-
ក្រសួងមុខងារសាធារណៈ ប្តេជ្ញាគោរពអនុវត្តតាម ទស្សនវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលចាត់ទុក កំណែទម្រង់មុខងារសាធារណៈ គឺជាអាទិភាពចាំបាច់ដែលត្រូវធ្វើ

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រសួងមុខងារសាធារណៈ ប្តេជ្ញាគោរព អនុវត្តតាមទស្សនវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលចាត់ទុក កំណែទម្រង់មុខងារសាធារណៈ គឺជាអាទិភាពចាំបាច់ដែលត្រូវធ្វើ ។ ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី តាមរោងចក្រ សហគ្រាស នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៩ សីហា ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសចាត់ទុកកំណែទម្រង់មុខងាររដ្ឋបាលសាធារណៈ គឺជាអទិភាពចាំបាច់បំផុត ព្រោះត្រូវការមន្រ្តី ដែលមានជំនាញច្បាស់លាស់ពិតប្រាកដ មកជួយរាជរដ្ឋាភិបាល ដូច្នេះចាំបាច់ណាស់ថ្នាកដឹកនាំក្រសួង និងស្ថាប័ននានា ត្រូវជ្រើសរើសមន្រ្តីចូលក្របខណ្ឌ ឱ្យបានត្រឹមត្រូវ ជាពិសេស ត្រូវមានជំនាញច្បាស់លាស់ ដើម្បីធ្វើកិច្ចការងារឱ្យមានប្រសិទ្ធភាព។ ឯកឧត្តមថា ខ្ញុំកាន់ជើងគោក (កងទ័ព) ខ្ញុំកែមុនគេ គឺបុគ្គលិក ទាំងការរើសទ័ព ចឹងក្នុងរដ្ឋាភិបាល អាទិភាពទី១ គឺកំណែទម្រង់មុខងារសាធារណៈ។ ចំណែកឯកឧត្តម ហ៊ុន ម៉ានី ដែលជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងអាណត្តិទី៧ នៃរដ្ឋសភា បានលើកឡើងនៅក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រី ក្រសួងមុខងារសាធារណៈប្រមាណ១ពាន់នាក់ កាលពីថ្ងៃទី២៨សីហា ថា…
-
អភិបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីជំនាញ ដើម្បីសិក្សាដោះស្រាយ បញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ការដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ អាជ្ញាធរ រាជធានីភ្នំពេញអាចនឹងធ្វើឡើងជាកញ្ចប់តែមួយ ដោយបង្កើតជាគម្រោងធំមួយ ស្នើទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងបានយូរអង្វែងឆ្នាំ ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាទីប្រឹក្សាផ្ទាល់ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំសិក្សាអំពីប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញ ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុសកល កាលពីសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការអញ្ជើញអ្នកជំនាញ អាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមកប្រជុំ ពិភាក្សានៅពេលនេះ គឺដើម្បី រៀបចំផែនការបន្ត លើការដោះស្រាយ ការលិចលង់ ដោយជំនន់ទឹកភ្លៀង អោយបានយូរអង្វែង ។ ឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យធ្វើកិច្ចការងារនេះជាកញ្ចប់តែមួយ ដែលវានឹងអាចដោះស្រាយការលិចលង់នេះបានពី១៥ ទៅ ២០ឆ្នាំ ។ ពាក់ព័ន្ធនិងការងារនេះរាជរដ្ឋាភិបាល ក៏នឹងពិនិត្យបញ្ហាលិចលង់ នៅសន្តរស្ទឹងព្រែកត្នោតផងដែរ ដើម្បីរកមធ្យោបាយដោះស្រាយឱ្យបានល្អ ជៀសវាងឱ្យបាននូវការលិចដោយជំនន់ទឹកភ្លៀង ព្រោះថា បើលិចរោងចក្រ សហគ្រាស…
-
រដ្ឋសភាបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ ដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តថ្មី ២៩រូប និងបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ៨៧រូប។ របៀបវារៈ នៃការបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ នាឱកាសនេះ មានចំនួន២ គឺ៖១- ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ចំនួន ២៩រូប ជំនួសតំណាងរាស្ត្រដែលបានសុំលាលែង២- ការបោះឆ្នោតជ្រើសតាំងឯកឧត្តម យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួស ឯកឧត្តម សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៧៕ ដោយ ៖ ហេង សម្បត្តិ
-
ជួយប្រជាជនដែលមានជីវភាពលំបាកជាងគេ គឺជាអាទិភាពរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

ភ្នំពេញ៖ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើង អំពីអាទិភាពរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការជួយដល់ប្រជាជនដែលមានជីវភាពលំបាកជាងគេ ។ ១.មានតិចណាស់ ប្រជាជនដែលចាប់អារម្មណ៍ទៅលើពាក្យ«យុទ្ធសាស្ត្រត្រីកោណ» «យុទ្ធសាស្ត្រចតុកោណ» និង ចាប់ពីពេលនេះតទៅ«យុទ្ធសាស្ត្របញ្ចកោណ»ដែលជាផែនទីចង្អុលផ្លូវរបស់រាជរដ្ឋាភិបាលថ្មីដឹកនាំដោយនាយករដ្ឋមន្ត្រីថ្មី ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។ ២.ជាសង្ខេប គេអាចនិយាយបានថា សមិទ្ធផលធំៗបច្ចុប្បន្ន(កម្ពុជាអធិបតេយ្យនិងឯករាជ្យ, កម្ពុជាក្នុងសមាហរណកម្មតំបន់និងសកល, សុខសន្តិភាព, ការចាកផុតពីភាពក្រីក្រសម្រាប់ខ្មែររាប់លាននាក់បើប្រៀបធៀបទៅនឹងស្ថានភាពកាលពី២៥ឆ្នាំមុន…) សុទ្ធតែបានមកពីការអនុវត្តយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ព្រមទាំងការអនុវត្តនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន។ ក្នុងន័យនេះ, យុទ្ធសាស្ត្របញ្ចកោណ គឺជា«គម្ពី»ទី៣ ដែលតាមគោលការណ៍និងតាមទ្រឹស្តី ត្រូវនាំកម្ពុជាទៅកាន់ដំណាក់កាលថ្មី នៅក្នុងអភិក្រមនៃការកសាងជាតិ។ ៣.រហូតដល់ឆ្នាំ២០៥០ យុទ្ធសាស្ត្របញ្ចកោណនេះ នឹងត្រូវឆ្លងកាត់ ៥ដំណាក់កាល។ គោលដៅចុងក្រោយសម្រាប់រយៈកាលវែង គឺ «លើកស្ទួយមោទនភាពជាតិឲ្យឈានកាន់តែខ្ពស់ឡើង (…)តាមរយៈការកសាងជាតិមួយឲ្យរឹងមាំ, រស់រវើក, រុងរឿង(…) ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០។» ៤.រីឯដំណាក់កាលទី១វិញ…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ចូលរួមអបអរសាទរ ខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមអបអរសាទរពិធីបុណ្យឯករាជ្យជាតិលើកទី៧៨ (០២កញ្ញា១៩៥៤-០២កញ្ញា២០២៣)នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរាត្រីថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដែលរៀបចំដោយស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម (NGUYEN HUY TANG ) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានលើកឡើងថា វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងភូមិផងរបងជាមួយ ដែលមានចំណង សាមគ្គីភាព មិត្តភាព ផ្សារភ្ជាប់នឹងគ្នា តាំងពីយូរយារណាស់មកហើយ ដោយបាន ប្រកៀកស្មាគ្នាក្នុងការពុះពារលើរាល់ការលំបាករាប់មិនអស់ ដើម្បីដណ្ដើមនូវឯករាជ្យជ ជាតិ កសាង ការពារ និងអភិវឌ្ឍប្រទេសជាតិ។ ទំនាក់ទំនងទាំងនេះ ត្រូវបាន កសាងឡើង ដោយកម្លាំងបញ្ញា សាច់ស្រស់ឈាមស្រស់ របស់ថ្នាក់ដឹកនាំ វីរបុរស វីរនារី យុទ្ធជនពលី និងកុលបុត្រកុលធីតាដ៏ឆ្នើមជាច្រើនជំនាន់ នៃប្រជាជាតិទាំងពីរ។ បច្ចុប្បន្ននេះ ទោះបីជាសភាពការណ៍ពិភពលោក និងតំបន់មានការប្រែប្រួលជាច្រើន ក៏ដោយ ប៉ុន្តែប្រទេសយើងទាំងពីរ តែងតែរក្សាបានជានិច្ច នូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធ ដោយសម្រេចបាននូវសមិទ្ធផលគួរឲ្យកត់…
-
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាសថា ការបង្កើត អគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ក្រសួងមហាផ្ទៃ

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសចូលកាន់មុខតំណែង អគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យ សភានគរបាលកម្ពុជា នៃនៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ ។ ឯកឧត្តម ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអានព្រះរាជក្រឹត្យតែងតាំងមុខតំណែង អគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ រួមមាន៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ជាអគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស, ឯកឧត្តម នាយឧត្តមសេនីយ៍ ឯក មនោសែន ជាប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា, ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន, ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត ជាអគ្គនាយក នៃអគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ, ឯកឧត្តម ឧត្តមសេនីយ៍ឯក តុប…
-
អគ្គលេខាធិការអាស៊ាន អបអរសាទរ ឯកឧត្តម ហេង សួរ ដែលត្រូវបានតែងតាំងជា រដ្ឋមន្ត្រីក្រសួងការងារ

(ភ្នំពេញ)៖ អគ្គលេខាធិការអាស៊ាន ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានផ្ញើសារអបអរសាទរជូនឯកឧត្តម ហេង សួរ ដែលត្រូវបានតែងតាំងជា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ក្នុងសារលិខិតអបអរសាទរដែលចុះហត្ថលេខាកាលពីថ្ងៃទី២៩ ខែសីហា ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្ដៅ និងសូមជូនពរដល់ឯកឧត្តមដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់សភាជាតិនីតិកាលទី៧»។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន មានជំនឿចិត្តយ៉ាងមុតមាំថានៅក្រោមការដឹកនាំរបស់ឯកឧត្តម ជាមួយបទពិសោធន៍យ៉ាងសម្បូរបែប និងយូរឆ្នាំ នៅក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្ពុជាអាចនឹងចូលរួមចំណែកយ៉ាងអស្ចារ្យដល់អាទិភាពរបស់អាស៊ាន និងគំនិតផ្ដួចផ្ដើមនានា នៅក្រោមកិច្ចប្រជុំនៃរដ្ឋមន្ត្រីក្រសួងការងារអាស៊ាន (ALMM) និងយន្ដការពាក់ព័ន្ធ ទាំងឡាយ។ ឯកឧត្តមបណ្ឌិត គូសបញ្ជាក់៖ “ខ្ញុំជឿជាក់ថាសមត្ថភាពពោរពេញដោយចំណេះដឹងរបស់ឯកឧត្តមនៅក្នុងការគាំទ្រដល់កម្មវត្ថុរួមរបស់យើងនឹងប្រាកដជាពង្រឹងការឯកភាព និងសាមគ្គីភាព របស់យើង”។ ក្នុងលិខិតដដែលនេះ អគ្គលេខាធិការដ្ឋានអាស៊ានត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងការពង្រឹង និងលើកកម្ពស់កំណើន បរិយាបន្ន ការអភិវឌ្ឍធនធានមនុស្ស ពង្រឹងលក្ខខណ្ឌការងារស្ដង់ដារ និងគាំពារពលករចំណាកស្រុកនៅក្នុងប្រទេសកម្ពុជា និងក្នុងសហគមន៍អាស៊ានទាំងមូល ហើយថា រង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់អាស៊ាន៕ ដោយ៖ម៉ាដេប៉ូ
-
សម្ដេចតេជោ ហ៊ុន សែន រំលឹកដល់មន្ត្រីបន្តវេនលើការរៀបចំមន្ត្រីក្នុងអាណត្តិថ្មី ហើយប្រកាសគាំទ្រការកែទម្រង់ តែមិនគាំទ្រការដកអ្នកខំធ្វើការកន្លងមក ដោយគ្មានមូលហេតុទេ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារ ដើម្បីជាការរំលឹកដល់មន្ត្រីបន្តវេនតាមស្ថាប័ន ឱ្យមានការប្រុងប្រយ័ត្ន លើភាពអគុណធម៍សម្រាប់ការរៀបចំមន្ត្រី ក្នុងអាណត្តិថ្មី ។ សម្ដេចប្រកាសគាំទ្រការកែទម្រង់ តែមិនគាំទ្រការដកអ្នកខំធ្វើការកន្លងមកចេញដោយគ្មានមូលហេតុដែរ។ សម្ដេចក៏បានលើកឡើងពីជោគជ័យដោយផ្ដើមចេញពីមនុស្ស ៥នាក់ រហូតដល់មនុស្សរាប់លាននាក់ ដែលនៅជាមួយ ហ៊ុន សែន បានទាំងអស់ តាមរបៀបរក្សាចាស់ និងបង្កើនថ្មី។ នេះតាមឃ្លីបវីដេអូ និងសំណេររបស់សម្ដេចតេជោ បានបង្ហោះលើបណ្ដាញសង្គមនាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំបង្ហោះសារដែលខ្ញុំនិយាយក្នុងអង្គប្រជុំដើម អាណត្តិទី៦ ឆ្នាំ២០១៨ ដើម្បីជាការរំលឹកដល់មន្ត្រីបន្តវេនតាមស្ថាប័ន សូមមានការប្រុងប្រយត្ឋ័លើភាពអគុណធម៌សម្រាប់ការរៀបចំមន្ត្រីក្នុងអាណត្តិថ្មី បន្ថែមលើបណ្តាំរបស់ខ្ញុំ កាលពីល្ងាចថ្ងៃ១០ សីហា ២០២៣ ពេលជួបជុំមុនពេលគណៈរដ្ឋមន្ត្រីថ្មី ត្រូវបានរៀបចំ»។ សម្ដេចបានបន្តថា «ខ្ញុំគាំទ្រការកែទម្រង់ តែមិនគាំទ្រការរៀបចំណាដែលខ្វះការឲ្យតម្លៃសម្រាប់មនុស្សដែលខំធ្វើការក្នុងរយៈពេលកន្លងមក ហើយត្រូវបានដកចេញដោយគ្មានមូលហេតុដែរ»។ តាមឃ្លីបវីដេអូ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ធ្វើនយោបាយ បើសិនជាគ្រាន់តែធ្វើ ដើម្បីដោះដូរមនុស្ស ហើយដែលហៅថាកែទម្រង់ត្រឹមដោះដូរមនុស្ស…
-
កម្ពុជា និងជប៉ុន រៀបចំកិច្ចសន្ទនាស្ដីពី សិទ្ធិមនុស្ស លើកទី១២

(ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលទទួលបាននៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម អាន សុខខឿន អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Naofumi Hashimoto ឯកអគ្គរាជទូតទទួលបន្ទុកសិទ្ធិមនុស្ស និងស្ថិរភាពនិងសន្តិភាពអន្តរជាតិ នៃក្រសួងការបរទេសជប៉ុន បានចូលរួមធ្វើជាសហប្រធាននៃកិច្ចសន្ទនារវាងកម្ពុជា និងជប៉ុន ស្ដីពី សិទ្ធិមនុស្ស លើកទី១២ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។ ក្នុងអំឡុងពេលនៃកិច្ចសន្ទនា ភាគីទាំងពីរ បានចូលរួមពិភាក្សាស៊ីជម្រៅ លើប្រធានបទសិទ្ធិមនុស្សជាច្រើន។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ លើការបោះឆ្នោត សេរីភាពជាមូលដ្ឋាន កំណែទម្រង់ប្រព័ន្ធតុលាការ កម្មវិធីជំនួយផ្នែកច្បាប់ និងការការពារសិទ្ធិនៃក្រុមងាយរងគ្រោះ។ លើសពីនេះ ភាគីទាំងពីរបានរិះរកមធ្យោបាយនានាសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងវិស័យរក្សាសន្តិភាព គំនិតផ្តួចផ្តើមជំនួយមនុស្សធម៌ ព្រមទាំងកិច្ចសហការក្នុងក្របខ័ណ្ឌអន្តរជាតិ រួមទាំងនៅក្រុមប្រឹក្សាសិទ្ធិមនុស្សផងដែរ ។ ឯកឧត្តម អាន សុខខឿន បានយកឱកាសនោះគូសបញ្ជាក់អំពីដំណើរ នយោបាយរបស់កម្ពុជា ក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ ដែលផ្ដល់ជាគំរូជោគជ័យដ៏ពិសេសមួយនៃប្រទេសធ្លាប់រងគ្រោះដោយសារសង្គ្រាម ក្លាយជាប្រទេសដែលសម្រេចបាននូវសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ចដ៏រឹងមាំ…
