Category: នយោបាយ

  • កិច្ចប្រ​ជុំ​ថ្នា​ក់​ដឹ​ក​នាំ​នៃ​ស្ថា​ប័​នប្រ​ឆាំ​ងអំ​ពើ​ពុ​ករ​​លួយ​អា​ស៊ាន​​ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបញ្ចប់ប្រកបដោយផ្លែផ្កា

    កិច្ចប្រ​ជុំ​ថ្នា​ក់​ដឹ​ក​នាំ​នៃ​ស្ថា​ប័​នប្រ​ឆាំ​ងអំ​ពើ​ពុ​ករ​​លួយ​អា​ស៊ាន​​ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបញ្ចប់ប្រកបដោយផ្លែផ្កា

    ភ្នំពេញ៖ កិច្ចប្រជុំថ្នាក់លេខាធិការដ្ឋាននៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន(អាស៊ាន-ផេក) រយៈពេលពីរថ្ងៃដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កាដោយបានដាក់ចេញនូវអនុសាសន៍មួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័នប្រឆាំងអំពើពុករលួយក្នុងក្របខណ្ឌអាស៊ាន។ កិច្ចប្រជុំ (អាស៊ាន-ផេក) បានប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែសីហា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ដោ​យ​​មា​នកា​រ​ចូល​រួ​មពី​តំ​ណា​ង​ស្ថា​ប័ន​ប្រ​ឆាំង​អំ​ពើ​ពុ​ក​រលួ​យ​អាស៊ានទាំ​ង​​១០​​ប្រ​ទេ​ស​ក្រោ​មអ​ធិ​ប​តី​​ភា​ព​ឯកឧត្តមទេសរដ្ឋមន្រ្តី  ​​ឱ​ម​​​ យ៉ិន​ទៀ​ង ​​ប្រ​ធានអង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព,​A​CU) និងដឹកនាំដោយឯកឧត្តម អ៊ន បញ្ហា ជាសហប្រធាននៃកិច្ចប្រជុំ និងជាឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ។ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងពីលទ្ធផលនោះថា កិច្ចប្រជុំនេះបានអនុម័តនូវកំណត់ហេតុកិច្ចប្រជុំលេខាធិការដ្ឋានអាស៊ាន-ផេកលើកទី១៨ ក្រោមអាណត្តិម្ចាស់ផ្ទះរបស់ការិយាល័យប្រឆាំងអំពើពុករលួយ (ACB) នៃប្រទេសព្រុយណេដារ៉ូសាឡាម។ អ.ប.ព បន្តថា៖«អង្គប្រជុំបានពិភាក្សាលើការរៀបចំ និងតាក់តែងកូនសៀវភៅអេឡិចត្រូនិករបស់អាស៊ាន-ផេក (សកម្មភាពមួយនៅក្នុងផែនការសកម្មភាព ឆ្នាំ២០២៣-២០២៥) បែបបទនៃការដាក់សម្ពោធកូនសៀវភៅអេឡិកត្រូនិក និងបែបបទសម្រាប់គណៈកម្មការប្រឆាំងអំពើពុករលួយ (CAC) នៃប្រទេសទីម័រខាងកើត ដើម្បីចូលជាភាគីទី១១របស់អាស៊ាន-ផេក ក្រោយពេលដែលប្រទេសទីម័រខាងកើតទទួលបានសមាជិកភាពពេញសិទ្ធិជាសមាជិកទី១១ របស់អាស៊ាន»។  តាមរយៈកិច្ចប្រជុំនេះគ្រប់ភាគីបានស្ដាប់នូវបច្ចុប្បន្នភាពរាយការណ៍ដោយលេខាធិការដ្ឋានអាស៊ាន-ផេកស្ថិតក្រោមអាណត្តិជាម្ចាស់ផ្ទះរបស់អង្គភាពប្រឆាំងអំពើពុករលួយរបស់កម្ពុជាអំពីសេចក្ដីសង្ខេបនៃសកម្មភាពពាក់ព័ន្ធជាមួយអាស៊ាន-ផេក ដែល អ.ប.ព បានចូលរួមក្នុងនាមជាអាស៊ាន-ផេក និងការជម្រាបជូន អំពីការត្រៀមរៀបចំ របាយការណ៍សង្ខេបពាក់ព័ន្ធនឹងសកម្មភាពរបស់អាស៊ាន-ផេកសម្រាប់ផ្ញើជូនលេខាធិការដ្ឋានអាស៊ាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីនៅមុនពេលបញ្ចប់អាណត្តិជាប្រធានរបស់ អ.ប.ព។ អង្គប្រជុំ ក៏បានឯកភាពរួមគ្នាបន្តដាក់របៀបវារៈដែលបានពិភាក្សាខាងលើ ដើម្បីយកទៅពិភាក្សា និងពិនិត្យសម្រេចនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-ផេកលើកទី១៩ ក្រោមអាណត្តិជាប្រធានរបស់អាជ្ញាធរអធិការកិច្ចរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដែលនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០២៣ ខាងមុខនេះ។ ឯកឧត្តម ឱម…

  • បណ្ដិត ហ៊ុន ម៉ាណែត អបអរសាទរ ក្រុមបាល់ទាត់ U 23 កម្ពុជា ប្រកួតឈ្នះក្រុម U 23 ប្រ៊ុយណេ ៥ ទល់ ០ ក្នុងពានរង្វាន់ AFF U23 Championship 2023

    បណ្ដិត ហ៊ុន ម៉ាណែត អបអរសាទរ ក្រុមបាល់ទាត់ U 23 កម្ពុជា ប្រកួតឈ្នះក្រុម U 23 ប្រ៊ុយណេ ៥ ទល់ ០ ក្នុងពានរង្វាន់ AFF U23 Championship 2023

    ភ្នំពេញ៖ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតែងតាំងនៃកម្ពុជា បានប្រកាសអបអរសាទរ ក្រុមបាល់ទាត់ U 23 កម្ពុជា ប្រកួតឈ្នះក្រុម U 23 ប្រ៊ុយណេ ៥ ទល់ ០ ក្នុងពានរង្វាន់ AFF U23 Championship 2023 ។ នេះបើតាមបណ្ដាញសង្គមតេលេក្រាមរបស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ។ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា បានប្រកួតបើកឆាកជាមួយក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំ ប្រ៊ុយណេ នៃពានរង្វាន់ AFF U23 Championship 2023 នៅកីឡដ្ឋានរ៉ាយ៉ង ប្រទេសថៃ នាល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ដោយលទ្ធផល កម្ពុជា ឈ្នះ ប្រ៊ុយណេ ៥ ទល់ ០ ។ សម្រាប់ការប្រកួតបន្ទាប់ កម្ពុជា ត្រូវជួបជាមួយមីយ៉ាន់ម៉ា…

  • សម្ដេចក្រឡាហោម ស ខេង ៖ ក្នុងរយៈពេលជាង ៣០ឆ្នាំ ថ្នាក់ដឹកនាំ និងមន្ត្រីទាំង អស់ បានរួមគ្នាកសាងក្រសួងមហាផ្ទៃឱ្យក្លាយទៅជាស្ថាប័នមួយដែលរឹងមាំ សម្រេចបាននូវសមិទ្ធផលជាច្រើនជូនជាតិ និងប្រជាជន

    សម្ដេចក្រឡាហោម ស ខេង ៖ ក្នុងរយៈពេលជាង ៣០ឆ្នាំ ថ្នាក់ដឹកនាំ និងមន្ត្រីទាំង អស់ បានរួមគ្នាកសាងក្រសួងមហាផ្ទៃឱ្យក្លាយទៅជាស្ថាប័នមួយដែលរឹងមាំ សម្រេចបាននូវសមិទ្ធផលជាច្រើនជូនជាតិ និងប្រជាជន

    ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ក្នុងរយៈពេលជាង ៣០ឆ្នាំ ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់បានរួមគ្នា កសាងក្រសួងមហាផ្ទៃ ឱ្យក្លាយទៅជាស្ថាប័នមួយដែលរឹងមាំ និងអាចរ៉ាប់រង អនុវត្ត សម្រេចបាននូវសមិទ្ធផលជាច្រើនជូនជាតិ និងប្រជាជន។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ។ សម្ដេចក្រឡាហោម បន្តថា សមិទ្ធផល និងស្នាដៃដែលក្រសួងមហាផ្ទៃសម្រេចបាន មិនមែនកើតឡើងដោយរូបសម្ដេចផ្ទាល់ ម្នាក់ឯងនោះឡើយ ពោលគឺមានការចូលរួមខិតខំ ប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ។ ហេតុដូចនេះ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់ជំនាន់ ដែលបានចូលរួមទទួលខុសត្រូវជាមួយសម្ដេច ក្នុងការដឹកនាំ និងចូលរួមបំពេញតួនាទី របស់ក្រសួងឱ្យសម្រេចបាននូវស្នាដៃជាច្រើន ជូនជាតិ និងប្រជាជនកម្ពុជា។ សម្ដេចក្រឡាហោម ក៏បានបន្ដថា ឆ្លងតាមដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ បានបង្ហាញយ៉ាងច្បាស់អំពីឆន្ទ:…

  • បន្ទាប់ពីត្រីឆ្លាមខាំស្ត្រីម្នាក់នៅឆ្នេរ Rockaway ប្រជាជនញូវយ៉កមិនត្រូវបានរារាំងទេ ប៉ុន្តែប៉ូលីសបង្កើនការឃ្លាំមើល

    បន្ទាប់ពីត្រីឆ្លាមខាំស្ត្រីម្នាក់នៅឆ្នេរ Rockaway ប្រជាជនញូវយ៉កមិនត្រូវបានរារាំងទេ ប៉ុន្តែប៉ូលីសបង្កើនការឃ្លាំមើល

    ញូវយ៉ក៖ ច្រើនដងក្នុងមួយថ្ងៃ យន្តហោះគ្មានមនុស្សបើកបានបន្លឺឡើងលើឆ្នេរ Rockaway ក្នុងទីក្រុង Queens ក្រុងញូវយ៉កដែលជាគោលដៅរបស់អ្នកជិះស្គី និងអ្នកហែលទឹកដ៏ពេញនិយមនៅរដូវក្តៅ ចាប់តាំងពីការវាយប្រហារដោយត្រីឆ្លាមដ៏កម្រ បានធ្វើឱ្យស្ត្រីម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។ គ្រូបង្រៀនជិះស្គីទឹកក្នុងស្រុកម្នាក់ ដែលបង្រៀននៅទីនេះជិតមួយទសវត្សរ៍ បាននិយាយថា «នៅពេលដែលមានរលកល្អ យើងនឹងចេញក្នុងទឹក»។ សម្រាប់លោក Hans Walters អ្នកវិទ្យាសាស្ត្រប្រចាំនៅអាងចិញ្ចឹមត្រី New York វិញ បានចាត់ថា «ទុកត្រីឆ្លាមគឺជាអ្នកជិតខាងរបស់យើង ហើយនៅពេលដែលយើងចូលទៅក្នុងមហាសមុទ្រ យើងនឹងចូលទៅក្នុងផ្ទះរបស់ពួកគេ»។ លោក Hans Walters បានបន្ថែមថា «អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់ខ្ញុំ គឺមិនមែនកើតឡើងញឹកញាប់ប៉ុណ្ណានោះទេ ប៉ុន្តែតើវាកើតឡើងញឹកញាប់ប៉ុណ្ណានោះទេ»។ អ្នកវិទ្យាសាស្ត្ររូបនេះបានបន្ថែមថា ការវាយប្រហារដោយត្រីឆ្លាមដែលបានរាយការណ៍ចុងក្រោយនៅឆ្នេរ Rockaways នេះ ធ្វើឲ្យមានការនឹកឃើញ ដល់ឆ្នាំ១៩៥៨៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • សម្ដេចក្រទ្បាហោម ស ខេង អញ្ជើញក្រុងពាលី និងចម្រើនព្រះបរិត្ត អគារទីស្ដីការ ក្រសួងមហាផ្ទៃថ្មី

    សម្ដេចក្រទ្បាហោម ស ខេង អញ្ជើញក្រុងពាលី និងចម្រើនព្រះបរិត្ត អគារទីស្ដីការ ក្រសួងមហាផ្ទៃថ្មី

    (ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីក្រុងពាលី និងចម្រើនព្រះបរិត្ត អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអុជធុបក្រុងពាលី និងរៀបចំពិធីសាសនានមស្ការព្រះរតនត្រ័យ តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាខ្មែរពីបុរាណ ដោយបានរៀបចំនូវគ្រឿងសក្ការបូជា មានទៀន ធូប ផ្កាភ្ញី ប្រដាប់ប្រដាផ្សេងៗ បូជាចំពោះគុណព្រះរតនត្រៃ គុណកែវទាំង៣ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទសបារមីដែលថែរក្សាទឹកដី ភូមិករ និងម្ចាស់ទឹក ម្ចាស់ដី ដើម្បីសុំនូវសេចក្តីសុខ សេចក្តីចម្រើនដល់អគារទីស្ដីការក្រសួងមហាផ្ទៃ ព្រមទាំងបាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្តស្វាធ្យាយ ជយន្ដោ ប្រោះព្រំដល់គណៈអធិបតី និងភ្ញៀវកិត្តិយសជាជ័យមង្គលដ៏ឧត្តុង្គឧត្តមផងដែរ។ ពិធីនេះមានការយាង និងនិមន្តចូលរួមពីសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ…

  • គណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា អញ្ជើញសួរសុខទុក្ខ ឯកឧត្តម ផ្លោក ផន ដល់គេហដ្ឋាន នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

    គណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា អញ្ជើញសួរសុខទុក្ខ ឯកឧត្តម ផ្លោក ផន ដល់គេហដ្ឋាន នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

    (ភ្នំពេញ)៖ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល តំណាង ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញ សួរសុខទុក្ខ ឯកឧត្តម ផ្លោក ផន សមាជិកគណៈកម្មាធិការកណ្តាល គណបក្ស ប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ដែកំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ឯកឧត្តមមានការពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពសួរសុខទុក្ខរបស់យុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ពីជីវភាពរស់នៅ សួរសុខទុក្ខ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យ និងសូមគាំទ្រឱ្យបន្តសកម្មភាពជាប្រពៃណីនេះឱ្យបានកាន់តែច្រើនជាបន្តទៀត។ ឯកឧត្តម ផ្លោក ផន បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ ចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្តដឹកនាំប្រទេសជាតិ រក្សាសុខសន្តិភាព មានការអភិវឌ្ឍកាន់តែរីកចម្រើន ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តក្រោមម្លប់សន្តិភាព ។ ឯកឧត្តមបានរៀបរាប់ពីប្រវត្តិការងារថា៖ ក្រោយថ្ងៃរំដោះ ៧ មករា…

  • ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមគ្នា«ផ្សព្វផ្សាយផែនទីកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ដែលស្ថិតក្នុង តំបន់ការពារធម្មជាតិ»

    ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមគ្នា«ផ្សព្វផ្សាយផែនទីកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ដែលស្ថិតក្នុង តំបន់ការពារធម្មជាតិ»

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរកឃើញតំបន់ការពារធម្មជាតិចំនួន២៧កន្លែង ដែលមានទីតាំងបេតិកភណ្ឌវប្បធម៌ នៃតំបន់ការពារធម្មជាតិទាំង៧៣កន្លែង នេះជាការផ្សព្វផ្សាយនៅក្នុងពិធី«ផ្សព្វផ្សាយផែនទីកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ដែលស្ថិតក្នុង តំបន់ការពារធម្មជាតិ»ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងសិល្បៈ និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បាន ថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារក្រសួងទាំង២ ក្នុងគោលបំណង ចូលរួមថែរក្សា ការពារ និងអភិរក្សតំបន់បេតិកភណ្ឌវប្បធម៌ ដែលមានទីតាំងស្ថិតក្នុងតំបន់ការពារធម្មជាតិ និងជាតឹងតាងប្រវត្តិសាស្រ្ត អរិយធម៌ វប្បធម៌ ប្រពៃណីទំនៀមទំលាប់សាសនា និងព្រលឹងដូនតា បុព្វបុរសខ្មែរ តាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ ។ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានស្នើឲ្យមានកិច្ចសហការគ្នាជាបន្តលើការងារថែរក្សា ការពារបេតិកភណ្ឌវប្បធម៌ដែលមានក្នុងតំបន់ការពារធម្មជាតិដោយត្រូវសហការសិក្សាស្រាវជ្រាវ កំណត់ព្រំប្រទល់ការពារ បោះបង្គោលព្រំ និងជួយអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ។ អគ្គនាយករង នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិក្រសួងបរិស្ថានបានឱ្យដឹងថា សមិទ្ធិផលដ៏ត្រចះត្រចង់ អាចលេចចេញជារូបរាងបាននាពេលនេះ ក៏ដោយសារតែគំនិត…

  • ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា៖ទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការវប្បធម៌ នៅតែបន្តជាអាទិភាពរបស់ប្រទេសទាំងពីរ

    ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា៖ទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការវប្បធម៌ នៅតែបន្តជាអាទិភាពរបស់ប្រទេសទាំងពីរ

    ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជាលោកជំទាវ ទេវ្យានី ខូប្រាហ្កាដេ( Devyani Khobragade)បានលើកឡើងថា ទំនាក់ទំនងពាណិជ្ជកម្ម ការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការវប្បធម៌ និងប្រជាជននៅតែបន្តជាអាទិភាពទ្វេភាគីកម្ពុជា-ឥណ្ឌា ហើយការផ្លាស់ប្តូរធុរកិច្ចមួយចំនួននៅក្នុងវិស័យផ្សេងៗត្រូវបានត្រៀមជាស្រេចដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី។ លោកជំទាវបានគូសបញ្ជាក់បែបនេះ នាឱកាសដែលស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ប្រារព្ធខួបលើកទី ៧៧ នៃទិវាឯករាជ្យជាតិនៃសាធារណរដ្ឋឥណ្ឌា ដោយមានការចូលរួមពីពលរដ្ឋឥណ្ឌាដែលស្នាក់នៅកម្ពុជាយ៉ាងច្រើនកុះករ រួមជាមួយឥស្សរជនជាន់ខ្ពស់កម្ពុជាជាច្រើនរូប ខណៈឆ្នាំ២០២៣ នេះ​ជាខួបលើកទី៧០ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ការប្រារព្ធពិធីនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣ ក្នុងបរិវេណស្ថានទូតឥណ្ឌានៅកម្ពុជាសម្រាប់វេលាព្រឹក និងពិធីទទួលបដិសណ្ឋារកិច្ចនៅសណ្ឋាគារមួយកន្លែង នៅរាជធានី​ភ្នំពេញសម្រាប់វេលាល្ងាច។ កម្មវិធីនេះក៏មានការចូលរួមពីឥស្សរជនខ្មែរជាច្រើនរូបរួមមាន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធាន​ទី ១ អាជ្ញាធរ​មីន ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងឥស្សរជនខ្មែរជាច្រើនរូបទៀត ព្រមទាំងវត្តមានឯកអគ្គរាជទូត អង្គទូតនៃបណ្តាស្ថានទូតនានាផងដែរ។ក្នុងនោះក៏មានការចូលរួមពីពលរដ្ឋឥណ្ឌាជាង ២៥០នាក់ផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសពីស្ថានទូតឥណ្ឌាប្រចាំកម្ពុជា។…

  • បណ្ឌិត គិន ភា ៖ ទំនាក់ទំនងកម្ពុជា-ចិននឹងកាន់តែស្អិតរមួតក្នុងសម័យដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាល ហ៊ុន ម៉ាណែត

    បណ្ឌិត គិន ភា ៖ ទំនាក់ទំនងកម្ពុជា-ចិននឹងកាន់តែស្អិតរមួតក្នុងសម័យដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាល ហ៊ុន ម៉ាណែត

    ភ្នំពេញ៖ នៅដើមឆ្នាំ២០២៣ក្នុងខួបលើកទី​៦៥នៃការបង្កើតទំនាក់ទំនងកម្ពុជា-ចិន ជាមួយដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនកាលពីដើមខែកុម្ភៈឆ្នាំ២០២៣កន្លងទៅ ប្រទេសទាំងពីរបានប្រកាសជាឆ្នាំមិត្តភាពកម្ពុជា-ចិនគឺជាកាលានុវត្តភាពក្នុងការកសាងសហគមន៍ជោគវាសនារួមគ្នាកម្ពុជា-ចិននិងកិច្ចសហប្រតិបត្តិការ«ឆកោណត្បូងពេជ្រ» ប្រកបដោយគុណភាពខ្ពស់កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។​ ​​​នៅថ្ងៃទី​៧ ខែសីហា ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជានាយ​ករដ្ឋមន្ត្រីមន្ត្រីអាណត្តិទី៧ នៃរដ្ឋសភាដើម្បីរៀបចំសមាសភាព​រាជរដ្ឋាភិបាលថ្មីជាផ្លូវការ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ​។​ ជុំវិញបញ្ហានេះក៏​មានការវែកញែកពីអនាគតទំនាក់ទំនងរវាងកម្ពុជានិងចិន​ថា តើនឹងមានការប្រែប្រួលបែបណានៅក្នុងអាណត្តិដឹកនាំប្រទេសដោយឯកឧត្តមកិត្តិទេសាភិបាល ហ៊ុន ម៉ាណែត នាពេលខាងមុខ។ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានផ្តល់បទសម្ភាស​ពាក់ព័ន្ធនឹងបញ្ហានេះ និង​ទស្សនៈផ្ទាល់​របស់លោកចំពោះទំនាក់ទំនងកម្ពុជា-ចិន​ផងដែរ​។កិច្ចសម្ភាសមានខ្លឹមសារដូចខាងក្រោម៖​ ​សំណួរ៖តើ​រដ្ឋាភិបាលថ្មីទំនងនឹងមានទិសដៅក៏ដូចជាគោលនយោបាយការបរទេសបែបណា ហើយអាច​នឹង​​បន្តការ​អនុវត្តមរតកពីរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ឬយ៉ាងណា? លោក គិន ភា៖ កម្ពុជាប្រកាន់ខ្ជាប់នូវនយោបាយការបរទសអព្យាក្រឹត្យអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ និងព្រះរាជាណាចក្រកម្ពុជាអនុវត្តគោលនយោបាយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងបណ្តាប្រទេសទាំងអស់ក្នុងពិភពលោក ដែលមូលដ្ឋានស្របតាមរដ្ឋធម្មនុញ្ញត្រង់មាត្រា៥៣។ ខ្ញុំយល់ថា នយោ​បា​យការបរទេសអាណត្តិទី៧ ដឹកដោយបណ្ឌិតហ៊ុន ម៉ាណែត មានលក្ខណៈជាក់ស្តែងនិយមដែលធានានូវផលប្រយោជន៍ជាយុទ្ធសាស្រ្តរបស់កម្ពុជា។ ទិសដៅនេះនឹងមិនផ្លាស់ប្តូរក្របខ័ណ្ឌគោលយោបាយឡើយ។ ប៉ុន្តែអាចផ្លាស់ប្តូរវិធីសាស្រ្តអនុវត្ត ដែលអាចបត់បែនជាងមុន ឆ្លាតជាងមុន និងល្អជាងមុន។ សំណួរ៖តើលោក​យល់ថាទំនាក់ទំនងនៃរដ្ឋាភិបាលដឹកនាំដោយ​ឯកឧត្តម ហ៊ុន…

  • ប្រធានាធិបតីថ្មីប្រទេសប៉ារ៉ាហ្គាយស្បថចូលកាន់តំណែង

    ប្រធានាធិបតីថ្មីប្រទេសប៉ារ៉ាហ្គាយស្បថចូលកាន់តំណែង

    អាសុងស្យង់៖ ប្រធានាធិបតីថ្មីរបស់ប្រទេសប៉ារ៉ាហ្គាយ លោក Santiago Peña បានស្បថចូលកាន់តំណែងជាផ្លួវការ នៅចំពោះមុខប្រធានព្រឹទ្ធសភា លោក Silvio Ovelar ។ អមដោយឧត្តមភរិយា គឺលោកស្រី Leticia Ocampos ប្រធានធិបតីថ្មីរបស់ប៉ារ៉ាហ្គាយ លោក Santiago Peña បានសម្ពោធតំណែងថ្មីនេះ នៅវិមានប្រធានាធិបតី Lopez ក្នុងរដ្ឋធានី អាសុងស្យង់ (Asuncion) ខណៈដែលលោកចូលកាន់តំណែង សម្រាប់អាណត្តិ រយៈពេលប្រាំឆ្នាំ កំណត់ដោយរដ្ឋធម្មនុញ្ញ។ ជាសេដ្ឋវិទូអាយុ ៤៤ ឆ្នាំ និងជាអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Peña បានស្បថចូលកាន់តំណែង កាលពីថ្ងៃអង្គារ សប្តាហ៍នេះ ជាមួយនឹងសុន្ទរកថា ដែលបានគោរពដល់មេដឹកនាំគណបក្សអភិរក្ស Colorado គឺលោក Horacio Cartes ។ លោក Peña បានថ្លែងថា “សូមអរគុណចំពោះការតស៊ូ ដោយមិនមានការរអាក់រអួល ក្នុងការកសាងការយល់ស្រប និងការស្វែងរកកិច្ចព្រមព្រៀង ទោះបីជាមានភាពខុសប្លែកគ្នាក៏ដោយ” ។“ថ្ងៃនេះ យើងនាំយកការអំពាវនាវនយោបាយនោះ…