-
សម្តេចក្រឡាហោម ស ខេង ប្រកាសគោលជំហរឥតងាករេបន្តគាំទ្រ និងលើកទឹកចិត្ត រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានអះអាងឡើងវិញនូវគោលជំហរដ៏ពេញទំហឹងឥតងាករេ នៅតែបន្តគាំទ្រ និងលើកទឹកចិត្ត រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ ការអះអាងរបស់ សម្តេចក្រឡាហោម ស ខេង ធ្វើឡើងតាមបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសក្រោយពេលដែលរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ត្រូវបានបង្កើតឡើង មជ្ឈដ្ឋានដែលមាននិន្នាការប្រឆាំង នៅតែបន្តលើកឡើងដដែលៗ តាមរយៈបណ្តាញសង្គម សារព័ត៌មាននានា និងជាពិសេសតាមការឃោសនាអកុសល ប្រតិដ្ឋនូវព័ត៌មាននានាក្នុងបំណងដ៏កខ្វក់ដើម្បីបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ហើយបានយកឈ្មោះសម្តេចក្រឡាហោម ជាប្រធានបទមួយសម្រាប់បម្រើមហិច្ឆតាទុច្ចរិត និងស្មោកគ្រោករបស់ពួកគេ។ តាមរយៈបណ្តាញសង្គម Facebook សម្តេចក្រឡាហោម ស ខេង បានថ្លែងថា «ក្នុងនាមខ្ញុំជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមជម្រាបជូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសបងប្អូនជនរួមជាតិដ៏ច្រើនលើសលប់ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា មេត្តាជ្រាបថា ការលើកឡើងរបស់មជ្ឈដ្ឋានដែលមាននិន្នាការប្រឆាំងនេះ ជាការប៉ុនប៉ងទាំងល្ងិតល្ងង់ក្នុងគ្រាអស់សង្ឃឹម និងជាការបំផុសបំផុលដ៏គ្រោះថ្នាក់ដល់ប្រទេសជាតិ។ ខ្ញុំសូមអំពាវនាវឲ្យក្រុមជនអគតិ និងទុច្ចរិតទាំងនោះ បញ្ឈប់ជាបន្ទាន់រាល់ទង្វើទាំងឡាយណាដែលប៉ះពាល់ដល់សន្តិភាព…
-
ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណៈជន ក្រសួងយុត្តិធម៌ប្រកាស ផ្តល់សេវាព្រឹត្តិបត្រថ្កោលទោសតាមរយៈឌីជីថលជំហានទី២បន្តទៀត

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌នៅថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២៣នេះបានចេញសេចក្តីប្រកាសព័ត៌មានមួយពីការអភិវឌ្ឍលើសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ដើម្បីផ្តល់នូវសេវាឆាប់រហ័ស និងភាព ងាយស្រួលជូនដល់សាធារណជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ដោយបានដាក់ឱ្យដំណើរការ ជំហានទី១ លើការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល កាលពីខែកុម្ភៈ ឆ្នាំ២០២៣។ បើយោងតាមសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងយុត្តិធម៌បានបញ្ចាក់ថាក្រសួងបាន នឹងកំពុងបន្តធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ក្នុងជំហានទី២ ដើម្បីផ្តល់ នូវភាពឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជនបន្ថែមទៀត ក្នុងគោលដៅកាត់បន្ថយការ ចំណាយលើពេលវេលា និងថវិកា ជូនសាធារណជនក្នុងការស្នើសុំព្រឹត្តិបត្រថ្កោលទោស ស្របតាមយុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ ក្រសួងបានបន្តឱ្យដឹងថា៖ចំពោះប្រជាពលរដ្ឋនៅក្រៅប្រទេស ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ក្រសួងយុត្តិធម៌ បាននិងកំពុងសហការជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិភាក្សារៀបចំបែបបទ និងនីតិវិធីសម្រាប់ការស្នើសុំព្រឹត្តិបត្រថ្កោលទោសតាមរយៈស្ថានតំណាងកម្ពុជានៅតាមបណ្តាប្រទេសនានា ហើយក្រសួងយុត្តិធម៌នឹងធ្វើការជូនដំណឹងអំពីបែបបទ និងនីតិវិធីនៃការស្នើសុំព្រឹត្តិបត្រថ្កោលទោសសម្រាប់ ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសនាពេលខាងមុខ។ ទោះបីយ៉ាងណាក្រសួងមួយនេះបានបញ្ជាក់ឱ្យដឹងដែរថាក្រសួងនឹង នឹងជូនដំណឹងអំពីពេលវេលាជាក់លាក់នៃការដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោស ឌីជីថល ក្នុងជំហានទី២ នាពេលឆាប់ៗខាងមុខនេះផងដែរ៕ ដោយ៖ម៉ាដេប៉ូ
-
សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ចនិងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នឹងត្រូវបានរដ្ឋសភាលើកមកប្រជុំពិភាក្សាអនុម័តនៅចុងសប្តាហ៍នេះ

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីអនុម័តបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងរបៀបវារៈបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តបញ្ចូល សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងរបៀបវារៈបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ បន្ទាប់ពីសេចក្តីព្រាងច្បាប់ទំាងពីរនេះ ត្រូវបានគណៈកម្មការជំនាញ រដ្ឋសភាបានពិនិត្យសិក្សាចប់សព្វគ្រប់តាមនីតិវិធី។ ជាមួយគ្នានេះ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានអនុម័តលើគម្រោងចំណាយថវិការបស់រដ្ឋសភា ឆ្នាំ២០២៤ ដើម្បីបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់បញ្ចូលទៅគម្រោងថវិកាជាតិ ក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ផងដែរ៕ ដោយ ហេង សម្បត្តិ+ថេត វិចិត្រ
-
គ.ជ.ប ជូនដំណឹងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពី ការផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូម ជូនដំណឹងដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ក្រោម ប្រធានបទស្តីពី៖ការផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុងក្រោយលទ្ធផលបណ្តោះអាសន្ន នៃការ ចែក លិខិត អញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ សភាពការណ៍ទូទៅ មុនចាប់ផ្ដើមដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០ នាទីព្រឹក នៅសាលសន្និសីទជាន់ទី១ នៃទីស្តីការ គជ.ប (វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ) ក្រោមអធិបតីភាព ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ។ សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និង ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ចូលរួមកុំបីខាន៕ ដោយ-រ៉ាវុធ
-
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ដឹកនាំកិច្ចប្រជុំការធ្វើបទបង្ហាញពីរចនាសម្ព័ន្ធ និងតួនាទីរបស់អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ

ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការធ្វើបទបង្ហាញអំពីរចនាសម្ព័ន្ធ និងតួនាទីរបស់អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ នៅទីស្តីការក្រសួង។ ឯកឧត្តម រឿន រិទ្ធីរ័ត្ន អគ្គនាយកនៃអគ្គនាយដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ បានបង្ហាញថា អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុមានតួនាទីភារកិច្ច÷ គ្រប់គ្រង និងសម្របសម្រួលកិច្ចការរដ្ឋបាល បុគ្គលិក និងពិធីការ រៀបចំផែនការ បូកសរុប និងការផ្សព្វផ្សាយព័ត៌មាន គ្រប់គ្រង និងចាត់ចែងកិច្ចការហិរញ្ញវត្ថុ គណនេយ្យ និងទ្រព្យសម្បត្តិរដ្ឋ ធ្វើកិច្ចសហប្រតិបត្តិការជាមួយសមាគម អង្គការ និងដៃគូអភិវឌ្ឍន៍នានា ទំនាក់ទំនងសាធារណៈ និងសម្របសម្រួលការងារទូទៅជាមួយអង្គភាពនានា ថ្នាក់ដឹកនាំ និងក្រសួង ស្ថាប័នពាក់ព័ន្ធ។ ឯកឧត្តមបានបន្ថែមថា ក្រសួងមានថ្នាក់ដឹកនាំ ទីប្រឹក្សា មន្ត្រីរាជការសរុបចំនួន ៦៥៣នាក់ (ស្រី ២០៧នាក់) ក្នុងនោះមានទីប្រឹក្សាក្រសួង ចំនួន ៨២នាក់ (ស្រី ២០នាក់) អគ្គលេខាធិការអគ្គនាយក និងថ្នាក់ប្រហាក់ប្រហែល…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សិង្ហបុរី នឹងបញ្ជូនក្រុមការងារមកកម្ពុជា ដើម្បីពិភាក្សាពីការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ប្រទេសរបស់ខ្លួន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ថា នាសប្តាហ៍ក្រោយនេះ ក្រុមការងារជំនាញរបស់ប្រទេសសិង្ហបុរី នឹងមកជជែកពិភាក្សាជាមួយមន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មកម្ពុជា ដើម្បីសិក្សាពីលទ្ធភាពក្នុងការនាំចេញផលិតកសិកម្មទៅប្រទេសរបស់ខ្លួន ។ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨ ២៦៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១៤ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ។ សម្តេចធិបតី បានថ្លែងថា ៖ «សិង្ហបុរី ចាប់ផ្តើមចាប់អារម្មណ៍លើផលិតផលកសិកម្មរបស់ខ្មែរមួយចំនួនដូចជា បន្លែ សាច់ជ្រូក សាច់មាន់ហើយ។ ដូចនេះក្រសួងពាក់ព័ន្ធ រួមមានក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ត្រូវពិនិត្យមើល និងធ្វើការចចារជាមួយគ្នា ដោយក្រុមងារសិង្ហបុរី គេនឹងមកអាទិត្យក្រោយនេះហើយ។ដូច្នេះ គេធ្វើការលឿន យើងក៏ធ្វើការលឿនដូចគ្នា»។ សូមបញ្ជាក់ដែរថា សម្តេចធិបតី នាយករដ្ឋមន្រ្តី បានជួបផ្ទាល់ជាមួយលោកនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី លោក លី សៀនលុង…
-
នាយករដ្ឋមន្រ្តីកម្ពុជា នឹងជួបជាមួយបណ្តាមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក ក្នុងពេលចូលរួមកិច្ចប្រជុំមហាសន្និបាទអង្គការសហប្រជាជាតិនាពេលខាងមុខ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ដំណើរទៅកាន់សហរដ្ឋអាមេរិករបស់សម្តេចនៅចុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ សម្តេចនឹងជួបជាមួយបណ្តាមន្ត្រីជាន់ខ្ពស់ និងអ្នកធុរកិច្ចរបស់អាមេរិក ដើម្បីបញ្ជាក់ជំហរនយោបាយលើបញ្ហាអន្តរជាតិ ក៏ដូចជាការបើកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម របស់កម្ពុជា ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសសម្តេចជួបជាមួយនឹងកម្មករកម្មការិនីជិត ២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៩ ខែកញ្ញាកន្លងទៅថ្មីៗនេះ ។ សម្តេចធិបតី ថ្លែងនាឱកាសនោះថា ៖ «ពេលខ្ញុំទៅប្រជុំ UN នៅថ្ងៃទី២០ជាង ខាងមុខនេះ ត្រូវជួបជាមួយថ្នាក់ដឹកនាំ អគ្គលេខាធិការអង្គការសហប្រជាជាតិ មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក អ្នកធុរកិច្ចអាមេរិក និងមន្ត្រីមួយចំនួនទៀត ដើម្បីបញ្ជាក់ជំហរ និងការទំនាក់ទំនងរបស់យើង»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ «បញ្ជាក់ឱ្យច្បាស់ថា ប្រទេសយើងមិនធំទេ តែក៏ជាប្រទេសមិនតូចដែរ ប៉ុន្តែសំឡេងរបស់ប្រជាពលរដ្ឋកម្ពុជា សំឡេងរបស់កម្ពុជា គឺជាប្រទេសមួយឯករាជ្យ អធិបតេយ្យភាព និងមានអំណាច និងស្មើភាព ជាមួយបណ្តាប្រទេសផ្សេងៗ។…
-
មន្រ្តីសូរិយោដី បិទផ្សាយឯកសារជាង ១០០០ក្បាលដី នៅស្រុកស្អាង

ខេត្តកណ្តាល៖ ក្នុងគោលដៅជៀសផុតពីកំហុសឆ្គងនានា មុននឹងចេញប័ណ្ណកម្មសិទ្ឋិបញ្ជាក់ក្បាលដី(ប្លង់រឹង)ជូនពលរដ្ឋ មន្រ្តីនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ បានធ្វើការបិទផ្សាយជាសាធារណៈ ឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន១,៣៦៤ក្បាលដី នៅក្នុងភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវ ពិតប្រាកដលើដីរបស់ខ្លួន។ លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល មានប្រសាសន៍ថា ការបិទផ្សាយនូវឯកសារនៃការវិនិច្ឆ័យដីធ្លីនេះ មានកាលកំណត់តែក្នុងរយៈពេល១៥ថ្ងៃប៉ុណ្ណោះ ដែលរាប់ចាប់ពីថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២២ ខែកញ្ញា ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាកផងដែរ ក្រោយការបិទផ្សាយនេះ សូមបងប្អូនម្ចាស់ដីទាំងអស់ត្រូវតែប្រញាប់ប្រញាល់ទៅពិនិត្យមើលឱ្យបានគ្រប់គ្នា។ លោកបញ្ជាក់បន្ថែមថា អាជ្ញាធររដ្ឋបាលដីធ្លីខេត្ត បានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីដែល មានលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋ ព្រោះវាមានសារៈសំខាន់ណាស់ ដល់ប្រជាពលរដ្ឋ ម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើប្លង់រឹងលើដីធ្លី ដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់ កាន់កាប់ ជាឯកសារសំអាងរឹងមាំបើមានជម្លោះដី ពិសេសទៀតនោះបានធ្វើឱ្យបញ្ហាទំនាស់ដី ធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើនទៀតផង។ ជាមួយគ្នានេះលោក ជឺ គឹមហៃ អភិបាលស្រុកស្អាង បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកកាន់កាប់ដីធ្លីនៅក្នុងភូមិខាងលើ សូមបង្ករលក្ខណៈងាយស្រួល និងចូលរួមសហការឲ្យបានរលូន ជាមួយក្រុមការងាចុះបញ្ជីដីធ្លី…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រ និងជំរុញឱ្យមានការរៀបចំ កិច្ច ពិគ្រោះ យោបល់នយោបាយលើកទី៣ រវាងក្រសួងការបរទេសកម្ពុជា-គុយបា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ ព្រះរាជា ណាចក្រកម្ពុជាបានបញ្ជាក់នូវការគាំទ្រ និងជំរុញឱ្យមានការ រៀបចំ កិច្ចពិគ្រោះយោបល់នយោបាយលើកទី៣ រវាងក្រសួងការ បរទេស កម្ពុជា និងក្រសួងការបរទេសប្រទេសគុយបា ដើម្បីជំរុញ ការអនុវត្ត អនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងនានា ដែលត្រូវបានចុះហត្ថលេខារួច ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ខ្ពស់។ កាលពីល្ងាចថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៣ នៅខុទ្ទកាល័យនាយក រដ្ឋមន្ត្រី ក្រុងតាខ្មៅ ខេត្តកណ្ដាល សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួប ពិភាក្សាការងារតាមទូរស័ព្ទជាមួយ ឯកឧត្តម មីហ្គែល ឌីយ៉ាស-ខាណែល ប៊ឺមូដេស (Miguel Diaz-Canel Bermudez)។ជំនួប នេះបានធ្វើឡើង ស្របពេលដែល ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិ ការ រវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹង និងលើកកម្ពស់ក្នុង រយៈកាល ប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចដែលឆ្លុះបញ្ចាំងតាមរយៈ ការ ផ្លាស់ប្តូរទស្សនកិច្ច និងការជួបពិភាក្សាការងារជាញឹកញាប់…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យពិនិត្យការតែងតាំងមេប៉ុស្តិ៍ម្នាក់

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់តាមបណ្ដាញសង្គម ដោយបញ្ជាឱ្យពិនិត្យការតែងតាំងមេប៉ុស្តិ៍ម្នាក់នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់មានព័ត៌មានថា មេប៉ុស្តិ៍រូបនេះ ធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋ។ នៅលើបណ្ដាញសង្គមតេឡេក្រាម នាព្រឹកថ្ងៃទី១០កញ្ញា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រោយពីបានទទួលព័ត៌មានតាមប្រភពផ្សេងៗរួមទាទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ ខ្ញុំបានចេញបទបញ្ជាភ្លាមទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យ ស្រាវជ្រាវជាមួយ ឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់។ ក្នុងករណីជារឿងពិត ត្រូវធ្វើការកែសម្រួលភ្លាម ។ សម្ដេចនាយករដ្ឋមន្ត្រី សូមឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃឲ្យបានច្បាស់លាស់នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់ មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ ៕ ដោយ ៖ វណ្ណលុក