនាយករដ្ឋមន្រ្តីថៃ វិមានសន្តិភាព ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

    នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះនាយករដ្ឋមន្រ្តីថៃ វិមានសន្តិភាព ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

    (ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស្រេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ បានអញ្ជើញមកដល់រាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះនាយករដ្ឋមន្រ្តីថៃ នៅវិមានសន្តិភាព បន្ទាប់មកមេដឹកនាំទាំងពីរ កម្ពុជា-ថៃ បានចាប់ផ្តើមកិច្ចប្រជុំពិភាក្សាការងារ ក្នុងគោលបំណងកំណត់ទិសដៅសកម្មភាព ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ។ ភាគីទាំងពីរក៏នឹងផ្លាស់ប្តូរទស្សនៈ ស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួម។ បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរនឹងធ្វើការប្រគល់ទទួលនូវ «មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្សនិងក្រុមជនងាយរងគ្រោះដទៃទៀត» ដែលមានទីតាំងស្ថិតនៅក្រុងប៉ោយប៉ែត ដែលជាគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ សូមជម្រាបថា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា ឯកឧត្តមនាយករដ្ឋមន្រ្តីថៃ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅមណ្ឌបព្រះបរមរូប។ ឯកឧត្តម ស្រេដ្ឋា…

  • ក្លិបអ្នកកាសែតកម្ពុជាប្រកាសរកអ្នកថតរូបជើងឯកឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយជួយទេសចរណ៍ខ្មែរ

    ក្លិបអ្នកកាសែតកម្ពុជាប្រកាសរកអ្នកថតរូបជើងឯកឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយជួយទេសចរណ៍ខ្មែរ

    ភ្នំពេញ៖ ជាលើកទី១ហើយដែលក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បង្កើតកម្មវិធីប្រកួតប្រជែងរកជើងឯកផ្នែកថតរូបស្តីពី “សម្រស់សហគមន៍យើង” នៅក្នុងយុគសម័យឌីជីថល ដែលផ្តល់ឱកាសដល់អ្នកសារព័ត៌មាន និងអ្នកថតរូបគ្រប់ទម្រង់នៅកម្ពុជាបញ្ចេញស្នាដៃរូបថតផ្ទាល់ខ្លួន ដើម្បីដណ្តើមពានរង្វាន់ទឹកប្រាក់រហូតដល់ ៣ លានរៀល សម្រាប់ជ័យលាភីលេខ១ និងពានជើងឯក។ ក្រោមគំនិតផ្តួចផ្តើមរបស់ក្លិបអ្នកកាសែតកម្ពុជា និងដោយមានកិច្ចសហការគាំទ្រពីក្រុមហ៊ុន CP ALL (Cambodia) Co, Ltd. និងពីស្ថាប័នរដ្ឋចំនួនបីក្នុងអណត្តិរាជរដ្ឋាភិបាលថ្មីឆ្នាំ ២០២៣៖ ក្រសួងទេសចរណ៍, ក្រសួងដែនដី នគររូបនីយ៍កម្ម និងសំណង់, និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក.អ.ក បានប្រកាសរៀបចំការប្រកួតរូបថតក្រោមប្រធានបទ “សម្រស់សហគមន៍យើង” ដើម្បីរួមចំណែកដល់វិស័យទេសចរណ៍ និងការថែរក្សាបរិស្ថានល្អ តាមរយៈការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទាំងក្នុងនិងក្រៅប្រទេសអំពីសម្រស់ធម្មជាតិរបស់កម្ពុជា។ តាមលក្ខខណ្ឌនៃការចូលរួមប្រកួត រូបថតដែលយកមកប្រកួតជាស្នាដៃផ្ទាល់របស់បេក្ខជនដោយមិនកែច្នៃ ឬរៀបចំឈុតឆាកថត ហើយជារូបភាពដែលបង្ហាញពីសម្រស់ធនធានធម្មជាតិ តំបន់រមណីយដ្ឋានទេសចរណ៍ អេកូទេសចរណ៍ ឬក៏បង្ហាញពីបរិស្ថានស្អាត រួមទាំងតំបន់អភិវឌ្ឍជាដើម។ ចំពោះរង្វាន់វិញ នឹងផ្តល់ជូនជ័យលាភីពីលេខ១ ដល់លេខ៥ ជាថវិការផង និងជាពានផង។ អ្នកដែលមិនជាប់ជ័យលាភីក៏នឹងទទួលបានការលើកទឹកចិត្តផងដែរ។ រូបថតដែលផ្ញើរមកគណកម្មការកំណែ នឹងត្រូវដាក់តាំងនៅឯពិធីប្រគល់រង្វាន់ បន្ទាប់មកនឹងយកទៅផ្សព្វផ្សាយទាំងក្នុងនិងក្រៅប្រទេសដើម្បីបង្ហាញរូបភាពដ៏អស្ចារ្យនិងល្អៗពីកម្ពុជា ជាពិសេសសម្រាប់វិស័យទេសចរណ៍តែម្តង។ ក្លិបអ្នកកាសែតកម្ពុជា សូមអំពាវនាវដល់អ្នកថតរូបមេត្តារួសរាន់ផ្ញើររូបថតដើម្បីដាក់ចូលប្រកួតយកពាន់រង្វាន់និងស្នាដៃឯកសម្រាប់ឆ្នា២០២៣នេះ។ ក.អ.ក ក៏សូមស្វាគមដល់ស្ថាប័នរដ្ឋ…

  • កម្ពុជា-ធនាគារពិភពលោក ជំរុញកិច្ចសហការគម្រោង“ជំនាញកម្ពុជាដើម្បីការងារប្រសើរ” ឱ្យជោគជ័យ

    កម្ពុជា-ធនាគារពិភពលោក ជំរុញកិច្ចសហការគម្រោង“ជំនាញកម្ពុជាដើម្បីការងារប្រសើរ” ឱ្យជោគជ័យ

    ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃពុធទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយលោកស្រី ម៉ារៀម ស្ហឺរមែន(Mariam Sherman) នាយកធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ធនាគារពិភពលោក ដែលបានជួយគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសក្នុងការលើកកម្ពស់សមត្ថភាពជំនាញពលកម្មកម្ពុជា តាំងពីដើមកន្លងមក។ ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធបំផុតជាមួយក្រុមការងារបច្ចេកទេសរបស់ធនាគារពិភពលោក ដើម្បីបញ្ចប់គម្រោង “ជំនាញកម្ពុជាដើម្បីការងារប្រសើរ” (Cambodia Skills for Better Jobs) ឱ្យទាន់ពេលវេលាកំណត់ដើម្បីជាត្រីវិស័យយ៉ាងសំខាន់សម្រាប់ពង្រឹងគុណភាពជំនាញ ដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងការផ្តល់ព័ត៌មាន រួមទាំងការតម្រង់ទិសវិជ្ជាជីវៈដើម្បីការងារប្រសើរ។ គម្រោង “ជំនាញកម្ពុជាដើម្បីការងារប្រសើរ” គឺជាគម្រោងគន្លឹះដែលនឹងមានជានិយាមជាក់លាក់សម្រាប់កម្មវិធីបណ្តុះបណ្តាលយុវជន១.៥លាននាក់មកពីគ្រួសារក្រ១ ក្រ២ និងគ្រួសារងាយរងគ្រោះដែលជាកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងគោលបំណងជួយដល់ប្រជាពលរដ្ឋមកពីក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះដើម្បីអាចទទួលបានជំនាញជាក់លាក់យ៉ាងឆាប់រហ័ស ហើយងាយទទួលបានឱកាសការងារក្នុងទីផ្សារកម្ពុជាដែលកំពុងតម្រូវការជំនាញបច្ចេកទេសដើម្បីបំពេញតម្រូវការសកម្មភាពសេដ្ឋកិច្ច។ លោកស្រី ម៉ារៀម ស្ហឺរមែន បានអះអាងថា ធនាគារពិភពលោក បានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងគុណភាពជំនាញដល់យុវជនកម្ពុជាដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារប្រកបដោយប្រសិទ្ធភាព៕ ប្រភព ៖ ក្រសួងការងារ

  • ឯកឧត្តមរដ្ឋមន្រ្តី៖ បញ្ចប់ភាពផ្តាច់មុខលើការផ្គត់ផ្គង់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងអាងប្រព្រឹត្តកម្មនៅតាមរោងចក្រ សហគ្រាស

    ឯកឧត្តមរដ្ឋមន្រ្តី៖ បញ្ចប់ភាពផ្តាច់មុខលើការផ្គត់ផ្គង់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងអាងប្រព្រឹត្តកម្មនៅតាមរោងចក្រ សហគ្រាស

    ភ្នំពេញ៖ ក្នុងពិធីជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅរសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានណែនាំឲ្យបញ្ចប់ភាពផ្តាច់មុខ លើការផ្គត់ផ្គង់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងអាងប្រព្រឹត្តកម្មនៅតាមរោងចក្រ សហគ្រាស ។ ពាក់ព័ន្ធបញ្ហាប្រឈម ដែលរោងចក្រសហគ្រាមួយចំនួន បានយកក្រណាត់មកដុត បំពុះទឹក ដើម្បីអ៊ុតខោអាវ ធ្វើឲ្យមានការបំពុលបរិស្ថាន ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការណែនាំឲ្យបណ្តារោងចក្រទាំងនោះ ប្រើប្រាស់សូឡាជំនួសដើម្បីផ្តល់ថាមពលសម្រាប់អ៊ុតខោអាវ អាចចំណេញជាងការប្រើប្រាស់ក្រណាត់ ឬអូសដុត ចំណេញត្រង់ថា យើងអាចកាត់បន្ថយការបំពុលបរិស្ថាន និង ចូលរួមរក្សាគម្របព្រៃឈើ ដែលក្រសួងបរិស្ថានកំពុងតែធ្វើការដាំដុះសម្រេចឲ្យបាន ៦០% នាពេលខាងមុខ ។ សូមរម្លឹកជូនថា ពីធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៅអគ្គនាយកដ្ឋានគាំពារបរិស្ថាន ថ្ងៃនេះ គឺដើម្បីពង្រឹងការងារជាក្រុម ជាមួយការស្តាប់នូវរបាយការណ៍ស្តីពីការផ្គត់ផ្គង់ឧបករណ៍តាមដានដោយស្វ័យប្រវត្ត និងការផ្កត់ផ្គង់ផលិតកម្ម អាងប្រព្រឹត្តកម្មតាមរោងចក្រសហគ្រាស ស្របតាមចក្ខុវិស័យជាតិ ដើម្បីរុញនាវាបរិស្ថានកម្ពុជាឱ្យសម្រេចបានសុក្រឹតកម្មបរិស្ថានកិច្ច ៕ ដោយ / គ្រី សម្បត្តិ

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រជុំពិនិត្យវឌ្ឍនភាព នៃការដាក់ QR Code ស្តង់ដាថ្នាល verify.gov.kh ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រជុំពិនិត្យវឌ្ឍនភាព នៃការដាក់ QR Code ស្តង់ដាថ្នាល verify.gov.kh ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

    ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ចូលរួមប្រជុំពិនិត្យវឌ្ឍនភាពនៃការដាក់ QR Code ស្តង់ដារថ្នាល Verify.gov.kh ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅទីស្តីការក្រសួងកសិកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់រំឭកអំពីគោលដៅនៃការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបនេះ គឺដើម្បីធានាសុវត្ថិភាពព័ត៌មាន និងឯកសារនានា ដែលចេញដោយរដ្ឋាភិបាលទៅកាន់ប្រជាជនប្រកបដោយទំនុកចិត្ត ម្ចាស់ការ និងមានទំនួលខុសត្រូវខ្ពស់។ ឯកឧត្តម ឌិត ទីណា បានគូសបញ្ជាក់ថា ការធ្វើទំនើបកម្មបច្ចេកវិទ្យា ការប្រើប្រាស់កម្មវិធីទូរស័ព្ទ ឬ Application មានគោលដៅផ្ដល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ហើយត្រូវពិនិត្យលទ្ធភាពក្នុងការដាក់បញ្ចូលគ្នាក្នុង App តែមួយ ដោយមានក្រុមការងារពិនិត្យ តាមដាន និងវាយតម្លៃច្បាស់លាស់ ដើម្បីធានាប្រសិទ្ធភាព និងសុវត្ថិភាពពិតប្រាកដ។ បើតាមឯកឧត្តមរដ្ឋមន្ត្រី ការងារនេះត្រូវការទាំងបច្ចេកទេសឌីជីថល និងធនធានមនុស្ស ដោយមានការគិតគូរឱ្យបានល្អិតល្អន់ទាំងទិដ្ឋភាពបច្ចេកទេស និងនយោបាយ។ លើសពីនេះទៀត ត្រូវមានការសហការគ្នាល្អ និងរួមគ្នាដោះស្រាយបញ្ហា ដើម្បីសម្រេចជោគជ័យ និងមាននិរន្ដរភាព ៕ប្រភព ៖…

  • ឯកឧត្តម ជា វ៉ាន់ដេត៖ ថ្នាលសហគមន៍ឌីជីថលកម្ពុជារៀបចំឡើង ដើម្បីគាំទ្រទៅដល់ការអភិវឌ្ឍក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថល

    ឯកឧត្តម ជា វ៉ាន់ដេត៖ ថ្នាលសហគមន៍ឌីជីថលកម្ពុជារៀបចំឡើង ដើម្បីគាំទ្រទៅដល់ការអភិវឌ្ឍក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថល

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ថ្នាលសហគមន៍ឌីជីថលកម្ពុជា ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដើម្បីគាំទ្រទៅដល់ការអភិវឌ្ឍក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ជាពិសេសការអនុវត្តយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងគោលបំណងប្រមូលផ្តុំអ្នកអភិវឌ្ឍន៍បច្ចេកវិទ្យា សហគ្រិនឌីជីថល និងអ្នកមានគុណវុឌ្ឍន៍បច្ចេកវិទ្យាឌីជីថល ក៏ដូចជាសិស្សានុសិស្ស ដើម្បីអាចបង្ហាញពីសក្តានុពល និងពង្រីក ទំនាក់ទំនងរវាងអ្នកអភិវឌ្ឍន៍សុសវែ និងបច្ចេកវិទ្យាឌីជីថល លើកកម្ពស់ សហការនៅការផ្លាស់ប្តូរបទពិសោធន៍ជាមួយនឹងការរីកចំរើន នៃវិស័យឌីជីថលនៅកម្ពុជា ឈានទៅដល់កសាងមូលធនមនុស្ស ឲ្យក្លាយទៅជាពលរដ្ឋឌីជីថល ក្នុងន័យនេះ ថ្នាលសហគមឌីជីថលកម្ពុជា បានក្លាយជាចំណែកមួយក្នុងការគាំទ្រសកម្មភាពអាទិភាពនៃយុទ្ធសាស្ត្រកសាងធនធានមនុស្សឌីជីថល ដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងតែយកចិត្តទុកដាក់។ ការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ថ្នាលសហគមន៍ឌីជីថលកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបញ្ជាក់បន្ថែមថា ការងារសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល១៥ឆ្នាំ គឺធ្វើយ៉ាងណា ដើម្បីប្រែក្លាយរដ្ឋាភិបាល ឲ្យក្លាយទៅជារដ្ឋាភិបាលឌីជីថល និងប្រែក្លាយពលរដ្ឋកម្ពុជា…

  • ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី ៖ប្រទេសជប៉ុនគោរព និងកោតសសើរជំហរនយោបាយបរទេសកម្ពុជា

    ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី ៖ប្រទេសជប៉ុនគោរព និងកោតសសើរជំហរនយោបាយបរទេសកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានលើកឡើងថា ប្រទេសជប៉ុន មិនទាមទារ ឬដាក់សម្ពាធណាមួយឡើយមកលើកម្ពុជា ដើម្បីឱ្យកម្ពុជាចាប់យកភាគីណាមួយនោះទេ។ ប៉ុន្តែ ជប៉ុន តែងតែគោរពនូវជំហរនយោបាយការបរទេសរបស់កម្ពុជាជានិច្ច។ ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងមិនទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ឬក៏ពលរដ្ឋកម្ពុជា ត្រូវតែប្រកាន់ខាងណេះ ប្រកាន់ខាងណោះ ចិន ជប៉ុន ឬក៏អាមេរិកទេ យើងមិនទាមទារ យើងយល់អំពីជំហរការទូតរបស់កម្ពុជា ដែលរក្សានូវអព្យាក្រឹត្យភាព មិនចូលបក្សសម្ព័ន្ធ»។ ឯកអគ្គរាជទូតជប៉ុន បានលើកឡើងថា គោលជំហររបស់កម្ពុជាបែបនេះ គឺបានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ ដូច្នេះរាជរដ្ឋាភិបាលជប៉ុន បានគោរព ព្រមទាំងមានការយល់យ៉ាងច្បាស់អំពីជំហរនយោបាយការទូតរបស់កម្ពុជា។ ការលើកឡើងបែបនេះ របស់ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ក្នុងឱកាសលោកបានអញ្ជើញធ្វើជាវិគ្មិនក្នុងកិច្ចពិភាក្សាតុមូលស្តីពី ទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា ធ្វើឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅរាជធានីភ្នំពេញ។ បើតាមសម្រង់ប្រសាសន៍បកប្រែរបស់ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងថា សម្រាប់អ្វីដែលរដ្ឋាភិបាលស្នើសុំ គឺត្រឹមកម្រិតដែលរដ្ឋាភិបាលកម្ពុជា អាចផ្តល់ឱ្យប្រទេសជប៉ុនបានតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលជប៉ុន…