-
អតីតនាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរចំពោះ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានព្រះមហាក្សត្រថៃ បន្ធូរបន្ថយទោស

(ភ្នំពេញ)៖ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសអបអរសាទរចំពោះ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានព្រះមហាក្សត្រថៃ សម្រេចព្រះទ័យ បន្ធូរបន្ថយទោស។ នេះបើតាមបណ្ដាញសង្គមរបស់សម្ដេចកាលពីព្រលប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គមដូច្នេះថា៖ ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងចំពោះ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបាន ព្រះមហាក្សត្រថៃ សម្រេចព្រះទ័យ បន្ធូរបន្ថយទោសពីជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ មកនៅត្រឹមតែ១ឆ្នាំវិញ។ សូមជូនពរឱ្យបងប្រុសជួបប្រទះតែភ័ព្វសំណាងល្អ ជានិច្ចនិរន្តរតរៀងទៅ។ រដ្ឋាភិបាលថៃ នៅថ្ងៃទី០១ ខែកញ្ញា បានប្រកាសថា ព្រះមហាក្សត្រថៃ បានសម្រេចបន្ធូរបន្ថយទោសជាប់ពន្ធនាគារដល់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ពី៨ឆ្នាំមកនៅត្រឹមតែ១ឆ្នាំ។ ព្រះរាជទានបន្ធូរបន្ថយទោសដល់លោក ថាក់ស៊ីន ពី៨ឆ្នាំមកនៅត្រឹមតែ១ឆ្នាំ បានកើតមានឡើង បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីថៃវ័យ ៧៤ឆ្នាំរូបនេះ បានដាក់សំណើជាផ្លូវការ ដើម្បីស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។ នៅក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា លោក ថាក់ស៊ីន មានភាពស្មោះត្រង់នឹងស្ថាប័នរាជានិយម…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទទួលបានមេដាយកិត្តិយកកម្រិតខ្ពស់ ដែលនឹងបំពាក់ជូនដោយយោធាជាតិឥណ្ឌូណេស៊ី

-
រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់លើជនមានពិការភាព

(ខេត្តកណ្ដាល)៖ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម សំណូមពរ និងទុក្ខលំបាកនានារបស់ជនមានពិការភាពដែលកំពុងរស់នៅប្រចាំថ្ងៃ និងរងការគំរាមកំហែងពីសំណាក់អ្នករស់នៅជិតខាង កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមជាមួយមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខផ្ទាល់ ជនមានពិការភាពចំនួន២នាក់ រស់នៅភូមិ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ និងនៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល។ លោកជំទាវ ញ៉ែម មរកត ថ្លែងថា៖ ការចុះសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំនៅពេលនេះ គឺដើម្បីស្វែងយល់ពីបញ្ហាប្រឈម សំណូមពរ និងទុក្ខលំបាកនានាដែលកំពុងរស់នៅប្រចាំថ្ងៃ របស់ជនមានពិការភាព ពិសេសពួកគាត់កំពុងទទួលរងការរើសអើង មើលងាយ គំរាមគំហែង និងរងអំពើហិង្សាជាបន្តបន្ទាប់ ពីសំណាក់អ្នករស់នៅជិតខាង។ លោកជំទាវ បានបន្តថា៖ ការចុះសួរសុខទុក្ខនៅពេលនេះ បានលើកទឹកចិត្តដល់បងប្អូនដែលមានពិការភាពទាំងអស់ ពិសេសអ្នកដែលទទួលរងនូវការរើសអើង មើលងាយ គំរាមគំហែង និងរងអំពើហិង្សា នាពេលកន្លងមក មានកម្លាំងចិត្ត និងមានភាពកក់ក្ដៅ ដែលមានរាជរដ្ឋាភិបាល…
-
ឯកឧត្តមទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ៖ ពលរដ្ឋគ្រប់ៗគ្នា អាចមានឆន្ទៈស្នេហាជាតិ មិនចាំបាច់ទាល់តែធ្វើបាតុកម្ម ទើបស្នេហាជាតិនោះទេ

(កណ្តាល)៖ ឯកឧត្តមទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋគ្រប់ៗគ្នា អាចមានឆន្ទៈស្នេហាជាតិ មិនចាំបាច់ទាល់តែធ្វើបាតុកម្ម ទើបស្នេហាជាតិនោះទេ ។ ឯកឧត្តម នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដូច្នេះនៅក្នុងពិធី សំណេះសំណាលជាមួយកម្មករនិយោជិត សរុបជិត ២ម៉ឺននាក់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ។ ឯកឧត្តមទេសាភិបាលបណ្ឌិត បានលើកឡើងថា ប្រជាពលរដ្ឋគ្រប់ៗគ្នា អាចមានឆន្ទៈ ស្នេហាជាតិ បានក្នុងការចូលរួមគ្រប់សកម្មភាពទាំងអស់ តាមរយៈការខិតខំប្រឹងប្រែងជួយខ្លួនឯង ជួយដល់ក្រុមគ្រួសារ ពីព្រោះការស្នេហាជាតិមិនចាំបាច់ទាល់តែបង្ហាញតាមរយៈការធ្វើបាតុកម្មនោះទេ។ ឯកឧត្តមបណ្ឌិត បានបន្តថា ការខិតខំប្រឹងធ្វើការដោយសុចរិតរបស់បងប្អូន ប្រជាពលរដ្ឋគ្រប់ៗរូប ក្នុងការកសាងអនាគតខ្លួនឯង និងក្រុមគ្រួសារ នោះជាការស្នេហាជាតិហើយ ស្នេហាជាតិ គឺការខិតខំប្រឹងជួយខ្លួនឯង។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបច្ចុប្បន្ន បានកំពុងផ្ដោតទៅលើគោលដៅក្នុងការស្វះស្វែងរកទីផ្សារការងារ ដើម្បីបងប្អូនប្រជាពលរដ្ឋអាចបង្កើនសមត្ថភាព និងប្រាក់ចំណូល រួមចំណែកក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។ ឯកឧត្ដមនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំពីគោលដៅសំខាន់របស់រាជរដ្ឋាភិបាល គឺការបង្កើតការងារធ្វើជូនពលរដ្ឋ។ ដើម្បីឲ្យជាតិខ្លាំង ត្រូវធ្វើឲ្យប្រជាជនខ្លាំង…
-
រដ្ឋមន្ត្រីតាមក្រសួង-ស្ថាប័ន ត្រូវរៀបចំមន្ត្រីរបស់ខ្លួនប្រកបទៅដោយប្រសិទ្ធភាព ការយោគយល់ និងសាមគ្គីភាព

(កណ្តាល)៖ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងណែនាំដល់រដ្ឋមន្ត្រីតាមក្រសួង ស្ថាប័ន ឱ្យយកចិត្តទុកដាក់លើការសាមគ្គីភាព ស្មារតីរួម មិនថា ឈាមចាស់ឈាមថ្មី ត្រូវគិតថា ឈាមតែមួយ គ្មានអ្វីក្រៅពីសាមគ្គីទេ ទើបរឹងមាំ។ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតសរុបជិត ២ម៉ឺននាក់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ថ្មីៗនេះ មានការរិះគន់អំពីការតែងតាំងមន្រ្តីច្រើន ដូចជា៖ ជំនួយការ ទីប្រឹក្សា អនុរដ្ឋលេខាធិការ និងរដ្ឋលេខាធិការច្រើន ។ ឯកឧត្តមបានបញ្ជាក់ថា តំណែងរបស់ពួកគាត់ ដែលត្រូវតែងតាំង ដោយសារភាពចាំបាច់នៃប្រសិទ្ធភាពការងារ ជាអ្នកជំនាញលើផ្នែកអ្វីមួយដែលស្ថាប័នចាំបាច់ ដូចជា៖ តំណែទីប្រឹក្សា អ្នកខ្លះក៏ជាអ្នកចាស់ អ្នកខ្លះក៏ជាអ្នកថ្មី អ្នកចាស់គាត់មានស្នាដៃតើ ឲ្យយកគាត់ទៅណា យើងមិនចោលនណាម្នាក់ឡើយ ។ ឯកឧត្តមបណ្ឌិត ក៏បានណែនាំដល់រដ្ឋមន្រ្ដីថ្មីនៅតាមបណ្ដាក្រសួង ស្ថាប័នចំពោះការតែងតាំងមន្រ្ដី គឺត្រូវផ្អែកទៅលើគុណាធិបតេយ្យ លើអតីតភាព និងប្រសិទ្ធភាពការងារ និងការបន្ស៊ីគ្នាទៅលើប្រសិទ្ធភាពការងារ ដូចពាក្យថា…
-
គ.ជ.ប ៖សេចក្តីប្រកាសព័ត៌មានការចាប់ផ្តើមផ្តល់លិខិតអញ្ជើញ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈក្រុមប្រឹក្សាឃុំ សង្កាត់ និងមេភូមិ ទូទាំងប្រទេស បានចាប់ផ្តើមផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ដើម្បីបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។ ការផ្ដល់លិខិតអញ្ជើញ នៅតាមភូមិក្នុងឃុំ សង្កាត់ គឺមានរយៈពេល ៣០ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ គោលបំណងនៃការផ្ដល់លិខិតអញ្ជើញនេះ គឺដើម្បីជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដូចខាងក្រោម៖ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ហើយដែលបានប្រើប្រាស់ អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ (អ.ខ) ដែលអស់សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការចុះឈ្មោះបោះឆ្នោតកន្លងមក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងមកធ្វើបច្ចុប្បន្នភាព ទិន្នន័យក្នុងបញ្ជីបោះឆ្នោតតាម អខ ដែលមានសុពលភាព ក្នុងអំឡុងពេលនៃការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ហើយដែលបានប្រើប្រាស់ អខ ដែលមានសុពលភាពក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ ឈោ្មះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ប្រសិនបើពិនិត្យឃើញថាមានការកត់ត មិនបានត្រឹមត្រូវតាម អខ ដែលមានសុពលភាព អាចស្នើសុំកែតម្រូវក្នុងអំឡុងពេលន…
-
កយកានៃប្រទេសកូរ៉េ ប្តេជ្ញាសហការជាមួយកម្ពុជាក្នុងការពង្រឹងភាពជាដៃគូទ្វេភាគី និងប្រជាជនកាន់តែជិតស្និទ្ធ

ភ្នំពេញ៖ តាងនាមឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា,KOICA) បានប្ដេជ្ញាប្រគល់ភារកិច្ចទទួលខុសត្រូវ ក្នុងការពង្រឹងភាពជាដៃគូរវាងកម្ពុជា និងធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធ ខណៈអស់រយៈពេលជាច្រើនឆ្នាំមកនេះ កយកា បានជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកម្មវិធីផ្សេងៗ ដែលមានតម្លៃប្រហែល ៣៦៦,៥ លានដុល្លារអាមេរិក។ ការប្តេជ្ញានេះ ធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាន កយកា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៣ ក្នុងឱកាសដែលទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រារព្វខួបលើកទី២០របស់ខ្លួននៅកម្ពុជា។ទីភ្នាក់ងារ កយកា បានបង្កើតការិយាល័យនៅបរទេស នៅទីក្រុងភ្នំពេញតាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៣ ។ កយកា បានឱ្យដឹងថាបន្ទាប់ពីការបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩១ ក្រោមក្រសួងការបរទេស KOICA បានចាប់ផ្តើមកម្មវិធីកិច្ចសហប្រតិបត្តិការ ជាមួយនឹងការផ្តល់ឧបករណ៍នៅក្នុងប្រទេសកម្ពុជា។ KOICA បានពង្រីក និងធ្វើពិពិធកម្មទម្រង់ជំនួយដល់កម្មវិធីពង្រឹងសមត្ថភាព កម្មវិធីភាពជាដៃគូសាធារណៈ និងឯកជន គម្រោងភាពជាដៃគូប្រទេស និងកម្មវិធីបញ្ជូនអ្នកស្ម័គ្រចិត្ត។ កយកា បញ្ជាក់ថា៖«ជាច្រើនឆ្នាំមកនេះ KOICA បានជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជន តាមរយៈកម្មវិធីផ្សេងៗ ដែលមានតម្លៃប្រហែល ៣៦៦,៥ លានដុល្លារអាមេរិក»។ ប្រភពដដែលបន្តថា គម្រោងដែលលេចធ្លោជាងគេនៅក្នុងរាជធានីនៃប្រទេសកម្ពុជា គឺមន្ទីរពេទ្យព្រះអង្គឌួង ដោយបានសាងសង់ទាំងមជ្ឈមណ្ឌលចក្ខុរោគមិត្តភាពកម្ពុជា-កូរ៉េ និង…
-
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ ហើយគ្រោងជួបពលរដ្ឋខ្មែរនៅអាម៉េរិក នាថ្ងៃទី២០ ខែកញ្ញា ខាងមុខ

(កណ្ដាល)៖ ឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ (អ.ស.ប.) នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៣ខាងមុខនេះ ហើយនៅពេលឯកឧត្តម ក៏នឹងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក ផងដែរ ។ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតសរុបជិត ២ម៉ឺននាក់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ខែ៩ ថ្ងៃទី២០ ខ្ញុំចេញទៅក្រៅប្រទេស ជួបជាមួយបងប្អូននៅទីនោះ រំពឹងជួបគ្នាហើយ ។ ខ្ញុំខានទៅអាមេរិកយូរហើយ ក៏មានបងប្អូនខ្លះ គេកំពុងប្រមូលគ្នាទៅស្រែកជេរ ឱ្យទៅចុះ! ខ្ញុំមិនថាអីទេ! ដូចខ្ញុំនិយាយអ៊ីចឹង កុំទៅធ្វើអីខុសច្បាប់ ប្រយ័ត្នអាម៉េរិកចាប់។ ឯកឧត្តម ក៏បានផ្ដាំទៅអ្នកដែលប្រមូលប្រជាពលរដ្ឋឱ្យធ្វើបាតុកម្មនោះ ត្រូវទទួលខុសត្រូវផង កុំមានបញ្ហាអ្វីរត់ចោល ប្រជាពលរដ្ឋ ព្រោះអ្នកដែលបបួលគេធ្វើបាតុកម្ម គឺមិនដែលមានមុខនៅក្នុងបាតុកម្មនោះទេ។ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត បានបញ្ជាក់ថា ការធ្វើបាតុកម្ម ពុំមានអ្វីចំណេញនោះឡើយ យើងមិនបាច់តបតទេ ការបញ្ចេញមតិ…
-
សម្តេចតេជោ ហ៊ុន សែន ផ្តល់អាហាររូបករណ៍ ៧០កន្លែង រយៈពេល ១០ឆ្នាំ ក្នុងន័យអភិវឌ្ឍន៍គ្រឹះស្ថានពហុសិក្សា សម្តេច ហ៊ុន សែន នាទីក្រុងបាម៉ាកូ ប្រទេសម៉ាលី

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់អាហាររូបករណ៍សម្រាប់សិស្សានុសិស្សកម្រិតបឋមសិក្សា និងកម្រិតមធ្យមសិក្សាចំនួន ៧០កន្លែង រយៈពេល ១០ឆ្នាំ ដោយសិក្សានៅគ្រឹះស្ថានពហុសិក្សា សម្តេច ហ៊ុន សែន នាទីក្រុងបាម៉ាកូ ។ នេះបើតាមសេចក្តីប្រកាសពត៌មាន ស្ដីពីលទ្ធផលនៃជំនួបរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមួយលោកស្រី អេវ៉ា មីស្លីវីក នាយិកាប្រតិបត្តិ និង លោក មហាម៉ាត់ ឌៀររ៉ា នាយកគ្រប់គ្រងថ្មី នៃគ្រឹះស្ថានពហុសិក្សា សម្តេច ហ៊ុន សែន នៅទីក្រុងបាម៉ាកូ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីពិនិត្យលើស្ថានការណ៍ និងសមិទ្ធផល ព្រមទាំងចក្ខុវិស័យ នៃគ្រឹះស្ថានពហុសិក្សានេះ នៅពេលអនាគត ។ នៅក្នុងជំនួប សម្តេចតេជោ បានសំដែងការពេញចិត្តចំពោះការគ្រប់គ្រងដ៏ល្អ របស់គ្រឹះស្ថានដែល មានលទ្ធភាពរ៉ាប់រងលើការចំណាយដំណើរការទាំងអស់ របស់ខ្លួនចាប់តាំងពីឆ្នាំ២០១៨មក ដោយសារចំណូលនៃការបង់ថ្លៃសិក្សា និងសមិទ្ធផលសម្រេចបានដែលស្ថិតនៅក្នុងចំណោមសាលាល្បីៗកំពូលទាំង៥ នៅទូទាំងប្រទេសម៉ាលី។ សម្តេច បានផ្តល់ ការលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលាបន្តកិច្ចខិតខំប្រែងធានានិរន្តរភាពរបស់សាលាបន្តទៅទៀត…
-
នាយករដ្ឋមន្ត្រី៖ ការតែងតាំងទីប្រឹក្សា ឬ ជំនួយ ការ ថ្នាក់ដឹកនាំក្រសួងស្ថាប័ននានា ទទួលបានងារ តែគ្មានឋានៈស្មើទៀតឡើយ

(ភ្នំពេញ)៖ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានសម្រេចនឹងធ្វើការវះ កាត់លើការតែងតាំងទីប្រឹក្សា ឬ ជំនួយការ ថ្នាក់ដឹកនាំក្រសួងស្ថាប័ននានា ដើម្បីកុំឲ្យប៉ះពាល់ប្រសិទ្ធភាពការងារ ជាសមូហភាពរួម របស់ រាជរដ្ឋាភិបាល។ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតសរុបជិត ២ម៉ឺននាក់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ចំពោះអ្នកតែងតាំង តំណែងរួចហើយ គឺ ត្រូវទុករយៈពេល៦ខែ ដើម្បីឲ្យមន្ត្រីពាក់ព័ន្ធធ្វើការសម្រេចចិត្ត។ ប៉ុន្តែនាពេលដ៏ខ្លីខាងមុខនេះ នឹងមានការចេញព្រះរាជក្រឹត្យកំណត់អំពីការផ្ដល់គោរមងារជាទីប្រឹក្សា ឬ ជំនួយការថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា ហើយចាប់ពីពេលនេះតទៅ គឺគ្មាន ការតែងតាំងមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ទទួលបានងារជាទីប្រឹក្សា តែគ្មានឋានៈស្មើតទៅទៀតឡើយ ។ ការធ្វើបែបនេះ ក៏បញ្ជៀសនូវការប្រកួត ប្រជែងការចង់បាននូវតួនាទីជាទីប្រឹក្សាឋានៈស្មើផងដែរ។ ឯកឧត្តមបញ្ជាក់ថា នៅពេលនេះ រាជរដ្ឋាភិបាល កំពុងរៀបចំ ច្បាប់មួយ ដើម្បីបែងចែកនូវតួនាទីទាំងនេះ។ ក្រោយពីច្បាប់នេះចេញ រាល់ការផ្ដល់ងារជាទីប្រឹក្សាដែលមានឋានៈស្មើ នឹងត្រូវផ្ដល់ជូនតែអ្នកដែលមិនមានតួនាទីក្នុងរាជការប៉ុណ្ណោះ ៕ អត្ថបទ…