Category: នយោបាយ

  • សម្តេចតេជោ ហ៊ុន សែន៖ សមាសភាពគណៈរដ្ឋមន្រ្តីថ្មី ក៏មានប្រភពចេញពីក្មេងកំព្រាដែរ មិនមែនសុទ្ធតែកូនអ្នកធំទេ

    សម្តេចតេជោ ហ៊ុន សែន៖ សមាសភាពគណៈរដ្ឋមន្រ្តីថ្មី ក៏មានប្រភពចេញពីក្មេងកំព្រាដែរ មិនមែនសុទ្ធតែកូនអ្នកធំទេ

    (ភ្នំពេញ)៖ នៅក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ក្រោយពេលដែលកិច្ចប្រជុំរដ្ឋសភាលើកទី១ បានបញ្ចប់ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា គណៈរដ្ឋមន្រ្តីថ្មី ដែលមានឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី មិនមែនមានសុទ្ធតែកូនអ្នកធំទេ ក៏មានប្រភពចេញពីក្មេងកំព្រា និងគ្រប់សមាសសភាពដែរ ឱ្យតែមានពួកគេមានសមត្ថភាព ។ សម្តេចតេជោ បានបញ្ជាក់ថា៖ យើងមិនមែនត្រឹមតែរៀបចំកូនមន្រ្តីជាន់ខ្ពស់ទេ នៅក្នុងហ្នឹង គឺមានគ្រប់សមាសសភាព ឱ្យតែមានលទ្ធភាព ប្រសិនបើកូនខ្ញុំមិនបានការ ក៏អត់មានការតែងតាំងដែរ ។ សម្តេចបានរំលឹកថា រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្មី គឺ ឯកឧត្តម នេត្រ ភក្ត្រា គឺជាអតីតកុមារកំព្រា ដែលពេលនេះ លោកត្រូវបានបញ្ចូលទៅក្នុងសមាសភាពរាជរដ្ឋាភិបាលថ្មី ដែលមានឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ គាំទ្រដល់រាជរដ្ឋាភិបាលអាណត្តិថ្មី ដើម្បីរួមចំណែកឱ្យការងារជឿនលឿនទៅមុខ…

  • ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង សម្ដេច ស ខេង, សម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើ ឧបនាយករដ្ឋមន្ដ្រី

    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង សម្ដេច ស ខេង, សម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើ ឧបនាយករដ្ឋមន្ដ្រី

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង សម្ដេចក្រឡាហោម ស ខេង, សម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើ ឧបនាយករដ្ឋមន្ដ្រី។ នេះបើតាមព្រះរាជក្រឹត្យដែលចេញផ្សាយនាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ សូមជម្រាបថា ក្នុងនីតិកាលកន្លងទៅ សម្ដេចក្រឡាហោម ស ខេង មានតំណែងជា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, សម្ដេចពិជ័យសេនា ទៀ បាញ់ មានតំណែងជា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានតំណែងជា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ៕ ដោយ ៖ វណ្ណលុក

  • បណ្ឌិត ហ៊ុន ម៉ាណែត៖ គំរូវីរភាពរបស់សម្ដេចទាំងទ្វេ គឺជាកត្តាអចិន្ត្រៃយ៍នៅក្នុងសម្បជញ្ញៈ និងមនសិការរបស់យើងខ្ញុំជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្នុងអណត្តិថ្មី

    បណ្ឌិត ហ៊ុន ម៉ាណែត៖ គំរូវីរភាពរបស់សម្ដេចទាំងទ្វេ គឺជាកត្តាអចិន្ត្រៃយ៍នៅក្នុងសម្បជញ្ញៈ និងមនសិការរបស់យើងខ្ញុំជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្នុងអណត្តិថ្មី

    (ភ្នំពេញ)៖ គំរូវីរភាពរបស់សម្ដេចទាំងទ្វេ គឺជាកត្តាអចិន្ត្រៃយ៍នៅក្នុងសម្បជញ្ញៈ និងមនសិការរបស់យើងខ្ញុំជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្នុងអណត្តិថ្មី ។ នេះជាការលើកឡើងរបស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គមនាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ។ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះរូបភាព២សន្លឹក អមដោយសំណេរថា គំរូវីរភាពរបស់សម្ដេចទាំងទ្វេ គឺជាកត្តាអចិន្ត្រៃយ៍នៅក្នុងសម្បជញ្ញៈ និង មនសិការ របស់យើងខ្ញុំជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្នុងអណត្តិថ្មី ដែលនឹងជួយជំរុញយើងខ្ញុំឲ្យប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីសម្រេចបានជោគជ័យដល់ត្រចះត្រចង់ ក្នុងការបំពេញបេសកកម្មបម្រើជាតិ និងប្រជាជន។ សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យមួយ តែងតាំងគណៈរដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ ដែលមាន ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ ការចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តីថ្មីនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋសភា បានបោះឆ្នោតអនុម័តគាំទ្រទាំងស្រុងទៅលើសមាសភាពគណៈរដ្ឋមន្រ្តី ដែលរៀបចំដោយ…

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណព្រះមហាក្សត្រ, សម្តេចម៉ែ និងជនរួមជាតិដែលគាំទ្រសកម្មភាពរដ្ឋាភិបាលជាង៤០ឆ្នាំ និងការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចរយៈពេល៣៨ឆ្នាំមកនេះ

    សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណព្រះមហាក្សត្រ, សម្តេចម៉ែ និងជនរួមជាតិដែលគាំទ្រសកម្មភាពរដ្ឋាភិបាលជាង៤០ឆ្នាំ និងការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចរយៈពេល៣៨ឆ្នាំមកនេះ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះគុណដល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ ដែលបានគាំទ្រដល់ដំណើរការនៃការដឹកនាំប្រទេសកម្ពុជារបស់សម្តេចនាពេលកន្លងមក ហើយសម្តេចក៏បានថ្លែងអំណរគុណផងដែរ ដល់ព្រះសង្ឃ និងបងប្អូនជនរួមជាតិ ដែលបានគាំទ្រសកម្មភាពរបស់រាជរដ្ឋាភិបាលក្នុងរយៈពេលជាង ៤០ឆ្នាំ និងការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេច រយៈពេល ៣៨ឆ្នាំមកនេះ ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងចាត់ទុកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ជាថ្ងៃរដ្ឋសភាបើកសម័យប្រជុំលើកទី១ នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មី ដើម្បីនិរន្តរភាពនៃសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។ ការថ្លែងរបស់សម្តេចតេជោយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយរដ្ឋសភាបញ្ចប់ការបោះឆ្នោតជ្រើសតាំង ក្បាលម៉ាស៊ីនរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្ត រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ នៅថ្ងៃនេះ ការបោះឆ្នោតជាកញ្ចប់ នាសម័យប្រជុំលើកទី១ នីតិកាលទី៧ រដ្ឋសភាបានអនុម័តគាំទ្រដល់ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាប្រធានរដ្ឋសភា, លោកបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ និងលោក វង…

  • វីដេអូ៖ រឿងគុកឥតជញ្ជាំង #Ep4 មិត្តមានកម្លាំងស្រែកយំ មិត្ដមិនទាន់បញ្ចេញកម្លាំងធ្វើការអស់

    ដើម្បីជ្រាបច្បាស់សូមតាមដានទាំងសូមគ្នា។ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #ខ្សែភាពយន្ដប្រវត្ដិសាស្ដ #របបកម្ពុជាប្រជាធិបតេយ្យ #រឿងគុកឥតជញ្ជាំង #កម្លាំងធ្វើការ #ស្រែកយំ #ខ្មែរក្រហម Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង សម្ដេច ហេង សំរិន ជាប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើ នាយករដ្ឋមន្ដ្រី

    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង សម្ដេច ហេង សំរិន ជាប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើ នាយករដ្ឋមន្ដ្រី

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើ នាយករដ្ឋមន្ដ្រី ៕ ដោយ ៖ វណ្ណលុក

  • ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង សម្ដេចតេជោ ហ៊ុន សែន ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើ នាយករដ្ឋមន្ដ្រី

    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង សម្ដេចតេជោ ហ៊ុន សែន ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើ នាយករដ្ឋមន្ដ្រី

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើ នាយករដ្ឋមន្ដ្រី ៕ ដោយ ៖ វណ្ណលុក

  • ព្រះរាជក្រឹត្យ តែងតាំងសមាសភាពរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយ ឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលទទួលបានការគាំទ្រទាំងស្រុងពី រដ្ឋសភា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣

    ព្រះរាជក្រឹត្យ តែងតាំងសមាសភាពរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយ ឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលទទួលបានការគាំទ្រទាំងស្រុងពី រដ្ឋសភា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រឹត្យមួយ តែងតាំងគណៈរដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ ដែលមាន ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ ការចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តីថ្មីនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋសភា បានបោះឆ្នោតអនុម័តគាំទ្រទាំងស្រុងទៅលើសមាសភាពគណៈរដ្ឋមន្រ្តី ដែលរៀបចំដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ៕ ដោយ ៖ វណ្ណលុក

  • សម្តេចតេជោ ហ៊ុន សែន៖ ដោយសារអត្រាបោះឆ្នោតសាកលជាង ៨០% ទើបសម្រេចចិត្តចាកចេញ និងផ្ទេរឱ្យអ្នកបន្តវេន គឺ ឯកឧត្តម ហ៊ុន ម៉ាណែត

    សម្តេចតេជោ ហ៊ុន សែន៖ ដោយសារអត្រាបោះឆ្នោតសាកលជាង ៨០% ទើបសម្រេចចិត្តចាកចេញ និងផ្ទេរឱ្យអ្នកបន្តវេន គឺ ឯកឧត្តម ហ៊ុន ម៉ាណែត

    ភ្នំពេញ៖ នៅក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ក្រោយពេលដែលកិច្ចប្រជុំរដ្ឋសភាលើកទី១ បានបញ្ចប់ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារអាត្រាកើនឡើងចំនួននៃការបោះឆ្នោត ជាង ៨០% ល្ងាចថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ជាថ្ងៃដែលខ្ញុំសម្រេចចិត្តច្បាស់លាស់ ហើយសមល្មមដល់ពេលវេលាដែលខ្ញុំត្រូវចាកចេញ និងផ្ទេរឱ្យអ្នកបន្តវេន គឺ ឯកឧត្តម ហ៊ុន ម៉ាណែត ។ សម្តេចបានលើកឡើងថា៖ ខ្ញ៉ំដឹងប្រជាពលរដ្ឋខ្មែរនៅស្ដាយស្រណោះតួនាទីដឹកនាំរបស់ខ្ញុំ ប៉ុន្តែខ្ញុំសូមបញ្ជាក់ជូនប្រជាពលរដ្ឋឲ្យបានជ្រាបថា ខ្ញុំមិនទាន់ចាកចេញពីឆាកនយោបាយនៅឡើយទេ ។ សម្តេចតេជោ បានថ្លែងបញ្ជាក់ជូនជនរួមជាតិថា៖ ខ្ញុំមានលទ្ធភាពចូលរួមក្នុងការកសាងប្រទេសជាតិ ក្នុងឋានៈជាប្រធានគណៈបក្សប្រជាជនកម្ពុជា ជាអ្នកតំណាងរាស្ត្រ និងគម្រោងអនាគតដែលមានការស្រុះស្រួលគ្នាក្នុងគណបក្សប្រជាជនរួចទៅហើយនោះ នៅខែកុម្ភៈ ឆ្នាំ២០២៤ នឹងមានការបោះឆ្នោតព្រឹទ្ធសភា ពេលនោះ លទ្ធភាពនៅក្នុងខែមីនា ឆ្នាំ២០២៤ ខ្ញុំនឹងក្លាយទៅជាប្រធានព្រឹទ្ធសភា ដូច្នេះខ្ញុំមិនទាន់ទៅណាចោលប្រជាពលរដ្ឋរបស់យើងនោះទេ ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានសូមអោយប្រជាពលរដ្ឋស្ងប់ចិត្ត ដែលខ្ញុំមានការយល់ពីការស្ដាយស្រណោះចំពោះតួនាទីរបស់ខ្ញុំ ក៏ប៉ុន្តែវាមានការចាំបាច់ណាស់ដើម្បីនឹងការផ្ទេរអ្នកជំនាន់មុនឲ្យអ្នកជំនាន់នៅពេលក្រោយនៅពេលនេះ ដោយសារតែភាគច្រើនអាយុ៦០ ឬ៧០ឆ្នាំ…

  • កិច្ចការសំខាន់ពីរយ៉ាង ដែលសម្ដេចតេជោ ហ៊ុន សែន ប្រាថ្នា ចង់ឃើញ អ្នកបន្តវេន ធ្វើឱ្យបានសម្រេច

    កិច្ចការសំខាន់ពីរយ៉ាង ដែលសម្ដេចតេជោ ហ៊ុន សែន ប្រាថ្នា ចង់ឃើញ អ្នកបន្តវេន ធ្វើឱ្យបានសម្រេច

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងឱកាស ធ្វើ សន្និសីទសារព័ត៌មាន ក្រោយពេលដែលកិច្ចប្រជុំរដ្ឋសភាលើកទី១ បានបញ្ចប់ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ថា មានកិច្ចការ សំខាន់ពីរយ៉ាង ដែលសម្ដេច ប្រាថ្នាចង់ឃើញអ្នកបន្តវេន ធ្វើឱ្យបាន សម្រេច ។ សម្ដេចតេជោ ហ៊ុន សែន បានលើកបង្ហាញបំណងប្រាថ្នាចង់ឃើញ អ្នកបន្តវេនធ្វើឱ្យសម្រេចបាននូវកិច្ចការសំខាន់ពីរយ៉ាង គឺ ទី១. បន្តថែរក្សាឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ។ ២. សម្រេចឱ្យបាននូវការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ក្លាយទៅជាប្រទេសមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេស មានប្រាក់ចំណូលខ្ពស់ ហើយអត្រានៃភាពក្រីក្រត្រូវកាត់បន្ថយ ឱ្យដល់ សូន្យ ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការជឿជាក់ថា គណៈរដ្ឋមន្រ្ដីថ្មី គឺមានលទ្ធភាពក្នុងការដឹកនាំប្រទេសកម្ពុជា ជាមួយនឹង កិច្ចការដែលនៅសេសសល់ និងកិច្ចការងារថ្មីៗបន្ថែមទៀត ដែលនេះ គឺជាអម្រែករបស់ថ្នាក់ដឹកនាំសម្រាប់អាណត្តិទី៧នេះ។ សម្ដេចថា រាជរដ្ឋាភិបាលថ្មី នឹងមានភាពរហ័សរហួនទៅដល់គោលដៅ…