-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុន SINOMACH Heavy Equipment Group

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រកម្ពុជា បន្ទាប់ពីបានដឹកនាំគណៈប្រតិភូអញ្ជើញដល់រដ្ឋធានីប៉េកាំង និងបានអញ្ជើញដាក់ កម្រង ផ្កាគោរពវិញ្ញាណក្ខន្ធវិរបុរសចិន នៅស្តុបអនុស្សាវរីយ៍វិរបុរសចិន មហាទីលានធានអានមិន នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ក៏បានអញ្ជើញជួបជាមួយ លោក ហាន ស៊ាជុន (Han Xiaojun) ប្រធានក្រុមហ៊ុន SINOMACH Heavy Equipment Group ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីប៉េកាំង ។ សូមបញ្ជាក់ថា នេះគឺជាដំណើរបំពេញទស្សកិច្ចផ្លូវការ ក្រៅប្រទេសជាលើកដំបូង របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីសម្តេចធិបតី បានស្បថចូលកាន់មុខដំណែងជានាយករដ្ឋមន្រ្តី នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២២ ខែសីហាឆ្នាំ២០២៣ ក្រោយលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ថ្ងៃទី២៣កក្កដា ឆ្នាំ២០២៣។ តាមកម្មវិធីដែលបានគ្រោងទុក នៅក្នុងដំណើរបំពេញទស្សនកិច្ច ទៅកាន់រដ្ឋធានីប៉េកាំង ជាលើកដំបូងនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី និងអញ្ជើញជួបពិភាក្សាទ្វេភាគី…
-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រាប់ដល់មន្រ្តីក្រោមឱវាទឱ្យធ្វើការដោយបុរេសកម្ម ដើម្បីសម្រេចបាននូវសុក្រិតកម្មបរិស្ថានកិច្ច

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែង ប្រាប់ច្បាស់ៗ និងចំៗ ជូនចំពោះមន្រ្តីរាជការក្រោមឱវាទ ឱ្យធ្វើការតាមរបៀបបុរេសកម្ម ដើម្បីសម្រេចបាននូវសុក្រិតកម្មបរិស្ថានកិច្ច ។ គួរបញ្ជាក់ថាការលើកឡើងពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបែបនេះធ្វើឡើងក្នុងជំនួបជាមួយមន្រ្តីក្រសួងបរិស្ថាន នាទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានធ្វើការលើកឡើងដោយពន្យល់ចំពោះ ការធ្វើការងារបែបបុរេសកម្ម គឺត្រូវតែតាមដានការងារជាប្រចាំ តាមរយៈសេចក្តីសម្រេចនានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាមន្រ្តីរាជការចាំបាច់ត្រូវអាន រៀន ឱ្យយល់ យកមកបំបែកធ្វើជាផែនការយុទ្ធសាស្រ្ត ហើយញែកឱ្យទៅជាផែនការសកម្មភាព សម្រាប់អនុវត្តឱ្យបានឆាប់រហ័ស បន្ទាប់មកតាមដានឱ្យជាប់ជាប្រចាំ និងដោយការទទួលខុសត្រូវខ្ពស់ ស្របតាមតួនាទីដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ជូនក្នុងងារជាឯកឧត្តម លោកជំទាវ ហើយជាថ្នាក់ដឹកនាំរបស់ក្រសួងផងដែរ ចាំបាច់ត្រូវតែការងារល្អ និងច្បាស់លាស់ មានភាពជាម្ចាស់ការលើការងារ ឯករាជ្យភាព និងអធិបតេយ្យភាព ។ ជាមួយគ្នានេះឯកឧត្តម រដ្ឋមន្រ្តីក៏ បានថ្លែងបញ្ជាក់ និង ពន្យល់លើពាក្យថា សុក្រឹតកម្មបរិស្ថានកិច្ច គឺជាកិច្ចការងារបន្តដែលមានពីមុន ហើយដែលមន្រ្តីរាជការក្រោមឱវាទទាំងអស់ ត្រូវបន្តធ្វើជាបន្តទៀត ដោយប្រសិទ្ធភាព និងប្រសិទ្ធផល ឈានឆ្ពោះទៅសម្រេចបានយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្រសួងបានដាក់ចេញហើយនូវយុទ្ធសាស្រ្តអាទិភាព…
-
រដ្ឋាភិបាលសម្រេចផ្អាកការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធការបំពេញបែបបទធ្វើអាជីវកម្មខ្នាតតូច

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួននៅរង្វង់ក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធការបំពេញបែបបទធ្វើអាជីវកម្មខ្នាតតូច ឬសំដៅលើសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីចូលរួមលើកកម្ពស់ និងសម្រួលបន្ទុកដល់ពលរដ្ឋដែលកំពុងប្រកបរបបនៅក្នុងវិស័យនេះ។ ការសម្រេចនេះដែរ ធ្វើឡើងបន្ទាប់ពីពលរដ្ឋដែលកំពុងប្រកបរបរក្នុងអាជីវកម្មខ្នាតតូច បានសម្តែងការព្រួយបារម្ភ ក្នុងករណីរដ្ឋតម្រូវឱ្យពួកគេចុះបញ្ជីប្រឈមការជាប់ពន្ធ ឬការចំណាយផ្សេងៗ ខណៈនៅតំបន់និងពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ចសកល។ ដើម្បីសម្រួលបន្ទុកនេះសម្ដេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចេញសេចក្តីសម្រេច ចុះថ្ងៃទី ១៣ខែកញ្ញា ឆ្នាំ ២០២៣ ស្តីពីការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទធ្វើអាជីវកម្ម ដែលកំណត់ដោយប្រកាសអន្តរក្រសួងលេខ ១៤៣៤២ ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។ សេចក្តីសម្រេចបញ្ជាក់ថា អាជីវកម្មដែលត្រូវផ្អាកនោះមាននៅក្នុងវិស័យចំនួន៦រួមមាន វិស័យវប្បធម៌ និងវិចិត្រសិល្បៈ មានដូចជា ទីតាំងផលិត និងលក់ចម្លាក់ ពុម្ពស៊ីម៉ងតិ៍ ជាងគំនូរ និងអាជីវកម្មកាត់សក់ អ៊ុតសក់ លម្អក្រចក សម្អាងការ(ហាង)។ វិស័យអប់រំ យុវជន និងកីឡា គឺអាជីវកម្មលក់សម្ភារកីឡា រួមទាំងការធ្វើសុពលភាពឡើងវិញ។ វិស័យទេសចរណ៍ ភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងស្រុក តូបលក់អាហារ…
-
សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ត្រូវបានអង្គប្រជុំរដ្ឋសភា អនុម័ត ជាឯកច្ឆន្ទ

(ភ្នំពេញ)៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី ៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ.។របៀបវារៈសម័យប្រជុំរដ្ឋសភាមានចំនួនពីរគឺ ការពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច និងការពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច តាក់តែងឡើងក្នុងគោលបំណងប្តូរឈ្មោះ «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» មកជា «ក្រសួងអធិការកិច្ច» ឆ្លើយតបនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ បន្តកែទម្រង់ឱ្យស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់គ្នាដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ចនិងសមត្ថភាពស្ថាប័ន ការបង្កើតបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងសង្គមឌីជិថល ជាដើម។ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច មាន១០មាត្រា។ បន្ទាប់ពីបានពិភាក្សា អនុម័តមួយមាត្រាម្តងៗ អង្គប្រជុំរដ្ឋសភាបានអនុម័ត សេចក្តីព្រាងច្បាប់នេះ ទំាងមូលជាឯកច្ឆន្ទ។ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គឺរាជរដ្ឋាភិបាលបង្កើត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ក្នុងគោលបំណងបង្កើតឱ្យមានស្ថាប័នថ្មីមួយ ដែលមានលក្ខណៈអចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធគ្រប់គ្រង…
-
គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់រដ្ឋធានីប៉េកាំង ដើម្បីបំពេញទស្សនកិច្ច និងចូលរួមពិព័រណ៍អាស៊ាន-ចិន លើកទី២០ នៅប្រទេសចិន

ភ្នំពេញ៖ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព និងទទួលស្វាគមន៍ដោយ ឯកឧត្តម ណុង រ៉ុង (Nong Rong) អនុរដ្ឋមន្ត្រីការបរទេស អមដំណើរដោយ លោកជំទាវ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសំដែងការគួរសមដោយឡែកពីគ្នាជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន។ កិច្ចពិភាក្សានឹងផ្លាស់ប្តូរទស្សនៈលើប្រធានបទមួយចំនួន រួមមាន៖ ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងកិច្ចការតំបន់ និងអន្តរជាតិដែលផ្តល់ផលប្រយោជន៍រួម ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម លី ឈាង អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី…
-
បណ្ឌិត គិន ភា៖ កម្ពុជា ប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេស ផ្កាចម្រុះពណ៌ ពោលគឺកម្ពុជា រក្សាឧត្តមប្រយោជន៍ជាតិ ជារឿងសំខាន់

(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កម្ពុជា តែងប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេស ផ្កាចម្រុះពណ៌ ទាំងរាជរដ្ឋាភិបាលអាណត្តិមុន ក៏ដូចជារដ្ឋាភិបាលបច្ចុប្បន្ន ពោលនយោបាយការបរទេសរបស់យើង គឺរក្សាឧត្តមប្រយោជន៍ជាតិ ជារឿងសំខាន់ ខណៈអ្នកនាំពាក្យរាជរដ្ឋាភិបាល លើកឡើងថា ដំណើរទស្សនកិច្ចលើកដំបូងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិន និងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ ចាប់ពីថ្ងៃទី១៤-១៧ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន គឺជាជម្រើសសមស្របតាមភូមិសាស្ត្រ និងផលប្រយោជន៍ជាតិ ។ លោកបណ្ឌិត គិន ភា បានលើកឡើងថា ក្នុងក្របខណ្ឌនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ៥៣ បានកំណត់ច្បាស់អំពីក្របខណ្ឌនៃគោលនយោបាយការបរទេសរបស់កម្ពុជា គឺគោលនយោបាយការបរទេសអព្យាក្រឹត្យ អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ ដូច្នេះវត្តមានរបស់សម្ដេចធិបតី ទៅកាន់ប្រទេសចិន ក៏មិនបញ្ជាក់ថា យើងមានភាពផ្ដាច់មុខ នៃទំនាក់ទំនងរបស់យើងតែជាមួយប្រទេសចិននោះទេ គឺជានិច្ចកាល ទាំងរាជរដ្ឋាភិបាលអាណត្តិមុន ក៏ដូចជារដ្ឋាភិបាលបច្ចុប្បន្ន តែងប្រកាន់ខ្ជាប់គោលនយោបាយការបរទេសផ្កាចម្រុះពណ៌ ដែលយើងព្យាយាមធ្វើពិពិធកម្មការទូតរបស់យើងជាមួយបណ្ដាប្រទេសទាំងអស់ ហើយអ្វីដែលសំខាន់បំផុតនោះ…
-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចបង្កើតគណៈកម្មការសិក្សា និងកំណត់ចំនួនស្នងការរងនគរបាលរាជធានី-ខេត្ត និងចំនួននាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ-ព្រំដែនអន្តរជាតិ

(ភ្នំពេញ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការសិក្សា និងកំណត់ចំនួនស្នងការរងនគរបាលរាជធានី ខេត្ត ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ និងចំនួននាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ-ព្រំដែនអន្តរជាតិ ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។ ដែលបានចេញនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣៕ ដោយ-រ៉ាវុធ
-
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គាំទ្រគំនិតផ្តួចផ្តើមរបស់សមាគមជប៉ុន-កម្ពុជា ក្នុងការរៀបចំ កម្មវិធីនានា ដើម្បីអបអរ ខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន

(ភ្នំពេញ)៖ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ហៅកាត់ថា JCA ដឹកនាំប្រតិភូវិនិយោគិនជប៉ុន ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងអំពីសារៈសំខាន់នៃការអបអរសាទរខួប ៧០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងនោះ ឯកឧត្តមបានគាំទ្រចំពោះគំនិតផ្តួចផ្តើមផ្សេងៗរបស់សមាគមជប៉ុន-កម្ពុជា ក្នុងការរៀបចំនូវកម្មវិធីនានា ដើម្បីអបអរព្រឹត្តិការណ៍នៃទំនាក់ទំនងការទូតដ៏ថ្លៃថ្លានេះ ។ ឯកឧត្ដមអភិសន្តិបណ្ឌិត បានថ្លែងស្វាគមន៍ឯកឧត្តមប្រធាន និងប្រតិភូ JCA ដែលអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ជាថ្មីម្តងទៀត ថាពិតជាបង្ហាញឲ្យឃើញថែមទៀតនូវទំនាក់ទំនងយ៉ាងល្អប្រសើរ និងកក់ក្ដៅរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ។ ជាការឆ្លើយតប ឯកឧត្ដម Takahashi Fumiaki បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយដែលទទួលបានឱកាសចូលជួបសម្តែងការគួរសមចំពោះឯកឧត្តមអភិសន្តិបណ្ឌិត។ ឯកឧត្ដម Takahashi បន្តថា បច្ចុប្បន្ន ឯកឧត្ដមបាននិងកំពុងខិតខំផ្សព្វផ្សាយកៀរគរវិនិយោគិនជប៉ុនមកស្វែងរកឱកាស ឱកាសវិនិយោគនៅកម្ពុជាតាមរយៈការរៀបចំឲ្យមានដំណើរទស្សនកិច្ចដូចពេលនេះ ។ ឯកឧត្ដម រម្លឹកថាកន្លងមក ឯកឧត្តមបានដឹកនាំប្រតិភូធុរកិច្ចជប៉ុនមកប្រទេសកម្ពុជា ជាបន្តបន្ទាប់ ហើយនៅក្នុងខែវិច្ឆិកាខាងមុខនេះ ឯកឧត្តម នឹងដឹកនាំប្រតិភូមួយក្រុមទៀតមកកាន់ប្រទេសកម្ពុជាដែលស្របនឹងការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក…
-
កម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងពីលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានសកម្មភាពមីនមនុស្សធម៌

ភ្នំុពេញ៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងពីលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិ លើទីលានសកម្មភាពមីនមនុស្សធម៌ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្រោមប្រធានបទ «មាតុភូមិដ៏បវរ-ឆ្នាំ២០២៣»កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣។ព្រឹត្តិការណ៍នេះក៏ជាការបង្ហាញឱ្យឃើញពីសមត្ថភាព និងបទពិសោធន៍លើជំនាញសកម្មភាពមីនរបស់កម្ពុជាផងដែរ។ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានថ្លែងក្នុងពិធីនោះថា នៅក្នុងលំហាត់ហ្វឹកហ្វឹននេះ កម្ពុជាធ្វើជាសហប្រធានរៀបចំជាមួយកងទ័ពរំដោះប្រជាជនចិន និងមានការចូលរួមកងទ័ពបណ្តាប្រទេសចំនួន១៤ ក្នុងតំបន់អាស៊ានបូក ចិន អាមេរិក អូស្ត្រាលី ឥណ្ឌា ជប៉ុន សាធារណរដ្ឋកូរ៉េ និងសហព័ន្ធរុស្សីផងដែរ។ ឯកឧត្តមបានបន្តថា ការហ្វឹកហ្វឺននេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការមនុស្សធម៌ផ្នែកយោធា ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ការប្រើប្រាស់សម្ភារបច្ចេកវិទ្យាដោះមីនទំនើប និងការធ្វើនវានុវត្តន៍ដោះមីន និងការកម្ទេចគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយតាមរយៈលំហាត់ហ្វឹកហ្វឺននេះក៏នឹងរួមចំណែកក្នុងដំណើរឆ្ពោះទៅកាន់កម្ពុជាគ្មានមីន នាឆ្នាំ២០២៥។ ឯកឧត្តមមានប្រសាសន៍ថា លំហាត់ហ្វឹកហ្វឺនលើកទី១នាពេលនេះ ជាការបង្ហាញឱ្យឃើញពីការទទួលស្គាល់ចំពោះសមត្ថភាព និងបទពិសោធន៍លើជំនាញសកម្មភាពមីនមនុស្សធម៌ និងដើម្បីជាឱកាសធ្វើការផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាទៅវិញទៅមក ជាពិសេសបង្កើនចំណងសាមគ្គីភាព មិត្តភាពរវាងបណ្តាប្រទេសក្នុងអាស៊ាន និងតំបន់ផងដែរ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព គិតចាប់ពីការបង្កើតសាលាហ្វឹកហ្វឺននេះ កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះលើលំហាត់ហ្វឹកហ្វឺនពហុសាសន៍រួមមាន លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការរក្សាសន្តិភាពពហុជាតិ «ឆ្មាំអង្គរ» សរុបចំនួនបីលើក មានប្រទេសចូលរួមចំនួនប្រាំបួនប្រទេស ហ្វឹកហ្វឺនលើទីលាន និង២៣ប្រទេសហ្វឹកហ្វឺននៅទីបញ្ជាការ ដែលជាការឧបត្ថម្ភរបស់គម្រោង GPOI។ នាឱកាសនោះដែរ លោក…
-
ឯកឧត្តម សៅ សារឿន ៖ គណបក្សប្រជាជនកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន

(សៀមរាប)៖ ក្នុងមនោសញ្ចេតនាគោរពស្រឡាញ់ប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតដែលបានបង្ហាញពីឆន្ទៈគាំទ្ររាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កន្លងទៅនេះ ឯកឧត្តម សៅ សារឿន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ វ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះមូលដ្ឋាន ជួបសំណេះសំណាលនិងពិនិត្យលំនៅដ្ឋានមួយខ្នងបន្ទាប់ពីបានជួសជុលរួចជូនគ្រួសារ ឧបាសក ប៊ុត ស្តើង ដែលជួបការលំបាកខ្វះខាតក្នុងជីវភាពរស់នៅ ។ សូមបញ្ជាក់ថា ឧបាសក ប៊ុត ស្តើង ជាប្រជាពលរដ្ឋ រស់នៅក្នុងភូមិ គោកគ្រួស ឃុំវ់ារិន ស្រុកវ៉ារិន ខេត្តសៀមរាប កន្លងមកមានជំងឺប្រចាំកាយ ប៉ុន្តែក្រោមការយកចិត្តទុកដាក់របស់ ឯកឧត្តម សៅ សារឿន និងក្រុមការងារបានបញ្ជូនក្រុមគ្រូពេទ្យវ៉ារិនចុះមកពិនិត្យ ព្យាបាលជំងឺរហូតបានជាសះស្បើយ និងមានសុខភាពល្អប្រសើរឡើងវិញ ។ ទន្ទឹមនេះ ឯកឧត្តម សៅ សារឿន និងក្រុមការងារ បានជួយជួសជុលផ្ទះកូនស្រី ឧបាសក ប៊ុត ស្តើង ឈ្មោះ ស្តើង ហៀវ មានទំហំ ៤ម៉ែត្រ គុណ ៥ម៉ែត្រ ឲ្យរស់នៅបានសមរម្យ…