Category: នយោបាយ

  • ក្រសួងបរិស្ថាន និង UN ប្រចាំនៅកម្ពុជា ជំរុញពង្រឹងកិច្ចសហប្រតិបត្តិការជាពិសេស សម្រាប់កិច្ចការពារបរិស្ថានសកល នៅក្នុងប្រទេស និងកាលើកកំពស់ជីវភាពប្រជាជន

    ក្រសួងបរិស្ថាន និង UN ប្រចាំនៅកម្ពុជា ជំរុញពង្រឹងកិច្ចសហប្រតិបត្តិការជាពិសេស សម្រាប់កិច្ចការពារបរិស្ថានសកល នៅក្នុងប្រទេស និងកាលើកកំពស់ជីវភាពប្រជាជន

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញកិច្ចសហការរួមគ្នា គ្រប់ភាគីពាក់ព័ន្ធក្នុងភាពជាដៃគូល្អ គឺជាជោគជ័យមួយសម្រាប់កិច្ចការពារ បរិស្ថានសកល និងក្នុងប្រទេស ។ នេះជាការលើកឡើងក្នុងជំនួបសម្តែងការគួរសម និងភាក្សាការងារជាមួយ លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា និងអង្គការអន្តរជាតិជាសមាជិកចំនួន ៨ រូប ទៀត នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២៣ នាទីស្តីការក្រសួង ។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជក់ថា អាទិភាពរបស់ស្ថាប័នអង្គការសហប្រជាជាតិ ក៏ជាអាទិភាពរបស់ក្រសួងបរិស្ថាន ហើយក្រសួងបាននឹងកំពុងអនុវត្តគោលនយោបាយអាទិភាពចម្បង ដែលមានកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ការពង្រីកវិសាលភាពគម្របព្រៃឈើ ដោយផ្សារភ្ជាប់ និងការអភិវឌ្ឍសហគមន៍ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈបង្កើតសហគមន៍អព្យាក្រឹតកាបូន។ ជាមួយគ្នានេះ លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា បានសំដែងសេចក្តីរីករាយ ដែលឃើញកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងគួរឱ្យកាត់សំគាល់។ លោកបានបញ្ជាក់ថាអង្គការសហប្រជាជាតិ និងអង្គការជាសមាជិកនៅក្រោម UN ត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយកម្ពុជា ជាពិសេសក្រសួងបរិស្ថាន ក្នុងការសម្រេចបានជោគជ័យ លើការអនុវត្តផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១…

  • សមិទ្ធផលនៃវិស័យសុខាភិបាលរបស់កម្ពុជា ក្នុងសម័យក្រោយជំងឺកូវីដ-១៩ ត្រូវបានបង្ហាញក្នុងកិច្ចប្រជុំជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ

    សមិទ្ធផលនៃវិស័យសុខាភិបាលរបស់កម្ពុជា ក្នុងសម័យក្រោយជំងឺកូវីដ-១៩ ត្រូវបានបង្ហាញក្នុងកិច្ចប្រជុំជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ

    (ភ្នំពេញ)៖ ឯកឧត្តម អ៊ុច បូររិទ្ធ ទេសរដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំជាន់ខ្ពស់ នៃសម័យប្រជុំលើកទី ៧៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពី «ការធានារ៉ាប់រ៉ងសុខភាពជាសកល៖ ពង្រីកមហិច្ឆតារបស់យើង សម្រាប់សុខភាព និងសុខុមាលភាពនៅក្នុងពិភពលោកក្រោយជំងឺកូវីដ-១៩» នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីក្រុងញូវយ៉ក ។ នៅក្នុងសុន្ទរកថានោះ ឯកឧត្តម អ៊ុច បូររិទ្ធ បានបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួន របស់កម្ពុជា ចំពោះការធានារ៉ាប់រ៉ងសុខភាពជាសកល ដែលជាសសរស្តម្ភដ៏សំខាន់មួយ នៃការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តម បានគូសបញ្ជាក់ពីការបោះជំហានចម្បងៗរបស់កម្ពុជា នៅក្នុងប្រព័ន្ធសុខាភិបាល រួមទាំងការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល យន្តការការពារហិរញ្ញវត្ថុសម្រាប់គ្រប់គ្នា និងការធ្វើឱ្យប្រសើរ នូវការថែទាំសុខភាពបឋម ដោយធានាថា ៨០% នៃប្រជាជនទាំងអស់ ទទួលបានសេវាថែទាំសុខភាពនៅក្នុងរង្វង់ ៥ គីឡូម៉ែត្រ។ គិតត្រឹមឆ្នាំ២០២៣ ប្រទេសកម្ពុជាមានមណ្ឌលសុខភាពចំនួន ១.១៣៦ និងមន្ទីរពេទ្យចំនួន ១២២។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា នៅក្នុងការបង្ការ និងគ្រប់គ្រងជំងឺ…

  • ក្រសួងព័ត៌មានកម្ពុជានិងក្រសួងគមនាគន៍និងឌីជីថលនៃប្រទេសម៉ាឡេស៊ីលើទិដ្ឋភាពនៃការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងការផ្លាស់ប្តូរបទពិសោធរវាងមន្ត្រីនៃក្រសួងទាំងពីរលើកិច្ចការព័ត៌មាននិងការផ្សព្វផ្សាយ

    ក្រសួងព័ត៌មានកម្ពុជានិងក្រសួងគមនាគន៍និងឌីជីថលនៃប្រទេសម៉ាឡេស៊ីលើទិដ្ឋភាពនៃការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងការផ្លាស់ប្តូរបទពិសោធរវាងមន្ត្រីនៃក្រសួងទាំងពីរលើកិច្ចការព័ត៌មាននិងការផ្សព្វផ្សាយ

    (ភ្នំពេញ)៖ នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាង ប្រទេសវៀតណាម នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួបពិភាក្សាទ្វេភាគីជាមួយសមភាគីម៉ាឡេស៊ី ឯកឧត្តម Ahmad Fahmi bin Mohamed Fadzil រដ្ឋមន្ត្រីក្រសួងគមនាគន៍និងឌីជីថល។ ភាគីទាំងពីបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជានិងក្រសួងគមនាគន៍និងឌីជីថលនៃប្រទេសម៉ាឡេស៊ីលើទិដ្ឋភាពនៃការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងការផ្លាស់ប្តូរបទពិសោធរវាងមន្ត្រីនៃក្រសួងទាំងពីរលើកិច្ចការព័ត៌មាននិងការផ្សព្វផ្សាយ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា ក្នុងបរិបទនៃសង្គមឌីជីថល និន្នាការនៃការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋបច្ចុប្បន្ននេះពីតាមរយៈប្រព័ន្ធផ្សព្វផ្សាយទំនើប គឺបណ្តាញទំនាក់ទំនងសង្គមជាពិសេសពីហ្វេសប៊ុកនិងតិកតុក។ ទន្ទឹមនឹងការផ្តល់នូវខ្លឹមសារសម្បូណ៌បែប និងមានល្បឿនលឿន បណ្តាញសង្គមក៏បានធ្វើឱ្យមានបញ្ហានៃការបំពុលព័ត៌មានតាមរយៈការបង្កើតព័ត៌មានក្លែងក្លាយដែលមានចេតនាទុច្ចរិត។ ព័ត៌មានក្លែងក្លាយដែលឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថាបានធ្វើឱ្យប៉ះពាល់អវិជ្ជមានដល់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានត្រឹមត្រូវ និងធ្វើឱ្យប៉ះពាល់ដល់សង្គម ហើយពេលខ្លះបង្កើតជាបញ្ហាចលាចល និងបំផ្លាញកិត្តិយសបុគ្គល ឬធ្វើឱ្យមានការយល់ច្រឡំ និងបាត់បង់ជំនឿទុកចិត្តផងដែរ ហើយដែលយើងទាំងអស់គ្នាចាំបាច់ត្រូវសហការគ្នាក្នុងការបង្ការនិងទប់ស្កាត់ឱ្យខាងតែបាន៕ ដោយ ង៉ាន់ ទិត្យ

  • ធនាគារ ADB ព្យាករណ៍ថា សេដ្ឋកិច្ចឡាវនឹងកើនឡើងយឺតនៅឆ្នាំនេះ ប៉ុន្តែនឹងមានស្ថិរភាពនៅឆ្នាំ ២០២៤

    ធនាគារ ADB ព្យាករណ៍ថា សេដ្ឋកិច្ចឡាវនឹងកើនឡើងយឺតនៅឆ្នាំនេះ ប៉ុន្តែនឹងមានស្ថិរភាពនៅឆ្នាំ ២០២៤

    វៀងចន្ទន៍៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសឡាវ ក្នុងឆ្នាំ ២០២៣នេះ មកត្រឹម ៣.៧ភាគរយពី ៤ភាគរយដែលបានព្យាករក្នុងខែមេសាកន្លងទៅ។ ទីភ្នាក់ងារសារព័ត៌មានឡាវបានរាយការណ៍ថា ការព្យាករណ៍កំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុករបស់ប្រទេសឡាវ ត្រូវបានផ្សារភ្ជាប់ទៅនឹងការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចយឺតនៅក្នុងប្រទេសចិន, ផលប៉ះពាល់ពីគ្រោះទឹកជំនន់នាពេលថ្មីៗនេះ, សម្ពាធម៉ាក្រូសេដ្ឋកិច្ចដែលកើតឡើងពីបំណុលសាធារណៈដែលមិនមាននិរន្តរភាព និងរូបបិយបណ្ណគីបរបស់ប្រទេសឡាវធ្លាក់ចុះ។ ទោះជាយ៉ាងណាក៏ដោយ ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) សម្រាប់ខែកញ្ញា ឆ្នាំ ២០២៣ ដែលជាការធ្វើបច្ចុប្បន្នភាពនៃការបោះពុម្ពផ្សាយរបស់ ADB បានបញ្ជាក់ថា ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ឡាវសម្រាប់ឆ្នាំ ២០២៤ ត្រូវបានរក្សាទុកនៅត្រឹម ៤ភាគរយ។នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសឡាវ លោក Sonomi Tanaka ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានឡាវថា ការកើនឡើងតម្លៃម្ហូបអាហារបានប៉ះពាល់ដល់អំណាចទិញរបស់គ្រួសារ ដោយគ្រួសារជាច្រើនប្រឈមមុខនឹងការបរិភោគតិច។ បន្ថែមលើនេះ ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព រួមទាំងការសម្របសម្រួលកាន់តែខ្លាំងលើគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ គឺជារឿងចាំបាច់ជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសឡាវ៕ ប្រភព៖ Vientiane Times ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • មន្រ្តីដែលតែងតាំងដោយព្រះរាជក្រឹត្យ អនុក្រឹត្យ ឬមានឋានៈ និងតួនាទីចាប់ពីប្រធាននាយកដ្ឋានត្រូវបញ្ជូនឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល មកអង្គភាពប្រឆាំងអំពើពុករលួយ

    មន្រ្តីដែលតែងតាំងដោយព្រះរាជក្រឹត្យ អនុក្រឹត្យ ឬមានឋានៈ និងតួនាទីចាប់ពីប្រធាននាយកដ្ឋានត្រូវបញ្ជូនឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល មកអង្គភាពប្រឆាំងអំពើពុករលួយ

    (ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)បានបញ្ជាក់ប្រាប់ដល់មន្រ្តី ដែលត្រូវ បានតែងតាំងដោយព្រះរាជក្រឹត្យ អនុក្រឹត្យ ឬមានឋានៈ និងតួនាទីចាប់ពីប្រធាននាយកដ្ឋានឡើងលើ ហើយចំពោះកងកម្លាំង ប្រដាប់អាវុធ គឺចាប់វរសេនីយន៍ឯកឡើង (ចាប់ពីស័ក្តិ ៥) និងមន្ត្រីសាធារណៈដែលមានអាណត្តិជ្រើសតាំងដោយការបោះឆ្នោត (ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្រុង-ខណ្ឌ-ស្រុក រាជធានី-ខេត្ត តំណាងរាស្ត្រ ព្រឹទ្ធសមាជិក…ដែលមិនទាន់បានបញ្ជូនឯកសារ ប្រកាសទ្រព្យសម្បត្តិ និងបំណុល មកដល់ អ.ប.ព. ឬក៏បានបញ្ជូនមកដែរ តែមិនដឹងថាទើរនៅកន្លែងណា ត្រូវត្រួតពិនិត្យ ឡើងវិញអំពីការបញ្ជូនឯកសារនេះឱ្យបានឆាប់តាមការគួរ។ ប្រភពខាងលើនេះដដែលនេះបានបញ្ជាក់ថាបើយោងតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ បុគ្គលជាប់កាតព្វកិច្ចប្រកាសទាំងអស់ ដែលត្រូវបានទទួលតំណែងថ្មី បន្តតំណែង លាលែងពីមុខតំណែង ឬចប់អាណត្តិ បញ្ឈប់ពីមុខតំណែង និងចូលនិវត្តន៍ ត្រូវបំពេញកាតព្វកិច្ចប្រកាសទ្រព្យ សម្បត្តិ និងបំណុល ។ (សូមមើលសេចក្តីជូនដំណឹងខាងក្រោម) ដោយ៖​ ម៉ាដេប៉ូ

  • គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានពីការផ្សព្វផ្សាយ អំពីការងារ សន្តិសុខ ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

    គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានពីការផ្សព្វផ្សាយ អំពីការងារ សន្តិសុខ ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីផ្សព្វផ្សាយអំពីការងារសន្តិសុខ ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ស្ថិតិប៉ាន់ស្មានចំនួនប្រជាពលរដ្ឋ និងចំនួនការិយាល័យ បោះឆ្នោតសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។ កិច្ចប្រជុំនេះបានធ្វើឡើងក្រោមវត្តមានរបស់ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធាន ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ នៅព្រឹកទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលសន្និសីទរបស់ គ.ជ.ប។ នាឱកាសនោះដែរ ឯកឧត្តម ឌឹម សុវណ្ណារុំ បានលើកឡើងថា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានដាក់ចេញនូវផែនការអន្តរស្ថាប័នស្តីពី កិច្ចការពារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។ ឯកឧត្តម ឌឹម សុវណ្ណារុំ បានជម្រាបជូនថា សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នេះ គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត និង គ.ជ.ប…

  • កម្ពុជា-កាណាដា មានទស្សនៈដូចគ្នា ក្នុងការពន្លឿនដំណើរការនៃការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ

    កម្ពុជា-កាណាដា មានទស្សនៈដូចគ្នា ក្នុងការពន្លឿនដំណើរការនៃការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ

    (ភ្នំពេញ)៖ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលការ ជួបសម្តែងការគួរសមពីលោក ដេវីដ វីប្យូសស្គី ភារធារីតំណាងការិយាល័យស្ថានទូតកាណាដា នៅរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ។ ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនងល្អរវាងកម្ពុជា និងកាណាដា និងបានពិភាក្សាអំពីមធ្យោបាយ ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ រួមទាំងវិស័យដោះមីន ប្រតិបត្តិការរក្សាសន្តិភាព អប់រំ ពាណិជ្ជកម្ម និងទេសចរណ៍។ ឯកឧត្តមរដ្ឋលេខាធិការ បានរំលឹកពីជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានាពេលនោះ និងឯកឧត្តម Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា ដែលមេដឹកនាំទាំងពីរបានពិភាក្សាអំពីជំនួយរបស់ប្រទេសកាណាដាក្នុងការបោសសម្អាតមីននៅកម្ពុជា។ ឯកឧត្តមបានបន្តការអំពាវនាវរបស់កម្ពុជាឱ្យមានការរួមចំណែករបស់កាណាដាក្នុងការជួយដល់កម្ពុជា សម្រេចបាននូវគោលដៅ “កម្ពុជាគ្មានមីនឆ្នាំ ២០២៥” ។ ភាគីទាំងពីរ មានទស្សនៈដូចគ្នា ក្នុងការពន្លឿនដំណើរការនៃការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដែលនឹងក្លាយជាទីកន្លែងមួយដ៏ល្អក្នុងការស្វែងរក កិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។ ក្នុងក្របខ័ណ្ឌអាស៊ាន ដោយវាយតម្លៃពីការចូលរួមដ៏សកម្មរបស់កាណាដា ឯកឧត្តមរដ្ឋលេខាធិការក៏បានសម្តែងការអបអរសាទរចំពោះការដំឡើងទំនាក់ទំនងអាស៊ាន-កាណាដាទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ជាផ្លូវការនៅក្នុងខែកញ្ញាឆ្នាំ២០២៣នេះ។ លោក ដេវីដ វីប្យូសស្គី បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រដ៏រឹងមាំរបស់កម្ពុជាក្នុងដំណើរការនេះ។ ឯកឧត្តមរដ្ឋលេខាធិការ និង…

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ក្រសួងមហាផ្ទៃត្រៀមខ្លួនជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់ការងារជាមួយលេខាធិការអាស៊ាន

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ក្រសួងមហាផ្ទៃត្រៀមខ្លួនជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់ការងារជាមួយលេខាធិការអាស៊ាន

    (ភ្នំពេញ)៖ ថ្លែងនៅក្នុងជំនួបជាមួយ ឯកឧត្តមកៅ គឹមហួន អគ្គលេខាធិការអាស៊ាន នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្រសួងមហាផ្ទៃ ត្រៀមខ្លួនជានិច្ចក្នុងការជំរុញនិងលើកកម្ពស់ទំនាក់ទំនងរាល់កិច្ចការពាក់ព័ន្ធទាំងអស់ រវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន។ ទន្ទឹមនេះឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានស្នើដល់អគ្គលេខាធិការអាស៊ាន បន្តជួយគាំទ្ររាល់គំនិតផ្ដួចផ្ដើមផ្សេងៗ ជាពិសេសក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ដើម្បីអនុវត្តគម្រោងនានាឱ្យដំណើរការទៅបានជាឧត្ដមប្រយោជន៍រួមរបស់សហគមន៍អាស៊ានទាំងមូល ជាពិសេសលើការងារសន្តិសុខ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ចសហការដ៏ជិតស្និទ្ធ រវាងលេខាធិការដ្ឋានអាស៊ាន ក្នុងការជួយគាំទ្រការអនុវត្តកិច្ចការពាក់ព័ន្ធមួយចំនួន ដែលក្រសួងមហាផ្ទៃបានធ្វើកន្លងទៅ។ ក្នុងនោះរួមមានការរៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន (SOMTC) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន (AMMTC)។ ជាការឆ្លើយតបឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានជម្រាបដែរថា លោកត្រៀមខ្លួនជានិច្ចក្នុងការបន្តជួយគាំទ្រដល់កម្ពុជា ក៏ដូចជាបណ្ដារដ្ឋសមាជិកាទាំងអស់ ក្នុងយន្តការថ្នាក់តំបន់ដែលមានកន្លងទៅនេះ។ លោកចាត់ទុកថា ការថែរក្សាបាននូវសន្តិសុខ និងសន្តិភាព គឺជាកិច្ចការដ៏មានសារសំខាន់សំរាប់តំបន់អាស៊ានទាំងមូល ដែលកន្លងទៅនេះ រដ្ឋជាសមាជិកអាស៊ានទាំងអស់ មានកម្ពុជាផងនោះបានចូលរួមយ៉ាងសកម្មក្នុងការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានសម្ដែងការអបអរសាទរចំពោះកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំ២០២២កន្លងទៅយ៉ាងជោគជ័យ និងបានអបអរសាទរផងដែរចំពោះក្រសួងមហាផ្ទៃ ដែលបានចូលរួមចំណែកក្នុងការអនុវត្តរាល់យន្តការផ្សេងៗរបស់អាស៊ាន…

  • លទ្ធផលថ្ងៃទី១ នៃកិច្ចប្រជុំថ្នាក់ដឹកនាំ លើកទី២០ នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមអាស៊ាន ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ

    លទ្ធផលថ្ងៃទី១ នៃកិច្ចប្រជុំថ្នាក់ដឹកនាំ លើកទី២០ នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមអាស៊ាន ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ

    (ភ្នំពេញ)៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហម កម្ពុជា បានប្រាប់អ្នកយកព័ត៌មានអំពីលទ្ធផលថ្ងៃទី១ នៃកិច្ចប្រជុំថ្នាក់ដឹកនាំ លើកទី២០ នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមអាស៊ាន ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ។ កិច្ចប្រជុំថ្នាក់ដឹកនាំ លើកទី២០ នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានបើកជាផ្លូវការក្រោមអធិបតីភាព សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំ ដើម្បីពិភាក្សា ពិគ្រោះយោបល់ ស្វែងរកដំណោះស្រាយថ្មី ក្នុងវិស័យមនុស្សធម៌ និងដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការក្នុងចលនាអន្ដរជាតិ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និង អឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ និងបានរំលេចថា ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តរបស់កម្ពុជា…

  • រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ស្វាគមន៍រាល់ការផ្សាភ្ជាប់ទំនាក់ទំនង និងការសិក្សាកាលានុវត្តភាព កិច្ចសហការនានា ទាំងក្នុងកម្រិតក្រសួង និងសាលាភូមិន្ទរដ្ឋបាល

    រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ស្វាគមន៍រាល់ការផ្សាភ្ជាប់ទំនាក់ទំនង និងការសិក្សាកាលានុវត្តភាព កិច្ចសហការនានា ទាំងក្នុងកម្រិតក្រសួង និងសាលាភូមិន្ទរដ្ឋបាល

    (ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ស្វាគមន៍រាល់ការផ្សាភ្ជាប់ទំនាក់ទំនង និងការសិក្សាកាលានុវត្តភាព កិច្ចសហការនានា ទាំងក្នុងកម្រិតក្រសួង និងសាលាភូមិន្ទរដ្ឋបាល រួមមានការបណ្តុះបណ្តាល ការផ្តល់ឱកាសអាហារូបករណ៍ ព្រមទាំងគំនិតផ្តួចផ្តើមផ្សេងៗ ក្នុងវិស័យមុខងារសធារណៈ ដោយឈរលើមូលដ្ឋានផ្តល់ប្រយោជន៍ដល់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ ។ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងដូច្នេះ ក្នុងជំនួបជាមួយលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមុខងារសាធារណៈ តបតាមសំណើរបស់ស្ថានទូតសាធារណរដ្ឋតួកគី ។ លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ជាពិសេស លើវិស័យនយោបាយ ពាណិជ្ជកម្ម ការវិនិយោគ និងវិស័យអប់រំ ដោយក្នុងនោះបន្ថែមលើវិស័យខាងលើ លោកជំទាវ មានបំណងពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមុខសាធារណៈ នៃប្រទេសទាំងពីរ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលតួកគី ដែលបានរួមចំណែកជួយអភិវឌ្ឍលើវិស័យសំខាន់ៗ ក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រយៈពេលជាង៦៤ឆ្នាំនៃប្រទេសកម្ពុជា-តួកគី។ ឯកឧត្តមបានកត់សម្គាល់ថា ជាមួយនឹងកិច្ចសហប្រតិបត្តិការកន្លងមក…