-
សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឲ្យឯកអគ្គរាជទូតកម្ពុជាទើបតែងតាំងថ្មីចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាទើបតែងតាំងថ្មីចំនួន ៧រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុនពេលអញ្ជើញទៅបំពេញបេសកកម្មការទូតប្រចំានៅប្រទេសជាមិត្តនានា ។ ឯកអគ្គរាជទូតទាំង៧រូបនោះ រួមមាន៖១-ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសបារាំង អ៉ីតាលី ព័រទុយហ្គាល់ ម៉ាល់តា ព្រះរាជាណាចក្រអេស៉្បាញ បូរីក្សត្រអង់ដ័រ និងបូរីក្សត្រម៉ូណាកូ ដែលមាននិវេសនដ្ឋាននៅទីក្រុងប៉ារីស។ ២-ឯកឧត្តម ឡាយ សំកុល ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅចក្រភពអង់គ្លេស អៀរឡង់ ព្រះរាជាណាចក្រដាណឺម៉ាក ស៊ុយអែត ន័រវែស និងសាធារណរដ្ឋហ្វាំងឡង់ ដែលមាននិវេសនដ្ឋាននៅទីក្រុងឡុងដ៌។ ៣-ឯកឧត្តម សុក ជា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋតួកគី តាហ្ស៊ីគីស្ថាន អាស៊ែបៃហ្សង់ កាហ្សាក់ស្ថាន ហ្សកហ្ស៊ី កៀហ្ស៊ីស៊ីស្ថាន សាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន និងរដ្ឋអ៉ីស្រាអែល ដែលមាននិវេសនដ្ឋាននៅក្រុងអង់ការ៉ា។ ៤-ឯកឧត្តម ទាន…
-
ព្រឹកនេះ គណៈរដ្ឋមន្រ្តីថ្មី បើកកិច្ចប្រជុំពេញអង្គលើកដំបូង ដើម្បីផ្សព្វផ្សាយគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលថ្មី

ភ្នំពេញ៖ គណៈរដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គលើកដំបូង នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មានទទួលបាន ។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នីតិកាលទី៧ នៃរដ្ឋសភា នឹងមានការថ្លែងសារពាក់ព័ន្ធអំពី «គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣-២០២៨»។ បើតាមសេចក្តីជូនដំណឹង បានបញ្ជាក់ថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូងនេះ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖ ១-ការប្រកាសឱ្យអនុវត្តនូវ“ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។ ២-ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការកែសម្រួលឈ្មោះ«ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ទៅជា “ក្រសួងអធិការកិច្ច»។ ៣-ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្ដីពីការបង្កើត «រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន»។ ៤-ការណែនាំរបស់នាយករដ្ឋមន្ត្រី អំពីរបៀបរបបការងារ និងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី។ ៥-បញ្ហាផ្សេងៗ ។ សូមបញ្ជាក់ដែរថា កិច្ចប្រជុំនេះ ក៏នឹងមានការផ្សាយផ្ទាល់នៅលើផេកផ្លូវការ Dr. Hun Manet, Prime Minister of Cambodia រួមទាំងបណ្តាញនានារបស់បណ្តាញព័ត៌មាននានាផងដែរ។ គួររំលឹកថា…
-
សហគមន៍ពលរដ្ឋខ្មែរនៅជប៉ុន ចេញមកសាទរចំពោះកាន់តំណែងជាផ្លូវការចំពោះគណៈរដ្ឋមន្ត្រីកម្ពុជាថ្មី (មានវីដេអូ)

(ភ្នំពេញ)៖ សមាគមពលរដ្ឋខ្មែរនៅប្រទេសជប៉ុន បានចេញមកសាទរចំពោះកាន់តំណែងជាផ្លូវការចំពោះគណៈរដ្ឋមន្ត្រីកម្ពុជាថ្មីដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ណែត។ ក្នុងនោះពលរដ្ឋទាំងអស់បានអបអរសាទរ និងសប្បាយចិត្តជាខ្លាំងចំពោះរដ្ឋាភិបាលអាណត្តិទី៧នេះដែលមានថ្នាក់ដឹកនាំសុទ្ធតែវ័យក្មេងមានបទពិសោធន៍ និងសមត្ថភាពពេញលេញ។ លោកស្រី ស៊ន់ ដាណេ ពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៣ បានគូសបញ្ជាក់ពីសមត្ថភាពរបស់លោកបណ្ឌិតហ៊ុន ម៉ាណែតដែលមេដឹកនាំអាណត្តិទី៧នេះ។ លោកស្រីថា នាយករដ្ឋមន្ត្រីកម្ពុជារូបនេះ នឹងអាចដឹកនាំកម្ពុជាទៅកាន់ភាពរីកចម្រើន និងសុខសន្តិភាពដូចបណ្តាអារយ្យប្រទេសជឿនលឿន។ទន្ទឹមនឹងនេះ និស្សិតខ្មែរដែលកំពុងសិក្សានៅជប៉ុនក៏បានចេញមកគាំទ្រ និងអបអរសាទរផងដែរ។ លោក ឃុត សុខា និស្សិតនៅសកលវិទ្យាល័យHiroshima ក៏បានកត់សម្គាល់ពីសមត្ថភាព និងចំណេះដឹងរបស់នាយករដ្ឋមន្ត្រីវ័យក្មេងដែលលោកប្រៀបទៅនឹងកម្លាំងថ្មីដែលស្វាហាប់។ សម្រាប់លោកវត្តមានរបស់នាយករដ្ឋមន្ត្រីថ្មីរូបនេះ គឺជាអ្វីដែលពលរដ្ឋចង់បានមកដឹកនាំបន្តថែរក្សា និងអភិវឌ្ឍនកម្ពុជាឱ្យកាន់តែខ្លាំងបន្ថែមទៀត។សិក្ខាកាមធ្វើការនៅប្រទេសជប៉ុន១រូបទៀត លោក ភុន ផាន់ណា បានជឿជាក់លើនាយករដ្ឋមន្ត្រីថ្មីថា នឹងអាចនាំនាវាកម្ពុជាទៅកាន់ការអភិវឌ្ឍន៍យ៉ាងពិតប្រាកដព្រោះតែសមត្ថភាព លទ្ធភាព និងឥរិយាមាយាទរបស់ឥស្សរជននយោបាយរូបនេះ។ ក្រៅពីនេះក៏នៅមានពលរដ្ឋកម្ពុជាផ្សេងៗទៀតដែលបង្ហាញពីសមាណចិត្តគាំទ្រ និងសប្បាយចិត្តនៅពេលកម្ពុជាផ្លាស់ប្តូរនាយករដ្ឋមន្ត្រីថ្មីដែលជាអ្នកស្នងមរតកជាអ្នកការពារសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ដែលពលរដ្ឋគ្រប់រូបចង់បាន។ ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនេះ ពលរដ្ឋគ្រប់គ្នាមានក្តីសោមន្សនិងសប្បាយចិត្តក្រៃលែងដោយសារតែកម្ពុជារើសបាននាយករដ្ឋមន្ត្រីដ៏ល្អ។ នេះជាការបញ្ជាក់ពីសហគមន៍ខ្មែរនៅជប៉ុន។ គួរបញ្ជាក់ថាការប្រកាសគាំទ្រពីសំណាក់សហគមន៍ខ្មែរនៅជប៉ុននេះ គឺធ្វើឡើងនៅចំពេលដែលរដ្ឋសភាជាតិអាណ្តតិទី៧ បានប្រកាសផ្តល់សុពលភាពជូនគណៈរដ្ឋមន្ត្រីថ្មីដែលដឹកនាំដោយកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតជាប្រមុខ។ ពិធីប្រកាសនេះ គឺធ្វើឡើងនៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី២២ ខែសីហា។…
-
រដ្ឋមន្រ្តីក្រសួងការងារថ្មីបង្ហាញអារម្មណ៍ពីការចុះមើលសកម្មភាពផលិតស្បែកជើង និងពិសាបាយជាមួយបងប្អូនកម្មករនិយោជិត

(ភ្នំពេញ)៖”ថ្ងៃដំបូងបានមកមើលសកម្មភាពផលិតស្បែកជើង និងបានហូបបាយជាមួយបងប្អូនកម្មករនិយោជិត ដែលធ្វើការនៅរោងចក្រផលិតស្បែកជើង ម៉េងដា ហ្វូតវៀ នៅផ្លូវវេងស្រេង”។ នេះជាការលើកឡើងតាមរយៈបណ្តាញទំព័រ ហ្វេសប៊ុក ពីសំណាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈថ្មី។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារថ្មីបានថ្លែងថា”បច្ចុប្បន្នរោងចក្រនេះមានកម្មករនិយោជិតសរុបជាង ៣ពាន់នាក់ ក្នុងនោះមានបងប្អូនកម្មការិនី ដែលកំពុងមានផ្ទៃពោះចំនួន ១៦០នាក់ និងជនដែលមានពិការភាពចំនួន ៤៣នាក់។ ជាមួយគ្នានេះ ឯកឧត្តម បានលើកឡើងថា៖”បងប្អូនកម្មករនិយោជិតនៅទីនេះធ្លាប់ជួបជាមួយ សម្តេចពុក ហ៊ុន សែន កាលពីឆ្នាំ ២០១៨ ហើយបងប្អូនដែលជារដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ក៏ធ្លាប់បានជួបជាមួយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែឧសភា ឆ្នាំ២០២៣នេះផងដែរ។ បងប្អូនដែលខ្ញុំបានជួប គឺនឹករឭកដល់ សម្តេចពុក ហ៊ុន សែន ហើយចងចាំជានិច្ចនូវរូបភាពដ៏ស្និទ្ធស្នាល និងកក់ក្ដៅ ដែលសម្តេចពុកបានចុះជួបបងប្អូនកម្មករនាពេលកន្លងទៅ។ បងប្អូនក៏រំពឹងថានឹងបានជួប បងប្រុស ហ៊ុន ម៉ាណែត ដ៏ស្វាហាប់ ម៉ឺងម៉ាត់ និងមានជ័យរបស់គេក្នុងពេលឆាប់ៗនេះផងដែរ”។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងដោយបញ្ជាក់បន្ថែមថា…
-
សហគមន៍ខ្មែរ និស្សិតខ្មែរនៅថៃ ប្រកាសគាំទ្រនាយករដ្ឋមន្ត្រីថ្មី ទើបចូលកាន់តំណែង

(ភ្នំពេញ)៖ ពលករ និង សិស្ស និស្សិត ខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ បានចេញអបអរសាទរចំពោះគណៈរដ្ឋមន្ត្រីថ្មី ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ការចេញអបអរសាទរនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋសភាជាតិនីតិកាលទី៧ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនគណៈរដ្ឋមន្ត្រីថ្មី កាលពីថ្ងៃទី២២ ខែសីហាម្សិលមិញ។ តាមរយៈសាវីដេអូដែលអ្នកសារព័ត៌មានទទួលបាន ពលករទាំងនោះមានមកពីគ្រប់តំបន់ផ្សេងៗគ្នា ដោយបានលើកឡើងព្រមៗគ្នាថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងធ្វើឱ្យកម្ពុជារីកចម្រើន ហើយនឹងបន្តរក្សាបាននូវសុខសន្តិភាពដែលកម្ពុជាកំពុងមានបន្តទៀត។ ទន្ទឹមនឹងនោះ ពលករខ្មែរនៅតំបន់ផ្សេងទៀត បានកត់សម្គាល់ពីគុណសម្បត្តិរបស់នាយករដ្ឋមន្ត្រីថ្មីថា ជាបុគ្គលមួយរូបដែលមានទាំងចំណេះដឹង និងបទពិសោធន៍ សាកសមជានាយករដ្ឋមន្រ្តីកម្ពុជា ព្រោះលោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតសេដ្ឋកិច្ច និងមានជំនាញនយោបាយ ហើយយោធាថែមទៀតផង។ គួរបញ្ជាក់ថា ក្នុងនីតិកាលទី៧នេះ រដ្ឋាភិបាលថ្មីបានប្រកាសអនុវត្តភ្លាមនូវគោលនយោបាយទាំង៥របស់រដ្ឋាភិបាលដើម្បីធានានិរន្តរភាពរបស់រដ្ឋាភិបាល និងការផ្តល់សន្ទុះថ្មីដល់សង្គមជាតិ។ ក្នុងនោះរួមមាន ទី១ ការធានាការពារឱ្យបានជាដាច់ខាត នូវសន្តិភាព, ស្ថិរភាព, សន្តិសុខ, និង សុវត្ថិភាព។ ទី២ ការធានាបន្តជំរុញអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមកម្ពុជា ក្នុងគ្រប់វិស័យ។…
-
ក្រសួងមហាផ្ទៃ សម្រេចបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញាក្រុង និងស្រុកទាំងប្រាំបួន នៃខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសស្តីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់នូវនិមិត្តសញ្ញារដ្ឋបាលក្រុង និងស្រុកទាំង៩ នៃខេត្តកំពង់ស្ពឺ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃដែលផ្សាយចេញកាលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ ក្រសួងមហាផ្ទៃបានលើកឡើងថា និមិត្តសញ្ញារដ្ឋបាលក្រុង និងស្រុកទាំងប្រាំបួន នៃខេត្តកំពង់ស្ពឺ រួមមាន៖ រដ្ឋបាលក្រុងច្បារមន, រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ, រដ្ឋបាលក្រុងឧដុង្គម៉ែជ័យ, រដ្ឋបាលស្រុកថ្ពង, រដ្ឋបាលស្រុកភ្នំស្រួច, រដ្ឋបាលស្រុកគង់ពិសី, រដ្ឋបាលស្រុកឪរ៉ាល់, រដ្ឋបាលស្រុកសំរោងទង និងរដ្ឋបាលស្រុកបរសេដ្ឋ។ ប្រភពដដែលបានបញ្ជាក់ថា សម្រាប់រដ្ឋបាលក្រុងច្បារមន មាននិមិត្តសញ្ញារាងមូល មានរូបស្លឹកពោធិ៍ប ញ្ឈរ ។ចំណែករដ្ឋបាលក្រុងឧដុង្គម៉ែជ័យ មាននិមិត្តសញ្ញាមានរាងមូលព័ទ្ធដោយខ្សែវ័ណ្ឌពីរជាន់។ រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ មាននិមិត្តសញ្ញារាងមូល ព័ទ្ធដោយខ្សែវ័ណ្ឌមួយជាន់ បង្ហាញពីការគ្រប់គ្រងដែនដីរបស់រដ្ឋបាលក្រុង មានបុរសមួយរូបស្លៀកខោពណ៌ក្រហមក្រមៅកូរស្ករត្នោត ជាតំណាងនៃការប្រកបរបរស្ករត្នោត របស់ប្រជាជន ចាប់តាំងពីសម័យដើមរហូតដល់បច្ចុប្បន្ន។ ចំណែករដ្ឋបាលស្រុកថ្ពង មាននិមិត្តសញ្ញារាងមូល ព័ទ្ធដោយខ្សែវ័ណ្ឌពណ៌ខៀវមួយជាន់ បង្ហាញពីការគ្រប់គ្រងដែនដីរបស់រដ្ឋបាលក្រុង មានសត្វទន្សោងមួយក្បាលឈរជាតំណាង មានភ្នំគ្របដណ្តប់ដោយព្រៃឈើខៀវស្រស់បំព្រង ដែលជាជម្រកសត្វព្រៃ និងជាតំបន់ទេសចរណ៍ មានផ្ទៃទឹកជាតំណាងនៃប្រព័ន្ធធារាសាស្ត្រសម្រាប់អាងទំនប់អន្លង់ជ្រៃ។ រដ្ឋបាលស្រុកភ្នំស្រួច មាននិមិត្តសញ្ញារាងមូល ព័ទ្ធដោយខ្សែវ័ណ្ឌពណ៌ខៀវមួយជាន់ មានភ្នំគីរីរម្យ មានរង្វង់មូលនាគព័ន្ធ មានដើមស្រល់ប្រាំដើម មានវាលស្មៅខៀវខ្ចី…
-
រដ្ឋមន្រ្តីការបរទេសអាណត្តិថ្មី៖ ការងារកំណែទម្រង់ត្រូវអនុវត្តបន្តទៀត ដើម្បីប្រែក្លាយក្រសួងការបរទេស ឱ្យទៅជាសេនាធិការដ៏រឹងមាំក្នុងវិស័យការទូត សម្រាប់ផលប្រយោជន៍ជាតិ

(ភ្នំពេញ)៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រាប់អាណត្តិថ្មី បានប្ដេជ្ញាខិតខំប្រឹងប្រែងឱ្យអស់កម្លាំងកាយចិត្ត បំពេញភារកិច្ច និងបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ តាមគន្លងធម៌ ក្នុងមនសិការស្នេហាជាតិដ៏ស្មោះស្ម័គ្រ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ឯកឧត្តម សុខ ចិន្តាសោភា បានប្តេជ្ញាចិត្តបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ដោយមានការចូលរួមពីអតីតរដ្ឋមន្ត្រីការបរទេសកម្ពុជាដែលត្រូវទទួលការងារ និងមុខតំណែងថ្មី ឯកឧត្តម ប្រាក់ សុខុន ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្តថា ក្នុងគោលបំណងបន្តនិរន្តភាព នៃប្រសិទ្ធិភាពស្ថាប័ន ក៏ដូចជាធានាបានជោគជ័យថ្មីៗនាពេលខាងមុខ ការងារកំណែទម្រង់នឹងត្រូវអនុវត្តបន្តទៀត ដើម្បីប្រែក្លាយក្រសួងការបរទេស ឱ្យទៅជាសេនាធិការដ៏រឹងមាំក្នុងវិស័យការទូត ដើម្បីផលប្រយោជន៍ជាតិ ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស។ ឯកឧត្តម សុខ ចិន្តាសោភា បានបន្ថែមថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តដំណើរការក្នុងបរិបទ នៃការប្រកួតប្រជែងខាងភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច និងយោធា រវាងមហាអំណាចធំបំផុតទាំងពីរ ដែលមានភាពតានតឹងខ្លាំងឡើង ។…
-
ឯកឧត្តម ប្រាក់ សុខុន៖ បន្ទាត់នយោបាយ គឺជាផ្នែកដ៏សំខាន់បំផុត ដែលត្រូវផ្តល់ជូនអ្នកការទូតនូវគោលនយោបាយការបរទេស និងគោលដៅដ៏ច្បាស់លាស់មួយជាមាគ៌ាបង្ហាញទិស

(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងថា បន្ទាត់នយោបាយ គឺជាផ្នែកដ៏សំខាន់បំផុត ដែលត្រូវផ្តល់ជូនអ្នកការទូតនូវគោលនយោបាយការបរទេស និងគោលដៅដ៏ច្បាស់លាស់មួយ ជាមាគ៌ាបង្ហាញទិស។ ថ្វីត្បិតយើងមិនទាន់បានចងក្រងជាសៀវភៅស ស្តីពីនយោបាយការបរទេសរបស់កម្ពុជា ដែលទាមទារពេលវេលា ការស្រាវជ្រាវ សិក្សាពិចារណា និងការសម្របសម្រួលខ្ពស់នោះក្តី ប៉ុន្តែយើងបានរៀបចំតាក់តែងនូវការងារធំៗ ៥យ៉ាង ដែលបំពេញបន្ថែម កែលំអ និងសម្របតាមកាលៈទេសៈបត់បែនតាំងពីឆ្នាំ២០១៧មក ហើយត្រូវបានលើកទឹកចិត្ត និងគាំទ្រដោយសម្តេចតេជោ ទុកជាមគ្គុទ្ទេស នៃការងារការទូតរបស់យើង។ ការងារធំៗទាំង ៥នោះរួមមាន៖ (១) ការការពារផលប្រយោជន៍គោលរបស់ជាតិ ជាពិសេសការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងកិត្យានុភាពរបស់កម្ពុជា, (២) ការអនុវត្តគោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់អន្តរជាតិប្រកបដោយភាពបត់បែន វាងវៃ ឆ្លើយតបទៅនឹងសម្ពាធភូមិសាស្ត្រនយោបាយដ៏តានតឹងស្មុគ្រស្មាញ, (៣) ការចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព មនុស្សធម៌ និងចូលរួមដោះស្រាយបញ្ហាប្រឈមនានានៅក្នុងពិភពលោក, (៤) ការអនុវត្តការងារការទូតសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ ដើម្បីរួមចំណែកលើកស្ទួយសេដ្ឋកិច្ច និង (៥) ការបន្តការដ្ឋានកំណែទម្រង់ស្ថាប័ននៅក្នុងក្រសួង ដើម្បីរៀបចំអង្គអ្នកការទូត ប្រកប ដោយ វិជ្ជាជីវៈ…
-
ពលករខ្មែរនៅកូរ៉េ ជឿជាក់លើសមត្ថភាពរបស់នាយករដ្ឋមន្ត្រីថ្មីក្នុងការបន្តអភិវឌ្ឍប្រទេសជាតិ

(ភ្នំពេញ)៖ ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង បានអបអរសាទរចំពោះលោកបណ្ឌិត ហ៊ុន ម៉ណែត ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។ ក្នុងចំណោមពលករទាំងអស់ បានជឿជាក់លើសមត្ថភាពរបស់នាយករដ្ឋមន្ត្រីថ្មីចំពោះការបន្តរក្សាសន្តិភាព និងអភិវឌ្ឍប្រទេសជាតិ។ ទាក់ទិនក្នុងរឿងនេះ លោក ពេជ្រវីរៈ ជាពលករដែលកំពុងបម្រើការងារនៅតំបន់ ហុងសុង នៃ ប្រទេសកូរ៉េខាងងត្បូង នៅថ្ងៃទី២២ ខែសីហា បានសម្ដែងនូវក្តីរំភើប និងបានអបអរលោកបណ្ឌិតហ៊ុន ម៉ាណែត ដែលឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជានៅអាណត្តិទី៧នេះ។ លោកជឿជាក់ថានាយករដ្ឋមន្ត្រីកម្ពុជារូបនេះ នឹងដឹកនាំកម្ពុជាឱ្យរីកចម្រើន និងរក្សានូវសុខសន្តិភាពជូនប្រទេសជាតិ ។ លោកថា៖ “ទន្ទឹមនឹងនោះ ពលករខ្មែរមួយក្រុមទៀត ក៏បានបញ្ជាក់ពីគុណសម្បត្តិរបស់នាយករដ្ឋមន្ត្រីថ្មីថា ជាបុគ្គលមួយរូបដែលមានទាំងចំណេះដឹងនិងបទពិសោធន៍ សាកសមជានាយករដ្ឋមន្រ្តីកម្ពុជា។ ពលករទាំងអស់ ពឹងទៅលើនាយករដ្ឋមន្ត្រីថ្មីដែលនឹងតម្កល់ស្មារតីជាតិ បម្រើប្រជាជនដោយមិនប្រកាន់និន្នាការនយោបាយឡើយ”។ ការចេញមកអបអរសាទរ របស់ពលរដ្ឋខ្មែរ ដែលនៅក្រៅប្រទេសគឺធ្វើឡើងបន្ទាប់ពីរដ្ឋសភានៃនីតិកាលទី៧ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តចំពោះគណៈរដ្ឋមន្ត្រីថ្មីដែលមានលោកបណ្ឌិតហ៊ុន ម៉ាណែត ជាប្រមុខ។ សូមបញ្ជាក់ថា ក្នុងថ្ងៃផ្តល់សេចក្តីទុកចិត្តលើសុពលភាពរបស់គណៈរដ្ឋមន្ត្រីថ្មី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចេញសារនយោបាយធានាចំនួន៥ចំណុច។ ទី១ ការធានាការពារឱ្យបានជាដាច់ខាត នូវសន្តិភាព, ស្ថិរភាព, សន្តិសុខ, និង សុវត្ថិភាព។ ទី២…
-
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ កម្ពុជាបានការពារយ៉ាងគត់មុតនូវ ឯករាជ្យ និងអធិបតេយ្យជាតិ តបនឹងការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជាបានការពារយ៉ាងគត់មុតនូវ ឯករាជ្យ និងអធិបតេយ្យជាតិ តបនឹងការប៉ុនប៉ងជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ការពារបូរណភាពទឹកដី តាមរយៈការការពារ និងចរចាយ៉ាងស្វិតស្វាញ ដើម្បីការពារដែនដី របស់យើង ការពារយុត្តិធម៌ កិត្តិយស កេរ្តិ៍ឈ្មោះរបស់យើង នៅគ្រប់វេទិកា និងទីកន្លែងណាដែលត្រូវពួកអមិត្តបំភ្ល និងវាយប្រហារ។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ថា យើងបានជំរុញ និងបង្កើនសកម្មភាពការទូតរបស់យើងនៅក្រៅប្រទេស ដោយបើកឡើងវិញ និងបង្កើតស្ថានទូតថ្មី ស្តារឡើងវិញនូវទំនាក់ទំនងជាមួយមិត្តចាស់ ពង្រីក ទំនាក់ទំនងជាមួយមិត្ដ តាមរយៈបង្កើតយន្តការពិគ្រោះយោបល់ និងនយោបាយទ្វេភាគី ការធ្វើទស្សនកិច្ចផ្លូវការ និងការចូលរួមកិច្ចប្រជុំអន្តរជាតិ នានារបស់រដ្ឋមន្ត្រីការបរទេស ក៏ដូចជាសម្ដេចតេជោ និងថ្នាក់ដឹកនាំជាតិយើង នៅប្រទេសជាច្រើន។ យើងបានទទួលជោគជ័យក្នុងការធ្វើឲ្យតួនាទី និងការចូលរួមរបស់កម្ពុជាមានសារសំខាន់ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ដែលអ្នកផងទទួលស្គាល់ តួយ៉ាងជោគជ័យនៃការធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូល…