-
សម្ដេចតេជោ ហ៊ុន សែន សម្រេចរក្សាទុកមន្ត្រីទាំងអស់ ដែលបានតែងតាំងរួចមកហើយ ទាំងមន្ត្រីនយោបាយ និងមន្ត្រីសាធារណៈតាមក្រសួងស្ថាប័នរដ្ឋ

ភ្នំពេញ៖តាមរយៈសារសំឡេង ផ្ញើជូនជនរួមជាតិ ទាក់ទងការតែងតាំងមន្ត្រីឡើងវិញ នាព្រឹកថ្ងៃទី២៩ ខែកក្កដានេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានសម្រេចរក្សាទុកមន្ត្រីទាំងអស់ ដែលបានតែងតាំងរួចមកហើយ រួមមាន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឬទីប្រឹក្សារាជរដ្ឋាភិបាល ឱ្យបន្តតទៅទៀត ពោលគឺនឹងត្រូវបានរក្សាមុខតំណែងដដែល លើកលែងតែសាមីខ្លួនស្នើសុំឈប់ ខណៈដែលមន្ត្រីមុខងារសាធារណៈ ក៏មិនប៉ះពាល់ឡើយ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្ថែមថា ការបញ្ចប់ និងតែងតាំងថ្មី នឹងធ្វើឡើងនៅថ្ងៃទី២២ ខែសីហា។ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសដូច្នេះថា៖« ក្រោយកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូលៗរួចមក សម្តេចសម្រេច រក្សាទុកមន្ត្រីទាំងអស់ ដែលបានតែងតាំងរួចមកហើយជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល និងមន្ត្រីរាជការទាំងអស់ ដែលបានតែងតាំងរួចមកហើយឱ្យបន្តតទៅទៀត។ ពោលគឺថ្នាក់ដែលបានតែងតាំងដោយព្រះរាជក្រឹត្យ ត្រូវតែងតាំងដោយព្រះរាជក្រឹត្យឡើងវិញ ហើយមន្ត្រីថ្នាក់ដែលតែងតាំងដោយអនុក្រឹត្យ ក៏ត្រូវតែងតាំងដោយអនុក្រឹត្យឡើងវិញ និងថ្នាក់ដែលតែងតាំងដោយរដ្ឋមន្ត្រី នៅក្នុងរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយបណ្ឌិត ហ៊ុន ម៉ាណែត»។ សម្ដេចតេជោបានបញ្ជាក់ទៀតថា៖« មន្ត្រីមុខងារសាធារណៈ គឺមិនប៉ះពាល់ឡើយ រាប់ចាប់ពីថ្នាក់អគ្គនាយក រហូតដល់អភិបាលរងស្រុក ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ លើកលែងតែអ្នកនោះ ដល់អាយុ ត្រូវចូលនិវត្តន៍…
-
សាធារណរដ្ឋស៊ីប អរគុណកម្ពុជា ចំពោះការបញ្ជូនកងកម្លាំងរក្សាសន្តិភាពចូលរួមរក្សាសុខសុវត្ថិភាពក្នុងប្រទេសរបស់ខ្លួន

ភ្នំពេញ៖លោកស្រី Martha A. Mavrommatis ឯកអគ្គរដ្ឋទូតសាធារណរដ្ឋស៊ីបប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានបញ្ជូនកងកម្លាំងទៅរក្សាសន្តិសុខនៅប្រទេស ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ(អ.ស.ប)។ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋស៊ីបបានថ្លែងបែបនេះ នៅអំឡុងពេលជួបពិភាក្សាការងារជាមួយ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្រ្តី។ ប្រភពអាជ្ញាធរមីនកម្ពុជាបានឱ្យដឹងថា ក្នុងឱកាសនេះលោកស្រី Martha A. Mavrommatis បានថ្លែងថា ៖«ស៊ីប ពិតជាអរគុណយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ចូនកងកម្លាំងរក្សាសន្តិភាពចូលរួមរក្សាសុខសុវត្ថិភាពក្នុងប្រទេសស៊ីប ហើយទំនាក់ទំនងល្អរវាងប្រទេស និងប្រជាជនទាំងពីរ កាន់តែមានភាពល្អប្រសើរឡើង»។ ជាមួយគ្នានេះលោកស្រីឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានស្វែងរកសុខសន្តិភាពជូនដល់ប្រជាជនកម្ពុជា និងធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ និងបានសម្តែងនូវការអបអរសាទរចំពោះជោគជ័យនៃដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តីនីតិកាលទី៧ កន្លងទៅនេះ ប្រកបដោយសេរី និងយុត្តិធម៌។ ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងដែរថា កម្ពុជាមានបទពិសោធន៍ និងជំនាញដ៏ច្រើនខាងផែ្នកបោសសម្អាតមីន ដោយក្នុងរយៈពេលជាង ៣០ ឆ្នាំនេះ ហើយកម្ពុជា សម្រេចបាននូវសមិទ្ធផលជាប្រវតិ្តសាស្រ្តក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមលើផ្ទៃដីរាប់ម៉ឺនហិកតា។ ក្នុងនោះបានចូលរួមដល់ការកាត់បន្ថយអត្រាគ្រោះថ្នាក់…
-
សម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំកម្រិតនយោបាយទាំងអស់ នឹងត្រូវបញ្ចប់មុខតំណែង នៅថ្ងៃទី២២ ខែសីហា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលថ្មីនឹងធ្វើការរក្សាទុកនូវមុខតំណែងរាល់មន្រ្តីក្នុងគ្រប់ក្រសួងស្ថាប័នទាំងអស់ដែលបានតែងតាំងរួចមកហើយ ដូចជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឬទីប្រឹក្សារាជរដ្ឋាភិបាលអ្វីក៏ដោយ ដោយប្រែប្រួលតែតំណែងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីប៉ុណ្ណោះ ។ យោងតាមសារ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលះបង់របស់សម្តេចយ៉ាងធំធេងដោយមិនបន្តធ្វើជានាយករដ្ឋមន្រ្តីទៀតនោះ គឺដើម្បីសេចក្តីសុខសេចក្តីចម្រើនរបស់ជាតិទាំងមូល ដើម្បីធានាថាប្រទេសជាតិមួយនេះ មិនធ្លាក់ទៅក្នុងភាពចលាចល អស្ថិរភាព ឬការដណ្តើមអំណាចតាមរយៈចុងអាវុធ ដូចពីកាលអតីតកាលនោះឡើយ ។ សម្តេចតេជោបានបន្តថា ការចាកចេញរបស់សម្តេច ជាមួយនឹងការគាំទ្ររបស់ប្រជាពលរដ្ឋ ធ្វើឲ្យគណបក្សប្រជាជនកម្ពុជាមានប្រជាពលរដ្ឋគាំទ្របោះឆ្នោតជូនជាង ៨២ភាគរយ ដែលជាសន្លឹកឆ្នោតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ខណៈការបោះឆ្នោតឃុំ-សង្កាត់នាឆ្នាំ២០២២កន្លងទៅមានត្រឹមជាង ៧០ភាគរយ ។ សម្តេចតេជោបានប្រកាសថ្លែងអំណរគុណចំពោះការគាំទ្រទាំងឡាយ ដែលបងប្អូនប្រជាពលរដ្ឋបានធ្វើចំពោះការសម្រេចចិត្តរបស់សម្តេច ដោយសម្តេចចាត់ទុកថា នេះគឺជាដំណើរការរួមរបស់ជាតិ ដែលចាំបាច់ត្រូវតែប្រគល់ឲ្យយុវជនជំនាន់ក្រោយ ដោយគេអាចនឹងធ្វើកិច្ចការរបស់គេបានប្រសើរជាង ។ សម្តេចតេជោ បានបញ្ជាក់ថា មន្រ្តីមុខងារសាធារណៈនឹងមិនត្រូវប៉ះពាល់នោះឡើយ ដូចជាអគ្គនាយក អគ្គនាយករង អនុប្រធាននាយកដ្ឋាន អភិបាលខេត្ត អភិបាលរងខេត្ត…
-
ឯកឧត្តម ណុប ចាន់ណារិន្ទ និងលោកជំទាវ កង កល្យាណ ប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន និងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ៖ ឯកឧត្តម ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកជំទាវ កង កល្យាណ សូមប្រកាសគាំទ្រទាំងស្រុង នូវសារនយោបាយពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ទន្ទឹមនឹងនេះ សូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ។ តាមរយៈសារនយោបាយពិសេសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខ។ យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងសូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា…
-
អ្នកវិភាគចៅចាក់ស្មុក៖ ការរិះគន់មួលបង្កាច់វាយប្រហារគ្រប់បែបយ៉ាងដោយគ្មានមូលដ្ឋានរបស់ក្រុមប្រឆាំងជ្រុលនិយម ជាការចូលរួមពង្រឹងមូលដ្ឋានបន្ថែមនៃជំនឿទុកចិត្តយ៉ាងរឹងមាំរបស់ពលរដ្ឋខ្មែរចំពោះគណបក្សប្រជាជនកម្ពុជា, សម្តេចតេជោ ហ៊ុន សែន និងយុវជនបន្តវេន

ភ្នំពេញ៖ ដោយគ្មានយុទ្ធសាស្ត្រនយោបាយនិងផែនការច្បាស់លាស់ ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយជនក្បត់ជាតិ ៣ ជំនាន់ ធ្វើនយោបាយដើម្បីបង្កើនប្រជាប្រិយភាពនិងទាក់ទាញការគាំទ្រក្នុងចំណោមប្រជាពលរដ្ឋតាមរយៈការធ្វើនយោបាយញុះញង់ បញ្ឆេះកំហឹង រើសអើងនិងស្អប់ខ្ពើមជាតិសាសន៍ ការរិះគន់ជេរប្រមាថ វាយប្រហារនិងមួលបង្កាច់ដៃគូនយោបាយ និងបំភ្លៃ បំផ្លើស បំភ័ន្ត និងបំប៉ោងស្ថានការណ៍ ខុសពីការពិតជាក់ស្តែងរបស់កម្ពុជា។ ពួកគេជឿថាដើម្បីឱ្យមានឈ្មោះល្បី និងមានគេចាប់អារម្មណ៍ហើយកោតសរសើរបញ្ជោដល់ខ្លួន ចាំបាច់ត្រូវធ្វើនយោបាយដោយមិនចំណាយដើមទុននិងខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឡើយ គឺគ្រាន់តែដំឡើងសំឡេងជេរប្រមាថសម្តេចតេជោ ហ៊ុន សែន ដែលនិមិត្តរូបនៃគណបក្សប្រជាជនកម្ពុជា និងជាមគ្គុទ្ទេសក៏ឯកនៃមេដឹកនាំកម្ពុជា ជារដ្ឋបុរសសហសម័យរបស់កម្ពុជា និងវាយប្រហារញុះញង់បំបែកបំបាក់សាមគ្គីជាតិ និងធ្វើនយោបាយចងគំនុំសងសឹកជាមួយអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា។ នេះត្រូវបានគេមើលឃើញថាជា «យុទ្ធសាស្ត្រចាញ់-ចាញ់» ដែលក្រុមប្រឆាំងបានអនុវត្តព្រោះពលរដ្ឋបានដឹងច្បាស់រវាងការពិតជាក់ស្តែងនិងការប្រឌិតរបស់ក្រុមប្រឆាំង។ ទណ្ឌិតក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ីនិងបក្ខពួករបស់ខ្លួនចាប់ពីការធ្វើនយោបាយរហូតមកដល់ពេលនេះ មិនបានខិតខំប្រឹងប្រែងធ្វើអំពើល្អនិងបម្រើជាពលរដ្ឋឡើយ តែពួកគេបានប្រើប្រាស់វោហាសាស្ត្ររិះគន់វាយប្រហារលើសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ការវាយប្រហាររិះគន់និងបំភ្លៃការពិតរបស់ក្រុមប្រឆាំងនេះបានជួយដល់គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ទៅ វិញ ទេដោយសារអ្វីៗដែលក្រុមប្រឆាំងតែងតែនិយាយ និងឃោសនាតាមប្រព័ន្ធផ្សព្វផ្សាយស៊ីឈ្នួលបរទេស ខុសពីការពិតជាក់ស្តែងដែលប្រជាពលរដ្ឋបាន រស់នៅនិងទទួលបានជាក់ស្តែងពីដំណើរនៃកម្ពុជាប្រកបដោយភាពវិជ្ជមាន អភិវឌ្ឍ ភាពរឹងមាំ។ រយៈពេលជាង ៣០ ឆ្នាំមកនេះ ក្រុមប្រឆាំងបានចាញ់បោសគូថខោ…
-
មន្រ្តីជាន់ខ្ពស់ ក្រសួងបរិស្ថាន ៖ ប្រជាសហគមន៍ នៅតំបន់ការពារធម្មជាតិព្រៃធំអន្លង់ថ្មសព្វថ្ងៃ មានជីវភាពប្រសើរជាងមុន

(កំពង់ឆ្នាំង)៖ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន រួមជាមួយ លោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារជំនាញ បានអញ្ជើញត្រួតពិនិត្យមើលសត្វឈឺស្លាប់របស់សមាគមន៍ តំបន់ការពារធម្មជាតិព្រៃធំអន្លង់ថ្ម ដែលស្ថិតនៅក្នុងភូមិវិហាបិទមាស ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងពិនិត្យមើលគម្រោង ផ្តល់បច្ចេកទេស ពីការដាំដំណាំ ចិញ្ចឹមគោ និងផ្តល់ការព្យាបាលសត្វគោ ផងដែរ ។ លោកជំទាវ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ប្រជាសហគមន៍ នៅតំបន់ការពារធម្មជាតិព្រៃធំអន្លង់ថ្មសព្វថ្ងៃ មានជីវភាពប្រសើរជាងមុន តាមរយៈការបង្កើនជម្រើសមុខរបរថ្មី ដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ និងមាននិរន្តភាព ក្នុងបរិបទ នៃការបម្រែបម្រួលអាកាសធាតុសាកលនិងលើកកម្ពស់ជីវភាពនិងគុណភាពជីវិតមនុស្សរបស់សមាជិកសហគមន៍ឲ្យប្រសើរឡើងតាមរយៈអនុវត្តការដាំដុះតាមបែបកសិរុក្ខកម្ម បែបច្នៃប្រឌិត និងមានភាពវ័យឆ្លាត ស្របតាមលក្ខខណ្ឌអាកាសធាតុ និងការពង្រឹងដំណរភ្ជាប់ទៅកាន់ការអភិវឌ្ឍន៍ ទីផ្សារសម្បូរបែប សម្រាប់ផលិតផលកសិកម្មនិងអនុផលព្រៃឈើ ។ លោកជំទាវ ជំរុញឱ្យបន្តពង្រឹងសមត្ថភាពសហគមន៍ តំបន់ការពារធម្មជាតិ ក្នុងការគ្រប់គ្រង និងប្រើប្រាស់ព្រៃសហគមន៍តំបន់រពារធម្មជាតិ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ចងក្រងជាឯកសារបទពិសោធន៍ល្អៗសម្រាប់បម្រើការរៀបចំគោលនយោបាយគោលការណ៍ និងគំរូនៃដំណើរការអភិវឌ្ឍន៍ គម្រោងក្រោយៗទៀត ។ លោកជំទាវបានបន្តទៀតថា…
-
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំUN ៖ ការបោះឆ្នោតសកលនៅកម្ពុជា គឺប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ មានតម្លាភាព សន្តិវិធី និងក្នុងបរិយាកាសប្រកបដោយបរិយាប័ន្ន

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលទទួលបាននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថា ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ បានច្រានចោលការលើកឡើងដែលបង្ករការភ័ន្តច្រឡំ និងមានលក្ខណៈនយោបាយខ្ពស់ របស់ លោក Volker Türk ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសប្រជាជាតិ ជុំវិញការបោះឆ្នោតសកលនៅកម្ពុជា។ សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖ ការអនុវត្តស្មើៗគ្នានូវវិធានការរដ្ឋបាលនិងច្បាប់ ដើម្បីថែរក្សានីតិរដ្ឋ គឺមិនមានន័យស្មើជាការរឹតត្បិតសេរីភាពរបស់ក្រុមជាក់លាក់ណាមួយនោះទេ។ គណបក្សនយោបាយ បេក្ខជននយោបាយ សកម្មជន សហជីពកម្មករ អង្គការមិនមែនរដ្ឋាភិបាល និងអង្គភាពសារព័ត៌មាននានា ត្រូវទទួលខុសត្រូវចំពោះការប្រព្រឹត្តរបស់ខ្លួនដោយស្មើៗគ្នា នៅចំពោះមុខច្បាប់របស់ប្រទេស។ ការលើកឡើងថា ការបោះឆ្នោតសកលធ្វើឡើងក្នុងបរិយាកាសរឹតត្បិត គឺមិនត្រឹមត្រូវឡើយ។ ចំនួនអ្នកទៅបោះឆ្នោតសរុបទាំងអស់ជាង ៨,២ លាននាក់ បានប្រើប្រាស់សិទ្ធិរបស់គាត់ស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការបោះឆ្នោតជ្រើសរើសគណបក្សមួយក្នុងចំណោមគណបក្សប្រកួតប្រជែងទាំង១៨ ជាសក្ខីភាពយ៉ាងជាក់ច្បាស់ដែលអះអាងផ្ទុយពីការលើកឡើងខាងលើ។ អត្រាដ៏ខ្ពស់នៃអ្នកចូលរួមបោះឆ្នោត ៨៤,៥៨% ជាកម្រិតដែល ច្រើនផុតពីការបោះឆ្នោតសកលទាំងបួនលើកកន្លងទៅ គិតចាប់តាំងពីឆ្នាំ២០០៣ មកនិងជាអត្រាអ្នកទៅបោះឆ្នោតខ្ពស់ជាងគេនៅលើពិភពលោក ព្រមទាំងបានឆ្លុះបញ្ចាំងពី នយោបាយពហុបក្ស និងប្រជាធិបតេយ្យដ៏រស់រវើកនៅកម្ពុជា យ៉ាងពិតប្រាកដ។ ដំណើរការបោះឆ្នោតស្ថិតក្រោមក្រសែភ្នែកនិងការតាមដានយ៉ាងដិតដល់ពីសំណាក់វត្តមានអ្នកសង្កេតការណ៍អន្តរជាតិ ៤២២នាក់ ដែលតំណាងឱ្យ ៦៥ សញ្ជាតិ មកពី ៦១…
-
មន្ត្រីក្រសួងប្រៃសណីយ៍ ដែលមានអាយុច្រើន និងមានសមត្ថភាពប្រឡងបានពិន្ទុខ្ពស់ពីវគ្គបណ្តុះបណ្តាល “ជំនាញឌីជីថលចាំបាច់”

ភ្នំពេញ៖ ពិតជាមោទកភាពណាស់ នៅពេលមានមន្ត្រីរាជការដែលពួកគាត់មានអាយុច្រើនពិតមែន តែបានប្រឡងជាប់វគ្គបណ្តុះបណ្តាល “ជំនាញឌីជីថលចាំបាច់” (Digital Skill Essential) ហើយបានពិន្ទុខ្ពស់ ក្នុងចំណោមមន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចំនួន ៦៥០នាក់ ដែលបានចូលរួមវគ្គនេះ ។ ចំណុចនេះ បានបង្ហាញឱ្យឃើញថា ស្របពេលដែលបច្ចេកវិទ្យាឌីជីថលកំពុងតែវិវឌ្ឍន៍និងរីកចម្រើនយ៉ាងឆាប់រហ័ស ដែលអាចជួយសម្រួលកិច្ចការប្រចាំថ្ងៃយ៉ាងច្រើន មនុស្សគ្រប់វ័យចាំបាច់អភិវឌ្ឍសមត្ថភាពជំនាញឌីជីថល របស់ខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពការងារ។ ជាពិសេស អាយុមិនមែនជាកត្តារាំងស្ទះការសិក្សារៀនសូត្រជំនាញថ្មីៗឡើយ ហើយយើងអាចទទួលបានលទ្ធផលល្អប្រសើរ បើសិនជាយើងម្នាក់ៗខិតខំប្រឹងប្រែង។ គូសបញ្ជាក់ផងដែរថា កន្លងមក ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីជំហរច្បាស់លាស់ក្នុងការយកចិត្តទុកដាក់លើមន្ត្រីដែលមានក្រមសីលធម៌ វិជ្ជាជីវ: សមត្ថភាព ឧស្សាហ៍ព្យាយាម និងឆន្ទៈការងារខ្ពស់ តាមរយៈការរៀបចំយន្តការលើកទឹកចិត្តផ្សេងៗ ការផ្ដល់ការផ្ដល់ប្រាក់ឧបត្ថមបន្ថែមលើកម្រិតចំណេះដឹង និងលទ្ធផលការងារ ជាពិសេសការអភិវឌ្ឍជំនាញឌីជីទាំង ក្នុងនិងក្រៅប្រទេស ៕ ដោយ ង៉ាន់ ទិត្យ
-
គ.ជ.ប នឹងធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវលើលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ចាប់ពីថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២៣

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) សូមជម្រាបជូនដំណឹ ងដល់ គណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងធ្វើការទទួលស្បៀង “ឃ” និងកញ្ចប់ “ឃ ពិសេស” ព្រមទាំងសម្ភារ ឯកសារបោះឆ្នោតពាក់ព័ន្ធដទៃទៀតពីគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត (គធខប) ទាំង ២៥ ចាប់ពីថ្ងៃទី២៧-២៩ ខែកក្កដា ឆ្នាំ២០២៣។ បន្ទាប់ពីបានទទួលសម្ភារ និងឯកសារបោះឆ្នោតខាងលើ គជប នឹងធ្វើការត្រួតពិនិត្យ និង ផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវលើលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌលបោះឆ្នោតរាជធានី ខេត្ត នីមួយៗ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នេះតទៅ ចាប់ពីវេលាម៉ោង ៨៣០នាទីព្រឹក នៅទីស្តីការ គ.ជ.ប។ សេចក្តីជូនដំណឹងនេះចាត់ទុកជាការអញ្ជើញតំណាងគណបក្សនយោបាយដែលឈរឈ្មោះ បោះឆ្នោត អ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមសង្កេតមើល និងយកព័ត៌មានកុំបីខាន ៕ ដោយ-រ៉ាវុធ
-
ក្រសួងមហាផ្ទៃ នឹងដាក់ឱ្យដេញថ្លៃ ការផ្គត់ផ្គង់ឯកសណ្ឋានសញ្ញាសក្តិ និងសម្ភារផ្សេងៗ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ផ្នែករដ្ឋបាលទូទៅ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស គិតទាំងសហគ្រាស ឯកត្តបុគ្គល ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាបានជ្រាបថា ក្រសួងមហាផ្ទៃ ផ្នែករដ្ឋបាលទូទៅ នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈដើម្បីផ្គត់ផ្គង់ឯកសណ្ឋានសញ្ញាស័ក្តិ និងសម្ភារផ្សេងៗ របស់មន្ត្រីជាន់ខ្ពស់ មន្ត្រីក្រមការ និងមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៣ ។ ក្រសួងមហាផ្ទៃ បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាស បំពេញដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅអង្គភាពលទ្ធកម្ម ផ្នែករដ្ឋបាលទូទៅ នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងហាផ្ទៃ ដែលមាន អាសយដ្ឋានក្នុងទីស្តីការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ តទៅរៀងរាល់ម៉ោងធ្វើការ (ឬទាក់ទងតាមទូរស័ព្ទលេខ ០២៣ ៧២៦ ០៤៥) ។ កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃ នៅវេលាម៉ោង០៩:៣០ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។ ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅសាលប្រជុំក្រសួងមហាផ្ទៃ វេលាម៉ោង ០៩:៣០ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ នៅចំពោះមុខគណៈកម្មការ និងប្រធាន ឬអនុប្រធានក្រុមហ៊ុនដែលបានចូលរួមដេញថ្លៃ៕ ដោយ ៖ រ៉ាវុធ