Category: នយោបាយ

  • ឯកឧត្តម ហួត ហាក់ បានអញ្ចើញដឹកនាំក្រុមការងារក្រសួង តំណាងរាជរដ្ឋាភិបាល ចូលការពារសេចក្ដីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងអធិការកិច្ច

    ឯកឧត្តម ហួត ហាក់ បានអញ្ចើញដឹកនាំក្រុមការងារក្រសួង តំណាងរាជរដ្ឋាភិបាល ចូលការពារសេចក្ដីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងអធិការកិច្ច

    រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ចើញដឹកនាំក្រុមការងារក្រសួង តំណាងរាជរដ្ឋាភិបាល ចូលការពារសេចក្ដីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងអធិការកិច្ច នៅចំពោះមុខគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ (គណៈកម្មការទី៤) និង អន្តរគណៈកម្មការ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ នៅសាលប្រជុំពិសេសព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានជម្រាបជូនអង្គប្រជុំថា ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលបានយល់ឃើញថា វិស័យអធិការកិច្ចគឺជាមូលដ្ឋានសំខាន់ក្នុងការចូលរួមលើកកម្ពស់អភិបាលកិច្ចល្អ និងគុណភាពស្ថាប័នសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាព ភាពស្អាតស្អំ ពង្រឹងយុត្តិធម៌សង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ ហើយត្រូវបានកំណត់ជាអាទិភាព នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានគូសបញ្ជាក់ថា ការប្ដូរឈ្មោះមកក្រសួងអធិការកិច្ច គឺពិតជាឆ្លើយតបនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បន្តកែទម្រង់ឱ្យស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់គ្នា ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ការបង្កើតបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំពិធីវាយស្គរជ័យអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ» ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំពិធីវាយស្គរជ័យអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ» ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    (កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា រួមជាមួយឥស្សរជនជាន់ខ្ពស់ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៥៦៦នាក់ បាននាំគ្នាវាយស្គរជ័យយ៉ាងលាន់រំពង រួមជាមួយការច្រៀងចម្រៀងបទពង្សាវតាខ្មែរ ដើម្បីអបអរសាទរទិវាជាប្រវត្តិសាស្ត្រសម្រាប់ជាតិ និងប្រជាជនកម្ពុជាទាំងមូល ដោយគណៈកម្មាធិការ បេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ “រមណីយដ្ឋានប្រាសាទកោះកេរ” ទៅ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា សូម ចូលរួមអបអរសាទរប្រកបដោយក្តីមោទនភាពយ៉ាងក្រៃលែងចំពោះមហាសមិទ្ធផលនេះ ដែលជាកិត្យានុភាព ដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើងក្នុងឆាកអន្តរជាតិ ដែលកើតចេញមកពីកិច្ចខិតខំប្រឹងប្រែងប្រកប ដោយវីរិយភាពជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមម្លប់នៃសុខសន្តិភាព ដែលជាសមិទ្ធផលនៃនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងកំពុង បន្តអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន…

  • កម្មកររោងច្រកធំៗនៅភ្នំពេញ ចេញអបអរសាទរការដាក់«ប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក

    កម្មកររោងច្រកធំៗនៅភ្នំពេញ ចេញអបអរសាទរការដាក់«ប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក

    (ភ្នំពេញ៖ កម្មករនិយោជិត តាមបណ្តារោងចក្រសហគ្រាសធំៗ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានជួបជុំគ្នានៅក្នុងបរិវេណរោងចក្រ សហគ្រាសរៀងៗខ្លួន អបអរសាទរចំពោះការដាក់បញ្ចូលប្រាសាទកោះកេររបស់ខ្មែរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការចេញគាំទ្ររបស់រោងចក្រកាត់ដេរទាំងនេះ គឺធ្វើឡើងព្រមៗគ្នាជាមួយក្រសួង មន្ទីរ វត្តអារាម និងប្រជាជនខ្មែរទូទាំងប្រទេស ក៏ដូចជាប្រជាជនខ្មែរនៅទូទាំងពិភពលោកដែលប្រសាទដូនតារបស់ខ្លួនមួយទៀត ត្រូវចូលជាសម្បត្តិរបស់មនុស្សជាតិក្នុងលោក ។ គេឃើញកម្មករនិយោជិតបាននាំគ្នាស្រែកអបអរនិងបង្ហាញការសប្បាយចិត្ត។ពួកគេបាននាំគ្នាស្រែកហោយ៉ាងអឺងកង អ្នកខ្លះ គោះត្រដោក គោះធុង ដោយទឹកមុខសប្បាយរីករាយ និងបង្ហាញពីទឹកចិត្តមោទកភាពចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះដែលរាជរដ្ឋាភិបាលសម្រេចបានយ៉ាងត្រចេះត្រចង់ចំពោះការចុះនូវសម្បត្តិវប្បធម៌ដែលដូនតាខ្មែរបន្សល់ទុក។ បើតាមប្រភពពីក្រសួងការងារបានឧ្យដឹងថារោងចក្រទាំងនោះរួមមាន ក្រុមហ៊ុន W&D ស្ថិតនៅក្នុងខណ្ឌមានជ័យ ក្រុមហ៊ុន ឌីឡាក់ ហ្គា ស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យ រោងចក្រ ត្រាកស៍ អឹ ឌី ស្ថិតនៅក្នុងសែនសុខ ក្រុមហ៊ុន អ៊ីស្តក្រោន ស្ថិតនៅក្នុងខណ្ឌមានជ័យ និង ក្រុមហ៊ុន លីឌីងស្តារ ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ និងតាមបណ្តារោងចក្រសហគ្រាសផ្សេងទៀតផងដែរ។ គួរបញ្ជាក់ថា «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រី

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រី

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកនេះ គឺជាកិច្ចប្រជុំលើកទី២ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលលើកទី១ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣កន្លងទៅ ។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនេះ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត លើឯកសារសំខាន់ៗចំនួន ៦ ដូចខាងក្រោម៖ ទី១៖ របាយការណ៍វឌ្ឍនភាពនៃការរៀបចំយន្តការអនុវត្តគោលនយោបាយអាទិភាពចំនួន ៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ សម្រាប់ប្រកាសចាប់ផ្តើម អនុវត្តមុនដំណាច់ឆ្នាំ ២០២៣។ទី២៖ សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ខកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣- ២០២៨ ។ទី៣៖ របាយការណ៍ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជានិងទិសដៅគោលនយោបាយសំខាន់ៗ។ទី៤៖ សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ទី៥៖ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។ទី៦៖ សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈ។ទី៧៖ បញ្ហាផ្សេងៗ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

  • គ.ជ.ប ប្រកាស បិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ និង បញ្ជីឈ្មោះទីតាំង ការិយាល័យបោះឆ្នោត សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

    គ.ជ.ប ប្រកាស បិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ និង បញ្ជីឈ្មោះទីតាំង ការិយាល័យបោះឆ្នោត សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

    ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជ.ប) តាមរយៈលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាឃុំ សង្កាត់ បានធ្វើការ បិទផ្សាយជាសាធារណៈនូវបញ្ជីបោះឆ្នោតចុងក្រោយ (បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២) និងបញ្ជីឈោ្មះ ទីតាំងការិយាល័យបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ និងទីតាំងណាមួយក្នុងឃុំ សង្កាត់ទាំង ១៦៥២ ដើម្បីបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។ ការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ មានគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋដែលមាន ឈោ្មះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ មកពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុង បញ្ជីបោះឆ្នោត ហើយប្រសិនបើពិនិត្យឃើញថាមានការកត់ត្រាមិនបានត្រឹមត្រូវតាមអត្តសញ្ញាណ- ប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។ បញ្ជីបោះឆ្នោតចុងក្រោយ និងបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត ក៏មានបង្ហោះផ្សាយ នៅលើគេហទំព័រ voterlist.nec.gov.kh និងតាមរយៈកម្មវិធីទូរសព្ទដៃ App (NEC KH) ។ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅតាមឃុំ សង្កាត់ ទូទាំងប្រទេស…

  • គ.ជ.ប ជូនដំណឹង ពីការតម្កល់សេចក្តីចម្លងប្រកាស ស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទ

    គ.ជ.ប ជូនដំណឹង ពីការតម្កល់សេចក្តីចម្លងប្រកាស ស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទ

    ភ្នំពេញ៖ យោងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ – លិខិតលេខ ០៤៥/០៩២៣/សជ.ខគក ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)សូមជូនដំណឹងដល់លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ( លធ.ខប ) ទាំងអស់ជ្រាបថា គណបក្សប្រជាជនកម្ពុជា បានផ្ញើជូន គ.ជ.ប នូវសេចក្តីចម្លងប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែល មានបញ្ជាក់នីត្យានុកូលកម្មដើម្បីតម្កល់ទុក សម្រាប់បម្រើឱ្យការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។ ដូចនេះ ការដាក់ពាក្យ សុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយនៅក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) សាមីគណបក្សនយោបាយ អាចថតចម្លងសេចក្តីចម្លងប្រកាសមានបញ្ជាក់នីត្យានុកូលកម្មនេះ ភ្ជាប់ទៅជាមួយពាក្យសុំ (ទ.១០០៧) និងត្រូវបំពេញលក្ខខណ្ឌផ្សេងទៀត កំណត់ដោយបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។ ទទួលបានសេចក្តីជូនដំណឹងនេះ លធ.ខប ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានដល់ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ៕ ដោយ-រ៉ាវុធ

  • សហព័ន្ធសហជីពនៃសាធារណរដ្ឋប្រជាមានិតឡាវ (LFTU) ប្តេជ្ញាគាំទ្រកម្ពុជាក្នុងការអនុវត្តគោលនយោបាយលើវិស័យការងារនៅលើឆាកអន្តរជាតិ ទាំងក្នុងក្របខណ្ឌអាស៊ាន និងពហុភាគីនានា

    សហព័ន្ធសហជីពនៃសាធារណរដ្ឋប្រជាមានិតឡាវ (LFTU) ប្តេជ្ញាគាំទ្រកម្ពុជាក្នុងការអនុវត្តគោលនយោបាយលើវិស័យការងារនៅលើឆាកអន្តរជាតិ ទាំងក្នុងក្របខណ្ឌអាស៊ាន និងពហុភាគីនានា

    ភ្នំពេញ៖ សហព័ន្ធសហជីព នៃសាធារណរដ្ឋប្រជាមានិតឡាវ បានប្តេជ្ញាគាំទ្រកម្ពុជា នៅលើឆាកអន្តរជាតិក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យការងារ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីសហជីពនៃប្រទេសទាំងពីរ ដើម្បីការពារនូវសិទ្ធិនិងផ្តល់នូវផលប្រយោជន៍ជាអតិបរមាជូនកម្មករនិយោជិតកម្ពុជា និងឡាវ។ ការគាំទ្រនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមដោយលោកស្រី អាលី វង្សណូប៊ុនថាំ (Aly VONGNOBOUNTHAM) ប្រធានសហព័ន្ធសហជីព នៃសាធារណរដ្ឋប្រជាមានិតឡាវ ជាមួយឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ ក្នុងនាមជាតំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីប្រវត្តិនៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏យូរអង្វែងនៃប្រទេសទាំងពីរ និងគូសបញ្ជាក់ពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជាវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការងារ អប់រំ ជាដើម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានអបអរសាទរចំពោះការឈានដល់ការចុះកិច្ចព្រមព្រៀង រវាងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) និងសហព័ន្ធសហជីព នៃសាធារណរដ្ឋប្រជាមានិតឡាវ (LFTU) ដែលនឹងធ្វើឡើងជាផ្លូវការនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ។ ក្នុងនោះដែរ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមអំពីតួនាទីដ៏សំខាន់របស់សហជីពក្នុងនាមជាតំណាង របស់កម្មករនិយោជិត និងជាដៃគូសន្ទនា ក្នុងការចរចាលក្ខខណ្ឌការងារ…

  • ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យតំណាងគណបក្សភ្លើងទៀន ចូលជួបពិភាក្សា នៅថៃ្ងទី២១ ខែកញ្ញា ឆ្នាំ២០២៣

    ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យតំណាងគណបក្សភ្លើងទៀន ចូលជួបពិភាក្សា នៅថៃ្ងទី២១ ខែកញ្ញា ឆ្នាំ២០២៣

    (ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យតំណាងគណបក្សភ្លើងទៀន ចំនួន៥រូប ចូលជួបពិភាក្សាជាមួយតំណាងក្រសួងមហាផ្ទៃ នៅថៃ្ងព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៩:០០នាទីព្រឹក នៅសាលប្រជុំ “ខេត្តស្ទឹងត្រែង” នៃអគារទីស្តីការក្រសួងមហាផ្ទៃ៕ ដោយ-រ៉ាវុធ

  • កូនស្រីលោក ថាក់ស៊ីន និយាយថា ត្រៀមខ្លួនរួចរាល់ដើម្បីក្លាយជាមេដឹកនាំថ្មីរបស់បក្សភឿថៃ

    កូនស្រីលោក ថាក់ស៊ីន និយាយថា ត្រៀមខ្លួនរួចរាល់ដើម្បីក្លាយជាមេដឹកនាំថ្មីរបស់បក្សភឿថៃ

    បាងកក៖ អ្នកនាង ផែ ថងថាន ស៊ីនណាវ៉ាត់ បាននិយាយថា អ្នកនាងបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីក្លាយចាមេដឹកនាំថ្មីរបស់គណបក្សភឿថៃ ប្រសិនបើគណបក្សជ្រើសរើសគាត់ជំនួសលោក ឆូលណាន់ ស្រ៊ីកែវ ដែលបានបោះបង់តំណែងកាលពីថ្ងៃទី៣០ ខែសីហាកន្លងទៅ។ ថ្លែងនៅក្នុងព្រឹត្តិការណ៍ប្រារព្ធខួបលើកទី ១៦ នៅឯទីស្នាក់ការកណ្តាលរបស់គណបក្សភឿថៃ នៅថ្ងៃអង្គារទី១៩ ខែកញ្ញានេះថា អ្នកនាង ផែ ថងថាន ស៊ីនណាវ៉ាត់ បាននិយាយយ៉ាងដូច្នេះថា អ្នកនាងនឹងទទួលយកការសម្រេចចិត្តរបស់គណបក្ស បើសិនមានបេក្ខជនរូបណាដែលស័ក្តិសមសម្រាប់មុខតំណែងជាមេដឹកនាំបក្ស។ អ្នកនាងថា ទោះបីជាយ៉ាងណា ប្រសិនបើគណបក្សជ្រើសរើសគាត់ជាមេដឹកនាំបន្ទាប់ នោះអ្នកនាងនឹងរីករាយទទួលយក និងថា អ្នកនាងបានប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវគោលដៅរបស់គណបក្ស។ នាឱកាសនោះដែរ អ្នកនាង ផែថងថាន ក៏បានប្រាប់ពីព័ត៌មានថ្មីៗអំពីស្ថានភាពសុខភាពរបស់ឪពុកអ្នកនាង គឺលោក ថាក់ស៊ីន ដោយនិយាយថា លោកបានជាសះស្បើយពីការវះកាត់កាលពីសប្តាហ៍មុនហើយ ប៉ុន្តែយើងនៅមិនទាន់ដឹង ថាតើពេលណាគាត់អាចចេញពីមន្ទីរពេទ្យបាននៅឡើយទេ។ ទន្ទឹមគ្នា អ្នកនាងកំពុងសម្លឹងមើលលទ្ធភាពដាក់ពាក្យស្នើសុំព្យួរទោសជាប់ពន្ធធនាគារដែលនៅសល់របស់លោក ថាក់ស៊ីន ដើម្បីឱ្យគាត់ទទួលបានការថែទាំសុខភាពនៅផ្ទះ ប៉ុន្តែអ្នកនាងមិនទាន់បានដាក់ពាក្យស្នើសុំនៅឡើយទេ៕ ប្រភព៖ The Nation ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • នាយករដ្ឋមន្ត្រីកម្ពុជា ប្រាប់ពលករខ្មែរនៅកូរ៉េ រឿងតម្លៃសេវាធ្វើលិខិតឆ្លងដែន មិនឡើងថ្លៃទេ ហើយរាជរដ្ឋាភិបាល នឹងខិតខំសម្រួលឱ្យកាន់តែរហ័ស

    នាយករដ្ឋមន្ត្រីកម្ពុជា ប្រាប់ពលករខ្មែរនៅកូរ៉េ រឿងតម្លៃសេវាធ្វើលិខិតឆ្លងដែន មិនឡើងថ្លៃទេ ហើយរាជរដ្ឋាភិបាល នឹងខិតខំសម្រួលឱ្យកាន់តែរហ័ស

    (តាកែវ)៖ ក្នុងឱកាសសំណេះសំណាលជាមួយកម្មករ និយោជិត សរុបចំនួន ១៨,១០៤នាក់ នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសប្រាប់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង សូមកុំបារម្ភរឿងតម្លៃសេវាធ្វើលិខិតឆ្លងដែន គឺមិនឡើងថ្លៃទេ ហើយរាជរដ្ឋាភិបាល នឹងខិតខំសម្រួលឱ្យកាន់តែរហ័ស។ សម្ដេចធិបតី បានលើកឡើងថា មានប្រជាពលរដ្ឋ ក៏ដូចជាពលករខ្លះ បានបង្ហាញការព្រួយបារម្ភចំពោះតម្លៃសេវាធ្វើលិខិតឆ្លងដែន ឬបន្តសុពលភាពលិខិតឆ្លងដែននៅសាធារណរដ្ឋកូរ៉េផ្ទាល់នោះ (នៅស្ថានទូតកម្ពុជា) អាចឡើងថ្លៃជាងមុនទ្វេគុណ គួបផ្សំនឹងការរិះគន់ញុះញង់ពីសំណាក់ក្រុមប្រឆាំងផងដែរ។សម្ដេច ថា ថ្លៃសេវាអត់មានគុណជាពីរនោះទេ គ្រាន់តែអស់ថ្លៃផ្ញើបន្តិចបន្តួចប៉ុណ្ណោះ ព្រោះការបំពេញបែបបទស្នើសុំ (Apply) និងកិច្ចការមួយចំនួនទៀត គឺធ្វើតាម Online ដូច្នេះសូមបងប្អូននៅកូរ៉េខាងត្បូងកុំព្រួយបារម្ភរឿងថ្លៃឡើងគុណជាពីរឱ្យសោះ មិនដូចការរិះគន់របស់ក្រុមប្រឆាំងនោះឡើយ។ សម្ដេចធិបតី ក៏បានណែនាំដល់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវពិភាក្សាជាមួយក្រសួង ស្ថាប័ន ដៃគូពាក់ព័ន្ធ ដើម្បីរៀបចំលើការស្នើសុំបន្តសុពលភាពលិខិតឆ្លងដែនរបស់ពលករខ្មែរនៅកូរ៉េខាងត្បូងឱ្យកាន់តែងាយស្រួល និងកាត់បន្ថយការចំណាយឱ្យទាបជាងមុន។ សម្ដេចបន្តថា ក្រសួង ស្ថាប័ន…