Category: នយោបាយ

  • កម្ពុជា- ឥណ្ឌា ត្រៀមសហប្រតិបត្តិការ ទ្វេភាគីលើវិស័យអធិការកិច្ច និងស្ថាប័នពាក់ព័ន្ធ

    កម្ពុជា- ឥណ្ឌា ត្រៀមសហប្រតិបត្តិការ ទ្វេភាគីលើវិស័យអធិការកិច្ច និងស្ថាប័នពាក់ព័ន្ធ

    (ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច និងប្តេជ្ញាចិត្ត ក្នុងកិច្ចសហប្រតិបត្តិការ រវាងក្រសួងអធិការកិច្ចនិងស្ថាប័នដែលមានបេសកកម្មប្រហាក់ប្រហែលនៅប្រទេសឥណ្ឌា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីទំនាក់ទំនងមិត្តភាពដែលមានប្រវត្តិជាយូរលង់ជាង ៧១ឆ្នាំ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌា នៅលើវិស័យជាច្រើនមានជាអាទិ៍ វិស័យអប់រំ វប្បធម៌ ទេសចរណ៍ សន្ដិសុខ ការពារជាតិ និងសាសនា។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច លើកឡើងបែបនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវវេជ្ជបណ្ឌិត ដេវយ៉ានី ឧ.ឃូប្រ៊ាហ្គឺដេ (H.E Dr. Devyani U. Khobragade) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំ កម្ពុជា កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នំ២០២៣ នៅទីស្តីការក្រសួងអធិការកិច្ច។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីបេសកកម្ម ផែនការការងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ព្រមទាំងបានជម្រាបជូន លោកជំទាវឯកអគ្គរដ្ឋទូត អំពីភាពចាំបាច់ក្នុងការប្តូរឈ្មោះ “ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា…

  • ក្រសួងមុខងារសាធារណៈ ជំរុញឱ្យក្រសួង-ស្ថាប័នទាំងអស់ ខិតខំអនុវត្តតាមព្រះរាជក្រឹត្យសម្រាប់ការតែងតាំងទីប្រឹក្សា និងជំនួយការឱ្យមានប្រសិទ្ធភាព

    ក្រសួងមុខងារសាធារណៈ ជំរុញឱ្យក្រសួង-ស្ថាប័នទាំងអស់ ខិតខំអនុវត្តតាមព្រះរាជក្រឹត្យសម្រាប់ការតែងតាំងទីប្រឹក្សា និងជំនួយការឱ្យមានប្រសិទ្ធភាព

    ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ ជំរុញឱ្យក្រសួង-ស្ថាប័នទាំងអស់ ខិតខំអនុវត្តតាមព្រះរាជក្រឹត្យសម្រាប់ការតែងតាំងទីប្រឹក្សា និងជំនួយការឱ្យមានប្រសិទ្ធភាព ដើម្បីធានានិរន្តរភាព និងប្រក្រតីភាពការងាររបស់មន្ត្រីរាជការ និងដើម្បីសម្រេចចក្ខុវិស័យលើការងារកំណែទម្រង់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ។ នេះជាប្រសាសន៍របស់ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ ដែលបានថ្លែងក្នុងកិច្ចប្រជុំណែនាំបន្ថែមអំពីខ្លឹមសារព្រះរាជក្រឹត្យ ស្តីពីគោលការណ៍សម្រាប់ការតែងតាំងទីប្រឹក្សា និងជំនួយការ នៅក្នុងអង្គការនីតិប្រតិបត្តិ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងក្រសួង-ស្ថាប័ន នៅថ្នាក់ជាតិ ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត និងមន្ត្រីជំនាញក្រសួងមុខងារសាធារណៈ សរុបជិត ៣០០នាក់ ។ ឯកឧត្តម យក់ ប៊ុនណា បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ បានរៀបចំឡើងដើម្បីធ្វើការណែនាំបន្ថែមទៅលើខ្លឹមសារនៃព្រះរាជក្រឹត្យ នស/រកត/០៩២៣/២១៣៧ ស្តីពី«គោលការណ៍សម្រាប់ការតែងតាំងទីប្រឹក្សា និងជំនួយការ នៅក្នុងអង្គការនីតិប្រតិបត្តិ» ដើម្បីជាការពង្រឹងគោលការណ៍ឋានានុក្រមរដ្ឋបាល សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងរដ្ឋបាលសាធារណៈ ក៏ដូចជាលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ទីប្រឹក្សា និងជំនួយការ នៅក្នុងអង្គការនីតិប្រតិបត្តិ។ ការតែងតាំងទីប្រឹក្សា និងជំនួយការនៅតាមស្ថាប័ននីមួយៗសូមធ្វេីការយកចិត្តទុដាក់ និងគោរពតាមគោលការណ៍ លក្ខខណ្ឌ និងបែបបទឱ្យបានច្បាស់លាស់។…

  • កម្ពុជា បារាំង បន្តដោះស្រាយបញ្ហាប្រឈមរួម ការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងសំណល់ និងជីវចម្រុះ

    កម្ពុជា បារាំង បន្តដោះស្រាយបញ្ហាប្រឈមរួម ការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងសំណល់ និងជីវចម្រុះ

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យ ឯកឧត្តម H.E Mr. Jacques Pellet ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋបារាំង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣ ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំង ទទួលស្គាល់ថា ការគ្រប់គ្រងជីវចម្រុះ និងសំណល់ គឺជាបញ្ហាប្រឈមទូទៅទាំងប្រទេសបារាំង និងកម្ពុជា។ ការផ្តោតលើការស្វែងរកមូលដ្ឋានរួម និងធ្វើការសហការគ្នា គឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះថា ការខិតខំប្រឹងប្រែងរបស់កម្ពុជា យ៉ាងសកម្មក្នុងការគ្រប់គ្រង គឺជាទឡ្ហីកម្មក្នុងការដោះស្រាយបញ្ហាតំបន់ផ្សារភ្ជាប់ទៅនឹងសកលទាំងអស់គ្នា។ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះឱកាសសហប្រតិបត្តិការ រវាងប្រទេសបារាំង និងកម្ពុជា និងបានបង្ហាញពីអាទិភាពរបស់ក្រសួង ដោយផ្តោតលើការប្រយុទ្ធប្រឆាំង នឹងសំណល់រឹង ជាអាទិភាពទីមួយ ហើយបញ្ហាថង់ប្លាស្ទិកត្រូវតែដោះស្រាយ ទើបក្រសួងដាក់ចេញនូវយុទ្ធនាកាកាត់បន្ថយ នឹងឈានឆ្ពោះទៅបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក របស់សិស្សានុសិស្សនៅតាមសាលារៀន ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការនេះជាក់ស្តែងផងដែរ ហើយនឹងបន្តទៅម្ចាស់អាជីកម្ម ឬក្រុមហ៊ុនឯកជន ជាជំហ៊ានៗបន្តទៀត។ ជាលទ្ធផល ខេត្តមួយចំនួនបានប្តេជ្ញាចិត្តចំពោះគំនិតផ្តួចផ្តើមនេះរួចហើយ ដោយទទួលបានការចូលរួមគាំទ្រពីសំណាក់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង…

  • ចក្រភពអង់គ្លេស បង្ហាញឆន្ទៈបន្តជួយកម្ពុជាក្នុងសកម្មភាពមីន និងត្រៀមអនុម័តជំនួយថវិកាបន្ថែម

    ចក្រភពអង់គ្លេស បង្ហាញឆន្ទៈបន្តជួយកម្ពុជាក្នុងសកម្មភាពមីន និងត្រៀមអនុម័តជំនួយថវិកាបន្ថែម

    ភ្នំពេញ៖ ចក្រភពអង់គ្លេសតាមរយៈលោក ដូមីនិច វិល្លៀម(Dominic Williams )ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានបង្ហាញឆន្ទៈបន្តជួយកម្ពុជាក្នុងសកម្មភាពមីន ដោយអះអាងថារដ្ឋាភិបាលខ្លួនត្រៀមនឹងអនុម័តជំនួយថវិកាដល់កម្ពុជាសម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥ នៅក្នុងខែវិច្ឆិកា ខាងមុខដោយបញ្ចូលក្នុងផែនការសកម្មភាពរបស់អង្គការដោះមីន HALO Trust និង MAG។   ការបង្ហាញឆន្ទៈរបស់ចក្រភពអង់គ្លេសដូច្នេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងលោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា នៅទីស្នាក់ការអាជ្ញាធរមីន នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសរបស់អាជ្ញាធរមីន។ ប្រភពដដែលបញ្ជាក់ថា នៅក្នុងជំនួបនេះ ឯកឧត្តម លី ធុជ បានលើកឡើងចំពោះទំនាក់ទំនងនិងកិច្ចសហប្រិតបត្តិការរវាងប្រទេសទាំង២ លើគ្រប់វិស័យ ទាំងផ្នែកពាណិជ្ជកម្ម ការបរទេស បរិស្ថាន ការអប់រំ និងសុខាភិបាលជាដដើម ជាពិសេសការគាំទ្រដល់សកម្មភាពបោសសម្អាតមីនមនុស្សធម៌។ លោកលី ធុជ ថ្លែងថា៖«ចក្រភពអង់គ្លេស បានចូលរួមជូយដល់កម្ពុជាចាប់តាំងពីឆ្នាំ១៩៩៨ ដែលរហូតមកដល់ពេលនេះ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមប្រមាណជាង ១៦០គីឡូម៉ែត្រក្រឡា…

  • ក្រសួងបរិស្ថាន និងតំណាង JICA ប្រចាំនៅកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមក ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត

    ក្រសួងបរិស្ថាន និងតំណាង JICA ប្រចាំនៅកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមក ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យ លោក សានុយ កាហ៊្សុម៉ាសា (Sanui Kazumasa) ប្រធានតំណាង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី២១ កញ្ញា ឆ្នាំ២០២៣ ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងពីកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ និងទទួលបានជោគជ័យ ដោយបានបញ្ចប់អំពីការតាមដាន និងត្រួពិនិត្យ លើផែនការសកម្មភាព ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ សម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ ឆ្នាំ២០១៨-២០២២ នាពេលកន្លងមក។ ក្នុងនោះគម្រោងក៏បានបណ្តុះបណ្តាល ពង្រឹងសមត្ថភាពដល់ឧទ្យាននុរក្ស លើភាពជាអ្នកដឹកនាំ ការអនុវត្តច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ការលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន បច្ចេកវិទ្យាក្នុងការអភិរក្ស បច្ចេកទេសល្បាត និងការជួយសង្គ្រោះបឋមជាដើម។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងកោតសរសើរខ្ពស់ចំពោះកិច្ចសហការនេះនិងថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ប្រជាជនជប៉ុន រដ្ឋាភិបាលជប៉ុន តាមរយៈគម្រោងអភិវឌ្ឍរបស់ JICA ហើយឯកឧត្តមរដ្ឋមន្រ្តី ស្វាគមន៍ជានិច្ច ចំពោះកិច្ចសហការទាំងអស់ដែលបានផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តមបណ្ឌិត ក៏បានគូសបញ្ជាក់លើការងារអាទិភាពរបស់ក្រសួង ដែលត្រឹមតែរយៈពេល ២១ថ្ងៃ នេះ គឺមានមន្ត្រីបរិស្ថាន ថ្នាក់ដឹកនាំសាលា លោកគ្រូ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណបងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាល បំផុត

    សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណបងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាល បំផុត

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសសូមអរគុណបងប្អូន​ប្រជាពលរដ្ឋខ្មែរ​រស់នៅសហរដ្ឋអាមេរិក និងកាណាដា ដែលបានមករង់ចាំ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត នៅទីតាំងស្នាក់នៅ “សណ្ឋាគារ Millenium Hotel UN One Plaza” នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣(ម៉ោងនៅអាមេរិក)។ សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជាកាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ដើម្បីអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្តិបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រោម​មូលបទ“កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា»។ តាមកម្មវិធីដែល បានគ្រោងទុក សម្តេចធិបតី នឹងថ្លែងសុន្ទរកថា នៅក្នុងអង្គការសហប្រជាជាតិដោយផ្តោតលើទិដ្ឋភាព​សំខាន់ៗចំនួន​បីរួមមាន៖ បរិបទពិភពលោក វឌ្ឍនភាព សង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្ដេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបដិវត្តកម្ម​នៃ​គោលដៅ​អភិវឌ្ឍន៍ដោយចីរភាព (SDGs)។ បើតាមឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រីបានឱ្យដឹងថា…

  • ក្រសួងព័ត៌មានកម្ពុជា វៀតណាមប្តេជ្ញារួមសហការគ្នាក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ បន្តពង្រីកកិច្ចសហប្រតិបត្តិការព័ត៌មាន និងការផ្សព្វផ្សាយ

    ក្រសួងព័ត៌មានកម្ពុជា វៀតណាមប្តេជ្ញារួមសហការគ្នាក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ បន្តពង្រីកកិច្ចសហប្រតិបត្តិការព័ត៌មាន និងការផ្សព្វផ្សាយ

    ភ្នំពេញ៖ ក្រសួងព័ត៌មានកម្ពុជានិងក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាមប្តេជ្ញារួមគ្នាក្នុងការធ្វើកិច្ចសហប្រតិបត្តិការផ្នែកព័ត៌មាននិងការផ្សព្វផ្សាយ និងការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីរួមគ្នាពង្រឹងគុណភាពសារព័ត៌មាននៅក្នុងតំបន់អាស៊ាន និងផ្តល់ព័ត៌មានពិត ប្រកបដោយគុណភាព ព្រមទាំងលុបបំបាត់នូវព័ត៌មានក្លែងក្លាយ។ ការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងអំឡុងនៃជំនួបទ្វេភាគីរវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងឯកឧត្តម ង្វៀន ម៉ាញ់ហុង (Nguyen Manh Hung) រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាម នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួល បន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាំង ប្រទេសវៀតណាមពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងជម្រាបជូនសមភាគីវៀតណាមអំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការព័ត៌មាន និងការពង្រឹងគុណភាព សារព័ត៌មាន ព្រោះព័ត៌មានដើរតូនាទីសំខាន់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថាក្នុងបរិបទនៃសង្គមឌីជីថល និន្នាការនៃការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋបច្ចុប្បន្ននេះពីតាមរយៈប្រព័ន្ធផ្សព្វផ្សាយទំនើប គឺបណ្តាញទំនាក់ទំនងសង្គមជាពិសេសពីហ្វេសប៊ុកនិងតិកតុក។ ទន្ទឹមនឹងការផ្តល់នូវខ្លឹមសារសម្បូណ៌បែប និងមានល្បឿនលឿន បណ្តាញសង្គមក៏បានធ្វើឱ្យមានបញ្ហានៃការបំពុលព័ត៌មានតាមរយៈការបង្កើតព័ត៌មានក្លែងក្លាយដែលមានចេតនាទុច្ចរិត។ ព័ត៌មានក្លែងក្លាយដែលឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថាបានធ្វើឱ្យប៉ះពាល់អវិជ្ជមានដល់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានត្រឹមត្រូវ និងធ្វើឱ្យប៉ះពាល់ដល់សង្គម ហើយពេលខ្លះបង្កើតជាបញ្ហាចលាចល និងបំផ្លាញកិត្តិយសបុគ្គល ឬធ្វើឱ្យមានការយល់ច្រឡំ និងបាត់បង់ជំនឿទុកចិត្តផងដែរ…

  • កម្ពុជា-ថៃ ឯកភាពបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    កម្ពុជា-ថៃ ឯកភាពបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    ភ្នំពេញ៖ ក្នុងជំនួបរវាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយឯកឧត្តម ឆឺតកៀក អាត់ថាក័រ (Cherdkiat ATTHAKOR) អគ្គរាជទូតថៃប្រចាំកម្ពុជា បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតដើម្បីរក្សាបានប្រយោជន៍ជូនពលរដ្ឋសងខាង។ ក្នុងជំនួបនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២១ ខែកញ្ញា ឯកឧត្តម ហេង សួរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធលើផ្នែកការងារដោយបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការសម្របសម្រួលដល់ពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃដែលបច្ចុប្បន្នមានប្រមាណ ១,២លាននាក់។ សម្រាប់ពីភាគីថៃវិញ ឯកឧត្តមឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាលើកិច្ចសហការ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជំនាញ និងពលរដ្ឋថៃដែលកំពុងធ្វើការនិងស្នាក់នៅកម្ពុជា។ ភាគីប្រទសទាំងពីរ បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការលើផ្នែកការងារដែលមានស្រាប់ នឹងធ្វើឱ្យនិយោជកថៃ មានភាពងាយស្រួលជាងមុនក្នុងការទទួលពលករកម្ពុជាទៅធ្វើការ ហើយពលករកម្ពុជា ក៏អាចទៅធ្វើការដោយស្របច្បាប់នៅប្រទេសថៃដែលជាការរក្សាបានប្រយោជន៍ទាំងសងខាង ។ ក្រៅពីនេះភាគីប្រទេសទាំងពីរ បានឯកភាពគ្នាមួយចំណុចទៀត គឺការពង្រឹងយន្តការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សស្របតាមស្មារតី នៃអនុស្សរណៈដែលមានស្រាប់ដើម្បីរក្សាបាននូវការគោរពសិទ្ធិរបស់ពលរដ្ឋ។ ក្នុងនោះទាំងកម្ពុជា និង ថៃ សុទ្ធតែមើលឃើញពីការជះឥទ្ធិពលអវិជ្ជមាននៃអំពើជួញដូរមនុស្ស។ យ៉ាងណាក៏ដោយមុននឹងបញ្ចប់ជំនួប ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តមឯកអគ្គរាជទូតថៃ បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលប្រទេសទាំងពីរធ្លាប់បានសហការកន្លងរួចមកហើយ…

  • អ្នកនាំពាក្យក្រសួងមហាផ្ទៃ បំភ្លឺចំពោះករណីការចុះផ្សាយ ថា មន្ត្រីប៉ូលីសមួយរូបឡើងស័ក្តិ និងតួនាទី នៅអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

    អ្នកនាំពាក្យក្រសួងមហាផ្ទៃ បំភ្លឺចំពោះករណីការចុះផ្សាយ ថា មន្ត្រីប៉ូលីសមួយរូបឡើងស័ក្តិ និងតួនាទី នៅអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

    ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសេចក្តីបំភ្លឺចំពោះសារព័ត៌មានអនឡាញដែលខ្វះវិជ្ជាជីវៈបានចុះផ្សាយថា «មន្ត្រីប៉ូលីសម្នាក់ចូលធ្វើប៉ូលីសបានបីឆ្នាំឡើងស័ក្តិបួន និងជា នាយរងការិយាល័យ» ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមជម្រាបដល់សាធារណៈមតិអោយបានដឹងថា ចំពោះការតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិលោកវរសេនីយ៍ត្រី ឡេង ច័ន្ទវិចិត្រ អត្តលេខ៨៥៥៩៥ គឺអនុវត្តយ៉ាងត្រឹមត្រូវតាមបញ្ញត្តិទាំងឡាយ នៃព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា។ ដេីម្បីជៀសវៀងការភាន់ច្រលំរបស់មហាជន ក៏ដូចជាសាធារណៈមតិ ទូទាំងប្រទេស អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមភ្ជាប់ខ្លឹមសារបំភ្លឺទាំងស្រុងដូចខាងក្រោម … ដោយ-រ៉ាវុធ

  • ឯកឧត្តម ឆាយ ឫទ្ធិសែន ៖ មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវបន្ដខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួន និងសម្រេចជោគជ័យ សម្រាប់រាជរដ្ឋាភិបាលថ្មី

    ឯកឧត្តម ឆាយ ឫទ្ធិសែន ៖ មន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវបន្ដខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួន និងសម្រេចជោគជ័យ សម្រាប់រាជរដ្ឋាភិបាលថ្មី

    (ខេត្តកណ្តាល)៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឫទ្ធិសែន បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការក្រោមឱវាទ បន្ដខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនដែលមានស្រាប់ ដើម្បីសម្រេចជោគជ័យបន្ថែមទៀតសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។ ឯកឧត្តម ឆាយ ឫទ្ធិសែន បានណែនាំបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល នាព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២២ នៅមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្តាល ក្រុងតាខ្មៅ ។ បន្ទាប់ពីបានស្ដាប់របាយការណ៍សង្ខេបរបស់ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ស្តីពីវឌ្ឍនភាពការងារ និងសមិទ្ធផលសម្រេចបាន បញ្ហាប្រឈម និងទិសដៅការងាររបស់អង្គភាព ឯកឧត្ដមរដ្ឋមន្រ្ដី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ។ ឯកឧត្តមបន្តថា៖ ក្នុងនាមយើងជាមន្ត្រីរាជការត្រូវពង្រឹងរបៀបរបបធ្វើការ កំណត់របបប្រជុំតាមដាន និងត្រួតពិនិត្យជាប្រចាំ ឱ្យបានទៀងទាត់ និងត្រូវរាយការណ៍ និងសុំយោបល់ឱ្យបានទាន់ពេលវេលា និងត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។…