-
រយៈពេលប្រាំបីខែ អ្នកដំណើរតាមផ្លូវអាកាសមានកំណើន ១៨០ ភាគរយ

ភ្នំពេញ៖ អ្នកនាំពាក្យអាកាសចរស៊ីវិលបានប្រាប់ឱ្យដឹងថា រយៈពេលប្រាំបីខែកន្លងទៅនេះអ្នកដំណើរតាមផ្លូវអាកាសចំនួនជាងបីលាននាក់កើនឡើងជាង១៨០ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលបានប្រាប់ឱ្យដឹងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ថា រយៈពេលប្រាំបីខែឆ្នាំ២០២៣នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួនជាង ៣,៤លាននាក់ កើនឡើងជាង១៨០ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ។ រីឯជើងហោះហើរមានចំនួន ៣៣,១៤៦ជើង (ចលនាទ្វេទិស) កើនឡើង១១៤ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ។សម្រាប់ចំនួនទំនិញវិញ មានចំនួនជាង ៣៤ , ៨៨១ តោន ថយចុះជាង ១០ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២៕ដោយ៖វណ្ណ សុជាតា
-
គ.ជ.ប អំពាវនាវពលរដ្ឋទើបគ្រប់អាយុ១៨ឆ្នាំ មិនទាន់ចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះឱ្យបានគ្រប់ៗគ្នានៅតាមសាលាឃុំសង្កាត់ ដែលខ្លួនកំពុងរស់នៅ

(ភ្នំពេញ)៖ ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប បានអំពាវនាវប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ គឺអ្នកកើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦ និងប្រជាពលរដ្ឋដែលគ្រប់អាយុ ១៨ឆ្នាំហើយ ប៉ុន្តែមិនទាន់បានចុះឈ្មោះ បោះឆ្នោត សូមមេត្តាអញ្ជើញ ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ចាប់ ពី ថ្ងៃទី១ ដល់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ នៅតាមសាលាឃុំ សង្កាត់ ឬ/ និងនៅតាមទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅ ដើម្បីបំពេញសិទ្ធិជាម្ចាស់ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ ឯកឧត្តមនុត សុខុម អំពាវនាវបែបនេះ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំដើម្បីផ្សព្វផ្សាយអំពីបញ្ជីបោះឆ្នោតចុងក្រោយ អំពីលទ្ធផលបណ្តោះអាសន្ន នៃការចែកលិខិតអញ្ជើញ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ និងសភាពការណ៍ទូទៅមុនចាប់ផ្តើមដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ ជាមួយគ្នានេះដែរឯកឧត្តម អនុប្រធាន គ.ជ.ប បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតពីមុន សូមអញ្ជើញទៅពិនិត្យ ឈ្មោះ និងទិន្នន័យរបស់ខ្លួន ដែលមានបិទផ្សាយនៅតាមសាលាឃុំ…
-
អនុប្រធាន គ.ជ.ប ៖ ការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយនេះ មានគោលបំណង ដើម្បីឱ្យប្រជាពលនរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ មកពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនឡើងវិញ

ភ្នំពេញ៖ គ.ជ.ប បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តី អំពីប្រធានបទ៖ ១.ការផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុង ក្រោយ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០២២ មានចំនួនជាង ៩លាននាក់ ក្នុងនោះស្រ្តីមានចំនួនជាង ៥លាននាក់។ដំណើរការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះ បោះឆ្នោត គ.ជ.ប នឹងធ្វើការផ្សព្វផ្សាយជាសាធារណៈនូវបញ្ជីបោះឆ្នោតចុងក្រោយនេះ (បញ្ជីបោះឆ្នោត ឆ្នាំ២០២២) តាម មធ្យោបាយដូចតទៅ៖ ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប បានមានប្រសាសន៍ថាការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយនេះ មានគោលបំណង ដើម្បីឱ្យប្រជាពលនរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ មកពិនិត្យ និងផ្ទៀង ផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនឡើង វិញ។ ប្រសិនបើទិន្នន័យក្នុងបញ្ជីបោះ ឆ្នោតមិនត្រឹមត្រូវតាមទិន្នន័យក្នុងអត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានសុពល ភាព សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត តាមឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ដូចបានជម្រាបជូនខាងលើ។ ២. លទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២។យោងតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២៣ ដំណើរការនៃការចែកលិខិតអញ្ជើញជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះនឆ្នោតផ្លូវការ ឆ្នាំ២០២២ នៅតាមភូមិក្នុងឃុំ សង្កាត់…
-
រដ្ឋមន្ត្រីក្រសួងអធិការកិច្ច គាំទ្រឱ្យមានការលើកកម្ពស់តួនាទីស្ត្រីនៅក្នុងស្ថាប័ន

(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ដំបូង នាថ្ងៃចន្ទទី១១ ខែកញ្ញា ឆ្នាំ២០២៣, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានគាំទ្រឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើសមភាពយេនឌ័រដោយណែនាំឱ្យថ្នាក់ដឹកនាំក្រសួង ត្រូវបន្តលើកម្ពស់យេនឌ័របន្ថែមទៀតក្នុងការដំឡើងឋាន: និងតួនាទីដល់ស្ត្រី ដោយឈរលើមូលដ្ឋានមូលធនមនុស្ស ដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ អតីតភាពការងារ សីលធម៌ និងគុណធម៌។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានចាត់ទុកការប្រមូលនូវមូលធនមនុស្សដើម្បីបម្រើការងារ ជាមុំមួយនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដូចនេះ កិច្ចការជ្រើសរើសមន្រ្តីក្របខណ្ឌ ត្រូវផ្អែកលើការប្រឡងប្រជែង ដូចប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងកន្លងមកហើយថា «អ្នកចេះគឺជាប់» ។ ចំណែកឯការដំឡើងឋានៈ និងតួនាទីត្រូវផ្អែកលើគុណាធិបតេយ្យ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ស្នើឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវខិតខំសិក្សារៀនសូត្រ អភិវឌ្ឍខ្លួន និងស្វែងយល់បន្ថែមនូវជំនាញដែលពាក់ព័ន្ធនឹងវិស័យដែលមន្ត្រីទទួលភារកិច្ច ដូចជាវិស័យអធិការកិច្ច ការកសាងលិខិតរដ្ឋបាល លិខិតបទដ្ឋានគតិយុត្តផ្សេងៗ និងបច្ចេកវិទ្យា៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ
-
សហគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានផ្តោតចំណុចសំខាន់ចំនួន២ ដើម្បីជាប្រយោជន៍សម្រាប់ សមាជិកសហគម ទីក្រុងប្រើប្រាស់ភាសាបារាំង

(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិង ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី ១១ កញ្ញា ២០២៣ នាវេលាម៉ោង១០:០០យប់ ត្រូវនឹងម៉ោង០៥:០០ល្ងាចនៅទីក្រុងប៉ារីសប្រទេសបារាំងបានចូលរួមនៅក្នុងកិច្ចប្រជុំ តាមប្រព័ន្ធ ZOOM ជាមួយ សមាជិកសហគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) ដឹកនាំដោយ លោកស្រី អាន អ៊ុដាល់ហ្គោ (Anne HIDALGO) ជាប្រធានសមាគម ។ ក្នុងកិច្ចប្រជុំនេះ បានផ្តោតសំខាន់ចំនួន២ចំណុចដើម្បីជាប្រយោជន៍សម្រាប់ សមាជិកសហគម ទីក្រុងប្រើប្រាស់ភាសាបារាំង(AIMF) ក្នុងនោះ ទី១ បានពិភាក្សាលើការផ្តល់ជំនួយទៅប្រទេសម៉ារ៉ុក ស្ថិតនៅក្បែរទីក្រុង អ៊ូកៃមេឌិន (Oukaimeden) នៃតំបន់ ភ្នំអាត្លាស់ (Atlas) ក្នុងចម្ងាយ ៧៥គីឡូម៉ែត្រពីទីក្រុងទីក្រុងម៉ារ៉ុក ដែលបានរងគ្រោះដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ កាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ ដោយ សម្លាប់ជាង២០០០នាក់ ។ សន្តិបាតនេះ ប្រធានសហគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) បានសម្រេចផ្តល់ជំនួយទៅប្រទេសម៉ារ៉ុកនេះចំនួន៥០ម៉ឺនអឺរ៉ូ ជាមួយនិងការកៀងគរទៅប្រទេសដែលជាសមាជិកសហគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) អោយជួយជ្រោមជ្រែងបន្ថែមទៀត និងទី២ ពិភាក្សា…
-
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៖ កម្រិតនៃចំណះដឹងនិងធនធានមនុស្សកម្ពុជាមានការរីកចម្រើន ដូច្នេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មានប្រកបដោយគុណភាព

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា កម្រិតនៃចំណះដឹងនិងធនធានមនុស្សកម្ពុជាមានការរីកចម្រើន ដូច្នេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មានប្រកបដោយគុណភាពដើម្បីបម្រើឱ្យអ្នកអានរបស់ខ្លួន និងដើម្បីចូលរួមពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជាតាមរយៈការផ្តល់ព័ត៌មានពិត រហ័ស និងមានគុណភាព។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ខ្លឹមសារគឺជាកត្តាសំខាន់សម្រាប់ស្ថាប័នព័ត៌មាននីមួយៗក្នុងការទាក់ទាញអតិថិជនអ្នកអាននិងអ្នកទស្សនារបស់ខ្លួន។ កាលពីអតីតកាល ប្រព័ន្ធផ្សព្វផ្សាយបុរណបានដើរតួនាទីសំខាន់ក្នុងការបញ្ជ្រាបព័ត៌មានជូនសាធារណៈ ហើយប្រព័ន្ធផ្សព្វផ្សាយជាអ្នកកំណត់ខ្លឹមសារដល់អ្នកទស្សនានិងអ្នកស្តាប់របស់ខ្លួន ប៉ុន្តែក្នុងពេលដែលប្រព័ន្ធផ្សព្វផ្សាយទំនើបដើរតួនាទីសំខាន់ និងពលរដ្ឋមានសេរីភាពពេញលេញក្នុងការបង្កើតខ្លឹមសារ និងស្វែងរកខ្លឹមសារសម្រាប់ខ្លួនឯង នោះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវយកចិត្តទុកដាក់លើខ្លឹមសារដែលឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ ។ ការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តមទទួលជួបលោកឧកញ៉ា សុខ ចំរើន អគ្គនាយកទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងព័ត៌មាន។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្នើដល់អគ្គនាយកទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ ចូលរួមផលិតកម្មវិធីព័ត៌មាន និងកម្មវិធីកម្សាន្តផ្សេងៗ ដែលបម្រើផលប្រយោជន៍នៃការយល់ដឹង និងកម្សាន្តប្រកបដោយក្រមសីលធម៌ ជូនដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការពង្រឹងលើសមត្ថភាពរបស់អ្នកសារព័ត៌មាន តាមរយៈការបើកវគ្គបណ្តុះបណ្តាល វិក្រឹត្យការបំប៉នសមត្ថភាពបន្ថែម ដល់អ្នកសារព័ត៌មាន ដើម្បីមានមូលដ្ឋានរឹងមាំក្នុងការផលិត និងសរសេរអត្ថបទព័ត៌មានដែលមានគុណភាព ៕ ដោយ ៖…
-
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ៖ ការកែទម្រង់ការប្រឡងចូលក្របខណ្ឌមន្ត្រីរាជការ គឺជាការងារសំខាន់បំផុតដែលត្រូវធ្វើឱ្យបានដាច់ខាត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ការកែទម្រង់ការប្រឡងចូលក្របខណ្ឌមន្ត្រីរាជការ គឺជាការងារសំខាន់បំផុតដែលត្រូវធ្វើឱ្យបានដាច់ខាត ។ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងដូច្នេះ ក្នុងឱកាដអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល ដោយក្នុងជំនួបនេះ មានវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជានាយក នាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ មន្ត្រី និងមន្ត្រីកិច្ចសន្យា សរុបប្រមាណ ៨០នាក់។ ឯកឧត្តម យក់ បុណ្ណា នាយកសាលាភូមិន្ទរដ្ឋបាល និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ បានធ្វើបច្ចុប្បន្នភាពការងារ ដែលសាលាភូមិន្ទរដ្ឋបាលដោយបានលើកអំពីសមិទ្ធផល៤ ផ្នែកធំៗរួមមាន៖ ការជ្រើសរើស និងបណ្តុះបណ្តាលសិស្សមន្ត្រី ការបណ្តុះបណ្តាលមន្ត្រីរាជការ ការសិក្សាស្រាវជ្រាវ និងចងក្រង ព្រមទាំងការអនុវត្ត និងផ្សព្វផ្សាយការងារសង្គម។ ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងអំពីឧត្តមភាពនៃសាលាភូមិន្ទរដ្ឋបាលក្នុងការបណ្តុះបណ្តាល មន្ត្រីរាជការ ប្រកបដោយគុណវុឌ្ឍ វិជ្ជាជីវៈ…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបូកសរុបការងារ ត្រៀមរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំបូកសរុបការងារ របស់គណៈកម្មការ និងអនុគណៈកម្មការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧ ដល់ទី ២២ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ហើយដែលកាកបាទក្រហមកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ បន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុបវឌ្ឍនភាពការងាររៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ ដែលរាយការណ៍ដោយ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក និងលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា រួចមក, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានផ្តល់អនុសាសន៍ដល់ ក្រុមការងារគ្រប់ផ្នែកទាំងអស់ នៃគណៈកម្មការ និងអនុគណៈកម្មការ ឱ្យបន្តខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់…
-
ក្រសួងសង្គមកិច្ច សម្រេចឱ្យអង្គការជួយកុមារកំព្រា ចាស់ជរា និងជនមរណៈសង្គ្រោះ បន្តដំណើរការថែទាំតែមនុស្សចាស់ប៉ុណ្ណោះ

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានកិត្តិយសសូមជម្រាប ជូនសាធារណៈជននិងអង្គភាពសារព័ត៌មានទាំងអស់ជ្រាបថា៖ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបាន សហការណ៍ជាមួយរដ្ឋបាលស្រុកបាធាយ រដ្ឋបាលឃុំត្រប់ និងការិយាល័យសង្គមកិច្ច និងសុខុមាលភាព សង្គមស្រុកបាធាយ បានចុះត្រួតពិនិត្យនិងវាយតម្លៃភាពករណីមិនប្រក្រតីនៃការអនុវត្តកម្មវិធីថែទាំ របស់អង្គការជួយកុមារកំព្រា ចាស់ជរា និងជនមរណៈសង្គ្រោះ ដែលមានទីតាំងស្ថិតនៅភូមិថ្មកែវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ ក្រុមការងាបានរកឃើញថា អង្គការខាងលើនេះបានការចុះបញ្ជីឈ្មោះជាមួយក្រសួងមហាផ្ទៃ តាំងពី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០០៦ ប៉ុន្តែក្រោយពីច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលបានចូលជាធរមាន អង្គការខាងលើពុំបានដាក់ពាក្យស្នើសុំចុះបញ្ជីឈ្មោះអង្គការស្របតាមច្បាប់កំណត់នោះទេ។ ជាមួយគ្នានេះ អង្គការក៏ពុំមានលិខិតអនុញ្ញាតទទួលស្គាល់ជាមណ្ឌលថែទាំកុមារពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ទន្ទឹមនេះ អង្គការពុំបានរៀបចំបែងចែកបន្ទប់តាមភេទ និងវ័យ ហើយចំនួនបន្ទប់មិនសមស្របនឹងចំនួនអ្នកស្នាក់នៅ និងគ្មានអនាម័យ កុមារ មនុស្សពេញវ័យ និងមនុស្សវ័យចាស់ស្នាក់នៅលាយឡំគ្នា។ ការរៀបចំសម្ភារ សំលៀកបំពាក់ ក្នុងបន្ទប់គ្មានរបៀបរៀបរយ ផ្តល់ការហូបចុកមិនបានគ្រប់គ្រាន់ ហើយពុំមានម្ចាស់ជំនួយឧបត្ថម្ភពិតប្រាកដែលជាហានិភ័យសម្រាប់កុមារ។ អ្នកគ្រប់គ្រងខ្វះការយល់ដឹងពីប្រព័ន្ធលំហូរនីតិវិធី ការគ្រប់គ្រងករណី និងចំណេះដឹងអំពីការការពារកុមារ…
-
រដ្ឋមន្ដ្រីក្រសួងព័ត៌មាន អនុញ្ញាតឲ្យនាយកប្រតិបត្តិធនាការ អេស៉ីលីដា ចូលរួមសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យលោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៉ីលីដា ភីអិលស៉ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងព័ត៌មាន។ ក្នុងជំនួបនោះ ឯកឧត្តម រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណដល់ធនាគារ អេស៊ីលីដា ដែលជាធនាគារឯកជនក្នុងស្រុក ឈានមុខគេក្នុងការផ្ដល់សេវាកម្មផ្នែកហិរញ្ញវត្ថុ ក្នុងនោះ ក្រសួងព័ត៌មានក៏មានមន្រ្ដីរាជការ ជាង៤ពាន់នាក់ បានទទួលការបើកប្រាក់ខែតាមរយៈគណនីរបស់ធនាគារ អេស៊ីលីដា ផងដែរ។ ឯកឧត្តម បានអរគុណដល់ធនាគារ អេស៊ីលីដា ដែលបានចូលរួមជួយគាំទ្រដល់កម្មវិធីនានារបស់ក្រសួងព័ត៌មាន និងការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើបណ្ដាញផ្សព្វផ្សាយរបស់ជាតិផងដែរ។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្ដា ក៏បានជម្រាបជូនលោកប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី អំពីការងារដែលក្រសួងព័ត៌មាន ត្រូវធ្វើក្នុងអាណត្ដិទី៧នេះ ក្នុងការបម្រើប្រជាពលរដ្ឋលើវិស័យព័ត៌មាន តាមរយៈការប្រែក្លាយក្រសួងព័ត៌មាន ឲ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល និងដើរតួនាទីក្នុងការផ្ដល់ព័ត៌មាន ឲ្យបានទាន់ពេលវេលា និងមានគុណភាពសម្រាប់ប្រជាពលរដ្ឋក្នុងការទទួលព័ត៌មាន។ ឯកឧត្តម រដ្ឋមន្ដ្រី បានស្នើសុំ…