-
ក្រសួងព័ត៌មានក្នុងអាណត្តិទី៧ នេះនឹងផ្តោតសំខាន់លើការធ្វើទំនើបកម្មស្ថាប័ន

ភ្នំពេញ៖ «ក្រសួងព័ត៌មានក្នុងអាណត្តិទី៧ នេះនឹងផ្តោតសំខាន់លើការធ្វើទំនើបកម្មស្ថាប័ន រដ្ឋបាលទំនើប និងការពង្រឹងគុណភាពនៃសារព័ត៌មាននៅកម្ពុជាតាមរយៈការបង្កើតឱ្យមានការបណ្តុះបណ្តាលវិក្រឹត្យការវិជ្ជាជីវៈសារព័ត៌មានដើម្បីបង្កើតធនធានមនុស្សក្នុងវិស័យនេះ និងការពង្រឹងការ អនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដើម្បីធ្វើឱ្យវិស័យសារព័ត៌មាននៅកម្ពុជាកាន់តែល្អប្រសើរថែមទៀត»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងអំឡុងជំនួបពិភាក្សាការងារនិងការចូលជួបសម្តែងការគួរសមរបស់លោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសារព័ត៌មាន ដើម្បីពង្រឹងគុណភាពអត្ថបទដែលផ្សព្វផ្សាយជូនសាធារណជន ពោលគឺធ្វើយ៉ាងណាឱ្យអត្ថបទដែលផ្សព្វផ្សាយមានគុណភាព និងផ្តល់ផលប្រយោជន៍ច្រើនសម្រាប់សាធារណជនជាអ្នកអាន អ្នកទស្សនា។ ក្នុងន័យនេះ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងព័ត៌មាននឹងរៀបចំបើកវគ្គបណ្តុះបណ្តាលធនធានមនុស្សលើជំនាញសារព័ត៌មាននេះជូនមន្ត្រីដែលកំពុងបម្រើការងារក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងក៏ស្វាគមន៍ផងដែរ អ្នកសារព័ត៌មាននានាដែលមានបំណងចង់បង្កើនសមត្ថភាពរបស់ខ្លួន ឬបំប៉នបន្ថែមនូវជំនាញខ្លួន។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងផងដែរថាការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានត្រឹមត្រូវគឺជាអាវក្រោះការពារអ្នកសារព័ត៌មាន និងធ្វើឱ្យវិស័យសារព័ត៌មានកាន់តែមានការរីកចម្រើន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនដល់តំណាងអង្គការយូណេស្កូនៅកម្ពុជាពីអាទិភាពរបស់ក្រសួងព័ត៌មានទាក់ទងនឹងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលជនអគតិមួយចំនួនបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដើម្បីផ្សព្វផ្សាយបំពុលសង្គម។ លោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា បានចែករំលែកទស្សនៈជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសន្យាថាចូលរួមសហការជាមួយក្រសួងព័ត៌មានដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាការពង្រឹងការគោរពនិងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងចូលរួមសហការការងារផ្សេងៗទៀត៕ ប្រភព…
-
កម្ពុជា-ឥណ្ឌាពង្រឹងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងបណ្តុះបណ្តាលធនធាន មនុស្សក្នុងវិស័យព័ត៌មាន

ភ្នំពេញ៖ កម្ពុជានិងឥណ្ឌាប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចការងារផ្សព្វផ្សាយព័ត៌មាននិងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មាន។ គួរបញ្ជាក់ថា:ការប្តេជ្ញានេះធ្វើឡើងនៅក្នុងកិច្ចពិភាក្សាការងាររវាងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។ ភាគីទាំងពីរបានផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយព័ត៌មាន រវាងស្ថាប័នព័ត៌មានជាតិ រួមមានទូរទស្សន៍ជាតិកម្ពុជា TVK វិទ្យុជាតិកម្ពុជា RNK និង ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP ជាមួយទូរទស្សន៍ជាតិរបស់ឥណ្ឌា។ នៅក្នុងឱកាសនៃកិច្ចពិភាក្សាការងារនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា បានជម្រាជូនលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាពីកិច្ចការងារអាទិភាពមួយចំនួនរបស់ក្រសួងព័ត៌មានសម្រាប់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដោយក្នុងនោះគឺការធ្វើទំនើបកម្មស្ថាប័នក្រសួង ដោយពង្រឹងប្រសិទ្ធភាពស្ថាប័ន គុណភាព និងប្រសិទ្ធភាពការងារ ព្រមទាំងការធ្វើបច្ចុប្បន្នភាពឡើងវិញនូវលិខិតបទដ្ឋានគតិយុត្ត និងការពង្រឹងសមត្ថភាពបច្ចេកទេសរបស់មន្ត្រីនៃអគ្គនាយកដ្ឋានចំណុះក្រសួងសំដៅសម្រេចឱ្យបាននូវចក្ខុវិស័យធ្វើឱ្យក្រសួងព័តមានទៅជាស្ថាប័ន ទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយបុរេសកម្ម សកម្ម មានគុណភាព និងប្រសិទ្ធភាព។ ក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានស្នើឱ្យភាគីឥណ្ឌាជួយ ក្រសួង ព័ត៌មាន លើការ បណ្តុះបណ្តាលធនធានមនុស្សរបស់មន្ត្រីក្រសួងព័ត៌មាន លើផ្នែក ជំនាញព័ត៌មាន និងសោតទស្សន៍ ព្រមទាំងស្នើសុំឥណ្ឌាគាំទ្រផ្នែកបច្ចេកទេសលើការជួយរៀបចំប្រពន្ធ័ Digital ដែលមានសុវត្ថិភាពល្អ ដើម្បីធ្វើការដាក់បញ្ជូលហ្វីលរូបថត ឯកសារសំខាន់ៗ ចាស់ៗ ស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា…
-
នាយករដ្ឋមន្រ្តីកម្ពុជា អះអាងនឹងបន្តគាំទ្រជ្រោមជ្រែងដល់ប្រទេសទីម័រឡេស្តបន្ថែមទៀត សម្រាប់ដំណើរការនៃការរៀបចំខ្លួនចូលជាសមាជិកអាស៊ាន ឱ្យបាននាពេលខាងមុខ

ភ្នំពេញ៖ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាល្ងាចថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣, នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ កម្ពុជា ជម្រាបជូន ឯកឧត្តម កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmão) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ថា កម្ពុជា នឹងបន្តគាំទ្រជ្រោមជ្រែងដល់ប្រទេសទីម័រឡេស្តបន្ថែមទៀត ជាពិសេស សម្រាប់ដំណើរការនៃការរៀបចំខ្លួនចូលជាសមាជិកអាស៊ាន ឱ្យបាននាពេលខាងមុខ ។ នៅក្នុងជំនួបនេះ ឯកឧត្តម កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ បានសម្តែងនូវការអបអរសាទរយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជា នាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ។ ឯកឧត្តម ក៏បានផ្តាំផ្ញើនូវការសួរសុខទុក្ខជូនចំពោះ សម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែល ឯកឧត្តម តែងចាត់ទុកជាបងប្អូនដ៏គួរឱ្យគោរព ។…
-
នាយករដ្ឋមន្ត្រីកម្ពុជា-ចិន ចង់បង្កើត នឹងបង្កើនឧត្តមប្រយោជន៍បន្ថែមទៀតសម្រាប់ប្រជាជាតិទាំងពីរ ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ទៅកាន់ប្រទេសចិន នាពេលខាងមុខ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា-ចិន បានគូសបញ្ជាក់ពីគោលបំណងចង់បង្កើត និងបង្កើនឧត្តមប្រយោជន៍បន្ថែមទៀត សម្រាប់ប្រជាជាតិទាំងពីរ តាមរយៈយន្តការនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នា ដោយឈរលើចំណងមិត្តភាពដ៏រឹងមាំ និងស្អិតរមួត ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីររំពឹងថា នឹងបន្តកិច្ចពិភាក្សាជាមួយគ្នាបន្ថែមទៀត នៅក្នុងដំណើរទស្សនកិច្ចរបស់ សម្ដេចធិបតី ទៅកាន់ប្រទេសចិន នាពេលដ៏ខ្លីខាងមុខនេះ ។ នេះបើតាមខ្លឹមសារនៃជំនួបសម្ដែងការគួរសម រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ។ នៅក្នុងជំនួបនេះ ឯកឧត្តម លី ឈាង បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្ដៅចំពោះ សម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា និងបានផ្តាំផ្ញើនូវការសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង និង រូបឯកឧត្តមផ្ទាល់…
-
GPO 48: ភូមិសាស្រ្តនយោបាយ៖ រដ្ឋប្រហារយោធាចេញពីប្រទេសនីហ្សេមកដល់ប្រទេសហ្កាបុងបានឆ្លុះបញ្ចាំងពីការសាបរលាបឥទ្ធិពលពីប្រទេសលោកខាងលិច ក្នុងទ្វីបអាហ្រ្វិក

ប្រធានបទ ៖ រដ្ឋប្រហារយោធាចេញពីប្រទេសនីហ្សេមកដល់ប្រទេសហ្កាបុងបានឆ្លុះបញ្ចាំងពីការសាបរលាបឥទ្ធិពលពីប្រទេសលោកខាងលិច ក្នុងទ្វីបអាហ្រ្វិក វគ្គទី១ ៖ តើការដឹកនាំតាមរបៀបរបបចាស់នៅក្នុងប្រទេសហ្កាបុងត្រូវបានបញ្ចប់ហើយ ?វគ្គទី២ ៖ តើខ្សែសង្វាក់រដ្ឋប្រហារកំពុងរីករាលដាលក្នុងទ្វីបអាហ្រ្វិក ?វគ្គទី៣ ៖ តើមូលហេតុដែលនាំឱ្យវាយោរដ្ឋប្រហារបោកបក់មកលើទ្វីបអាហ្រ្វិក ?
-
នាយករដ្ឋមន្រ្តីកម្ពុជា ជម្រាបសាស្រ្តាចារ្យ ក្លូស ស្វប់ ពីលទ្ធភាពបន្ស៊ីគ្នា រវាងរបៀបវារៈវេទិកាសេដ្ឋកិច្ចពិភពលោក និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ត្រង់ការអភិវឌ្ឍវិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឌីជីថល

(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម នៅព្រឹកថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ចំពោះបំណងរបស់លោកសាស្រ្តាចារ្យ ក្លូស ស្វប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងតំបន់អាស៊ាន ក៏ដូចជាកម្ពុជាផ្ទាល់ ។ សម្តេចធិបតី ក៏បានលើកឡើងអំពីសង្គតិភាព និងលទ្ធភាពបន្ស៊ីគ្នាបានរវាងរបៀបវារៈនៃវេទិកាសេដ្ឋកិច្ចពិភពលោក និង យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ជាពិសេស ត្រង់ការអភិវឌ្ឍវិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ។ នៅក្នុងជំនួបនេះដែរ លោកសាស្រ្តាចារ្យ ក្លូស ស្វប់ ស្ថាបនិក បានអបអរសាទរចំពោះសម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងបានផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក ជូនចំពោះសម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។ ជាកិច្ចឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរ និងការសួរសុខទុក្ខនេះ, និងបានថ្លែងអំណរគុណផងដែរ ចំពោះដំណើរទស្សនកិច្ចរបស់ លោកសាស្រ្តាចារ្យ មកកម្ពុជា កាលពីឆ្នាំទៅ នាអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន…
-
ភរិយានាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមកម្មវិធីសម្រាប់ភរិយាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្តាប្រទេសអាស៊ាន និងដៃគូ អាស៊ាន

(ភ្នំពេញ)៖ ក្នុងឱកាស នៃការអញ្ជើញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី43 និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃទី៦កញ្ញា លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ភរិយាដ៏ឧត្តុង្គឧត្តម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកជំទាវ Wan Azizah Wan Ismail ភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកជំទាវ Liza Araneta Marcos ភរិយាឯកឧត្តមប្រធានាធិបតីហ្វីលីពីន លោកជំទាវភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ លោកជំទាវ Ho Ching ភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីសឹង្ហបុរី លោកជំទាវ Yuko Kishida ភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន លោកជំទាវ Sheikh Hasina ភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីបង់ក្លាដែស លោកជំទាវ Kim Keon-Hee ភរិយាឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ លោកជំទាវ Jodie Haydan ភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីអូស្រ្តាលី…
-
មេដឹកនាំកម្ពុជា-ព្រុយណេ ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ លើការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ការផ្សារភ្ជាប់វិស័យឯកជន តាមរយៈសភាពាណិជ្ជកម្ម និងការគាំទ្រអនុវត្តយន្តការសន្ទនាទ្វេភាគី រវាងរដ្ឋមន្រ្តីការបរទេសទាំងពីរ

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំកម្ពុជា និងព្រុយណេដារូស្សាឡាម បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ការផ្សារភ្ជាប់វិស័យឯកជនតាមរយៈសភាពាណិជ្ជកម្ម និងការគាំទ្រអនុវត្តយន្តការសន្ទនាទ្វេភាគីរវាងរដ្ឋមន្រ្តីការបរទេសទាំងពីរ ។ នេះបើយោងតាមខ្លឹមសារនៃជំនួបនាព្រឹកថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (His Majesty Sultan Haji Hassanal Bolkiah Mu’izzadin Waddaulah) ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម ។ នៅក្នុងជមនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះជំនួបនេះ និងបាននាំការសួរសុខទុក្ខយ៉ាងកក់ក្តៅពីសំណាក់សម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្វាយជូនចំពោះព្រះចៅស៊ុលតង់ ផងដែរ។ សម្តេចធិបតី បានលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងព្រុយណេ ជាពិសេស ក្នុងទិដ្ឋភាព នៃវិស័យការពារជាតិ ដែលសម្តេចធិបតី បានធ្វើទស្សនកិច្ចមកកាន់ព្រុយណេ កាលពីសម្តេចធិបតី នៅជាមេបញ្ជាការកងទ័ពជើងគោក ។ ជាកិច្ចឆ្លើយតប…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយ ព្រះមហាក្សត្រ ព្រុយណេដារ៉ូសាឡាម

(ភ្នំពេញ)៖ ក្នុងពេលកំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នាព្រឹកថ្ងៃពុធទី៦ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (His Majesty Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah) ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីការបរទេសនៃព្រុយណេដារ៉ូសាឡាម ៕ ដោយ ៖ វណ្ណលុក
