-
នាយករដ្ឋមន្រ្តីកម្ពុជា ចេញសេចក្តីសម្រេចកំណត់របៀបរបបការងារ និងបែងចែកភារកិច្ច ដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

(ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រ កម្ពុជា បានចេញសេចក្តីសម្រេច នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ស្តីពីការ កំណត់ របៀបរបបការងារ និងបែងចែកភារកិច្ចដល់ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលជាឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រី ។ នេះបើយោងតាម ចេញសេចក្តីសម្រេច ដែលបណ្តាញសារព័ត៌មាន AMS ទទួលបាន នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ ៕
-
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ពិនិត្យលើសំណើសុំជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួន ០១រូប

(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យលើសំណើសុំជ្រើសតំាងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញថ្មីចំនួន ០១រូប។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានធ្វើការពិភាក្សា និងអនុម័តលើសំណើសុំជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញថ្មីចំនួន ០១រូបនេះ សម្រាប់ជំនួសតំណែង ឯកឧត្តម សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាពកាលពីពេលកន្លងមក។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងផ្សព្វផ្សាយជ្រើសរើសឥស្សរជនដែលមានលក្ខណៈសម្បត្តិសមស្រប ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ។ សូមជម្រាបថា ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលមួយ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ សម្រាប់ការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ និងសម្រេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នាតជ្រើសតាំងតំណាងរាស្ដ្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ជាគោលការណ៍ ក្រុមប្រឹក្សាធម្មនុញ្ញមិនអាចយកបញ្ហាណាមួយ មកពិនិត្យដោយខ្លួនឯងបានឡើយ។ មានតែព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ដ្រី សមាជិកព្រឹទ្ធសភាមួយភាគបួន និងតំណាងរាស្ដ្រមួយភាគដប់ ឬតុលាការប៉ុណ្ណោះ ដែលអាចសុំទៅក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យធម្មនុញ្ញភាពនៃច្បាប់បាន ៕…
-
គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលថ្មី នឹងត្រូវលើកឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីថ្មី នាព្រឹកស្អែក

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី២៣សីហា បានឱ្យដឹងថា គណៈរដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គលើកដំបូង នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នីតិកាលទី៧ នៃរដ្ឋសភា នឹងមានការថ្លែងសារពាក់ព័ន្ធអំពី «គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣-២០២៨»។ បើតាមសេចក្តីជូនដំណឹង បានបញ្ជាក់ថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងនេះ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖ ១-ការប្រកាសឱ្យអនុវត្តនូវ“ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។ ២-ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការកែសម្រួលឈ្មោះ«ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ទៅជា “ក្រសួងអធិការកិច្ច»។ ៣-ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្ដីពីការបង្កើត «រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន»។ ៤-ការណែនាំរបស់នាយករដ្ឋមន្ត្រី អំពីរបៀបរបបការងារ និងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី។ ៥-បញ្ហាផ្សេងៗ ។ សូមបញ្ជាក់ដែរថា កិច្ចប្រជុំនេះ ក៏នឹងមានការផ្សាយផ្ទាល់នៅលើផេកផ្លូវការ Dr. Hun Manet, Prime Minister of Cambodia រួមទាំងបណ្តាញនានារបស់បណ្តាញព័ត៌មាននានាផងដែរ។ គួររំលឹកថា…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដឹកនាំសមាជិកសមាជិកា រាជរដ្ឋាភិបាល អាណត្តិទី៧ ធ្វើសច្ចាប្រណិធាន នៅព្រះបរមរាជវាំង

ភ្នំពេញ៖ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំសមាជិក-សមាជិកា នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ធ្វើសច្ចាប្រណិធាន នៅក្នុងព្រះបរមរាជវាំង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ។ ពិធីសច្ចាប្រណិតធាន ត្រូវបានធ្វើឡើង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ។ សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យមួយ តែងតាំងគណៈរដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ ដែលមាន ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ ការចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តីថ្មីនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋសភា បានបោះឆ្នោតអនុម័តគាំទ្រទាំងស្រុងទៅលើសមាសភាពគណៈរដ្ឋមន្រ្តី ដែលរៀបចំដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ។…
-
អ៊ីរ៉ង់សម្ញែងយន្តហោះដ្រូនប្រយុទ្ធសេរីចុងក្រោយបង្អស់របស់ខ្លួន

តេហេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី២២ ខែសីហានេះ បានបញ្ចេញយន្តហោះដ្រូនផលិតក្នុងស្រុកសេរីចុងក្រោយបង្អស់របស់ខ្លួន ដែលអាចហោះហើរក្នុងរយៈកម្ពស់ខ្ពស់ និងមានរយៈពេលយូរ បំពាក់ជាមួយនឹងទំនើបកម្មអាវុធ។ យន្តហោះគ្មានមនុស្សបើក ឬដ្រូន មានឈ្មោះថា “Mohajer-10” ត្រូវបានដាក់បង្ហាញជាផ្លូវការនៅក្នុងពិធីមួយក្នុងទីក្រុងតេហេរ៉ង់ ដែលមានការចូលរួមពីប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី។ យន្តហោះដ្រូនសេរីថ្មីនេះត្រូវបានធ្វើបច្ចុប្បន្នភាពពីសេរីចាស់ “Mohajer-6” ដែលមន្ត្រីអាមេរិកបានចោទប្រកាន់អ៊ីរ៉ង់ថា បានលក់ឱ្យរុស្ស៊ីដើម្បីប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែអ៊ីរ៉ង់បានបដិសេធ។ បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA របស់អ៊ីរ៉ង់ យន្តហោះដ្រូនសេរីថ្មីចុងក្រោយនេះ អាចហោះហើរបានចម្ងាយ២,០០០គីឡូម៉ែត្រ ក្នុងរយៈពេលអតិបរមា ២៤ម៉ោង និងក្នុងរយៈកម្ពស់ ៧,០០០ម៉ែត្រ។ វាអាចហោះហើរក្នុងល្បឿនរហូតដល់ ២១០គីឡូម៉ែត្រក្នុងមួយម៉ោង និងត្រូវបានបំពាក់ដោយប្រព័ន្ធអេឡិចត្រូនិច និងឆ្លាតវៃដែលបានធ្វើបច្ចុប្បន្នភាព។ យន្តហោះដ្រូននេះដែរ មានសមត្ថភាពផ្ទុកទំនិញរហូតដល់ ៣០០គីឡូក្រាម ដែលអនុញ្ញាតឱ្យវាអាចផ្ទុកគ្រាប់បែក និងគ្រាប់រំសេវគ្រប់ប្រភេទបាន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ស្ថានទូតចិននៅកម្ពុជាប្រកាសការប្រកួតផលិតវីដេអូខ្លីដើម្បីអបអរខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-ចិន

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជាប្រកាសរៀបចំការប្រកួតផលិតវីដេអូខ្លីដើម្បីអបអរសាទរ និងរំឭកខួបលើកទី៦៥ នៃទំនាក់ទំនងការទូត និងជាឆ្នាំមិត្តភាពកម្ពុជា-ចិន ក្នុងឆ្នាំ២០២៣ និងដើម្បីបង្ហាញការវិវឌ្ឍនៃទំនាក់ទំនងប្រទេសទាំងពីរ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ពិសេសគំនិតបង្កើតសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នា។ តាមរយៈការប្រកាសរបស់ស្ថានទូតចិនប្រចាំកម្ពុជា កាលពីសប្តាហ៍មុន បានបញ្ជាក់ពីការប្រកួតជ្រើសរើសស្នាដៃផលិតវីដេអូខ្លីពាក់ព័ន្ធប្រធានបទជុំវិញទំនាក់ទំនងកម្ពុជា និងចិន ដែលជាប្រកួតមិត្តភាព ក្នុងន័យបង្ហាញពីទំនាក់ទំនងមាសរវាងប្រទេសទាំង២។ ស្ថានទូតចិនប្រចាំកម្ពុជាបានបន្តថា បេក្ខជនដែលមានចំណាប់អារម្មណ៍អាចផ្ញើស្នាដៃរបស់ខ្លួនដោយភ្ជាប់ជាមួយឈ្មោះខ្លួន ឬឈ្មោះស្ថាប័ន តាមរយៈបណ្តាញសង្គមនានាដូចជា៖ Kuaishou, Douyin, Bilibili, Facebook, Twitter, YouTube, Kwai និងTikTok ដល់ថ្ងៃទី២៣ ខែសីហា ហើយការវាយតម្លៃនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៤ និង២៤ សីហា។ អ្នកឈ្នះនឹងត្រូវប្រកាសលទ្ធផលនៅតាមក្រោយ។ ស្ថានទូតចិនបានសង្កត់ធ្ងន់ថា វីដេអូខ្លីៗដែលគ្របដណ្តប់លើទំនាក់ទំនងការទូតចិន-កម្ពុជា ការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងសហគមន៍នៃជោគវាសនារួមគ្នាកម្ពុជា-ចិន ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ត្រូវបានកំណត់ជាអាទិភាពបំផុត។ លក្ខខណ្ឌនៅក្នុងការចូលរួម គឺបេក្ខជនអាចបង្ហោះវីដេអូខ្លីរបស់ខ្លួនទៅតាមបណ្តាញសង្គមនានា ហើយប្រើកំណត់សម្គាល់ ឬhashtag ដើម្បីបង្ហោះស្នាដៃខ្លួននៅលើបណ្តាញសង្គម Kuaishou, Douyin និង Bilibili ចំណែកការបង្ហោះនៅលើបណ្តាញសង្គម…
-
គិលានុបដ្ឋាយិកាដែលសម្លាប់ទារកអស់៧នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិត

ឡុងដ៍៖ គិលានុបដ្ឋាយិកា Lucy Letby នឹងត្រូវចំណាយពេលអស់មួយជីវិតនៅក្នុងពន្ធនាគារក្រោយបានសម្លាប់ទារកទើបនឹងកើតចំនួនប្រាំពីនាក់។ ការសម្រេចកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិតបែបនេះ ក្រោយចៅក្រមរបស់ប្រទេសអង់គ្លេសបានរកឃើញថា នាងជាឃាតករដ៏កាចសាហាវ (Serial Killer) ដែលមិនគួរត្រូវបានលើកលែងឡើយ។ ការសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគារពេញមួយជីវិត គឺជាករណីកម្រមានណាស់ ហើយដែលមានតែស្ត្រីបីនាក់ប៉ុណ្ណោះនៅចក្រភពអង់គ្លេសដែលបានទទួលការកាត់ទោសបែបនេះពីមុនមក។ ស្ត្រីពីរនាក់ទៀតដែលទទួលបានការកាត់ទោសបែបនេះដែរ រួមមាន Myra Hindley និងRosemary West។ សម្រាប់នាង Letby ដែលមានអាយុ ៣៣ ឆ្នាំ បានសម្លាប់ទារកចំនួនប្រាំនាក់ និងទារិកាពីរនាក់ទៀតនៅឯអង្គភាពទារកទើបនឹងកើតនៃមន្ទីរពេទ្យ Countess of Chester នៅភាគខាងជើងប្រទេសអង់គ្លេស។ ទង្វើឃាតកម្មលើទារករបស់គិលានុបដ្ឋាយិការូបនេះបានធ្វើឡើងតាំងតែពីឆ្នាំ ២០១៥ ដោយប្រើប្រាស់វិធីចាក់ប្រភេទថ្នាំអាំងស៊ុយលីន ឬខ្យល់ ឬបង្ខំឱ្យទារកទាំងនោះបៅទឹកដោះគោជាដើម។ តាមការសង្កេតករណីភាគច្រើនគឺបានធ្វើទៅលើទារកភ្លោះ ក្នុងនោះករណីមួយទារកភ្លោះទាំងពីរត្រូវបានស្លាប់ និងករណីមួយទៀតទារកភ្លោះពីរនាក់ត្រូវបានស្លាប់ក្នុងចំណោមទារកភ្លោះ ទាំង៣នាក់។ បើទោះបីជាយ៉ាងនេះក្ដីប៉ូលិសមិនបានរកឃើញហេតុផលនៅពីក្រោយទង្វើឧក្រិដ្ឋកម្មរបស់នាងទេហើយ ប៉ុន្តែចៅក្រមបាននិយាយថា មានតែ Letby ប៉ុណ្ណោះដែលដឹងពីមូលហេតុនៃសកម្មភាពរបស់នាង។ ក្នុងថ្ងៃកាត់ក្ដី នាងបានបដិសេធមិនចាកចេញពីបន្ទប់ដើម្បីស្តាប់ការកាត់ទោសរបស់នាងឡើយ ខណៈដែលករណីទូទៅគឺតម្រូវឱ្យឧក្រិដ្ឋជនត្រូវតែបានស្តាប់ពីផលប៉ះពាល់នៃសកម្មភាពរបស់ពួកគេទៅលើជនរងគ្រោះ ឬក្រុមគ្រួសាររបស់ជនរងគ្រោះ។ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Rishi Sunak បានចាត់ទុកថាការបដិសេដរបស់នាងក្នុងការចូលទៅស្តាប់ពីផលប៉ះពាល់នៃសកម្មភាពរបស់នាងទៅលើជនរងគ្រោះជាទង្វើ «កំសាក»។ ខណៈដែលច្បាប់បច្ចុប្បន្នចែងថា…
-
រដ្ឋមន្រ្តីក្រសួងការងារថ្មី ជាកូនរាស្ត្រសាមញ្ញ និងឆ្លងកាត់ការងារតាំងពីមន្ត្រីថ្នាក់តូចតាចរហូតឡើងជារដ្ឋមន្រ្តី

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ ដែលត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ផ្តល់សេចក្តីទុកចិត្តឱ្យកាន់តំណែងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាអាណាព្យាបាលលើភាគីកម្មករ ឬពលករ និងភាគីនិយោជក ឬអ្នកវិនិយោគ ដែលជាទូទៅ ភាគីទាំង២ តែងតែមានទំនាស់ផលប្រយោជន៍នឹងគ្នា ហើយងាយនឹងមើលមុខគ្នាមិនចំប្រសិនជាមានជនទី៣ ណាមួយព្យាយាមអុចអាលនោះ ។ ពិតហើយបតំណែងរដ្ឋមន្ត្រីក្រសួងការងារ គឺត្រូវបានគេចាត់ទុកថាជាកៅអីក្តៅមួយនៅក្នុងបណ្តាប្រទេសនានាលើសាកលលោក ។ នៅកម្ពុជាក៏មិនខុសគ្នានេះដែរ។ តើ ឯកឧត្តម ហេង សួរ ជាអ្នកណាដែលអង្គុយនៅលើកៅអីក្តៅមួយនេះ? បើតាមប្រវត្តិគ្រួសារលោករដ្ឋមន្រ្តីថ្មីគឺ ជាកូនអ្នកទីក្រុងភ្នំពេញ មានឈាមជ័រជាអ្នករកស៊ីតាំងពីដូនតាមក។ ឯកឧត្តម គឺជាកូនច្បងក្នុងចំណោមបងប្អូនចំនួន៥នាក់ដែលភាគច្រើនជាពាណិជ្ជករ។ យោងតាមឯកសារផ្លូវការរិញ ឯកឧត្តម កើតនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៧៥ ប៉ុន្តែប្រភពមួយចំនួនថាកើតនៅឆ្នាំ១៩៧៤។ បច្ចុប្បន្ននេះ ឯកឧត្តម គឺជាឪពុក ដែលមានកូនចំនួន៣នាក់ក្នុងបន្ទុក ខណៈដែលភរិយាលោក គឺជាពាណិជ្ជករ និងអ្នកវិនិយោគលើផ្នែកសណ្ឋាគារ និងអចលន ទ្រព្យ។ ម្តាយរបស់លោកនៅបន្តមរតកជាអ្នកមើលថែកូនចៅពីឪពុក និងគ្រប់គ្រងចំណូលអចលនទ្រព្យ ដែលស្វាមីបន្សល់ទុក។ ជីវិតការងារ ដែលផ្តើមចេញពីអ្នកតូចតាច តាមពិតឥស្សរជននយោបាយសម្បុរស សក់ត្រង់ស្លូត ដែលកំពុងអង្គុយតំណែងរដ្ឋមន្ត្រីក្រសួងការងារនេះ ក៏ចាប់ផ្តើមចេញពីតំណែងកូនមន្ត្រីផងដែរ។ តាមឯកសារដែលរកបានពីគណបក្សប្រជាជនកម្ពុជា…
-
សម្តេចតេជោ ហ៊ុន សែន ថ្លែងទាំងក្ដុកក្ដួល ពីប្រវត្តិកម្សត់របស់ ឯកឧត្តម ហ៊ុន ម៉ាណែត កាលនៅពីក្មេង

(ភ្នំពេញ)៖ នៅក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ក្រោយពេលដែលកិច្ចប្រជុំរដ្ឋសភាលើកទី១ បានបញ្ចប់ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ថ្លែងទាំងហូរទឹកភ្នែក ពេលលើកឡើងពីប្រវត្តិកម្សត់របស់ឯកឧត្តម ហ៊ុន ម៉ាណែត កាលនៅពីក្មេង ដែលជាកូនកម្សត់ជាងគេ ក្នុងចំណោមកូនៗសម្តេចទាំងអស់។ សម្តេចបញ្ជាក់ថា ទឹកភ្នែកដែលសម្តេចស្រក់នេះ មិនមែនជាការសម្តែងនោះទេ តែនៅពេលនិយាយដល់ការព្រាត់ប្រាសជាមួយប្រពន្ធកូន គឺសម្តេចមិនអាចទប់ទឹកភ្នែកបានឡើយ ព្រោះជាពេលដ៏ការលំបាករបស់សម្តេច ភរិយា និងកូន ហើយជាពិសេសពេល សម្តេចសម្រេចចិត្តយកជីវិតធ្វើដើមទុន ដើម្បីរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអារម្មណ៍របស់ខ្លួនពេលឃើញកូនប្រុស ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីកម្ពុជាថា ក្នុងទឹកចិត្តឪពុកដែលធ្លាប់កម្សត់កម្រជាមួយកូននេះ (ហ៊ុន ម៉ាណែត) កូននេះពិតជាកូនវេទនា ខ្ញុំព្រាត់ពីកូន តាំងកូនអាយុនៅនឹងក្នុងពោះម្តាយ ត្រឹមតែ៧ខែប៉ុណ្ណោះ។ ខ្សែភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរមី បានចាក់ផ្សាយដល់វគ្គដែល ម៉ាណែត ធ្វើដំណើរមកទីក្រុងភ្នំពេញ មួយវគ្គនេះខ្ញុំយំរហូត ដោយសារកូនមួយនេះ វាកម្សត់ណាស់ កូនរបស់ខ្ញុំមួយនេះ បានកើនឡើងក្នុងស្ថានភាពមួយ ដែលស្ត្រីមេម៉ាយម្នាក់…
-
មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំពេញអង្គថ្នាក់រដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៧ នៅប្រទេសឥណ្ឌូនេស៊ី

(ឥណ្ឌូនេស៊ី)៖ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពេញអង្គថ្នាក់រដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៧ (17th AMMTC) នៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំពេញអង្គនោះ ប្រទេសជាសមាជិកអាស៊ាន បានផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមក អំពីស្ថានភាពនៃឧក្រិដ្ឋកម្មឆ្លងដែនក្នុងប្រទេស និងក្នុងតំបន់ ព្រមទាំងបានអនុម័តឯកសារសំខាន់ៗមួយចំនួន រួមទាំង សេចក្តីប្រកាសអាស៊ាន ស្តីពីការប្រយុទ្ធប្រឆាំងការរត់ពន្ធអាវុធ (ASEAN Declaration on Combating Arms Smuggling) ដែលផ្តួចផ្តើមដោយកម្ពុជា ផងដែរ។ នារសៀលថ្ងៃដដែលនោះ ឯកឧត្តម សន្តិបណ្ឌិត ប្រធានគណៈប្រតិភូកម្ពុជា ក៏បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Muhammad Faishal Ibrahim រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក្រសួងអភិវឌ្ឍន៍ជាតិ នៃសាធារណរដ្ឋសិង្ហបុរី។ ភាគីទាំងពីរបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អទៅវិញទៅមករយៈពេលជាច្រើនឆ្នាំកន្លងមក។ បន្ទាប់មក ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងលើកកម្ពស់កិច្ចសហការលើការងារប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន។ ឯកឧត្តម សន្តិបណ្ឌិត ប្រធានគណៈប្រតិភូកម្ពុជា…