-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ សូមបន្តនិរន្តរភាពអ្វីដែលយើងមានពីមុន និងបន្តបង្កើនប្រសិទ្ធភាពតទៅមុខទៀត

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ មានប្រសាសន៍ថា ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ សូមបន្តនិរន្តរភាពអ្វីដែលយើងមានពីមុន និងបន្តបង្កើនប្រសិទ្ធភាពតទៅមុខទៀត យកចិត្តទុកដាក់អនុវត្តការងារជាប្រចាំ ធ្វើយ៉ាងណាពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីផ្តល់បណ្ណកម្មសិទ្ធស្របច្បាប់ជូនពួកគាត់ ។ នេះជាប្រសាសន៍លើកឡើង របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានដឹកនាំកិច្ចប្រជុំជីវភាពដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារសុរិយោដីនិងភូមិសាស្រ្ត ការងាររៀបចំដែនដី នគរូបនីយកម្ម និងការងារដោះស្រាយវិវាទដីធ្លី ដែលបាននឹងកំពុងអនុវត្ត ដើម្បីកំណត់ទិសដៅត្រូវអនុវត្តបន្ត នៅទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។ គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ក្រសួងបានចេញបណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋបាន ៦.៩៤៥.០៦៩បណ្ណ ស្មើនឹង ៩៩,២% នៃចំនួនក្បាលដីប៉ាន់ស្មានដំបូងចំនួន ៧លានក្បាលដី នៅក្នុងភូមិចំនួន ៧.៥០៨ នៃឃុំចំនួន៦៥០ នៃក្នុងក្រុងស្រុកចំនួន ៣០ទូទាំងប្រទេស តាមរបាយការណ៍របស់អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត។ គិតចាប់ពីពេលផ្តើមអនុវត្ត ដល់ខែកក្កដា ឆ្នាំ២០២៣ ក្រសួងបានដោះស្រាយវិវាទដីធ្លីតាមរយៈទាំង៣យន្តការ ដោយបានដោះស្រាយបញ្ចប់នីតិវិធីចំនួន ១១.២៧៥…
-
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់បំណងពីរ ដែលជួបជាមួយបងប្អូនកម្មករនិយោជិតនាថ្ងៃនេះ

ភ្នំពេញ៖ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងពីគោលបំណងចំនួន២ ដែលជួបជាមួយបងប្អូនកម្មករនិយោជិតនាថ្ងៃនេះ៖ ទី១-ដើម្បីអរគុណចំពោះបងប្អូនកម្មករនិយោជិត និងម្ចាស់រោងចក្រនានា និងទី២-រាជរដ្ឋាភិបាល អាណត្តិថ្មី ប្ដេជ្ញាចិត្តចំពោះបងប្អូនប្រជាពលរដ្ឋ អំពីកម្មវិធីគោលនយោបាយនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ។ ឯកឧត្តមនាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការីនី និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨.០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងរួមគ្នាថែរក្សាសមិទ្ធផលដែលថ្នាក់ដឹកនាំអាណត្តិមុន ខិតខំកសាង និងបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ ។ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងពីគោលបំណងចំនួន២ ដែលជួបជាមួយបងប្អូនកម្មករនិយោជិតនាថ្ងៃនេះ រួមមាន៖ ទី១.ដើម្បីអរគុណចំពោះបងប្អូនកម្មករនិយោជិត និងម្ចាស់រោងចក្រនានា ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល និងបានចូលរួមជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងបំពេញការងារក្នុងវិស័យកាត់ដេរ នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន។ ទី២.រាជរដ្ឋាភិបាលអាណត្តិថ្មី ប្ដេជ្ញាចិត្តចំពោះបងប្អូនប្រជាពលរដ្ឋ អំពីកម្មវិធីគោលនយោបាយនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ៕អត្ថបទ…
-
នាយករដ្ឋមន្ត្រីថ្មី នៃកម្ពុជា ប្តេជ្ញាបន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច

ភ្នំពេញ៖ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានប្តេជ្ញាបន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការជំរុញការអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការីនី និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨.០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ។ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានយកឱកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ឯកឧត្តមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជា មានឱកាសក្នុងការអនុវត្តគោលនយោបាយរបស់ខ្លួនដើម្បីបម្រើប្រជាពលរដ្ឋ ក៏ដូចជាបង្កើនផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ។ សូមរំលឹកថា យោងតាមលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ អ្នកចេញទៅបោះឆ្នោតសរុបមានចំនួន ៨លាន២សែន១ម៉ឺន ៣២៦០នាក់ ស្មើនឹង៨៤,៥៨ភាគរយ នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ៩លាន៧សែន១ម៉ឺន ៦៥៥នាក់…
-
សឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និង សៀវភៅប្រវត្តិសាស្រ្តសំខាន់ៗ

កំពង់ធំ៖ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ រៀន សូត្រអប់រំចិត្តសាស្ត្រ និងប្រគល់សៀវភៅប្រវត្តិសាស្រ្តសំខាន់ៗរបស់ប្រមុខថ្នាក់ដឹកនាំ នៃ កម្ពុជា ជូនមេបញ្ជាការកងឯកភាព កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្រោមវត្តមាន ឧត្តម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់អំពីចំណុចសំខាន់ៗ មួយចំនួននូវគោលដៅយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលមាន :ទី១ ការធានាកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់៧% ទី២ ការបង្កើតការងារឲ្យបានកាន់តែច្រើនទាំងបរិមាណ និងគុណភាព ។ ទី៣ ការសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង ១០% ។ ទី៤ បន្តពង្រឹងសមត្ថកិច្ច អភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និងទី៥ ធានាចីរភាពនៃការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងការរក្សាភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់សមភាពយេនឌ័រ គ្រប់គ្រងធនធានធម្មជាតិ និងការវិនិយោគសាធារណៈ។ ការអនុវត្តន៍គោលដៅយុទ្ធសាស្ត្របញ្ចកោណនេះ យកអាទិភាពគន្លឹះទាំង ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា…
-
ឯកឧត្ដម គង់ សោភ័ណ្ឌ ៖ កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្ដាល បានប្រឹងប្រែងពុះពារជំនះគ្រប់ឧបសគ្គ ក្នុងភារកិច្ច ការពារជាតិមាតុភូមិ

ខេត្តកណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរ ចំពោះកងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្ដាល ដែលបានខិតខំប្រឹងប្រែងពុះពារជំនះគ្រប់ឧបសគ្គ រួមចំណែកក្នុងភារកិច្ច ការពារជាតិមាតុភូមិ រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាចំណែកមួយ ដែលមិនអាចខ្វះបាន ក្នុងការរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ។ ឯកឧត្ដម គង់ សោភ័ណ្ឌ បានថ្លែងបែបនេះ ក្នុងពិធីប្រកាសសេចក្តីសម្រេចបង្កើតថ្មី២ ផ្នែកសឹករងប្រកាសតែងតាំងមុខតំណង បំពាក់ឋានន្តរសក្តិ ជូនមេបញ្ជាការមេបញ្ជាការរង និងបញ្ចូលក្របខណ្ឌពលទាហាន ផ្នែកសឹករងអរិយក្សត្រ និងផ្នែកសឹករងសំពៅពូន នៅតំបន់ប្រតិបត្តិការសឹករងកណ្ដាល កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស បានស្នើដល់ថ្នាក់ដឹកនាំ នាយ ពលទាហាន ជាពិសេសមេបញ្ជាការ មេបញ្ជាការរង ដែលទើបតែងតាំង ត្រូវយកត្តទុកដាក់ពង្រឹងទំនាក់ទំនងសាមគ្គីផ្ទៃក្នុងឱ្យបានរឹងមាំ ដើម្បីរួមគ្នាដឹកនាំកសាងអង្គភាព ឱ្យមានភាពរីកចម្រើនជាបន្តបន្ទាប់។ ត្រូវយកចិត្តទុកដាក់លើការហ្វឹកហ្វឺនរៀនសូត្រឱ្យដល់កងកម្លាំង ទាំងយុទ្ធវិធី បច្ចេកទេស ឋានលេខា អប់រំចិត្តសាស្ត្រ…
-
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ មន្ត្រីនៃទីស្ដីការគណៈរដ្ឋមន្ត្រី បន្តខិតខំបំពេញភារកិច្ច មាន គុណភាព, ប្រសិទ្ធភាព, សមិទ្ធកម្ម និងគុណាធិបតេយ្យ

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងលើកទឹកចិត្តដល់ឯកឧត្តម លោកជំទាវ និងមន្ត្រីរាជការនៃទីស្ដីការគណៈរដ្ឋមន្ត្រីទាំងអស់ ឱ្យបន្តខិតខំបំពេញភារកិច្ចរៀងៗខ្លួន ដោយប្រកាន់គោលការណ៍ គុណភាព, ប្រសិទ្ធភាព, សមិទ្ធកម្ម និងគុណាធិបតេយ្យ។ បន្ថែមលើនេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវ ៖១.បំពេញការងារប្រកបដោយវិជ្ជាជីវៈ គោរពវិន័យ គោរពច្បាប់ លិខិតបទដ្ឋាន និងគោរពក្រមសីលធម៌វិជ្ជាជីវៈ។២.បំពេញការងារជាក្រុម ដោយឈរលើស្មារតីនៃប្រយោជន៍ និងគុណតម្លៃរួម ចេះសម្របសម្រួលគ្នា ចេះជួយគ្នា និងចេះ ចែករំលែក។៣.ប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម ច្នៃប្រឌិត និងឈរលើគោលការណ៍ដោះស្រាយបញ្ហា តែមិនបង្កើតបញ្ហា។៤.ចេះទទួលយកការរិះគន់ដោយស្ថាបនា ចេះស្តាប់ទស្សនៈ ឬគំនិតផ្សេងពីខ្លួន និងចេះធ្វើស្វ័យទិះទៀន។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានរំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់របស់ទីស្តីការគណៈរដ្ឋមន្រ្តី កុំឱ្យភ្លេចនូវអភិក្រមទាំង ៥ របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការបំពេញការងារ គឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ ឯកឧត្តម វង្សី…
-
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបន្តរក្សាជំហរគាំទ្របេក្ខភាពប្រទេសទីម័រខាងកើត នៅក្នុងអាស៊ាន, អង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជានិម្មាបនកម្មតំបន់ និងសកលដទៃទៀត

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញជំហរបន្តគាំទ្របេក្ខភាពប្រទេសទីម័រខាងកើត នៅក្នុងអាស៊ាន, អង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជានិម្មាបនកម្មតំបន់ និងសកលដទៃទៀត ។ ឯកឧត្តម កិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសរក្សាជំហរដូច្នេះនារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នៅវិមានសន្តិភាព ស្រពពេលដែលឯកឧត្តន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៨ ដល់ ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ ។ នៅក្នុងជំនួបនេះ ឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay) បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា…
-
ព្រឹកនេះ នាយករដ្ឋមន្ត្រីថ្មី នៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត ២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ

ភ្នំពេញ៖ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ដែលកំពុងបម្រើការងារនៅតាមបណ្តារោង ចក្រសហ គ្រាស នានា ក្នុង រាជធានីភ្នំពេញសរុបជិត ២ម៉ឺននាក់ ដែលជំនួបសំណេះសំណាលនេះ ធ្វើឡើង នៅ តំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មករ និយោជិត ដែលឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជួប សំណេះសំណាលមានចំនួន ១៨,០១៣នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ ក្នុង ខណ្ឌ ពោធិ៍សែនជ័យចំនួន១២ និងខណ្ឌកំបូលចំនួន១។ ក្នុងនោះស្ត្រីមានផ្ទៃពោះ មានចំនួន ៨៤៤នាក់ ។ ក្នុងវិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើ ដំណើរ និងកាបូប ជាវិស័យមួយដែលបានស្រូបទាញកម្លាំងពលកម្មយ៉ាងច្រើននៅក្នុងប្រទេស កម្ពុជា…
-
រដ្ឋមន្ត្រីថ្មី កំណត់បេសកកម្មចម្បង ៣ និងវិធានការអាទិភាពជាគន្លឹះ ៣ចំណុច ក្នុងការដឹកនាំ ក្រសួងមុខងារសាធារណៈ

ភ្នំពញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈថ្មី បានលើកឡើងថា វិស័យ មុខងារសាធារណៈ គឺជាវិស័យស្នូលដែលមិនអាចខ្វះបាន និងចាំបាច់ក្នុងការចូលរួមកសាង នូវស័ក្ដិសិទ្ធភាព និងប្រសិទ្ធភាព ក្នុងការផ្ដល់សេវាសាធារណៈ ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ហ៊ុន ម៉ានី បានកំណត់បេសកកម្មចម្បង ៣ចំណុច ក្នុងការដឹកនាំក្រសួងមុខងារសាធារណៈ មានដូចជា៖ (១) ការអនុវត្តចក្ខុវិស័យរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី នៃ កម្ពុជា (២) ការជំរុញកំណែទម្រង់ និងពង្រឹងរដ្ឋបាលសាធារណៈប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងរដ្ឋាភិបាលអាណត្តិទី៧ ឆ្ពោះទៅឆ្នាំ២០២៨ និងអនាគត និង(៣) ចូលរួម ចំណែកក្នុងការលើកស្ទួយ និងការធ្វើទំនើបកម្មស្ថាប័នសាធារណៈ។ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈថ្មី បានថ្លែងដូច្នេះក្នុងពិធីសំណេះសំណាល ថ្លែងអំណរគុណ ថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងវិស័យមុខងារសារធារណៈទូទាំងរាជធានី ខេត្ត សរុបប្រមាណជាង ១០០០រូប នាព្រឹកថ្ងៃច័ន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣ ។ ពិធីសំណេះសំណាលនេះ…
-
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បើកកិច្ចប្រជុំចរចាប្រាក់ឈ្នួលកម្មករកាត់ដេរលើកទី២ ប្រចាំឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៣នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ បានបើកកិច្ចពិភាក្សារបស់ខ្លួនជាលើកទី២ ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ប្រចាំឆ្នាំ២០២៤ខាងមុខ។ ក្នុងកិច្ចពិភាក្សានេះដែរគេឃើញធ្វើឡើងក្រោមការដឹកនាំរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ គួររំឭកថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៣ ដែលមានសមាសភាពស្មើៗគ្នាពីតំណាងភាគីរាជរដ្ឋាភិបាល ភាគីសហជីព និងភាគីនិយោជក បានបើកកិច្ចពិភាក្សាគ្នា១លើករួចមកហើយ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ហើយនៅថ្ងៃទី២៨ ខែសីហាឆ្នាំ ២០២៣នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចពិភាក្សារបស់ខ្លួនជាលើកទី២ ដោយកិច្ចប្រជុំនេះបានប្រព្រឹត្តទៅអស់រយៈពេល ៤ម៉ោង គឺចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ១៣:០០នាទីរសៀល ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និង កាបូប សម្រាប់ឆ្នាំ២០២៤។ ក្នុងកិច្ចពិភាក្សានេះ ភាគីតំណាងកម្មករនិយោជិត និងភាគីតំណាងនិយោជក បានលើកហេតុផល និងបង្ហាញនូវគោលជំហរផ្ទៃក្នុងរបស់ខ្លួនទៅវិញទៅមកប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ។ នៅក្នុងកិច្ចប្រជុំនេះ ភាគីរាជរដ្ឋាភិបាលក៏បានសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមលើចំណុចនានាដែលភាគីទាំងពីរមានចម្ងល់ផងដែរ។ ក្រោយពីការពិភាក្សា…