-
រដ្ឋមន្រ្តីក្រសួងបរិស្ថានអញ្ជើញចុះពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ

កំពង់ស្ពឺ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ បានធ្វើដំណើរទស្សនកិច្ច ជួបសំណេះសំណាល ជាមួយមន្រ្តីឧទ្យានជាតិ ព្រះសុរាម្រិតកុសុមៈគិរីរម្យ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន គឺដើម្បី ពិនិត្យទីតាំងដាំកូនឈើ ,អញ្ជើញថ្វាយបង្គំព្រះអង្គគោកធ្លកបន្ទា , ពិនិត្យមើលតំបន់អាណាធិបតេយ្យក្នុងឧទ្យានជាតិគិរីរម្យ ,បន្តមើលទីតាំងឧទ្យានបោះតង់គិរីរម្យ , ពិនិត្យមើលសហគមន៍ចំបក់ និងសិប្បកម្មកែច្នៃឬស្សី ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ដែលអមដំណើរដោយឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមនឹងឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីឧទ្យាជាតិ ក៏បានចុះទៅពិនិត្យទីតាំងដាំកូនឈើក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនានៅឧទ្យានជាតិព្រះកុសុមៈគិរីរម្យ ជូនសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលនឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលខាងមុខនេះ។ ជាលទ្ធផល ការចាក់ដី បំពេញកសិណខាងក្នុង និងខាងក្រៅ សម្រេចបានលទ្ធផលជិត ៩០% ហើយ ដោយឡែកចំពោះការដាំស្មៅ និងដើមឈើ នឹងសម្រេចឱ្យបានត្រឹមថ្ងៃទី០៦…
-
គ.ជ.ប ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីជាង ៣០០០ នាក់ សម្រាប់បម្រើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣នៅតាមឃុំ សង្កាត់

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប ) ប្រកាសជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត ចំនួន ៣ ៣០៤ នាក់ ជាមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារនៅតាមឃុំ សង្កាត់ ចំណុះរាជធានី ខេត្ត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។ យោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៣ បញ្ជាក់ថា ការជ្រើសរើសនេះ ដោយក្នុងមួយឃុំ សង្កាត់ ត្រូវជ្រើសរើសចំនួន២រូប ដែលមានមុខតំណែង ជាប្រធានក្រុមចុះឈ្មោះបោះឆ្នោត ១ រូប និង សមាជិកក្រុមចុះឈ្មោះបោះឆ្នោត ជាការីកុំព្យូទ័រ ចំនួន ១ រូប។ បើតាម គ.ជ.ប សាធារណជនដែលមានបំណងដាក់ពាក្យសុំចូលបម្រើការងារតាមមុខតំណែងខាងលើ អាច មកទំនាក់ទំនងទទួល និងដាក់ពាក្យសុំចូលបម្រើការងារនៅរៀងរាល់ម៉ោងធ្វើការនៅតាមសាលាឃុំ សង្កាត់ ឬ/និងទីសាធារណៈក្នុងឃុំ សង្កាត់ ដែលកំណត់ដោយ លធ.ខប ពាក់ព័ន្ធ។ ជាមួយគ្នានេះបេក្ខជនដែលមានចំណាប់អារម្មណ៍ក៏ អាចទាញយកពាក្យសុំប្រឡង ចូលបម្រើការងារតាមរយៈគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh)…
-
មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍៖បច្ចេកវិទ្យាឌីជីថល បានដើរតួនាទីយ៉ាងសំខាន់ណាស់ក្នុងការរស់នៅប្រចាំថ្ងៃរបស់យើង

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ ឯកឧត្តម សូ វិសុទ្ធី បានលើកឡើងថា បច្ចុប្បន្នបច្ចេកវិទ្យាឌីជីថលបានដើរតួនាទីយ៉ាងសំខាន់ណាស់ក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងដោយបានផ្លាស់ប្តូរការប្រាស្រ័យទាក់ទងគ្នា ការបំពេញការងារ ការធ្វើធុរកិច្ច និងការសិក្សាកាន់តែប្រសើឡើង។ ឯកឧត្តម បន្ថែមថា ទន្ទឹមនិងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល រួមជាមួយអត្ថប្រយោជន៍ដ៏ធំធេង រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ សំដៅកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក ជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថល និងកំណើនសេដ្ឋកិច្ច ក៏ដូចជាការកសាងរដ្ឋាភិបាលឌីជីថល និងការបម្រើសេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងបរិយាប័ន្ន។ គោលដៅជាយុទ្ធសាស្ត្រចំបងមួយ គឺការលើកកម្ពស់កិច្ចសហការ និងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន សំដៅលើកទឹកចិត្តដល់ការចូលរួមរបស់វិស័យឯកជននិងដៃគូ ក្នុងការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយប្រសិទ្ធផល ការកៀរគរធនធានមនុស្សឌីជីថល ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ក្នុងការចូលរួមអភិវឌ្ឍ ប្រតិបត្តិការ និងការថែទាំប្រព័ន្ធឌីជីថលនានា។ ការលើកឡើងរបស់ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ធ្វើឡើងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីជំនួបរវាងក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាឌីជីល កម្ពុជា-ឥណ្ឌា ដែលរៀបចំឡើងដោយគណៈកម្មាធិការជំរុញការនាំចេញគ្រឿងអេឡិចត្រូនិក (ESC) និង កម្មវិធីកុំព្យូទ័រឥណ្ឌា និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ…
-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ បន្តបំពេញភារកិច្ចរៀងៗខ្លួន ជាប្រក្រតី

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ បន្តបំពេញភារកិច្ចរៀងៗខ្លួនជាប្រក្រតី ដោយជ្រោងទង់សាមគ្គី ឯកភាពគ្នាផ្ទៃក្នុងឱ្យកាន់តែរឹងមាំ និងរក្សាពូនជ្រំមរតកដ៏មានតម្លៃ ដែលថ្នាក់ដឹកនាំជំនាន់មុនបន្សល់ទុកឱ្យ ដើម្បីចូលរួមគាំទ្រសម្រេចឱ្យបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍បែបនេះ នៅក្នុងកិច្ចប្រជុំដំបូងជាមួយថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានចាត់ទុកការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាអាទិភាពមួយខ្ពស់ នៅក្នុងរបៀបវារៈសេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាល ដែលត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលជាគោលការណ៍គ្រឹះរបស់រាជរដ្ឋាភិបាលថ្មី ក្នុងការបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខកាន់តែស្វាហាប់ និងរីកចម្រើនបន្ថែមទៀត។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលថ្មីបានប្តេជ្ញា ធានាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ…
-
ឯកឧត្តម មាស សុភ័ណ្ឌ ត្រូវបានចាត់តាំងជាប្រធាន ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី

ភ្នំពេញ៖ ឯកឧត្តម មាស សុភ័ណ្ឌ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ត្រូវបានចាត់តាំងជាប្រធាន ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ។ នេះបើតាមសេចក្តីសម្រេចស្តីពី “ការបង្កើតក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី” ដែលចុះហត្ថលេខាដោយឯកឧត្តម កិត្តិទេសភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ។ យោងតាមសេចក្តីសម្រេចស្តីពី “ការបង្កើតក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី” បានបញ្ជាក់ថា៖ ប្រការ១-ត្រូវបានបង្កើតក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ចំណុះខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីធ្វើជា សេនាធិការលើកិច្ចការព័ត៌មានរបស់នាយករដ្ឋមន្ត្រី។ ប្រការ២-ត្រូវបានចាត់តាំងឯកឧត្តម មាស សុភ័ណ្ឌ ជាប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី។ ការតែងតាំង និងការផ្លាស់ប្តូរសមាសភាពនៃក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ត្រូវធ្វើឡើងតាម ការសម្រេចរបស់នាយករដ្ឋមន្ត្រី ដោយយោងតាមសំណើរបស់ប្រធានក្រុមអ្នកនាំពាក្យ។ ក្នុងសេចក្ដីសម្រេចបានបន្ថែមថា ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី អាចបង្កើតក្រុមការងារចំណុះតាមការចាំបាច់ តាមការសម្រេច របស់នាយករដ្ឋមន្ត្រី ដោយយោងតាមសំណើរបស់ប្រធានក្រុមអ្នកនាំពាក្យ ដើម្បីអនុវត្តភារកិច្ចរបស់ខ្លួន។ ប្រការ៣ -ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី មានភារកិច្ចដូចជា៖ សម្របសម្រួលព័ត៌មានផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្ត្រី, ទំនាក់ទំនងជាមួយបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងនាយករដ្ឋមន្តី, ទំនាក់ទំនងជាមួយបណ្តាស្ថាប័ន និងអង្គភាពនានាសម្រាប់ព័ត៌មានពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រី, ស្រាវជ្រាវ និងប្រមូលចងក្រងរាល់ព័ត៌មានដែលពាក់ព័ន្ធនឹងនាយករដ្ឋមន្តី, រៀបចំសេចក្តីបំភ្លឺ…
-
អាជ្ញាធរមីនកម្ពុជា សុំឱ្យឲ្យសហគមន៍អ៊ឺរ៉ុប ជួយ សកម្មភាពបញ្រ្ជាបយែនឌ័រ ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានធ្វើការស្នើសុំបន្ថែមឲ្យសហគមន៍អ៊ឺរ៉ុប ជួយដល់អាជ្ញាធរមីន ក្នុងការអនុវត្តសកម្មភាពបញ្រ្ជាបយែនឌ័រក្នុងវិស័យសកម្មភាពមីន និងការសិក្សាអំពីគុណភាពជីវិតរបស់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលរហូតមកដល់ពេលនេះអាជ្ញាធរមីន បានបញ្ជប់ការសិក្សាវាយតម្លៃបានជាង ១០០០០នាក់រួចមកហើយ។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងបែបនេះ កាលពី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន ខណៈអនុញ្ញាតឲ្យ លោកស្រី María del Carmen Moreno ប្រធានគណៈប្រតិភូសហគមន៍អ៊ឺរ៉ុបប្រចាំកម្ពុជា ចូលសម្តែងការគួរសម និងជម្រាបលា មុននឹងចប់បេសកកម្មការទូតនៅកម្ពុជា ។ ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ សហគមន៍អ៊ឺរ៉ុប ដែលបានក្លាយជាផ្នែកមួយដល់ដំណើរការ នៃវឌ្ឍនភាពកម្ពុជារហូតដល់ពេលបច្ចុប្បន្ន ក៏ដូចជាប្រទេសជាសមាជិកនៃសហគមន៍អ៊ឺរ៉ុបមួយចំនួន ដែលបានចូលរួមគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាតាំងពីឆ្នាំ១៩៩២ ក្នុងការផ្តល់ដីមានសុវត្ថិភាព ការបន្ថយអត្រាគ្រោះថ្នាក់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់សហគមន៍អ៊ឺរ៉ុបតាមរយៈគម្រោងសកលរបស់សហភាពអឺរ៉ុប ដែលបានគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃ «សន្និសីទសកលស្តីពីជំនួយ ដល់ជនរងគ្រោះដោយសារមីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងសិទ្ធិជនពិការ»…
-
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងទីប្រឹក្សា និងខុទ្ទកាល័យលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នីតិកាលទី៧

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បានចេញព្រះរាជ្យក្រឹត្យតែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សា នាយក និងនាយករង ខុទ្ទការល័យលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នីតិកាល ទី៧ នៃរដ្ឋសភា ចំនួន ៧ រូប ដែលក្នុងនោះមាន២រូប ជាទីប្រឹក្សា មានឋានៈស្មើ ទេសរដ្ឋមន្រ្តី និង៥រូប ទៀតមានឋានៈស្មើរដ្ឋមន្រ្តី ៕ដោយ ៖ ង៉ាន់ ទិត្យ
-
ឯកឧត្តម ហេង សួរ៖ បើទោះបីអ្វីៗមិនទាន់ដល់ក្ដីប្រាថ្នារបស់កម្មករនិយោជិត ១០០ភាគរយ តែប្រសើរជាង៤-៥ឆ្នាំមុនច្រើន

ភ្នំពេញ៖ ក្រោយពីពេលដែលចុះជួបកម្មករនិយោជិតនៅតាមបន្ទប់ជួល ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកថាទោះបីអ្វីៗទទួលបានមិនទាន់ដល់នូវក្ដីប្រាថ្នារបស់កម្មករនិយោជិត១០០ភាគរយក៏ពិតមែន ប៉ុន្តែបានប្រសើរជាងស្ថានភាព៤ទៅ៥ឆ្នាំមុនច្រើន។ ការលើកឡើងពីសំណាក់ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងការងារថ្មីបែបនេះធ្វើឡើងនាល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ពេលដែល ឯកឧត្តម បានចុះជួបកម្មករនិយោជិតជាលើកទី២ នៅតាមបន្ទប់ជួល ម្ដុំផ្សារ សាំហាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ។ ការចុះជួបកម្មករនិយោជិតនេះដែរធ្វើឡើងបន្ទាប់ពី ឯកឧត្តម ហេង សួរ បានចូលកាន់តំណែងផ្លូវការជារដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៣រួចមក។ ឯកឧត្តម បានចុះជួបកម្មករនិយោជិត២ថ្ងៃជាប់ៗគ្នាពោលគឺក្រោយមួយថ្ងៃបន្ទាប់ពីចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការងារ។ការចុះជួបកម្មករនេះដែរត្រូវបាន ឯកឧត្តម រដ្ឋមន្រ្តីក្រសួងការងារថ្មីលើកឡើងថាដើម្បីទទួលបានព័ត៌មាន ទិន្នន័យ និងសំណូមពរដែលពាក់ព័ន្ធនឹងស្ថានភាពរស់នៅ ស្ថានភាពនៅកន្លែងបំពេញការងារ រាប់ទាំងបញ្ហាអាហារហូបចុក អនាម័យ បរិយាកាសការងាររបស់កម្មករនិយោជិត។ ឯកឧត្តម ហេង សួរ បានបន្តថា «ជាការពិតអ្វីៗ ដែលមានចំពោះមុខគឺមិនទាន់ដល់ក្តីប្រាថ្នា១០០ភាគរយ របស់បងប្អូននៅឡើយ ប៉ុន្តែបងប្អូនប្រៀបធៀបអតីតកាល៤ទៅ៥ឆ្នាំមុន និងបច្ចុប្បន្នគឺល្អជាងមុនច្រើន ជាក់ស្តែងគឺបងប្អូនដឹងច្បាស់ថាតម្លៃភ្លើង…
-
ក្រុមយុវជន និងប្រជាពលរដ្ឋ ស្រុកល្វាឯម អបអរសាទរ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រី នៃកម្ពុជា

ខេត្តកណ្តាល៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមយុវជនស្រុកល្វាឯម ខេត្តកណ្ដាលថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣ ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារ ទទួលបន្ទុកយុវជនគណបក្ស ស្រុកល្វាឯម និង ក្រុងអរិយក្សត្រ តំណាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្តាល រួមជាមួយប្រជាពលរដ្ឋ និងក្រុមយុវជនស្រុកល្វាឯម និង ក្រុងអរិយក្សត្រ សូមចូលរួមសម្តែងនូវការអបអរសាទរ អស់ពីដួងចិត្តការទទួលបាននូវតួនាទីភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមជាទីបំផុត ដែល ឯកឧត្តមបណ្ឌិត ទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ តាមរយៈជោគជ័យនៃការបោះឆ្នោតជាតិជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កន្លងទៅថ្មីៗនេះ ហើយនេះជាសក្ខីភាពមួយ ឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ ដ៏មោះមុតរបស់ ឯកឧត្ដមបណ្ឌិត ដែលបានលះបង់អស់កម្លាំងកាយ និងប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ។ យើងខ្ញុំទាំងអស់គ្នា ជឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិថ្មី ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នឹងធ្វើឱ្យប្រទេសយើង បន្តទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ឈរលើគ្រប់វិស័យ ស្របទៅតាមមាគ៌ា និងមរតកនយោបាយដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា…
-
រដ្ឋមន្ត្រីការងារ ឯកឧត្តម ហេង សួរ បង្ហាញភាពស្និទ្ធស្នាល និងបន្តចុះពិនិត្យពីស្ថានភាពរស់នៅ របស់កម្មករនិយោជិតនៅតាមបន្ទប់ជួល

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារ ឯកឧត្តម ហេង សួរ បានបន្តជួបកម្មករនិយោជិតនៅតាមបន្ទប់ជួល ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ដើម្បីក្ដាប់ពីស្ថានភាពរស់នៅ ការប្រកបការងារ ក៏ដូចជាសំណូមពរ និងតម្រូវការរបស់កម្មករ-កម្មការិនីបន្ថែមទៀត។នេះជាលើកទី២ហើយបន្ទាប់ពីឯកឧត្តមបានចូលកាន់តំណែងផ្លូវការជារដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កាលពីយប់ថ្ងៃម្សិលមិញ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានចុះជួបកម្មករនិយោជិតពេញមួយថ្ងៃហើយដែរ ដោយទទួលបានព័ត៌មាន ទិន្នន័យ និងសំណូមពរដែលពាក់ព័ន្ធនឹងស្ថានភាពរស់នៅ ស្ថានភាពនៅកន្លែងបំពេញការងារ រាប់ទាំងបញ្ហាអាហារហូបចុក អនាម័យ បរិយាកាសការងាររបស់កម្មករនិយោជិត។ សម្រាប់កាលពីព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣នេះ ពោលគឺបន្ទាប់ពីបញ្ចប់កិច្ចប្រជុំលើកដំបូងនៃគណៈរដ្ឋមន្ត្រីនីតិកាលទី៧ ឯកឧត្តម រដ្ឋមន្ត្រី ហេង សួរ ក៏បានបន្តចុះជួយទៅជួបកម្មករនិយោជិតនៅតាមរោងចក្រក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ទាំងដែលពួកគាត់មិនបានដឹងមុន ហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយការទទួលរួសរាយរាក់ទាក់ជាមួយ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារថ្មី។ ក្នុងដំណើរចុះជួបកម្មករនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីវ័យក្មេងក៏មិនភ្លេចសាកសួរអំពីស្ថានភាពរស់នៅបន្ទប់ជួល កន្លែងធ្វើការ បរិយាកាសការងារ ក៏ដូចជាតម្រូវការផ្សេងរបស់កម្មករ-កម្មការិនី ពិសេសលោករដ្ឋមន្ត្រីក៏បានរំលេចអំពីការទទួលបានបណ្ណ ប.ស.ស គុណភាព និងការអត្ថប្រយោជន៍ដែលទទួលបានតាមរយៈការប្រើប្រាស់បណ្ណ ប.ស.ស នេះជាដើម។ លោកក៏បានសាកសួរអំពីការប្រើប្រាស់ ការចំណាយលើសេវាទឹកស្អាត អគ្គិសនី…