-
កម្ពុជា គាំទ្រប្រទេសឡាវ ជាប្រធានអាស៊ាន នៅឆ្នាំ២០២៤

(ភ្នំពេញ)៖ ប្រទេសកម្ពុជា ប្រកាសគាំទ្រប្រទេសឡាវ ជាប្រធានអាស៊ាន នៅឆ្នាំ២០២៤។ នេះជាការបញ្ជាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស ប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ និងការអបអរសាទរចំពោះជ័យជម្នះ ភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ តាមប្រព័ន្ធវីដេអូ ។ ឯកឧត្តម ថងលុន ស៊ីសុលី បានស្ងើចសរសើរអំពីតួនាទីស្នូលរបស់ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសដ៏ឆ្នើម និងប្រកបដោយចក្ខុវិស័យ ដែលទទួលបាន នូវការគាំទ្រដ៏ខ្លាំងក្លាពីប្រជាជនកម្ពុជាទាំងមូល។ ទន្ទឹមនេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានអបអរសាទរដោយស្មោះ ក្នុងឱកាសដែលព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៧ ខែសីហា…
-
ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ត្រូវបានពង្រីកទំហំផ្ទៃដីដល់ជាង ១៥៦ពាន់ហិកតា គ្រប់ដណ្ដប់លើខេត្តចំនួនបី

ភ្នំពេញ៖ ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ត្រូវបានពង្រីកទំហំផ្ទៃដីដល់ជាង ១៥៦ពាន់ហិកតា ដោយគ្រប់ដណ្ដប់លើខេត្តចំនួនបី ។ នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ១៦២ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការកែប្រែឧទ្យានជាតិព្រះមុនីវង្ស បូកគោ ។ បើតាមអនុក្រឹត្យដែលទទួលបាននៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ត្រូវបានកែប្រែពីផ្ទៃដីទំហំ ១៥៤ ៤៥៨ហិកតា មកផ្ទៃដីទំហំ ១៥៦ ១១៦ហិតកា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ផ្ទៃដីឧទ្យានជាតិព្រះមុនីវង្ស«បូកគោ»ខាងលើ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ ១៥៤ ៤៥៨ហិកតា ដែលមានចែងក្នុងអនុក្រឹត្យលេខ១៧១ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១០ ស្តីពីការកំណត់តំបន់ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ហើយនិងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ដែលមានផ្ទៃដីទំហំ១ ៦៥៨ (មួយពាន់ប្រាំមួយ រយហាសិបប្រាំបី)ហិកតា ដូចមានចែងក្នុងអនុក្រឹត្យលេខ០៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើត របៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ…
-
បណ្ឌិត ហ៊ុន ម៉ាណែត ប្ដេជ្ញាបម្រើជាតិ មាតុភូមិ និងប្រជាជន ក្នុងតួនាទីជានាយករដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានប្ដេជ្ញាចិត្តបម្រើជាតិ មាតុភូមិ និងប្រជាជន អស់ពីសមត្ថភាព ក្នុងតួនាទីជានាយករដ្ឋមន្ត្រីកម្ពុជា។ បណ្ឌិត ហ៊ុន ម៉ាណែត ដែលទើបតែត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រី ដើម្បីបង្កើតគណៈរដ្ឋមន្ត្រី អាណត្តិទី៧ នៃរដ្ឋសភា បានបង្ហោះប្ដេជ្ញាដូច្នេះនៅលើបណ្ដាញទំនាក់ទំនងសង្គមនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ។ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណទៅដល់អ្នកដែលបានចូលរួមជូនពរលោកទាំងអស់ និងបានប្ដេជ្ញាថា នឹងបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ឲ្យអស់ពីសមត្ថភាពតាមរយៈការការពារសុខសន្តិភាព និងស្ថេរភាពដែលកម្ពុជាមាននៅពេលបច្ចុប្បន្ន។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា៖ ខ្ញុំសូមប្តេជ្ញាចិត្តខិតខំអោយអស់ពីសមត្ថភាព ដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន តាមរយៈការថែរក្សាអោយបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាព និងការជំរុញការអភិវឌ្ឍប្រទេសប្រកបដោយបរិយាបន្ន សំដៅធ្វើយ៉ាងណាពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការលើកស្ទួយកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ។ សូមរំលឹកថា បណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣…
-
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ការប្រែប្រួលអាកាសធាតុ កំពុងបង្កឲ្យ មានវិបត្តិកាន់តែធ្ងន់ធ្ងរ ទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ច ពិសេសប្រឈម នូវបញ្ហារលកកំដៅ និងគ្រោះទឹកជំនន់

ភ្នំពេញ៖ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន បាបលើកឡើងថា ការប្រែប្រួលអាកាសធាតុ កំពុងតែកើតឡើង និងបង្កឲ្យ មាន វិបត្តិកាន់តែធ្ងន់ធ្ងរ ទៅការអភិវឌ្ឍ សេដ្ឋកិច្ច ជាពិសេសក្នុងពេលថ្មីៗនេះ ពិភពលោក កំពុងប្រឈម នូវបញ្ហារលកកំដៅ និងគ្រោះទឹក ជំនន់ ។ ក្នុងនោះដែរ ឯកឧត្តមបានសង្កត់ធ្ងន់ លើ៣ ចំណុចរួមមាន៖ ១) ពេលាវេលា៖ កាន់តែពន្យារ ពេល នៃការផ្តល់ ហិរញ្ញប្បទានអាកាសធាតុ កាន់តែបង្កឱ្យមាន ហានីភ័យ អាកាសធាតុ ធ្ងន់ធ្ងរ។ ហិរញ្ញប្បទាន អាកាសធាតុមិនទាន់បានផ្តល់ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ទាន់ពេល និងជាក់ស្តែង ទេ។ ២) ការទទួលបានការទទួលស្គាល់ពីមូលនិធិ អាកាសធាតុបៃតង និងការទទួលស្គាល់ឡើងវិញ (Reaccreditation)៖ ស្នើឱ្យសម្រួលនីតិវិធី ទាំងការស្នើសុំការទទួលបាន ការទទួលស្គាល់ និងការស្នើសុំការទទួលស្គាល់ ឡើងវិញពី GCF ដើម្បីឱ្យអាចទទួលបានមូលនិធិពី GCF បាន ឆាប់រហ័ស។ និង…
-
សេដ្ឋកិច្ចឥណ្ឌូណេស៊ីកើនឡើង ៥.១៧ភាគរយ ក្នុងត្រីមាសទីពីរ លើសពីការរំពឹងទុក

ហ្សាការតា៖ កំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីបានកើនឡើងនៅត្រីមាសមុន ដោយងើបចេញផលប៉ះពាល់នៃអត្រាការប្រាក់កាន់តែខ្ពស់ និងការធ្លាក់ចុះតម្លៃទំនិញ។ ការិយាល័យស្ថិតិរបស់ប្រទេសឥណ្ឌូណេស៊ី បានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ឥណ្ឌូណេស៊ី បានកើនឡើង ៥.១៧ភាគរយ ក្នុងរយៈពេលបីខែ បន្តរហូតដល់ខែមិថុនា បើធៀបនឹងឆ្នាំមុន។ តួលេខនេះ កើនលើសពីការព្យាករណ៍ជាមធ្យម ៥ភាគរយ នៅក្នុងការស្ទង់មតិរបស់អ្នកសេដ្ឋកិច្ចមកពីសារព័ត៌មាន Bloomberg។ លទ្ធផលនៃត្រីមាសចុងក្រោយនេះ បានគូសបញ្ជាក់ពីភាពធន់នៃសេដ្ឋកិច្ចរបស់ប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍មួយនេះ។ តួយ៉ាង ឥណ្ឌូណេស៊ីបានធ្វើឱ្យប្រទេសជាតិស្ថិតក្នុងស្ថានភាពល្អ ក្នុងការប្រកាសពីកំណើន GDP ពេញមួយឆ្នាំ ចាប់ពី ៥ភាគរយ ទៅ ៥.៣ភាគរយ ដូចដែលរដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោកស្រី ស្រ៊ី ម៊ូលីយ៉ានី អ៊ីនដ្រាវ៉ាទី បានព្យាករណ៍កាលពីសប្តាហ៍មុន។ លោកស្រីរដ្ឋមន្រ្តីបាននិយាយមុននេះថា ការចំណាយមុនការបោះឆ្នោតខែកុម្ភៈ ឆ្នាំ ២០២៤ ក៏ដូចជាការបង្កើនសកម្មភាពផលិតកម្ម គួរតែជួយទូទាត់តម្រូវការទន់ខ្សោយពីប្រទេសចិន និងទីផ្សារនាំចេញទៅកាន់បណ្តាប្រទេសផ្សេងៗទៀត៕ ៕ ប្រភព៖ Bloomberg ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ឯកឧត្តម ជា វ៉ាន់ដេត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ផ្ញើសារលិខិតអបអរសាទរ គោរពជូនចំពោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ផ្ញើសារលិខិតអបអរសាទរ គោរពជូនចំពោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារថា ៖ យើងខ្ញុំទាំងអស់គា្នជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមសម្តែងនូវសេចក្តីសោមនស្ស រីករាយឥតឧបមា និងអំណរសាទរយ៉ាងក្លៀវក្លាបំផុត ក្នុងឱកាសដែល ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់ បង្គាប់ចាត់តាំង ឯកឧត្តមបណ្ឌិត ជា នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ នីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី ពិតជាមានសមត្ថភាព និងគុណវុឌ្ឈយ៉ាងពេញលេញ ក្នុង តួនាទីជា នាយករដ្ឋមន្តី ដើម្បីបន្តដឹកនាំប្រទេសជាតិ ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ ប្រទេសកាន់ត មានការអភិវឌ្ឍរីកចម្រើន ប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្ត បន្តទៀត។…
-
របាយការណ៍៖ ជប៉ុននឹងចាប់ផ្តើមបញ្ចេញទឹកចេញពីរោងចក្រនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា នៅចុងខែនេះ

តូក្យូ៖ កាសែត Asahi Shimbun របស់ជប៉ុន បានរាយការណ៍ដោយដកស្រង់ប្រភពពីរដ្ឋាភិបាល ដែលមិនបញ្ចេញអត្តសញ្ញាណថា ប្រទេសជប៉ុនគ្រោងនឹងចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានចម្រោះចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រនៅចុងខែសីហានេះ។ និយតករនុយក្លេអ៊ែររបស់ប្រទេសជប៉ុនកាលពីខែមុន បានផ្តល់ការយល់ព្រមដល់ប្រតិបត្តិកររោងចក្រ Tokyo Electric Power ដើម្បីចាប់ផ្តើមបញ្ចេញទឹក ដែលជប៉ុន និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិនិយាយថា មានសុវត្ថិភាព ប៉ុន្តែប្រទេសជិតខាងជប៉ុនព្រួយបារម្ភថា វាអាចធ្វើឱ្យពុលសត្វសមុទ្រសម្រាប់យកមកធ្វើជាម្ហូបអាហារ។ បើតាមកាសែត Asahi Shimbun របស់ជប៉ុន ការនេសាទត្រីគ្រោងនឹងចាប់ផ្តើមនៅទីក្រុងហ៊្វូគីស៊ីម៉ា និងភាគឦសាននៃទីក្រុងតូក្យូក្នុងខែកញ្ញា ហើយរដ្ឋាភិបាលមានបំណងចាប់ផ្តើមការបង្ហូរទឹក មុនពេលរដូវនេសាទចាប់ផ្តើម។ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក ហ៊ីរ៉ូកាហ៊្សូ ម៉ាត់ស៊ូណូ បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងសន្និសីទខ្លីមួយថា មិនមានកាលបរិច្ឆេទជាក់លាក់ណាមួយ ក្នុងការបង្ហូរទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា នៅឡើយទេ។ ដំណឹងខាងលើនេះ បានកើតមានឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា គ្រោងនឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល នៅសហរដ្ឋអាមេរិកនាសប្តាហ៍ក្រោយ ហើយជប៉ុននឹងពន្យល់មេដឹកនាំទាំងពីរពីរបៀបដែលការបញ្ចេញទឹកនឹងមានសុវត្ថិភាព៕ ប្រភព៖…
-
វីដេអូ៖ សម្ដេចតេជោជាថ្នាក់ដឹកនាំប្រកបដោយយុទ្ធសាស្រ្ដច្បាស់លាស់ និងបត់បែនបានគ្រប់កាលៈទេសៈ

-
ឯកឧត្តម សាយ សំអាល់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងបរិស្ថាន ផ្ញើសារលិខិតអបអរសាទរ គោរពជូនចំពោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងបរិស្ថាន ផ្ញើសារលិខិតអបអរសាទរ គោរពជូនចំពោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារថា ៖យើងខ្ញុំទាំងអស់គា្នជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងបរិស្ថាន សូមសម្តែងនូវសេចក្តីសោមនស្ស រីករាយឥតឧបមា និងអំណរសាទរយ៉ាងក្លៀវក្លាបំផុត ក្នុងឱកាសដែល ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់ បង្គាប់ចាត់តាំង ឯកឧត្តមបណ្ឌិត ជា នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ នីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី ពិតជាមានសមត្ថភាព និងគុណវុឌ្ឈយ៉ាងពេញលេញ ក្នុង តួនាទីជា នាយករដ្ឋមន្តី ដើម្បីបន្តដឹកនាំប្រទេសជាតិ ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ ប្រទេសកាន់ត មានការអភិវឌ្ឍរីកចម្រើន ប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្ត បន្តទៀត។ យើងខ្ញុំទាំងអស់គ្នាជឿជាក់យ៉ាងមុតមាំចំពោះការគិតគូរ និងការសម្រេចចិត្តប្រកបដោយ គតិបណ្ឌិត និងចក្ខុវីស័យវែងឆ្ងាយរបស់…
-
សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំជានាយករដ្ឋមន្ត្រីចូលកាន់តំណែងក្មេងជាងគេ និងកាន់តំណែងយូរជាងគេក្នុងពិភពលោក ហើយបន្ទាប់ទៅ ខ្ញុំនឹងឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រីម្តង

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ខ្ញុំជានាយករដ្ឋមន្ត្រីដែលចូលកាន់តំណែងក្មេងជាងគេ និងយូរជាងគេក្នុងពិភពលោក ហើយបន្ទាប់ទៅ ខ្ញុំនឹងឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រីម្តង ។ តាមបណ្ដាញសង្គមតេលេក្រាមនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យចាត់តាំងនាយករដ្ឋមន្ត្រីថ្មីសម្រាប់ដឹកនាំប្រទេស បន្ទាប់ពីខ្ញុំសម្រេចដកខ្លួនចេញដើម្បីផ្តល់ឱកាសឲ្យក្រុមបន្តវេនដឹកនាំបន្ត។ ពិនិត្យតាមពេលវេលា ខ្ញុំជានាយករដ្ឋមន្ត្រីដែលចូលកាន់តំណែងក្មេងជាងគេ (អាយុ៣២ឆ្នាំ) និងយូរជាងគេនៅក្នុងពិភពលោក ។ បើគិតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ជាថ្ងៃដែលខ្ញុំចាកចេញពីដំណែងតាមផ្លូវច្បាប់ និងគិតពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ជាថ្ងៃដែលសភាបោះឆ្នោតផ្តល់ការទុកចិត្តខ្ញុំជានាយករដ្ឋមន្ត្រីផ្លូវការ ខ្ញុំបានកាន់ដំណែងជានាយករដ្ឋមន្ត្រីចំនួន ៣៨ឆ្នាំ ៧ខែ និង ៨ថ្ងៃ ត្រូវជា ៤៦៣ខែ ២០១៤សប្តាហ៍ និងចំនួន ១៤ ០៩៩ថ្ងៃ។ សម្ដេចបន្តថា ប្រសិនបើគិតពីការងារក្នុងរដ្ឋាភិបាល ចាប់តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ក្នុងមុខតំណែងជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី…