Category: នយោបាយ

  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធាន រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធាន រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ នៅ វិមាន ៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រទី៨ ខែកញ្ញា ឆ្នាំ២០២៣ ។ ឯកឧត្តម គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណ រដ្ឋកូរ៉េ នឹងបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណា ចក្រកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៣តបតាមការអញ្ជើញរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ។ សូមជម្រាបថា នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឯកឧត្តម គីម ជីន ព្យូ…

  • ប្រធានាធិបតីកូរ៉េ សន្យានឹងពិចារណាបង្កើនកូតាសម្រាប់ពលករកម្ពុជា និងលើកទឹកចិត្តដល់ក្រុមហ៊ុនកូរ៉េ មកវិនិយោគនៅកម្ពុជា ពិសេស ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល

    ប្រធានាធិបតីកូរ៉េ សន្យានឹងពិចារណាបង្កើនកូតាសម្រាប់ពលករកម្ពុជា និងលើកទឹកចិត្តដល់ក្រុមហ៊ុនកូរ៉េ មកវិនិយោគនៅកម្ពុជា ពិសេស ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល

    ភ្នំពេញ៖ យោងតាមខ្លឹមសារនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម យូន ស៊ក យ៉ល (Yoon Sok Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣, នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តម យូន ស៊ក យ៉ល (Yoon Sok Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ បានសន្យានឹងពិចារណាបង្កើនកូតាសម្រាប់ពលករកម្ពុជា និងលើកទឹកចិត្តដល់ក្រុមហ៊ុនកូរ៉េ មកវិនិយោគនៅកម្ពុជា ពិសេស ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ។ នៅក្នុងជមនួបនេះ សម្តេចធិបតី បានសម្តែងនូវការសោកស្តាយ ចំពោះការបាត់បង់លោកឪពុក របស់ ឯកឧត្តមប្រធានាធិបតី កាលពីពេលថ្មីៗនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តមប្រធានាធិបតី ដែលបានផ្ញើសារអបអរសាទរ សម្តេចធិបតី នៅពេលត្រូវជ្រើសតាំងជានាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ ជាមួយគ្នានេះ, សម្តេចធិបតី…

  • រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលប្រសូត្រចេញបានតែ ១៣ថ្ងៃ ទទួលបានជោគជ័យធំ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននិង កិច្ចប្រជុំ កំពូលពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី

    រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលប្រសូត្រចេញបានតែ ១៣ថ្ងៃ ទទួលបានជោគជ័យធំ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននិង កិច្ចប្រជុំ កំពូលពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព កាលពីរាត្រីថ្ងៃទី ៧ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីបានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី០៤ ដល់ទី០៧ ខែកញ្ញា ឆ្នាំ២០២៣ប្រកបដោយផ្លែផ្កា។ ឯកឧត្តម សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា ប្រសូត្រចេញបានតែ ១៣ថ្ងៃ ក៏បានចេញបំពេញបេសកកម្មលើនយោបាយការបរទេស លើកដំបូង គឺការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាការតា សាធារណរដ្ឋ ឥណ្ឌូនេស៊ី រយៈពេលបួនថ្ងៃ ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែកញ្ញា ។នៅក្នុងបេសកកម្មនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រតិភូ បានចូលរួមក្នុងកិច្ចសរុបចំនួន ៣២អង្គប្រជុំ និងជំនួបពិភាក្សា ការងារជាមួយគ្រប់បណ្ដាមេដឹកនាំ អាស៊ាន រួមទាំងប្រទេសដៃគូ ផ្សេងៗទៀត ។ ឯកឧត្តមបានបន្តថា ចំពោះលទ្ធផលជោគជ័យនិងលេចធ្លោពី…

  • សេចក្ដីប្រកាសព័ត៌មាន ស្តីពីជោគជ័យនៃបេសកកម្មរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី

    សេចក្ដីប្រកាសព័ត៌មាន ស្តីពីជោគជ័យនៃបេសកកម្មរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី

    ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៃទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីជោគជ័យ នៃបេសកកម្មរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រ កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ច ប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។ សូមជូនខ្លឹមសារទាំងស្រុង នៃសេចក្តីប្រកាសព័ត៌មាន៖

  • គ.ជ.ប បង្ហាញផែនការមេសម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិក ព្រឹទ្ធសភា នីតិកាលទី៥

    គ.ជ.ប បង្ហាញផែនការមេសម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិក ព្រឹទ្ធសភា នីតិកាលទី៥

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន បង្ហាញស្តីពីលទ្ធផលនៃប្រជុំដើម្បីពិនិត្យ និងសម្រេចលើប្រតិទិន និងផែនការមេសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ សេចក្តីសម្រេចស្តីពីការកែសម្រួល បទបញ្ជា និង នីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ព្រមទាំងពិនិត្យ និងសម្រេចលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប បានឱ្យដឹងថា កិច្ចប្រជុំ ប្រព្រឹត្តិទៅកាលពីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រោម វត្តមាន ឯកឧត្តមប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅនៅសាលប្រជុំរបស់ គ.ជ.ប ។ អង្គប្រជុំ គ.ជ.ប បានសម្រេចលើឯកសារដូចខាងក្រោម៖ ១៖ ឯកភាពជាគោលការណ៍លើប្រតិទិន និងផែនការមេ សម្រាប់ការ បោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។២៖ឯកភាពជាគោលការណ៍លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលចំណុច ៥ .១.៥ និងកែសម្រួលខ្លឹមសារចំណុច ៥.១.១០.១ នៃបទបញ្ជា និងនីតិវិធីសម្រាប់ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតប្រចាំឆ្នាំ។៣៖ ឯកភាពជាគោលការណ៍លើសេចក្តីព្រាងបទបញ្ជា…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ក្រោយជោគជ័យក្នុងកិច្ចប្រជុំនៅឥណ្ឌូនេស៊ី

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ក្រោយជោគជ័យក្នុងកិច្ចប្រជុំនៅឥណ្ឌូនេស៊ី

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកតដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃព្រហស្បតិ៍ ទី៧ កញ្ញា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍វិញ បន្ទាប់ពីទទួលបានលទ្ធផលជោគជ័យសម្រាប់ជាតិ និង ប្រជាជនកម្ពុជា នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ។ សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តបតាមការអញ្ជើញរបស់ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអាស៊ាន ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាមេដឹកនាំនៃបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀតផងដែរ គឺមានភាពមមាញឹកខ្លាំងក្នុងរយៈពេលប្រមាណ៤ថ្ងៃនៅលើទឹកដីហ្សាកាតានេះ។ សម្តេច ធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំជាបន្តបន្ទាប់ដែលជារបៀបវារៈរបស់អាស៊ាន រួមមាន៖ ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលចង្អៀតរបស់ អាស៊ាន…

  • បេសកកម្មជាប្រវត្តិសាស្ត្រ លើកទី១ របស់នាយករដ្ឋមន្ត្រីវ័យក្មេងកម្ពុជា លើឆាកអន្តរជាតិ បង្ហាញនូវទេពកោសលការទូតដ៏ប៉ិនប្រសប់ និងលេចធ្លោរ (មានវីដេអូ)

    បេសកកម្មជាប្រវត្តិសាស្ត្រ លើកទី១ របស់នាយករដ្ឋមន្ត្រីវ័យក្មេងកម្ពុជា លើឆាកអន្តរជាតិ បង្ហាញនូវទេពកោសលការទូតដ៏ប៉ិនប្រសប់ និងលេចធ្លោរ (មានវីដេអូ)

    ផលិតដោយ៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស

  • គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី កម្ពុជា-ឡាវ-វៀតណាម

    គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី កម្ពុជា-ឡាវ-វៀតណាម

    (ភ្នំពេញ)៖ ប្រធានគណបក្សប្រជាជនកម្ពុជា, អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ បានឯកភាពគ្នាថា ក្នុងសភាពការណ៍បច្ចុប្បន្ន បក្សនិងប្រជាជននៃប្រទេសទាំងបី ត្រូវពង្រឹងនូវសាមគ្គីភាព សហការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក ចាត់ទុកទំនាក់ទំនងរវាងបក្សទាំងបីជាមូលដ្ឋានគ្រឹះសម្រាប់តម្រង់ទិសទំនាក់ទំនងស្អិតរមួតរវាងប្រទេសទាំងបី ពង្រឹងសសរស្តម្ភ លើវិស័យការពារជាតិ និងសន្តិសុខ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការបរទេស ជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ទេសចរណ៍ និងកសិកម្ម ជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន របស់បក្ស រដ្ឋ រណសិរ្ស អង្គការមហាជន និងថ្នាក់ក្រោមជាតិន ប្រទេសទាំងបី ដោយឈរលើមូលដ្ឋាននៃសក្ដានុពល និងភាពខ្លាំងរបស់ប្រទេសនីមួយៗ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជា ស្តីពីការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី កម្ពុជា-ឡាវ-វៀតណាម ដែលចេញផ្សាយនាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ។ សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ជំនួបកំពូលរវាង ឯកឧត្តម ង្វៀន ហ៊ូចុង អគ្គលេខាធិការន គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម ថងលុន ស៊ីសុលីត អគ្គលេខាធិការនៃគណៈកម្មាធិការ…

  • ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖មន្ទីររៀបចំដែនដី បណ្តារាជធានី-ខេត្ត ត្រូវពិនិត្យលទ្ធភាព ចុះបញ្ជីអគារសហកម្មសិទ្ធិ ដីធ្លីដែលនៅសេសសល់ ជូនប្រជាពលរដ្ឋ

    ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖មន្ទីររៀបចំដែនដី បណ្តារាជធានី-ខេត្ត ត្រូវពិនិត្យលទ្ធភាព ចុះបញ្ជីអគារសហកម្មសិទ្ធិ ដីធ្លីដែលនៅសេសសល់ ជូនប្រជាពលរដ្ឋ

    (ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានមានប្រសាសន៍ថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីតាមបណ្តារាជធានី-ខេត្ត ត្រូវពិនិត្យលទ្ធភាពដើម្បីរៀបចំចុះបញ្ជីអគារសហកម្មសិទ្ធិ និងពន្លឿនការចុះបញ្ជី ដីធ្លីដែលនៅសេសសល់ ជូនប្រជាពលរដ្ឋដែលជាតម្លៃនៃទុនវិនិយោគ។ ជាមួយគ្នានេះ ត្រូវគិតគូរបញ្ចូលសេវាសាធារណៈចាំបាច់ របស់ច្រកចេញចូលតែមួយ ជាបណ្តើរៗទៅក្នុងប្រព័ន្ធឌីជីថល ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាលឿនរហ័ស និងជឿទុកចិត្តបាន។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា ចំពោះ កិច្ចការរៀបចំនគរូបនីយកម្មនៅខេត្តសៀមរាប ត្រូវពិនិត្យមើលការរៀបចំក្រុងយើងអោយឆ្លើយតបទៅនឹងប៉ូលសេដ្ឋកិច្ចវប្បធម៌ និងទេសចរណ៍ ដែលជាខឿនទ្រទ្រង់សេដ្ឋកិច្ចរបស់ខេត្ត និងគិតគូរយ៉ាងណាអោយប្រជាជនអាចរស់នៅបានសុខដុមរមនា ទទួលផ្លែផ្កាពីផែនការរៀបចំទីក្រុងមួយនេះ ។ ការលើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយ៍កម្ម និងសំណង់ កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំជីវភាពរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារ និងទិសដៅអនុវត្តការងារបន្តរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប ៕ ដោយ ៖ ង៉ាន់…

  • វីដេអូ៖ ស្វាយរៀងមុននឹងមានថ្ងៃនេះ

    ដើម្បីជ្រាបច្បាស់សូមតាមដានទាំងសូមគ្នា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ដំណើរកម្ពុជា #Cambotory #Oligation #កាតព្វកិច្ច #SamdachTechoHunSen #សម្ដេចតេជោ #CambodiaHistory Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media