-
វីដេអូ៖ រឿងគុកឥតជញ្ជាំង #Ep3 ភ្នែកអង្គការ គឺភ្នែកម្នាស់
-
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបើកកិច្ចប្រជុំ និង ចេញសេចក្តីថ្លែងការណ៍ស្ដីពីលទ្ធផលពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ បានបើកកិច្ចពិភាក្សាពីប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ។ពិធីនេះមានការចូលរួមពីសំណាក់ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួងការងារ ប៉ុន្តែភាគីទាំង៣ដែលមានភាគីរាជរដ្ឋាភិបាល ភាគីសហជីព និងភាគីនិយោជក នោះមិនទាន់បញ្ចេញតួលេខនៅឡើយទេ។ សម្រាប់លទ្ធផលកិច្ចប្រជុំដែលបានធ្វើឡើងនាព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣នេះ សម្រេចបានលទ្ធផលដូចខាងក្រោម៖១.បានប្រកាសជាផ្លូវការសមាសភាពសមាជិក និងអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សម្រាប់អាណត្តិទី៣ គឺ៖ ២. បានធ្វើបទបង្ហាញអំពីស្ថិតិសំខាន់ៗនៃលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចទាំង៧ សម្រាប់ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានប្រើប្រាស់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៤។ ៣. បានស្តាប់គោលជំហរពីតំណាងភាគីនីមួយៗទៅលើបម្រែបម្រួលលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ប៉ុន្តែភាគីតំណាងនិយោជក និងភាគីតំណាងកម្មករនិយោជិត មិនទាន់អាចបញ្ជាក់បាននូវតួលេខដែលជាគោលជំហរផ្លូវការរបស់ខ្លួននៅឡើយ ដោយស្នើសុំប្រជុំផ្ទៃក្នុងរបស់ខ្លួនបន្ថែមទៀត។ ៤. ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ នឹងរៀបចំកិច្ចប្រជុំបន្ទាប់ នៅព្រឹកថ្ងៃទី២៨ ខែសីហា, ថ្ងៃទី៤, ថ្ងៃទី១១, ថ្ងៃទី១៨, ថ្ងៃទី២៥ ខែកញ្ញា និងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា នៅក្នុង ២០២៣នេះ…
-
ឥណ្ឌា៖ ទំនាក់ទំនងពាណិជ្ជកម្ម វប្បធម៌ និងប្រជាជន នៅតែជាអាទិភាពរវាងឥណ្ឌា និងកម្ពុជា

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ដេវយ៉ានី ខូប្រាហ្គាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានមានប្រសាសន៍ថា ទំនាក់ទំនងពាណិជ្ជកម្ម ការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការវប្បធម៌ និងប្រជាជននៅតែបន្តជាចំណុចកណ្តាលនៃអាទិភាពរបស់យើង។ លោកជំទាវបណ្ឌិត ដេវយ៉ានី ខូប្រាហ្គាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានថ្លែងថា ការផ្លាស់ប្តូរធុរកិច្ចមួយចំនួននៅក្នុងវិស័យផ្សេងៗត្រូវបានត្រៀមជាស្រេច ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី។ សន្ធិសញ្ញាវិនិយោគទ្វេភាគីជិតនឹងត្រូវបានបញ្ចប់ហើយ ហើយនឹងដើរតួជាកាតាលីករសម្រាប់ការវិនិយោគរបស់ឥណ្ឌាកាន់តែច្រើននៅកម្ពុជា។ ការថ្លែងបែបនេះរបស់លោកជំទាវបណ្ឌិត ដេវយ៉ានី ខូប្រាហ្គាដេ ធ្វើឡើងក្នុងឱកាសដែលស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នាល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ បានប្រារព្ធខួបលើកទី ៧៧ឆ្នាំ នៃទិវាឯករាជ្យជាតិ នៃសាធារណរដ្ឋឥណ្ឌា នៅសណ្ឋាគារហៃយ៉ាដភ្នំពេញ។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិតបានលើកឡើងពីសមិទ្ធិផលនានាក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដែលបានបង្ហាញអំពីទំនាក់ទំនងទ្វេភាគីកម្រិតខ្ពស់រវាងឥណ្ឌា និងកម្ពុជា ជាមួយនឹងការប្រារព្ធខួបលើកទី ៧០នៃការបង្កើតនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ បន្ថែមលើនេះ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានបង្ហាញនូវការពេញចិត្ត ជាមួយវឌ្ឍនភាពក្នុងការបង្កើតការតភ្ជាប់ផ្លូវអាកាសដោយផ្ទាល់ ដែលនឹងជំរុញពាណិជ្ជកម្ម និងនាំប្រជាជនឥណ្ឌាកាន់តែច្រើនក្នុងនាមជាអ្នកទេសចរ មកកាន់ទឹកដីនៃសម្រស់ធម្មជាតិដ៏អស្ចារ្យ និងបេតិកភណ្ឌអរិយធម៌រួម ហើយថែមទាំងនាំប្រជាជនកម្ពុជាទៅកាន់ទឹកដីនៃព្រះពុទ្ធផងដែរ។ លោកជំទាវថា វិស័យទេសចរណ៍ក៏នឹងត្រូវបានជួយផងដែរជាមួយនឹងការភ្ជាប់ចំណុចប្រទាក់ការទូទាត់រួម (UPI) របស់ឥណ្ឌាជាមួយនឹងប្រព័ន្ធកម្ពុជា ដែលភាគីយើងទាំងពីរបាននឹងកំពុងធ្វើការជាមួយគ្នា។ នាឱកាសនោះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា…
-
ឯកឧត្តមអនុរដ្ឋមន្ដ្រី Pahala ៖ ដើម្បីធានាសន្តិសុខស្បៀង ឥណ្ឌូនេស៊ី មានភាពចាំបាច់ក្នុងការស្វែងរកទីផ្សារអង្ករបន្ថែមពីប្រទេសផ្សេងៗ ក្នុងនោះក៏មានកម្ពុជាផងដែរ

(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម Pahala Nugraha Mansury អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី និងគណៈប្រតិភូ បានសង្កត់ធ្ងន់ពីការយកចិត្តទុកដាក់អំពីសន្តិសុខស្បៀងនៅក្នុងប្រទេស និងភាពចាំបាច់ក្នុងការស្វែងរកទីផ្សារអង្ករបន្ថែមពីប្រទេសផ្សេងៗ ដែលក្នុងនោះក៏មានកម្ពុជាផងដែរ ដើម្បីធានាសន្តិសុខស្បៀងសម្រាប់ប្រទេសឥណ្ឌូនេស៊ី ។ ឯកឧត្តម បន្តថា វត្តមានអង្ករ របស់កម្ពុជានៅលើទីផ្សារឥណ្ឌូនេស៊ី នឹងក្លាយជាសក្ខីភាពថ្មីមួយទៀត ក្នុងការបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងវិស័យពាណិជ្ជកម្ម ខណៈកម្ពុជាមានអង្ករដែលមានគុណភាពល្អ និងជាពិសេសមានការទទួលស្គាល់ និងនាំចូលដោយប្រទេសជាសមាជិកអាស៊ានចំនួន៨ ក្នុងចំណោមសមាជិកទាំង១០ប្រទេស។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានបញ្ជាក់ពីគោលជំហររបស់កម្ពុជាក្នុងការជួយដល់មិត្តដែលកំពុងមានតម្រូវការ ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ។ ក្រសួងកសិកម្មកម្ពុជា នឹងជួយសម្រួលដល់ការនាំចេញអង្ក ដើម្បីទ្រទ្រង់ដល់សន្តិសុខស្បៀងសម្រាប់ប្រទេសឥណ្ឌូណេស៊ីជាមិត្ត។ ជាមួយគ្នានេះ កិច្ចពិភាក្សាក៏បានផ្តោតទៅលើការចាប់អារម្មណ៍របស់ភាគីឥណ្ឌូណេស៊ីក្នុងការវិនិយោគក្នុងផ្នែកខ្លះនៃខ្សែច្រវាក់តម្លៃនៃវិស័យកសិកម្ម ដែលមានដូចជា រោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក ឬហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទីក។ ភាគីឥណ្ឌូណេស៊ីក៏ចាប់អារម្មណ៍ក្នុងការវិនិយោគផ្គត់ផ្គង់ជីអុយរ៉េ មកកម្ពុជាផងដែរ។ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានគូសបញ្ជាក់ទៅកាន់ភាគីឥណ្ឌូនេស៊ីថា…
-
សម្ដេចក្រឡាហោម ស ខេង អំពាវនាវឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ចូលរួមថែរក្សាបរិស្ថាន និងអនាម័យ ហើយបន្តរួមគ្នាដាំដើមឈើឱ្យបានច្រើនបន្ថែមទៀត

(ខេត្តបាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពងខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវវិមានឯករាជ្យ សួនសម្ដេចក្រឡាហោម វិមានឯករាជ្យ សួនធ្នង់៥៣ និងផ្លូវចាក់កៅស៊ូបេទីម នៅបរិវេណវិមានឯករាជ្យ ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបងនៅព្រឹកថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើសេចក្តីរាយការណ៍គោរពជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីថា វិមានឯករាជ្យ និងសមិទ្ធផលនានា ដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ បានបើកការដ្ឋានស្ថាបនា និងសាងសង់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងកែលម្អរសោភណ្ឌភាពក្រុងបាត់ដំបង ជាបន្តបន្ទាប់ ជាក់ស្ដែងវិមានឯករាជ្យ និងសមិទ្ធផលនានា ដែលប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ ធ្វើឱ្យខេត្តកាន់តែមានភាពទាក់ទាញ។ សម្ដេចក្រឡាហោម…
-
ចិនថា ការប្រឹងប្រែងរបស់អាមេរិកនៅអាហ្វហ្គានីស្ថាន គឺ “បរាជ័យទាំងស្រុង”

ប៉េកាំង៖ ប្រទេសចិននិយាយថា កិច្ចខិតខំប្រឹងប្រែងទាំងផ្នែកយោធា, នយោបាយ និងការប្រឆាំងអំពើភេរវកម្មរបស់សហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថាន គឺ “បរាជ័យទាំងស្រុង” ហើយថា ការប៉ុនប៉ងនាំមកនូវលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសនេះ មិនដំណើរការទេ។ ក្នុងឱកាសខួបពីរឆ្នាំនៃការវិលត្រឡប់របស់ពួកតាលីបង់ឡើងកាន់អំណាចនៅអាហ្វហ្គានីស្ថាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន បាននិយាយថា កាលពី២ឆ្នាំមុន ពិភពលោកបានឃើញសហរដ្ឋអាមេរិកដកទ័ពចេញពីអាហ្វហ្គានីស្ថានយ៉ាងប្រញាប់ប្រញាល់។ មេរៀនពីការផ្លាស់ប្តូរស្ថានការណ៍នៅអាហ្វហ្គានីស្ថាននេះ គឺមានអត្ថន័យជ្រាលជ្រៅ ហើយវានៅតែមានតម្លៃសម្រាប់ពិភពលោក ក្នុងការគិតគូរអំពីវានៅថ្ងៃនេះ។ រឿងនេះបានបង្ហាញថា កិច្ចខិតខំប្រឹងប្រែងទាំងផ្នែកយោធា, នយោបាយ និងប្រឆាំងអំពើភេរវកម្មរបស់អាមេរិកនៅអាហ្វហ្គានីស្ថាន គឺជាការបរាជ័យទាំងស្រុង ហើយការអន្តរាគមន៍យោធា, ការជ្រៀតជ្រែកផ្នែកនយោបាយ និងការប៉ុនប៉ងដើម្បីនាំមកនូវលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសនេះ មិនដំណើរការទេ។ ផ្ទុយទៅវិញ វាគ្រាន់តែនាំមកនូវភាពចលាចល និងគ្រោះមហន្តរាយតែប៉ុណ្ណោះ។ លោក វ៉ាង បន្តថា ពីរឆ្នាំកន្លងមកនេះ ប្រទេសមួយចំនួនបានដាក់ទណ្ឌកម្មលើអាហ្វហ្គានីស្ថាន ដោយកាត់ផ្តាច់ជំនួយ និងបង្កកទ្រព្យសម្បត្តិ ធ្វើឱ្យប្រជាជនអាហ្វហ្គានីស្ថានរងទុក្ខវេទនាកាន់តែធ្ងន់ធ្ងរឡើង។ លោកថា ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងនៅអាហ្វហ្គានីស្ថាន បញ្ហាមនុស្សធម៌គួរតែជាបញ្ហាទីមួយ ដែលត្រូវដោះស្រាយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន សម្រាប់តម្រូវការបន្ទាន់របស់ប្រជាជនអាហ្វហ្គានីស្ថាន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ពលករខ្មែរនៅកូរ៉េខាងត្បូង នាំគ្នាងាកមកគាំទ្រសម្តេចតេជោ និង ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត យ៉ាងខ្លាំងបំផុត

ភ្នំពេញ៖ ទឹកចិត្តពលករខ្មែរនៅកូរ៉េខាងត្បូង និងរដ្ឋាភិបាលកម្ពុជាមិនដូចពេលមុនទេ។ ពោលគឺ ពេលនេះ ពលករភាគច្រើនបំផុតសឹងតែ ១០០ភាគរយ បានគាំទ្ររដ្ឋាភិបាលកម្ពុជាដែលខុសកាលពីពេលមុនដែលជាទូទៅ ពលកររអ៊ូរទាំច្រើនពីការមិនយកចិត្តទុកដាក់របស់រដ្ឋាភិបាលខ្មែរ។ បើតាមការសង្កេតចុងក្រោយនេះវិញ ពលករកម្ពុជានៅកូរ៉េខាងត្បូង បានងាកមកពេញចិត្ត និងគាំទ្រដោយឥតងាករ៉េលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ ការគាំទ្រនេះ គឺផ្តើមដំបូងចេញពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ដែលដឹកនាំដោយ ឯកឧត្តម ហេង សួរ បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលធ្វើឡើងនៅក្រុងអឺចុងប៊ូដែលមានមនុស្ស ១៥០០នាក់។ នៅពេលនោះហើយគឺជាការខិតចូលជិតគ្នារវាងពលករ និងរដ្ឋាភិបាលកម្ពុជា។ ភាពស្និទស្នាលរវាងពលករ និងរដ្ឋាភិបាលនេះ បានងាកមកជិតគ្នាកាន់តែខ្លាំងបន្តិចម្តងៗតាមរយៈការរៀបចំព្រឹត្តិការណ៍អបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងពិធីផ្សេងៗនៅកូរ៉េដែលត្រូវធ្វើឡើងឥតអាក់រហូតមកដល់ឆ្នាំ២០២៣។ ជាពិសេសការបង្កើតកម្មវិធីមហាសង្ក្រានខ្មែរចំនួន៤លើកដែលមានពលករខ្មែរមិនតិចជាង១ម៉ឺននាក់ទេដែលបានចូលរួមម្តងៗ។ នេះនៅមិនទាន់រាប់បញ្ចូលជំនួបសំណេះសំណាល ក្រុមតូចៗទៀតផងទេ។ ក្រៅពីភាពស្និទស្នាលតាមរយៈការរៀបចំពិធីបុណ្យ និងការជួបជុំផ្សេងៗ ពលករខ្មែរដែលកំពុងធ្វើការនៅស្រុកដ៏ទំនើបមួយនេះ ក៏ទទួលបានយកចិត្តទុកដាក់ពីរដ្ឋាភិបាលកម្ពុជាជាច្រើន។ ក្នុងនោះរួមមាន ការពន្យាសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ និងនីតិវិធីងាយស្រួលឆាប់រហ័ស និងធ្វើដល់កន្លែងធ្វើការ និងកន្លែងស្នាក់នៅក្នុងថ្ងៃឈប់សម្រាកនិងបុណ្យទាន។ ដោយឡែក ការព្យាបាលជំងឺតាមរយៈគ្រូពេទ្យស្ម័គ្រចិត្ត ការផ្តល់ឱសថ ការចាក់វ៉ាក់សាំងផ្តាសាយ ក៏សុទ្ធសឹងតែជាអ្វីដែលពលករខ្មែរនៅកូរ៉េទទួលបានពីក្រុមការងារគណបក្សប្រជាជននិងស្ថានទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េផងដែរ។ មិនតែប៉ុណ្ណោះ ក្រុមការងារយុវជនគណបក្សដែលមាន ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធាន និងស្ថានទូត បានផ្តល់ឱ្យពលករ ផ្ទះស្នាក់នៅបណ្តោះអាសន្នពេលប្តូរការងារ ការឧបត្ថមគាំទ្រដល់ពលករមានគ្រោះថ្នាក់ការងារ…
-
ឯកឧត្តម នេត្រ ភត្រ្តា នឹងក្លាយជារដ្ឋមន្រ្តីថ្មីនៃក្រសួងព័ត៌មាន ខណៈឯកឧត្តម ប៉ែន បូណា នឹងក្លាយជាអ្នកនាំពាក្យរដ្ឋាភិបាលថ្មី

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភត្រ្តា នឹងក្លាយជារដ្ឋមន្រ្តីថ្មីនៃក្រសួងព័ត៌មាន ខណៈឯកឧត្តម ប៉ែន បូណា នឹងក្លាយជាអ្នកនាំពាក្យរដ្ឋាភិបាលថ្មី ក្នុងអាណត្តិទី៧ ដែលដឹកនាំដោយឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ។ នេះបើតាមការបង្ហើបឲ្យដឹងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបំពាក់មេដាយដល់ក្រុមអ្នកសារព័ត៌មាន នាវិមានសន្តិភាព ដែលជាការបំពាក់មេដាយលើកទឹកចិត្តដល់ក្រុមអ្នកសារព័ត៌មាន និងក្រុមការងារសារព័ត៌មានជាង ១០០នាក់ ដែលតាមយកព័ត៌មានអំពីសកម្មភាពការងាររបស់សម្ដេចជាច្រើនឆ្នាំកន្លងមក កាលពីល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ។ នៅក្នុងពិធីសំណេះសំណាលនៅវិមានសន្តិភាពនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបប្រាប់សារព័ត៌មានទាក់ទងការចាកចេញរបស់ឯកឧត្តម ខៀវ កាញារីទ្ធ និងឯកឧត្តម អ៊ុក ប្រាថ្នា ដែលជារដ្ឋមន្ត្រី និងរដ្ឋលេខាធិការក្រសួងព័ត៌មានបច្ចុប្បន្ន , ហើយឯកឧត្តម អ៊ុក ប្រាថ្នា នឹងក្លាយជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស។ ជាមួយគ្នានេះ សម្តេចបន្ថែមថា ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានថ្មី ដែលជាបេក្ខជនដែលសម្តេចបានត្រៀមយូរមកហើយ។ សម្ដេចក៏បានប្រកាសដែរថា៖…
-
សម្ដេចក្រឡាហោម ស ខេង ចាត់ទុកថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧នេះ ជាការបោះឆ្នោតជោគជ័យបំផុត បើប្រៀបធៀបនឹងការបោះឆ្នោតមុនៗនៅកម្ពុជា

បាត់ដំបង៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅឯសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានចាត់ទុកថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧នេះ អាចចាត់ទុកថា ជាការបោះឆ្នោតដ៏ជោគជ័យបំផុត បើប្រៀបធៀបនឹងការបោះឆ្នោតមុនៗនៅកម្ពុជា ដោយការបោះឆ្នោតនេះមានអត្រានៃការចូលរួមបោះឆ្នោតខ្ពស់រហូតដល់ ៨៤,៥៩% ដែលបានចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររបស់ខ្លួនដោយគ្មានការបង្ខិតបង្ខំ គ្មានការគំរាមកំហែង មានសណ្តាប់ធ្នាប់របៀបរៀបរយល្អ ។ សម្តេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រី គ.ជ.ប អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អ្នកពាក់ព័ន្ធនានា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមអនុវត្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនស្របតាមច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌នានា សម្រាប់ការបោះឆ្នោតប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ ក្នុងនាមជាប្រជាជាតិខ្មែរ ដើម្បីផលប្រយោជន៍ខ្មែរ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នេះទទួលបានលទ្ធផលល្អប្រសើរទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ក្រោមបរិយាកាសសន្តិភាព…
-
រដ្ឋមន្ត្រីការពារជាតិចិន បំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី និងបេឡារុស

មូស្គូ៖ រដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វ៊ូ (Li Shangfu) កំពុងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី និងបេឡារុស ខណៈដែលបណ្ដាប្រទេសលោកខាងលិចបានព្យាយាមដាក់ប្រទេសទាំងពីរឱ្យនៅឯកោ ជុំវិញការឈ្លានពានរបស់រុស្ស៊ីទៅលើទឹកដីអ៊ុយក្រែន។ ក្រសួងការពារជាតិចិនបានលើកឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន ដោយដកស្រង់សម្តីអ្នកនាំពាក្យ លោក វូ ឈាន (Wu Qian) ថា លោក លី បានចាកចេញពីប្រទេសចិនកាលពីថ្ងៃចន្ទ។ ដំណើរទស្សនកិច្ចនេះមានរយៈពេល ៦ ថ្ងៃ ហើយលោក លី នឹងថ្លែងសុន្ទរកថានៅឯសន្និសីទទីក្រុងមូស្គូស្តីពីសន្តិសុខអន្តរជាតិ និងចូលជួបជាមួយមន្ត្រីមេដឹកនាំក្នុងក្រសួងការពារជាតិរុស្ស៊ី និងប្រទេសដទៃទៀត។ ទីភ្នាក់ងារសារព័ត៌មាន TASS ផ្លូវការរបស់រុស្ស៊ីបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ែហ្គៃ ឡាវរ៉ូវ (Sergey Lavrov) នឹងថ្លែងនៅក្នុងសន្និសីទអំពីប្រធានបទ«ការស្វែងរកប្រទេសភាគច្រើននៅលើពិភពលោក សម្រាប់ការអភិវឌ្ឍក្រៅយន្តការលោកខាងលិច រួមទាំងការពង្រឹងសមាគមពហុភាគីថ្មីមួយ»។ ទីភ្នាក់ងារសារព័ត៌មាននេះបានបន្ថែមថា មានតំណាងមកពីប្រមាណជា ១០០ ប្រទេស និងអង្គការអន្តរជាតិចំនួន ៨ ស្ថាប័នត្រូវបានអញ្ជើញឱ្យចូលរួម។ ប្រភពដដែលបានបន្ថែមថា ៖ «ពួកគេទំនងជានឹងពិភាក្សាអំពីទិដ្ឋភាពផ្សេងៗនៃសន្តិសុខនៅក្នុងលក្ខខណ្ឌនៃការបង្កើតសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល មធ្យោបាយដើម្បីស្តារកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយការស្ថាបនាក្នុងបរិបទដ៏តានតឹងដែលបង្កឡើងដោយពួកឥស្សរជននៅតំបន់អឺរ៉ុប និងដែលចង់ធ្វើការត្រួតត្រាពិភពលោក» នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី។ នៅពេលមានការសាកសួរអំពីដំណើរទស្សនកិច្ចនេះ…