-
សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣

-
ជនសង្ស័យ ១១០នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន៤៤ករណី ថ្ងៃទី២០ ខែកញ្ញា

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ១១០នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៤៤ករណី ទូទាំងប្រទេស នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ១១០នាក់ រួមមាន ៖ ដឹកជញ្ជូន រក្សាទុក ៣២ករណី ឃាត់ ៦១នាក់ (ស្រី ៤នាក់)។ ប្រើប្រាស់ ១២ករណី ឃាត់ ៤៩នាក់ (ស្រី ១នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែកញ្ញា រួមមាន ៖ មេតំហ្វេតាមីន (Ice) ស្មើ ១៣៤,០៨ក្រាម និង៤៧កញ្ចប់តូច។ មេតំហ្វេតាមីន (Wy) ស្មើ ៣,៨៦ក្រាម។ កេតាមីន (Ke) ស្មើ ៣,៨៩ក្រាម។ លទ្ធផលខាងលើ ១៩អង្គភាព បានចូលរួមបង្ក្រាប ៖នគរបាល ៖ ១៥អង្គភាព ៕ ដោយ ៖ ប៊ុនធី និង ភារ៉ា
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ វប្បធម៌ បានផ្ដល់នូវកាលានុវត្តភាពទូលំទូលាយ ចំណេះដឹងជ្រៅជ្រះ ឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណជាតិ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្ដល់អាទិ ភាពទៅលើវិស័យវប្បធម៌ ដែលជាព្រលឹងជាតិ ជាអត្តសញ្ញាណជាតិ ដែលមានបាវចនា “វប្បធម៌រលត់ ជាតិរលាយ” “វប្បធម៌ពណ្ណារាយ ជាតិថ្កើនថ្កាន” ខណៈវប្បធម៌ បានផ្ដល់នូវកាលានុវត្តភាពទូលំទូលាយ ចំណេះដឹងជ្រៅជ្រះ ឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណជាតិ ។ នេះជាការបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ» ដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក នាល្ងាច ថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងមានការផ្ដល់កិត្តិយសអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាផងដែរ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្ថែមថា៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្ដល់អាទិភាពទៅលើវិស័យវប្បធម៌ដែលជាព្រលឹងជាតិ ជាអត្តសញ្ញាណជាតិ ដែលមានបាវចនា”វប្បធម៌រលត់…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្ត និងជូនពរអត្តពលិកកីឡាកម្ពុជា ឱ្យទទួលបាន ជោគជ័យលើការប្រកួត Asian Games លើកទី១៩ នៅចិន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងលើកទឹកចិត្ត និងជូនពរចំពោះប្រតិភូកីឡាកម្ពុជា ដែលនឹងទៅចូលរួមការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុងហង់ចូវ (Hangzhou) ប្រទេសចិន នាពេលខាងមុខនេះ ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា ដែលនឹងទៅចូលរួមការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅវិមា នសន្តិភាព នារសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញសេចក្តីសោមនស្សរីករាយ និងបាននាំយកការផ្តាំផ្ញើសួរសុខរបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ ដោយកន្លងមក សម្តេចតេជោ មិនដែលអាកខានក្នុងការជូនដំណើរប្រតិភូកីឡាកម្ពុជានោះទេ។ សម្ដេច ក៏បានប្រាប់ប្រតិភូកីឡាករអត្តពលិកកម្ពុជាទាំងនោះថា ភាពជឿជាក់លើខ្លួនឯង នឹងក្លាយទៅជាថាមពលដណ្តើមជោគជ័យ ក្នុងការប្រកួតខាងមុខនេះ និងការប្រកួតផ្សេងៗទៀត។ សម្តេចធិបតី បានអះអាងថា ប្រពៃណីនេះ នឹងនៅតែបន្តអនុវត្តចំពោះរាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានសម្តេចជានាយករដ្ឋមន្រ្តីដដែល ព្រោះការចេញទៅប្រកួតនេះតំណាងជាតិ ។ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បា…
-
អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានបញ្ជាក់ពីជំហរធ្វើកិច្ចសហការជាមួយកម្ពុជាសម្រាប់ក្របខណ្ឌនៃវិស័យព័ត៌មាន

ភ្នំពេញ៖ លោក ចូសែហ្វ សូវ័រ អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិប្រចាំនៅកម្ពុជា បានបញ្ជាក់ពីជំហរក្នុងនាមអង្គការសហប្រជាជាតិធ្វើកិច្ចសហការជាមួយកម្ពុជាក្នុងក្របខណ្ឌនៃវិស័យព័ត៌មាន ដោយត្រៀមខ្លួនក្នុងការផ្តល់ជំនួយបច្ចេកទេសផ្សេងៗដល់ក្រសួងព័ត៌មាន ក្នុងករណីមានតម្រូវការ។ ជំហរសហប្រតិបត្តិការដែលត្រូវបានទទួលស្វាគមន៍ដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបានស្នើមន្ត្រីសម្របសម្រួលអង្គការសហប្រជាជាតិ ជួយលើការងារពង្រឹងសមត្ថភាពនិងការបណ្តុះបណ្តាលធនធានមនុស្ស។ ការបញ្ជាក់ពីគោលជំហរសហប្រតិបត្តិការក្នុងភាពជាដៃគូនេះត្រូវបានធ្វើឡើងក្នុងឱកាសនៃកិច្ចប្រជុំពិភាក្សាការងារឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន។ មន្ត្រីសម្របសម្រួលអង្គការសហប្រជាជាតិ បានសម្តែងការចូលរួមអបអរសាទរចំពោះ ឯកឧត្តម នេត្រ ភក្ត្រា ដែលត្រូវបានតែងតាំងជា រដ្ឋមន្រ្តីក្រសួងព័ត៌មាន សម្រាប់អាណត្តិទី៧ នេះ និងបានបង្ហាញពីគោលជំហរសហប្រតិបត្តិការស្អិតរមួតលើវិស័យផ្សេងៗ។ ជាការឆ្លើយតប ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសម្តែងនូវអំណរគុណជូនលោក ចូសែហ្វ សូវ័រ ក្នុងនាមមន្ត្រីសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដែលបានជួយដល់ប្រទេសកម្ពុជា ក្នុងរយៈពេលកន្លងទៅនេះ ហើយសម្រាប់ទៅពេលខាងមុខទៀត គឺមានកិច្ចសហប្រតិបត្តិការជាច្រើនដែលត្រូវធ្វើជាមួយគ្នា នៅក្នុងក្របខណ្ឌវិស័យព័ត៌មាន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនមន្ត្រីសម្របសម្រួលអង្គការសហប្រជាជាតិនៅកម្ពុជាពីកិច្ចការអាទិភាពការងាររបស់រាជរដ្ដ្ដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបម្រើប្រជាពលរដ្ឋ។ ដោយឡែកក្នុងក្របខណ្ឌនៃក្រសួងព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា…
-
គ.ជ.ប រៀបចំពិធីអបអរសាទរព្រឹត្តិការណ៍ ការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ ឯកឧត្តមទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រួមទាំងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន និងមន្រ្តីរាជការ គ.ជ.ប នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំពិធីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៃការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅទីស្តីការ គ.ជ.ប ។ សូមជម្រាបថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន៖ គ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងគ្រប់ឃុំ-សង្កាត់ ព្រមទាំងអំពាវនាវដល់ដល់ជនរួមជាតិកម្ពុជាគ្រប់រូប រួមគ្នារៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមាន ទីស្ដីការក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី-ខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្របវត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំជនសហគមន៍នៅតាមភូមិឱ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការជាប្រវត្តិសាស្ត្រនេះ។ សូមជម្រាបដែរថា បូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន៤ហើយ…
-
ឯកឧត្តម ហួត ហាក់ ដឹកនាំក្រុមការងារក្រសួង តំណាងរាជរដ្ឋាភិបាល ចូលការពារសេចក្ដីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងអធិការកិច្ច ចំពោះមុខគណៈកម្មការ នៃព្រឹទ្ធសភា

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ឯកឧត្តម ហួត ហាក់ បានអញ្ចើញដឹកនាំក្រុមការងារក្រសួង តំណាងរាជរដ្ឋាភិបាល ចូលការពារសេចក្ដីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងអធិការកិច្ច នៅចំពោះមុខគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ (គណៈកម្មការទី៤) និង អន្តរគណៈកម្មការ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ នៅសាលប្រជុំពិសេសព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានជម្រាបជូនអង្គប្រជុំថា ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលបានយល់ឃើញថា វិស័យអធិការកិច្ចគឺជាមូលដ្ឋានសំខាន់ក្នុងការចូលរួមលើកកម្ពស់អភិបាលកិច្ចល្អ និងគុណភាពស្ថាប័នសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាព ភាពស្អាតស្អំ ពង្រឹងយុត្តិធម៌សង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ ហើយត្រូវបានកំណត់ជាអាទិភាព នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានគូសបញ្ជាក់ថា ការប្ដូរឈ្មោះមកក្រសួងអធិការកិច្ច គឺពិតជាឆ្លើយតបនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បន្តកែទម្រង់ឱ្យស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់គ្នា ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ការបង្កើតបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច…
-
នាយករដ្ឋមន្ត្រី ថៃ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា នាពេលខាងមុខ

(ភ្នំពេញ)៖ ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះ។ នេះបើយោងតាមស្មារតីនៃកិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដឹកនាំ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានការអញ្ជើញចូលរួម ពីតំណាងក្រសួង រដ្ឋលខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ចទទួល និងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ នាពេលខាងមុខនេះ ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឈិន កេតនា បានជម្រាបជូនថា តាមកាលបរិច្ឆេទនៃដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់គឺនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ គណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ក្នុដំណើរអញ្ចើញ បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា គណៈប្រតិភូនិងអញ្ជើញចូលរួមពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” ។ គណៈប្រតិភូគ្រោងនិងមានជំនួបទ្វេភាគី ជំនួបសម្តែងការគួរសម…
-
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ដើម្បីពិនិត្យ របៀបវារៈចំនួនពីរ

(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៨:០០នាទីព្រឹក ដើម្បីប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ដើម្បីពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ ការកំណត់ថ្ងៃប្រជុំនេះ គឺបន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានប្រជុំនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទីព្រឹក ដើម្បីប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ដោយមានរបៀបវារៈចំនួនពីរគឺ ១-ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច និង២-ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។សូមជម្រាបថា សភានៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងការពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច តាក់តែងឡើងក្នុងគោលបំណងប្តូរឈ្មោះ «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» មកជា «ក្រសួងអធិការកិច្ច» ឆ្លើយតបនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ បន្តកែទម្រង់ឱ្យស៊ីជម្រៅ…
-
ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងកសិកម្ម ចូលរួមអបអរសាទរ “រមណីយដ្ឋានប្រាសាទកោះកេរ” ចូលជាបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការថ្នាក់កណ្តាលក្រសួង ចូលរួមអបអរសាទររមណីយដ្ឋានប្រាសាទកោះកេររបស់កម្ពុជា ដែលត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌រូបិយពិភពលោកនៃអង្គការយូណេស្កូ នៅទីស្តីការក្រសួងកសិកម្ម ។ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានមានប្រសាសន៍ថា ការទទួលស្គាល់ផ្លូវការ “រមណីយដ្ឋានប្រាសាទកោះកេរ” ជាបេតិកភណ្ឌពិភពលោកនៅពេលនេះ គឺជាមោទនភាពជាតិដ៏ថ្មីមួយទៀតបន្ទាប់ពី តំបន់រមណីយដ្ឋានអង្គរ ប្រសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់នៅឆ្នាំ១៩៩២ ឆ្នាំ២០០៨ និងឆ្នាំ២០១៧។ សមិទ្ធផលទាំងនេះ គឺពិតជាកើតចេញពីការចូលរួម និងទឹកចិត្តស្រឡាញ់មោះមុតរបស់ប្រជាជនកម្ពុជា គ្រប់ៗរូប ជាពិសេសកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែផ្តល់អាទិភាពខ្ពស់ដល់កិច្ចការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌដែលជាដួងព្រលឹង និងអត្តសញ្ញាណជាតិ។ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា និងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្ដេជ្ញារួមគ្នាលើកតម្កើងមរតកវប្បធម៌ និងការពាររមណីយដ្ឋានប្រាសាទកោះកេរឱ្យបានគង់វង្ស ព្រោះថា “កិច្ចថែរក្សា…