Category: នយោបាយ

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ប្រកាន់ជំហរអធិបតេយ្យភាព និងឯករាជ្យភាព «កម្ពុជាចេះគិតហើយ» មិនឲ្យអនាគតកូនចៅខ្មែរ រស់នៅក្រោមរណបបរទេសណានោះឡើយ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ប្រកាន់ជំហរអធិបតេយ្យភាព និងឯករាជ្យភាព «កម្ពុជាចេះគិតហើយ» មិនឲ្យអនាគតកូនចៅខ្មែរ រស់នៅក្រោមរណបបរទេសណានោះឡើយ

    (តាកែវ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអះអាងថា កម្ពុជា ប្រកាន់ជំហរអធិបតេយ្យភាព និងឯករាជ្យភាព «កម្ពុជាចេះគិតហើយ» ដោយមិនឲ្យអនាគតកូនចៅខ្មែរ រស់នៅក្រោមរណបបរទេសណានោះឡើយ ។ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត សរុបចំនួន ១៨,១០៤នាក់ នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ។ សម្ដេចធិបតី បានថ្លែងបែបនេះបន្ទាប់ពីមានអ្នកខ្លះលើកឡើងថា ទំនាក់ទំនងជាមួយប្រទេសចិន នឹងធ្វើឲ្យកម្ពុជា ថ្ងៃណាមួយបាត់បងអធិបតេយ្យភាព។ ពាក់ព័ន្ធការលើកឡើងនេះ សម្ដេចបានតបវិញថា កម្ពុជា ចេះគិតហើយ ។ សម្ដេច មានប្រសាសន៍ដូច្នេះថា ខ្ញុំថា កម្ពុជា ចេះគិតហើយ ខ្ញុំមានកូន… កូនរបស់ខ្ញុំនឹងបង្កើតកូន ខ្ញុំនឹងមានចៅ ចៅទួត ចៅលួត ចៅលា រាប់សិបឆ្នាំតទៅមុខទៀត។ ខ្ញុំមិនចង់ឲ្យកូនខ្មែរខ្ញុំ ថ្ងៃណាមួយត្រូវបាត់អត្តសញ្ញាណ ឬមួយគេថា ជាជនជាតិខ្មែរ នៅក្រោមរណប…

  • ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យគ្រប់ក្រសួង-ស្ថាប័ន និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ចូលរួមអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យគ្រប់ក្រសួង-ស្ថាប័ន និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ចូលរួមអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

    (តាកែវ)៖ ក្នុងឱកាសសំណេះសំណាលជាមួយកម្មករ និយោជិត សរុបចំនួន ១៨,១០៤នាក់ នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យគ្រប់ក្រសួង-ស្ថាប័ន និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ចូលរួមអបអរដោយមោទនភាពដែលប្រាសាទកោះកេរ បានចុះបញ្ជីជាសម្បត្តិបតិកភណ្ឌពិភពលោក។ សម្ដេចធិបតី បញ្ជាក់ថា មិនថាបក្សណា ឬបក្សណាទេ ក្នុងនាមជាកូនខ្មែរ ពេលអ្វីជាការលើកតម្កើងកិត្តិយសជាតិ យើងត្រូវរួមគ្នា។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានជំរុញឲ្យមានការផ្សព្វផ្សាយព្រឹត្តិការណ៍អបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី២០ ខែកញ្ញា ខាងមុខ ខណៈពេលរសៀលថ្ងៃទី២០ ខែកញ្ញា សម្ដេចធិបតី នឹងចូលរួមព្រឹត្តិការណ៍អបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានព្យាយាមជាច្រើនឆ្នាំក្នុងការដាក់បញ្ជូលតំបន់ប្រវត្តិសាស្ត្រមួយនេះ។ សម្ដេចអធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញទៅដល់ពលរដ្ឋឲ្យចូលរួមក្នុងព្រឹត្តិការណ៍មួយនេះ ដោយចូលរួម ទូងស្គរ គោះខ្មោះ ធ្វើអ្វីក៏ដោយឲ្យចេញជាសំឡេង ដើម្បីបអរសាទរ នៅព្រឹកម៉ោង៧ ថ្ងៃទី២០ ខែកញ្ញា ខណៈនៅពេលល្ងាច នឹងមានព្រឹត្តិការណ៍ធំផងដែរ…

  • នាយករដ្ឋមន្ត្រីកម្ពុជា ណែរនាំដល់រដ្ឋមន្ដ្រីការងារ ត្រូវបញ្ចប់ការចរចាប្រាក់ឈ្នួលកម្មករ ឲ្យបានមុនបុណ្យភ្ជុំបិណ្ឌ

    នាយករដ្ឋមន្ត្រីកម្ពុជា ណែរនាំដល់រដ្ឋមន្ដ្រីការងារ ត្រូវបញ្ចប់ការចរចាប្រាក់ឈ្នួលកម្មករ ឲ្យបានមុនបុណ្យភ្ជុំបិណ្ឌ

    (ភ្នំពេញ)៖ ក្នុងឱកាសសំណេះសំណាលជាមួយកម្មករ និយោជិត សរុបចំនួន ១៨,១០៤នាក់ នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានក្រើនរំឭក និងដាក់កំហិតម្តងទៀត ឲ្យរដ្ឋមន្រ្តីក្រសួងការងារ ឯកឧត្តម ហេង សួរ ត្រូវបញ្ចប់ការចរចាប្រាក់ឈ្នួលកម្មករ ឲ្យបានមុនបុណ្យភ្ជុំបិណ្ឌ ។ ក្នុងនោះសម្តេចបានលើកឡើងថា បើកិច្ចចរចាមិនទាន់ចប់មុនភ្ជុំបិណ្ឌនោះទេ ក្រុមកម្មករនាំគ្នាទៅផ្ទះឯកឧត្តម ហេង សួរ ទៅ! ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បានប្ដេជ្ញាចិត្តរួចហើយ ក្នុងការបន្តផ្ដល់អត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀត ដល់បងប្អូនកម្មករនិយោជិត ជាពិសេសប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤ គឺត្រូវតែមានការដំឡើង។ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងការងារត្រូវសន្យាជាមួយរាជរដ្ឋាភិបាល ត្រូវធ្វើយ៉ាងណាសម្រេចឲ្យបាន ចំពោះកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៤ ខណៈក្រសួង បានឯកភាពគ្នារួចហើយ កំណត់កិច្ចពិភាក្សាចុងក្រោយ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ តាមរយៈការបោះឆ្នោតសម្រេចលើតួលេខរួមមួយ។ សូមជម្រាបថា…

  • ក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្មភាព ស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបផលិតផលក្លែងក្លាយ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងឱ្យស៊ើបអង្កេតករណីពលរដ្ឋ ប្តឹងមន្ត្រីនគរបាលប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

    ក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្មភាព ស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបផលិតផលក្លែងក្លាយ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងឱ្យស៊ើបអង្កេតករណីពលរដ្ឋ ប្តឹងមន្ត្រីនគរបាលប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

    (ភ្នំពេញ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តី សម្រេចផ្អាកសកម្មភាព ស្រាវជ្រាវ ស៉ើបអង្កេត និងបង្ក្រាបផលិតផលក្លែងក្លាយ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងផ្តល់ភារកិច្ចឱ្យអគ្គាធិការដ្ឋាន បើកការស៉ើបអង្កេត តាមពាក្យបណ្តឹងរបស់ពលរដ្ឋ ពាក់ព័ន្ធប្រតិបត្តិការរបស់នគរបាល ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។ នេះបើតាមសេចក្តីសម្រេចនៅព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ៕ ដោយ-រ៉ាវុធ

  •  ឧត្តមក្រុមប្រឹក្សាពិ​គ្រោះ និងផ្តល់យោបល់​ក្នុងអាណត្តិទី​៧នឹងអាចចេញជារូបរាងនៅក្នុងខែក​ញ្ញា ឬខែតុលាខាងមុខ

     ឧត្តមក្រុមប្រឹក្សាពិ​គ្រោះ និងផ្តល់យោបល់​ក្នុងអាណត្តិទី​៧នឹងអាចចេញជារូបរាងនៅក្នុងខែក​ញ្ញា ឬខែតុលាខាងមុខ

    ភ្នំពេញ៖លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានបង្ហាញសុទិដ្ឋិនិយមថា ឧត្តមក្រុមប្រឹក្សាពិ​គ្រោះ និងផ្តល់យោបល់នៅក្នុងអាណត្តិទី៧នៃរាជរដ្ឋាភិបាលថ្មីនេះ នឹងអាចចេញជារូបរាងនៅក្នុងខែក​ញ្ញា ឆ្នាំ២០២៣នេះ។ ឯកឧត្តម ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានប្រាប់​ឱ្យដឹងដូចនេះកាលពីថ្ងៃទី១៨ ខែកញ្ញា។ឯកឧត្តមបញ្ជាក់ថា ​ប៉ុន្តែការកើតចេញជារូបរាងឆាប់ៗនេះ ក៏​អាស្រ័យទៅលើការត្រួតពិនិត្យទៅលើសំណុំឯកសាររបស់គណបក្សនយោបាយនីមួយៗ និងពេលវេលារបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតផងដែរ​។​ សម្រាប់អាណត្តិថ្មីនេះ មាន​គណបក្សនយោបាយចំនួន ៣០ ក្នុងចំណោមគណបក្ស​នយោបាយដែលបានចុះបញ្ជីបានត្រឹមត្រូវនៅក្រសួងមហាផ្ទៃជាង ៤០ គណបក្ស​ ដែល​បាន​ដាក់ពាក្យស្នើសុំចូលរួមជាសមាជិកនៃ​ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នាអាណត្តិថ្មីនេះ ។  ​ ឯកឧត្តម ឈឹម ផលវរុណ ​បាន​បញ្ជាក់បន្ថែមថា ក្រោយពី​បិទបញ្ចប់ទទួលពាក្យស្នើសុំចូលរួមជាសមាជិកឧ ត្ត​​ម​ក្រុមប្រឹក្សា និង​ពិគ្រោះយោបល់​របស់គណបក្សនយោបាយទាំងនេះ លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិ​​គ្រោះ និងផ្តល់យោបល់​ បានពិនិត្យលើសំណុំឯកសារបស់គណបក្សនយោបាយទាំងនោះរួចរាល់​ និង​បា​នបញ្ជូនទៅខុទ្ទកា​ល័យរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ រួចហើយដែរ កាលពីពាក់កណ្តាលសប្តាហ៍​មុន​ដើម្បីពិនិត្យ និងសម្រេច។ ​ ឯកឧត្តមបានបន្ថែមថា ​ពេលវេលាក្នុង​ការ​វិនិច្ឆ័យ​សម្រាប់គណបក្សនីមួយៗចំពោះលក្ខណៈសម្បត្តិជាសមា​ជិក គឺអាស្រ័យពេលវេលារបស់​លោក​​នាយករដ្ឋមន្ត្រី​ ពីព្រោះ​គណបក្សចូលរួមមានរហូតដល់ ៣០ គណបក្សដូចនេះ មិនអាចធ្វើប្រញាប់ប្រញាល់​បាននោះ​ទេ​។ សូមរម្លឹកដែរថា ​ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ បានចេញ​ព្រះរាជក្រឹត្យ​ស្តីពី​ការរៀបចំ…

  • តួនាទីភារកិច្ចរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ (មានវីដេអូ)

    តួនាទីភារកិច្ចរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ (មានវីដេអូ)

    កិច្ចសម្ភាសន៍ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុក ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ស្តីពី៖ តួនាទីភារកិច្ចរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧។

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រោងចក្រ សហគ្រាស នៅកម្ពុជា នឹងទទួលបានការអនុគ្រោះបញ្ចុះថ្លៃអគ្គិសនី

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រោងចក្រ សហគ្រាស នៅកម្ពុជា នឹងទទួលបានការអនុគ្រោះបញ្ចុះថ្លៃអគ្គិសនី

    តាកែវ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រោងចក្រ សហគ្រាស នៅកម្ពុជា ប្រមាណជាតិ ២ម៉ឺនរោងចក្រ-សហគ្រាស នឹងទទួលបានការអនុគ្រោះបញ្ចុះថ្លៃអគ្គិសនី ដើម្បីមានលទ្ធភាពតម្លើងប្រាក់បៀវត្សជូនកម្មករ ។ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត សរុបចំនួន ១៨,១០៤នាក់ នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡងថា ខ្ញុំបានឲ្យឯកឧត្តម កែវ រតនៈ ពិនិត្យមើលលទ្ធភាព ដើម្បីបញ្ចុះតម្លៃអគ្គិសនីដល់រោងចក្រ សហគ្រាស។ សម្តេច បញ្ជាក់ថា ក្នុងនោះមាន ២ម៉ឺន ១ពាន់រោងចក្រ សហគ្រាស នឹងទទួលបានការអនុគ្រោះបញ្ចុះថ្លៃអគ្គិសនី ដើម្បីជួយទប់ការចំណាយ និងដើម្បីរោងចក្រ សហគ្រាស មានលទ្ធភាពតម្លើងប្រាក់បៀវត្សជូនកម្មករ ។ សម្តេចធិបតី ក៏បានណែនាំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ ឆាប់សាកល្បងអនុវត្តន៍បញ្ចុះតម្លៃអគ្គិសនី ជូនរោងចក្រសហគ្រាស…

  • អ្នកជំនាញ គាំទ្រលើការ​ឯកភាពគ្នា​ក្នុង​​ការ​បន្ស៊ីរវាងយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជា និងគំ​និតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ

    អ្នកជំនាញ គាំទ្រលើការ​ឯកភាពគ្នា​ក្នុង​​ការ​បន្ស៊ីរវាងយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជា និងគំ​និតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ

    ភ្នំពេញ៖ អ្នកជំនាញ​ផ្នែក​ទំនាក់ទំនងអន្តរជាតិ និង​វិទ្យាសាស្រ្តនយោបាយបានបង្ហាញការគាំទ្រទៅលើ​មេដឹកនាំកម្ពុ​ជា និងចិនក្នុង​ការ​ឯកភាពគ្នាលើការបន្ស៊ីរវាងយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជា និងគំ​និតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ(BRI) របស់រដ្ឋាភិបាលចិន។ ​ការឯកភាពគ្នានេះ ធ្វើឡើងតាមរយៈសមទ្ធិផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទ្វេភាគីដំបូងទៅកាន់សាធារណរដ្ឋប្រជាមានិតចិនរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត រយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧​ ខែកញ្ញា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសរួមរវាងរដ្ឋាភិបាលកម្ពុជា-ចិន នៅថ្ងៃទី១៦ ខែ​កញ្ញា ឆ្នាំ​២០២៣។​ ​លោក​ ស៊ឺន សម អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បាន​បង្ហាញការសាទរចំពោះប្តេជ្ញាបន្ស៊ីគ្នារវាងផែនការយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលប្រទេសទាំងពីរខណៈកម្ពុជាជាសមាជិកសំ​ខា​ន់ក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) យូរមកហើយ ដើម្បីធ្វើឱ្យ​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំ​ង២ កាន់តែជិតស្និទ្ធ និងរលូនជាងមុន ហើយ BRI ជាផ្នែកសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជា។ លោក​ ស៊ឺន សម បានថ្លែង​ថា ៖ «BRI មានវត្តមាននៅកម្ពុជាយូរមុន យុទ្ធសាស្ត្របញ្ចកោណទៅទៀ​ត។ ដូច្នេះ របស់ដែលមានស្រាប់បូកនឹងយុទ្ធសាស្រ្តថ្មីរបស់នាយករដ្ឋមន្ត្រីថ្មី នឹងនាំមកនូវការអភិវឌ្ឍស​ម្រាប់កម្ពុជា។ ទោះជាយ៉ាងណា កម្ពុជាគួរមានការប្រុងប្រយ័ត្នក្នុងការអនុវត្តជាជំហានៗ»​។ លោកបន្ថែមថា យុទ្ធសាស្រ្តបញ្ចកោណ និងគម្រោង BRI មានធាតុដូចគ្នា ដើម្បីសម្រេចគោលដៅរួម ដែ​លនឹងនាំមកនូវប្រាក់កម្ចីសម្រាប់រដ្ឋាភិបាលកម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងដោះស្រាយគោលដៅអភិវឌ្ឍន៍នានាសំដៅការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ចំណែក…

  • នាយករដ្ឋមន្ត្រីកម្ពុជា លើកទឹកចិត្តដល់ពលរដ្ឋយកកូនឱ្យបានច្រើន និងស្នើឱ្យក្រសួងផែនការ ពិនិត្យមើលគោលនយោបាយប្រជាសាស្រ្តឡើងវិញ ខណៈកម្ពុជា នឹងក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០

    នាយករដ្ឋមន្ត្រីកម្ពុជា លើកទឹកចិត្តដល់ពលរដ្ឋយកកូនឱ្យបានច្រើន និងស្នើឱ្យក្រសួងផែនការ ពិនិត្យមើលគោលនយោបាយប្រជាសាស្រ្តឡើងវិញ ខណៈកម្ពុជា នឹងក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០

    ខេត្តតាកែវ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសលើកទឹកចិត្តដល់ប្រជាពលរដ្ឋ យកកូនឱ្យបានច្រើន ដើម្បីត្រៀមធ្វើជាពលរដ្ឋពេញកម្លាំងសម្រាប់ឆ្នាំ២០៥០ និងបានស្នើឱ្យក្រសួងផែនការ ពិនិត្យមើលគោលនយោបាយប្រជាសាស្រ្តឡើងវិញ ខណៈកម្ពុជា នឹងក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ។ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត សរុបចំនួន ១៨,១០៤នាក់ នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ។ សម្តេចធិបតី បានបន្តថា តាមការព្យាករណ៍ប្រជាសាស្រ្តរបស់ក្រសួងផែនការឆ្នាំ២០៥០ ចំនួនមនុស្សចាស់ នៅកម្ពុជា នឹងកើនឡើងខ្ពស់ ។ សម្ដេចបញ្ជាក់ថា ប្រទេសអភិវឌ្ឍន៍ត្រូវការកម្លាំងយុវជនច្រើនជាងមនុស្សចាស់ ដូចនេះ ក្រសួងផែនការត្រូវពិនិត្យគោលនយោបាយប្រជាសាស្ត្រនេះឡើងវិញ ។ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជា សល់ ២៧ឆ្នាំទៀត ដែលមិនយូរនោះទេ បញ្ហានេះទាមទារឱ្យមានការយកចិត្តទុកដាក់ចំពោះបញ្ហាវិទ្យាសាស្រ្ត ព្រោះនៅពេលនោះ កម្ពុជា ត្រូវការកម្លាំងពលកម្មច្រើន។ សម្ដេច ក៏បានបង្ហាញពីបំណងចង់បង្កើនចំនួនប្រជាសាស្រ្តនៃប្រជាជនកម្ពុជា នៅកម្ពុជា ឱ្យឡើងបានដល់ ៣០លាននាក់ ទៅ ៤០លាននាក់ ខណៈបច្ចុប្បន្ន…

  • អគារទីស្ដីការក្រសួងមហាផ្ទៃ ត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣

    អគារទីស្ដីការក្រសួងមហាផ្ទៃ ត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣

    ភ្នំពេញ៖ ឯកឧត្តម សន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ នូវអគារទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតកាលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ឯកឧត្តម សន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា បានមានប្រសាសន៍ថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យត្រៀមសម្រាប់រៀបចំពិធីសម្ពោធអគារទីស្ដីការក្រសួងមហាផ្ទៃ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ ឯកឧត្តម សន្ដិបណ្ឌិត បន្ដថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង នាពេលកន្លងទៅ សម្ដេចក្រឡាហោម បានយកចិត្តទុកដាក់ចំពោះការងារសាងសង់ និងរៀបចំពិធីសម្ពោធអគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះ ដោយធ្វើយ៉ាងណារៀបចំពិធីនេះឡើង ដោយអធិកអធម ដើម្បីឱ្យសាកសមទៅនឹងអគារថ្មីនេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង…