-
ឯកឧត្តម សាយ សំអាល់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន ផ្ញើសារលិខិតគោរពជូនពរឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ

ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ ដែលមានខ្លឹមសារដូចខាងក្រោម ៖ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន សូមសម្តែងនូវសេចក្តី សោមនស្សរីករាយឥតឧបមា និងសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្ដី សិរីមង្គល ជូនចំពោះ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក្នុងឱកាសប្រារព្ធខួបកំណើតជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នាពេលខាងមុខនេះ សូមទទួលបាននូវសុខភាពល្អ បរិបូរណ៍ បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ កម្លាំងមាំមួន ដើម្បីបន្តគាំទ្រដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ឱ្យសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំបាទសូមសម្តែងនូវសេចក្ដីគោរពនិងអំណរសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក្នុងការបំពេញបេសកកម្ម ជាប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្តម…
-
ឯកឧត្តម ណុប ចាន់ណារិន្ទ ផ្ញើសារគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ

ភ្នំពេញ៖ ឯកឧត្តម ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជា រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវ កង កល្យាណ ព្រមទាំងក្រុមគ្រួសារ ផ្ញើសារគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសដ៏មហាជ័យមង្គល ចម្រើនជន្មាយុគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាថ្នាក់ដឹកនាំមួយរូបពោរពេញ ទៅដោយគុណធម៌ និងគំរូវីរភាពដ៏ប្រពៃ ហើយតែងតែខិតខំប្រឹងប្រែងលើកស្ទួយសិទ្ធិនារី ការពារអត្តសញ្ញាណជាតិ ប្រពៃណី ទំនៀមទំលាប់ និងវប្បធម៌ដ៏ល្អផូរផង់ និងបានចូលរួមគ្រប់សកម្មភាព ក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជាតិ និងសុខុមាលភាពប្រជាជន។ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោកទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទាន ពរជ័យ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការ ជូនដល់សម្តេចកិត្តិសង្គហបណ្ឌិត…
-
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណអ្នកសារព័ត៌មានដែលជម្នះការលំបាក និងប្រឹងប្រែងផ្សព្វផ្សាយសកម្មភាពរបស់សម្តេច កន្លងមក

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំពាក់គ្រឿងឥស្សរិយយស និងរៀបចំអាហារជូនអ្នកសារព័ត៌មានជាង ១០០នាក់ ដែលជាអ្នកតាមយកព័ត៌មានដោយផ្ទាល់ក្នុងកម្មវិធីនានារបស់សម្តេច។ ពិធីប្រកបដោយមហាកិត្តិយសសម្រាប់អ្នកសារព័ត៌មាននេះ ត្រូវបានរៀបចំឡើងនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ។ សម្តេចតេជោ ហ៊ុន សែន បាន មានប្រសាសន៍ថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងអស់ ដែលបានជម្នះការលំបាក និងប្រឹងប្រែងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធសកម្មភាពរបស់សម្តេចពេលកន្លងមក។ អ្នកសារព័ត៌មានដែលសម្តេចតេជោ អញ្ជើញបំពាក់ គ្រឿងឥស្សរិយយស និងរៀបចំអាហារជូននាល្ងាចនេះ មានអ្នកខ្លះបានដើរតាមយកព័ត៌មានសម្តេចតេជោ តាំងពីទសវត្សរ៍ ៩០មកម្ល៉េះ។ បងប្អូនអ្នកសារព័ត៌មានដែលទទួលបានគ្រឿងឥស្សរិយយស និងចូលរួមពិសារអាហារគ្នាល្ងាចមិញនេះ រាប់ចាប់ពីអ្នកបើករថយន្ត អ្នករៀបចំឧបករណ៍បំពងសំឡេង អ្នកកាន់ម៉ាស៊ីនអគ្គិសនី អ្នករៀបចំបណ្តាញអ៉ីនធើណេតជាដើម ៕ អត្ថបទ ៖ ស៊ូ វណ្ណលុករូបភាព . វេង លីមហួត , សួង ពិសិដ្ឋ
-
ក្រសួងបរិស្ថានសហការជាមួយក្រសួងចំនួន៣ ពង្រឹងការគ្រប់គ្រងសំណល់ទំនិញខូចគុណភាព ទំនិញក្លែងក្លាយ ផុតរយៈពេលប្រើប្រាស់ និងទំនិញបង្កគ្រោះថ្នាក់ដល់សុខភាព នៅតាមទីលានទុកដាក់សំរាម សំណល់រឹង

(ភ្នំពេញ)៖ សហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង (ស.ទ.ស.) នៃក្រសួងបរិស្ថាន បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ(អ ស ផ ស) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក.) ដើម្បីពង្រឹងការគ្រប់គ្រងឲ្យបានល្អ លើសំណល់ទំនិញក្លែងក្លាយ ផុតរយៈពេលប្រើប្រាស់ ទំនិញខូចគុណភាព និងទំនិញបង្កគ្រោះថ្នាក់ដល់សុខភាពគ្រប់ នៅទីលានទុកដាក់សំរាម សំណល់រឹង ដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ មិនបង្កផលប៉ះពាល់ ដល់សុខភាពសាធារណៈ និងអនាម័យបរិស្ថាន់។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) បានប្រព្រឹត្តទៅ នៅថ្ងៃចន្ទទី១៤ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិតបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមពីឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក…
-
ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និង ឯកឧត្តម វ៉ាង យី ប្តេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត

ភ្នំពេញ៖ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីតែងតាំង នៃ កម្ពុជា បានទទួលជួបសម្តែងការគួរសមជាមួយនឹង ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយ, ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និង ជារដ្ឋមន្ត្រីការបរទេសចិន នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣, នៅវិមានសន្តិភាព ខណៈដែលឯកឧត្តម បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៣ ។ នៅក្នុងជំនួបនេះ, ឯកឧត្តម វ៉ាង យី បានបញ្ជាក់អំពីជំហរបន្តជំរុញការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងភាពជិតស្និទ្ធជាមួយកម្ពុជា ហើយភាគីមិត្តចិននឹងត្រៀមទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការ និងការចូលរួមរបស់ ឯកឧត្តម កិតិ្តទេសាភិបាលបណ្ឌិត នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន នាពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ។ ជាការឆ្លើយតប ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានថ្លែងអំណរគុណ និងធ្វើការគូសបញ្ជាក់ជូនភាគីមិត្តផងដែរ នូវការរក្សាគោលជំហរឥតប្រួលប្រែរបស់រាជរដ្ឋាភិបាលថ្មី នៃព្រះរាជាណាចក្រកម្ពុជាចំពោះ «គោលនយោបាយចិនមួយ» និងការមិនជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ចិន ។…
-
រដ្ឋមន្រ្តីក្រសួងអប់រំ៖ ក្រសួងកំពុងរិះរកសេវាអប់រំឱ្យកាន់តែមានប្រសិទ្ធភាព ដេីម្បីលើកកម្ពស់ការសិក្សារបស់សិស្សគ្រប់កម្រិត

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ដើម្បីពង្រឹងប្រព័ន្ធអប់រំប្រកបដោយស្តង់ដារ បច្ចុប្បន្នក្រសួងកំពុងធ្វើសម្រាប់សាលារៀន គ្រូបង្រៀន និងនាយកសាលារៀន ដោយក្នុងនោះនិងបន្តពង្រឹង និងអភិវឌ្ឍប្រព័ន្ធអប់រំឱ្យកាន់តែរឹងមាំ មានភាពបុរេសកម្ម ទំនើបកម្ម និងឆ្លើយតបទៅនឹងបរិការណ៍ជាតិ និងអន្តរជាតិ។ នាឱកាសអញ្ជើញបើកបវេសនកាលកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្តទៀតថា ការធានាបាននូវសេវាអប់រំដែលមានប្រសិទ្ធភាព និងគុណភាពប្រកបដោយសមធម៌ បរិយប័ន្ន ព្រមទាំងលើកកម្ពស់ឱកាសក្នុងការសិក្សាពេលមួយជីវិតសម្រាប់ទាំងអស់គ្នា យើងត្រូវតែខិតខំរិះរកវិធានការដែលកាន់តែមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សនៅគ្រប់កម្រិត។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា បានបន្តអភិវឌ្ឍសមត្ថភាពស្ថាប័ន និងមន្ត្រីអប់រំឱ្យបានពេញលេញ មានភាពរស់រវើក និងប្រទាក់ក្រឡាគ្នា តាមរយៈធានាភាពស័ក្តិសិទ្ធិនៃភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ រួមទាំងការកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ការលើកកម្ពស់ប្រសិទ្ធភាពហិរញ្ញប្បទានសហប្រតិបត្តិការ ការកសាងគោលនយោបាយ និងផែនការអប់រំ និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់បុគ្គលិកអប់រំ និងគ្រូបង្រៀន និងលើកកម្ពស់គុណវុឌ្ឍិ និងសមត្ថភាពឌីជីថលដល់គ្រូបង្រៀន តាមរយៈការបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាទៅក្នុងការបង្រៀន និងរៀនឱ្យបានគ្រប់ជ្រុងជ្រោយ។…
-
ឯកឧត្តម សាយ សំអាល់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន ផ្ញើសារលិខិតគោរពជូនពរសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន ផ្ញើសារលិខិតគោរពជូនពរសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីកសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ ដែលមានខ្លឹមសារដូចខាងក្រោម ៖ យើងខ្ញុំទាំងអស់គា្នជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន សូមសម្តែងនូវ សេចក្តីសោមនស្សរីករាយឥតឧបមា និងសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល ជូនចំពោះ សម្ដេចកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក្នុងឱកាសប្រារព្ធខួបកំណើតជន្មាយុគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នាពេលខាងមុខនេះ សូមទទួលបាននូវសុខភាពល្អ បរិបូរណ៍ បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ កម្លាំងមាំមួន ដើម្បីបន្តគាំទ្រដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ឱ្យសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសដ៏ឧត្ដុង្គឧត្តមនេះ ខ្ញុំបាទសូមសម្តែងនូវសេចក្តីគោរពនិងអំណរសាទរ ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក្នុងការបំពេញបេសកកម្មជា ប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្តម…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ កុមារកំព្រាខេត្តស្វាយរៀង ទទួលបានការយកចិត្តិទុក្ខដាក់ពីរាជរដ្ឋាភិបាល

(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជួបសំណេះសំណាលជាមួយកុមារកំព្រា នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀង នារសៀលថ្ងៃសៅរ៍ ១១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ។ សម្តេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានខិតខំចិញ្ចឹម ថែទាំកុមារ និងបានបញ្ជូនពួកគេឲ្យចូលសាលារៀនសូត្រដូចកុមារដទៃទៀត នេះជាការយកចិត្តទុកដាក់ ក្នុងការមើលថែទាំកុមារឲ្យមានសុខភាពល្អ និងមានការអប់រំ មានសីលធម៌ក្នុងការរស់នៅ ស្របតាមអានុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយទុកឲ្យអ្នកណានៅកំព្រាំឯកោនោះទេ ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្មួយៗកុមារកំព្រាទាំងអស់ ត្រូវស្តាប់តាមការអប់រំរបស់លោកគ្រូ អ្នកគ្រូ និងខិតខំសិក្សារៀនសូត្រឲ្យមានចំណេះដឹង ចំណេះធ្វើ ក្លាយខ្លួនជាកូនល្អ កុមារល្អ ពលរដ្ឋល្អ នៅពេលក្មួយៗចេញពីមណ្ឌលកុមារកំព្រា ក្មួយៗអាចរកការ ងារធ្វើបានល្អ ដើម្បីចិញ្ចឹមជីវិត ។ ក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិតបានប្រគល់ជូនដល់គណៈគ្រប់គ្រងមណ្ឌល រួមមាន ៖ មី ៥កេស…
-
កូរ៉េខាងជើងកំពុងបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងគេចពីទណ្ឌកម្មក្នុងឆ្នាំ២០២៣

ព្យុងយ៉ាង៖ របាយការណ៍នេះត្រូវបានរៀបចំឡើងដោយក្រុមអ្នកតាមដានការអនុវត្តទណ្ឌកម្ម ផ្ញើទៅកាន់គណៈកម្មាធិការនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងមួយឆ្នាំពីរដង។ ក្រុមតាមដានឯករាជ្យនេះ ក៏ធ្លាប់បានចោទប្រកាន់កូរ៉េខាងជើងកំពុងប្រើប្រាស់ការវាយប្រហារព័ត៌មានវិទ្យា ដើម្បីផ្គត់ផ្គង់ថវិកាដល់កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនផងដែរ។ របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដឹងថា កូរ៉េខាងជើងកំពុងបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងផលិតសម្ភារនុយក្លេអ៊ែរក្នុងឆ្នាំ ២០២៣នេះ ព្រមទាំងកំពុងគេចវេសពីទណ្ឌកម្មអង្គការសហប្រជាជាតិ ដែលមានគោលដៅកាត់ផ្ដាច់ហិរញ្ញវត្ថុកុំឱ្យទីក្រុងព្យុងយ៉ាង យកទៅចំណាយលើកម្មវិធីមីស៊ីលបាលិស្ទីគ និងអាវុធនុយក្លេអ៊ែរ។ របាយការណ៍របស់អង្គការសហប្រជាជាតិបានគូសបញ្ជាក់យ៉ាងដូច្នេះថា បន្ទាប់ពីការវាយប្រហារព័ត៌មាន ដើម្បីលួចលុយក្នុងកម្រិតបំបែកកំណត់ត្រាមួយក្នុងឆ្នាំ ២០២២ ដែលត្រូវបានវាយតម្លៃថា មានទំហំ ១.៧ពាន់លានដុល្លារ ក្រុម Hackers កូរ៉េខាងជើងត្រូវបានរាយការណ៍ថា នៅតែបន្តកំណត់គោលដៅដោយជោគជ័យ លើការវាយប្រហារព័ត៌មានវិទ្យាលើរូបិយបណ្ណឌីជីថល (cryptocurrency) និងការផ្លាស់ប្ដូរហិរញ្ញវត្ថុសកលដទៃទៀត។ ទោះបីជាយ៉ាងណា កូរ៉េខាងជើងតែងតែបដិសេធថា ខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងក្រុម Hacker ឬការវាយប្រហារព័ត៌មានវិទ្យាណាមួយឡើយ៕ ប្រភព៖ The Straits Times ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ក្រសួងអប់រំ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការកំណត់បេក្ខភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
