-
នាយករដ្ឋមន្ត្រីកម្ពុជា នឹងធ្វើបដិសណ្ឋារកិច្ចចំពោះនាយករដ្ឋមន្រ្តីថៃ ដែលមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាព្រឹកស្អែកនេះ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើបដិសណ្ឋារកិច្ចចំពោះនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូង នៅកម្ពុជា នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា តាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីន ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សេដ្ឋា វីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នឹង អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ។ ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា នៅមណ្ឌបព្រះបរមរូប ។ នាយករដ្ឋមន្ត្រីទាំងពីរនឹងមានជំនួបទ្វេភាគី ក្នុងគោលបំណងកំណត់ទិសដៅសកម្មភាព ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលផ្តល់ ផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ “ ទេសចរណ៍ និងការវិនិយោគបៃតង”

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ អបអរសាទរ ទិវាទេសចរណ៍ពិភពលោក ថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង»។ សូមជម្រាបថា ទិវាទេសចរណ៍ពិភពលោក តែងត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដោយកំណត់នូវប្រធានបទផ្សេងៗ ដើម្បីជារួមចំណែកលើកកម្ពស់វិស័យទេសចរណ៍។ សម្រាប់កម្ពុជា វិស័យទេសចរណ៍ បានដើរតួនាទីយ៉ាងសំខាន់មួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ប៉ុន្តែដោយសារវិបត្តិនៃជំងឺកូវីដ១៩ និងស្ថានភាពដ៏អាក្រក់នៃសេដ្ឋកិច្ចពិភពលោក បណ្តាលមកពីវិបត្តិសង្គ្រាម ការកើនឡើងនៃអត្រាអតិផរណា និងការកើនឡើងនៃអត្រាការប្រាក់ធនាគារកណ្តាលនៃប្រទេសអភិវឌ្ឍន៍ បានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ ដោយភ្ញៀវទេសចរចូលមកទស្សនាកម្ពុជា នៅមានកម្រិតនៅឡើយ៕ ដោយ ៖ វណ្ណលុក
-
រដ្ឋមន្រ្តី អធិការកិច្ច លើកទឹកចិត្ត ថ្នាក់ដឹកនាំ មន្រ្តីជំនាញ ត្រូវរៀបចំបច្ចុប្បន្នភាព ការងារផ្ទៃក្នុងកាន់តែល្អប្រសើរបន្ថែមទៀត

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយថ្នាក់ដឹកនាំក្រសួង ដើម្បីតាមដានវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត កាលពីព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៣ នាទីស្តីការក្រសួង ។ កិច្ចប្រជុំនេះផ្តោតសំខាន់លើការ ពិនិត្យសម្រេចដោះស្រាយរាល់សំណូមពរ និងកិច្ចការដែលត្រូវរៀបចំធ្វើបន្តដែលលើកឡើងដោយអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ។ ឯកឧត្តម រដ្ឋមន្រ្តី ហួតហាក់ បានសំដែងនូវការកោតសរសើរខ្ពស់ចំពោះវឌ្ឍនភាព ការងារដែលថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ក្រោមឱវាទ ក្រសួងអធិការកិច្ច បានរួមគ្នាសម្រេច អនុវត្តន៍ ក្នុងរយៈពេលកន្លងមក ដែលឆ្លុះបញ្ចាំងអោយឃើញពីស្មារតីទទួលខុសត្រូវ និង យកចិត្តទុកដាក់ខ្ពស់ លើវិស័យអធិការកិច្ច ដែលជាផ្នែកសំខាន់ ព្រមទាំងបង្ហាញឲ្យឃើញ ពី ស្មារតី សាមគ្គីភាព ឯកភាព និងសហការគ្នា ។ ឯកឧត្តម រដ្ឋមន្រ្តី បានជំរុញលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ មន្រ្តីជំនាញគ្រប់ផ្នែក ត្រូវធ្វើយ៉ាងណា រៀបចំបច្ចុប្បន្នភាព ការងារ ផ្ទៃក្នុងបានកាន់តែល្អប្រសើរបន្ថែមទៀត ។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពី ផែនការការងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ព្រមទាំងបានជម្រាបជូន…
-
អគ្គនាយកដ្ឋានពន្ធដារ បំភ្លឺទាក់ទងនឹងការប្រមូលពន្ធ

-
រដ្ឋមន្ត្រីមុខងារសាធារណៈ និងអ្នកតំណាង UNDP នឹងរួមគ្នាទាញប្រយោជន៍ពី ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល មកអនុវត្តការងារឱ្យមានប្រសិទ្ធភាព

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងអ្នកតំណាងកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិប្រចាំនៅកម្ពុជា ពេញចិត្តចំពោះការបន្តកិច្ចសហប្រតិបតិ្តការ នៅកម្ពុជា និងរួមគ្នាលើកកម្ពស់វិស័យមុខងារសាធារណៈ ក៏ដូចជាការទាញប្រយោជន៍ពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថល មកអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព។ នេះបើតាមលទ្ធផល នៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាមួយលោកស្រី Allisar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ ជំនួបនេះ មិនត្រឹមតែជាការជួបសំណេះសំណាល ប៉ុន្តែជាឱកាសពិភាក្សាការងាររួមគ្នា ក្នុងភាពជាដៃគូអភិវឌ្ឍន៍ លើកិច្ចការអាទិភាពមួយចំនួន ជាពិសេស ក្នុងវិស័យមុខងារសាធារណៈ ស្របតាមចក្ខុវិស័យរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ។ លោកស្រីអ្នកតំណាង UNDP បានបង្ហាញភាពរីករាយចំពោះវឌ្ឍនភាពលើគ្រប់វិស័យនៅកម្ពុជា និងបង្ហាញជំហរក្នុងការបន្តគាំទ្រចំពោះការអភិវឌ្ឍឱ្យកាន់តែរីកចម្រើន ស្របពេលដែលលោកស្រីបញ្ជាក់ថា UNDP គឺជាដៃគូអភិវឌ្ឍន៍សំខាន់មួយរបស់កម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេស និងកម្មវិធីអភិវឌ្ឍន៍នានារបស់ខ្លួន។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកកន្លងមករបស់ UNDP និងការខិតខំប្រឹងប្រែងក្នុងការគាំទ្រគំនិតផ្តួចផ្តើម និងគម្រោងផ្សេងៗ ចាប់តាំងពីប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា។ ដោយឡែក ក្នុងវិស័យមុខងារសាធារណៈផ្ទាល់ កិច្ចសហប្រតិបត្តិការតាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងមុខងារសាធារណៈ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បានអនុញ្ញាតអោយភាគីទាំងពីរសហការរៀបចំកម្មវិធីបណ្តុះបណ្តាលសម្រាប់មន្ត្រីរាជការជាបន្តបន្ទាប់។…
-
គ.ជ.ប សេចក្តីជូនដំណឹងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពី ការចាប់ផ្ដើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូម ជូនដំណឹងដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ក្រោម ប្រធានបទស្តីពី៖ការចាប់ផ្ដើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០ នាទីព្រឹក នៅសាលសន្និសីទជាន់ទី១ នៃទីស្តីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ) ក្រោមអធិបតីភាព ឯកឧត្តម មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ៕ ដោយ-រ៉ាវុធ
-
គ.ជ.ប ជូនដំណឹង ស្តីពីការផ្ទេរសិទ្ធិរបស់ប្រធានគណបក្សនយោបាយជូនតំណាងដើម្បីចុះហត្ថលេខាលើពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ

ភ្នំពេញ៖ យោង ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជប) សូមជូនដំណឹងដល់លេខាធិការដ្ឋាន រាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) និងគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ( គធ.ខប) ទាំងអស់ជ្រាបថា ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ទេរសិទ្ធិជូន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាគ្រប់រាជធានី ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជាឱ្យធ្វើជាតំណាងគណបក្សប្រជាជន កម្ពុជា ក្នុងការចុះហត្ថលេខាលើ ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (តាមទម្រង់បែបបទ កំណត់ដោយ គ.ជ.ប ) ដើម្បីសង្កេតមើលការចុះឈ្មោះបោះឆ្នោត ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត នៅតាមការិយាល័យនីមួយៗក្នុងរាជធានី ខេត្តរបស់ខ្លួន សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ៕ ដោយ-រ៉ាវុធ
-
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងរដ្ឋាភិបាល

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា ក្រសួងកំពុងជំរុញកិច្ចការធ្វើបរិវត្តកម្មឌីជីថលក្នុងរដ្ឋាភិបាល ដែលលោករំពឹងថា នឹងជួយឲ្យសេដ្ឋកិច្ចរីកចម្រើនខ្លាំង បើធៀបនឹងសេដ្ឋកិច្ច ដែលពឹងលើកម្មពលកម្មសុទ្ធសាធ ឬហៅថាសេដ្ឋកិច្ចបែបប្រពៃណី។ ឯកឧត្តមបានថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ហៅកាត់ថា CADT។ ឯកឧត្តម រដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្រសួងប្រៃសណីយ៍និងទូរគមនាគគមន៍ កំពុងបន្ត ជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងរដ្ឋាភិបាល ឬរដ្ឋាភិបាលឌីជីថល។ ឯកឧត្តមលើកឡើងថា ក្នុងរដ្ឋាភិបាលឌីជីថល វាចាំបាច់ណាស់ដែលស្ថាប័នរដ្ឋទាំងអស់ ត្រូវតែមានសេវាអ៊ីនធឺណេត និងសេវាទូរស័ព្ទប្រើឱ្យបានល្អ។ ចំនុចសំខាន់ទី២ គឺគ្រប់ស្ថាប័នរដ្ឋទាំងអស់ ត្រូវមានអង្គភាពបរិវត្តកម្មឌីជីថល ដែលជាអង្គភាពជំនាញផ្នែកដាក់ចេញនូវការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ជាអ្នកធ្វើបច្ចុប្បន្នភាព និងការពារទិន្នន័យដើម្បីធានាសុវត្ថិភាពរបស់អ្នកប្រើប្រាស់។មិនត្រឹមតែប៉ុណ្ណោះនៅក្នុងអង្គភាពរដ្ឋត្រូវតែប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យារួមដែលមានអាជ្ញាបណ្ណច្បាស់លាស់ ជំនួសការប្រើសម្ភារៈឬឧបករណ៍ឯកជន ដែលពិបាកគ្រប់គ្រងទិន្នន័យ។ ដើម្បីឱ្យកម្ពុជាអាចធ្វើបរិវត្តកម្មឌីជីក្នុងរដ្ឋាភិបាលបានជោគជ័យទៅតាមផែនការ ឯកឧត្តម រដ្ឋមន្រ្តី សញ្ចាក់បន្ថែមថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នឹងរៀបចំផែនការមេនៅក្នុងក្រសួងនីមួយៗ ហើយនឹង ជួយសម្របសម្រួលគ្រប់ក្រសួងស្ថាប័នទាំងអស់ឱ្យដើរទន្ទឹម គ្នា និងអាចអនុវត្តកម្មវិធីឌីជីថលដំណាលគ្នា។ ការណ៍នេះនឹងជួយ ឱ្យការផ្តល់សេវាធុរកិច្ច និងសេវាសាធារណៈ ប្រព្រឹត្តិទៅបាន ឆាប់រហ័ស និងចំណេញពេលវេលា៕ អត្ថបទ…
-
សេចក្តីប្រកាសព័ត៌មានស្តីពី បេសកកម្មរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីចូលរួមមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ

