Category: នយោបាយ

  • ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ៖ កងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិនជាមិត្តដែកថែប

    ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ៖ កងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិនជាមិត្តដែកថែប

    (ខេត្តកំពង់ស្ពឺ)៖ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិតហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្សតំណាងឯកឧត្តមនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរៈភូមិន្ទបានចាត់ទុកកងយោធពលខេមរភូមិន្ទនិងកងទ័ពរំដោះប្រជាជនចិន ជាមិត្តដែកថែប ។ ឯកឧត្ដម បានថ្លែងដូចនេះខណៈ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នត្រួតពិនិត្យនិងថែទាំប្រព័ន្ធបញ្ជាប្រយុទ្ធនិងកាំជ្រួចការពារអាកាសរយៈកំពស់ទាប QW.3 សហការជាមួយកងទ័ពរំដោះប្រជាជនចិន ព្រឹកថ្ងៃទី ១៧ កញ្ញា នៅភ្នំស្រង់ខេត្តកំពង់ស្ពឺ ។ ដោយមានការអញ្ជើញចូលរួមពី លោក វរសេនីយ៍ឯកពិសេស ថាំង ហាវ ប្រធានការិយាល័យអនុពន្ធ័យោធាចិនប្រចាំព្រៈរាជាណាចក្រកម្ពុជា ។ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិតហ៊ីង ប៊ុនហៀង បានលើកឡើងថា នៅក្នុងដំណើរទស្សនៈកិច្ចជាផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រៈរាជាណាចក្រកម្ពុជានៅសាធារណៈរដ្ឋ ប្រជា មានិតចិនថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រនយោបាយចិនតែមួយ ដូចនេះ កងយោធពលខេមរភូមិន្ទនិងកងទព័រំដោះចិនក៍ជាជាមិត្ត ដែក ថែប នោះដែរ។ ក្នុងនាម នាយឧត្ដមសេនីយ៍ ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ និង ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធ ពល ខេមរភូមិន្ទ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិតហ៊ីង ប៊ុនហៀង បានវាយតម្លៃខ្ពស់ចំពោះកងទ័ពរំដោះប្រជាជនចិនដែលបានចំណាយពេលវេលាស្មារតីនិងថវិកាមកជួយហ្វឹកហ្វឺនដល់កងយោធពលខេមរៈភូមិន្ទ…

  • ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញចុះសួរសុខទុក្ខ បើកការដ្ឋានកសាងផ្លូវបេតុង ៣ខ្សែ ប្រវែង ៣គីឡូម៉េត្រ ស្ថិតនៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ

    ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញចុះសួរសុខទុក្ខ បើកការដ្ឋានកសាងផ្លូវបេតុង ៣ខ្សែ ប្រវែង ៣គីឡូម៉េត្រ ស្ថិតនៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ

    (តាកែវ)៖ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបាទីខេត្តតាកែវ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលនិងថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបើកការដ្ឋានកសាងផ្លូវបេតុង ៣ខ្សែ ប្រវែង ៣គីឡូម៉េត្រ ស្ថិតនៅភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាទទួលបានលទ្ធផលសំលេងឆ្នោតគាំទ្រច្រើនលើសលប់នៅទូទាំងស្រុកបាទី។ នៅចំពោះមុខប្រជាពលរដ្ឋ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនេះ ឯកឧត្តម ជា វ៉ាន់ដេត សំដែងនូវអំណរគុណ ដឹងគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលនៅតែបន្តគាំទ្រឥតងាករេមកលើគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ ។ ឯកឧត្តម បានគូសបញ្ជាក់ថា ឃុំចំបក់ ទាំងមូលនឹងទទួលបានផ្លូវបេតុងប្រវែង ១៩គីឡូម៉ែត្រ ក្នុងក្នុងចំណោមផ្លូវបេតុងសរុបទាំងអស់ ៨៤ខ្សែ ស្មើនឹង៨៤គីឡូម៉ែត្រ ដែលខ្ញុំនឹងផ្ដល់ជូនសម្រាប់ប្រជាពលរដ្ឋនៅស្រុកបាទី។ ក្នុងរយៈពេល ៥ឆ្នាំទៀត យើងនឹងខិតខំប្រែក្លាយឃុំចំបក់ទៅឃុំមួយដែលមានការអភិវឌ្ឍខ្លាំង ដែលប្រៀបបាននឹងទីក្រុងនៅក្នុងទីជនបទ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋពីមោទនភាព និងកិត្យានុភាព នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវបានលើកស្ទួយយ៉ាងខ្ពស់ត្រដែត និងឆាប់រហ័ស លើឆាកតំបន់និងអន្តរជាតិក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ ជាពិសេស សម្តេចធិបតី បានដាក់ឲ្យអនុវត្តភ្លាមៗចាប់ពីឆ្នាំ ២០២៣…

  • នាយករដ្ឋមន្ត្រីកម្ពុជា-ចិន ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា និងបន្តគាំទ្រ ជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក

    នាយករដ្ឋមន្ត្រីកម្ពុជា-ចិន ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា និងបន្តគាំទ្រ ជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក

    (ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីកម្ពុជា-ចិន ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា និងបន្តគាំទ្រ ព្រមទាំងជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក ។ នេះបើតាមខ្លឹមសារនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅមហាវិមានប្រជាជន នៃរដ្ឋធានីប៉េកាំង ។ ឯកឧត្តមនាយករដ្ឋមន្រ្តី លី ឈាង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះ សម្តេចធិបតី ដែលបានកំណត់យកប្រទេសចិន ជាប្រទេសទី១ សម្រាប់ការបំពេញទស្សនកិច្ចផ្លូវការ បន្ទាប់ពី សម្ដេចធិបតី ចូលកាន់តំណែងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្ដមនាយករដ្ឋមន្ត្រី លី ឈាង បានគូសបញ្ជាក់អំពីសារៈសំខាន់នៃចំណងមិត្តភាពកម្ពុជា-ចិន និងអំពីអត្ថប្រយោជន៍ជាច្រើនដែលប្រជាជាតិទាំងពីរទទួលបាន ជាពិសេសនៅក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។…

  • ប្រធានាធិបតីចិន ចាត់ទុកទស្សនកិច្ចរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងជួយជំរុញការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន កាន់តែស៊ីជម្រៅ

    ប្រធានាធិបតីចិន ចាត់ទុកទស្សនកិច្ចរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងជួយជំរុញការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន កាន់តែស៊ីជម្រៅ

    ភ្នំពេញ៖ ប្រធានាធិបតីចិន បានចាត់ទុកទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសចិននាពេលនេះ នឹងជួយជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅ ។ នេះបើតាមបណ្ដាញសង្គមរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានដកស្រង់ពីបណ្ដាញព័ត៌មានទូរទស្សន៍ចិន ស្ដីពីជំនួបពិភាក្សាការងាររវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា ជាមួយ ឯកឧត្ដម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ។ បើតាមបណ្ដាញសង្គមរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដកស្រង់ពីបណ្ដាញព័ត៌មានទូរទស្សន៍ចិន បានឱ្យដឹងថា៖ ចំណងជើង «លោក ស៊ី ជីនពីងជួប លោក ហ៊ុន ម៉ាណែត៖ ស្វាគមន៍សម្តេចហ៊ុន សែន លោកឪពុករបស់លោកមកលេងប្រទេសចិនអោយបានញឹកញាប់»។ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ណាស់ ដែលបានជួប លោក នាយក…

  • ខុទ្ទកាល័យនាយករដ្ឋមន្រ្តី ជូនដំណឹងដល់គ្រប់មជ្ឈដ្ឋាន ឱ្យប្រុងប្រយ័ត្ន និងសូមឱ្យអាជ្ញាធរ មានសមត្ថកិច្ច សហការស្រាវជ្រាវ ចាត់វិធានការតាមច្បាប់ ចំពោះជនល្មើស និងបក្សពួក តាំងខ្លួនជាជំនួយការថ្នាក់ដឹកនាំ កេងប្រវ័ញ្ចយកផលប្រយោជន៍ផ្ទាល់ខ្លួន

    ខុទ្ទកាល័យនាយករដ្ឋមន្រ្តី ជូនដំណឹងដល់គ្រប់មជ្ឈដ្ឋាន ឱ្យប្រុងប្រយ័ត្ន និងសូមឱ្យអាជ្ញាធរ មានសមត្ថកិច្ច សហការស្រាវជ្រាវ ចាត់វិធានការតាមច្បាប់ ចំពោះជនល្មើស និងបក្សពួក តាំងខ្លួនជាជំនួយការថ្នាក់ដឹកនាំ កេងប្រវ័ញ្ចយកផលប្រយោជន៍ផ្ទាល់ខ្លួន

    ភ្នំពេញ៖ ខុទ្ទកាល័យ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ សូមជម្រាបជូនដល់ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមេត្តាជ្រាបថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានជនខិលខូចបានដើរទាក់ទងតាមទីកន្លែងមួយចំនួនដោយអះអាងថា ខ្លួនជាជំនួយការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងតាំងខ្លួនជាមន្រ្តីក្នុងក្រសួង និងស្ថាប័ននានា ដោយប្រើឥទ្ធិពលនៃការក្លែងបន្លំយកឋានៈ តួនាទីរបស់ខ្លួន ដើម្បីសុំឱ្យអាជ្ញាធរ ដែលនៅតាមកន្លែងទាំងនោះសហការ ក្នុងគោលបំណងកេងប្រវ័ញ្ចទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។ នៅក្នុងសកម្មភាពនេះ ជនខិលខូចបានក្លែងព្រះរាជក្រឹត្យ ដែលមានព្រះហស្ថលេខារបស់ ព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំនួន ២ច្បាប់។ ខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្រ្តី សូមជូនដំណឹងនេះ ដើម្បីថ្នាក់ដឹកនាំបណ្តាក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មេត្តាប្រុងប្រយ័ត្នកុំចាញ់បោកជនខិលខូចទាំងឡាយ និងសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយសហការធ្វើការស្រាវជ្រាវជាបន្តដើម្បីចាត់វិធានការចំពោះជនល្មើស និងបក្សពួកតាមនីតិវិធីច្បាប់ ៕ ដោយ ៖ វណ្ណលុក

  • អាមេរិក និងអឺរ៉ុប ព្រមានអ៊ីរ៉ង់ថានឹងស្នើ IAEA ឱ្យដាក់ចេញនូវវិធានការដំណោះស្រាយបន្ថែមទៀត

    អាមេរិក និងអឺរ៉ុប ព្រមានអ៊ីរ៉ង់ថានឹងស្នើ IAEA ឱ្យដាក់ចេញនូវវិធានការដំណោះស្រាយបន្ថែមទៀត

    អាមេរិក៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុបចំនួនបីប្រទេសបានព្រមានអ៊ីរ៉ង់ថាពួកគេនឹងដាក់ចេញនូវដំណោះស្រាយមួយទៀតទៅកាន់ក្រុមប្រឹក្សាឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិទាមទារឱ្យចាត់វិធានការលើបញ្ហាសំខាន់ៗ ដូចជាការផ្ដល់​ព័ត៌មានលម្អិត​អំពីដាន​អ៊ុយរ៉ាញ៉ូម​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​កន្លែង​ដែល​មិន​បាន​បង្ហាញជាសាធារណៈ។ ប៉ុន្តែពួក​គេ​មិន​បាន​បញ្ជាក់​ថា តើ​ពួក​គេ​នឹង​ចាប់ផ្ដើមចាត់វិធានការដោយប្រើប្រាស់​ដំណោះស្រាយ​នេះនៅពេលណានោះ​ទេ។ ការព្រមាននេះបានធ្វើឡើងដោយអង់គ្លេស បារាំង និងអាល្លឺម៉ង់ ឬដែលហៅថាក្រុមប្រទេស E3 និងសហរដ្ឋអាមេរិក ពោលគឺក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំត្រីមាសរបស់ក្រុមប្រឹក្សាអភិបាលនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA)។ ករណីនេះក៏បានកើតឡើងចំពេល​ដែល​ស្ថានការណ៍​រវាង​លោកខាងលិច និង​អ៊ីរ៉ង់​កាន់តែ​ស្មុគស្មាញ។ កាលពីខែវិច្ឆិកា អង្គការសហប្រជាជាតិបានដាក់ចេញដំណោះស្រាយមួយ បញ្ជាឱ្យទីក្រុងតេហេរ៉ង់ សហការជាបន្ទាន់ជាមួយនឹងការស៊ើបអង្កេតរបស់ IAEA ជុំវិញការរកឃើញវត្តមានភាគល្អិតអ៊ុយរ៉ាញ៉ូម នៅកន្លែងដែលមិនបានបញ្ជាក់ចំនួនបីទីតាំង។ ថ្មីៗនេះ មហាអំណាចលោកខាងលិចបានរិះគន់អ៊ីរ៉ង់ចំពោះការមិនសហការជាមួយ IAEA លើបញ្ហាដូចជាការដំឡើងកាមេរ៉ាឃ្លាំមើលឡើងវិញដែលត្រូវបានដកចេញកាលពីឆ្នាំមុន និងការពង្រឹងសារធាតុអ៊ុយរ៉ាញ៉ូមឱ្យបានដល់ជិត ៦០% ។ យ៉ាងណាក៏ដោយ ក្នុងពេលជាមួយគ្នានេះ គេបានដឹងថាមានកិច្ចពិភាក្សាសម្ងាត់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើឡើង ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង ដូច្នេះវាហាក់ដូចជាកំពុងធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ។ អ្នកការទូតបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមិនទទួលស្គាល់កិច្ចពិភាក្សា​កាត់​បន្ថយ​ភាព​តាន​តឹងទាំងនោះទេ។ ប៉ុន្តែ វាជាកិច្ចពិភាក្សាពាក់ព័ន្ធនឹងការកាត់បន្ថយការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនាពេលថ្មីៗនេះរបស់អ៊ីរ៉ង់មកត្រឹម ៦០% ការដោះស្រាយមូលនិធិអ៊ីរ៉ង់ដែលបង្កកនៅក្រៅប្រទេស និងការផ្លាស់ប្តូរអ្នកទោសរវាងភាគីទាំងពីរ។ «ប្រសិនបើអ៊ីរ៉ង់បរាជ័យក្នុងការអនុវត្តពេញលេញនូវសកម្មភាពចាំបាច់ដែលមានចែងនៅក្នុងវិធានការដំណោះស្រាយកាលពីខែវិច្ឆិកា ឆ្នាំ២០២២ និងសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី៤ ខែមីនា ក្រុមប្រឹក្សាភិបាលនឹងត្រូវរៀបចំចាត់វិធានការបន្ថែមទៀត ក្នុងការគាំទ្រដល់លេខាធិការដ្ឋាន (IAEA) បង្ខំឱ្យអ៊ីរ៉ង់ទទួលខុសត្រូវនាពេលអនាគត» នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់មហាអំណាចលោកខាងលិចទាំង ៤…

  • សម្តេចប្រមុខរដ្ឋស្តីទី ទទួលសារតាំងពី ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់

    សម្តេចប្រមុខរដ្ឋស្តីទី ទទួលសារតាំងពី ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់

    ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម ស៊ូវគី កាម៉ាល អ៊ូកលូ មេឌីហ្សាដា (Shovgi Kamal Oglu Mehdizada) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ចូលជួបជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ។ ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងអំណរសាទរស្វាគមន៍ចំពោះឯកឧត្ដម ស៊ូវគី កាម៉ាល អ៊ូកលូ មេឌីហ្សាដា ដែលត្រូវបានឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ តែងតាំងឯកឧត្តមជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្ដម ស៊ូវគី កាម៉ាល អ៊ូកលូ មេឌីហ្សាដា បានថ្លែងអំណរគុណចំពោះសម្តេចវិបុលសេនាភក្តី សាយ…

  • វិមានរដ្ឋធម្មនុញ្ញ ដែលនឹងក្លាយជាសំណង់និមិត្តរូប នៃរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិ គ្រោងបញ្ចប់សាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៤

    វិមានរដ្ឋធម្មនុញ្ញ ដែលនឹងក្លាយជាសំណង់និមិត្តរូប នៃរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិ គ្រោងបញ្ចប់សាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៤

    ភ្នំពេញ៖ វិមានរដ្ឋធម្មនុញ្ញ ដែលនឹងក្លាយជាសំណង់និមិត្តរូប នៃរដ្ឋធម្មនុញ្ញ ហើយទុកជាគោលចារឹក និងជាមរតកដ៏វិសេសវិសាលនៅក្នុងសម័យតេជោសន្តិភាព ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចកសាងឡើងសម្រាប់កូនចៅជំនាន់ក្រោយបានចងចាំនូវប្រវត្តិ និងអត្ថន័យ នៃការកសាងរដ្ឋធម្មនុញ្ញ ដែលជាចំណងដៃប្រវត្តិសាស្ត្រ កើតចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ មានព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ (ព្រះបរមរតនកោដ្ឋ) និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គស្ថាបនិកកំពូល រួមជាមួយភាគីជាតិ និងអន្តរជាតិ ។ ជាក់ស្ដែង នៅព្រឹកថ្ងៃទី១៥កញ្ញា ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានដឹកនាំសហការី ចុះពិនិត្យការងារសាងសង់វិមានរដ្ឋធម្មនុញ្ញ ដែលមានទីតាំងស្ថិតនៅខាងលិចវិមានឯករាជ្យ រាធានីភ្នំពេញ ។ ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារសាងសង់វិមានរដ្ឋធម្មនុញ្ញ បានឱ្យដឹងថា វិមាននេះ បានបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី១២ ខែមថុនា ឆ្នាំ២០២៣ សម្រេចការសាងសង់បាន ៣៥ភាគរយហើយ នៅសល់តែការតុបតែងថ្មភកពីខាងក្រៅទាំងមូលនៃផ្នែកអគារ និងផ្នែកខាងលើ ដែលមានបុស្បុកធ្វើពីស្ពាន់ និងមានលក្ខណប្រណិតភាពខ្លាំង…

  • អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញសេចក្តីប្រកាសព័ត៌មានទាក់ទងនឹងការចាប់ខ្លួនជនបរទេស ដោយភ្ជាប់បញ្ហានេះជាមួយការទទួលបានសញ្ជាតិខ្មែរដោយសញ្ញាតូបនីយកម្ម

    អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញសេចក្តីប្រកាសព័ត៌មានទាក់ទងនឹងការចាប់ខ្លួនជនបរទេស ដោយភ្ជាប់បញ្ហានេះជាមួយការទទួលបានសញ្ជាតិខ្មែរដោយសញ្ញាតូបនីយកម្ម

    ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ជូនសាធារណៈជន ជ្រាបថា ពាក់ព័ន្ធទៅនឹងការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មាន ចំពោះករណីការចាប់ខ្លួនជនបរទេសដែលបានប្រព្រឹត្តបទល្មើសនៅប្រទេសសឹង្ហបុរី ពាក់ព័ន្ធនឹងការសម្អាតប្រាក់ (Money Laundering) ដោយព្យាយាមទាញភ្ជាប់បញ្ហានេះ ជាមួយជនបរទេសដែលទទួលបានសញ្ជាតិខ្មែរដោយសញ្ញាតូបនីយកម្ម។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មាននេះមានចេតនាលម្អៀង បំផ្លើសខុសពីការពិត និងបានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ៕ ដោយ-រ៉ាវុធ

  • កម្ពុជា-អាស៊ែបៃហ្សាន សន្យាបន្តសហការគ្នាលើការបណ្តុះបណ្តាលធនធានមនុស្ស លើកកម្ពស់ពាណិជ្ជកម្ម និងទេសចរណ៍

    កម្ពុជា-អាស៊ែបៃហ្សាន សន្យាបន្តសហការគ្នាលើការបណ្តុះបណ្តាលធនធានមនុស្ស លើកកម្ពស់ពាណិជ្ជកម្ម និងទេសចរណ៍

    ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ស៊ូវគី មេឌីហ្សាដា (Shovgi Mechdizade) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សាន ដែលទើបតែងតាំងថ្មីប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បញ្ជាក់ថា រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការពេញលេញ ដើម្បីជួយឱ្យបេសកកម្មរបស់ឯកឧត្តមទទួលបានជោគជ័យ ។ សម្តេចរដ្ឋសភាធិបតី សង្ឃឹមថា ក្រោមអាណត្តិការទូតរបស់ ឯកឧត្តម ស៊ូវគី មេឌីហ្សាដា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា និងអាស៊ែបៃហ្សាន នឹងបន្តរីកលូតលាស់បន្ថែមទៀត។ សម្តេច ក៏បានស្នើរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋសភា អាស៊ែបៃហ្សាន បន្តជួយបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា ទំាងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ពិសេសដើម្បីរដ្ឋសភាកម្ពុជា ធ្វើទំនើបកម្មស្ថាប័ន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។ សម្តេចរដ្ឋសភាធិបតី ឃួន…