-
លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង នីតិកាលទី៧ នៃរដ្ឋសភា

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ៨ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ៕ ដោយ ៖ វណ្ណលុក
-
មន្ត្រីរាជការ ក្រសួងមុខងារសាធារណៈ សូមគោរពស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ក្នុងតួនាទីជារដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧

(ភ្នំពេញ)៖ យោងតាមសារបង្ហោះ នៅលើគេហទំព័រផ្លូវការ របស់ក្រសួងមុខងារសារធារណៈ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នេះ បានបង្ហាញថា មន្ត្រីរាជការ ក្រសួងមុខងារសាធារណៈ សូមគោរពស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ក្នុងតួនាទីជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សម្រាប់អាណត្តិទី៧។ យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ មានមោទកភាព សូមចូលរួមអបអរសាទរ និងមានកិត្តិយសសូមគោរពស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ក្នុងតួនាទីជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សម្រាប់អាណត្តិទី៧។ តាមរយៈលក្ខណៈសម្បត្តិ និងស្នាដៃការងារដ៏មានគុណភាពកន្លងមករបស់ ឯកឧត្តមរដ្ឋមន្ត្រី យើងខ្ញុំជឿជាក់យ៉ាងមុតមាំ លើភាពជាអ្នកដឹកនាំ ភាពជាគំរូ របៀបរបបការងារក្នុងទស្សនវិស័យដ៏វែងឆ្ងាយសម្រាប់ប្រទេសជាតិ និងប្រជាជន។ យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ សូមប្តេជ្ញាចិត្ត ចូលរួមបន្តបេសកកម្មជាមួយ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារទាំងអស់ ដើម្បីលើកកម្ពស់ទំនើបកម្មវិស័យមុខងារសាធារណៈ ក្នុងគោលដៅបម្រើផលប្រយោជន៍សង្គមជាតិនិងប្រជាជន។ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តមទេសរដ្ឋមន្រ្តី ព្រុំ សុខា ដើម្បីសំណេះសំណាល និងជម្រាបលា ខណៈដែលឯកឧត្តមទេសរដ្ឋមន្ត្រី ត្រូវទទួលភារកិច្ចថ្មី…
-
គ.ជ.ប បន្តបើកវគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ជូន លធ.ខប គណបក្សនយោបាយសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល

(ភ្នំពេញ)៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានរៀបចំបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣» ជូនដល់ប្រធាន អនុប្រធាន អ្នកបច្ចេកទេសកុំព្យូទ័រ លធ.ខប តំណាងគណបក្សនយោបាយ សមាគម និងអង្គ ការមិនមែនរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៤ខែសីហាឆ្នាំ២០២៣នៅទីស្តីការគជប។ ឯកឧត្តម ម៉ុក ដារ៉ាអគ្គលេខាធិការរងគ ជ.បបញ្ជាក់ថា៖ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក អ្នកដែលទើបគ្រប់អាយុ១៨ឆ្នាំ គិតមកដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦) អ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុង ឃុំ-សង្កាត់ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែឈ្មោះ ឬទិន្នន័យរបស់ខ្លួនមិនត្រឹមត្រូវ មានសិទ្ធិស្នើសុំចុះឈ្មោះបោះ ឆ្នោត ឬកែតម្រូវឈ្មោះ និងទិន្នន័យនៅក្នុងឃុំ-សង្កាត់ ដែលខ្លួនកំពុងរស់នៅ ឬស្នាក់ អាស្រ័យនៅជាក់ស្ដែង។ក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោត ក្រុម ប្រឹក្សាឃុំ-សង្កាត់ ត្រូវបិទការិយាល័យចុះ ឈ្មោះបោះឆ្នោត ១ ថ្ងៃ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ដើម្បីបើកកិច្ចប្រជុំជា មួយក្រុមចុះឈ្មោះបោះឆ្នោតត្រួត ពិនិត្យការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣…
-
នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ថ្លែងថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មានបាវចនា ៥ គោលដៅយុទ្ធសាស្ត្រ ៥ និងអាទិភាពគន្លឹះ ៥

(ភ្នំពេញ)៖ មានប្រសាសន៍នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មានបាវចនា៥ គោលដៅយុទ្ធសាស្ត្រ ៥ និងអាទិភាពគន្លឹះ ៥ ។ ឯកឧត្តម នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បាវចនា ៥ គោលដៅយុទ្ធសាស្ត្រ ៥ និងអាទិភាពគន្លឹះ ៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទិ១ មានដូចជា៖ បាវចនា ៥ រួមមាន៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ចំពោះគោលដៅយុទ្ធសាស្ត្រ៥វិញ រួមមាន៖ ទី១.ធានាឲ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់៧ភាគរយ ប្រកបដោយភាពធន់នឹងវិបត្តិនានា ។ ទី២.បង្កើតការងារឲ្យបានកាន់តែច្រើន តាំងបរិមាណ និងគុណភាព ជូនដល់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់យុវជន ។…
-
នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាល បន្តផ្តោតលើកិច្ចការអាទិភាពចំនួន ៥ គឺ ការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

(ភ្នំពេញ)៖ មានប្រសាសន៍នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីលើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការអភិវឌ្ឍមូលធនមនុស្ស ដែលក្នុងនេះ រាជរដ្ឋាភិបាល បន្តផ្តោត លើកិច្ចការអាទិភាព ចំនួន ៥ គឺការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលមាន គោលដៅយុទ្ធសាស្ត្រផ្តោតលើ ការបង្កើតបរិយាកាសល្អ សម្រាប់ការអប់រំ និង ការបណ្តុះបណ្តាល ប្រកបដោយគុណភាព និង ជំនាញខ្ពស់ តាមរយៈ ការពង្រឹងអភិបាលកិច្ច ការគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សា ការពង្រឹងគុណភាពនៃការបណ្តុះបណ្តាលគ្រប់កម្រិត។ នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការបង្កើនគុណភាព និង ការចូលរៀនមុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និង គណិតវិទ្យា (STEAM), និង…
-
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងត្រូវរៀបចំឡើងវិញ ដោយពង្រីកសមាសភាពចូលរួមច្រើនជាងមុន

(ភ្នំពេញ) ៖ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងត្រូវរៀបចំជាថ្មីឡើងវិញ ដោយគ្រោងពង្រីកសមាសភាពចូលរួមច្រើនជាងមុន ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ។ ឯកឧត្តម នាយករដ្ឋមន្ត្រី បានណែនាំដល់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ និងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន សហការរៀបចំស្នើព្រះរាជក្រឹត្យមួយ ដោយប្រកាសរៀបចំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាថ្មីឡើងវិញ ដោយពង្រីកសមាសភាពចូលរួមច្រើនជាងមុន។ សមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៃរាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ នឹងមានការចូលរួមមកពីគ្រប់គណបក្សនយោបាយ ដែលចូលរួមបោះឆ្នោត និងអាចបន្ថែមគ្រប់គណបក្ស ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ។ ជាមួយគ្នានេះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សមាជិកឧត្តមក្រុមប្រឹក្សាមួយនេះ ត្រូវចែកជា ២ប្រភេទ ដោយប្រភេទទី១…
-
បេសកកម្មចម្បងចំនួន ២ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺ រក្សា និងថែបំប៉នសុខសន្តិភាព, កសាង និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញសន្ទុះ នៃការអភិវឌ្ឍជាតិ

(ភ្នំពេញ)៖ មានប្រសាសន៍នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីលើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា យុទ្ធសាស្រ្ដបញ្ចកោណដំណាកកាលទី១ មានបេសកកម្មជាប្រវត្តិសាស្រ្ដច សំដៅរក្សា និងថែបំប៉នសុខសន្តិភាព និងការកសាង និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញសន្ទុះ នៃការអភិវឌ្ឍជាតិ។ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត បានមានប្រសាសន៍បន្តថា៖ យុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី ១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព មានបេសកកម្មជាប្រវត្តិសាស្រ្ដចម្បងចំនួនពីរគឺ៖ ទី១. រក្សា និងថែបំប៉នសុខសន្តិភាព ដែលសម្រេចបានមកដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន និងពូនជ្រុំចលនានៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម។ ទី២.កសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះ នៃការអភិវឌ្ឍជាតិ ដោយឆ្លងកាត់បង្គោលចរនៃការប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ តាមរយៈការកសាងភាពធន់ រឹងមាំនៃវិស័យទាំង៥ ពោលគឺ៖ ភាពធន់នៃវិស័យសាធារណៈ, ភាពធន់នៃវិស័យសេដ្ឋកិច្ច, ភាពធន់នៃវិស័យហិរញ្ញវត្ថុ, ភាពធន់នៃវិស័យមូលធនមនុស្ស និងសង្គម…
-
នាយករដ្ឋមន្រ្តីថ្មី ប្រកាសដាក់ឲ្យអនុវត្តកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ ក្នុងឆ្នាំ២០២៣

(ភ្នំពេញ)៖ មានប្រសាសន៍ នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសកម្មវិធីគោលនយោបាយអាទិភាព ចំនួន៦ ដែលត្រូវអនុវត្តភ្លាមៗ ក្នុងឆ្នាំ២០២៣។ ឯកឧត្តម នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងតួនាទីជារបៀបវារៈ គោលនយោបាយសង្គម-សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា, យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នឹងជំរុញការអនុវត្តកម្មវិធី គោលនយោបាយអាទិភាពទាំង៦ ដែលត្រូវចាប់ផ្តើមអនុវត្ត ក្នុងឆ្នាំ២០២៣នេះតែម្តង រួមមាន៖ ១.ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ។ ២.ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស។ ៣.ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ, និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ។ ៤.ការដាក់ចេញយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ ពីប្រព័ន្ធគាំពារសង្គមផ្លូវការ។ ៥.ការដាក់ចេញនូវយន្តការសម្របសម្រួល…
-
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ យុទ្ធសាស្ត្របញ្ចកោណ គឺជាយុទ្ធសាស្ត្រសម្លឹងទៅមុខ សំដៅឆ្លើយតបនឹងបំណងប្រាថ្នាប្រជាជនឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

ភ្នំពេញ៖ មានប្រសាសន៍នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលកមកពុជា ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ យុទ្ធសាស្ត្របញ្ចកោណ គឺជាយុទ្ធសាស្ត្រសម្លឹងទៅមុខសម្រាប់រយៈពេល ២៥ ឆ្នាំ ដែលត្រូវបានគិតគូរដាក់ចេញ និងអនុវត្ត ៥ ដំណាក់កាលបន្តបន្ទាប់ និងត្រូវបានតម្រង់ និងសម្របសម្រួលទៅតាមកម្មវិធីនយោបាយរបស់រាជ រដ្ឋាភិបាលនៃនីតិកាលនីមួយៗនៃរដ្ឋសភា។ ឯកឧត្តម នាយករដ្ឋមន្ត្រី បានបន្តថា៖ ភាពចាំបាច់នៃយុទ្ធសាស្ត្របញ្ចកោណ ឈរលើមូលដ្ឋាននៃសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល ២៥ឆ្នាំកន្លងមក និងការពិនិត្យវាយតម្លៃនិន្នាការតំបន់ និងសកល ជាមួយនឹងការប្រមើលទៅមុខ២៥ឆ្នាំ សំដៅឆ្លើយតបនឹងបំណងប្រាថ្នាប្រជាជនឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ឯកឧត្តម បន្តទៀតថា រាជរដ្ឋាភិបាល បានដាក់ចេញ “យុទ្ធសាស្ត្របញ្ចកោណ” ដើម្បីជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារ, ធានាសមធម៌, បង្កើនប្រសិទ្ធភាព និង រក្សា ចីរភាព ។ ជារួមយុទ្ធសាស្ត្របញ្ចកោណ គឺជាយុទ្ធសាស្ត្រសម្លឹងទៅមុខសម្រាប់រយៈពេល ២៥ ឆ្នាំដែលត្រូវបានគិតគូរដាក់ចេញនិងអនុវត្ត៥ដំណាក់កាលបន្តបន្ទាប់ និងត្រូវបានតម្រង់ និងសម្របសម្រួលទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល…
-
សុន្ទរកថា ឯកឧត្តម កិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងឧទ្ទេសនាម «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» និង «វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា»

សុន្ទរកថា ឯកឧត្តម កិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងឧទ្ទេសនាម «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» និង «វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា» ក្នុងអង្គប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ត្រី នីតិកាលទី ៧ នៃរដ្ឋសភា នៅ វិមានសន្តិភាព ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ សីហា ២០២៣ ៕ ដោយ ៖ វណ្ណលុក