Category: នយោបាយ

  • ឯកឧត្តម ហ៊ុន ម៉ានី ៖ ផ្អែកលើលទ្ធផលបណ្តោះអាសន្ន អាចសន្និដ្ឋាន បានថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈច្រើនលើសលុប

    ឯកឧត្តម ហ៊ុន ម៉ានី ៖ ផ្អែកលើលទ្ធផលបណ្តោះអាសន្ន អាចសន្និដ្ឋាន បានថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈច្រើនលើសលុប

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងតាមបណ្ដាញសង្គម តេឡេក្រាម នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ថា ផ្អែកលើ លទ្ធផលបណ្តោះអាសន្ន ត្រឹមយប់ថ្ងៃទី២៣ ខែកក្កដា យើងអាច សន្និដ្ឋាន បានថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ ច្រើន លើសលុប ដែលធានាបាននូវជ័យជម្នះក្នុងការរៀ ចំរាជរដ្ឋាភិបាល សម្រាប់ នីតិកាលទី៧នៃរដ្ឋសភានេះ។ ឯកឧត្តម បានបន្តថា ក្នុងបរិយាកាសប្រកបដោយក្តីរំភើបរីករាយនេះ ក្នុងនាមជាបេក្ខជនតំណាងរាស្រ្តមួយរូប ខ្ញុំពិតជាសូមថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុត ជូនដល់លោកយាយលោកតា អ៊ុ ពុកម៉ែ មាមីង បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ រួមបញ្ចូលទាំង ក្នុងក្របខ័ណ្ឌខេត្តកំពង់ស្ពឺ ដែលបានអនុវត្តសិទ្ធិនយោបាយរបស់ខ្លួន ធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជាបន្តបម្រើជាតិ និងប្រជាជនក្នុងរយៈពេល ៥ ឆ្នាំទៅមុខទៀត នេះ។ លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧នេះ បានឆ្លុះបញ្ចាំងពីជំនឿទុកចិត្តឥតងាករេរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតមកលើកិច្ចខិតខំប្រឹងប្រែង ការលះបង់ និងសមត្ថភាពដឹកនាំប្រកបដោយ ភាព ម្ចាស់ការ ម៉ឺងម៉ាត់ និងចាស់ទុំរបស់គណបក្សប្រជាជនកម្ពុជាក្នុង រយៈកាលកន្លងមកនេះ។…

  • គ.ជ.ប៖ការបោះឆ្នោតប្រព្រឹត្តិទៅទៅដោយជោគជ័យ និងប្រកបដោយ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈ គ្មានអំពើហិង្សា គ្មានការ គំរាមកំហែង

    គ.ជ.ប៖ការបោះឆ្នោតប្រព្រឹត្តិទៅទៅដោយជោគជ័យ និងប្រកបដោយ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈ គ្មានអំពើហិង្សា គ្មានការ គំរាមកំហែង

    ភ្នំពេញ៖ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល ទី៧ ឆ្នាំ ២០២៣ នេះប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈ គ្មានអំពើហិង្សា គ្មានការ គំរាមកំហែង និងសូមបន្តរក្សាភាពស្ងប់ស្ងាត់ ដើម្បីបង្កបរិយាកាស ល្អក្រោយថ្ងៃបោះឆ្នោត និងរង់ចាំការប្រកាសលទ្ធផលផ្លូវការនៃការ បោះឆ្នោតដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ គ.ជ.ប។ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នៅក្នុងវិទ្យាស្ថានជាតិអប់រំ នាល្ងាចថ្ងៃទី ២៣ ខែកក្កដា ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត បានបញ្ជាក់ថាការបោះឆ្នោតមានរយៈពេលចាប់ពីម៉ោង ៧:០០ ព្រឹក រហូតដល់ម៉ោង៣:០០ រសៀល។បន្ទាប់ពីការ បិទការ បោះឆ្នោតដំណើរ ការ រាប់សន្លឹកឆ្នោតក៏ចាប់ផ្ដើមភ្លាមៗនៅនឹងកន្លែងតាមនីតិវិធីនិង សេចក្តីណែនាំ។ ទម្រង់បែបបទលេខ ១១០២ ដែលជា កំណត់ហេតុនៃ ការរាប់សន្លឹកឆ្នោត និងលទ្ធផលនៃការបោះឆ្នោតត្រូវបាន គណៈ កម្មការការិយាល័យរាប់សន្លឹកឆ្នោតបិទផ្សាយភ្លាមផងដែរ នៅមុខ ការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ ហើយភ្នាក់ងារគណបក្សនយោ បាយបានថតរូបភាព និងចម្លងចូលលេខពីកំណត់ ហេតុនៃ ការរាប់ សន្លឹកឆ្នោតដែលបិទផ្សាយ…

  • គ.ជ.ប ៖ សន្លឹកឆ្នោតមិនបានការមិនប៉ះពាល់ដល់ ដំណើរការបោះឆ្នោតទេ

    គ.ជ.ប ៖ សន្លឹកឆ្នោតមិនបានការមិនប៉ះពាល់ដល់ ដំណើរការបោះឆ្នោតទេ

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឬហៅកាត់ថា(គ.ជ.ប)បានបញ្ជាក់ថានៅក្នុងដំណើរការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ នេះបើទោះបីមានសន្លឹកឆ្នោតមិនបានការមួយចំនួនក៏ដោយក៏មិនបង្កការប៉ះពាល់ដល់ដំណើរការបោះឆ្នោតទាំងស្រុងនៅកម្ពុជាបានឡើយ ។ គួរបញ្ជាក់ថា ការថ្លែងឱ្យដឹងបែបនេះធ្វើឡើងដោយ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.បនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅក្នុងវិទ្យាស្ថានជាតិអប់រំ នាល្ងាចថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ។ អគ្គលេខាធិការ គ.ជ.បបានថ្លែងបញ្ជាក់ថា ទោះបីគិតរហូតមកដល់ពេលនេះគេមិនទាន់បានដឹងជាក់ ពីស្ថិតិនៃសន្លឹកឆ្នោតយកជាការមិនបាននោះក៏ដោយ ប៉ុន្តែជាទូទៅហើយគេគិតសន្លឹកឆ្នោតដែលបានការប៉ុណ្ណោះ ចំពោះសន្លឹកឆ្នោតមិនបានការគេពុំគិតឡើយ ។ ហេតុនេះសន្លឹកឆ្នោតមិនបានការមិនប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតឡើយ ។ គួរបញ្ជាក់ថា ការថ្លែងបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់នៃគ.ជ.បបែបនេះធ្វើឡើងបន្ទាប់ពីក្រុមអ្នកសារព័ត៌មានចោទសួរទាក់ទិនទៅនឹងក្រុមប្រឆាំង មួយចំនួនតូចបានធ្វើការឃោសនា និងជំរុញឱ្យពលរដ្ឋធ្វើការគូសសន្លឹកឆ្នោតចោលដើម្បីដាក់សម្ពាធរាជរដ្ឋាភិបាលកម្ពុជាដឹកនាំប្រទេសបច្ចុប្បន្នរួចមក ។ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានលើកឡើងថា ក្នុងចំណោមគណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ១៨ មានគណបក្សចំនួន ៨ ប៉ុណ្ណោះ ដែលបានដាក់ភ្នាក់ងារគណបក្សនយោបាយរបស់ខ្លួន ដើម្បី សង្កេតមើលការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ ចាប់ពីវេលាម៉ោង ៧:០០ នាទីព្រឹក ការិយាល័យបោះឆ្នោតចំនួន…

  • នាយករដ្ឋមន្រ្តីហ្គីណេប៊ីសាវ សន្យាជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងពីធីជប់លៀងថា នឹងខិតខំធ្វើការជាមួយរដ្ឋាភិបាលថ្មីរបស់កម្ពុជា

    នាយករដ្ឋមន្រ្តីហ្គីណេប៊ីសាវ សន្យាជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងពីធីជប់លៀងថា នឹងខិតខំធ្វើការជាមួយរដ្ឋាភិបាលថ្មីរបស់កម្ពុជា

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាល្ងាច ថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ បាន ជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម ប៉ារទីដូ ដឺ នូណូ ណាប៊ីម (Partido de Nuno Nabiam) នាយករដ្ឋមន្ត្រីប្រទេសហ្គីណេប៊ីសាវ (Guinea-Bissau) ដែលលោក បានមកចូលរួមសង្កេតការណ៍ សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។ ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបាន មាន ប្រសាសន៍ ឱ្យដឹងថា ក្នុងឱកាសនេះសម្ដេចតេជោ បាន ថ្លែង អំណរគុណ ចំពោះឯកឧត្តម នាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ ដែល ទទួលយកនូវការ អញ្ជើញរបស់សម្ដេចអញ្ជើញមកបំពេញទស្សនការកិច្ច ការងារនិង អញ្ជើញចូលរួមសង្កេតការណ៍មើលការបោះឆ្នោតនៅកម្ពុជា ។ នៅក្នុងជំនួបនោះសម្ដេចតេជោ បានសន្យាថា នឹងរៀបចំឱ្យ មាន គណៈ…

  • គ.ជ.បតួលេខបណ្តោះអាសន្ននៃចំនួនអ្នកបោះឆ្នោតជាង ៨លាន២សែននាក់ ឬ ស្មើនឹង ៨៤,៥៨ភាគរយ

    គ.ជ.បតួលេខបណ្តោះអាសន្ននៃចំនួនអ្នកបោះឆ្នោតជាង ៨លាន២សែននាក់ ឬ ស្មើនឹង ៨៤,៥៨ភាគរយ

    (ភ្នំពេញ)៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឬហៅកាត់ថា(គ.ជ.ប)បានថ្លែងថា៖ បើតាមតួលេខបណ្តោះអាសន្ននៃអ្នកបោះឆ្នោតដែលគ.ជ.បទទួលបានបង្ហាញថាពលរដ្ឋដែលបានមកបោះឆ្នោតសរុបមានចំនួន ៨២១៣២៦០នាក់ស្មើនឹង ៨៤,៥៨ភាគរយនៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ៩៧១០៦៥៥នាក់។ស្ថិតតិនេះមានការកើនឡើងជាងនៃបោះឆ្នោតកន្លងមកផងដែរ ។ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នៅក្នុងវិទ្យាស្ថានជាតិអប់រំ ឯកឧត្តម ប្រាជ្ញ ចន្ទ បានបញ្ជាក់ថាឆ្នាំ២០២៣ នេះ ចាប់ពីវេលាម៉ោង ៧:០០ នាទីព្រឹក ការិយាល័យបោះឆ្នោតចំនួន ៦៣ ៧៨៩ ការិយាល័យ នៅទូទាំងប្រទេស បានបើកបម្រើឱ្យការបោះឆ្នោតទាំងអស់ ដោយពុំមានការិយាល័យណាមួយ ដែលមិនបានបើកទេ។ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅចាប់ពីម៉ោង ៧:០០ ព្រឹករហូតដល់ម៉ោង ៣:០០ រសៀល ហើយទោះបីជាមានរំខានខ្លះដែលឡើងដោយខ្លាចាតុអាកាសយ៉ាងណាក៍ដោយកំដំណើរការនេះ បានប្រព្រឹត្តទៅជាប្រក្រតី តាមការគ្រោងទុក។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា បន្ទាប់ពីការបិទការបោះឆ្នោត ដំណើរការរាប់សន្លឹកឆ្នោតក៏ចាប់ផ្ដើមភ្លាមៗនៅនឹងកន្លែង តាមនិតិវិធី និងសេចក្តីណែនាំ។ ទម្រង់បែបបទលេខ ១១០២ ដែលជាកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត និងលទ្ធផលនៃការបោះឆ្នោតត្រូវបានគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោតបិទផ្សាយភ្លាមផងដែរ នៅមុខការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ ហើយភ្នាក់ងារគណបក្សនយោបាយបានថតរូបភាព និងចម្លងចូលលេខពីកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ដែលបិទផ្សាយនោះ និងបានទៅទទួលយកទម្រង់បែបបទលេខ ១១០២ នៅទីស្នាក់ការ គឃ.សប បានផងដែរ ៕ អត្ថបទ…

  • បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះគ.ជ.បចំណាយថវិកាប្រមាណ ៥០លានដុល្លារ

    បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះគ.ជ.បចំណាយថវិកាប្រមាណ ៥០លានដុល្លារ

    ភ្នំពេញ៖ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ ចំណាយថវិកាប្រមាណ៥០លានដុល្លារអាមេរិក។ ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មាននាញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅក្នុងវិទ្យាស្ថានជាតិអប់រំ នាល្ងាចថ្ងៃទី ២៣ ខែ កក្កដា ឯកឧត្តម ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឬ ហៅកាត់ថា គ.ជ.បបានឱ្យដឹងថា បើគេគិតតាមការចំណាយខាង លើនេះទៅលើប្រជាពលរដ្ឋដែលស្ថិតក្នុងបញ្ជីឈ្មោះបោះឆ្នោតរបស់ គ.ជ.ប វិញសរុបប្រមាណជិត១០លាននាក់នេះ គឺបានសេចក្តីថា យើងអាចចំណាយសម្រាប់ពលរដ្ឋម្នាក់ប្រហែលជាង២ម៉ឺនរៀល។ ចំពោះការចំណាយថវិកានេះដែរឯកឧត្តម ទេពនីថា បានធ្វើការ ពន្យល់ថា” ការចំណាយសំខាន់ៗរបស់ គ.ជ.ប គឺទៅលើសម្ភារប្រើ ប្រាស់សម្រាប់ការបោះឆ្នោតអស់ជាងពាក់កណ្ដាល និងជិតពាក់ កណ្ដាលទៀតចំណាយលើប្រាក់កម្រៃរបស់មន្ត្រីបោះឆ្នោតដែលមានចំនួនសរុបជាង១៥០ ០០០នាក់។ ក្រៅពីនេះចំពោះមន្ត្រីបោះឆ្នោត ដែលបំពេញការងាររយៈពេលខ្លីមានជាង១៤០ ០០០ ខណៈមន្ត្រី គ.ជ.ប នៅថ្នាក់ជាតិ និងថ្នាក់រាជធានី-ខេត្តមានជាងមួយម៉ឺននាក់ ពួកគេបំពេញការងាររយៈពេលវែងចាប់ពី៣-៨ខែ។ សូមជម្រាបថា បើតាមតួលេខបណ្តោះអាសន្ននៃអ្នកបោះឆ្នោត ដែល គ.ជ.បទទួលបានបង្ហាញថាពលរដ្ឋដែលបានមកបោះឆ្នោតសរុបមានចំនួន ៨.២១៣.២៦០នាក់ស្មើនឹង៨៤,៥៨ភាគរយនៃចំនួន អ្នកមាន ឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត៩.៧១០.៦៥៥នាក់។ស្ថិតិនេះមានការកើនឡើងជាងបោះឆ្នោតនីតិកាលទី៦ឆ្នាំ២០២៨ដែលមានចំនួនចេញទៅបោះឆ្នោតមានចំនួន៨៣,០២ភាគរយកន្លងមកទៀតផង៕អត្ថបទ៖លោក ជិន ម៉ាដេប៉ូរូបភាព៖លោក អ៊ិត រ៉ាវុធ

  • គ.ជ.ប តួលេខបណ្តោះអាសន្ននៃចំនួនអ្នកបោះឆ្នោតជាង ៨លាន២សែននាក់ឬស្មើនឹង ៨៤,៥៨ភាគរយ

    គ.ជ.ប តួលេខបណ្តោះអាសន្ននៃចំនួនអ្នកបោះឆ្នោតជាង ៨លាន២សែននាក់ឬស្មើនឹង ៨៤,៥៨ភាគរយ

    (ភ្នំពេញ)៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឬហៅកាត់ថា(គ.ជ.ប)បានថ្លែងថា៖បើតាមតួលេខបណ្តោះអាសន្ននៃអ្នកបោះឆ្នោតដែលគ.ជ.បទទួលបានបង្ហាញថាពលរដ្ឋដែលបានមកបោះឆ្នោតសរុបមានចំនួន ៨២១៣២៦០នាក់ស្មើនឹង៨៤,៥៨ភាគរយនៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ៩៧១០៦៥៥នាក់ ។ ស្ថិតតិនេះមានការកើនឡើងជាងនៃបោះឆ្នោតកន្លងមកផងដែរ ។ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នៅក្នុងវិទ្យាស្ថានជាតិអប់រំ ឯកឧត្តម ប្រាជ្ញ ចន្ទ បានបញ្ជាក់ថាឆ្នាំ២០២៣ នេះ ចាប់ពីវេលាម៉ោង ៧:០០ នាទីព្រឹក ការិយាល័យបោះឆ្នោតចំនួន ៦៣ ៧៨៩ ការិយាល័យ នៅទូទាំងប្រទេស បានបើកបម្រើឱ្យការបោះឆ្នោតទាំងអស់ ដោយពុំមានការិយាល័យណាមួយ ដែលមិនបានបើកទេ។ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅចាប់ពីម៉ោង ៧:០០ ព្រឹករហូតដល់ម៉ោង ៣:០០ រសៀល ហើយទោះបីជាមានរំខានខ្លះដែលឡើងដោយខ្លាចាតុអាកាសយ៉ាងណាក៍ដោយកំដំណើរការនេះ បានប្រព្រឹត្តទៅជាប្រក្រតី តាមការគ្រោងទុក។ ឯកឧត្តមបានបញ្ជាក់បន្ថែមថាបន្ទាប់ពីការបិទការបោះឆ្នោត ដំណើរការរាប់សន្លឹកឆ្នោតក៏ចាប់ផ្ដើមភ្លាមៗនៅនឹងកន្លែង តាម និពិ និងសេចក្តីណែនាំ។ ទម្រង់បែបបទលេខ ១១០២ ដែលជាកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត និងឧទ្ធផលនៃការបោះឆ្នោតត្រូវបានគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោតបិទផ្សាយភ្លាមផងដែរ នៅមុខការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ ហើយភ្នាក់ងារគណបក្សនយោបាយបានថតរូបភាព និងចម្លងចូលលេខពីកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ដែលបិទផ្សាយ (១១០២.ទនោះ និងបានទៅ ទទួលយកទម្រង់បែបបទលេខ ១១០២ នៅទីស្នាក់ការ គឃ.សប បានផងដែរ…

  • សម្តេចតេជោ ហ៊ុន សែន ប្រកាសបណ្តោះអាសន្នថា អ្នកចូលរួមបោះឆ្នោតឆ្នាំ២០២៣ មាន ៨៤,២១%

    សម្តេចតេជោ ហ៊ុន សែន ប្រកាសបណ្តោះអាសន្នថា អ្នកចូលរួមបោះឆ្នោតឆ្នាំ២០២៣ មាន ៨៤,២១%

    (ភ្នំពេញ)៖ តាមរយៈសារពិសេសជូនជនរួមជាតិ អំពីការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាបណ្តោះអាសន្នថា អ្នកចូលរួមបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ឆ្នាំ២០២៣ មានចំនួនច្រើនលើសលុបរហូតដល់ ៨៤,២១% ដែលអត្រានេះ មានចំនួនខ្ពស់ជាងលទ្ធផលផ្លូវការនៃការបោះឆ្នោតកាលពីឆ្នាំ២០២២ និងឆ្នាំ២០១៨ ទៅទៀត។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រជាពលរដ្ឋ ពិតជាចង់បានសេចក្តីសុខ ជាមួយនឹងដំបូលសុខសន្តិភាព ដែលបាននឹងកំពុងមាន ហើយចង់ចាកចេញឆ្ងាញពីក្រុមជ្រុលនិយម ដែលពួកគេតែងតែបានបំផ្លាញ។ សម្តេចបញ្ជាក់ថា ពេលនេះ បើប្រៀបធៀប ចំនួនប្រជាជនបានចេញទៅបោះឆ្នោត គឺមានចំនួនច្រើនលើសលប់ ដែលមានចំនួនច្រើន ជាងមានវត្តមានគណបក្សភ្លើងទៀនចូលរួមទៅទៀត ឥលូវយើងកំពុងរង់ចាំមើល តើមានសន្លឹកឆ្នោត ត្រូវបានគេគូសខ្វែងប៉ុន្មានសន្លឹក ព្រោះក្រុម មេដឹកនាំជ្រុលនិយមបាននិយាយថា សន្លឹកឆ្នោត ណាដែលគូសខ្វែង គឺសន្លឹកឆ្នោតគាំទ្រពួកគេ។ ជាមួយនឹងលើកឡើងអំពីលទ្ធផលបណ្តោះអាសន្ននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលេចអំពីសកម្មភាពក្រុមប្រឆាំងដែលរារាំងចំពោះការរៀបចំការបោះឆ្នោត និងបំផ្លាញសន្លឹកឆ្នោត តាមរយៈការគូសខ្វែង ខណៈពួកគេ បានរៀបចំក្រុមតេឡេក្រាមមួយ ធ្វើសកម្មភាពនេះថតរូបខ្វែងសន្លឹកឆ្នោត ផ្ញើទៅកាន់ លោក សម…

  • វេទិកាសម្ព័ន្ធសង្គមស៊ីវិលបង្ហាញពីអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងថាស្ថានភាព បោះឆ្នោតរហូតមកដល់ពេលនេះ មានប្រក្រតីភាពជាធម្មតា

    វេទិកាសម្ព័ន្ធសង្គមស៊ីវិលបង្ហាញពីអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងថាស្ថានភាព បោះឆ្នោតរហូតមកដល់ពេលនេះ មានប្រក្រតីភាពជាធម្មតា

    (ភ្នំពេញ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.)នៅរសៀលថ្ងៃទី ២៣ ខែ កក្កដា នេះបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបានបញ្ជាក់ពីសកម្មភាពចុះសង្កេតដំណើរការបោះឆ្នោតនៅតាមមណ្ឌល និងការិយាល័យបោះឆ្នោតរបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។ ក្នុងសេចក្តីប្រកាសព័ត៌មាននេះវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានបញ្ជាក់ថាក្នុងនាមអ្នកសម្របសម្រួលអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ មានកិត្តិយសសូមជម្រាបជូនសាធារណជននិងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ជ្រាបថា អ្នកសង្កេតការណ៍ជាតិ ចំនួន ៣៦០នាក់ អញ្ជើញមកពីអង្គការមិនមែនរដ្ឋាភិបាល និងសមាគមចំនួន ៩០ បានចុះទៅតាមមណ្ឌល បោះឆ្នោតចំនួន ៣៦០ នៅទូទាំង ២៥រាជធានី ខេត្ត។ ទន្ទឹមនឹងនេះ អ្នកសង្កេតការណ៍អន្តរជាតិចំនួន ៥៦នាក់ អញ្ជើញមកពី ៧ស្ថាប័ន ១០ប្រទេស បានចុះទៅតាមមណ្ឌលបោះឆ្នោតចំនួន ១៧ ដើម្បីចូលរួមសង្កេតដំណើរការ បើកការិយាល័យបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ តាមរបាយការណ៍បឋមដែល វ.ស.ស. ទទួលបានពីអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ អ្នកបោះឆ្នោត បានអញ្ជើញមករង់ចាំបោះឆ្នោតនៅតាមការិយាល័យនីមួយៗយ៉ាងច្រើនកុះករ ប្រកបដោយក្តីសោមនស្ស រីករាយ។ បុគ្គលិក គ.ជ.ប. បានបំពេញភារកិច្ចបានយ៉ាងត្រឹមត្រូវ និងប្រកបដោយវិជ្ជាជីវៈខ្ពស់។ នៅតាម ការិយាល័យបោះឆ្នោត មានភ្នាក់ងារគណបក្សនយោបាយនិងអ្នកសង្កេតការណ៍អញ្ជើញមកពីអង្គការមិនមែន រដ្ឋាភិបាលនិងសមាគម…

  • គិតត្រឹមម៉ោង១៤ៈ០២ ប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជាង៧៧ភាគរយ

    គិតត្រឹមម៉ោង១៤ៈ០២ ប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជាង៧៧ភាគរយ

    ភ្នំពេញ៖ឯកឧត្តម ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគ.ជ.បបានឱ្យដឹងថា គិតត្រឹម ម៉ោង១៤ៈ០២ នាទីរសៀលនេះ មានប្រជាពលរដ្ឋចំនួន ៧,៥២៦,៣៨០នាក់ ស្មើនឹង ៧៧,៥១ភាគរយ បានទៅបោះ ឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាល ទី៧ ។ សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតចំនួន ៩.៧១០.៦៥៥នាក់ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៨ និងមានការិយាល័យ ២៣.៧៨៩ការិយាល័យ៕ដោយ៖វណ្ណលុក