-
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ច្បាស់ថា ហ៊ុន ម៉ាណែត នឹងចាប់ធ្វើនាយករដ្ឋមន្ត្រីនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់សារព័ត៌មានបរទេស ដែលបានចុះផ្សាយ និងអ្នកវិភាគមួយចំនួនដែលតែងតែបន្ដុះបង្អាប់ និងចេះតែវិភាគថា ហ៊ុន ម៉ាណែត នឹងចាប់ធ្វើនាយករដ្ឋមន្ត្រីនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខ ពេលនោះអ្នកចង់ហៅ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏ហៅទៅ អ្នកមិនចង់ហៅទេ ក៏អ្នកនៅក្រៅច្បាប់ទៅ ។ នេះបើយោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ។ សម្ដេចតេជោ មានប្រសាសន៍ថា សម្ដេចនៅតែនឹកឃើញសំដីរបស់លោកជំទាវ ភឿង សកុណា នៅពេលដែលសម្ដេច បានប្រាប់គាត់អំពីគោលបំណង។ គាត់បាននិយាយពាក្យមួយឃ្លាដែលធ្វើឲ្យសម្ដេចនឹកអាឡោះអាល័យ នោះនៅត្រង់ថា ជួបកូនប្រុស គឺជាការសប្បាយ ប៉ុន្តែបែកពីឪពុក គឺជារឿងលំបាក។ សម្ដេចថា សម្ដេចពិតជាមានការយល់ដឹងអំពីរឿងនេះ ប៉ុន្តែយើងត្រូវតែសម្រេចចិត្ត ដើម្បីនឹងចាកចេញពីតំណែងនាយករដ្ឋមន្ត្រី ដែលសម្ដេចបានធ្វើជាង ៣៨ឆ្នាំ ដែលជានាយករដ្ឋមន្ត្រីយូរជាងគេនៅលើពិភពលោក រៀបចំដំណើរផ្លូវសម្រាប់វែងឆ្ងាយទៅមុខទៀត។ សម្ដេចបន្តថា សារព័ត៌មានបរទេសបានចុះផ្សាយ ហើយអ្នកវិភាគមួយចំនួនដែលតែងតែបន្ដុះបង្អាប់ ក៏ចេះតែវិភាគ ឥឡូវសម្ដេចចេញមកបញ្ជាក់ជាផ្លូវការថា…
-
សម្តេចតេជោ ហ៊ុន សែន៖ ហ៊ុន ម៉ាណែត នឹងក្លាយខ្លួនជានាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី២២ សីហា ជាការប្រាប់ក្រុមពួកអ្នកវិភាគដូរបាយ ឬពួកក្រុមជ្រុលនិយម បានភ្លឺភ្នែក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា នៅពេលឯកឧត្តម ហ៊ុន ម៉ាណែត ក្លាយខ្លួនជានាយករដ្ឋមន្ត្រី នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ ជាការប្រាប់ក្រុមពួកអ្នកវិភាគដូរបាយ ឬពួកក្រុមជ្រុលនិយម ចូលចិត្តវាយប្រហារ បានភ្លឺភ្នែក។ នេះបើយោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ។ សម្ដេចតេជោ បានលើកឡើងថា ដោយមានបទពិសោធន៍ធ្វើជានាយករដ្ឋមន្ត្រីអស់រយៈពេលជាង ៣៨ឆ្នាំ សម្ដេច ពិតជាយល់ដឹងច្បាស់លាស់អំពីឯករាជ្យភាពរបស់នាយករដ្ឋមន្ត្រី នៅក្នុងការធ្វើសេចក្ដីសម្រេចចិត្ត។ សម្ដេចបានបញ្ជាក់ថា នេះក៏ចាត់ទុកថា កុំឱ្យយប់យូរសុបិនច្រើននៃពាក្យចរចាមអារាមនានា ដែលវាកើតរហូតទៅដល់ក្រុមពួកអ្នកវិភាគដូរបាយ ឬអាចថា ពួកក្រុមជ្រុលនិយមចូលចិត្តវាយប្រហារ បានភ្លឺភ្នែកថា ហ៊ុន ម៉ាណែត នឹងក្លាយខ្លួនជានាយករដ្ឋមន្ត្រី នៅប្រមាណជាង ៣សប្តាហ៍ទៀតប៉ុណ្ណោះ។ សម្ដេចថា ហ៊ុន ម៉ាណែត មានលទ្ធភាពហើយ។ ឥឡូវ ហ៊ុន ម៉ាណែត បានបំពេញរួចហើយនូវភារកិច្ចពីរ៖ ទី១-គណបក្សបានឯកច្ឆ័ន តែងតាំង ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី ។ ឥឡូវក៏នឹងក្លាយទៅជានាយករដ្ឋមន្ត្រីនៅប៉ុន្មានសប្តាហ៍ខាងមុខ,…
-
សម្តេចតេជោ ហ៊ុន សែន នឹងឈរឈ្មោះជាសមាជិកព្រឹទ្ធសភា នៅថ្ងៃបោះឆ្នោតព្រឹទ្ធសភា ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចនឹងឈរឈ្មោះជាសមាជិកព្រឹទ្ធសភា នៅថ្ងៃបោះឆ្នោតព្រឹទ្ធសភា ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ នេះបើយោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ។ សម្ដេចបានមានប្រសាសន៍ដូច្នេះថា៖ សម្ដេចក្រឡាហោម ស ខេង, សម្ដេចពិជ័យសេនា ទៀ បាញ់, សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងឧបនាយករដ្ឋមន្ត្រីមួយចំនួនទៀត ក៏នឹងចាកចេញពីតំណែងផងដែរ។ សម្ដេចតេជៅ បានបន្តថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺនឹងមានការបោះឆ្នោតព្រឹទ្ធសភា។ ពេលនោះ សម្ដេច នឹងទៅឈរឈ្មោះជាសមាជិកព្រឹទ្ធសភា ហើយតាមការគ្រោងទុក្ខរបស់គណបក្សប្រជាជនកម្ពុជា គឺសម្ដេច នឹងក្លាយទៅជាប្រធានព្រឹទ្ធសភា ជំនួសសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ដែលមានអាយុច្រើន ហើយសុំលាឈប់ ៕ ដោយ ៖ វណ្ណលុក
-
សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនបន្តតំណែងជានាយករដ្ឋមន្ត្រី ក្នុងអាណត្តិថ្មីនោះឡើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចមិនបន្តតំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនោះឡើយ ។ នេះបើយោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ។ សម្តេច បានថ្លែងថា ការដែលសម្តេចប្រញាប់ប្រញាល់លាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីនេះ គឺជាការរៀបចំទុកជាមុន សម្រាប់ការរក្សាស្ថេរភាពរយៈពេលវែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចូលកាន់តំណែងរបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មិនបានរំលងនីតិវិធីទាំងឡាយនោះឡើយ។ សម្ដេច ថា ខ្ញុំនៅតែបន្តធ្វើជាប្រធានគណបក្សប្រជាជនកម្ពុជា ។ សម្តេចតេជោ បានបន្តថា ក្រោយពេលសម្តេចលាឈប់ពីរាជរដ្ឋាភិបាល សម្តេចនឹងត្រូវព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ៕ ដោយ ៖ វណ្ណលុក
-
ឯកឧត្តម លី ច័ន្ទតុលា ៖ គណៈកម្មាធិការជាតិ នៃសមាគមច្បាប់អាស៊ានកម្ពុជា ត្រៀមខ្លួនរួចរាល់ ក្នុងការចូលរួមមហាសន្និបាតលើកទី១៤ និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៤ នាខែតុលា ឆ្នាំ២០២៣ នៅប្រទេសម៉ាឡេស៊ី

(ភ្នំពេញ)៖ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈកម្មាធិការជាតិ នៃសមាគមច្បាប់អាស៊ានកម្ពុជា និងជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ ដែលរួមមានឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា អនុប្រធានអចិន្ត្រៃយ៍ និងសមាជិករបស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Sundaresh Menon ប្រធានតុលាការកំពូលប្រទេសសិង្ហបុរី និងជាប្រធាននៃសមាគមច្បាប់អាស៊ាន , លោកចៅក្រម Lee Seiu Kin ប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានសិង្ហបុរី និងជាចៅក្រមនៃតុលាការកំពូល និងគណៈប្រតិភូ ។ ឯកឧត្តម លី ច័ន្ទតុលា បានជម្រាបជូនគណៈប្រតិភូអំពីវឌ្ឍនភាពការងារ ទិសដៅការងារ និងចក្ខុវិស័យរបស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា។ ឯកឧត្តម គូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជាដែលមានសមាជិកសមាជិកាសុទ្ធ តែជាអ្នកប្រកបវិជ្ជាជីវៈច្បាប់ទទួលបានឱកាសក្នុងការរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ វិស័យច្បាប់នៅកម្ពុជា។ ឯកឧត្តម លី ច័ន្ទតុលា ក៏បានបញ្ជាក់បន្ថែមពីការគាំទ្រនិងត្រៀមខ្លួនរួចរាល់របស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជាក្នុងការចូលរួមមហាសន្និបាតលើកទី១៤ និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤៤ នាខែតុលា ឆ្នាំ២០២៣ នៅប្រទេសម៉ាឡេស៊ី…
-
ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាតជូន សម្តេចតេជោ ហ៊ុន សែន ចូលក្រាបថ្វាយបង្គំគាល់

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតិជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ៕
-
សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេស នៅវេលាម៉ោង២រសៀលថ្ងៃនេះ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេស ដែលនឹងធ្វើការផ្សាយផ្ទាល់តាមរយៈស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា និងបន្តផ្ទាល់តាមបណ្តាស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក និងបណ្តាញផ្សព្វផ្សាយជាច្រើនទៀត នៅវេលាម៉ោង២រសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ។ សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន បានចេញសារសំឡេងពិសេសនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ជុំវិញការលើកពេលជំនួបជាមួយកម្មករ-កម្មការិនី ទៅក្រោយការរៀបចំរាជរដ្ឋាភិបាលថ្មីរួចរាល់ ។ សម្ដេចបានបញ្ជាក់ថា នឹងធ្វើការបកស្រាយអំពីការបង្កើតរដ្ឋាភិបាលថ្មីនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ខាងមុខ ក្នុងពិធីសម្ពោធផ្លូវក្រវ៉ាត់ក្រុង ។ ក្នុងសារជាសំឡេងនេះសម្តេចតេជោ ហ៊ុន សែន បានសុំការអនុគ្រោះពីកម្មករ-កម្មការិនីទាំងអស់ ដែលមិនបានចុះសួរសុខទុក្ខតាមការសន្យា ក្រោយបោះឆ្នោត ប៉ុន្តែដោយសារកត្តាពេលវេលា និងកត្តានៃការរៀបចំរាជរដ្ឋាភិបាលថ្មី។ សម្តេចថា នឹងបកស្រាយបញ្ហានេះនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ខាងមុខ នៅពេលសម្ពោធផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ ។ សម្តេចតេជោ បានបន្តថា សូមគោរពជូនក្មួយៗ កូនៗកម្មករ-កម្មការិនីទាំងអស់ កាលពីចុះសួរសុខទុក្ខសំណេះសំណាលជាមួយកម្មករ-កម្មការិនីនៅតាមរោងចក្រទាំងអស់ ខ្ញុំបានសន្យាថា បោះឆ្នោតហើយ នៅត្រឹមថ្ងៃទី ២៧ ខែកក្កដា…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ រាជរដ្ឋាភិបាលតែងតែគិតគូ ដល់ជនមានពិការភាពមានចំណេះដឹងឱ្យបានចូលបម្រើការងារនៅ តាមស្ថាប័នរដ្ឋ និងឯកជន

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃពុធទី២៦ ខែកក្កដាបានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះ សំណាលជាមួយក្មួយៗកុមារ គ ថ្លង់ និង ពិការភ្នែកនិង លោកគ្រូ អ្នកគ្រូ ជិត ៥០០នាក់ ដែលមកពីវិទ្យាល័យអប់រំពិសេសច្បារអំពៅ និង វិទ្យាល័យ អប់រំពិសេសភ្នំពេញថ្មី ដែលបានរៀបចំឡើង នៅវិទ្យាល័យ អប់រំពិសេសភ្នំពេញថ្មី ស្ថិតក្នុខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ថ្លែងក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងការអាណិត អាសូរ ចំពោះក្មួយៗកុមារគថ្លង់ និង ពិការភ្នែក ពីកំណើតដែល ត្រូវបាន ទទួលការអប់រំ រៀនសូត្រ នៅ តាមមជ្ឈមណ្ឌល នូវចំណេះដឹងទូទៅ និង បច្ចេកទេស ក្រោមការយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូដែល ជាម្តាយទី២ ហើយ ក៏ត្រូវបានយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី…
-
សម្ដេចតេជោ ហ៊ុន សែន ចេញសារពិសេសជុំវិញការលើកពេលជំនួបជាមួយកម្មករ-កម្មការិនី ទៅក្រោយការរៀបចំរដ្ឋាភិបាលថ្មីរួចរាល់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានចេញសារសម្លេងពិសេស ជុំវិញការលើកពេលជំនួបជាមួយកម្មករ-កម្មការិនី ទៅក្រោយការរៀបចំរាជរដ្ឋាភិបាលថ្មីរួចរាល់ ។ យោងតាមសារសំឡេងពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ថា សម្ដេច នឹងធ្វើការបកស្រាយអំពីការបង្កើតរដ្ឋាភិបាលថ្មីនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ខាងមុខ ក្នុងពិធីសម្ពោធផ្លូវក្រវ៉ាត់ក្រុង ។ ក្នុងសារជាសំឡេងនេះសម្តេចតេជោ ហ៊ុន សែន បានសុំការអនុគ្រោះពីកម្មករ-កម្មការិនីទាំងអស់ ដែលមិនបានចុះសួរសុខទុក្ខតាមការសន្យា ក្រោយបោះឆ្នោត ប៉ុន្តែដោយសារកត្តាពេលវេលា និងកត្តានៃការរៀបចំរាជរដ្ឋាភិបាលថ្មី។ សម្តេចថា នឹងបកស្រាយបញ្ហានេះនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ខាងមុខ នៅពេលសម្ពោធផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ ។ សម្តេចតេជោ បានបន្តថា សូមគោរពជូនក្មួយៗ កូនៗកម្មករ-កម្មការិនីទាំងអស់ កាលពីចុះសួរសុខទុក្ខសំណេះសំណាលជាមួយកម្មករ-កម្មការិនីនៅតាមរោងចក្រទាំងអស់ ខ្ញុំបានសន្យាថា បោះឆ្នោតហើយ នៅត្រឹមថ្ងៃទី ២៧ ខែកក្កដា ខ្ញុំនឹងចាប់ផ្ដើមចុះសួរសុខទុក្ខកម្មករបន្តទៀតនៅ ១០គោលដៅ ក្នុងរាជធានី-ខេត្តផងដែរ ប៉ុន្តែដោយសារកត្តាពេលវេលា និងកត្តានៃការរៀបចំរដ្ឋាភិបាលថ្មី ។ សម្តេចតេជោ ហ៊ុន…
-
វីដេអូ៖ ហូបមិនឆ្អែត សម្រាកមិនគ្រប់គ្រាន់ហើយត្រូវគេចាប់យកមកសួរចម្លើយ និងធ្វើទារុណកម្មទៀត