-
រដ្ឋមន្រ្តីការបរទេសចិន នឹងមកទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ ក្រោយត្រូវបានតែងតាំងជារដ្ឋមន្រ្តីការបរទេសចិនជាថ្មី

ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសចិន នឹងមកទស្សនកិច្ចផ្លូវការនៅកម្ពុជា ២ថ្ងៃ ក្រោយត្រូវបានតែងតាំងជារដ្ឋមន្រ្តីការបរទេសចិនជាថ្មី ដែលនឹងរួមចំណែកបន្ថែមទៀតក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពង្រឹងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេសនិងប្រជាជនទាំងពីរ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដែលទទួលបាននៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា ឯកឧត្តម វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅ កម្ពុជា ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៣។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម វ៉ាង យី នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ កម្ពុជា…
-
រដ្ឋមន្ត្រីការបរទេសចិន នឹងមកបំពេញទស្សនកិច្ចនៅប្រទេសអាស៊ានចំនួនបី រួមមាន សិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសអាស៊ានចំនួនបី រួមមាន ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងប្រទេសកម្ពុជា តបតាមការអញ្ជើញពីមេដឹកនាំប្រទេសទាំងបី ។ចិនសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតខ្លួននេះនឹងជំរុញទំនាក់ទំនងទ្វេភាគីជាយុទ្ធសាស្រ្តរវាងចិន និងប្រទេសទាំងបី។ ជាពិសេសកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ(BRI) ហើយចិនត្រៀមជាស្រេចក្នុងការសហការជាមួយប្រទេសទាំងបី ដើម្បីអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអារ្យធម៌សកល។ នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេសចិននៅថ្ងៃទី០៩ ខែសីហា ដែលគូសបញ្ជាក់រដ្ឋមន្ត្រីក្រសួងបរទេសលោក វ៉ាង យី ដែលទើបចូលកាន់តំណែងថ្មីថ្មោងកាលពីខែមុន នឹងធ្វើដំណើរទៅកាន់ប្រទេសអាស៊ានបីខាងលើ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែសីហា ក្នុងន័យជំរុញទំនាក់ទំនងក្នុងតំបន់ជាមួយប្រទេសបីនេះ។ ក្រសួងការបរទេសចិន បញ្ជាក់ថា ទំនាក់ទំនងរវាងចិននិងប្រទេសអាស៊ានបី នេះមានប្រសើរឡើងគួរឱ្យកត់សម្គាល់ ខណៈទំនាក់ទំនងចិននិងសិង្ហបុរីបានឈានទៅរកភាពជាដៃគូគ្រប់ជ្រុងជ្រោយ ឆ្ពោះទៅរកអនាគតប្រកបដោយគុណភាពខ្ពស់ ហើយទំនាក់ទំនងចិននិងម៉ាឡេស៊ីឈានដល់ការព្រមព្រៀងគ្នាលើការរួមគ្នាកសាងសហគម៍ដែលមានអនាគតរួមគ្នា ហើយចំណែកទំនាក់ទំនងចិននិងកម្ពុជា ឈានរកការកសាងយុគសម័យថ្មីនៃសហគមន៍ចិន-កម្ពុជា ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ និងជោគវាសនាតែមួយ។ ក្រសួងបរទេសចិនគូសបញ្ជាក់ដូច្នេះថា៖«ឆ្នាំនេះ ជាខួបលើកទី១០ នៃចក្ខុវិស័យនៃការកសាងសហគមន៍ជាមួយនឹងអនាគតរួមគ្នានៃមនុស្សជាតិ និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលស្នើដោយប្រធានាធិបតី ស៊ី ជីនពីង(Xi Jinping)។ បណ្តាប្រទេសអាស៊ីអាគ្នេយ៍បានឈានមុខគេក្នុងការជំរុញចក្ខុវិស័យនៃការកសាងសហគមន៍ជាមួយនឹងអនាគតរួមគ្នាសម្រាប់មនុស្សជាតិ»។…
-
សម្តេចតេជោ ហ៊ុន សែន ជួបសមាជិករាជរដ្ឋាភិបាលចាស់ និងសមាជិករាជរដ្ឋាភិបាលថ្មី នៅល្ងាចនេះ

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះ សំណាល ជាមួយ សមាជិករាជរដ្ឋាភិបាល ក្នុងអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាល អាណត្តិថ្មី នៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។ ជំនួបនេះ ត្រូវបានគេរំពឹងថា នឹងជជែកផ្តោតជាសំខាន់ទៅលើការដឹកនាំរាជ រដ្ឋាភិបាល ក្នុងអាណត្តិថ្មី ជាមួយសមាសភាពក្បាលម៉ាស៊ីនដឹកនាំថ្មី ដែលសុទ្ធសឹងជាមនុស្សថ្មី និងមានវ័យក្មេង។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងមានសុពលភាព ចាប់ ពី ថ្ងៃទី២២ ខែសីហា តទៅ គឺមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មីស្ទើរតែទាំង ស្រុង ដោយមានឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រនៃការដឹកនាំប្រទេសមកពីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោតនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកជាការផ្លាស់ប្តូរ ដើម្បីធានានូវស្ថេរភាពសង្គម និងការអភិវឌ្ឍន៍យូរអង្វែង។ ការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាលសម្រាប់អាណត្តិថ្មីនេះ ទទួលបានការសាទរជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ ជាមួយក្តីរំពឹងថា ក្រោមកិច្ចបន្តវេនរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងធ្វើឱ្យកម្ពុជារក្សាបានសុខសន្តិភាព និងការអភិវឌ្ឍន៍ជាបន្តទៀត៕…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូអធិការកិច្ចវៀតណាម

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច កម្ពុជា និងឯកឧត្តម ប៊ូយ ង៉ុក ឡាម អគ្គអធិការរង នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម បានជួបពិភាក្សាទ្វេរភាគី នៅទីស្តីការក្រសួង នាព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូអធិការកិច្ចនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលបានមកបំពេញទស្សនៈកិច្ចជាផ្លូវការនៅកម្ពុជា នាពេលនេះ ស្របពេលដែលកម្ពុជាទើបតែបញ្ចប់នូវព្រឹត្តិការណ៍បោះឆ្នោតតំណាងរាស្ត្រអាណត្តិទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលក្នុងនោះគណបក្សប្រជាជនកម្ពុជាបានទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ ដោយទទួលបាន ១២០អាសនៈ លើ ១២៥អាសនៈ នៅក្នុងរដ្ឋសភា ។សម្តេចកិត្តិសង្គហបណ្ឌិតក៏បាន អបអរសារទរយ៉ាងកក់ក្តៅនូវសមិទ្ធផល និងជោគជ័យដ៏ធំធេងរបស់រដ្ឋាភិបាលវៀតណាម ក្រោមការដឹកនាំរបស់បក្សកុំម្មុយនិស្តវៀតណាម ក្រោមការដឹកនាំរបស់ឯកឧត្តម ង្វៀន ហ៊្វូចុង ដែលធ្វើឱ្យប្រទេសវៀតណាមមានការអភិវឌ្ឍន៍លើគ្រប់វិស័យយ៉ាងខ្លាំងក្លា ក្លាយជាប្រទេសឧស្សាហកម្មជឿនលឿន និងមានកិត្យានុភាពកាន់តែខ្ពស់ នៅលើឆាកអន្តរជាតិ។ នៅក្នុងជំនួបពិភាក្សានោះផងដែរភាគីទាំងពីរក៏បានជំរុញអនុវត្តការងារអធិការកិច្ចឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត ស្របតាមអនុសារណៈយោគយល់រវាងស្ថាប័នយើងទាំងពីរ និងបន្តដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក លើការងារអធិការកិច្ច ការដោះស្រាយបណ្ដឹងតវ៉ា…
-
និមិត្ដសញ្ញា រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ ខេត្ដស្ទឹងត្រែង ត្រូវបានក្រសួងមហាផ្ទៃ បានប្រកាស បង្កើត និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

-
សម្តេចតេជោ ហ៊ុន សែន ៖ គណបក្សប្រជាជនកម្ពុជា គ្មានទម្លាប់ឈ្លោះគ្នា ដណ្ដើមអំណាចគ្នានោះទេ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គ្មានទម្លាប់ឈ្លោះគ្នា ដណ្ដើមអំណាចគ្នានោះទេ ។ សម្ដេចតេជោ បានថ្លែងដូច្នេះប្រាប់ទៅវិទ្យុអាស៊ីសេរី និង វិទ្យុបរទេសនិយាយភាសាខ្មែរ នៅព្រលប់ថ្ងៃទី៩ខែសីហាឆ្នាំ២០២៣ ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ គាប់ជួនខ្ញុំបានបើក youtube ហើយប្រទះឃើញនូវការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលនិយាយទៅដល់ថាគណបក្សប្រជា ជនកម្ពុជាពិតជាមានរឿងដ៏ធ្ងន់ធ្ងរដែលក្នុងនោះមានពីបញ្ហាដែលបានលើកឡើង ។ ទី១.គេបានបង្ហាញថាមកដល់ពេលនេះសម្ដេច ទៀ បាញ់ ,សម្ដេច ម៉ែន សំអន នៅមិនទាន់មានការ ប្រកាសគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅឡើយលើកលែងតែសម្ដេច ស ខេង ប៉ុណ្ណោះដែលបានចេញសារគាំទ្រ ។ ខ្ញុំគិតឃើញថា ពួកនេះនៅតែឆ្លៀត ឱកាសវាយប្រហារផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាបើទោះបីជាការវាយប្រហាររបស់ពួកគេគ្មានប្រយោជន៍ក៏ដោយវាគ្មានការចាំបាច់ដើម្បីធ្វើការបញ្ជាក់នោះទេ ។ថ្ងៃស្អែកសូម រង់ចាំមើលការជួបជុំរបស់គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាជាមួយ នឹងរាជរដ្ឋាភិបាលនីតិកាលទី ៦ដែលទើបនិងបញ្ចប់និងរាជរដ្ឋាភិបាលនីតិកាលទី៧ដែលនឹងឈាន ចូលកាន់តំណែងនាពេលខាងមុខ ។ សូមវិទ្យុអាស៊ីរីសេរី កុំភ្លើពេក កុំល្ងង់ពេក កុំឆ្កឹះឆ្កៀលខ្លាំងពេក, ដែលវាជាការធ្វើឲ្យដេញទាន់ជាន់កែង។…
-
គ.ជ.ប នឹងរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតរយៈពេលពីរថ្ងៃ នៅពាក់កណ្តាលខែសីហានេះ

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ទី១៥ ខែសីហា នាសាលមហោស្រពស្ទឹងសង្កែ ដែលស្ថិតនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ តាមរយៈសេចក្តីជូនដំណឹងរបស់គ.ជ.ប នៅថ្ងៃទី៩ ខែសីហា បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែសីហា ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប នឹងថ្លែងសុន្ទរកថាបើកអង្គសន្និបាត ហើយថ្ងៃទី១៥ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នឹងចូលរួមពិធីបិទអង្គសន្និបាតនេះ។ ទាក់ទងនឹងអង្គសន្និបាតនេះ ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគ.ជ.ប នៅថ្ងៃទី ៩ ខែសីហា បានប្រាប់ថាតាមរបៀបវារៈ សំខាន់ៗ នៅក្នុងសន្និបាតនាពេលខាងមុខនេះ នឹងមានការចូលរួមថ្លែងសន្ទរកថាបើករបស់ថ្នាក់ដឹកនាំគ.ជ.ប និងការអានរបាយការណ៍សង្ខេបស្តីពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលកាលទី៧ ឆ្នាំ ២០២៣។ ក្រៅពីនេះ ក៏នឹងមានការពិភាក្សាលើប្រធានបទសំខាន់ៗចំនួនប្រាំ ដែលផ្តោតទៅលើបញ្ជីរៀបចំការបោះឆ្នោត, ការចុះបញ្ជីគណបក្សនយោបាយ…
-
គ.ជ.ប នឹងរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ២០២៣

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់ប្រព័ន្ធ- ផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងរៀបចំសន្និបាតបូកសរុប ការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រយៈពេល ២ ថ្ងៃ នាថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ២០២៣ នៅសាលមហោស្រពស្ទឹងសង្កែ ដែលស្ថិតនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្នុងនោះ ពិធីបើក និងពិធីបិទអង្គសន្និបាត នឹងប្រព្រឹត្តទៅដូចខាងក្រោម៖ – នាព្រឹកថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ ឯកឧត្តម នុត សុខុមអនុប្រធាន គ.ជ.ប អញ្ជើញថ្លែងសុន្ទរកថាបើកអង្គសន្និបាតនាព្រឹកថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ ពិធីបិទអង្គសន្និបាត ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ។…
-
ប្រជាពលរដ្ឋ ក្រុមយុវជនស្រុកល្វាឯម និង ក្រុងអរិយក្សត្រ សូមអបអរសាទរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ផ្តល់គោរមងារ កិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត ជា «កិត្តិទេសាភិបាលបណ្ឌិត»

ខេត្តកណ្តាល៖ ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារ ទទួលបន្ទុកយុវជនគណបក្ស ស្រុកល្វាឯម និង ក្រុងអរិយក្សត្រ តំណាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្តាល រួមជាមួយប្រជាពលរដ្ឋ ក្រុមយុវជនស្រុកល្វាឯម និង ក្រុងអរិយក្សត្រ សូមចូលរួមសម្តែងនូវការអបអរសាទរ អស់ពីដួងចិត្តជូន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តម នៃរាជបណ្ឌិតសភាកម្ពុជា ជា «កិត្តិទេសាភិបាលបណ្ឌិត» នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ។ ឯកឧត្តម ជាប ដាវុធ បន្តថា ការទទួលបាននូវគោរមងារដ៏មហាកិត្តិយសឧត្តុង្គឧត្តម និងមានតែមួយរូបគត់នេះ គឺពិតជាស័ក្តិសម ជាទីបំផុតសម្រាប់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ។ នេះជាសក្ខីភាពនៃសមត្ថភាព ចំណេះដឹង ទេពកោសល្យ និងការប្តេជ្ញាចិត្តដ៏មោះមុតបំផុត ក្នុងការបន្តវេនដឹកនាំព្រះរាជាណាចក្រកម្ពុជា ទៅកាន់អនាគតកាល…
-
កម្ពុជា ប្រារព្ធទិវាអាស៊ាន (ASEAN Day) ឆ្នាំ២០២៣ ខួបអនុស្សាវរីយ៍ លើកទី៥៦ឆ្នាំ នៃការបង្កើតអាស៊ាន

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំ ទិវាអាស៊ាន (ASEAN Day) ឆ្នាំ២០២៣ នៅព្រឹកទី៨សីហា ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៥៦ឆ្នាំ នៃការបង្កើតអាស៊ាន ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមានការចូលរួមពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បណ្ដាអង្គទូតប្រចាំនៅកម្ពុជា មន្ត្រីអង្គការជាតិ និងអន្តរជាតិ មន្ត្រីរាជការតាមបណ្ដាក្រសួង ស្ថាប័នជាច្រើនរូប ។ សូមរំលឹកថា ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាសមាជិកសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ។ សូមជម្រាបថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន (ASEAN) គឺជាអង្គការថ្នាក់តំបន់មួយ រួមមាន៖ប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ ជាសមាជិក ត្រូវបានបង្កើតឡើង ដើម្បីជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល និងជួយសម្រួលការធ្វើសមាហរណកម្មក្នុងចំណោមសមាជិកទាំងអស់។ ប្រវត្តិ នៃការបង្កើតអង្គការថ្នាក់តំបន់មួយនេះ៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បង្កើតឡើងនៅថ្ងៃទី០៨ ខែសីហា…