Category: នយោបាយ

  • ប្រធាន ស.ស.យ.ក. ៖ សុខសន្តិភាព យើងមានឱកាសច្រើន ក្នុងការរៀបចំពិធីជាកុសល ស្របតាមជំនឿ ប្រពៃណី សាសនា

    ប្រធាន ស.ស.យ.ក. ៖ សុខសន្តិភាព យើងមានឱកាសច្រើន ក្នុងការរៀបចំពិធីជាកុសល ស្របតាមជំនឿ ប្រពៃណី សាសនា

    (ភ្នំពេញ)៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ពិតណាស់ សុខសន្តិភាព យើងមានឱកាសច្រើនក្នុងការរៀបចំពិធីជាកុសល ស្របតាមជំនឿ ប្រពៃណី សាសនា ។ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងដូច្នេះនៅលើបណ្ដាញសង្គម នាព្រឹកថ្ងៃទី២៤កញ្ញា ក្នុងឱកាសអបអរសាទរ ទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ខួបទី៣០ ។ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងដូច្នេះថា ព្រឹកថ្ងៃទី២៤កញ្ញា ឆ្នាំ២០២៣ ខ្ញុំពិតជាសប្បាយរីករាយ ដែលបានចូលរួមជាមួយក្រុមការងារគណបក្សចុះជួយសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ក្នុងពិធីស្រោចស្រពសុគន្ធវារីជូនចាស់ព្រឹទ្ធាចារ្យដែលរស់នៅសង្កាត់វាលពង់ ចំនួន ១ ០០០ នាក់។ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តថា ពិតណាស់ ក្នុងសុខសន្តិភាព យើងមានឱកាសច្រើនក្នុងការរៀបចំពិធីជាកុសល ស្របតាមជំនឿសាសនា និងប្រពៃណីដ៏ល្អផូរផង់ដែលដូនតាបានបន្សល់ទុក។ ជាថ្មីម្តងទៀត ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ក្រុមការងារគណបក្សចុះជួយសង្កាត់វាលពង់ ដែលដឹកនាំដោយ ឯកឧត្តម លី ច័ន្ទតុលា ដែលបានផ្តួចផ្តើមគំនិតរៀបចំ ក៏ដូចជាសប្បុរសជនជិតឆ្ងាយដែលចូលរួមចាប់មគ្គផលជាមួយកម្មវិធីនេះផងដែរ ៕ ដោយ…

  • ឯកឧត្តម ហ៊ុន ម៉ានី៖ ក្នុងនាមជាយុវជនបន្តវេន យើងត្រូវចូលរួមគោរព និងការពាររដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ

    ឯកឧត្តម ហ៊ុន ម៉ានី៖ ក្នុងនាមជាយុវជនបន្តវេន យើងត្រូវចូលរួមគោរព និងការពាររដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ

    (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ក្នុងនាមជាយុវជនបន្តវេន យើងត្រូវចូលរួមគោរព និងការពាររដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ។ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងដូច្នេះនៅលើបណ្ដាញសង្គម នាព្រឹកថ្ងៃទី២៤កញ្ញា ក្នុងឱកាសអបអរសាទរ ទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ខួបទី៣០ ។ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ញាចាក់ថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ជាតិ ដែលកំណត់នូវការរៀបចំ និងការប្រព្រឹត្តទៅនៃស្ថាប័នកំពូលរបស់ជាតិ។ រដ្ឋធម្មនុញ្ញជានិមិត្តរូបនៃ ឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងជាការធានានូវការគោរពគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ ប្រធាន ស.ស.យ.ក. រូបនេះ បានរំលឹកថា ក្នុងនាមជាយុវជនបន្តវេន យើងត្រូវចូលរួមគោរព និងការពាររដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ តាមរយៈការស្វែងយល់ ការចូលរួមបំពេញករណីយកិច្ចដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងការមិនប្រព្រឹត្តអំពើល្មើសដែលមានចេតនាបំពានលើច្បាប់កំពូលមួយនេះជាដាច់ខាត ៕ ដោយ វណ្ណលុក

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រែប្រួលអាកាសធាតុ និងត្រូវចេះថែរក្សាសុខភាព

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រែប្រួលអាកាសធាតុ និងត្រូវចេះថែរក្សាសុខភាព

    (ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃ កម្ពុជា រួមជាមួយប្រតិភូរួមដំណើរ បានចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជួយដល់ចាស់ជរា ជនពិការ អ្នករស់នៅជាមួយមេរោគអេដស៍ កុមារកំព្រា ស្ត្រីមេម៉ាយ មានកូនច្រើន អ្នកមានជំងឺប្រចាំកាយ និងមានជីវភាពខ្វះខាត នៅស្រុករមាសហែក និងស្រុករំដួល ខេត្តស្វាយរៀង ចំនួន ២៣១គ្រួសារ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ។ សម្តេច ក៏បានផ្តាំផ្ញើរសាកសួរទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាលសម្តេច តែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាពនិងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ ។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិតឬឆ្ងាយ…

  • នាយករដ្ឋមន្ត្រីកម្ពុជា៖ រាជរដ្ឋាភិបាល កំពុងសិក្សាគោលនយោបាយផ្តល់អាហារូបត្ថម្ភដល់កូនខ្មែរពីមត្តេយ្យសិក្សា ហើយនឹងខិតខំឱ្យអត្រាភាពក្រីក្រធ្លាក់ចុះបន្តទៀត

    នាយករដ្ឋមន្ត្រីកម្ពុជា៖ រាជរដ្ឋាភិបាល កំពុងសិក្សាគោលនយោបាយផ្តល់អាហារូបត្ថម្ភដល់កូនខ្មែរពីមត្តេយ្យសិក្សា ហើយនឹងខិតខំឱ្យអត្រាភាពក្រីក្រធ្លាក់ចុះបន្តទៀត

    (ភ្នំពេញ)៖ ក្នុងជំនួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ២៥០០នាក់ នាម៉ោង៤ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោងនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចកំពុងសិក្សាគោលនយោបាយផ្តល់អាហារូបត្ថម្ភដល់កូនខ្មែរពីមត្តេយ្យសិក្សា។ នៅកម្ពុជាបច្ចុប្បន្ន មិនមែនធ្វើតែការងារកាត់ដេរនោះទេ គឺអាចធ្វើការងារខាងពេជ្រ សឡា ដំឡើងរថយន្ត និងដំឡើងគ្រឿងបង្គំអេឡិចត្រូនិកផងដែរ។ពីមុននៅអាមេរិក មានតែផលិតផលដែលផលិតពីប្រទេសថៃ និងប្រទេសផ្សេងៗ តែបច្ចុប្បន្ន ក៏មានផលិតផលផលិតពីខ្មែរលើទីផ្សារអាមេរិកផងដែរ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាល នឹងប្រឹងប្រែងរុញឱ្យអត្រាភាពក្រីក្រធ្លាក់ចុះបន្តទៀត។ សម្ដេចក៏បានពន្យល់ពលរដ្ឋខ្មែរនៅអាមេរិក ពីនយោបាយកាត់បន្ថយភាពក្រីក្រនៅកម្ពុជាផងដែរ។ សម្ដេចថា ឆ្នាំ១៩៩៧ កម្ពុជា មានអត្រាភាពក្រីក្រ ប្រមាណ ៥៤ភាគរយ ពោល១០០នាក់ ៥៤នាក់។ បច្ចុប្បន្នអត្រាភាពក្រីក្រ មានតែ១៧ភាគរយ។ កម្ពុជា នៅតែបន្តមហិច្ឆតាប្រែក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ហើយកម្ពុជា មិនទុកពលរដ្ឋក្រីក្រចោលនោះឡើយ ក្នុងនោះរាជរដ្ឋាភិបាល បានផ្តល់បណ្ណក្រីក្រជូនពលរដ្ឋមានជីវភាពខ្វះខាត ដើម្បីសម្រាលការលំបាករបស់ពួកគាត់។ សម្ដេចធិបតី…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត សួរក្រុមប្រឆាំងថា តើយល់យ៉ាងណានៅពេលអាមេរិក ផ្តល់ជំនួយអភិវឌ្ឍន៍ ១៨លានដុល្លារមកកម្ពុជាឡើងវិញ

    សម្តេចធិបតី ហ៊ុន ម៉ាណែត សួរក្រុមប្រឆាំងថា តើយល់យ៉ាងណានៅពេលអាមេរិក ផ្តល់ជំនួយអភិវឌ្ឍន៍ ១៨លានដុល្លារមកកម្ពុជាឡើងវិញ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត សួរក្រុមប្រឆាំងថា តើយល់យ៉ាងណានៅពេលអាមេរិក ផ្តល់ជំនួយអភិវឌ្ឍន៍១៨លានដុល្លារមកកម្ពុជាឡើងវិញ? សម្តេច ថា ជំហររបស់រាជរដ្ឋាភិបាល គឺដើម្បីជាតិ និងប្រជាជន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកដូច្នេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ២៥០០នាក់ នាថ្ងៃទី២៣ ខែកញ្ញា ២០២៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤ព្រឹក នៅកម្ពុជា ។ សម្តេចធិបតី បានលើកឡើងថា បើអង្គការសហប្រជាជាតិ មិនទទួលស្គាល់រាជរដ្ឋាភិបាល គេមិនឱ្យសម្តេច ឡើងថ្លែងនៅអង្គការសហប្រជាជាតិនោះឡើយ ហើយអង្គការសហប្រជាជាតិ ក៏មិនឧទ្ទេសនាមសម្តេចជានាយករដ្ឋមន្ត្រីកម្ពុជាដែរ។ សម្តេច ថា មកដល់ពេលនេះ មានមេដឹកនាំប្រទេសជាមិត្តរហូតដល់ទៅប្រមាណ ៥៩ប្រទេស បានផ្ញើសារអបអរសាទរសម្តេចឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។ ក្នុងឱកាសសំណេះសំណាលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសស្តីទីរបស់អាមេរិក គឺដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ។…

  • នាយករដ្ឋមន្ត្រីកម្ពុជា៖ ការប្រឹងប្រែងរកទីផ្សារក្រៅប្រទេស គឺដើម្បីប្រជាពលរដ្ឋ និងដើម្បីសេដ្ឋកិច្ចជាតិ

    នាយករដ្ឋមន្ត្រីកម្ពុជា៖ ការប្រឹងប្រែងរកទីផ្សារក្រៅប្រទេស គឺដើម្បីប្រជាពលរដ្ឋ និងដើម្បីសេដ្ឋកិច្ចជាតិ

    ភ្នំពេញ៖ ក្នុងជំនួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ២៥០០នាក់ នាម៉ោង៤ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោងនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការប្រឹងប្រែងរកទីផ្សារក្រៅប្រទេស មិនមែនដើម្បីប្រយោជន៍សម្តេចនោះទេ គឺដើម្បីប្រជាពលរដ្ឋ និងដើម្បីសេដ្ឋកិច្ចជាតិទាំងអស់គ្នា។ ជាក់ស្តែង តាមរយៈវេទិកាធុរកិច្ចអាមេរិក-កម្ពុជា សម្តេចរំពឹងថា នឹងមានការវិនិយោគពីអាមេរិកនៅកម្ពុជាថែមទៀត។ ក្នុងវេទិកាធុរកិច្ចអាមេរិក-កម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែត បានថ្លែងថា អ្នកទាំងអស់បានដឹងអំពីប្រវត្តិសិក្សាលើផ្នែកសេដ្ឋកិច្ចរបស់ខ្ញុំផងដែរ ថ្មីៗនេះ ខ្ញុំមិនបានលូកដៃទីផ្សារពេកទេ ។ ប៉ុន្តែវាត្រូវមានបទបញ្ញត្តិច្បាស់លាស់ក្នុងការលើកកម្ពស់ ការអភិវឌ្ឍប្រកបដោយបរិយាបន្ន វិស័យឯកជន អាចនឹងសកម្មខ្លាំងក្នុងកិច្ចការនេះ ។ ខ្ញុំជឿថា ធុរជនយល់ដឹងច្បាស់អំពីធុរកិច្ចច្បាស់ជាងរដ្ឋាភិបាល ។ រដ្ឋាភិបាលមានតួនាទីគាំទ្រផ្ដល់នូវក្របខ័ណ្ឌការងារ និងកត្តាចាំបាច់ផ្សេងៗទៀត។ សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា ចំណែករដ្ឋាភិបាលថ្មីរបស់ខ្ញុំ គឺបានជួបពិភាក្សាជាមួយវិស័យឯកជននៅកម្ពុជា ដើម្បីបន្ស៊ីគ្នានិងដៃគូដ៏សកម្ម ហើយវិស័យឯកជនមិនត្រឹមតែជាអ្នកប្រឹក្សាក្នុងការផ្ដល់គំនិតយោបល់ប៉ុណ្ណោះទេ។ដូចជាពេលយើងទទួលបានកិច្ចព្រមព្រៀងវិស័យឯកជនគឺជាតួអង្គក្នុងការអនុវត្តត្រូវចូលរួមអនុវត្តកិច្ចព្រមព្រៀងដ៏សំខាន់ របស់រដ្ឋាភិបាល ។ ដូច្នេះប្រសិនបើរដ្ឋាភិបាលមាននូវវិស័យឯកជនដែលដើរតួនាទីបានល្អ មិនថាប្បញ្ញត្តិបង្កើតដោយវិស័យឯកជន ឬរដ្ឋាភិបាលឡើយ រដ្ឋាភិបាលនិងផ្ដល់ឱកាសឲ្យ ឯកជន…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ដំណើរចេញក្រៅប្រទេសរបស់សម្តេចមានបេសកកម្មបី គឺការងារការទូត នយោបាយ និងសេដ្ឋកិច្ច

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ដំណើរចេញក្រៅប្រទេសរបស់សម្តេចមានបេសកកម្មបី គឺការងារការទូត នយោបាយ និងសេដ្ឋកិច្ច

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដំណើរចេញក្រៅប្រទេសរបស់សម្តេចមានបេសកកម្មបី គឺការងារការទូត នយោបាយ និងសេដ្ឋកិច្ច ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកដូច្នេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ២៥០០នាក់ នាថ្ងៃទី២៣ ខែកញ្ញា ២០២៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤ព្រឹក នៅកម្ពុជា ។ សម្តេចធិបតីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលថ្មី អត់ចាំរយៈពេល១០០ថ្ងៃ គឺចាប់ផ្តើមបម្រើរាជរដ្ឋាភិបាលសស្រាក់សស្រាំតាំងពីថ្ងៃទី១មកម្ល៉េះ។ កាលពីថ្ងៃទី២២ សីហា ជាសារចាប់ផ្តើមរាជរដ្ឋាភិបាល បង្ហាញពីគោលនយោបាយបម្រើជាតិ។ ថ្ងៃទី២២ ខែកញ្ញា រយៈពេលមួយខែនៃការកាន់អំណាច សម្តេចធិបតី ស្ថិតនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នាទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក តំណាងឲ្យកម្ពុជា ថ្លែងសារនយោបាយរបស់កម្ពុជា ទៅកាន់ពិភពលោក ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ដំណើរចេញក្រៅប្រទេសរបស់សម្តេចមានបេសកកម្មចំនួន៣…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត នាំយកការផ្តាំផ្ញើនឹករលឹក និងសួរសុខទុក្ខពីសម្តេចតេជោ ជូនបងប្អូនខ្មែរយើងទាំងអស់គ្នាដែលរស់នៅក្រៅប្រទេស

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាំយកការផ្តាំផ្ញើនឹករលឹក និងសួរសុខទុក្ខពីសម្តេចតេជោ ជូនបងប្អូនខ្មែរយើងទាំងអស់គ្នាដែលរស់នៅក្រៅប្រទេស

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាល ជាមួយ បងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ២៥០០នាក់ នាថ្ងៃទី២៣ ខែកញ្ញា ២០២៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤ព្រឹក នៅកម្ពុជា ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយក្តីរីករាយ ដែលបានជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅអាមេរិក និងកាណាដា។ ហើយក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលឆ្លៀតពេលយ៉ាងមមាមញឹកក្នុងការអញ្ជើញមកគាំទ្រ និងអបអរសាទរសម្ដេចនាពេលនេះ។ សម្តេចធិបតីបានមានប្រសាសន៍ថា រាល់ដងធ្លាប់តែនៅក្រោយឆាករៀបចំឱ្យតែសម្តេចតេជោ តែ ថ្ងៃនេះឡើងវេទិកាមុខប្រជាពលរដ្ឋជាង២ពាន់នាក់។ សម្តេច បានបន្តថា ការស្កាត់ជួបជុំគ្នានៅអាមេរិកពេលនេះ គឺជាការបង្ហាញឱ្យ ឃើញពីសាមគ្គីរវាងខ្មែរ និងខ្មែរ។ ឆ្លៀតនៅក្នុងឱកាសនេះ សម្តេចធិបតី ក៏បាននាំយកការផ្តាំផ្ញើនឹករលឹក និងសួរសុខទុក្ខពីសម្តេចតេជោ ជូនចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាដែលរស់នៅក្រៅប្រទេស។ សម្តេចតេជោ តែងតែនឹករលឹក និងគិតគូរប្រជាពលរដ្ឋគ្រប់ទីកន្លែង…

  • ខ្លឹមសារនៃជំនួបរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត និង ប្រធានាធិបតីទីម័រឡេស្តេ

    ខ្លឹមសារនៃជំនួបរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត និង ប្រធានាធិបតីទីម័រឡេស្តេ

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ចូសេ រ៉ាម៉ូស ហូតា (José Ramos-Horta) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នាល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ សម្ដេចធិបតី និង ឯកឧត្តមប្រធានាធិបតី បានសម្តែងនូវការស្វាគមន៍ជូនគ្នាទៅវិញទៅមកនៅក្នុងបរិយាកាសមួយដ៏ស្និទ្ធស្នាល។ ឯកឧត្តមប្រធានាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសកម្ពុជា ជាពិសេស ចំពោះ សម្ដេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលតែងតែគាំទ្រទីម័រឡេស្ដេ ដូចជាការស្នើដើម្បីចូលជាសមាជិកទី១១ របស់អាស៊ានជាដើម។ ឯកឧត្តមប្រធានាធិបតី ថែមទាំងបានបង្ហាញនូវគំនិតផ្ដួចផ្ដើម ក្នុងការគោរពអញ្ជើញ សម្ដេចតេជោ ទៅបំពេញទស្សនកិច្ចនៅទីម័រឡេស្ដេ ក្នុងវេលាសមស្របណាមួយរបស់សម្ដេចតេជោផងដែរ។ សម្ដេចធិបតី និង ឯកឧត្តមប្រធានាធិបតី បានពិភាក្សាទៅលើកិច្ចការនៃការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាការបន្តធ្វើសមាហរណកម្មក្នុងតំបន់ និងសកល។ ជាក់ស្តែង នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាបន្ថែមទៅលើការពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងទីម័រឡេស្តេ លើវិស័យសក្ដានុពលមួយចំនួន ដូចជា៖ វិស័យទេសចរណ៍កសិកម្ម…

  • ប្រធានាធិបតីប្រេស៊ីលប្រាប់លោក ហ្សេលេនស្គី ថា ដំណោះស្រាយយោធាមិនអាចបញ្ឈប់សង្គ្រាមអ៊ុយក្រែនបានទេ

    ប្រធានាធិបតីប្រេស៊ីលប្រាប់លោក ហ្សេលេនស្គី ថា ដំណោះស្រាយយោធាមិនអាចបញ្ឈប់សង្គ្រាមអ៊ុយក្រែនបានទេ

    ញូវយ៉ក៖ ប្រភពពីមន្រ្តីការទូតមួយរូបបានប្រាប់ទូរទស្សន៍ CNN ប្រេស៊ីលថា មេដឹកនាំប្រេស៊ីលបានប្រាប់ប្រធានាធិបតីអ៊ុយក្រែនថា មធ្យោបាយដ៏ល្អបំផុតដើម្បីឆ្ពោះទៅមុខក្នុងជម្លោះរវាងទីក្រុងកៀវ និងទីក្រុងមូស្គូ នោះគឺបញ្ឈប់ការប្រយុទ្ធគ្នា និងស្វែងរកដំណោះស្រាយដោយសន្តិវិធី។ ប្រធានាធិបតីប្រេស៊ីល លោក លូឡា ដាស៊ីលវ៉ា និងសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជួបគ្នានៅខាងក្រៅសម័យប្រជុំមហាសន្និបាតនៃអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ កំលុងជំនួបនោះ លោក លូឡា បាននិយាយយ៉ាងច្បាស់ទៅកាន់លោក ហ្សេលេនស្គី ថា គាត់ជឿថា ដំណោះស្រាយយោធានឹងមិនអាចបញ្ឈប់ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនបានទេ។លោកបានសង្កត់ធ្ងន់ទៀតថា ប្រេស៊ីលមានការខ្នះខ្នែងក្នុងការចូលរួមកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវសន្តិភាពនៅអ៊ុយក្រែន។ រីឯលោក ហ្សេលេនស្គី វិញ បានឆ្លើយតបថា គាត់មិនមានទំនុកចិត្តថា លក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពណាមួយ ដែលអាចឈានដល់ជាមួយទីក្រុងមូស្គូ នឹងត្រូវបានបំពេញនោះទេ។ មេដឹកនាំអ៊ុយក្រែនរូបនេះបានទទូចថា គាត់អាចយល់ស្របតែចំពោះដំណោះស្រាយមួយ ដែលពាក់ព័ន្ធនឹងការស្ដារបូរណភាពទឹកដីអ៊ុយក្រែនឡើងវិញប៉ុណ្ណោះ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា