Category: នយោបាយ

  • យុទ្ធនាការ «អន្ទាក់សូន្យ» បានបំផុសការយល់ដឹងដល់មនុស្សជាង ១៤លាននាក់ ខណៈដៃគូពាក់ព័ន្ធ ប្តេជ្ញារួមគ្នាបន្តអនុវត្តយុទ្ធនាការដើម្បីបញ្ចប់វិបត្តិអន្ទាក់នៅកម្ពុជា

    យុទ្ធនាការ «អន្ទាក់សូន្យ» បានបំផុសការយល់ដឹងដល់មនុស្សជាង ១៤លាននាក់ ខណៈដៃគូពាក់ព័ន្ធ ប្តេជ្ញារួមគ្នាបន្តអនុវត្តយុទ្ធនាការដើម្បីបញ្ចប់វិបត្តិអន្ទាក់នៅកម្ពុជា

    ភ្នំពេញ៖ ត្រឹមរយៈពេល ១៣ខែ គឺក្នុងចន្លោះខែមីនា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ បានរួមសហការអនុវត្តយុទ្ធនាការអន្ទាក់សូន្យនៅតាមតំបន់ទីប្រជុំជន និងស្រុក ក្នុង ខេត្តចំនួន១២ គឺ៖ ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ រតនៈគិរី ពោធិ៍សាត់ វាលវែង កំពង់ស្ពឺ កោះកុង សៀមរាម បាត់ដំបង និងប៉ៃលិន។ យុទ្ធនាការអន្ទាក់សូន្យដែលត្រូវបានផ្តួចផ្តើមគំនិត និងដឹកនាំដោយក្រសួងបរិស្ថាន និង ដោយមានការចូលរួមគាំទ្រសហការរៀបចំពីអង្គការដៃគូ បានបិទបញ្ចប់ប្រកបដោយ លទ្ធផលជោគជ័យជាទីមោទនៈបំផុត។ គោលដៅចំបងនៃយុទ្ធនាការនេះគឺ៖ បញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា។ ទាំងនេះគឺជាការគូសបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តយុទ្ធនាការអន្ទាក់សូន្យ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន សមាជិករដ្ឋសភា ថ្នាក់ដឹកនាំនិងតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ…

  • កម្ពុជា-ថៃ បង្ហាញពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីជំរុញផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងវប្បធម៌

    កម្ពុជា-ថៃ បង្ហាញពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីជំរុញផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងវប្បធម៌

    (ភ្នំពេញ)៖ ប្រទេសកម្ពុជា និងថៃបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាមួយតាមរយ:កិច្ចសហប្រតិបត្តិការ លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដ៏ល្អប្រសើររវាងកម្ពុជា ថៃ បានចូលរួមចំណែកយ៉ាងខ្លាំងដល់ការពង្រឹងទំនាក់ទំនងទាំងនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងទំនាក់ទំនងជាមិត្តភាព។ ការលើកឡើងបែបនេះក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក ឆឺតគៀត អាត់ថៈកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ ។ ឯកឧត្តម អ៊ិត សំហេង បន្តថា ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងភាគីកម្ពុជា និងភាគីថៃ ជាពិសេសភាគីទាំងពីរបានខិតខំអនុវត្តបានយ៉ាងល្អនូវអនុស្សារណៈយោគយល់គ្នាចំនួន៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ការផ្លាស់ប្តូរកម្លាំងពលកម្ម និងការរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលផ្អែកលើក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការនេះ ជាអំណោយផលល្អដល់ការជំរុញកំណើនសេដ្ឋកិច្ច សង្គម វប្បធម៌ វិស័យអប់រំជាដើម គឺមានការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកបានយ៉ាងល្អប្រសើរ ។ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា”ការបើកឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជាទៅធ្វើការនៅប្រទេសថៃ ពិតជាបានរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចប្រទេសទាំងពីរទទួលបាននូវវឌ្ឍភាពជាច្រើន ហើយពលករកម្ពុជាក៏ទទួលបាននូវប្រាក់ចំណូល និងបទពិសោធន៍ការងារ រួមទាំងជំនាញ ចំណេះដឹងផ្សេងៗផងដែរ”។ ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា នៅក្នុងប្រទេសកម្ពុជាមិនខ្វះទេការងារដែលមានចំណូល…

  • នាយសេនាធិការកងទ័ពជើងគោក ជំរុញកងពលអន្តរាគមន៍ខិតខំហ្វឹងហ្វឺនឱ្យក្លាយជាធនធានម នុស្សការពារជាតិ

    នាយសេនាធិការកងទ័ពជើងគោក ជំរុញកងពលអន្តរាគមន៍ខិតខំហ្វឹងហ្វឺនឱ្យក្លាយជាធនធានម នុស្សការពារជាតិ

    ភ្នំពេញ: មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងគោក បានជំរុញដល់កងពលអន្តរាគមន៍លេខ១ យកចិត្តទុកដាក់ក្នុងការហ្វឹកហ្វឺន រៀនសូត្រ និងគោរពវិន័យ ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនក្លាយជាធន ធានមនុស្សសម្រាប់បម្រើការពារជាតិមាតុភូមិ និងរួមចំណែកដល់ការពារស្ថិរភាពសង្គម និងការអភិវឌ្ឍនៅកម្ពុជា។ការជំរុញនេះធ្វើឡើងកំលុងពេល មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក លោក ខឹមជា សាឃឿន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនឆ្នាំ២០២២ និងបើកវគ្គហ្វឹកហ្វឺនប្រចាំឆ្នាំ២០២៣ របស់កងពលតូចអន្តរាគមន៍លេខ១ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ នៅកងពលតូចអន្តរាគមន៍លេខ១ខេត្តកំពង់ឆ្នាំង។ នេះបើតាមប្រភពកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។ ក្នុងពិធីនោះដែរលោក ខឹមជា សាឃឿន បានលើកឡើងថា ការបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកជំនាញផ្សេងៗឱ្យដល់កងយោធពលខេមរភូមិន្ទ នៅឆ្នាំ២០២២ គឺកងពលតូចអន្តរាគមន៍លេខ១ បានដំណើរការហ្វឹកហ្វឺនឆ្នាំ២០២២ មាន១៣វគ្គ ដោយមានអ្នកចូលរួមចំនួន១៤៥៥នាក់ យោធាចារ្យ ១០៥នាក់។ ដោយឡែកនៅឆ្នាំ២០២៣នេះ កងពលតូចអន្តរាគមន៍លេខ១ បានបន្តដំណើរការបើកវគ្គហ្វឹកហ្វឺនចំនួន ១១វគ្គ មានអ្នកចូលរួមចំនួន ៩៦៩នាក់ ក្នុងនោះសិក្ខាកាម៨៨១ នាក់ និងយោធាចារ្យ ចំនួន ៨៨នាក់ ។តាមរយៈកម្មវិធីនោះ លោក ខឹមជា សាឃឿន បានជំរុញដល់កងពលត្រូវបន្តជំរុញការយកចិត្តទុកដាក់បង្កើនសមត្ថភាពធនធានមនុស្ស ដើម្បីដើរតាមការវិវត្តន៍ជឿនលឿន លើគ្រប់វិស័យក្នុងតំបន់ ពិសេសក្នុងវិស័យការពារជាតិ។…

  • សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក

    សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក

    (ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសាច់ញាតិក្រុមគ្រួសារ និងប្រតិភូអមដំណើរ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី និងគ្រឿងសក្ការៈជាច្រើនទៀត ថ្វាយព្រះសម្មាសម្ពុទ្ធ និងនាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យមួយចំនួន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពុទ្ធសាសនូបត្ថម្ភដ៏ជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ដែលតែងតែដឹកនាំមន្ដ្រីគ្រប់លំដាប់ថ្នាក់ នៃកាកបាទក្រហមកម្ពុជា និងមន្ដ្រីជាច្រើនផ្នែកទៀត នាំយកទេយ្យវត្ថុជាច្រើន រួមទាំងបច្ច័យ ប្រគេនព្រះសង្ឃ គង់នៅតាមវត្ដអារាម ដើម្បីទ្រទ្រង់ និងជ្រោងទង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យកាន់តែរីកចម្រើន។ ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្ដទុកដាក់ ហើយគិតគូរខ្វល់ខ្វាយពីការខ្វះខាត របស់ព្រះសង្ឃនៅតាមវត្ដអារ៉ាម ជាក់ស្ដែងពិធីបុណ្យចូលព្រះវស្សាឈានមកដល់នេះ។ តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាមនៅកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ ដើម្បីសិក្សារៀនសូត្រព្រះធម៌។…

  • សម្ដេចតេជោ ហ៊ុន សែន៖ ការប្ដូរគណៈរដ្ឋមន្រ្ដីថ្មី ក្នុងអាណត្តិទី៧នេះ មិនមានការប៉ះពាល់ដល់មន្រ្ដីនយោបាយផ្សេងៗនោះទេ

    សម្ដេចតេជោ ហ៊ុន សែន៖ ការប្ដូរគណៈរដ្ឋមន្រ្ដីថ្មី ក្នុងអាណត្តិទី៧នេះ មិនមានការប៉ះពាល់ដល់មន្រ្ដីនយោបាយផ្សេងៗនោះទេ

    (ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ មានប្រវែងជិត ៥៣គីឡូម៉ែត្រ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការប្ដូរគណៈរដ្ឋមន្រ្ដីថ្មីនៅក្នុងអាណត្តិទី៧នេះ គឺប្ដូរតែតំណែងនាយករដ្ឋមន្រ្ដី ឧបនាយករដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដីប៉ុណ្ណោះ មិនមានការប៉ះពាល់ដល់មន្រ្ដីនយោបាយផ្សេងៗ ដែលមានតួនាទីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឬមន្រ្ដីថ្នាក់ក្រោមផ្សេងទៀតនោះទេ ។ សម្ដេចតេជោ ក៏បានផ្ដាំផ្ញើដល់គណៈរដ្ឋមន្រ្ដីថ្មី ត្រូវមើលថែមន្រ្ដីចាស់ៗ ដែលកំពុងបម្រើការនៅក្នុងក្រសួង ស្ថាប័ន ក្រោយការតែងតាំងគណៈរដ្ឋមន្រ្ដីថ្មី ក្នុងអាណត្តិទី៧នេះ ខណៈមន្រ្ដីនយោបាយនានា គឺនៅបន្តមុខតំណែងដដែលមិនត្រូវបានផ្លាស់ប្ដូរឡើយ។ បើតាមការបញ្ជាក់របស់សម្ដេចតេជោ សមាសភាពគណៈរដ្ឋមន្រ្ដីថ្មី បានរៀបចំឡើងតាំងពីចុងឆ្នាំ២០២១ មកម្ល៉េះ ដែលការរៀបចំនេះ ជាផែនការច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំរាជរដ្ឋាភិបាល និងប្រទេសកម្ពុជា ឱ្យមានសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍទៅមុខជានិច្ច ។ សម្ដេច បានលើកឡើងដែរថា ក្រោយសម្ដេចឈប់កាន់តំណែងជានាយករដ្ឋមន្រ្ដី សម្ដេចនឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ អំណាចរបស់នាយករដ្ឋមន្រ្ដី ឬគណៈរដ្ឋមន្រ្ដីថ្មីនោះទេ ប៉ុន្ដែបើគណៈរដ្ឋមន្រ្ដីណាម្នាក់ប្រព្រឹត្តិកំហុស នឹងត្រូវកោះហៅមកដោះស្រាយនៅវិមាន៧មករា ក្នុងក្របខណ្ឌគណបក្សប្រជាជនកម្ពុជា ។ សម្ដេចតេជោ បានប្រកាសទៀតថា ទោះបីសម្ដេចលាលែងតំណែងនាយករដ្ឋមន្រ្ដីនៅពេលនេះក្ដី…

  • សម្តេចតេជោ ហ៊ុន សែន ៖ ការប្រគល់តួនាទីឱ្យក្រុមយុវជននៅពេលនេះ ស័ក្តិសមសម្រាប់ការធានាបានសុខសន្តិភាព និងការអភិវឌ្ឍ

    សម្តេចតេជោ ហ៊ុន សែន ៖ ការប្រគល់តួនាទីឱ្យក្រុមយុវជននៅពេលនេះ ស័ក្តិសមសម្រាប់ការធានាបានសុខសន្តិភាព និងការអភិវឌ្ឍ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការដាក់ចុះតំណែងក្នុងពេលមានជីវិត គឺជាការប្រសើរជាងការផ្ទេរតំណែងពេលអស់ជីវិត។ ការរៀបចំផ្ទេរតំណែងរបស់សម្តេចនាពេលនេះ គឺយកតាមព្រះរាជគំរូរបស់ព្រះបរមរតនកោដ្ឋ។ សម្រាប់ការប្រគល់តួនាទីឱ្យក្រុមយុវជននៅពេលនេះ ជាពេលវេលាដ៏ស័ក្តិសមសម្រាប់ការធានាបានសុខសន្តិភាព និងការអភិវឌ្ឍន៍។ ការថ្លែងបបែបនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ មានប្រវែងជិត៥៣គីឡូម៉ែត្រ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញថា ការបង្កើតរាជរដ្ឋាភិបាលអាណត្តិថ្មី មានសេនារីយោចំនួនពីរ ។សេនារីយោទី១៖ ពួកក្រុមចាស់បន្តដឹកនាំរដ្ឋាភិបាល ១ឆ្នាំ ឬ២ឆ្នាំ រួចហើយបានចាកចេញ និងបន្ទាប់ទៅប្រគល់ទៅឱ្យអ្នកជំនាន់ក្រោយ ។ សេនារីយោទី២ គឺចាប់ផ្តើមពីដើមអាណត្តិ យោងទៅលើលក្ខខណ្ឌ និងលក្ខណៈសម្បត្តិ ក៏ដូចជា សភាពការណ៍អំណោយផល ហើយគណៈអចិន្ត្រៃយ៍បានសម្រេចជ្រើសរើសយកសេនារីយោទី២ គឺឱ្យរដ្ឋាភិបាលថ្មីនេះ ចេញដំណើរពីដើមទីតែម្តង ដោយមិនចាំបាច់ឱ្យមានអន្តរកាលមួយឱ្យអ្នកចាស់ទេ ។ សម្តេច បានបញ្ជាក់ថា ការសម្រេចបែបនេះ ដើម្បីផ្តល់អំណាចពេញលេញទៅឱ្យអ្នកបន្តវេន មានលទ្ធភាពធ្វើកិច្ចការរបស់ពួកគេពេញមួយអាណត្តិតែម្តង។ សម្តេចតេជោ អះអាងថា ការធ្វើបែបនេះជាការធានាដ៏ធំបំផុតដែលនឹងគ្មានវិបត្តិណាមួយកើតឡើងនៅពេលដែលនាយករដ្ឋមន្ត្រីចាស់ ធ្វើការមិនកើត…

  • សម្តេចតេជោ ហ៊ុន សែន ៖ ពិធីសម្ពោធផ្លូវក្រវាត់ក្រុងទី៣ ជាថ្ងៃចុងក្រោយនៃការថ្លែងសុន្ទរកថា ក្នុងនាមនាយករដ្ឋមន្រ្តី

    សម្តេចតេជោ ហ៊ុន សែន ៖ ពិធីសម្ពោធផ្លូវក្រវាត់ក្រុងទី៣ ជាថ្ងៃចុងក្រោយនៃការថ្លែងសុន្ទរកថា ក្នុងនាមនាយករដ្ឋមន្រ្តី

    (ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ មានប្រវែងជិត ៥៣ គីឡូម៉ែត្រ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា បានប្រកាសថា ថ្ងៃនេះ គឺជាការថ្លែងសុន្ទរកថាចុងក្រោយរបស់សម្ដេច ក្នុងនាមជានាយករដ្ឋមន្ត្រី។ សម្តេចតេជោ បន្តថា នៅពេលខាងមុខ សមិទ្ធផលនានា នឹងត្រូវសម្ពោធដោយ នាយក រដ្ឋមន្ត្រីថ្មី ដែលរួមមានទាំងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ដែលនឹងសម្ពោធ នៅខែតុលា ឆ្នាំ២០២៣ ផងដែរ ។ សម្តេច បានបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋថា ការចាកចេញពីតំណែងនាយករដ្ឋមន្រ្ដីរបស់សម្ដេចនាពេលខាងមុខ គឺថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ មិនមែនជាការចាកចេញដោយរត់ចោលស្រុកនោះទេ សម្ដេចនៅតែបន្តនៅជាមួយប្រជាជនកម្ពុជាជារៀងរហូត ។ សម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងបញ្ជាក់ដែរថា ប្រសិនបើឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានបញ្ហាអ្វីមួយ ប៉ះពាល់អាយុជីវិត នោះ សម្ដេច នឹងត្រលប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីសាជាថ្មី ដើម្បីធានារក្សាស្ថិរភាពសង្គម។ សម្តេចបានបញ្ជាក់ដូច្នេះថា ខ្ញុំសុំព្រមានមួយទុកឲ្យហើយ ប្រសិនបើកូនខ្ញុំមានគ្រោះថ្នាក់ដល់ជីវិត…

  • សម្តេចតេជោ ហ៊ុន សែន ៖ តម្រូវការសាងសង់ហេដ្ឋារចនាសម្ព័ន្ធកើតឡើង ក៏ដោយសារជីវភាពប្រជាជន រីកចម្រើន

    សម្តេចតេជោ ហ៊ុន សែន ៖ តម្រូវការសាងសង់ហេដ្ឋារចនាសម្ព័ន្ធកើតឡើង ក៏ដោយសារជីវភាពប្រជាជន រីកចម្រើន

    ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ មានប្រវែងជិត៥៣គីឡូម៉ែត្រ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តម្រូវការសាងសង់ហេដ្ឋារចនាសម្ព័ន្ធកើតឡើង ក៏ដោយសារជីវភាពប្រជាជនរីកចម្រើន បើជីវភាពប្រជាពលរដ្ឋមិនរីកចម្រើនទេ យើងក៏មិនមានតម្រូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែរ ។ សម្តេច មានប្រសាសន៍ថា ថ្ងៃនេះខ្ញុំរួមជាមួយឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន បើកសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវដ៏មានសារៈសំខាន់នេះ។ សម្តេច បន្តថា បើជីវភាពប្រជាជនមិនរីកចម្រើនទេគឺយើងមិនចាំបាច់ធ្វើផ្លូវ ធ្វើស្ពាននោះទេ ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ក្រោយជោគជ័យនៃនយោបាយឈ្នះឈ្នះ បាននាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី ការបង្រួបបង្រួមជាតិជាលើកដំបូងរបស់កម្ពុជា ធ្វើឲ្យប្រទេសជាតិមានការរីកចំរើន ។ ផ្តើមចេញពីការ រីកចម្រើននេះហើយដែល ធ្វើឲ្យយើងមានតម្រូវការកសាងហេដ្ឋារចនាសម្ព័ន្ធ។ សម្ដេចបញ្ជាក់ថា ផ្លូវមួយនេះ មានសារៈសំខាន់ខ្លាំងណាស់ ដែលបានតបភ្ជាប់ពីផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ភ្ជាប់មកផ្លូវជាលេខ ១ និងតភ្ជាប់ផ្លូវល្បឿនលឿន ដែលយើងបានបើកការដ្ឋានកាលពីពេលមុន ។ សូមជម្រាបថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម…

  • សម្តេចតេជោ ហ៊ុន សែន៖ ប្រជាពលរដ្ឋចេញបោះឆ្នោតដ៏ច្រើនលើសលុបក្នុងអាណត្តិទី៧ បង្ហាញពីជោគជ័យ នៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដ

    សម្តេចតេជោ ហ៊ុន សែន៖ ប្រជាពលរដ្ឋចេញបោះឆ្នោតដ៏ច្រើនលើសលុបក្នុងអាណត្តិទី៧ បង្ហាញពីជោគជ័យ នៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការបោះឆ្នោតនៅកម្ពុជានៅក្នុងអាណត្តិទី៧ ឆ្នាំ២០២៣នេះ គឺបានបង្ហាញពីជោគជ័យ នៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា តាមរយៈការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋដ៏ច្រើនលើសលុប។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បាមថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវ ក្រវាត់ក្រុងទី៣ ប្រវែង ជិត ៥៣គីឡូម៉ែត្រ នាព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២៣ ។ សម្តេចតេជោ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដ៏ច្រើន ដែលមានចំនួន ៨៤,៥៨ភាគរយ ដែលចំនួនច្រើនជាងការបោះឆ្នោតនាពេលកន្លងមក ក្នុងនោះ ប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា មានចំនួន៨២,៣០ភាគរយ ។ សម្តេច ថា ផែនការបំផុសបំផុលប្រជាពលរដ្ឋ ឱ្យគូសសន្លឹកឆ្នោតចោល គឺមានគណបក្សនយោបាយមួយ មានជាប់ពាក់ព័ន្ធលើផែនការនេះ ដោយអ្នកដែលប្រព្រឹត្តិកំហុសទាំងនោះ បានចេញមកសារភាពជាបន្តបន្ទាប់។ សម្តេចតេជោ បានបញ្ជាក់ថា បុគ្គលខ្លះកុំយកប្រទេសមួយ ពីរ មកធ្វើជាសហគមន៍អន្តរជាតិឱ្យសោះ។ ចំណែកបរទេសមួយចំនួនទៀត សូមគោរពលើការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ កុំគាំទ្របុគ្គលមួយក្រុមតូចហើយមិនគោរពសិទ្ធិសេរីភាព និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា។ សូមរំលឹកថា យោងតាមលទ្ធផលបណ្តោះបឋម…

  • ឯកឧត្តម សាយ សំអាល់ ៖ ស្នាក់ការឧទ្យានុរក្ស ផ្ទះស្នាក់កេសរកូល និងហេដ្ឋារចនាសម្ព័ន្ធនានា នៅឧទ្យានជាតិព្រះជ័យវរ្ម័នភ្នំគូលែន ជាការទ្រទ្រង់ គោលនយោបាយនាំចេញនៅនឹងកន្លែង សេដ្ឋកិច្ចគ្រួសារ និងទេសចរណ៍ផ្សារភ្ជាប់ទឹកដី

    ឯកឧត្តម សាយ សំអាល់ ៖ ស្នាក់ការឧទ្យានុរក្ស ផ្ទះស្នាក់កេសរកូល និងហេដ្ឋារចនាសម្ព័ន្ធនានា នៅឧទ្យានជាតិព្រះជ័យវរ្ម័នភ្នំគូលែន ជាការទ្រទ្រង់ គោលនយោបាយនាំចេញនៅនឹងកន្លែង សេដ្ឋកិច្ចគ្រួសារ និងទេសចរណ៍ផ្សារភ្ជាប់ទឹកដី

    សៀមរាប ៖ ស្នាក់ការឧទ្យានុរក្ស ផ្ទះស្នាក់កេសរកូល និងហេដ្ឋារចនាសម្ពន្ធ័នានា នៅឧទ្យានជាតិព្រះជ័យវរ្មន័ភ្នំគូលែន ជាការទ្រទ្រង់ គោលនយោបាយនាំចេញនៅនឹងកន្លែង សេដ្ឋកិច្ចគ្រួសារ និងទេសចរណ៍ផ្សារភ្ជាប់ទឹកដី នេះជាការលើកឡើង របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសដាក់សម្ពោធឱ្យប្រើប្រាស់ ស្នាក់ការឧទ្យានរក្ស និង ផ្ទះស្នាក់កេសរកូល នៅឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៣ ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ការរៀបចំឧទ្យានជាតិឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ពាក់ព័ន្ធ ដូចជាស្នាក់ការឧទ្យានុរក្ស ផ្ទះស្នាក់មជ្ឈមណ្ឌលកេសរកូល ផ្លូវ ទឹកស្អាត និងបង្គន់អនាម័យ ផ្សារសហគមន៍ ដើម្បីបង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រង កិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ លើកកម្ពស់ការសិក្សាស្រាវជ្រាវ ការថែរក្សា និងអភិរក្សធនធានពិន្ធុ ការបម្រើឱ្យទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី និងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងការលើកកម្ពស់សុខមាលភាព និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីឧទ្យានុរក្សក្នុងនាមជាឆ្មាំការពារព្រៃ ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ទីតាំងសាងសង់…