-
ដំណើរទស្សនកិច្ចរបស់ម្តេចធិបតី ហ៊ុន ម៉ាណែត នៅចិន ត្រូវបានមជ្ឈដ្ឋានទូទៅ ចាត់ទុកជាការលើកម្ពស់មុខមាត់រាជរដ្ឋាភិបាលកម្ពុជា លើឆាកអន្តរជាតិ និងជាការរឹតចំណងមិត្តភាពដែកថែបរវាងកម្ពុជា-ចិន

(ភ្នំពេញ)៖ ទស្សនកិច្ចផ្លូវការ នឹងចូលរួមពិព័រណ៌អាស៊ាន-ចិន លើកទី២០ នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤-១៧ ខែកញ្ញា ឆ្នាំ២០២៣ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានមជ្ឈដ្ឋានទូទៅ ចាត់ទុកចាត់ទុកជាការលើកម្ពស់មុខមាត់រាជរដ្ឋាភិបាលកម្ពុជា និងជាការរឹតចំណងមិត្តិភាពទ្វេភាគី មិត្តភាពដែកថែបរវាងកម្ពុជា-ចិន ។ ដំណើរទស្សនកិច្ចនេះ ត្រូវបានលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា នេះជាការបង្ហាញវត្តមានលើកទី២ របស់សម្ដេចនាយករដ្ឋមន្ត្រី ទៅកាន់បរទេស ហើយវាមានសារៈសំខាន់ជាប្រវត្តិសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ដោយសារសម្ដេចទើបឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកបណ្ឌិត គិន ភា បន្តថា ដំណើរទស្សនកិច្ចនេះ មានសារៈសំខាន់ ដោយឆ្លុះបញ្ចាំងឲ្យឃើញពីការផ្ដល់តម្លៃខ្ពស់ និងសារៈសំខាន់ នៃទំនាក់ទំនងប្រទេសទាំងពីរ ហើយយើងអាចរំពឹងទុកថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ដែលកំពុងតែល្អស្រាប់ កាន់តែមានភាពរឹងមាំទ្វេរឡើងថែមទៀត ខណៈទំនាក់ទំនងប្រទេសទាំង២ មកដល់ពេលនេះ គឺស្ថិតក្នុងដំណាក់កាលខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដែលជាមិត្តភាពដែកថែប, ជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់គ្រងជ្រុងជ្រោយ, ជាប្រទេសពីរដែលមានសហគមន៍ជោគវាសនារួមគ្នា ហើយចុងក្រោយនេះ គឺយើងមានកិច្ចព្រមព្រៀងនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ ។ អញ្ចឹងដំណើរទស្សនកិច្ចរបស់សម្ដេចលើកនេះ នឹងជំរុញសន្ទស្សន៍ថ្មីថែមទៀត សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ចិន…
-
រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

(ភ្នំពេញ)៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃ កម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ១១០រូប ។ របៀបវារៈនៃការបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ នាពេលនេះ មានចំនួន២ គឺ៖ ១- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច ២- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ ចំពោះលទ្ធផល នៃការបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ នឹងផ្សព្វផ្សាយជូន នៅពេលបញ្ចប់កិច្ចប្រជុំ៕ ដោយ ថេត វិចិត្រ+ ហេង សម្បត្តិ
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នឹងចូលរួមពិព័រណ៌ អាស៊ាន-ចិន លើកទី២០ នៅប្រទេសចិន

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នឹងចូលរួមពិព័រណ៌ អាស៊ាន-ចិន លើកទី២០ នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤-១៧ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសំដែងការគួរសមដោយឡែកពីគ្នាជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន។ កិច្ចពិភាក្សានឹងផ្លាស់ប្តូរទស្សនៈលើប្រធានបទមួយចំនួន រួមមាន៖ ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងកិច្ចការតំបន់ និងអន្តរជាតិដែលផ្តល់ផលប្រយោជន៍រួម។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម លី ឈាង…
-
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អនុញ្ញាតឱ្យ ឯកអគ្គរាជទូតប្រទេសជប៉ុន ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំ កម្ពុជា កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នាទីស្តីការក្រសួង។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថាជំនួបនៅថ្ងៃនេះ ជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរយ៉ាងជិតស្និទ្ធ ដែលឆ្នាំ២០២៣នេះ ជាឆ្នាំនៃខួបអនុស្សាវរីយ៍ការទូតលើកទី៧០ ជាពិសេសគឺទំនាក់ទំនងនេះត្រូវបានតម្លើងជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ (Comprehensive Strategic Partnership)។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីប្រវត្តិ បេសសកម្ម និងរចនាសម្ព័ន្ធរបស់ក្រសួង ព្រមទាំងបានជម្រាបជូន ឯកឧត្តមឯកអគ្គរាជទូត អំពីភាពចាំបាច់ក្នុងការប្តូរឈ្មោះ “ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” ទៅជា “ក្រសួងអធិការកិច្ច” ក្នុងគោលដៅឆ្លើយតបនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត រីករាយស្វាគមន៍ចំពោះសំណើខាងលើ និងទទួលការពាំនាំយកសំណើភ្ជាប់ទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងអធិការកិច្ចរបស់កម្ពុជា ជាមួយស្ថាប័នពាក់ព័ន្ធនឹងវិស័យអធិការកិច្ចរបស់ប្រទេសជប៉ុន នាពេលខាងមុខ ។ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវសារជូនពរពីសំណាក់…
-
ឯកឧត្តម ឌិត ទីណា ៖ តួនាទី និងភារកិច្ច ដែលប្រគល់ជូន គឺដើម្បីជួយឱ្យប្រជាកសិករឱ្យមានជីវភាពប្រសើរឡើង និងលើកកម្ពស់សេដ្ឋកិច្ចជាតិ

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំក្រសួង កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យស្ថានភាពផលិតកម្មកសិកម្ម នៅខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថានភាពផលិតកម្មកសិកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ ។ ដោយក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តួនាទីនិងភារកិច្ច ដែលប្រគល់ជូន គឺដើម្បីជួយឱ្យប្រជាកសិករឱ្យមានជីវភាពប្រសើរឡើង និងលើកកម្ពស់សេដ្ឋកិច្ចជាតិ។ ដូច្នេះត្រូវមានមោទនភាព និងយកចិត្តទុកដាក់សហការគ្នាល្អ ចុះមូលដ្ឋានធ្វើការសិក្សា និងវាយតម្លៃឱ្យបានច្បាស់លាស់ពីបញ្ហាប្រឈម និងតម្រូវការពិតប្រាកដរបស់ប្រជាកសិករ និងជួយពួកគាត់ឱ្យទាន់ពេលវេលា ទៅតាមជំនាញ និងលទ្ធភាពប្រកបដោយឆន្ទៈ និងមនសិការពិតប្រាកដ។ ជាមួយគ្នានេះដែរ ត្រូវមានផែនការផលិតកម្មច្បាស់លាស់ ដើម្បីធានាសន្តិសុខ និងខ្សែច្រវាក់តម្លៃល្អ ដើម្បីជំរុញការនាំចេញ បង្កើនប្រាក់ចំណូល និងជួយឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ក្នុងថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី បានបន្តចុះជួបប្រជាកសិករ ក្រុមអ្នកផលិត និងពិនិត្យស្ថានភាពស្រែជាក់ស្តែង។ ឯកឧត្តម ឌិត ទីណា គូសបញ្ជាក់ថា ជាគោលនយោបាយ គឺចង់ជំរុញការប្រើប្រាស់ពូជស្រូវសុទ្ធ…
-
គ.ជ.ប ៖សេចក្តីជូនដំណឹង ស្តីពីការផ្ទេរសិទ្ធិរបស់ប្រធានគណបក្ស នយោបាយ ជូនតំណាងដើម្បីចុះហត្ថលេខាលើពាក្យសុំ ចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

-
ក្រសួងមុខងារសាធារណៈ ពន្លឿនយន្តការសំខាន់ៗជាច្រើន ទាំងយន្តការស្ថាប័នក្នុងក្របខ័ណ្ឌក្រសួង និងកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បាននឹងកំពុងពន្លឿនកិច្ចការងារ អាទិភាពជាច្រើនដោយមិនបង្អង់ដៃ តាមការបែងចែកតួនាទី និងភារកិច្ច និងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ហ៊ុន ម៉ានី ដើម្បីជំរុញការងារ រៀបចំយន្តការស្ថាប័នក្នុងក្របខ័ណ្ឌក្រសួងមុខងារសាធារណៈផង និងគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈជារួមផង។ ក្នុងនោះ កិច្ចប្រជុំជាច្រើន បានផ្តោតការគិតគូរលើកិច្ចការបទដ្ឋានគតិយុត្តិនានាដូចជា ការរៀបចំរចនាសម្ព័ន្ធ និងការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈ ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និង បទដ្ឋាននានានៃលក្ខន្តិកៈរបស់សាលាភូមិន្ទរដ្ឋបាល ជាដើម។ បន្ថែមលើនេះ កិច្ចការបច្ចេកទេសជាអាទិភាពមួយចំនួនទៀត ក៏កំពុងមានការញាប់ដៃញាប់ជើងដូចគ្នាដែរដូចជា ការសិក្សា និងរៀបចំថ្នាលឌីជីថលសម្រាប់ជ្រើសរើសមន្ត្រីរាជការស៊ីវិលតាមរយៈការប្រឡង ការសិក្សាលើប្រព័ន្ធគ្រប់គ្រងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ការរៀបចំបណ្តាញស្វែងរកការងារជាមន្ត្រីរាជការស៊ីវិល និងការរៀបចំធ្វើទំនើបកម្មវិស័យមុខងារសាធារណៈផ្សេងៗទៀត ដើម្បីផ្តល់ជូនសាធារណជននូវភាពងាយស្រួល មានសមភាព និងសង្គតិភាពក្នុងការទទួលបានសេវាសាធារណៈ ។ សូមជម្រាបផងដែរថា ក្រៅពីការងារប្រចាំថ្ងៃដ៏មមាញឹក ក្រសួងមុខងារសាធារណៈបាន និងកំពុងយកចិត្តទុកដាក់យ៉ាងមុតស្រួចលើការងារកំណែទម្រង់ ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលជារដ្ឋមន្ត្រី ដោយក្នុងនោះ ក្រសួងបានដាក់ទិសដៅការងារសំខាន់ៗចំនួន៣ គឺ៖ (១)អនុវត្តចក្ខុវិស័យក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី (២) ជំរុញកំណែទម្រង់ និងពង្រឹងរដ្ឋបាលសាធារណៈប្រកបដោយសមត្ថភាព…
-
ស្ពានបេតុងខ្សែកាបកោះឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា គ្រោងនិងដាក់ឲ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ននៅថ្ងៃទី ២៧តុលាឆ្នាំ២០២៣ខាងមុខនេះ

(ភ្នំពេញ)៖ ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ស្ថិតក្នុង ខណ្ឌច្បារអំពៅ និងខណ្ឌចំការមន គ្រោងនិងដាក់ឲ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ននៅថ្ងៃទី ២៧តុលាឆ្នាំ២០២៣ខាងមុខនេះ ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈ អភិបាលរាជធានីភ្នំពេញខណៈដែលលោក និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC អញ្ជើញអធិបតីភាព ក្នុងពិធីតភ្ជាប់តួស្ពាននេះ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅចំណុចស្ពានបេតុងខ្សែកាបត្រើយខាងលិច(កោះពេជ្រ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ការដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនិងស្នើសុំទៅសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអញ្ជើញសម្តេច ជាអធិបតីភាព ក្នុងពិធីដាក់ឲ្យធ្វើរាចរណ៍លើស្ពាននេះ ជាបណ្តោះ អាសន្នអបអរ សាទរបុណ្យអុំទូកបណ្ដែត ប្រទីប សំពះព្រះខែ ។ ឯកឧត្តម អភិបាលបន្តថា ការបើកឱ្យដំណើរការធ្វើបរាចរណ៍នៅស្ពានខាងលើនេះ វានឹងកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍ នៅចំណុចស្ពានព្រះមុនីវង្ស .…
-
រាជរដ្ឋាភិបាល សម្រេចផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួន របស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកប្រកបអាជីវកម្ម មុខរបរតូចតាច

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានសម្រេចផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកប្រកបអាជីវកម្ម និងមុខរបរតូចតាច ។ នេះបើតាមសំណេររបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គមនៅព្រលប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ។ សម្ដេចអធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដោយភ្ជាប់ជាមួយនឹងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល នៅលើបណ្ដាញសង្គមដូច្នេះថា ថ្មីៗនេះ មានការផ្សព្វផ្សាយពត៌មានមួយចំនួន ពាក់ពន្ធ័នឹងការតម្រូវឱ្យស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងបន្តសុពលភាពអាជីវកម្ម នៅការិយាល័យច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលការណ៍នេះ បានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមប្រជាពលរដ្ឋ ដែលបាននិងកំពុងប្រកបអាជីវកម្ម, មុខរបរ និងការងារតូចតាចនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ សម្ដេចបន្តថា ក្រោយពីបានពិភាក្សាជាមួយឯឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខ្ញុំបានចេញសេចក្តីសម្រេច ផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទធ្វើអាជីវកម្ម ដូចមានចែងនៅក្នុងសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រី ខាងក្រោមនេះ ។ ទន្ទឹមនេះដែរ, សម្ដេចអធិបតីនាយករដ្ឋមន្ត្រី ក៏សូមឆ្លៀតយកឱកាសនេះបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់បំផុតចំពោះប្រជាពលរដ្ឋដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។…
-
៣ចំណុចគោលដ៏សំខាន់ដែលរាជរដ្ឋាភិបាលដាក់ចេញដើម្បីការពារពលករនៅក្រៅប្រទេស

(ភ្នំពេញ)៖ ក្រសូងការងារបានឱ្យដឹងថា៖រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ចេញ៣ចំណុចសំខាន់ៗដើម្បីផ្តល់សេវាកម្ម ការពារសិទ្ធិ និងការពារផលប្រយោជន៍ជូនពលករនៅក្រៅប្រទេស។ សម្រាប់ ចំណុចសំខាន់ៗទាំងនោះរួមមាន ទី១ ការពង្រឹងសេវាអនុពន្ឋការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាព្រមទាំងសហការយ៉ាងជិតស្និទ្ឋជាមយមជ្ឈមណ្ឌលគាំពារពលករបរទេស តាមបណ្តាប្រទេសគោលដៅ។ បន្ថែមពីនេះ ក្រសួងការងារ និងវិជ្ជាជីវៈកំពុងបន្តពង្រឹងយន្តកាចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចការងារទីភ្នាក់ងារជ្រើសរើសឯកជនដើម្បីធានាពីប្រសិទ្ធិភាពកិច្ចការងារជ្រើសពលករ។ បន្ថែមពីនេះចំណុចទី៣ ក្រសួង ក៏បានផ្តល់ការគាំទ្រ និងភាពងាយស្រួលជូនបងប្អូនពលករធ្វើការនៅក្រៅប្រទេស តាមរយៈការសម្រួលបែបទឯកសារ ការគាំពារតាមផ្លូវច្បាប់ អន្តរាគមន៍សង្រ្គោះនៅពេលមានហានិភ័យនិងការជួបសួរសុខទុក្ខជាប្រចាំ។ សូមបញ្ជាក់ថា ដើម្បីពង្រឹងអត្ថប្រយោជន៍ពលករនៅក្រៅប្រទេសជាពិសេសក្នុងតំបន់អាស៊ាន កម្ពុជាក្នុងនាមជាប្រធានអាស៊ានលើកទី៤១ កម្ពុជាបានផ្តួចផ្តើមឲ្យមានការធានាចល័តភាពរបបសន្តិសុខសង្គម ក្នុងតំបន់អាស៊ាន និងសម្រេចបានចេញ « សេចក្តីថ្លែងកាអាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម»។ គួររំលឹកថាក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះពីឆ្នាំ២០១៨ដល់ឆ្នាំ២០២២ ក្រសួងជួយអន្តរាគមន៍សម្របសម្រួលពលករ និង ដោះស្រាយបញ្ហាទូទៅរបស់ពលករជួបការលំបាកដែលសរុបចំនួន ១៤ ៨៥១ករណី។ ដោយឡែកក្នុងបរិបទកូវីដ១៩ដែលជាវិបត្តិសុខភាពសកល ក្រសួងការងារ បានចូលរួមសម្របសម្រួលនិងផ្តល់ជំនួយជាថ្នាំព្យាបាល និងស្បៀងអាហារដល់ពលករដែលជួបការលំបាកនៅប្រទេសថៃ។ ក្រសួងការងារបានឱ្យដឹងថា៖ក្រៅពីការងារខាងលើ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំពង្រឹង និង ពង្រីកកិច្ចសហការជាមួយបណ្តាលប្រទេសទទួល ដោយពង្រីកឱកាសការងារបន្ថែមជូនប្រជាពលរដ្ឋនៅក្រៅប្រទេសប្រមាណ ១,៣ លាននាក់ និងបានប្រាក់បញ្ជើបញ្ជូនមកប្រទេសវិញប្រមាណ ២,៧ ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។ ក្នុងនោះប្រទេសថៃ មានចំនួនពលករ ១,២៣១, ៥០៨…