Category: នយោបាយ

  • នាយករដ្ឋមន្ត្រីថ្មី ប្ដេជ្ញាចិត្ត និងលើកឡើងពីការធានា ៥យ៉ាង ក្នុងការដឹកនាំរាជរដ្ឋាភិបាល ឱ្យទទួលបានជោគជ័យ

    នាយករដ្ឋមន្ត្រីថ្មី ប្ដេជ្ញាចិត្ត និងលើកឡើងពីការធានា ៥យ៉ាង ក្នុងការដឹកនាំរាជរដ្ឋាភិបាល ឱ្យទទួលបានជោគជ័យ

    ភ្នំពេញ៖ រដ្ឋសភាអនុម័តគាំទ្រទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី នាសម័យប្រជុំលើកទី១ នីតិកាលទី៧ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៣ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារចេញពីវិមាន រដ្ឋសភា ជាតិ ដោយបានប្ដេជ្ញាចិត្តដឹកនាំរាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីការធានា ៥យ៉ាង ក្នុងការ ដឹក នាំប្រទេស ស្របតាមគោលនយោបាយ និងផែនការរបស់គ ណបក្សប្រជាជនកម្ពុជា រួមមាន ៖ ទី១ ការធានាសន្តិភាព សន្តិសុខ ស្ថិរភាព និងការរស់នៅដោយសុខក្សេមក្សាន្ត។ទី២ ធានាការអភិវឌ្ឍសេដ្ឋកិច្ច និងគោលការនិតិរដ្ឋ យុត្តិធម៌ និងពង្រឹង សេវាសាធារណៈ ,ការបន្តការទាក់ទាញ និងផ្ដល់ការវិនិយោគ សាធារណៈ ,ការយកចិត្តទុកដាក់ លើសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងលើក កម្ពស់សហគ្រិនធុនតូច និងមធ្យម, ការជំរុញធ្វើបដិវត្តបច្ចេកវិទ្យា។ ទី៣ ការជំរុញ និងកែលម្អសេដ្ឋកិច្ចប្រជាពលរដ្ឋ ក្នុងការជួយជំរុញ…

  • រដ្ឋសភា អនុម័តគាំទ្រទាំងស្រុងលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាប្រធានរដ្ឋសភា អនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី

    រដ្ឋសភា អនុម័តគាំទ្រទាំងស្រុងលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាប្រធានរដ្ឋសភា អនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី

    ភ្នំពេញ៖ ក្នុងការបោះឆ្នោតជាកញ្ចប់ នាសម័យប្រជុំលើកទី១ នីតិកាលទី៧ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តគាំទ្រដល់លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាប្រធានរដ្ឋសភា, ឯកឧត្តម បណ្ឌិត ជាម យៀប ជាអនុប្រធានទី១ និង ឯកឧត្តម វង សូត ជាអនុប្រធានទី២ ។ ជាមួយនឹងការអនុម័តគាំទ្រក្បាលម៉ាស៊ីនរដ្ឋសភានេះ សម័យប្រជុំលើកទី១ ក៏បានបោះឆ្នោតគាំទ្រលើបេក្ខភាពប្រធាន និងអនុប្រធានគណៈកម្មការទាំង១០របស់រដ្ឋសភាផងដែរ។ ការបោះឆ្នោតនេះ ទទួលបានសំឡេងគាំទ្រ ១២៣លើ១២៥ នៃសមាជិករដ្ឋសភាទាំងមូល។ ជាមួយគ្នានេះដែរ រដ្ឋសភាជាតិ បានបោះឆ្នោតអនុម័តទាំងស្រុង លើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមាន ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ ដែលបន្តធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ។ សមាសភាពគណៈរដ្ឋមន្ត្រីនេះ មានឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ព្រមទាំងមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី៤០រូបផ្សេងទៀត ដែលភាគច្រើនជាយុវជនបន្តវេន ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា។ ចំពោះឧបនាយករដ្ឋមន្ត្រី…

  • រដ្ឋសភា នឹងបោះឆ្នោតជាកញ្ចប់ជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃនេះ

    រដ្ឋសភា នឹងបោះឆ្នោតជាកញ្ចប់ជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃនេះ

    ភ្នំពេញ៖ ប្រធាន អនុប្រធានរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា នឹងប្រសូត្រឡើងនៅ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ។ ការបន្តសម័យប្រជុំលើកទី១ នាព្រឹកថ្ងៃនេះ មានរបៀបវារៈតែមួយប៉ុណ្ណោះ គឺការបោះឆ្នោតជាកញ្ចប់ ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា, ក្បាលម៉ាស៊ីនគណៈកម្មការទាំង១០ និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល ក្រោយពីតំណាងរាស្រ្តទាំង ១២៥រូប ត្រូវបានប្រកាសសុពលភាព និងស្បថចូលកាន់តំណែង។ បន្ទាប់ពីបោះឆ្នោតរួច នឹងមានសន្និសីទសារព័ត៌មានមួយ ដែលរៀបចំឡើងដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាគណបក្សឈ្នះឆ្នោត។ សូមជម្រាបថា ក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល អាណត្តិថ្មី ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន បង្ហើបរួចផងដែរ ដោយក្នុងនោះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ត្រូវបានគាំទ្រដោយសមាជិកអចិន្ត្រៃយ៍បក្ស ឱ្យធ្វើជាប្រធានរដ្ឋសភា ខណៈឯកឧត្តម ជាម យៀប ជាអនុប្រធានទី១ និងឯកឧត្តម វង សូត ជាអនុប្រធានទី២។ ដោយឡែកក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល មានឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត…

  • ព្រឹទ្ធសមាជិករដ្ឋសភា ប្រកាសស្ដីពីការសម្រេចអំពីសុពលភាព នៃអាណត្តិរបស់តំណាងរាស្រ្ដ នីតិកាលទី៧ នៃរដ្ឋសភា

    ព្រឹទ្ធសមាជិករដ្ឋសភា ប្រកាសស្ដីពីការសម្រេចអំពីសុពលភាព នៃអាណត្តិរបស់តំណាងរាស្រ្ដ នីតិកាលទី៧ នៃរដ្ឋសភា

    (ភ្នំពេញ)៖ ព្រឹទ្ធសមាជិករដ្ឋសភា បានប្រកាសស្ដីពីការសម្រេចអំពីសុពលភាព នៃអាណត្តិ របស់តំណាងរាស្រ្ដ នីតិកាលទី៧ នៃរដ្ឋសភា ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការសម្រេចអំពីសុពលភាពនៃអាណត្តិ របស់តំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលចុះហត្ថលេខាដោយ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ។ សូមជម្រាបថា សម័យប្រជុំលើកទី១ នៃរដ្ឋសភា នីតិកាលទី៧ ត្រូវបានធ្វើឡើងបន្ទាប់ពីសម័យប្រជុំលើកដំបូងរដ្ឋសភា ដែលធ្វើឡើងក្រោមព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបិទបញ្ចប់ ជាមួយនឹងការថតរូបទុកជាអនុស្សាវរីយ៍ នៅមុខវិមានរដ្ឋសភា។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានអានឈ្មោះតំណាងរាស្ត្រជាប់ឆ្នោតទាំង ១២៥ រូប នៅក្នុងសម័យប្រជុំរដ្ឋសភា ដែលក្នុងនោះ មានសមាជិករដ្ឋសភា ក្មេងជាងគេចំនួន ៥រូប។ បន្ទាប់ពីទទួលបានការប្រកាសសុពលភាពនេះហើយ តំណាងរាស្ត្រទាំង ១២៥ រូប នឹងត្រូវស្បថចូលកាន់តំណែង…

  • ព្រះចៅអធិការ វត្តព្រះពុទ្ធមង្គលសិរី ស្រុកកូនមុំ អំពាវនាវដល់សប្បុរសជនពុទ្ធិបរិស័ទជួយកសាងព្រះពុទ្ធបដិមាមួយព្រះអង្គ កម្ពស់ ១៥ម៉ែត្រ

    ព្រះចៅអធិការ វត្តព្រះពុទ្ធមង្គលសិរី ស្រុកកូនមុំ អំពាវនាវដល់សប្បុរសជនពុទ្ធិបរិស័ទជួយកសាងព្រះពុទ្ធបដិមាមួយព្រះអង្គ កម្ពស់ ១៥ម៉ែត្រ

    (រតនគិរី )៖ ព្រះចៅអធិការព្រះនាម ហួន រ៉ាឌី នាវត្តព្រះពុទ្ធមង្គលសិរី ស្ថិតក្នុងភូមិស្រែពកធំ ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ទូលប្រគេន និងជំរៀបជូនដល់ពុទ្ធបរិស័ទជិតឆ្ងាយឱ្យបានជ្រាបថា អាត្មាភាពនិងគណៈកម្មការអាចារ្យវត្តបានផ្តួចផ្តើម កសាងព្រះពុទ្ធបដិមា ១ព្រះអង្គដែលមានកម្ពស់ ១៥ម៉ែត្រ ព្រះភ្នែន ១២ម៉ែត្រ ដោយគិតជាបច្ច័យក្នុងការសាងសង់ប្រមាណ ១២០០០ដុល្លារសហរដ្ឋអាមេរិក ដែលបច្ចុប្បន្នកំពុងធ្វើការសាងសង់ ។អាស្រ័យដូចនេះដោយមានការខ្វះខាតបច្ច័យសម្រាបដំណើរការសាងសង់អាត្មាភាព អាចារ្យ គណកម្មការវត្ត ព្រះពុទ្ធមង្គលសិរី សូមធ្វើការអំពាវនាវដល់ សម្តេច ឯកឧត្តមលោកជំទាវ អស់លោកលោកស្រី អ្នកនាងកញ្ញា និងពុទ្ធបរិស័ទជិតឆ្ងាយ មេត្តាចូលរួមចាប់មគ្គផលក្នុងការកសាងព្រះពុទ្ធបដិមារខាងលើដើម្បីទុកជាទីគោពសក្ការៈបូជា របស់ពុទ្ធសាសនិកជន តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ។ ខាងក្រោមនេះមានលេខ ABA 003 019 934 ($ Huon Rady)ABA 003 019 954 (៛ Huon Rady) សូមអរគុណនិងអរព្រះគុណ ៕ ដោយ / គ្រី សម្បត្តិ

  • ព្រះមហាក្សត្រ ទ្រង់បង្ហាញជំនឿថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋ

    ព្រះមហាក្សត្រ ទ្រង់បង្ហាញជំនឿថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋ

    (ភ្នំពេញ)៖ តាមរយៈព្រះរាជសុន្ទរកថានៅក្នុងឱកាសប្រារព្ធបើកសម័យប្រជុំលើកដំបូង នៃរដ្ឋសភា នីតិកាលទី៧ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានបង្ហាញជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មី នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ។ ព្រះមហាក្សត្រ ព្រះអង្គបានមានព្រះរាជបន្ទូលថា ចាប់ពីពេលដែលរដ្ឋសភាបានចាប់បដិសន្ធិជាថ្មីនាឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ មានរយៈពេល ៣០ឆ្នាំកន្លងមកហើយ ដែលកម្ពុជាបានប្រែក្លាយពីការបែកបាក់ជាតិ និងការបែងចែកទឹកដី ទៅជាប្រទេសដែលមានសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍគ្រប់វិស័យ ដែល ធ្វើឱ្យប្រជាពលរដ្ឋបានរស់នៅក្រោមដំបូលសន្តិភាព ប្រកបដោយក្តីសង្ឃឹម និងសុខក្សេមក្សាន្ត។ ព្រះអង្គមានព្រះរាជបន្ទូលបន្តថា រដ្ឋសភា ដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមាន កំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយ សិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ ។ ជាមួយនេះ…

  • ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧

    ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧

    ភ្នំពេញ:ព្រះរាជសុន្ទរកថាព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ ថ្ងៃទី២១ខែសីហា ឆ្នាំ២០២៣។សូមជូនខ្លឹមសារទាំងស្រុង៖

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកសម័យប្រជុំលើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីរៀបចំរាជរដ្ឋាភិបាលថ្មី

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកសម័យប្រជុំលើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីរៀបចំរាជរដ្ឋាភិបាលថ្មី

    ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៥ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមសម័យប្រជុំដំបូងរបស់រដ្ឋសភា សម្រាប់នីតិកាលទី៧ នឹងត្រូវធ្វើឡើង ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ សម័យប្រជុំនេះ គឺជាព្រឹត្តការណ៍ដ៏សំខាន់ ដោយអនុវត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់ប្រទេស ក្រោយពេលដែល កម្ពុជារៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ប្រកបដោយភាពជោគជ័យ ហើយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះអង្គទ្រង់បានចេញព្រះរាជសារអញ្ជើញតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ ឱ្យចូលរួមប្រជុំនៅថ្ងៃដំបូងនេះក្នុងនោះមានតំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា ១២០រូប និងមកពីគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៥រូប។ សូមជម្រាបថា ក្រោយបើកសម័យប្រជុំហើយ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា នឹងដឹកនាំកិច្ចការងារពិភាក្សាសម្រេចលើសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងអនុម័តបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នាអាណត្តិទី៧នេះ។ តំណាងរាស្រ្តដែលត្រូវបានផ្ដល់សុពលភាព នឹងត្រូវទៅស្បថនៅក្នុងព្រះបរមរាជវាំង នៅពេលរសៀល។ ដោយឡែកនៅថ្ងៃទី២២ សីហា សម័យប្រជុំសភាលើកទី១…

  • សម្ដេចក្រឡាហោម ស ខេង ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្ដល់ធនធាន កសាងអគារទីស្ដីការថ្មី ក្រសួងមហាផ្ទៃ

    សម្ដេចក្រឡាហោម ស ខេង ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្ដល់ធនធាន កសាងអគារទីស្ដីការថ្មី ក្រសួងមហាផ្ទៃ

    (ភ្នំពេញ)៖ ក្នុងពិធីចែកអំណោយដល់ កម្មករ កម្មការិនី ដែលកំពុងសាងសង់អគារទីស្ដីការថ្មី នៃក្រសួងមហាផ្ទៃ ចំនួន ១,១០០នាក់ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានគោរពថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា ដែលបានផ្ដល់ការឯកភាព និងការគាំទ្រ ក៏ដូចជាផ្ដល់នូវធនធាន ក្នុងការកសាងអគារទីស្ដីការថ្មី ក្រសួងមហាផ្ទៃនេះ ។ លោកឧកញ៉ា ទូច គីម អគ្គនាយកក្រុមហ៊ុន គីម ម៉ិច ខនស្ត្រាក់សិន អ៊ិនវេសមេន បានឱ្យដឹងថា អគារទីស្ដីការថ្មី ក្រសួងមហាផ្ទៃ សាងសង់រយៈពេល ២២ខែកន្លងមក ក្រុមហ៊ុនបានខិតខំអនុវត្តស្ដង់ដារសុវត្ថិភាព នៃការសាងសង់យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដោយស្នាដៃកូនខ្មែរទាំងអស់ ទាំងស្ថាបត្យករ វិស្វករ និង កម្មករ ផងដែរ ។ សម្ដេចក្រឡាហោម មានប្រសាសន៍បន្ដថា ជាមោទកភាពដ៏វិសេសវិសាលបំផុត សម្រាប់អគារទីស្ដីការថ្មី…

  • អ.វ.ត.ក រៀបចំទស្សនកិច្ចសិក្សាជូនសិស្សប្រមាណ១៥០នាក់នៅសារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

    អ.វ.ត.ក រៀបចំទស្សនកិច្ចសិក្សាជូនសិស្សប្រមាណ១៥០នាក់នៅសារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

    ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាជូនសិស្សា​នុសិស្សប្រមាណ ១៥០ នាក់ មកពីអនុវិទ្យាល័យសុខអាន សោភណារាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ទៅទស្សនកិច្ចសិក្សានៅសារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងប្រវត្តិសាស្ដ្រនៅក្នុងវិមានឈ្នះ ឈ្នះ។ កម្មវិធីទស្សនកិច្ចសិក្សានេះបានធ្វើឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ក្នុងគោលបំណងឱ្យយុវជនទាំងអស់បានស្វែងយល់ឱ្យច្បាស់អំពីសោកនាដកម្មដែលកើតមានឡើងនៅក្នុងរបបឃោរឃៅខ្មែរក្រហម និងចូលរួម​ទប់​ស្កាត់​អំពើឃោរឃៅដូចក្នុងរបបខ្មែរក្រហម។ នេះបើតាម(អ.វ.ត.ក)។ ក្នុងពេលចូលទស្សនកិច្ចសិក្សានៅក្នុងសារៈមន្ទីរទួលស្លែង សិស្សានុសិស្សត្រូវបានទទួលស្វាគមន៍ និងបទបង្ហាញពី​​មន្ដ្រីផ្នែកកិច្ចការសាធារណៈនៃសាលាក្ដីខ្មែរក្រហម អំពីដំណើរការជំនុំជម្រះក្ដី សមិទ្ធផលដែលទទួលបានពីការជំនុំជម្រះក្ដី និងដំណើរការងារសេសសល់ដែលអង្គជំនុំជម្រះកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះ​។ បន្ទាប់ពីបំពេញទស្សនកិច្ចនៅសារៈមន្ទីរទួលស្លែង សិស្សានុសិស្សបានបន្ដទៅទស្សនកិច្ចសិក្សានៅវិមានឈ្នះ ឈ្នះ បន្ដទៀត។ អ.វ.ត.ក បញ្ជាក់ថា៖«ក្រោយពេលបញ្ចប់​ទស្សនកិច្ចសិក្សានៅក្នុងមួយថ្ងៃនេះ សិស្សានុសិស្សទាំង​អស់ត្រូវបានរំពឹងទុកថា នឹង​ទទួលបានព័ត៌​មាន និង​ចំណេះដឹងយ៉ាងច្រើន​ជុំវិញការងារជំនុំជម្រះក្ដីនៅក្នុងសាលាក្ដីខ្មែរក្រហម រឿងរ៉ាវទាក់ទងនឹងការ​ធ្វើទារុណកម្ម​យ៉ាងព្រៃផ្សៃ និងការកាប់សម្លាប់​ប្រជាពលរដ្ឋកម្ពុជានៅក្នុងរបបខ្មែរក្រហម និង​ការពលី​របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ​រំដោះប្រទេសជាតិ​ចេញ​ពីរបប​ប្រល័យពូជសាសន៍​នោះ»។​ នៅថ្ងៃដដែលនោះលោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទី លោក ឃ្នុត រ៉ូហ្សិនហក អនុប្រធានរដ្ឋបាល និងលោក ថោង សុជាតិ មន្ដ្រីគ្រប់គ្រងជាន់ខ្ពស់នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក៏បានអញ្ជើញទទួលស្វាគមន៍ប្រធានវេទិកាសេវាសន្ដិភាពស៊ីវិលលោកស្រី Suzanne Gentges និងគណៈប្រតិភូដែលបានអញ្ជើញមកទស្សនកិច្ចនៅការយាល័យថ្មីរបស់អង្គជំនុំជម្រះដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការណ៍រវាងអង្គការ GIZ/CPS និង អ.វ.ត.ក.…