Category: នយោបាយ

  • អនុស្សរណៈយោគយល់គ្នាចំនួន៣ ត្រូវបានចុះហត្ថលេខា ក្រោមអធិបតី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និង ឯកឧត្តម ស៊ាន បូរ៉ាន

    អនុស្សរណៈយោគយល់គ្នាចំនួន៣ ត្រូវបានចុះហត្ថលេខា ក្រោមអធិបតី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និង ឯកឧត្តម ស៊ាន បូរ៉ាន

    ភ្នំពេញ៖ អនុស្សរណៈយោគយល់គ្នាចំនួន៣ ត្រូវបានចុះហត្ថលេខាក្រោម ក្នុងនោះរួមមាន អនុស្សរណៈយោគយល់គ្នារវាងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិនជាមួយទស្សនាវដ្តីពិភពលោកសហសម័យចិនសម្រាប់ឆ្នាំ២០២៣-២០២៥, អនុស្សរណៈយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ CIIC International Education Technology (Beijing) Co.,Ltd ស្តីអំពីអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) និងអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យា និងធុរកិច្ចប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការផ្លាស់ប្តូរនិស្សិត និងបុគ្គលិកអប់រំ ក៏ដូចជាការស្រាវជ្រាវរួមគ្នា ដើម្បីផលប្រយោជន៍ទៅវិញទៅមក ។ ពិធីចុះហត្ថលេខានេះធ្វើឡើង នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារចាយ៉ាស្មាត រាជធានីភ្នំពេញក្រោមវត្តមាន ឯកឧត្តម លីវ ជានឆាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និង ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ ជាមួយគ្នានោះ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងនាមជាបងប្អូន និងអ្នកជិតខាងល្អ ដើម្បីបន្តថែរក្សាទំនាក់ទំនងជិតស្និទ្ធរវាងយុវជននៃប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍នៃសន្តិភាព មិត្តភាព…

  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភា ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការជំនាញទាំង ១០ នៃរដ្ឋសភា

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភា ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការជំនាញទាំង ១០ នៃរដ្ឋសភា

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិករដ្ឋសភា នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋសភា ដែលបានបន្តសម័យប្រជុំ លើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា នីតិកាលទី៧។ បន្ទាប់ពីសម័យប្រជុំរដ្ឋសភា បានរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការនីមួយៗចប់សព្វគ្រប់ហើយ គណៈកម្មការរដ្ឋសភាទាំង១០ បានរៀបចំបោះឆ្នោតផ្ទៃក្នុង តាមគណៈកម្មការនីមួយៗបន្តទៀត ក្នុងការជ្រើសតាំងលេខាធិការនៃគណៈកម្មការ។ ក្នុងនោះ គណៈកម្មការជំនាញរដ្ឋសភានីមួយៗដឹកនាំដោយប្រធានមួយរូប អនុប្រធានមួយរូប មានលេខាធិការគណៈកម្មការមួយរូប និងមានសមាជិកចំនួន៦រូប។ គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា មានដូចជា៖ ដោយ ៖ វណ្ណលុក

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមអាហារពេលព្រឹកការងារ ជាមួយនាយករដ្ឋមន្ត្រី វៀតណាម និង ឡាវ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមអាហារពេលព្រឹកការងារ ជាមួយនាយករដ្ឋមន្ត្រី វៀតណាម និង ឡាវ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមអាហារពេលព្រឹកការងារត្រីភាគីជាមួយ ឯកឧត្តម ផាម មីញជីញ(Pham Minh Chính )នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម សនសៃ ស៊ីផាន់ដន(Sonexay Siphandone )នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ នៅក្នុងជំនួបអាហារពេលព្រឹកការងារនេះ ថ្នាក់ដឹកនាំទាំងបីក៏បានជជែកពិភាក្សាគ្នា យ៉ាងយកចិត្តទុកដាក់ ពីបញ្ហាក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបីឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចាកចេញពីមាតុប្រទេស ឆ្ពោះទៅកាន់ទីក្រុងហ្សការតា សាធារណៈរដ្ឋឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី០៤សីហា ឆ្នាំ២០២៣ ។ នៅក្នុងឱកាសអញ្ជើញដល់ទីក្រុងហ្សាការតា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបជាមួយ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងសុន្ទរកថាគន្លឹះថ្លែងនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិ យោគ អាស៊ាន នៅទីក្រុងហ្សាការតា

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងសុន្ទរកថាគន្លឹះថ្លែងនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិ យោគ អាស៊ាន នៅទីក្រុងហ្សាការតា

    ហ្សាកាតា៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នាល្ងាចថ្ងៃចន្ទ ទី៤ កញ្ញា ២០២៣។

  • ឯកឧត្តម សុខ សូកេន៖ ការពង្រឹងសាមគ្គីភាព ការលើកកម្ពស់សុខុមាលភាពមន្រ្តីរាជការ និងការខិតខំបំពេញការងារ គឺជាការងារអាទិភាពដើម្បីបន្តនិរន្តភាពក្រសួងទេសចរណ៍

    ឯកឧត្តម សុខ សូកេន៖ ការពង្រឹងសាមគ្គីភាព ការលើកកម្ពស់សុខុមាលភាពមន្រ្តីរាជការ និងការខិតខំបំពេញការងារ គឺជាការងារអាទិភាពដើម្បីបន្តនិរន្តភាពក្រសួងទេសចរណ៍

    (ភ្នំពេញ)៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រី នៃក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិសរុបចំនួនប្រមាណ ៣៥០នាក់ នៅថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ទាំងអស់ត្រូវរក្សាឱ្យបាននូវសាមគ្គីភាព និងខិតខំបំពេញការងារ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពការងាររបស់ក្រសួង និងសំដៅសម្រេចឱ្យបាននូវសមិទ្ធផលជាក់ស្តែងនៅក្នុងរយៈពេល ១០០ថ្ងៃនេះ ដែលជាពិសេសផ្ដោតសំខាន់លើការលើកកម្ពស់បរិយាកាសការងារ និងការលើកកម្ពស់សុខុមាលភាពមន្រ្តីរាជការ ក៏ដូចជាការបង្កើន ឱកាសទំនាក់ទំនងរវាងមន្រ្តី និងថ្នាក់ដឹកនាំ ព្រមទាំងការជម្រុញកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ រួមទាំងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ចូលរួមចំណែកទាំងអស់គ្នាក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ជាពិសេសត្រូវពង្រឹងសមត្ថភាព ជំនាញ និងទេព្យកោសល្យរបស់មន្រ្តី ជំរុញប្រសិទ្ធភាពនៃការប្រើប្រាស់នូវវិធីសាស្រ្ត និងបច្ចេកវិទ្យាទំនើបក្នុងប្រតិបត្តិការការងារ។ ឯកឧត្តមរដ្ឋមន្រ្តី ផ្តោតការយកចិត្តទុកដាក់បន្ថែមលើការពង្រឹង និងពង្រីកភាពជាដៃគូក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈការបង្កើនភាពជាដៃគូក្នុងការអភិវឌ្ឍវិស័យ ទេសចរណ៍ប្រកបដោយភាពរស់រវើក និង ឆ្លើយតបទៅនឹងតម្រូវការ នៃការវិវត្តរបស់វិស័យទេសចរណ៍ឱ្យបានទាន់ពេលវេលា។ កិច្ចប្រជុំនេះ បានបង្ហាញពីឆន្ទៈខ្ពស់របស់ឯកឧត្ដមរដ្ឋមន្ត្រីក្នុងការដឹកនាំ និងជំរុញការអភិវឌ្ឍន៍ វិស័យទេសចរណ៍កម្ពុជា តាមរយៈការជំរុញការអនុវត្ដនូវគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត “ បង្កើន៥ ”…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការ អាស៊ាន នៅទីក្រុងហ្សាការតា

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការ អាស៊ាន នៅទីក្រុងហ្សាការតា

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបជាមួយ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការ អាស៊ាន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នារសៀលថ្ងៃចន្ទ ទី៤ ឆ្នាំកញ្ញា ឆ្នាំ២០២៣ ។ សូមរំលឹកថា គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដល់អាកាសយាន្តដ្ឋានអន្តរជាតិ Soekarno-Hatta ទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិ ហើយត្រូវបានទទួលស្វាគមន៍ដោយ ឯកឧត្តម H. Sandiaga Salahuddin Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងច្នៃប្រឌិត អមដំណើដោយ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា តំណាងអចិន្ត្រៃយ៍ ប្រចាំអាស៊ាន និងភារធារីស្តីទី នៃស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី និងបានត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ។ អ្នកនាំពាក្យនាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម មាស សុភ័ណ្ឌ…

  • ទិសដៅចម្បងៗ ៦ចំណុច ដែលមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងមហាផ្ទៃ ត្រូវស្រាក់ដៃគ្នាធ្វើឱ្យសម្រេចបាន

    ទិសដៅចម្បងៗ ៦ចំណុច ដែលមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងមហាផ្ទៃ ត្រូវស្រាក់ដៃគ្នាធ្វើឱ្យសម្រេចបាន

    (ភ្នំពេញ)៖ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងនូវទិសដៅចម្បងៗ ៦ចំណុច ដែលក្រសួងមហាផ្ទៃ ពោលគឺមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវស្រាក់ដៃគ្នាធ្វើឱ្យសម្រេចបានរួមមាន៖ ១.បញ្ហាគ្រឿងញៀន, ២.បញ្ហាចរាចរណ៍, ៣.បញ្ហាចោរកម្មនិងបទល្មើសព្រហ្មទណ្ឌផ្សេងៗ, ៤.បញ្ហាក្រុមក្មេងទំនើង, ៥.បញ្ហាជួញដូរមនុស្សគ្រប់ប្រភេទនិង, ៦.បញ្ហាតាមបណ្ដោយព្រំដែនទាំងគោគនិងទឹក។ ឯកឧត្ដមអភិសន្តិបណ្ឌិត «ខ្ញុំសូម បញ្ជាក់ជូនដោយស្មោះថា ខ្ញុំមកទីនេះ ពុំមែនមកដើម្បីដាក់សម្ពាធណាមួយលើមន្ត្រីទាំងផ្នែកស៊ីវិល នគរបាល និងពន្ធនាគារនោះទេ។ វត្តមានរបស់ខ្ញុំ ដើម្បីរួមគ្នាជាមួយមន្ត្រីទាំងអស់ក្នុងទិសដៅជិះទូកតែមួយ ធ្វើឱ្យក្រសួងមហាផ្ទៃកាន់តែមានកិត្យានុភាព រីកចំរើន រឹងមាំ បានជាឧត្ដមប្រយោជន៍ជូនប្រជាពលរដ្ឋ ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក រហូតដល់ថ្នាក់ប្រធាននាយកដ្ឋាន នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា សមិទ្ធផលចម្បងៗ ដែលក្រសួងមហាផ្ទៃទទួលបានក្នុងរជ្ជកាល សម្ដេចក្រឡាហោម ស ខេង ក្រោមមគ្គទេសក៍សម្ដេចតេជោ ហ៊ុន សែន គឺសុទ្ធតែកើតឡើងពីកម្លាំងរួមទាំងអស់។ ដូច្នេះ…

  • គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដល់ទីក្រុងហ្សាការតា ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣

    គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដល់ទីក្រុងហ្សាការតា ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣

    (ភ្នំពេញ)៖ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដល់អាកាសយាន្តដ្ឋានអន្តរជាតិ Soekarno-Hatta ទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាព ហើយត្រូវបានទទួលស្វាគមន៍ដោយ ឯកឧត្តម H. Sandiaga Salahuddin Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងច្នៃប្រឌិត អមដំណើដោយ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា តំណាងអចិន្ត្រៃយ៍ ប្រចាំអាស៊ាន និងភារធារីស្តីទី នៃស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី និងបានត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី៤-៧ កញ្ញា ២០២៣។ សូមជម្រាបថា ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ផ្ដោតលើការជំរុញចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥ ដែលជាផែនទីចង្អុលផ្លូវមួយដ៏មានសារៈសំខាន់សម្រាប់ការពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅស្វែងរកផលប្រយោជន៍សម្រាប់ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ។ បន្ថែមពីនេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក៏មានការពិភាក្សាដែលផ្ដោតការយកចិត្តទុកដាក់ទៅលើការពូនជ្រុំសហគមន៍អាស៊ានប្រកបដោយបរិយាប័ន ចក្ខុវិស័យវែងឆ្ងាយ នឹងយកប្រជាជនជាស្នូល ដែលជាកម្លាំងដ៏សំខាន់ ដើម្បីសម្រេចបាននៅអាស៊ាន ឆ្នាំ២០៤៥ ផងដែរ…

  • គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន៖ “បន្តពង្រឹងកិច្ចសហបតិបត្តិការឆ្ពោះទៅ ការកសាង​សហគមន៍ ជោគ វាសនា រួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី”

    គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន៖ “បន្តពង្រឹងកិច្ចសហបតិបត្តិការឆ្ពោះទៅ ការកសាង​សហគមន៍ ជោគ វាសនា រួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី”

    ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន បាន ប្រកាសយ៉ាងឧឡារឹកបន្តពង្រឹងកិច្ចសហបតិបត្តិការឆ្ពោះទៅ ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណ បក្សប្រជាជន កម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ។ ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ គណបក្សប្រជាជនកម្ពុជា ឯកឧត្តម លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង អន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅ ព្រះរាជាណាចក្រ កម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តម លីវ ជានឆាវ បានជួបសម្តែងការគួរ សមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្ស ប្រជាជនកម្ពុជា និងចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ព្រមទាំង បានជួប ពិភាក្សា ការងារជាមួយ ឯកឧត្តម ប្រាក់…

  • មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ កម្ពុជា ងាយរងគ្រោះដោយសារ ការប្រែប្រួលអាកាសធាតុ

    មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ កម្ពុជា ងាយរងគ្រោះដោយសារ ការប្រែប្រួលអាកាសធាតុ

    (ភ្នំពេញ)៖ ប្រទេសកម្ពុជា ជាប្រទេសមួយដែលងាយរងគ្រោះ ដោយសារ ការប្រែប្រួលអាកាសធាតុ ហើយជាញឹកញាប់កម្ពុជា បានទទួលរង នូវផលប៉ះពាល់ ពីគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់ព្យុះជាដើម នេះជាការលើឡើង ពីឯកឧត្តម ភាវ សុវទ្ធី អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅក្នុងសិក្ខាសាលាស្តីពី ការបង្កើតបណ្តាញអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន ស្តីពីការប្រែប្រួលអាកាសធាតុ នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ។ ឯកឧត្តម អនុរដ្ឋលេខាធិការ បានបន្តថា ការសិក្សាថ្មីៗនេះ បានបង្ហាញថា ការប្រែប្រួលអាកាសធាតុនឹងអាចកាត់បន្ថយផលិតផល ក្នុងស្រុកសរុបចំនួន ២.៥% នៅឆ្នាំ២០៣០ និងរហូតដល់ ៩.៨% នៅឆ្នាំ២០៥០ ទោះបីជា ការកើនឡើងសីតុណ្ហភាពសកលនៅក្រោម ២អង្សាសែលស៊ុសក៏ដោយ។ ត្រង់ចំណុចនេះ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបន្ថែមថា អាទិភាពចម្បងរបស់កម្ពុជា គឺការកសាងភាពធន់ក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ដើម្បីកាត់បន្ថយនូវផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុលើសុខភាព ហេដ្ឋរចនាសម្ព័ន្ធ និងផលិតភាពកសិកម្មជាដើម។ ឯកឧត្តម ភាវ សុវទ្ធី បានបន្តថា ចាប់តាំងពីឆ្នាំ២០០០មក រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់…