-
កិត្យានុភាពនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវបានលើកស្ទួយយ៉ាងខ្ពស់ត្រដែតនិងឆាប់រហ័សលើឆាកតំបន់និងអន្តរជាតិ

វត្តមាននិងសកម្មភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចន្លោះពីថ្ងៃទី ០៤ ដល់ទី ០៧ ខែកញ្ញា ឆ្នាំ ២០២៣ គឺជាវិញ្ញាសាសាកល្បងដ៏ធំដើម្បីវាស់ស្ទង់កម្រិតសមត្ថភាពដឹកនាំនិងចាត់ចែងរបស់នាយករដ្ឋមន្ត្រីវ័យក្មេងនៃកម្ពុជាក្នុងវិស័យនយោបាយការទូតកម្រិតតំបន់និងអន្តរជាតិ ខណៈដែលរាជរដ្ឋាភិបាលថ្មីទើបតែចាប់កំណើតឡើងត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ។ សំណួរសំខាន់បំផុតនៅមុនកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាការតា នោះគឺ តើនាយករដ្ឋមន្ត្រីថ្មីវ័យក្មេងរបស់កម្ពុជា មានសមត្ថភាពអាចប្រឈមក្នុងក្នុងព្រឹត្តិការណ៍ដ៏ធំកម្រិតតំបន់និងកម្រិតអន្តរជាតិនេះបានដែរឬទេ? ទីបំផុត វិញ្ញាសាដ៏ធំមួយនេះត្រូវបានប្រមុខដឹកនាំរាជរដ្ឋាភិបាលបន្តវេនឆ្លងកាត់ដោយជោគជ័យហួសពីការរំពឹងទុក។ បេសកកម្មដ៏ធំនិងដំបូងបំផុតលើឆាកតំបន់និងអន្តរជាតិរបស់សម្តេចធិបតីហ៊ុន ម៉ាណែត ក៏បានលើកស្ទួយកិត្យានុភាពរបស់រាជរដ្ឋាភិបាលស្របច្បាប់និងស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរឲ្យល្បីរន្ទឺលើឆាកតំបន់និងអន្តរជាតិ។ ទី១៖ អំពីភាពស្របច្បាប់៖ រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា កើតឡើងដោយការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរី ពហុបក្ស ដែលមានគណបក្សចំនួន ១៨ ចូលរួម។ មានពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោតជាង ៨៤% បានទៅបោះឆ្នោតកាលពីថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០២៣ ក្នុងនោះជាង ៨២% បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ ក្រោយការប្រកាសលទ្ធផល សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រចាត់តាំងជានាយករដ្ឋមន្ត្រីតាមសំណើររបស់ប្រធានគណបក្សឈ្នះឆ្នោតស្របតាមមាត្រា១១៩(ថ្មី)២ នៃរដ្ឋធម្មនុញ្ញ។ នាយករដ្ឋមន្ត្រីចាត់តាំងក៏បានបង្កើតគណៈរដ្ឋមន្ត្រី ហើយត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រជាឯកច្ឆ័ន្ទនៅថ្ងៃទី ២២ សីហា ឆ្នាំ ២០២៣។ នៅរសៀលថ្ងៃដដែល សមាជិករាជរដ្ឋាភិបាលទាំងអស់ក៏បានចូលធ្វើសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង។…
-
សម្តេចធិបតីហ៊ុន ម៉ាណែត៖ គោលដៅដ៏ធំរបស់រាជរដ្ឋាភិបាល គឺកាត់បន្ថយភាពក្រីក្រ បង្កើនការងារជូនដល់ពលរដ្ឋខ្មែរគ្រប់រូប

(កំពង់ស្ពឺ)៖ សម្តេចធិបតីហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលដៅដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺកាត់បន្ថយភាពក្រីក្រ និងបង្កើនការងារជូនដល់ពលរដ្ឋខ្មែរគ្រប់រូប ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨,២៦៥នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ។ សម្តេចធិបតី បានលើកឡើងថា គោលដៅដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺកាត់បន្ថយភាពក្រីក្រ បង្កើនការងារជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ពោលគឺត្រូវបង្កើតការងារឲ្យបានដល់មូលដ្ឋានតែម្តង ។ ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្រ្តី បានប្រកាសថា នឹងចុះជួបបងប្អូនអាជីវករនៅតាមផ្សារ និងបងប្អូនប្រជាពលរដ្ឋប្រកបការងារនៅក្រៅប្រព័ន្ធ ដើម្បីស្តាប់ពីកង្វល់របស់ពួកគាត់ យកមកដោះស្រាយ ឱ្យបានទាន់ពេលវេលា ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងដែរថា រាជរដ្ឋាភិបាល នឹងធ្វើការសម្របសម្រួលលិខិតឆ្លងដែនដល់បងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេស ឲ្យដល់ប្រទេសដែលពួកគាត់ធ្វើការនៅទីនោះតែម្តង ដើម្បីកុំឲ្យពួកគាត់លំបាកក្នុងការធ្វើដំណើរឡើងចុះ ដោយសម្តេចបញ្ជាក់ថា គម្រោងនេះ នឹងចាប់ផ្តើមធ្វើឡើង នៅប្រទេសកូរ៉េមុនគេតែម្តង…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ក្រៅពីកិច្ចប្រជុំកំពូលអាស៊ាន កម្ពុជា ក៏បានទាញផលប្រយោជន៍សេដ្ឋកិច្ចជូនជាតិផងដែរ

(កំពង់ស្ពឺ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រៅពីកិច្ចប្រជុំកំពូលអាស៊ាន កម្ពុជា ក៏បានប្រើនយោបាយការទូតដ៏វៃឆ្លាតជាមួយប្រទេសដៃគូ ទាញយកផលប្រយោជន៍សេដ្ឋកិច្ចជូនជាតិផងដែរ ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨,២៦៥នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា បានបង្ហាញជំហរនយោបាយ ដល់ប្រទេសនានាលើពិភពលោក តាមរយៈជំនួបដាច់ដោយឡែកជាមួយបណ្តាប្រទេសទាំងនោះ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្នុងនោះ មានការប្តេជ្ញាចិត្តរក្សាសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ ព្រមទាំងទំនាក់ទំនងដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពកម្ពុជា និងតំបន់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ក្រៅពីកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កម្ពុជា បានប្រើនយោបាយការទូតដ៏វៃឆ្លាតជាមួយប្រទេសដៃគូ រួមមាន៖ ការចុះកិច្ចព្រមព្រៀងលក់អង្ករបានប្រមាណ២៥ម៉ឺនតោន,…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា អង្គុយស្មើមុខស្មើមាត់ជាមួយថ្នាក់ដឹកនាំបណ្តាប្រទេស ទាំងអស់ក្នុងតំបន់ និងប្រទេសដៃគូ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅឥណ្ឌូនេស៊ី

(កំពង់ស្ពឺ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបចំពោះក្រុមអ្នកវិភាគដូរបាយមួយក្តាប់តូចថា កម្ពុជា អង្គុយស្មើមុខស្មើមាត់ជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសទាំងអស់នៃពិភពលោក ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅឥណ្ឌូនេស៊ី ។ ការឆ្លើយតបដូច្នេះ ក្រោយក្រុមអ្នកវិភាគមួយក្តាប់តូចដែលកំពុងរស់នៅក្រៅស្រុក លើកឡើងថា នាយករដ្ឋមន្រ្តីថ្មី ដែលដឹកនាំដោយសម្តេច គឺគ្មានអ្នកណាទទួលស្គាល់នោះទេ ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨,២៦៥នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការប្រជុំកំពូលអាស៊ានលើកទី៤៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី គឺជាបទពិសោធិ៍ថ្មីសម្រាប់សម្តេច ក្នុងតំណែងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន គឺជាកិច្ចប្រជុំដ៏មមាញឹកបំផុត ប្រជុំរហូតដល់ដាច់បាយ ដែលសម្តេចផ្ទាល់បានស្រកជាង ១គីឡូក្រាម ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លើយតបចំពោះក្រុមអ្នកវិភាគដូរបាយ មួយក្តាប់តូច ដែលកំពុងរស់នៅក្រៅស្រុក…
-
ជោគជ័យរបស់ សម្តេចមហាបវរធិបតី ក្នុងជំហានដំបូងលើឆាកអន្តរជាតិនៅហ្សាការតា ប្រទេសឥណ្ឌូណេស៊ី

(ភ្នំពេញ)៖ ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងអំពី ជោគជ័យរបស់ សម្តេចមហាបវរធិបតី ក្នុងជំហានដំបូងលើឆាកអន្តរជាតិនៅហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ។ ១. កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ត្រូវបិទបញ្ចប់កាលពីយប់ថ្ងៃទី៧កញ្ញា ម្សិលម្ង៉ៃ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ ក្នុងរយៈពេល៤ថ្ងៃពេញ(ពី៤ដល់៧កញ្ញា), សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ចូលរួមយ៉ាងស្វិតស្វាញក្នុងជំនួបកំពូល(ក្របខណ្ឌអាស៊ាន), ជំនួបកំពូលទ្វេភាគី(ដោយឡែកពីក្របខណ្ឌអាស៊ាន), ព្រមទាំងកិច្ចប្រជុំផ្សេងៗដទៃទៀត សរុបទាំងអស់ជាង៣០។ ជារួម, សម្តេចធិបតី ហ៊ុន ម៉ាណែត មានឱកាសចាប់ដៃ, ជួបជាផ្លូវការឬក្រៅផ្លូវការ, ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល ព្រមទាំងមេដឹកនាំកំពូលៗនៃបណ្តាស្ថាប័នតំបន់និងអន្តរជាតិផ្សេងៗ សរុបទាំងអស់មិនតិចជាង២០នាក់នោះទេ ដែលមកពីគ្រប់ជ្រុងជ្រោយនៃពិភពលោក, ពី អាស៊ីអាគ្នេយ៍, ចិន, ជប៉ុន, កូរ៉េខាងត្បូង, ឥណ្ឌា, អាមេរិក, កាណាដា, អូស្ត្រាលី, និង នូវែលសេឡង់…។ ទាំងអស់នេះស្តែងឱ្យឃើញប្រកែកមិនបាន នូវជោគជ័យផ្នែកការទូត របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត…
-
ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១៨,២៦៥នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួន ១៨,២៦៥នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ។ ឯកឧត្តមបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដងថា រោងចក្រ សហគ្រាសទាំង១៤នេះ ជាប្រភេទរោង ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ៣, ផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ៧, ដេរស្បែកជើង ចំនួន២ បោះពុម្ពលើសម្លៀកបំពាក់ ចំនួន១ និងផលិតគ្រឿងអេឡិចត្រូនិច ចំនួន១។ ឯកឧត្តម ហេង សួរ បានបន្តថា ខេត្តកំពង់ស្ពឺ ឈរនៅលំដាប់ទី២ ជាខេត្តមានការអភិវឌ្ឍន៍ រោង…
-
ភាពជោគជ័យ នៃបេសកកម្មរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣! (មានវីដេអូ)

-
កូរ៉េ នឹងបន្តជួយជ្រោមជ្រែងកម្ពុជា ដើម្បីសម្រេចនូវគោលដៅជាយុទ្ធសាស្ត្រក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៥០

ភ្នំពេញ៖ ឯកឧត្តម គឹម ជីនព្យូ (Kim Jin-Pyo) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ បានអះអាងថា កូរ៉េ នឹងបន្តជួយជ្រោមជ្រែងកម្ពុជា ដើម្បីសម្រេចនូវគោលដៅជាយុទ្ធសាស្ត្រក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ ឆ្នាំ២០៥០ ។នេះបើយោងតាមខ្លឹមសារនៃជំនួបសវនាការ រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយឯកឧត្តម គឹម ជីនព្យូ (Kim Jin-Pyo) ប្រធានរដ្ឋសភារដ្ឋកូរ៉េកាលពីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមាន៧មករា ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម គី ជីនព្យូ ដែលជាមិត្តចាស់ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកទីមួយ ក្នុងនាមជាប្រធានរដ្ឋសភា សាធារណរដ្ឋកូរ៉េ។ ក្នុងនាមជាស្ថាបនិក នៃការតភ្ជាប់ឡើងវិញទំនាក់ទំនង កម្ពុជា-កូរ៉េ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះ រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនកូរ៉េ ជាពិសេស ឯកឧត្តម គឹម ជីនព្យូ ដែលបានរួមចំណែកក្នុងការដាក់ឱ្យដំណើរការនូវគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈ ការផ្តល់ឥណទានកម្ចីសម្បទាន…
-
សម្ដេចភក្តីប្រមុខរដ្ឋស្តីទី៖ ដំណើរទស្សនកិច្ចរបស់ប្រធានសភា កូរ៉េបានឆ្លុះបញ្ចាំងពីការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ

ភ្នំពេញ ៖ ដំណើរទស្សនកិច្ចរបស់ប្រធានសភានៃសាធារណរដ្ឋកូរ៉េ ពិតជាបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនដែលមានផល ប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និង ប្រទេសទាំងពីរ កម្ពុជា កូរ៉េ ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត ។ នេះជាប្រសាសន៍របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស ទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) ប្រធានរដ្ឋសភានៃសាធារណរដ្ឋ កូរ៉េ ដែលអញ្ជើញមកបំពេញទស្សនកិច្ច ជាផ្លូវការ និង ជាមិត្តភាព នៅ ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមាន ព្រឹទ្ធសភា ។ ក្នុងព្រះបរមនាម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាម ខ្លួនសម្តេចផ្ទាល់ សម្តេចប្រមុខរដ្ឋស្តីទីបានសម្តែងនូវសេចក្តី សោមនស្ស រីករាយ និងស្វាគមន៍ដ៏កក់ក្តៅចំពោះឯកឧត្តម គីម…
-
វីដេអូ៖ បដិវត្ដន៍ ទាំង ៣ ដំណាក់កាល