-
ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យ ប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣

ភ្នំពេញ៖ សម្តេច តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវ ក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ។ ផ្លូវក្រវាត់ក្រុងទី៣ មានប្រវែងជិត ៥៣គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីរង្វង់ មូល មហាវិថីឈ្នះ-ឈ្នះ ដែលមានចម្ងាយ ៥០០ម៉ែត្រពីផ្លូវជាតិលេខ៤ (គីឡូ ម៉ែត្រលេខ១៤+១០៥) ស្ថិតនៅក្នុងភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវ ជាតិ លេខ២ ផ្លូវជាតិលេខ២១ ផ្លូវជាតិលេខ២១A ផ្លូវខេត្តលេខ១១០ រហូត ដល់ផ្លូវជាតិលេខ១ (គីឡូម៉ែត្រលេខ២៤+៨៤០) ស្ថិតនៅភូមិដីឥដ្ឋកោះ ផុស ៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ គម្រោងនេះបានរួមបញ្ចូលនូវការសាងសង់ស្ពានវែងឆ្លងកាត់ទន្លេបាសាក់ចំនួន២កន្លែង…
-
ផ្លូវក្រវាត់ក្រុងទី៣ នៅរាជធានីភ្នំពេញ នឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣ សីហា

(ភ្នំពេញ)៖ ផ្លូវក្រវាត់ក្រុងថ្មីមួយទៀត មានប្រវែងជាង ៥០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់ផ្លូវជាតិលេខ៤ បានសាងសង់រួចរាល់ជាស្ថាពរ គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០៣ ខែសីហាឆ្នាំ ២០២៣ ក្រោមវត្តមាន សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ អាជ្ញាធរខេត្តកណ្ដាល ប្រកាសបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីចំណុចផ្លូវបំបែក ផ្លូវលេខ២១បេ រាជធានីភ្នំពេញ ដល់គីឡូម៉ែត្រ៣០-១៤០ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ចាប់ពីម៉ោង៣រំលងអាធ្រាត្រ រហូតដល់ម៉ោង១រសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ធ្លាប់បានលើកឡើងថា ផ្លូវក្រវាត់ក្រុងទី៣ ជាផ្លូវដ៏សំខាន់ ក្នុងការកាត់បន្ថែយការស្ទះចរាចរណ៍នៅក្នុងក្រុងភ្នំពេញ ជាពិសេសអ្នកធ្វើដំណើរពីខេត្តមួយទៅខេត្តមួយដោយមិនចាំបាច់ឆ្លងកាត់ក្រុងភ្នំពេញ ក៏ដូចជាការសម្រួលការដឹកទំនិញផងដែរ ។ មិនតែប៉ុណ្ណោះ ការសាងសង់ក្រវាត់ក្រុងនេះ ក៏បានផ្ដល់ឱកាសដល់អ្នកវិនិយោគថ្មីៗ មកធ្វើការអភិវឌ្ឍក្នុងគម្រោងផ្លូវនេះ ដូចជា៖ ការសាងសង់បុរីជាដើម ។ បើតាមអ្នកអភិវឌ្ឍន៍លំនៅឋានជាច្រើននៅក្បែរៗគម្រោងផ្លូវទី៣ បានយកចំណុចនេះ ធ្វើជាការឃោសនា ដើម្បីលក់គម្រោងរបស់ខ្លួនទៅកាន់អតិថិជន…
-
ស្នាក់ការឧទ្យានុរក្ស និងផ្ទះស្នាក់ «កេសរកូល» ក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម «ភ្នំគូលែន»នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃនេះ

សៀមរាប៖ ក្រសួងបរិស្ថាន នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្នាក់ការឧទ្យានុរក្ស និងផ្ទះស្នាក់ «កេសរកូល» ស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម «ភ្នំគូលែន» ភូមិសាស្ត្រភូមិខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ។ តាមរយៈ គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» អាគារនេះត្រូវបានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ដែលមានចំនួន ៣ជាប់គ្នា អាគារធំនៅចំកណ្តាល (ទំហំ១៦ x១៦ ម កម្ពស់ ១ ជាន់) និងអាគារតូចៗចំនួន២ អមសងខាង (ទំហំ១១x៥.៥ ម កម្ពស់ ១ ជាន់) នៅលើផ្ទៃដីសរុប ទំហំ១០ ហ.ត ស្ថិតក្នុងភូមិសាស្ត្រ ភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី (ទល់មុខសួនកេសរកូល)។ ស្នាក់ការ និងផ្ទះស្នាក់នេះ នឹងចូលរួមផ្ដល់នូវបរិយាកាសការងារដ៏ល្អជូនមន្ត្រីឧទ្យានុរក្ស…
-
សម្ដេចក្រឡាហោម ស ខេង ៖ អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវជ្រើសរើសពណ៌ឯកសណ្ឋាន មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ ឱ្យបានសមស្រប មុនចេញនូវអនុក្រឹត្យជាផ្លូវការ

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង បានធ្វើការណែនាំដល់អគ្គនាយកដ្ឋានពន្ធនាគារ ត្រូវជ្រើសរើសពណ៌ឯកសណ្ឋាន របស់មន្ដ្រីពន្ធគារក្រសួងមហាផ្ទៃ ឱ្យបានសមស្រប មុនចេញនូវអនុក្រឹត្យជាផ្លូវការ។ ជាងនេះទៅទៀត សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះ អគ្គនាយកដ្ឋានពន្ធនាគារ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានធ្វើការសិក្សានូវសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ នៅទីស្ដីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី០១ ខែសីហា ឆ្នាំ២០២៣ ។ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា យោងតាមមាត្រា៨ នៃច្បាប់ ស្ដីពីពន្ធនាគារក្រសួងមហាផ្ទៃ បានចែងថា មន្ដ្រីពន្ធនាគារត្រូវមានឯកសណ្ឋាន សញ្ញាសក្តិ គ្រឿងបំពាក់ ឧបករណ៍ និងសម្ភារ ឱ្យបានសមស្រប ទើបរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ…
-
កម្ពុជាត្រូវបានបោះឆ្នោតជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី៣៩ ឆ្នាំ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក (39th WAGGGS Conference)

ភ្នំពេញ៖ ទីបំផុតកម្ពុជាទទួលបានលទ្ធផលប្រវត្តិសាស្ត្រ និងមហាកិត្តិយសដ៏ ខ្ពង់ខ្ពស់បំផុត កម្ពុជាត្រូវបានបោះឆ្នោតជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតពិភពលោកលើកទី ៣៩ ឆ្នាំ២០២៦ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក (39th WAGGGS Conference)។ នេះបើយើងតាមសេចក្តីជូនដំណឹងរបស់សមាគមកាយឫទ្ធិនារីកម្ពុជា។ សមាគមកាយឫទ្ធិនារីកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សមាជិកា សមាជិក ព្រមទាំងជនរួមជាតិទាំងអស់ ដែលបានជួយគាំទ្រ ទាំងកម្លាំងចិត្ត និងថាមពលនានា ដើម្បីដាក់បេក្ខភាព កម្ពុជា សម្រាប់ធ្វើការជ្រើសរើស ដែលសកម្មភាពទាំងនេះបានឆ្លុះបង្ហាញអំពីសាមគ្គីភាពជាធ្លុងមួយ របស់ជនរួមជាតិយើង ក្នុងការលើកស្ទួយកិត្តិនាមប្រទេសជាតិ ទោះក្នុងកាលៈទេសៈណាក៏ដោយ រហូតសម្រេចបានសមិទ្ធផលល្អប្រសើរត្រចះត្រចង់នាពេលនេះ ហើយសមាគមសូមលើកទឹកចិត្តដល់ គ្រប់សមាជិកា សមាជិកទាំងអស់ រក្សាស្មារតីដ៏ប្រពៃនេះទៅថ្ងៃអនាគតទៀត ។ សូមបញ្ជាក់ថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូទៅចូលរួមអង្គសន្និបាតលើកទី ៣៨ របស់សមាគមកាយប្ញទ្ធិនារីពិភពលោក (38th WAGGGS Conference) កាលពីថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៣ នៅសាធារណរដ្ឋ Cyprus និងបានព្យាយាមយ៉ាងស្វិតស្វាញ និង សកម្ម…
-
លោកជំទាវ ជា សិរី ត្រូវបានតែងតាំងជាអគ្គទេសាភិបាលធនាគារជាតិជំនួសឯកឧត្តម ជា ចាន់តូ

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាថ្មី ជំនួសឯកឧត្តម ជា ចាន់តូ គឺលោកជំទាវ ជា សិរី និងបានតែងតាំងអគ្គទេសាភិបាលរងបីរូបថ្មីផងដែរ។ តាមរយៈព្រះរាជក្រឹត្យដែលបានឡាយព្រះហត្ដលេខាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ដោយបានតែងតាំង លោកជំទាវ ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ជំនួសឯកឧត្តម ជា ចាន់តូ ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី។ ជាមួយគ្នានេះ ព្រះមហាក្សត្រក៏បានចេញរាជក្រឹត្យបត្រាស់បង្គាប់តែងតាំងអគ្គទេសាភិបាលរងធនាគារជាតិចំនួនបី រូបផងដែរ ដែលមានឋានៈស្មើរដ្ឋមន្ត្រី ក្នុងនោះរួមមាន ឯកឧត្តម រ័ត្ន សុវណ្ណនរៈ, លោកជំទាវ សាយ សំអាត និងឯកឧត្តម យឹម លាត។ សូមបញ្ជាក់ដែរថា លោកជំទាវ ជា សិរី ធ្លាប់បម្រើការជាអគ្គទេសាភិបាលរងរបស់ធនាគារជាតិ ដែលត្រូវបានព្រះរាជក្រឹត្យតែងតាំងនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ ហើយមុនតំណែងនេះលោកជំទាវមាននាទីជាអគ្គនាយកបច្ចេកទេស និងជាឧបការីអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។ ពាក់ព័ន្ធនឹងបញ្ហនេះដែរ សម្រាប់បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានបង្ហាញសុទិដ្ឋិនិយមខ្ពស់លើលោកជំទាវ ជា សិរី ដែលលោកថា…
-
ខួប១៤ឆ្នាំ ការដាក់បណ្ណសារសារមន្ទីរទួលស្លែងក្នុងបញ្ជីស្មារតីចងចាំពិភពលោកនៃអង្គការយូណេស្កូ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃសារមន្ទីរទួលស្លែងបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៣ គឺខួបទី១៤ឆ្នាំហើយដែលបណ្ណសាររបស់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ។ លោក ហង្ស និស្ស័យ ប្រធានការិយាល័យសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង នៅថ្ងៃទី៣១ ខែកក្កដា បានប្រាប់ឱ្យដឹងថា បណ្ណសារសារមន្ទីរឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែងមានឯកសារច្រើន។ ក្នុងនោះរួមមាន ឯកសារចម្លើយសារភាពជនរងគ្រោះ, ប្រវត្ថិរូប, រូបថត, ហ្វីលរូបថត, សៀវភៅកំណត់ហេតុខ្មែរក្រហម និងទស្សនាវត្តីខ្មែរក្រហម ដែលទាំងអស់នោះត្រូវបានចុះទៅក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់យូណេស្កូនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ នៅទីក្រុងប្រ៊ិដថោន ប្រទេសបារបាដូស (Barbados)។ លោកបានបន្តថា ទោះបីជាឆ្នាំនេះ មិនបានធ្វើកម្មវិធីធំដុំនោះទេ ដើម្បីរម្លឹកខួបរបស់សារៈមន្ទីក្តី ប៉ុន្តែខាងសារមន្ទីរបានបង្ហោះជាសារវីដេអូតាមបណ្តាញសង្គមរបស់សារៈមន្ទីទួលស្លែង ដើម្បីរក្សាស្មារតីចង់ចាំរបស់សារៈមន្ទីនេះ។ លោក ហង្ស និស្ស័យ បានបញ្ជាក់ថា យើងធ្លាប់ធ្វើកម្មវិធីរំលឹកខួបបានតែម្តងប៉ុណ្ណោះ កាលពីឆ្នាំ២០១០ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ដោយឡែកឆ្នាំនេះ ក្រុមការងារមានភាពមមាញ្ញឹកច្រើន ទើបយើងអត់បានរៀបចំជាកម្មវិធីតាំងពិព័រណ៌ពីសារៈមន្ទីនោះទេ ប៉ុន្តែយើងនឹងគ្រោងធ្វើកម្មវិធីរំលឹកធំដុំ នៅខួប១៥ ឆ្នាំ នាឆ្នាំក្រោយ។ ប្រធានការិយាល័យសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានឱ្យដឹងទៀតថា…
-
សេចក្តីជូនដំណឹងការផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆាំ្ន២០២៣

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជ.ប) សូមជម្រាបជូន ដំណឹង ដល់សាធារណជន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ រួមទាំងភាគី ពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ ឱ្យបានជ្រាបថា គ.ជ.ប នឹងធ្វើការផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៧:០០ តាមប្រព័ន្ធផ្សព្វផ្សាយ ដូចខាងក្រោម៖ ទូរទស្សន៍ជាតិកម្ពុជា (ទទក) វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz) គេហទំព័រ គជប ៖ electresult.nec.gov.kh កម្មវិធីទូរសព្ទដៃ (App) ៖ NEC KH និង CamNEC News Facebook ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election…
-
វីដេអូ៖ ក្ដីសង្ឃឹមថ្មីពីបាតដៃទទេក្រោយរបបខ្មែរក្រហម ១៩៧៩

-
គ.ជ.ប រកឃើញកំហុសតិចតួចចំពោះការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវលើលទ្ធផល នៃការបោះឆ្នោត

ភ្នំពេញ៖ក្រោយការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវលើលទ្ធផល នៃការបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ក្រុមការងារបច្ចេកទេស បានរកឃើញនូវកំហុសតិចតួច ដែលកំហុសទាំងនេះនឹងត្រៀមដាក់ជូន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប) ពិនិត្យ និងសម្រេច។ លោក សោម សូរីដា អ្នកនាំពាក្យគ.ជ.ប ប្រាប់ឱ្យនៅថ្ងៃទី ២៩ ខែកក្កដានេះថា ដំណើការផ្ទៀងផ្ទាត់នេះ បានប្រព្រឹត្តិទៅដោយរលូនល្អ ក្រោមការចូលរួមឃ្លាំមើលពីតំណាងអង្គការសង្គមស៊ីវិល គណបក្សនយោបាយ និងអ្នកសារព័ត៌មានជាច្រើនរូប។ កំហុសបច្ចេកទេសតិចតួច ត្រូវបានរកឃើញ ហើយក្រុមបច្ចេកទេសកំពុងតែងកត់សម្គាល់ កំហុសបច្ចេកទេសនេះ ដើម្បីដាក់ជូន គ.ជ.ប. ធ្វើការពិនិត្យ និងសម្រេច ។ លោកថ្លែងថា ៖« កំហុសបច្ចេកទេសនេះ ចង់សំដៅដល់ការស្រង់ តួលេខ និងការបូកសរុបលទ្ធផល ប៉ុន្តែ ជាទូទៅការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវលើលទ្ធផល នៃការបោះឆ្នោតនេះ ស្ទើរតែពេញលេញត្រឹមត្រូវ ១០០ភាគរយ ខ្វះចន្លោះបន្តិចបន្តួច។ ដូចជាកំហុសក្នុងការបំពេញទម្រង់បែបបទដែលក្នុងនោះ ទម្រង់ បែបបទ ៣ ដែលក្រុមបច្ចេកទេសត្រូវប្រើសម្រាប់ការត្រួតពិការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវលើលទ្ធផល…