Category: នយោបាយ

  • កម្ពុជាមានកម្លាំងពលកម្មសរុបប្រមាណ ១០,៨លាននាក់ ខណៈស្ថានភាពទីផ្សារការងារមានភាពរឹងមាំនិងអត្រាអ្នកមានការងារធ្វើខ្ពស់

    កម្ពុជាមានកម្លាំងពលកម្មសរុបប្រមាណ ១០,៨លាននាក់ ខណៈស្ថានភាពទីផ្សារការងារមានភាពរឹងមាំនិងអត្រាអ្នកមានការងារធ្វើខ្ពស់

    (ភ្នំពេញ)៖ ស្ថានភាពទីផ្សារការងារនៅកម្ពុជានាពេលបច្ចុប្បន្ននេះ មានភាពរឹងមាំដោយរក្សាបាននូវអត្រាអ្នកមានការងារធ្វើខ្ពស់ប្រមាណជា ៩៩ភាគរយ នៃកម្លាំងពលកម្មសរុបចំនួនប្រមាណ ១០,៨លាននាក់។ លក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតមានភាពប្រសើរឡើងជាបន្តបន្ទាប់ ក្នុងនេះប្រាក់ឈ្នួលអប្បបរមារបស់បងប្អូនកម្មករនិយោជិតបានកើនពី ៤០ដុល្លារ នៅឆ្នាំ១៩៩៧ ដល់ ២០០ដុល្លារ ក្នុងឆ្នាំ២០២៣។ នេះជាការបញ្ជាក់លើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងពិធីជួបសំណេះសំណាល ពីសំណាក់ ឯកឧត្តម កិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយកម្មករ កម្មការិនីជាង១៨០០០នាក់ នៅតំបន់វត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។ ក្នុងពិធីនេះ ឯកឧត្តម ហេង សួរ បានលើកឡើងថា៖”តាមរយៈនេះដែររាជរដ្ឋាភិបាលកម្ពុជាក៏បានខិតខំកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត ដោយបានបង្កើត និងពង្រីកវិសាលភាពបេឡាជាតិសន្តិសុខសង្គមជាបន្តបន្ទាប់ ហើយបានតម្រូវឱ្យនិយោជកជាអ្នកបង់ជំនួសបងប្អូនកម្មករនិយោជិត ១០០ភាគរយក្នុងផ្នែកថែទាំងសុខភាព និងផ្នែកគ្រោះថ្នាក់ការងារ និងជួយបង់ ៥០ភាគរយ ក្នុងផ្នែកប្រាក់ចូលនិវត្ត។ទាំងនេះ នឹងជួយធ្វើឱ្យបងប្អូនកម្មករនិយោជិតអាចរក្សាបាននូវសន្តិសុខចំណូល និងកាត់បន្ថយហា និភ័យនានាទាំងនៅក្នុងអំឡុងពេលមានការងារ រហូតដល់ពេលចូលនិវត្តន៍”។ ឯកឧត្តម រដ្ឋមន្រ្តី…

  • នាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា បណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅ ទស្សនកិច្ច នៅឥណ្ឌូនេស៊ី ប្រទេសចិន និងចូលរួម កិច្ចប្រជុំអង្គការ សហប្រជាជាតិ នៅសហរដ្ឋអាមេរិក នាចុងខែកញ្ញាខាងមុខ

    នាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា បណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅ ទស្សនកិច្ច នៅឥណ្ឌូនេស៊ី ប្រទេសចិន និងចូលរួម កិច្ចប្រជុំអង្គការ សហប្រជាជាតិ នៅសហរដ្ឋអាមេរិក នាចុងខែកញ្ញាខាងមុខ

    (ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានប្រកាសថា ឯកឧត្តម នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ នៅសហរដ្ឋអាមេរិក នៅចុងខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ បន្ទាប់ពីទស្សនកិច្ចទៅកាន់ឥណ្ឌូនេស៊ី និងប្រទេសចិន ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១៨០០០នាក់ នៅតំបន់វត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ឯកឧត្តម មិនជំទាស់នឹងគម្រោងធ្វើបាតុកម្មប្រឆាំងនឹងឯកឧត្តម ក្នុងអំឡុងកិច្ចប្រជុំអង្គការសហប្រជាជាតិ នាខែកញ្ញាខាងមុខនេះទេ ប៉ុន្តែក្រុមប្រឆាំងទាំងនោះ ក៏ត្រូវគោរពសិទ្ធិអ្នកដែលទៅគាំទ្រ ហើយធ្វើយ៉ាងណា កុំឱ្យមានជម្លោះរវាងខ្មែរ និងខ្មែរ នៅលើទឹកដីអាមេរិក ។ ឯកឧត្តមបណ្ឌិត បានបន្តថា សូមកុំធ្វើអ្វីដែលនាំឱ្យមានជម្លោះរវាងបងប្អូនអ្នកគាំទ្រ និងអ្នកប្រឆាំង ល្មមដល់ពេលហើយ យើងជជែកគ្នា ខុសគ្នាតែគោលនយោបាយ តែកុំទៅឈ្លោះគ្នា កុំទៅវ៉ៃគ្នានៅអាមេរិក។ ឯកឧត្តម ថា បងប្អូនបាតុកម្មចុះ តែសូមគោរពសិទ្ធិពលរដ្ឋ ដែលមកពីប្រទេសផ្សេងៗ ដែលទៅទទួលស្វាគមន៍ឯកឧត្តម។ ឯកឧត្តមនាយករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា គោលដៅបាតុកម្មនោះ គឺបរាជ័យបាត់ទៅហើយ…

  • នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ៖ គ្រប់ក្រសួង ស្ថាប័ន ត្រូវជ្រើសរើសមន្ត្រីឱ្យមានតម្លាភាព បែងចែកមុខងារឱ្យបានត្រឹមត្រូវ មានជំនាញច្បាស់លាស់ ទើបអនុវត្តការងារមានប្រសិទ្ធភាពខ្ពស់

    នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ៖ គ្រប់ក្រសួង ស្ថាប័ន ត្រូវជ្រើសរើសមន្ត្រីឱ្យមានតម្លាភាព បែងចែកមុខងារឱ្យបានត្រឹមត្រូវ មានជំនាញច្បាស់លាស់ ទើបអនុវត្តការងារមានប្រសិទ្ធភាពខ្ពស់

    (ភ្នំពេញ)៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១៨០០០នាក់ នៅតំបន់វត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា តាមក្រសួង និងស្ថាប័ននានា ត្រូវជ្រើសរើសមន្ត្រីឱ្យមានតម្លាភាព យុត្តិធម៌ និងបែងចែកមុខងារឱ្យបានត្រឹមត្រូវ ទើបអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ខណៈការកំណែទម្រង់មុខងាររដ្ឋបាលសាធារណៈ គឺជាអទិភាពចាំបាច់បំផុត ព្រោះត្រូវការមន្រ្តីដែលមានជំនាញច្បាស់លាស់ពិតប្រាកដ មកជួយរាជរដ្ឋាភិបាល។បានណែនាំឱ្យថ្នាកដឹកនាំក្រសួង និងស្ថាប័ននានា ជ្រើសរើសមន្រ្តីចូលក្របខណ្ឌ ឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវមានជំនាញច្បាស់លាស់ ដើម្បីជួយកិច្ចការងាររដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាព ។ ឯកឧត្តម ហ៊ុន ម៉ាណែត យល់ឃើញថា ការជ្រើសរើសមន្ត្រីចូលក្របខណ្ឌនីមួយៗ ត្រូវមានភាពម៉ត់ចត់ ដោយមិនចេះតែដាក់បញ្ចូលនោះទេ។ ត្រង់ចំណុចនេះ ឯកឧត្តមនាយករដ្ឋមន្ត្រី បានលើកជាឧទាហរណ៍ថា បើជ្រើសរើសមន្ត្រីកសិកម្ម គឺត្រូវយកអ្នកជំនាញកសិកម្មច្បាស់លាស់ ដោយមិនត្រូវជ្រើសរើសមន្ត្រី ដែលមានជំនាញវិស្វករ និងសំណង់ មកបំពេញការងារក្នុងក្រសួងកសិកម្មឡើយ។ ឯកឧត្តមថា សូមយោគយល់! បងប្អូនដែលចង់ចូលយកក្របខណ្ឌសិន ហើយចាំផ្ទេរចេញ សុំកុំធ្វើបែបហ្នឹង អាណិតគេ អាណិតប្រជាពលរដ្ឋយើង។…

  • ទីម័រខាងកើត អបអរជោគជ័យនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅកម្ពុជា និងអបអរសាទរចំពោះការបង្កើតរាជរដ្ឋាភិបាលថ្មី

    ទីម័រខាងកើត អបអរជោគជ័យនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅកម្ពុជា និងអបអរសាទរចំពោះការបង្កើតរាជរដ្ឋាភិបាលថ្មី

    ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋ មន្ត្រីក្រសួងទេសចរណ៍និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានមានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតឲ្យរូបឯកឧត្តម ចូលជួបសំដែងការគួរសម ក្នុង ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជានាពេលនេះ។ ឯកឧត្តម បន្តថា ឯកឧត្តមនាយករដ្ឋមន្រ្តីទីម៉រខាងកើត បានបញ្ជូនរូបឯកឧត្តមមកកាន់ប្រទេសកម្ពុជា ទី១-ដើម្បីអបអរសាទរដោយផ្ទាល់ចំពោះជោគជ័យ នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាពេលកន្លងមក ដែលបង្ហាញពីការប្រព្រឹត្តិទៅយ៉ាងល្អប្រសើរ នៃដំណើរការប្រជាធិបតេយ្យ ពិសេសការបន្តផ្តល់នូវសុខសន្តិភាព និរន្តរភាពរបស់ប្រទេសផង តំបន់ផង និងពិភពលោកទាំងមូលផង ហើយឯកឧត្តមក៏សូមអបអរសាទរជូនចំពោះសម្តេចប្រធានគណបក្ស និងប្រជាជនកម្ពុជា ចំពោះជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា និងទី២-ការអបអរសាទរចំពោះការបង្កើតរាជរដ្ឋាភិបាលថ្មី ដែលកម្ពុជានិងទីម៉រខាងកើត គឺជាមិត្តដ៏យូរលង់ណាស់មកហើយ។ ឯកឧត្តមមានប្រសាសន៍បន្តថា នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០២២ កន្លងទៅ សម្តេចតេជោ បានផ្តល់ការគាំទ្រជាប្រវត្តិសាស្រ្ត ចំពោះប្រទេសទីម៉រខាងកើត ក្នុងការចូលជាសមាជិករបស់អាស៊ាន។ នៅក្នុងជំនួបនេះ…

  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ លើកទី១ នីតិកាលទី៧ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីពិភាក្សានិងអនុម័តរបៀបវារៈចំនួន៤

    រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ លើកទី១ នីតិកាលទី៧ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីពិភាក្សានិងអនុម័តរបៀបវារៈចំនួន៤

    (ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០នាទីព្រឹក បានបើកកិច្ចប្រជុំក្រោម អធិបតី ភាព លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា ដើម្បីពិភាក្សា និង អនុម័តលើរបៀបវារៈចំនួន៤ ដោយក្នុងនោះក៏មានការកំណត់កាលបរិច្ឆេទបន្ត សម័យប្រជុំ រដ្ឋសភា លើកទី១ នីតិកាលទី៧ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះផងដែរ។ របៀបវារៈទាំង៤ដែលអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានលើកយកមកធ្វើការ ពិភាក្សា និងអនុម័ត ទទួលបាននូវលទ្ធផលដូចខាងក្រោម៖១- អង្គប្រជុំបានអនុម័តឯកភាព លើសំណើសុំផ្លាស់ប្តូរតំណាងរាស្ត្រ នៃគណបក្សប្រជាជនកម្ពុជាចំនួន ២៩រូប តាមសំណើរបស់គណបក្សប្រជាជនកម្ពុជា។ ការប្រកាសសុពលភាពនៃអាណត្តិបេក្ខជនទំាង ២៩រូប នឹងធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភានាពេលខាងមុខនេះ។២- អង្គប្រជុំបានអនុម័តលើរបាយការណ៍ ស្តីពីលទ្ធផលនៃការទទួលពាក្យសុំឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ចំនួន១រូប សម្រាប់ជំនួស ឯកឧត្តម សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៧។ ដោយ ហេង សម្បត្តិ៣-…

  • ឯកឧត្តម ហ៊ុន ម៉ាណែត៖ ផ្តាំទៅអ្នកប្រឆាំងថា ខ្ញុំគ្មានពេលទេ បើចង់ឈ្លោះ សូមឈ្លោះជាមួយអ្នកនាំពាក្យរបស់ខ្ញុំទៅ ពេលវេលារបស់ខ្ញុំ គឺជាមួយប្រជាពលរដ្ឋ

    ឯកឧត្តម ហ៊ុន ម៉ាណែត៖ ផ្តាំទៅអ្នកប្រឆាំងថា ខ្ញុំគ្មានពេលទេ បើចង់ឈ្លោះ សូមឈ្លោះជាមួយអ្នកនាំពាក្យរបស់ខ្ញុំទៅ ពេលវេលារបស់ខ្ញុំ គឺជាមួយប្រជាពលរដ្ឋ

    (ភ្នំពេញ) ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងផ្តាំទៅអ្នកប្រឆាំងថា ប្រសិនបើគេចង់ឈ្លោះជាមួយខ្ញុំ ខ្ញុំមិនចង់ឈ្លោះជាមួយគេ ខ្ញុំគ្មានពេលវេលាទេ បើចង់ឈ្លោះ ឈ្លោះជាមួយអ្នកនាំពាក្យរបស់ខ្ញុំទៅ ពេលវេលារបស់ខ្ញុំ គឺជាមួយប្រជាពលរដ្ឋ»។ ឯកឧត្តមនាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជា១៨០០០នាក់ នៅតំបន់វត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ។ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា ខ្ញុំគ្មានពេលឆ្លើយតបទៅនឹងការវាយប្រហាររបស់អ្នកណាទេ បើខ្ញុំមើលក្នុងបណ្ដាញសង្គម គឺមើលពីបញ្ហារបស់ប្រជាពលរដ្ឋ ដើម្បីយើងឃើញ ហើយដោះស្រាយបានទាន់ពេលវេលា។ ដូច្នេះខ្ញុំគិតថា ខ្ញុំយកពេលវេលាមកប្រើដើម្បីផលប្រជាពលរដ្ឋ ប្រសើរជាងស្ដាប់អ្នកវិភាគទាំងនោះ ។ ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើដែរថា ប្រសិនបើជេរខ្ញ៉ំច្រើន ប្រយ័ត្នខូចសុខភាពខ្លួនឯង គេងមិនលក់ ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វ៉េង លិមហួត និង សួង ពិសិដ្ឋ

  • សម្តេចតេជោ ហ៊ុន សែន បា្រប់ទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាថា យើងគួរបន្តកិច្ចសហប្រតិបត្តិការបំពេញឱ្យគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌអាស៊ាន និងសហគមន៍អឺរ៉ុប ជាជាងការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ

    សម្តេចតេជោ ហ៊ុន សែន បា្រប់ទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាថា យើងគួរបន្តកិច្ចសហប្រតិបត្តិការបំពេញឱ្យគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌអាស៊ាន និងសហគមន៍អឺរ៉ុប ជាជាងការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រាប់ទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ថា យើងគួរបន្តកិច្ចសហប្រតិបត្តិការបំពេញឱ្យគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌអាស៊ាន និងសហគមន៍អឺរ៉ុប ជាជាងការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ ។ សម្ដេចតេជោ ហ៊ុន សែន លើកឡើងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ជួបសម្ដែងការគួរសមនិងជម្រាបលា នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ។ នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងសេចក្តីរីករាយ ចំពោះវត្តមានលោកជំទាវ ដែលបានអញ្ជើញមកជួបជាមួយសម្ដេច មុនពេលចាកចេញពីកម្ពុជាទៅកាន់ការងារថ្មី ជាឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំស្រីលង្កា និងម៉ាឌីវ ក្រោយពីបានធ្វើការនៅកម្ពុជា ក្នុងរយៈកាលដ៏លំបាក ជាពិសេស ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ។ សម្ដេចក៏បានសម្ដែងការពេញចិត្តចំពោះសហប្រតិបត្តិការសព្វបែបយ៉ាង ថ្វីត្បិតតែយើងមិនបានជួយគ្នាលើគ្រប់បញ្ហាទាំងអស់ក៏ដោយ ប៉ុន្តែកិច្ចសហប្រតិបត្តិការរបស់យើង មានភាពល្អប្រសើរ ជាពិសេស ការប្រៀបប្រឆាំងនិងកូវីដ១៩ដែលជាមហន្តរាយធំធេង ក្នុងនោះ សហគមន៍អឺរ៉ុប បានផ្ដល់ឲ្យកម្ពុជានូវវ៉ាក់សាំងជាង៩៣ម៉ឺនដូស និងឥណទានជិត ៥០០លានដុល្លារ…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលថ្មី ត្រៀមខ្លួនជាស្រេច ធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលថ្មី ត្រៀមខ្លួនជាស្រេច ធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ

    ភ្នំពេញ៖ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គណៈរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ត្រៀមខ្លួនជាស្រេច ក្នុងធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងវេទិកាពហុភាគី ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ។ នេះបើតាមខ្លឹមសារជំនួបរបស់ឯកឧត្តម នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយគណ:ប្រតិភូ មន្ត្រីព្រឹទ្ធសភាអាមេរិក ដឹកនាំដោយលោក អាឡិច ខានស៍ (Alex Carnes) ក្រឡាបញ្ជីនៃក្រុមភាគច្រើនរបស់អនុគណ:កម្មាធិការស្តីពីប្រតិបត្តិការរបស់រដ្ឋ និងបរទេស និងកម្មវិធីពាក់ព័ន្ធនានា របស់គណ:កម្មាធិការគ្រប់គ្រង និងបែងចែកថវិកាជាតិរបស់ព្រឹទ្ធសភាអាមេរិក នាល្ងាចថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣, នៅវិមានសន្តិភាព ។ ក្នុងជមនួបនេះ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការបំពេញទស្សនកិច្ចរបស់គណៈប្រតិភូមន្រ្តីព្រឹទ្ធសភាអាមេរិក មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលឆ្លុះបញ្ចាំងអំពីទំនាក់ទំនងល្អប្រសើររវាងកម្ពុជា-អាមេរិក។ ឯកឧត្តម នាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលកន្លងមកនេះ បានដើរតួនាទីចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍកម្ពុជា តាមរយៈការជួយដល់ដំណើរប្រជាធិបតេយ្យសេរីពហុបក្ស, ការបណ្តុះបណ្តាលធនធានមនុស្ស, ការបោសសម្អាតមីន និងការផ្តល់នូវទីផ្សារដ៏ទូលំទូលាយសម្រាប់ផលិតផលវាយនភ័ណ្ឌ និងកាត់ដេររបស់កម្ពុជា តាមរយៈប្រព័ន្ធ GSP,…

  • រាជរដ្ឋាភិបាល អាណត្តិទី៧ ដាក់ចេញគោលនយោបាយថ្មីចំនួនពីរ ដើម្បីថែរក្សាស្ថិរភាព-សន្ដិភាព និងបង្កើនផលប្រយោជន៍ដល់ដៃប្រជាពលរដ្ឋ

    រាជរដ្ឋាភិបាល អាណត្តិទី៧ ដាក់ចេញគោលនយោបាយថ្មីចំនួនពីរ ដើម្បីថែរក្សាស្ថិរភាព-សន្ដិភាព និងបង្កើនផលប្រយោជន៍ដល់ដៃប្រជាពលរដ្ឋ

    ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការីនី និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨.០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល អាណត្តិទី៧ ដាក់ចេញគោលនយោបាយថ្មីចំនួនពីរ ដើម្បីថែរក្សាស្ថិរភាព-សន្ដិភាព និងបង្កើនផលប្រយោជន៍ដល់ដៃប្រជាពលរដ្ឋ ។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលនយោបាយថ្មីសម្រាប់អាណត្តិទី៧នេះ គឺ ៖ ទី១-ថែរក្សាស្ថិរភាពនយោបាយ និងសន្ដិភាពរបស់ប្រទេសកម្ពុជា ដែលថ្នាក់ដឹកនាំអាណត្តិចាស់បានខិតខំកសាង និងបង្កើតឡើងជាង ៤០ឆ្នាំមកនេះ ។ ទី២-បង្កើនផលប្រយោជន៍ដល់ដៃប្រជាពលរដ្ឋ មានដូចជា គោលនយោបាយគន្លឹះទាំង៦ និងយុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញ កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣ ។ សូមរំលឹកថា មានប្រសាសន៍នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣…

  • ឯកឧត្តម នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ វិស័យឧស្សាហកម្មដើរទៅមុខ ដោយមានតួរអង្គសំខាន់បី

    ឯកឧត្តម នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ វិស័យឧស្សាហកម្មដើរទៅមុខ ដោយមានតួរអង្គសំខាន់បី

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា វិស័យឧស្សាហកម្មបានដើរទៅមុខបាន ដោយមានតួរអង្គសំខាន់បី ។ តួរអង្គសំខាន់ទាំង៣ គឺទី១-កម្មករនិយោជិត, ទី២-ម្ចាស់រោងចក្រ និងទី៣-រាជរដ្ឋាភិបាល។ បើគ្មានតួរអង្គទាំង ៣នេះ គឺវិស័យរោងចក្រកាត់ដេរ និងវាយនភណ្ឌ មិនអាចរីកចម្រើនទៅមុខបានទេ ។ ឯកឧត្តមនាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការីនី និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨.០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ។ តាមរបាយការណ៍ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា វិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើ ដំណើរ និងកាបូប ជាវិស័យមួយដែលបានស្រូបទាញកម្លាំងពលកម្មយ៉ាងច្រើន នៅក្នុងប្រទេស កម្ពុជា ។ រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិចាស់ដែលមានសម្តេចតេជោ ហ៊ុន សែន…