Category: នយោបាយ

  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០៧ កញ្ញា ២០២៣ (មានវីដេអូ)

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី០៧ កញ្ញា ២០២៣ (មានវីដេអូ)
  • ចំណុចសំខាន់បី ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើកឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៦

    ចំណុចសំខាន់បី ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើកឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៦

    (ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនូវបីចំណុចសំខាន់ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៦ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។ បីចំណុចសំខាន់ រួមមាន៖ ១. កម្ពុជាទទួលស្គាល់ផលប្រយោជន៍រួម នៃទំនាក់ទំនងល្អ ក្នុងអំឡុងពេលជិត ៣ទស្សវត្សរ៍ រវាងចិន និងអាស៊ាន។ ចំពោះប្រទេសកម្ពុជា, គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) បានផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ជាពិសេសក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដូចមានផ្លូវលឿន ភ្នំពេញ-ព្រះសីហនុ ដែលជាសមិទ្ធផលនៃគំនិតផ្តួចផ្តើមនេះ ជាឧទាហរណ៍ស្រាប់។ ២. សម្ដេចធិបតី បានកត់សម្គាល់អំពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច នៅមានកម្រិតទាបនៅឡើយ បើធៀបនឹងកម្រិតមុនពេលមានវិបត្តិកូវីដ-១៩។ ក្នុងន័យនេះ, សម្ដេចធិបតី បានសង្កត់ធ្ងន់ពីភាពចាំបាច់ដែលអាស៊ានត្រូវជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃសេចក្ដីថ្លែងការណ៍អាស៊ាន- ចិន ស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍។ ៣. សម្ដេចធិបតី ក៏បានបញ្ជាក់ជូនកិច្ចប្រជុំកំពូលអាស៊ាន-ចិន អំពីដំណើរទស្សនកិច្ចរបស់ សម្ដេចធិបតី ទៅកាន់ទីក្រុងណាននីង ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ (CAEXPO )…

  • សម្ដេចធិបតី ហ៊ុន ម៉ា ណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-កូរ៉េ លើកទី២៤ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី

    សម្ដេចធិបតី ហ៊ុន ម៉ា ណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-កូរ៉េ លើកទី២៤ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ លើកទី២៤ ដែលកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីប្រធានាធិបតី នៃប្រទេសកូរ៉េខាងត្បូង ថ្នាក់ដឹកនាំអាស៊ាន និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត៕ ដោយ ៖ វណ្ណលុក

  • ឱកាសការងារថ្មីជាង ២០០កន្លែង នឹងផ្តល់ដល់យុវជន នៅក្នុង “កិច្ចសម្ភាសការងារ” របស់ NEA ស្អែកនេះ

    ឱកាសការងារថ្មីជាង ២០០កន្លែង នឹងផ្តល់ដល់យុវជន នៅក្នុង “កិច្ចសម្ភាសការងារ” របស់ NEA ស្អែកនេះ

    ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២៣ ស្អែកនេះ ក្រុមហ៊ុនធំៗចំនួន ៤ នឹងផ្តល់ឱកាសការងារចំនួន ២០៧ កន្លែង សម្រាប់ សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងកម្មវិធី “កិច្ចសម្ភាសការងារ” ដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ភ្លាមៗជាមួយ តំណាងក្រុមហ៊ុនទាំង ៤ បាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កញ្ញា សូរសៀង សុម៉ាលី ប្រធានផ្នែកជ្រើសរើសបុគ្គលិក នៃក្រុមហ៊ុន FWD Insurance លើកឡើងថា នេះជាលើកទី១ ដែលក្រុមហ៊ុនចូលរួមជាមួយនឹង NEA ទាំងវេទិកាការងារ និងពិព័រណ៌ការងារថ្នាក់ជាតិដែលនឹងរៀបចំនាពេលខាងមុខនេះ។ តំណាងក្រុមហ៊ុន FWD រូបនេះ បន្តថា កញ្ញាពិតជាសប្បាយរីករាយក្នុងការសហការជាមួយនឹង…

  • រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ដឹកនាំកិច្ចប្រជុំការធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចរបស់មូលនិធិជាតិជំនួយសង្គម

    រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ដឹកនាំកិច្ចប្រជុំការធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចរបស់មូលនិធិជាតិជំនួយសង្គម

    ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញដឹកនាំកិច្ចប្រជុំការធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចរបស់មូលនិធិជាតិជំនួយសង្គម នៅទីស្តីការក្រសួង នាព្រឹកថ្ងៃ ទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ។ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គមបានលើកឡើងថា តាមរយៈអនុក្រឹត្យលេខ ៦៨ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ម.ជ.ជ ស្ថិតនៅក្នុងអាណាព្យាបាលបច្ចេកទេស គឺក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ មូលនិធិជាតិជំនួយសង្គមមានរចនាសម្ព័ន្ធ÷ នាយកដ្ឋានចំនួន៥ និងអង្គភាពសវនកម្មផ្ទៃក្នុង សាខាម.ជ.ជ រាជធានី-ខេត្ត មានមន្ត្រីកំពុងបម្រើការងារសរុបចំនួន ២៩៦នាក់ (ស្រី ១១៩នាក់) ក្នុងនោះបុគ្គលិកជាប់កិច្ចសន្យាចំនួន ១៤២នាក់។ មូលនិធិជាតិជំនួយសង្គមមានភារកិច្ចគ្រប់គ្រង និងចាត់ចែងកម្មវិធីជាតិជំនួយសង្គមនិងរបបសន្តិសុខ គ្រប់គ្រងនិងចាត់ចែងកម្មវិធីជាតិជំនួយសង្គមផ្សេងទៀតដែលកំណត់ដោយបទដ្ឋានគតិយុត្តដោយឡែក គ្រប់គ្រងនិងចាត់ចែងថវិកាសម្រាប់ការអនុវត្តកម្មវិធីនិងរបបស្ថិតនៅក្រោមសមត្ថកិច្ចរបស់ម.ជ.ជ ដែលហិរញ្ញប្បទានដោយថវិការដ្ឋ ដៃគូអភិវឌ្ឍន៍ និងពីប្រភពស្របច្បាប់ផ្សេងៗ ធានាបើកផ្តល់តាវកលិកទាំងឡាយសម្រាប់អត្ថហកក្រោមកម្មវិធី និងរបបក្រោមសមត្ថកិច្ចរបស់ម.ជ.ជ ធានាការអនុវត្តលក្ខខណ្ឌកម្មវិធី និងរបបក្រោមសមត្ថកិច្ចរបស់ម.ជ.ជ…

  • ឯកឧត្តម ប្រាក់ សោភ័ណ ត្រូវបានតែងតាំងជាប្រធានថ្មី នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

    ឯកឧត្តម ប្រាក់ សោភ័ណ ត្រូវបានតែងតាំងជាប្រធានថ្មី នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

    សៀមរាប៖ នៅក្នុងអាណត្តិទី៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចតែងតាំង ឯកឧត្តម ប្រាក់ សោភ័ណ ជាប្រធាន, អនុប្រធានអចិន្ត្រៃយ៍១រូប អនុប្រធាន ២រូប ហេរញ្ញិក ១រូប និងសមាជិក សមាជិកាសរុបចំនួន ១៣រូប ព្រមទាំងសមាជិកបម្រុង ២រូប តាមសេចក្តីសម្រេចលេខ ០១ កក្រក.ធធ.ចត ចុះថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៣ ។ ពិធីប្រកាសទទួលស្គាល់នេះរៀបចំឡើង ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ ។ សូមបញ្ជាក់ថា សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងបន្ទាប់ពី ឯកឧត្តម ទៀ សីហា…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រធាន មូលនិធិ W-FOUNDATION ជួបពិភាក្សា ការងារជាមួយគ្នា ពីការឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ និងកិច្ចការពារ បរិស្ថាន

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រធាន មូលនិធិ W-FOUNDATION ជួបពិភាក្សា ការងារជាមួយគ្នា ពីការឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ និងកិច្ចការពារ បរិស្ថាន

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២៣ បានអនុញ្ញាតឱ្យលោក Wook LEE ស្ថាបនិក និងជាប្រធាន មូលនិធិ W-FOUNDATION ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ និងកិច្ចការពារបរិស្ថាន។ ក្នុងជំនួបនោះ លោក Wook LEE បានជម្រាប ឯកឧត្តមរដ្ឋមន្ត្រី អំពីសកម្មភាពការងាររបស់មូលនិធិ W-FOUNDATION ក្នុងនាមជាដៃគូផ្លូវការរបស់ លេខាធិការដ្ឋាន អនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ដោយបានចូលរួមយ៉ាងសកម្មក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការរៀបចំព្រឹត្តិការណ៍សំខាន់ៗនៅក្នុងសន្និសិទសហប្រជាជាតិស្តីពីការប្រែប្រួលអាការធាតុ។ សូមបញ្ជាក់ថា មូលនិធិ W-FOUNDATION មានបំណងសហការជាមួយនឹងក្រសួងបរិស្ថានលើសកម្មភាពកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ឥណទានកាបូន ហិរញ្ញប្បទានបៃតង និងការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ ។ ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានស្វាគមន៍មូលនិធិ W-FOUNDATIONក្នុងកិច្ចសហការលើកកម្ពស់ការចូលរួមពីវិស័យឯកជនលើកិច្ចការពារបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមបានគូសបញ្ជាក់អំពីបេសកកម្មរបស់ក្រសួងបរិស្ថានក្នុងការ អនុវត្តគោលនយោបាយបញ្ចកោណលើវិស័យបរិស្ថាន ក្នុងនោះរួមមាន ការឆ្លើយតបទៅនឹងការ ប្រែប្រួលអាកាសធាតុ…

  • រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ដឹកនាំកិច្ចប្រជុំ ស្តីពីការបែងចែកភារកិច្ចថ្នាក់ដឹកនាំក្រសួង

    រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ដឹកនាំកិច្ចប្រជុំ ស្តីពីការបែងចែកភារកិច្ចថ្នាក់ដឹកនាំក្រសួង

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានដឹកនាំកិច្ចប្រជុំក្នុងគោលដៅបែងចែកភារកិច្ច និងរបៀបរបបការងារជូនថ្នាក់ដឹកនាំក្រសួង កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។ ឯកឧត្តមបណ្ឌិត ចាយ បូរិន បានថ្លែងថា ការបែងចែកភារកិច្ចច្បាស់លាស់ជូនថ្នាក់ដឹកនាំក្រសួង ដែលរាប់ចាប់ពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទៅតាមចំណេះជំនាញ និងសមត្ថភាព ពិតជាមានសារៈសំខាន់ណាស់ ក្នុងការធានាឲ្យបាននូវប្រសិទ្ធភាព គុណភាព និងតម្លាភាព ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្មរបស់ ក្រសួងធម្មការ និងសាសនា តាមរាជធានី ខេត្ត ស្របតាមគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ ដែលបានដាក់ចេញដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ កម្ពុជា ។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា វិស័យព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ បានដើរតួនាទីជាសេនាធិការយ៉ាងសំខាន់ នៅក្នុងការស្តារនិងអភិវឌ្ឍន៏ប្រទេសជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ ក្នុងនោះដើម្បីបង្កើនគុណភាពការងារ ដំណើរការទៅយ៉ាងរលូន គឺចំបាច់ណាស់ត្រូវបែងចែកភារកិច្ចជូនថ្នាក់ដឹងនាំក្រសួឲ្យបានច្បាស់លាស់បន្ថែមលើកការងារបច្ចុប្បន្ន ដែលត្រូវអនុវត្តនៅក្នុងអាណិត្តថ្មីទី៧នេះ ។ ក្នុងឱកាសសំណេះសំណាល និងបែងចែកភារកិច្ចភារកិច្ចដល់ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា…

  • សម្ដេចធិបតី ហ៊ុន ម៉ា ណែត អញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក

    សម្ដេចធិបតី ហ៊ុន ម៉ា ណែត អញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក

    ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទានឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកសាស្ត្រាចារ្យ ក្លូស ស្វប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិ វេទិកាសេដ្ឋកិច្ចពិភពលោក ៕ ដោយ ៖ វណ្ណលុក

  • រដ្ឋមន្ត្រីមហាផ្ទៃ៖ យើងត្រូវរួមគ្នាធ្វើឱ្យកម្ពុជាក្លាយជាប្រទេសឌីជីថល

    រដ្ឋមន្ត្រីមហាផ្ទៃ៖ យើងត្រូវរួមគ្នាធ្វើឱ្យកម្ពុជាក្លាយជាប្រទេសឌីជីថល

    សៀមរាប៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា បច្ចុប្បន្ននេះ ប្រទេសនៅក្នុងពិភពលោកកំពុងតែមានការអភិវឌ្ឍន៍ជឿនលឿនផ្នែកបច្ចេកវិទ្យា ។ ដូចនេះប្រទេសកម្ពុជា ក៏កំពុងតែធ្វើការអភិវឌ្ឍផ្នែកបច្ចេកវិទ្យានេះដែរ ដែលនៅថ្ងៃអនាគតយើងចង់ប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសឌីជីថល ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបែបនេះ នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាស ឯកឧត្តម ប្រាក់ សោភ័ណ ចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប ជំនួសឯកឧត្តម ទៀ សីហា ដែលត្រូវបានឡើងមុខតំណែងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ។ ឯកឧត្តម បានលើកឡើងថា ការប្រែក្លាយទៅជាប្រទេសឌីជីថល យើងត្រូវការប្រើកត្តាពីរសំខាន់ ទី១ កត្តាសម្ភារៈ ទី២ កត្តាធនធានមនុស្ស ឬបុគ្គល ដែលជាកត្តាទី២នេះ នឹងផ្ដល់ឱកាសជាអាទិភាពសម្រាប់ជ្រើសរើសមន្ត្រីរាជការផ្នែកឌីជីថលនាពេលខាងមុខឆាប់ៗនេះ។ ឯកឧត្តម ក៏បានលើកឡើងផងដែរ អំពីការស្នើសុំទៅឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្របសម្រួលការផ្ទេរកម្មសិទ្ធិដីធ្លីពីឪពុកម្តាយមកកូនតាមប្រព័ន្ធឌីជីថល ដោយប្រើពេលយ៉ាងយូ ០៥នាទី ដោយមិនអស់ថវិកាអ្វីទាំងអស់…