-
ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េនឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅកម្ពុជា

ភ្នំពេញ៖ ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េឯកឧត្តម គឹម ជីនព្យូ និងគណៈ ប្រតិភូជាន់ខ្ពស់រដ្ឋសភាកូរ៉េ នឹងអញ្ជើញ មកបំពេញ ទស្សនកិច្ច ជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ឆាប់ៗខាងមុខនេះ។ អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី ៤ ខែកញ្ញាបានជូនដំណឹងថា តបតាម ការអញ្ជើញរបស់ សម្តេចមហារដ្ឋសភាធិការ ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តម គឹម ជីន លូ (Kim Jin Pyo) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នឹងដឹកនាំគណៈ ប្រតិភូ ជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា។ នៅក្នុងកំលុងពេលនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ គ្រោងនឹងមានកម្មវិធីជួបជាមួយថ្នាក់ដឹកនាំ ជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា ជាអាទិ៍៖ សេចក្តីជូនដំណឹងដដែលបានឱ្យដឹងទៀតថានៅក្នុងដំណើរទស្សនកិច្ចនេះដែរគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ នឹងអញ្ជើញដាក់…
-
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម លីវ ជានឆាវ (Liu Jinchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន នៅព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមាន៧មករា រាជធានីភ្នំពេញ ។ សូមរំលឹកថា ឯកឧត្តម លីវ ជានឆាវ (LIU Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា អនុញាតិឱ្យចូលជួបពិភាក្សាការងារ កាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។ សម្ដេចមហាបវរធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងជ្រាលជ្រៅ ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម លីវ ជានឆាវ ដែលឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាង បក្ស និង រដ្ឋ នៃប្រទេសទាំងពីរ ។ ឯកឧត្តម លីវ ជានឆាវ ក៏បានលើកឡើងអំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះកម្ពុជា…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមក្នុងកិច្ចប្រជុំ កំពូល អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅឥណ្ឌូនេស៊ី

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជា ណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅរដ្ឋធានីហ្សាការតា ពីថ្ងៃទី ០៤ ដល់ទី០៧ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រធា នប្តូរវេន អាស៊ានឆ្នាំនេះ។ ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់អ្នកយកព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញឲ្យដឹងថា កិច្ចប្រជុំនេះ ផ្ដោតលើការជំរុញចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥ ដែលជាផែនទីចង្អុលផ្លូវមួយដ៏មានសារៈសំខាន់សម្រាប់ការពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅស្វែងរកផលប្រយោជន៍សម្រាប់ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ។ បន្ថែមពីនេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក៏មានការពិភាក្សាដែលផ្ដោតការយកចិត្តទុកដាក់ទៅលើការពូនជ្រុំសហគមន៍អាស៊ានប្រកបដោយបរិយាប័ន ចក្ខុវិស័យវែងឆ្ងាយ នឹងយកប្រជាជនជាស្នូល ដែលជាកម្លាំងដ៏សំខាន់ ដើម្បីសម្រេចបាននៅអាស៊ាន ឆ្នាំ២០៤៥ ផងដែរ ។ នៅក្នុងកិច្ចប្រជុំនេះក៏មានរបៀបវារៈសំខាន់ៗមួយចំនួនរួមមាន៖ កិច្ចព្រមព្រៀងជាឯកឆ័ន ៥ ចំណុចស្ដីពីមីយ៉ាន់ម៉ា, សេចក្ដីសម្រេចផ្សេងៗទៀតរបស់ថ្នាក់ដឹកនាំអាស៊ាន ហើយថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សាទៅលើទស្សនៈវិស័យអាស៊ានស្ដីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងផ្លាស់ប្ដូរទស្សនៈស្ដីពីបញ្ហាតំបន់…
-
ចិន អរគុណកម្ពុជាចំពោះការបន្តអនុវត្តការទូតមេត្រីភាព ដែលជាឆន្ទៈដ៏មុតមាំនៃការកសាងឱ្យបាននូវសហគមន៍ជោគវាសនារួម ចិន-កម្ពុជា

ភ្នំពេញ៖ ចិន បានប្រកាសគាំទ្រដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងប្តេជ្ញាជំរុញការអនុវត្តគំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការគ្រប់រូបភាព ឱ្យទទួលបានជោគជ័យ។ ជាមួយនេះ ភាគីចិន ក៏សម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបន្តអនុវត្តការទូតមេត្រីភាពចំពោះចិន ។ នេះគឺជាឆន្ទៈដ៏មុតមាំនៃការកសាងឱ្យបាននូវសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ ដែលប្រទេសទាំងពីរជាមិត្តភ័ក្តិដ៏ស្មោះត្រង់ និង ជាបងប្អូនបង្កើត ដែលរួមសុខរួមទុក្ខនឹងគ្នាជាដរាបរៀងមក។ នេះបើយោងតាមខ្លឹមសារជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លីវ ជានឆាវ (LIU Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នារសៀលថ្ងៃអាទិត្យ ទី៣ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។ កិច្ចជំនួបនេះ សម្ដេចមហាបវរធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងជ្រាលជ្រៅ ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម លីវ ជានឆាវ ដែលឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាង បក្ស និង រដ្ឋ នៃប្រទេសទាំងពីរ ។ ឯកឧត្តម លីវ…
-
រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មានការគាំទ្រយ៉ាងរឹងមាំទាំងផ្ទៃក្នុងជាតិ ក្នុងឆាកតំបន់និងលើឆាកអន្តរជាតិ

ភ្នំពេញ៖ ទី១៖ ការចេញដំណើររបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលអាស៊ានបូក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី គឺជាការចាប់ផ្តើមបើកទំព័របេសកកម្មក្រៅប្រទេសក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា។ នាឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលជាមេដឹកនាំក្មេងជាងគេក្នុងចំណោមមេដឹកនាំដែលចូលរួមប្រជុំនៅហ្សាការតាក៏គ្រោងជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំប្រទេសធំៗជាច្រើនទៀតមានដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី និងនូវែលហ្សេឡង់ ជាដើម។ នៅមុនពេលចេញដំណើរនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបពិភាក្សាការងាររួចហើយជាមួយតំណាងប្រទេសមហាអំណាចធំៗដូចជា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា , គណៈប្រតិភូសភានិងតំណារដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន ជាដើម។ ទី២៖ រហូតមកទល់ពេលនេះ មានមេដឹកនាំ ដែលជាប្រធានាធិបតី នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់ មកពីជាង ៤០ ប្រទេស និងមកពីគ្រប់ជ្រុងជ្រោយនៃពិភពលោកបានផ្ញើសារអបអរសាទរជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់កម្ពុជា។ មានប្រទេសខ្លះ បានផ្ញើរសារអបអរសាទររហូតដល់ពីរឬបីក៏មានពោលគឺសារអបអរសាទរពីនាយករដ្ឋមន្ត្រីឬប្រធានាធិបតីផង រដ្ឋមន្ត្រីការបរទេសផង និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតផង។ នេះសបញ្ជាក់អំពីសន្តានចិត្តនិងមនោសញ្ចេតនាគាំទ្រដ៏ជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងនោះមកលើសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានក្លាយជានាយករដ្ឋមន្ត្រីបន្តវេនរបស់កម្ពុជាតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។ ទី៣៖ ក្រឡេកទៅមើលការបោះឆ្នោតកាលពីថ្ងៃទី ២៣…
-
ឥណ្ឌូណេស៊ីផ្តល់ទិដ្ឋាការមាសដល់វិនិយោគិនបរទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ

ហ្សាការតា៖ សេចក្តីថ្លែងការណ៍របស់ក្រសួងច្បាប់ និងសិទ្ធិមនុស្សឥណ្ឌូណេស៊ី នៅថ្ងៃទី៣ ខែកញ្ញានេះ បានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីមានគម្រោងផ្តល់ទិដ្ឋាការមាស ដើម្បីទាក់ទាញបុគ្គលបរទេស និងវិនិយោគិនសាជីវកម្ម ក្នុងបំណងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ អគ្គនាយកអន្តោប្រវេសន៍ លោក Silmy Karim បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទិដ្ឋាការមាសនឹងផ្តល់ជាប័ណ្ណស្នាក់នៅរយៈពេលពី ៥ ទៅ ១០ឆ្នាំ។ ទិដ្ឋាការរយៈពេល ៥ឆ្នាំតម្រូវឱ្យបុគ្គលជាវិនិយោគិន បង្កើតក្រុមហ៊ុនដែលមានតម្លៃ ២.៥លានដុល្លារ ខណៈដែលទិដ្ឋាការរយៈពេល ១០ឆ្នាំតម្រូវឱ្យវិនិយោគ ៥លានដុល្លារ។ ចំណែកវិនិយោគិនសាជីវកម្មត្រូវវិនិយោគ ២៥លានដុល្លារ ដើម្បីទទួលបានទិដ្ឋាការរយៈពេល ៥ឆ្នាំ។ ហើយពួកគេត្រូវការវិនិយោគទ្វេដង ឬ ៥០លានដុល្លារ ដើម្បីទទួលបានទិដ្ឋាការរយៈពេល ១០ឆ្នាំ។ ដោយឡែកប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក រួមមានទាំងសហរដ្ឋអាមេរិក អៀរឡង់ នូវែលហ្សេឡង់ និងអេស្ប៉ាញ ក៏បានណែនាំទិដ្ឋាការមាសស្រដៀងគ្នាសម្រាប់អ្នកវិនិយោគផងដែរ ដើម្បីស្រូបទាញធុរជន និងសហគ្រិន៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រាបបង្គំទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណជូន ព្រះមហាក្សត្រកម្ពុជា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សារលិខិតថ្លែងអំណរព្រះរាជគុណ ជូន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ។ ក្នុងសារលិខិតមានខ្លឹមសារដូច្នេះថា «ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងក្រុមគ្រួសារ មានសេចក្តីរំភើយសោមសរីករាយឥតឧបមា និងសូមព្រះបរាជានុញ្ញាត ក្រាបថ្វាយនូវសេចក្ដីថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារជា «សម្តេចមហាបរធិបតី» ដល់ទូលព្រះបង្គំជាខ្ញុំ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៩០៣២១១០ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៣ » ។ នាឱកាសដ៏មហាក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំព្រមទាំងក្រុមគ្រួសារ សូមព្រះបរមរជានុញ្ញត សម្ដែងនូវស្វាមីកកុំដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ករៈដ៏ខ្ពង់ខ្ពស់បំផុត ដែល ព្រះអង្គប្រោសព្រះរាជទាននូវព្រះព្រហ្មវិហារធម៌ដ៏ឧត្ដុង្គឧត្តម ដល់ទូលព្រះបង្គំជាខ្ញុំ និងក្រុមគ្រួសារ ដែលជាព្រះរាជគុណ ដ៏មហាធំធេងមិនអាចរកអ្វីមកប្រៀបផ្ទឹមបានឡើយ ។ ជាមួយនឹងព្រះរាជហឫទ័យជឿទុកចិត្តពីសំណាក់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់បានព្រះរាជទានដល់ទូលព្រះបង្គំជាខ្ញុំនាកាសដ៏ថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំ សូមប្តេជ្ញាខិតខំបំពេញបេកកម្មជាតិដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ប្រកបដោយសេចក្តីស្មោះត្រង់…
-
អ្នកនាំពាក្យ៖ គោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ គឺជាគោលនយោបាយគាំពារ និងជាក្តីសង្ឃឹមដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋខ្មែរ

ភ្នំពេញ៖ ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានដាក់ឲ្យអនុវត្តភ្លាមៗចាប់ពីឆ្នាំ ២០២៣ នេះតទៅនូវគោលនយោបាយអាទិភាព ៦ចំណុច ដែលជាក្តីសង្ឃឹមដ៏រឹងមាំរបស់រដ្ឋ និងជាក្តីសង្ឃឹមដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋខ្មែរ ។ គោលនយោបាយអាទិភាព ៦ចំណុច រួមមាន៖ ទី១៖ ពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ពោលគឺនៅពេលមានជំងឺ មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ត្រូវទទួលបាននូវសេវាថែទាំសុខភាពគ្រប់ៗគ្នា។ ទី២៖ យុវជនដែលជាកូនអ្នកក្រីក្រនិងងាយរងគ្រោះនឹងទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដើម្បីពួកគេអាចយកទៅប្រកបរបរចិញ្ចឹមជីវិតបានងាយស្រួល។ ការបណ្ដុះបណ្ដាលនេះធ្វើឡើងដោយឥតបង់ប្រាក់ហើយថែមទាំងទទួលបានការឧបត្ថម្ភកំឡុងពេលបណ្ដុះបណ្ដាលបន្ថែមទៀត។ ទី៣៖ ពលរដ្ឋក្រីក្រនិងងាយរងគ្រោះនឹងទទួលបាននូវភាពកក់ក្តៅតាមរយៈកម្មវិធីជាតិជំនួយសង្គមដែលនឹងត្រូវពង្រឹងឲ្យទៅជាកម្មវិធីជាតិរឹងមាំមួយ ពោលគឺ នៅពេលពលរដ្ឋជួបវិបត្តិរឿឫហានិភ័យផ្សេងៗ កម្មវិធីជាតិជំនួយសង្គមនិងរង់ចាំជួយពួកគេប្រកបដោយប្រសិទ្ធភាពខ្ពស់។ ទី៤៖ អ្នកប្រកបរបរក្រៅប្រព័ន្ធនិងទទួលបានការយកចិត្តទុកដាក់ ហើយពួកគេក៏អាចទទួលបានអត្ថប្រយោជន៍ដូចអ្នកប្រកបរបរក្នុងប្រព័ន្ធដែរនៅពេលដែលពួកគេជួបវិបត្តិឫហានិភ័យផ្សេងៗ។ ទី៥៖ ប្រជាកសិករនិងទទួលបាននូវការគាំពារតាមរយៈការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន (ការផ្ដល់ប្រាក់កម្ចីដើម្បីប្រកបមុខរបរកសិកម្ម) ជាពិសេសគឺទទួលបាននូវការការពារតម្លៃកសិផលឲ្យបានសមរម្យ ដោយមិនឲ្យកសិករខាតបង់ឡើយ។ ទី៦៖ រាជរដ្ឋាភិបាលនិងបញ្ជូនមន្ត្រីបច្ចេកទេសកសិកម្មទៅជួយកសិករនៅគ្រប់ឃុំសង្កាត់ដែលមានពលរដ្ឋប្រកបរបរកសិកម្ម និងបង្កើតសហគមន៍កសិករនៅទូទាំងប្រទេសដើម្បីការពារផលប្រយោជន៍របស់កសិករ។ សរុបមកវិញ គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាគោលនយោបាយគាំពារប្រជាពលរដ្ឋ…

