-
កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអាស៊ាន ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ បានបើកដំណើរការ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយថ្មី ក្នុងវិស័យមនុស្សធម៌

(ភ្នំពេញ)៖ កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទ ក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ បានចាប់ដំណើរការនាព្រឹក ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម មកពីភូមិភាគអាស៊ីអាគ្នេយ៍ សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, អាយ.ស៊ី.អរ.ស៊ី, កាកបាទក្រហម អឌ្ឍចន្ទក្រហមព្រុយណេ, កាកបាទក្រហមឥណ្ឌូនេស៊ី, កាកបាទក្រហមឡាវ, អឌ្ឍចន្ទក្រហមម៉ាឡេស៊ី, កាកបាទក្រហមមីយ៉ាន់ម៉ា, កាកបាទក្រហមហ្វីលីពីន, កាកបាទក្រហមសិង្ហបុរី, កាកបាទក្រហមថៃ, កាកបាទក្រហមទីម័រខាងកើត និងកាកបាទក្រហមវៀតណាម។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សា ពិគ្រោះយោបល់ ស្វែងរកដំណោះស្រាយថ្មី ក្នុងវិស័យមនុស្សធម៌ និងដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការក្នុងចលនាអន្ដរជាតិ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍ថា តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី…
-
លទ្ធផលថ្ងៃទី៤ នៃវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអាស៊ាន បានព្រមព្រៀងចេញជាសេចក្ដីថ្លែងការណ៍រួម សម្រាប់បង្ហាញជូនថ្នាក់ដឹកនាំទាំង១១ សមាគមជាតិ

(ភ្នំពេញ)៖ វេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ បានព្រមព្រៀងគ្នាចេញជា សេចក្ដីថ្លែងការណ៍រួម សម្រាប់បង្ហាញជូនថ្នាក់ដឹកនាំទាំង១១ សមាគមជាតិ ។ នេះបើតាមលទ្ធផលថ្ងៃទី៤ នៃវេទិកាយុវជនលើកទី២ ដែលបង្ហាញជូនដោយ លោកស្រី ឌួង ទេពសុគន្ធា តំណាងប្រតិភូយុវជនកាកបាទក្រហមកម្ពុជា ។ លោកស្រី ឌួង ទេពសុគន្ធា បានឱ្យដឹងថា ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ គឺជាថ្ងៃចុងក្រោយ នៃវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលបានបញ្ចប់ទៅ ដោយអនុវត្តតាមរបៀបវារៈ និងទទួលបានលទ្ធផលដូចជា៖ ការចូលរួមពិធីដាំដើមឈើ ចំនួនជាង ៥១២ដើម លើផ្ទៃដី ២ហិកតា នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ពីសំណាក់ប្រតិភូយុវជន និងគ្រូសម្របសម្រួល មកពី ១១ សមាគមជាតិ ចំនួន ៣៩នាក់ និងប្រតិភូថ្នាក់ដឹកនាំនៃសមាគមជាតិ ឡាវ មីយ៉ាន់ម៉ា វៀតណាម និងទីម័រខាងកើត ចំនួន ១២នាក់ ដែលនេះ ជាការចូលរួមអនុវត្តជាក់ស្ដែង…
-
កម្ពុជាធ្វើការជាមួយគ្រប់ដៃគូ ដើម្បីសម្រេចឱ្យបាននូវសក្តានុពលនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព

(ភ្នំពេញ)៖ កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីក្រុងញូវយ៉ក ឯកឧត្តម អ៊ុច បូររិទ្ធ ទេសរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកម្រិតខ្ពស់ ស្តីពី លទ្ធផលនៃកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) ក្រោមប្រធានបទ “គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល សម្រាប់គោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs)៖ សកម្មភាព និង វឌ្ឍនភាព”។ ថ្លែងក្នុងសុន្ទរកថា ឯកឧត្តម អ៊ុច បូររិទ្ធ បានគូសបញ្ជាក់អំពីការចូលរួមយ៉ាងសកម្ម របស់កម្ពុជានៅក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលទទួលបានការគាំទ្រពីបណ្ដាប្រទេស និងអង្គការចំនួនប្រមាណជាង ១០០ ក្នុងរយៈពេលត្រឹមតែពីរឆ្នាំ ចាប់តាំងពីការបង្កើតឡើងមក។ កម្ពុជាមានមោទនភាពដែលបានចូលរួម និងពេញចិត្តចំពោះវឌ្ឍនភាពជាច្រើនរបស់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនេះ។ គោលការណ៍ជាមូលដ្ឋាននៃគំនិតផ្តួចផ្តើមនេះគឺ ផ្តល់អាទិភាពដល់ការអភិវឌ្ឍ ប្រកាន់អភិក្រមយកប្រជាជនជាស្នូល ធានាថាមិនទុកបុគ្គលណាម្នាក់ចោល និងកសាងភាពជាដៃគូអភិវឌ្ឍន៍សកល។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងស្មោះសរជូនចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានដឹកនាំ និងប្តេជ្ញាចិត្តឥតងាករេ គាំទ្រដល់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនេះ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតួនាទីសំខាន់នៃគម្រោងអភិវឌ្ឍន៍នានា របស់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ក្នុងការរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ពោលគឺចក្ខុវិស័យប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ។ ឯកឧត្តម…
-
ភ្លៀក ទិត្យ ឈប់ពីធ្វើការងាររោងចក្រងាកមកប្រកបអាជីពប្រដាល់វិញរំពឹងសាងអនាគតបានល្អ

(ភ្នំពេញ)៖ ក្រោយពីមើលឃើញកីឡាករ ប្រដាល់គុនខ្មែរ ធឿន ធារ៉ា អ្នកប្រដាល់គំរូក្នុងដួងចិត្តជោគជ័យលើវិថីប្រដាល់គុនខ្មែរសាងបាននូវកេរ្តិ៍ឈ្មោះល្បីល្បាញនិងមានជីវិភាពធូធាដោយសារតែប្រឡុកក្នុងអាជីពប្រដាល់ បានធ្វើឲ្យ ភ្លៀក ទិត្យ បុរស រោងចក្រមកពីខេត្តព្រៃវែង សម្រេចចិត្តលាឈប់ពីមុខរបររោងចក្រងាកមកប្រឡុកអាជីពជាអ្នកប្រដាល់គុនខ្មែរ ដោយរំពឹងថា នឹងកសាងបាននូវភាពល្បីល្បាញជួយឲ្យជីវភាពដែលធ្លាប់តែក្រលំបាកអាចនឹងប្រសើរឡើងដូចអ្នកប្រដាល់រៀមច្បង ធឿន ធារ៉ា ។ ភ្លៀក ទិត្យ វ័យ២១ បានបញ្ជាក់ថា គិតមកដល់ពេលនេះរូបគាត់បានចូលហ្វឹកហាត់ក្នុងក្លិបប្រដាល់ហ្គាឡាក់ស៊ីណាវ៉ាត្រាអេភូថងគុនខ្មែរ បានជិតមួយឆ្នាំហើយ និងបានឡើងសង្វៀនប្រកួតចំនួនពីរលើកឈ្នះមួយនិងចាញ់មួយប្រកួតដែលជាកម្មវិធីប្រកួតកម្រិតកីឡាករថ្នាល នឹងកំពុងហ្វឹកហាត់ពង្រឹងសមត្ថភាពបន្តទៀត ដើម្បីអភិវឌ្ឍសមត្ថភាពឈានជើងឡើងសង្វៀនតាមស្ថានីយ៍ទូរទស្សន៍នៅក្នុងស្រុកប្រកួតក្នុងតម្លៃខ្លួនខ្ពស់ ។ ភ្លៀក ទិត្យ អះអាងថា ការចូលប្រឡុកក្នុងអាជីពប្រដាល់គុនខ្មែរនេះ ពេលខ្លះរូបគាត់ចង់បោះបង់ចោលម្តងៗទៅហើយ ដោយសាតែអាជីពមួយនេះមានការឈឺខ្លួនជាខ្លាំងពេលឡើងសង្វៀនប្រកួតម្តងៗ។ ប៉ុន្តែអ្វីដែលបានលើកទឹកចិត្តឲ្យគាត់នូវតែបន្តប្រឹងប្រែងហ្វឹកហាត់មិនព្រមលាឈប់ទៅរកអាជីពថ្មីនោះ គឺទឹកចិត្តចង់នាំយកភាពជោគភាពជោគជ័យនៃការប្រឡុកក្នុងអាជីពគុនខ្មែរយកទៅឲ្យក្រុមគ្រួសារ ខណៈពេលដែលខ្លួនចូលប្រឡុកក្នុងអាជីពប្រដាល់មិនមានការយល់ព្រមពីលោកឱពុកនិងអ្នកម្តាយឡើយ។ ភ្លៀក ទិត្យ បានប្តេជ្ញាចិត្តបន្តខិតខំប្រឹងប្រែងហ្វឹកហាត់អភិវឌ្ឍសមត្ថភាពប្រឡុកក្នុងវិថីប្រដាល់គុនខ្មែរសាងកេរ្តិ៍ឈ្មោះឲ្យល្បីល្បាញដូចអ្នកប្រដាល់រៀមច្បង ធឿន ធារ៉ា ដើម្បីយកភាពល្បីល្បាញ ស្វែងរកប្រាក់ចំណូលជួយឲ្យគ្រួសារធូធានូវពេលអនាគត។ ភ្លៀក ទិត្យ ជាអ្នកខេត្តព្រៃវែង មានអាយុ២១ឆ្នាំ ជាកូនប្រុសច្បងក្នុងគ្រួសារដែលមានបងប្អូនប្រុសស្រី៣នាក់ បានចាកចេញពីគ្រួសារ ដោយសារតែជីវភាពក្រីក្រមករស់នៅក្នុងទីក្រុងភ្នំពេញធ្វើការងាររោងចក្រតាំងពីអាយុ១៨ឆ្នាំ និងបានសម្រេចចិត្តងាកមករកអាជីពប្រដាល់វិញនូវចុងឆ្នាំ២០២២ ដោយរំពឹងថា អាជីពប្រដាល់នឹងជួយឲ្យគាត់បានល្បីល្បាញដូចកីឡាករគំរូក្នុងដូងចិត្ត ធឿន ធារ៉ា…
-
ព្រឹទ្ធសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ចនិងសេចក្តីព្រាងច្បាប់ស្ដីពីការបង្កើតរដ្ឋលេខាធិការដា្ឋនកិច្ចការព្រំដែន

ភ្នំពេញ ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបាន បើក សម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតី ភាពដ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្ដីទី ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងបានអនុម័ត ទាំងស្រុង លើសេចក្តីព្រាងសេចក្តីព្រាងច្បាប់ស្តីពី ការ បង្កើតក្រសួងអធិការកិច្ចនិងសេចក្តីព្រាងច្បាប់ស្ដីពីការបង្កើតរដ្ឋលេខាធិការដា្ឋនកិច្ចការព្រំដែន។ កិច្ចប្រជុំពេញអង្គនៅព្រឹកថ្ងៃព្រហស្បតិ៍ទី ២១ ខែកញ្ញា ឆ្នាំ២០២៣ មានសមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៩រូប ។អង្គប្រជុំបានដំណើរការដោយមាន របៀបវារៈ ចំនួនពីរ។ក្នុងនេះរបៀបវារៈទី១៖ ពិនិត្យ ហើយឱ្យ យោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួង អធិការកិច្ច និង របៀបវារៈទី២៖ ពិនិត្យ ហើយឱ្យ យោបល់ លើសេចក្តីព្រាងច្បាប់ស្ដីពី ការបង្កើត រដ្ឋលេខា ធិការដា្ឋនកិច្ចការព្រំដែន។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ចតំណាង រាជរដ្ឋាភិបាលការពារ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើត ក្រសួង អធិការកិច្ច និង ឯកឧត្តម ឡាំ រដ្ឋមន្រ្តី ទទួល…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ជាក់ពីគោលជំហរនៃការនាំចេញអង្ករពីកម្ពុជា ដែលផ្តោត លើគុណភាព និងរសជាតិ ដែលមានតម្លៃខ្ពស់ទៅកាន់ទីផ្សារ ហុងកុង

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបគណៈប្រតិភូក្រុមហ៊ុន Pricerite Group Limited មកពីទីក្រុងហុងកុង នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ។ នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូក្រុមហ៊ុនបានបង្ហាញពីការចាប់អារម្មណ៍ និងភាពចាំបាច់ក្នុងការស្វែងរកទីផ្សារអង្ករបន្ថែមពីប្រទេសផ្សេងៗ ដោយក្នុងនោះក៏មានកម្ពុជាផងដែរ ដោយសារវត្តមានរបស់អង្ករកម្ពុជានៅក្នុងទីក្រុងហុងកុងកំពុងត្រូវបានគេទទួលស្គាល់ថា ជាអង្ករដែលមានគុណភាពល្អ មានរសជាតិឆ្ងាញ់ ព្រមទាំងជាអង្ករដែលបានឈ្នះពានរង្វាន់ដល់ទៅ៥ដងផងដែរ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានបញ្ជាក់ពីគោលជំហររបស់កម្ពុជា ក្នុងការនាំចេញអង្ករពីកម្ពុជា ដែលយើងផ្តោតទៅលើគុណភាព និងរសជាតិ ដែលមានតម្លៃខ្ពស់ទៅកាន់ទីផ្សារនៃប្រទេសហុងកុង ផ្តល់ប្រាក់ចំណេញច្រើនដល់អ្នកនាំចូល និងមិនផ្តោតលើប្រកួតប្រជែងតែខាងផ្នែកបរិមាណនោះទេ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យខាងក្រុមហ៊ុនជំរុញការនាំចូលអង្ករសែនក្រអូប និងផ្តារំដួល ដែលជាប្រភេទអង្ករយុទ្ធសាស្ត្ររបស់កម្ពុជា ដោយបង្កើនការផ្សព្វផ្សាយ និងភាពទាក់ទាញ ដើម្បីធ្វើទីផ្សារអង្ករកម្ពុជាមានតម្រូវការទូលំទូលាយពីអ្នកបរិភោគនៅហុងកុង ឈានទៅទទួលបានការគាំទ្រនៅលើទីផ្សារ និងមានម៉ាកសញ្ញាដែលបង្ហាញពីអត្តសញ្ញាណនៃអង្ករកម្ពុជាមួយពិតប្រាកដ។ ការងារនេះក៏នឹងត្រូវមានការចូលរួមសហការយ៉ាងជិតស្និទ្ធពីវិស័យឯកជននៅកម្ពុជាផងដែរ ដូចជាសហព័ន្ធស្រូវអង្ករជាដើម ៕ ប្រភព៖ក្រសួងកសិម្ម
-
ឯកឧត្តម ប៉ែន បូណា៖ តួនាទីអ្នកនាំពាក្យរាជរដ្ឋាភិបាល (មានវីដេអូ)

-
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ខិតខំរកទីផ្សារកសិផលសម្រាប់ប្រជាកសិករ ព្រមទាំងផ្តល់ការពិគ្រោះយោបល់ អំពីដំណាំសក្ដានុពលសម្រាប់រដូវបន្ទាប់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំដល់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ខិតខំរកទីផ្សារកសិផលសម្រាប់ប្រជាកសិករ ព្រមទាំងផ្តល់ការពិគ្រោះយោបល់ អំពីដំណាំសក្ដានុពលសម្រាប់រដូវបន្ទាប់ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ។ ខណៈរដូវច្រូតកាត់នឹងមកដល់នាពេលដ៏ខ្លីខាងមុខ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធត្រូវខិតខំរកទីផ្សារកសិផលសម្រាប់ប្រជាកសិករ ព្រមទាំងផ្តល់ការ ពិគ្រោះយោបល់អំពីដំណាំសក្ដានុពលសម្រាប់រដូវបន្ទាប់។ សម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាលក៏ណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតប និងប្រតិបត្តិការជួយសង្គ្រោះប្រជាជន ឱ្យបានឆាប់រហ័សនិងទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយធម្មជាតិ ដូចជាគ្រោះទឹកជំនន់ ដែលជារឿយៗកើតឡើងនៅចុងរដូវវស្សា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏ណែនាំដល់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពង្រឹង ការទទួលខុសត្រូវលើការប្រើប្រាស់ធនធានឱ្យចំគោលដៅនិងមានប្រសិទ្ធភាព ដើម្បីរក្សាតុល្យភាព ចំណូលនិងចំណាយថវិកាជាតិ សំដៅពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ទន្ទឹមនេះ រាជរដ្ឋាភិបាល ណែនាំដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ពង្រឹងការផ្សព្វផ្សាយ អំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ជូនវិស័យឯកជន និងសាធារណជន…
-
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ៖ កាកបាទក្រហមកម្ពុជា គឺជាកម្លាំងចូលរួមមិនអាចខ្វះបានក្នុងការការពារ ធនធានព្រៃឈើប្រកបដោយខ្យល់បរិសុទ្ធ បរិស្ថានបៃតង និងសុខុមាលភាពមនុស្សជាតិ

កំពង់ស្ពឺ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា គឺជាកម្លាំងចូលរួមមិនអាចខ្វះបានក្នុងការការពារបរិស្ថាន ធនធានព្រៃឈើ ក្នុងយុទ្ធនាការពង្រីកនូវប្រព័ន្ធជីវវិទ្យាសម្រាប់ការពារ និងស្ដារឡើងវិញនូវព្រៃឈើប្រកបដោយខ្យល់បរិសុទ្ធ និងបរិស្ថានបៃតង ដើម្បីសុខុមាលភាពមនុស្សជាតិ ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ដូច្នេះ នាឱកាសអញ្ជើញជាអធីភាពក្នុងពិធីដាំដើមឈើចំនួន ២ពាន់ដើម ដើម្បីអបអរកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជន លើកទី២ នៃសមាគមប្រជាជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៃភូមិភាគអាស៊ីអាគ្នេយ៍ លើផ្ទៃដីជាង២ហិកតា នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលស្ថិតក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈគិរីរម្យ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានអ្នកចូលរួមប្រមាណជាង ៥០០នាក់ ។ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ការផ្តួចផ្តើមដាំដើមឈើក្នុងពិធីនេះ គឺដើម្បីអបអរសាទរកិច្ចប្រជុំថ្នាក់ដឹកនាំ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ លើកទី២០ ព្រមទាំងវេទិកាយុវជនលើកទី២ ផ្តួចផ្តើមឡើងក្រោមកិច្ចសហការរវាងកាកបាទក្រហមកម្ពុជា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ក្រសួងកសិកម្ម…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញទៅចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨» នៅទីក្រុងញូវយ៉ក

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីអញ្ជើញចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨» នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ កញ្ញា ២០២៣។ មូលបទចម្បងសម្រាប់ កិច្ចពិភាក្សាក្នុងឆ្នាំនេះ គឺ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញ សកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា»។ យោងតាមសេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា អញ្ជើញអមដំណើរសម្ដេចធិបតី រួមមានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ មន្ត្រីសំខាន់ៗរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ផ្នែកឯកជនមួយចំនួនរបស់កម្ពុជា ។ សេចក្ដីប្រកាសព័ត៌មានបានបន្តថា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ ដោយផ្តោតលើវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច របស់កម្ពុជា និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ។ ខ្លឹមសារនៃសុន្ទរកថារបស់ សម្តេចធិបតី នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនឹង…