Category: នយោបាយ

  • ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋ យល់ដឹងអំពីសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋ យល់ដឹងអំពីសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានជំរុញដល់ថ្នាក់ដឹកនាំទាំងអស់របស់ក្រសួង ត្រូវចូលរួមផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋទូទៅឱ្យបានយល់ដឹងអំពីសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានាឱ្យបានទូលំទូលាយ និងជំរុញការអប់រំបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងក្រសួងឱ្យពោរពេញដោយសមត្ថភាពបានកាន់តែច្រើនថែមទៀត។ ពាក់ព័ន្ធនឹងការងារឆ្នេរសមុទ្រកម្ពុជា យើងក៏មានច្បាប់ លិខិតបទដ្ឋានគតិយុត្តិសំរាប់គ្រប់គ្រងរួចហើយដែរ ហើយយើងក៏បានពង្រឹង និងធ្វើសវនកម្មបន្ថែមដើម្បីឱ្យសមស្របទៅតាមពេលវេលា និងកិច្ចការពារបរិស្ថាន។ រីឯបញ្ហាកាកសំណល់សំណង់ដែលនឹងមានច្រើននៅពេលខាងមុខនោះ យើងក៏ត្រូវត្រៀមរៀបចំទុកដាក់ឱ្យបានត្រឹមត្រូវឬបម្លែងកាកសំណល់ទាំងនោះទៅជាគ្រឹះសំរាប់ស្ថាបនាផ្លូវក្នុងក្រុង និងខេត្តដែលមិនទាន់មានការស្ថាបនា និងជួសជុលរួចរាល់ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងបែបនេះ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំជីវភាព ដើម្បីពិនិត្យ និងវាយតំលៃវឌ្ឍនភាពការងារលើវិស័យគោលនយោបាយ យុទ្ធសាស្រ្ត និងលិខិតបទដ្ឋានគតិយុត្តិ ដែលបាននឹងកំពុងអនុវត្ត និងសម្រាប់កំណត់ទិសដៅត្រូវអនុវត្តបន្ត។ អង្គប្រជុំក៏បានលើកឡើងអំពីច្បាប់សំណង់ដែលក្រសួងបានអនុវត្តកន្លងមក និងការងារពន្លឿនការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធដទៃទៀតដើម្បីឱ្យមស្របតាមកាលៈទេសៈនាសម័យសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្នក៏ដូចជាស្របទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុផងដែរ។ ចំពោះបញ្ហាទំនាស់ដីធ្លី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានចាត់ឱ្យមានការសម្របសម្រួល បែងចែកតួនាទីភារកិច្ចការងារជូនដល់ថ្នាក់ដឹកនាំក្រសួង ដើម្បីដឹកនាំដោះស្រាយតាមចក្ខុវិស័យដីធ្លី។ រីឯបញ្ហាទឹកកខ្វក់ គឺត្រូវដោះស្រាយឱ្យស្របទៅតាមតំបន់ដោយត្រូវកាត់បន្ថយការចំណាយលើអាងប្រព្រឹត្តកម្មទឹកកខ្វក់ផងដែរ។ ដោយឡែកពាក់ព័ន្ធនឹងច្បាប់សំណង់ ក៏ត្រូវពន្លឿនឱ្យមានកិច្ចសហការជាមួយដៃគូរឺមជ្ឈដ្ឋានដែលមានចំណាប់អារម្មណ៍រឺសិស្សនិស្សិតដែលមានបំណងចង់ចូលរួមដើម្បីកសាងធាតុចូលឱ្យបានច្រើនថែមទៀត ៕ ដោយ ៖…

  • ឧបនាយករដ្ឋមន្ត្រីទីម័រ ៖ ប្រជាជនទីម័រចង់មកទស្សនា នៅកម្ពុជា , កិច្ចសហប្រតិបត្តិការទេសចរណ៍ ពិតជាមានសារៈសំខាន់

    ឧបនាយករដ្ឋមន្ត្រីទីម័រ ៖ ប្រជាជនទីម័រចង់មកទស្សនា នៅកម្ពុជា , កិច្ចសហប្រតិបត្តិការទេសចរណ៍ ពិតជាមានសារៈសំខាន់

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីទីម័រ បានគូសបញ្ជាក់សារជាថ្មីអំពីបំណងរបស់ប្រជាជនទីម័រដែលចង់មកទស្សនានៅកម្ពុជា ដូច្នេះ ការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរពិតជាមានសារៈសំខាន់ណាស់ក្នុងការសម្រេចគោលដៅនេះ។ ឯកឧត្តម Francisco Kalbuadi Lay ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថាននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានបញ្ជាក់បែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ដើម្បីពិភាក្សាអំពីសក្តានុពលនានាសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការជំរុញលើកកម្ពស់វិស័យទេសចរណ៍ និងការសម្រួលការធ្វើដំណើរសម្រាប់អ្នកទេសចររវាងប្រទេសទាំងពីរ ។ ក្នុងជំនួបនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលប្រទេសទីម័រខាងកើត សម្រាប់ការបន្តរក្សា និងពង្រឹងទំនាក់ទំនងទ្វេភាគីរបស់យើងបានយ៉ាងល្អប្រសើរ ចាប់តាំងពីរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងមកដល់បច្ចុប្បន្ន សម្រាប់រាជរដ្ឋាភិបាលដែលទើបតែងតាំងថ្មី ដែលដឹកនាំដោយ ឯកឧត្តមកិត្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយប្រទេសទីម័រខាងកើត លើការរៀបចំសកម្មភាពនានាក្នុងវិស័យទេសចរណ៍ និងក៏ដូចជាការផ្លាស់ប្តូរមន្ត្រីជំនាញទេសចរណ៍ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ឱ្យបានកាន់តែប្រសើរឡើង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីទីម័រ បានអបអរសាទរដល់ប្រទេសកម្ពុជាចំពោះការបោះឆ្នោតប្រកបដោយភាពជោគជ័យ។ ឯកឧត្តម…

  • អភិបាល ខេត្តបន្ទាយមានជ័យ ស្នើឱ្យអាជ្ញាធរឃុំ យកចិត្តទុកដាក់លើ កសិផល ពលរដ្ឋ ពិសេសតម្លៃស្រូវ ធានាតម្លៃឱ្យស្របនិងគុណភាព

    អភិបាល ខេត្តបន្ទាយមានជ័យ ស្នើឱ្យអាជ្ញាធរឃុំ យកចិត្តទុកដាក់លើ កសិផល ពលរដ្ឋ ពិសេសតម្លៃស្រូវ ធានាតម្លៃឱ្យស្របនិងគុណភាព

    (បន្ទាយមានជ័យ)៖ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យស្នើអោយប្រធានក្រុមប្រឹក្សា-មេឃុំ យកចិត្តទុកដាក់លើ កសិផលពលរដ្ឋពិសេស តម្លៃស្រូវដែលពលរដ្ឋបង្កបង្កើនផលបាន ធានាតម្លៃអោយស្របនិងគុណភាពគុណភាព មានប្រសាសន៍ដូច្នេះ ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានក្រុមប្រឹក្សា-មេឃុំ តាឡំនាព្រឹកថ្ងៃទី២៨ សីហា ២០២៣ ។ ក៍មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ប្លែកវ៉ារី សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរ ប្រធានក្រុមប្រឹក្សាស្រុក សមាជិក អភិបាលរងស្រុក មន្ត្រីរាជការ កងកម្លាំង សង្គមស៊ីវិល ផ្នែកឯកជន និងភ្ញៀវ ជាច្រើនរូបទៀត។ លោក វ៉ន វណ្ណា នាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ បានអានប្រកាសស្តីពីការផ្លាស់ប្តូរ និងទទួលស្គាល់ប្រធានក្រុមប្រឹក្សានិងជាមេឃុំឡំ ស្រុកមង្គលបូរីរួមមាន១.ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ ពី លោក ហ៊ុត ឈិត មកលោក ខ្ចៅ យ៉ាន ដោយមូលហេតុសមីខ្លួនសុំលាលែងពីតំណែង។២.សមាជិកក្រុមប្រឹក្សាឃុំ និងជាជំទប់ទី១ លោក ខ្ចៅ យ៉ាន មកលោក ធិម ប្រោញ វិញ។៣.ទទួលស្គាល់លោក អ៊ិម…

  • ទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បង្ហាញនូវជំហរដ៏មុតមាំក្នុងការបន្តកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធបន្ថែមទៀតជាមួយ រដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា

    ទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បង្ហាញនូវជំហរដ៏មុតមាំក្នុងការបន្តកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធបន្ថែមទៀតជាមួយ រដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា

    (ភ្នំពេញ)៖ ទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានសម្តែងនូវការអបអរសាទរ ចំពោះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា។ ជាមួយគ្នានេះ សហភាពអឺរ៉ុប ក៏បានបង្ហាញនូវជំហរដ៏មុតមាំ ក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត ជាមួយកម្ពុជា ជាពិសេស ជាមួយ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ។ ការអបអរសាទររបស់លោកជំទាវ ម៉ារីយា ដែល ខាមេន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចប់អាណត្តិ ក្នុងឱកាសដែលត្រូវបានអនុញាតិឱ្យចូលជួបពិភាក្សាការងារ ជាមួយឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣ ។ នៅក្នុងជំនួបនេះ លោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ…

  • ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ៖ នេះជាលើកទី១ សម្រាប់រាជរដ្ឋាភិបាល អាណត្តិថ្មីទី៧ ដែលបានអញ្ជើញចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងសម្ដេចម៉ែ

    ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ៖ នេះជាលើកទី១ សម្រាប់រាជរដ្ឋាភិបាល អាណត្តិថ្មីទី៧ ដែលបានអញ្ជើញចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងសម្ដេចម៉ែ

    ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញថ្វាយព្រះរាជដំណើរ ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣ ។ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ទ្រង់យាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។ វត្តមានការយាង និងអញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេរនានេះ មានសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រះរាជវង្សានុវង្ស រួមមាន៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា, ឯកឧត្តម…

  • លោក KIM JONG WON ផ្ញើសារអបអរសាទររដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្មី

    លោក KIM JONG WON ផ្ញើសារអបអរសាទររដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្មី

    ភ្នំពេញ៖ លោក KIM JONG WON ថ្នាក់ដឹកនាំ-បុគ្គលិកក្រុមហ៊ុន BRACH OF SAMWON CONSTRUCTION CO.,LTD បានផ្ញើសារអបអរសាទរ ជូនចំពោះ ឯកឧត្តម ប៉េង ពោធិ៍នា ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ និងតែងតាំងជា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្មី ។ សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ ដែលមាន ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បន្ទាប់ពីរដ្ឋសភា បានបោះឆ្នោតអនុម័តគាំទ្រទាំងស្រុងទៅលើសមាសភាពគណៈរដ្ឋមន្រ្តី ថ្មីនេះ ។ សភាពគណៈរដ្ឋមន្ត្រីនេះ ក៏មានឯកឧត្តម ប៉េង ពោធិ៍នា ត្រូវបានតែងតាំងជា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ផងដែរ ៕ ដោយ វណ្ណលុក…

  • គ.ជ.ប នឹងបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ

    គ.ជ.ប នឹងបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ

    ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូម ជូនដំណឹងដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ក្រោម ប្រធានបទស្តីពី៖ ការប្រកាសផ្សព្វផ្សាយប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិការចុះឈោ្មះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០នាទីព្រឹក នៅសាលសន្និសីទជាន់ទី១ នៃទីស្តីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ។ សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និង ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ចូលរួមកុំបីខាន៕ ដោយ-រ៉ាវុធ

  • ឯកឧត្តម ហ៊ុន ម៉ានី៖ «ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា មិនមែនជារឿងចៃដន្យនោះទេ»

    ឯកឧត្តម ហ៊ុន ម៉ានី៖ «ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា មិនមែនជារឿងចៃដន្យនោះទេ»

    កំពង់ស្ពឺ៖ ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា គឺមិនមែនជារឿងចៃដន្យនោះទេ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ នៃក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ ក្នុងឱកាសចុះជួបសំណេះសំណាលនិងថ្លែងអំណរគុណជាមួយសមាជិក សមាជិកា និងក្រុមការងារ រចនាសម្ព័ន្ធគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាក្នុងឃុំជង្រុក ស្រុកគងពិសី កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ដោយការជឿទុកចិត្តនូវគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារបស់បងប្អូនប្រជាពលរដ្ឋ បានធ្វើឱ្យការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តសម្រាប់អាណត្តិទី៧នៃរដ្ឋសភា គណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងឆ្នោតគាំទ្រភ្លូកទឹកភ្លូកដីនៅទូទាំងប្រទេស ពិសេសសម្រាប់ឃុំជង្រុកទទួលបានជ័យជម្នះលេខ១ក្នុងស្រុកគងពិសី នៃខេត្តកំពង់ស្ពឺ។ ស្ថិតក្រោមបរិយាកាសប្រកបដោយភាពស្និទ្ធស្នាលនៃជំនួបនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកប្រសាសន៍ផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទៅកាន់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំជង្រុកនេះផងដែរ។ ទន្ទឹមនោះឯកឧត្តមក៏បានថ្លែងអំណរគុណដល់គណៈកម្មការចុះជួយឃុំជង្រុក ក្រុមការងារ រួមទាំងសមាជិក សមាជិកាបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្តបំពេញភារកិច្ច ផ្ដល់ជំនឿចិត្តជូនគណបក្សប្រជាជនកម្ពុជា រហូតទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់នាពេលនេះ។ ឯកឧត្តមបានមានប្រសាសន៍ថា ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧នេះ…

  • សត្វរនាលពណ៌ មួយហ្វូងកំពុងបង្ហាញខ្លួន និង រកចំណី ដោយកម្រនៅតំបន់ការពារទេសភាពអន្លង់ព្រីង

    សត្វរនាលពណ៌ មួយហ្វូងកំពុងបង្ហាញខ្លួន និង រកចំណី ដោយកម្រនៅតំបន់ការពារទេសភាពអន្លង់ព្រីង

    ភ្នំពេញ៖ ក្រុមមន្រ្តី និងអ្នកជំនាញនៃអ្នកអង្គការ ជីវិតធម្មជាតិនៅកម្ពុជា(NLC)បានឱ្យដឹងថា៖សត្វរនាលពណ៌កំពុងបានបង្ហាញខ្លួនតំបន់ការពារទេសភាពអន្លង់ព្រីង ។ ជាមួយនេះក្រុមអ្នកជំនាញបានលើកឡើងថា សត្វរនាលពណ_កម្រមានវត្តមាននៅតំបន់ការពារនេះណាស់ តែពេលនេះពួកវា កំពុងរកចំណីនាតំបន់ទេសភាពមួយនេះយ៉ាងសុខសាន្ត។ គួរបញ្ជាក់ថា តំបន់ការពារទេសភាពអន្លង់ព្រីង ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពតត្រូវ បានបង្កើត ឡើងដោយអនុក្រឹត្យ លេខ ៨៤ អនក្រ-បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ។ សត្វរនាលពណ៌ មានឈ្មោះវិទ្យាសាស្ត្រ Mycteria leucocephala ។ ជាសត្វមានវ័ណ្ឌខ្មៅលើដើមទ្រូង ។ សត្វប្រភេទនេះមានចំពុះវែងពណ៌លឿងចាស់ និងមុខពណ៌លឿង។សត្វរនាលពណ៌មានកំពស់៩៣ទៅ១០២សង់ទីម៉ែត្រ និងទម្ងន់ពី ២ ទៅ ៥គីឡូក្រាម។ វាមានរោមពណ៌ស និងចុងកន្ទុយរោមពណ៌ផ្កាឈូក នៅពេលវាពេញវ័យ។ នៅក្នុងរដូវកាលបន្តពូជ វាមានរោមពណ៌ភ្លឺជាងពេលធម្មតា។ ពេលវានៅតូច មានសម្បុរពណ៌ត្នោតខ្ចី លើកលែងតែរោមវ័ណ្ណដើមទ្រូង។ រវាងសត្វញី និងសត្វឈ្មោលពេលពេញ វ័យបន្តពូជមិនមានបង្ហាញចារឹកលក្ខណៈខុសប្លែកពីគ្នាទេ ប៉ុន្តែសត្វរនាលពណ៌ឈ្មោលមានរូបរាងធំជាងសត្វញីបន្តិច។ ទំហំខ្លួនរបស់វាគឺជាសូចនាករមួយសម្រាប់បង្ហាញពីភេទរបស់សត្វ ។ សត្វរនាលពណ៌ រស់នៅក្នុងតំបន់ដីសើមទឹកសាប និងវាលទំនាបលិចទឹក តំបន់វាលស្រែលិចទឹក និង បឹង។…

  • ឯកឧត្តមទេសរដ្ឋមន្រ្តី ព្រុំ សុខា អំពាវនាវពលរដ្ឋកម្ពុជា ចូលរួមគាំទ្រ រាជរដ្ឋាភិបាល បន្តវេន ដើម្បីបុព្វហេតុ សុខសន្តិភាព និហការអភិវឌ្ឍន៍

    ឯកឧត្តមទេសរដ្ឋមន្រ្តី ព្រុំ សុខា អំពាវនាវពលរដ្ឋកម្ពុជា ចូលរួមគាំទ្រ រាជរដ្ឋាភិបាល បន្តវេន ដើម្បីបុព្វហេតុ សុខសន្តិភាព និហការអភិវឌ្ឍន៍

    ឆ្លូង-ក្រចេះ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី ព្រុំ សុខា បានអំពាវនាវចំពោះប្រជាជនកម្ពុជាទាំងមូល សូមចូលរួមអបអរសាទរគាំទ្រ ការចាប់ផ្តើមសកម្មភាពដ៏ក្លៀវក្លាស្វាហាប់ នៃរាជរដ្ឋាភិបាលកម្ពុជាបន្តវេន ក្រោមមគ្គុទ្ទេសក៍របស់ ឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពសម្រាប់អនាគតរុងរឿងរបស់សង្គមជាតិ និងប្រជាជនកម្ពុជា គ្រប់ជំនាន់ជាដរាបតរៀងទៅ ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន បានធ្វើការអំពាវនាវបែបនេះ ខណៈជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីថ្លែងអំណរគុណនិងផ្សាយដំណឹងពីយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលប្រសូត្រចេញពីការបោះឆ្នោតជាតិ តាមលក្ខណៈប្រជាធិបតេយ្យ នៅថ្ងៃ២៣ ខែកក្តដា ឆ្នាំ២០២៣កន្លងមក ។ ពិធីសំណេះសំណាលនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅវត្តមុនីសាគរ (ហៅវត្តដងក្តោង)ស្ថិតក្នុងភូមិដងក្តោង ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះដោយមានការចូលរួមពីលោក លោកស្រី ក្រុមការងារចុះមូលដ្ឋានថ្នាក់ខេត្ត ស្រុក និងមន្រ្តីមូលដ្ឋានភូមិ ឃុំ សរុបមានអ្នកចូលរួមប្រមាណ២៣០០នាក់។ ឯកឧត្តមទេសរដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារចុះជួយខេត្តក្រចេះ បានថ្លែងអំណរគុណដ៏ថ្លៃថ្លាជូនចំពោះពលរដ្ឋនៅឃុំពង្រ ក៏ដូចជាឃុំដទៃទៀតនៅខេត្តក្រចេះ ទាំងមូលដែលបានចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យបានទទួលជ័យជំនះដ៏ត្រចះត្រចង់ភ្លូកទឹកភ្លូកដីនៅ…