-
សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណដល់បងប្អូននៅខេត្តតាកែវ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីការពារបាននូវសុខសន្តិភាព

ខេត្តតាកែវ ៖ សម្តេសម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តតាកែវ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។ សម្ដេចក៏បានប្រកាសថា គណបក្សប្រជាជនកម្ពុជា ដាច់ខាត គឺត្រូវការពារសន្តិភាពឱ្យបាន។ សម្តេចមហាបរវធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត សរុបចំនួន ១៨,១០៤នាក់ នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល អាណត្តិ៧ គឺបន្តអនុវត្តនូវបេសកកម្មក្នុងការបម្រើប្រជាជនដោយសម្រួចបន្ថែមលើគោលនយោបាយដែលមានស្រាប់ ដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាជន និងការអភិវឌ្ឍប្រទេសកម្ពុជា ប្រកបដោយសុខសន្ដិភាព។ សម្តេចធិបតី បានបន្តថា គណបក្សប្រជាជនកម្ពុជា មិនសន្យាជាមួយប្រជាជនថា ធ្វើបែបនេះ ឬបែបនោះ សម្រាប់ប្រជាជននោះទេ ប៉ុន្ដែគណបក្សប្រជាជនកម្ពុជា បានប្ដេជ្ញាចិត្តបម្រើប្រជាពលរដ្ឋ ផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងនៅជាមួយប្រជាពលរដ្ឋជានិច្ច ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា គណបក្សប្រជាជនកម្ពុជា មិនមែនដើរតែសន្យានោះទេ គឺធ្វើទង្វើជាក់ស្តែង ដែលនាំឱ្យប្រជាជនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាពេលកន្លងទៅ…
-
ឯកឧត្តម ហួត ហាក់ ណែនាំ ប្រធានមន្ទីររាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់លើរបៀបរបបការងារ ត្រូវចុះពិនិត្យមើលទីតាំងជាក់ស្តែង និងការអនុវត្តជាក់ស្តែង

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានធ្វើការណែនាំដល់ប្រធានមន្ទីររាជធានី ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើរបៀបរបបការងារ ត្រូវមានរបបប្រជុំជាទៀងទាត់ប្រចាំសប្តាហ៍ ត្រូវមានរបបរាយការណ៍ ត្រូវមានរបបចុះមូលដ្ឋាន ត្រូវចុះពិនិត្យមើលទីតាំងជាក់ស្តែង ការអនុវត្តជាក់ស្តែង តើឆ្លើយតបនឹងតម្រូវការហើយឬនៅ និងត្រូវមានរបបរៀនសូត្រ ត្រូវផ្ទៀងផ្ទាត់ខ្លួនឯងថានៅខ្វះអីខ្លះ ដើម្បីរៀនសូត្របន្ថែមទៀត និងរបបតាមដានត្រួតពិនិត្យ និងវាយតម្លៃរបៀបរបបការងារ ។ ការណែនាំខាងលើនេះបានធ្វើឡើងក្នុងពិធីប្រជុំសំណេះសំណាលរវាងថ្នាក់ដឹកនាំក្រសួង ជាមួយប្រធានមន្ទីររាជធានី ខេត្តទាំង ២៥ ដើម្បីស្តាប់របាយការណ៍សង្ខេបរបស់លោក លោកស្រីប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អំពីចំណុចខ្លាំង ចំនុចខ្សោយ បញ្ហាប្រឈមសំណូមពរ និងទិសដៅអនុវត្តការងារបន្ត នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអង្គពិធីថា ឯកឧត្តម បានដឹកនាំក្រុមការងារទៅការពារសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងអធិការកិច្ច ដោយទទួលបានការជោគជ័យ ២ដំណាក់កាលធំៗរួចមកហើយ នៅរដ្ឋសភា ដែលទទួលបានការអនុម័តគាំទ្រ ដោយសំឡេងចំនួន ១១៤សម្លេង ហើយបន្ទាប់ទៅទៀតឯកឧត្តមនឹងអញ្ជើញដឹកនាំក្រុមការងារទៅការពារសេចក្តីព្រាងច្បាប់នៅព្រឹទ្ធសភានាពេលខាងមុខ ។ ឆ្លើយតបជាមួយបញ្ហាប្រឈម និងសំណូមពរផ្សេងៗ របស់មន្ទីររាជធានី ខេត្តទាំងអស់ បានលើកឡើង ឯកឧត្តមរដ្ឋមន្រ្តី…
-
ឯកឧត្តម វង្សី វិស្សុត ដាក់ចេញគោលការណ៍ណែនាំ ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្ត្រី យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារផ្ទៃក្នុង ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ព្រមទាំងមន្រ្តីរាជការ ចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋានឡើង រួមទាំងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ក្នុងគោលបំណងស្វែងយល់ការលំបាក និងបញ្ហាប្រឈមផ្សេងៗ ដើម្បីស្វែងរកនូវដំណោះស្រាយសមស្រប និងធ្វើការកែលំអរចំណុចទាំងនោះ ដើម្បីលើកកម្ពស់គុណភាព, ប្រសិទ្ធភាពនិងសមិទ្ធកម្មការងាររបស់ទីស្តីការគណរដ្ឋមន្ត្រីឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ឱ្យស័ក្កិសមជាមួយសេនាធិការដ៏សំខាន់មួយ របស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី។ តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តម វង្សី វិស្សុត បានដាក់ចេញនូវគោលការណ៍ណែនាំមួយចំនួន ជូន ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្ត្រី យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព ពាក់ព័ន្ធនឹងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ចាប់តាំងពីដំណាក់កាលនៃការរៀបចំ រហូតដល់ការតាមដានការអនុវត្តការសម្រេចរបស់គណៈរដ្ឋមន្រ្តី, ការរៀបចំកណត់បង្ហាញលើសំណើ និងរបាយការណ៍នានាគោរពជូន សម្តេចធិបតីនាយករដ្ឋមន្រ្តី ពិនិត្យ និងសម្រេច ឱ្យបានលឿនទាន់ពេល, ត្រឹមត្រូវ, ច្បាស់លាស់, គ្រប់ជ្រុងជ្រោយ, គុណភាព និងប្រសិទ្ធភាព ព្រមទាំងត្រូវមានត្រូវមានវាយតម្លៃ, ការផ្តល់មតិយោបល់ និងជូនជាជម្រើស ទាំងក្នុងក្របខណ្ឌនយោបាយ, ច្បាប់ និងក្របខណ្ឌបច្ចេកទេសផ្សេងៗ។ ពាក់ព័ន្ធនឹងកត្តាពេលវេលានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានសង្កត់ធ្ងន់ថា…
-
ថ្ងៃទី២ នៃវេទិកាយុវជនលើកទី២ របស់សមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអាស៊ាន ផ្ដោតការពិភាក្សាលើប្រធានបទចំនួន៥ ដើម្បីរកដំណោះស្រាយថ្មីក្នុងវិស័យមនុស្សធម៌

ភ្នំពេញ៖ ប្រធានបទចំនួន៥ ត្រូវបានលើកមកពិភាក្សារួមគ្នា រកដំណោះស្រាយថ្មីក្នុងវិស័យមនុស្សធម៌ និងដើម្បីកសាងសេចក្ដីថ្លែងការណ៍រួមថ្មីមួយ សម្រាប់វេទិកាយុវជនលើកទី២ ឆ្នាំ២០២៣ និងដើម្បីយកទៅបង្ហាញជូនថ្នាក់ដឹកនាំទាំង ១១សមាគមជាតិ នៅថ្ងៃទី១ នៃកិច្ចប្រជុំថ្នាក់ដឹកនាំ ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ឌួង ទេពសុគន្ធា តំណាងប្រតិភូយុវជនកាកបាទក្រហមកម្ពុជា។ លោកស្រី ឌួង ទេពសុគន្ធា បានឱ្យដឹងថា ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ គឺជាថ្ងៃទី២ នៃកម្មវិធីវេទិកាយុវជនលើកទី២ ក្នុងនោះប្រតិភូយុវជនទាំង ១១សមាគមជាតិទទួលបានឱកាសពិនិត្យ ពិភាក្សាលើការអនុវត្តនៃសេចក្ដីថ្លែងការណ៍ នៃវេទិកាយុវជនលើកទី១ ដែលបានកសាងឡើងនៅប្រទេសព្រុយណេ កាលពីឆ្នាំ២០២២។ លោកស្រីបានបន្តថា ប្រតិភូយុវជនទាំងអស់ បានធ្វើការបង្ហាញអារម្មណ៍តាមរយៈការគូរបង្ហាញទឹកមុខទៅលើចំណុចនីមួយៗ នៃសេចក្ដីថ្លែងការណ៍យុវជនឆ្នាំ២០២២ ដោយធ្វើការឆ្លុះបញ្ចាំងនូវចំណុចទាំងនោះជាមួយនឹងការអនុវត្តជាក់ស្ដែងរបស់សមាគមជាតិពួកគាត់ ហើយពួកគាត់បានធ្វើការពិភាក្សាជាក្រុមម្ដងទៀតថាតើចំណុចមួយណាដែលទទួលបាននូវការបង្ហាញអារម្មណ៍អវិជ្ជមានច្រើនជាងគេ ហើយព្យាយាមរកហេតុផលនៅពីក្រោយភាពអវិជ្ជមាននោះ ដោយផ្អែកលើការវាយតម្លៃតាមបែប SWOT Analysis ដែលមានដូចជា៖ ភាពខ្លាំង ភាពខ្សោយ ឱកាស និងភាពគំរាមកំហែង។ បន្ទាប់ពីនោះ ក៏មានការបែងចែកជាការពិភាក្សាតាមក្រុម ទៅតាមប្រធានបទខុសៗគ្នាដូចជា៖ ក្រុមទី១ ពិភាក្សាលើប្រធានបទ ការអភិវឌ្ឍន៍យុវជន, ក្រុមទី២ ពិភាក្សាលើប្រធានបទ ការការពារ…
-
ឯកឧត្តម នេត្រ ភក្រ្តា៖ ការផ្តល់ងារជាទីប្រឹក្សាគឺជា ការផ្តល់នូវកិត្តិយសដល់អ្នកជំនាន់មុនដែលលះបង់គ្រប់បែបយ៉ាង តស៊ូរហូតមក ពេលនេះដើម្បីផលប្រយោជន៍ប្រទេសជាតិនិងប្រជាជន

ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្រ្ដា បានថ្លែងថាការផ្តល់ងារជាទីប្រឹក្សាគឺជា ការផ្តល់នូវកិត្តិយសដល់អ្នកជំនាន់មុនដែល បានបំពេញការងារតាំងពីឆ្នាំ១៩៧៩ មក និងបាន លះបង់គ្រប់បែបយ៉ាង តស៊ូរហូតមក ពេលនេះដើម្បីផលប្រយោជន៍ប្រទេសជាតិនិងប្រជាជន «ទីប្រឹក្សាដើរតួនាទីសំខាន់ក្នុងការជួយជូនយោបល់និងចូលរួមក្នុងការអនុវត្តការងាររបស់ក្រសួងឱ្យសម្រេចបានតាមចក្ខុវិស័យដែលបានកំណត់។ ចក្ខុវិស័យរបស់ក្រសួងព័ត៌មានគឺជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជាប្រកបដោយភាពសកម្ម បុរេសកម្ម អន្តរសកម្ម និងមានប្រសិទ្ធភាពនិងគុណភាព»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសនៃការជួបប្រជុំជាមួយទីប្រឹក្សាក្រសួងព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន។ ទីប្រឹក្សាក្រសួងដែលឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាជាធនធានមនុស្សប្រកបដោយសក្តានុពល និងពោរពេញដោយបទពិសោធវិជ្ជាជីវៈ ជាកម្លាំងចលករមួយជួយជំរុញការងារឱ្យបានលឿន។ ឯកឧត្ដម នេត្រ ភក្រ្ដា បានថ្លែងថាការផ្តល់ងារជាទីប្រឹក្សាគឺជា ការផ្តល់នូវកិត្តិយសដល់អ្នកជំនាន់មុនដែល បានបំពេញការងារតាំងពីឆ្នាំ១៩៧៩ មកបាន លះបង់គ្រប់បែបយ៉ាង តស៊ូរហូតមក ពេលនេះដើម្បីផលប្រយោជន៍ប្រទេសជាតិ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានថ្លែងថា ការរក្សាទុកអ្នកជំនាន់មុនជាទីប្រឹក្សា គឺដើម្បីផ្ទេរចំណេះ និងជំនាញរបស់លោក អ៊ុ ពូ មីង ដែលមានវ័យចំណាស់ មកឱ្យក្មេង ជំនាន់ ក្រោយ ដែលជាការរក្សានូវអ្វីដែលជាចំណេះជំនាញនៅក្នុងក្រោមខណ្ឌក្រសួង…
-
ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ និយោជិត រោងចក្រ សហគ្រាស ចំនួន ១៨,១០៤នាក់ នៅស្រុកបាទី ខេត្តតាកែវ

តាកែវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត រោងចក្រ សហគ្រាស ចំនួន ១៨,១០៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៨ ដែលមានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ។ រោងចក្រ សហគ្រាសទាំង១៨នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១៣, ផលិតផលធ្វើដំណើរ និងកាបូប ចំនួន ២, ដេរស្បែកជើង ចំនួន ២ និងបោកគក់សម្លៀកបំពាក់ ចំនួន ១។ នេះ គឺជាលើកទី៤ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនោះលើកទី១ ធ្វើឡើងនៅថ្ងៃទី២៩សីហា…
-
លទ្ធផលកិច្ចពិភាក្សាប្រាក់ឈ្នួលកម្មករកាត់ដេរ និយោជកដាក់តួលេខ ២០១,៥ដុល្លារ ឯតំណាងកម្មករដាក់តួលេខ២ ផ្សេងគ្នា គឺ ២០៤ និង ២១៣ដុល្លារ

ភ្នំពេញ៖ ទីបំផុតកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតនៅថ្ងៃទី ១៨ ខែកញ្ញាឆ្នាំ ២០២៣ដោយលទ្ធផល តំណាងភាគីកម្មករ និយោជិតបានដាក់គោលជំហរចុងក្រោយរបស់ខ្លួន ចំនួនពីរផ្សេងគ្នាគឺ តួលេខ ២០៤ដុល្លារអាម៉េរិក មានសំឡេង គាំទ្រ ១២លើ ១៧នាក់ និង ២១៣ដុល្លារអាម៉េរិក មានសំឡេងគាំទ្រ ៥លើ ១៧នាក់, តំណាងភាគីនិយោជក បានដាក់គោលជំហរចុងក្រោយរបស់ខ្លួនចំនួន ២០១,៥ដុល្លារអាមេរិក និងតំណាងភាគីរាជរដ្ឋាភិបាល ដោយឈរ លើលក្ខណបច្ចេកទេស បានលើកឡើងនូវតួលេខចំនួន ២០២ដុល្លារអាមេរិក ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមារបស់ក្រសួងការងារបានឱ្យដឹងនៅថ្ងៃនេះថា៖ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំរបស់ខ្លួនចាប់ពីម៉ោង ៩:០០នាទីព្រឹក ដល់ម៉ោង ១៣:០០នាទីរសៀល ដើម្បីបន្តពិភាក្សា កំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិង កាបូប សម្រាប់ឆ្នាំ២០២៤។ ប្រភពដដែលបានបញ្ជាក់បន្ថែមថា៖គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ១៩លើក ដែលរួមមាន កិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចំនួន ៨លើក, កិច្ចប្រជុំទ្វេភាគីចំនួន ២លើក និងកិច្ចប្រជុំត្រីភាគីចំនួន ៩លើក។ ដោយឡែក នៅថ្ងៃទី១៨ ខែកញ្ញា…
-
ឯកឧត្តម ឈិន កេតនា បើកកិច្ចប្រជុំត្រៀមលក្ខណៈរៀបទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ខួបលើកទី៣០ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ២៤ កញ្ញា និងពិធីអបអរសាទរទិវារំលឹកខួប ៣០ ឆ្នាំ នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ខួបលើកទី ៣០ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ២៤ កញ្ញា និងពិធីអបអរសាទរទិវារំលឹកខួប ៣០ ឆ្នាំ នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ។ ទិវាសន្តិភាពអន្តរជាតិ ឬទិវាសន្តិភាពពិភពលោក ប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី ២១ ខែកញ្ញា ដែលបង្កើតឡើងដើម្បីឧទ្ទិសដល់ការពង្រឹងឧត្តមគតិនៃសន្តិភាពក្នុងចំណោមប្រជាជាតិនិងប្រជាជនទាំងអស់។ នៅឆ្នាំ ១៩៨១ មហាសន្និបាតអង្គការសហប្រជាជាតិបានប្រកាសថ្ងៃអង្គារទី ៣ នៃខែកញ្ញាជាទិវាសន្តិភាពអន្តរជាតិ។ គោលបំណងនៃទិវានេះគឺដើម្បីពង្រឹងឧត្តមគតិសន្តិភាពនៅជុំវិញពិភពលោក។ ពីរទសវត្សរ៍បន្ទាប់ពីបង្កើតទិវានៃការគោរពនេះនៅឆ្នាំ២០០១ សភាបានផ្លាស់ប្ដូរកាលបរិច្ឆេទដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី ២១ ខែកញ្ញាវិញ។ ក្នុងនោះសម្រាប់ខែកញ្ញានេះ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ២៤ កញ្ញា និងពិធីអបអរសាទរទិវារំលឹកខួប ៣០ ឆ្នាំនៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺសុទ្ធសឹងតែជាទិវាជាតិដ៏មានសារៈសំខាន់ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម…
-
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ច ក្រោយរាជរដ្ឋាភិបាលបង្កើតកាលពីសប្ដាហ៍មុន។ គួរជម្រាបថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា។គណៈកម្មការចំពោះកិច្ចនេះ មានលោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ជាប្រធាន អមដោយអនុប្រធានប្រចាំការ១រូប អនុប្រធាន២រូប និងសមាជិកជាច្រើនរូបផ្សេងទៀត។ គណៈកម្មការចំពោះកិច្ចមានតួនាទី និងភារកិច្ចដូចខាងក្រោម៖ * តាមដាន និងត្រួតពិនិត្យការអនុវត្តវិធានការនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីលុបបំបាត់ភាពមិនប្រក្រតី និងបាតុភាពផ្សេងៗ ក៏ដូចជាបញ្ហាប្រឈមនានាចំពោះពលករខ្មែរ ក្នុងការចេញ ចូល និងឆ្លងកាត់ព្រំដែន * ជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមព្រំដែន ដើម្បីជួយសម្រួលដំណើរចេញ ចូលរបស់ពលករខ្មែរឲ្យបានត្រឹមត្រូវ * ទទួល និងដោះស្រាយបណ្ដឹងតវ៉ានានារបស់ពលករខ្មែរពាក់ព័ន្ធនឹងដំណើរឆ្លងកាត់ព្រំដែន * សិក្សាស្រាវជ្រាវលើប្រភពបញ្ញា ឬភាពមិនប្រក្រតីនានា ដែលបង្កការរំខានដល់ដំណើរចេញចូល ឬប៉ះពាល់ដល់ផលប្រយោជន៍របស់ពលករខ្មែរតាមព្រំដែន…
-
កម្ពុជា-តួកគី បន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍ប្រទេសទាំងពីរ

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់ថា កម្ពុជាស្វាគមន៍ការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសតួកគី ក៏ដូចជាមួយប្រទេសជាមិត្តដទៃទៀត ដើម្បីសម្រេចបាននូវផែនការរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកឡើងដូច្នេះនៅក្នុងឱកាសអនុញ្ញាតឱ្យ លោកជំទាវ អ៊ុលគូ កូចាអេហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។ នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយ និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកជំទាវ អ៊ុលគូ កូចាអេហ្វេ ដែលទទួលបាននូវសេចក្តីទុកចិត្តពីរដ្ឋាភិបាលតួកគី តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។ រដ្ឋសភាកម្ពុជាពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ហើយមានសុទិដ្ឋិនិយមថា ក្នុងអាណត្តិការទូតរបស់លោកជំទាវ កម្ពុជា-តួកគី នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នា ព្រមទាំងលើកកម្ពស់បន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រទេស និងផលប្រយោជន៍ប្រជាជននៃប្រទេសទំាងពីរ។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា បេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជានាពេលនេះ…