-
ការបោះឆ្នោតនៅកម្ពុជាមានការចូលរួមទាំងប្រជាពលរដ្ឋ និងអ្នកសង្កេតការណ៍ទាំងជាតិ អន្តរជាតិយ៉ាងច្រើន

(ភ្នំពេញ)៖ ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០៣នេះ គឺជាការបោះឆ្នោតប្រកបដោយសុខសន្តិភាព ហើយនិងមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើន ព្រមទាំងមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាច្រើន។ ការនេះនឹងធ្វើឱ្យកម្ពុជាសម្រេចបានគោលដៅគឺទទួលបាននូវលទ្ធិប្រជាធិបតេយ្យ ដ៏ពេញលេញទៅអនាគត។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋា ភិបាលកម្ពុជា។ ថ្លែងក្នុងសន្និសីទ នៃ ភាពជាអ្នកដឹកនាំអន្តរជាតិ ស្តីពី សន្តភាព និង លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលមានបណ្តាប្រទេសជាង ៦០ប្រទេសចូលរួមនាសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣នៅសណ្ឋាគាសុខាភ្នំពេញ ឯកឧត្តម សុក ស៊ីផាន់ណា បានបញ្ជាក់ថា កម្ពុជាទទួលបានការគាំទ្រពីអ៊ុនតាក់ដែលបានជួយរៀបចំការបោះឆ្នោតកាលពីឆ្នាំ១៩៩៣ ។ សម្រាប់ពេលនេះដែរកម្ពុជាអាចមានលទ្ធភាពរៀបចំការបោះឆ្នោតដោយខ្លួនឯងនៅក្នុងកម្រិតមួយដែលអាចទទួលយកបាន ។ជាមួយគ្នានេះដែរឯកឧត្តមបានប្រកាសស្វាគមន៍ចំពោះអ្នកសង្កេតការណ៍អន្តរជាតិដែលមកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជាព្រោះថា ការមកនេះដើម្បីជួយកម្ពុជាសម្រេចបានគោលដៅគឺទទួលបាននូវលទ្ធិប្រជាធិបតេយ្យ ដល់ពេលលេញទៅអនាគត។ឯកឧត្តម កិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ នៃព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា សន្តិភាព មិនមែនគ្រាន់តែជាគោលដៅដែលយើងចង់បានសម្រាប់ពិភពលោក ប៉ុណ្ណោះទេ ប៉ុន្តែសន្តិភាព គឺជាមធ្យោបាយដែលយើងត្រូវប្រកាន់យកផងដែរ សមដូច ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ថា…
-
ប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិ សរសើរសម្ដេចតេជោ ហ៊ុន សែន ដែលដឹកនាំប្រទេសពីសង្គ្រាមមកសន្តិភាព និងមានការអភិវឌ្ឍ ខណៈជីវភាពប្រជាជន ត្រូវបានលើកតម្កើង

(ភ្នំពេញ)៖ ប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិ បានសរសើរសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសពីសង្គ្រាមមកសន្តិភាព និងមានការអភិវឌ្ឍទាំងសេដ្ឋកិច្ច នយោបាយ ខណៈជីវភាពប្រជាជនត្រូវបានលើកតម្កើង។ នេះជាការលើកសរសើររបស់ថ្នាក់ដឹកនាំនៃអ្នកសង្កេតការណ៍អន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ប្រមាណ៤០០នាក់ ដែលបានចូលជួបពិភាក្សា និងសម្ដែងការគួរសមចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ អ្នកសង្កេតការណ៍ទាំងនោះ មកពីប្រទេសចំនួន ៦៥ ដែលក្នុងនោះ មានអង្គការណ៍អន្តរសភា អន្តរដ្ឋាភិបាល អង្គការគណបក្សនយោបាយ ស្ថាប័ននានា អ្នកសង្កេតការណ៍ឯករាជ្យ ដូចជា បារាំង ជប៉ុន អ៊ីស្រាអែល សង្គមស៊ីវិលជាតិ និងអន្តរជាតិ សមាគមខ្មែរក្រៅប្រទេស និងអ្នកសារព័ត៌មានអន្តរជាតិមកពីស្ថាប័នអន្តរជាតិធំៗ។ ក្នុងនោះ ក៏មានអតីតប្រមុខរដ្ឋ អតីតនាយករដ្ឋមន្ត្រី អតីតប្រធានសភា អនុប្រធានសភា និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងតំណែង។ នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកសង្កេតការណ៍អន្តរជាតិដែលបានអញ្ជើញមកចូលរួមពិនិត្យ និងតាមដានពីការបោះឆ្នោតនៅកម្ពុជា ដែលបង្ហាញពីការលូតលាស់ប្រជាធិបតេយ្យនៅកម្ពុជា។ សម្តេចតេជោ បានមានប្រសាសន៍ថា ការអញ្ជើញមកសង្កេតការណ៍នៅកម្ពុជានៅក្នុងពេលនេះ…
-
លោកជំទាវ ឃួន សុដារីជួបសម្តែងការស្វាគមន៍គណៈប្រតិភូចិនដែលបានចូលរួមសង្កេតការណ៍ ការបោះឆ្នោតនៅកម្ពុជា

(ភ្នំពេញ)៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានបង្ហាញការស្វាគមន៍ និងទទួលជួបគណៈប្រតិភូក្រសួងទំនាក់ទនងអន្តរជាតិនៃគណបក្សកុម្មុយនិស្តចិន នាឱកាសនៃការមកបំពេញទស្សនកិច្ច និង ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា។ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាសមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម ឈាន ហុងសាន (Qian Hongshan) អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ចិន នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ នាសណ្ឋាគារសុខាភំ្នពេញ ។ លោកជំទាវ ឃួន សុដារី បានបញ្ជាក់ថា ៖ ទស្សនកិច្ចរបស់គណៈប្រតិភូនៅពេលនេះ គឺស្របពេលដែលគណបក្ស សភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរកំពុងរៀបចំខួប ៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន (១៩ កក្កដា ១៩៥៨-១៩ កក្កដា ២០២៣)។ ដូចនេះ ដំណើរមកកាន់កម្ពុជា របស់ ឯកឧត្តម នាពេលនេះ នឹងចូលរួមចំណែកបន្ថែមនូវការពង្រឹងពង្រីកនូវចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដែលមានស្រាប់ និងបន្តថែរក្សាពូនជ្រំទំនាក់ទំនងដ៏ល្អនេះ ឱ្យស្ថិតស្ថេររឹងមាំយូរអង្វែង ហើយនាំមកនូវផលប្រយោជន៍…
-
អ្នកសង្កេតការណ៍អន្តរជាតិ នឹងចុះទៅមើលការរៀបចំការិយាល័យ បោះឆ្នោត មុនការបោះឆ្នោតមកដល់

ភ្នំពេញ៖គណៈកម្មាធិការជារៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី ២២ ខែកក្កដានេះ បានរៀបចំកម្មវិធីស្តីពី នីតិវិធីនៃដំណើរការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផល តួនាទីអ្នកសង្កេតការណ៍បោះឆ្នោតអំឡុងពេលដំណើរការបោះឆ្នោត ជូនអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីស្វែងយល់ពីការបោះឆ្នោតនៅកម្ពុជា។ គ.ជ.ប បានឱ្យដឹងថា បន្ទាប់ពីទទួលបានការធ្វើបទបង្ហាញទាំងអស់ខាងលើ អ្នកសង្កេតការណ៍អន្តរជាតិ នឹងអញ្ជើញចុះទៅសង្កេតមើលការរៀបចំការិយាល័យបោះឆ្នោតនៅរសៀលថ្ងៃទី២២ខែកក្កដានេះ នឹងចុះទៅសង្កេតមើលការិយាល័យបោះឆ្នោតមួយចំនួននៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន នៅថ្ងៃទី២៣ ខែកក្កដា ដែលជាថ្ងៃបោះឆ្នោត។ ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគ.ជ.ប ប្រាប់ឱ្យដឹងថា កម្មវិធីនេះ ត្រូវបានបារៀបចំឡើង នៅរាជធានីភ្នំពេញ ក្រោមអធិតីភាព ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប និងមានការចូលរួមពីមន្រ្តីជំនាញ និងអ្នកសង្កេតការណ៍អន្តរជាតិជាច្រើនរូបទៀត។គោលបំណងនៃកម្មវិធីនេះ ធ្វើឡើងផ្តោតទៅលើនីតិវិធី ដែលអ្នកសង្កេតការណ៍អន្តជាតិត្រូវស្វែងយល់ និងដឹងឱ្យបានច្បាស់ពីដំណើការទូទៅនៃការបោះឆ្នោតនៅកម្ពុជា ។ឯកឧត្តមថ្លែងថា៖«អ្នកសង្កេតការណ៍អន្តរជាតិ ត្រូវដឹងពីនីតិវិធី ចំពោះដំណើរការទូទៅនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅថ្ងៃស្អែកនេះ ព្រោះជារឿងសំខាន់» ។ថ្លែងនៅក្នុងពិធីបើកដំណើរការកម្មវិធីសង្កេតការណ៍បោះឆ្នោតអន្តរជាតិនោះឯកឧត្តម នុត សុខុម បានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកសង្កេតការណ៍អន្តរជាតិទាំងអស់ ដែលបានមកតាមការអញ្ជើញរបស់ គ.ជ.ប ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ…
-
គ.ជ.ប បានផ្តល់បណ្ណព័ត៌មានអ្នកបោះឆ្នោតសម្រេចបានជិត ៩៥ %

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផ្ដល់បណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ សម្រេចបានចំនួន ៩ ២០៩ ១៧៧ បណ្ណ ស្មើនឹង ៩៤,៨៤ % នៃចំនួនអ្នកមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ៩ ៧១០ ៦៥៥ នាក់ ។ នេះបើតាមតារាងបូកសរុបលទ្ធផលនៃការផ្ដល់បណ្ណព័ត៌មានអ្នកបោះឆ្នោតរបស់ គ.ជ.ប នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៣។ ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប ប្រាប់ឱ្យដឹងនៅថ្ងៃទី ២២ ខែកក្កដានេះថា ចំពោះបណ្ណព័ត៌មានអ្នកបោះឆ្នោត ដែលនៅសេសសល់ មិនមែនមានន័យថា មិនបានចែកជូនប្រជាពលរដ្ឋនោះទេ គឺដោយសារប្រជាពលរដ្ឋទាំងនោះមិនបានស្ថិតនៅក្នុងឃុំសង្កាត់ដែលពួកគាត់ស្នាក់នៅ និងមួយទៀត ប្រជាពលរដ្ឋធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ។ឯកឧត្តមបន្តថា លទ្ធផលនៃការផ្តល់បណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ គឺជាតួលេខ មានរហូតទៅដល់ ៩លាន ២សែននាក់ជាង ។ បើគិតជាភាគរយ ប្រជាពលរដ្ឋទទួលបានបណ្ណព័ត៌មានអ្នកបោះឆ្នោត ដែលមានរហូតទៅដល់ ជិត ៩៥ ភាគរយ។បើតាម គ.ជ.ប…
-
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិ ចូលជួបសំដែងការគួរសម នៅវិមានសន្តិភាព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិ មកពី ៦៥ប្រទេស និងស្ថាប័នអន្តរជាតិ ដែលនឹងអញ្ជើញចូលរួមសង្កេតការណ៍ការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ២០២៣ ចូលជួបសំដែងការគួរសម នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ ។ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិមកពី ៦៥ ប្រទេសនិងស្ថាប័នបានមកដល់ប្រទេសកម្ពុជារួចហើយៗនៅរសៀលថ្ងៃទី២១ខែកក្កដាឆ្នាំ២០២៣នេះបានចូលរួមនៅក្នុងកិច្ចប្រជុំមួយដែល រៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីស្វែងយល់អំពីការបោះឆ្នោតនៅកម្ពុជា។ ក្នុងចំណោមនោះ ក៏មានឯកឧត្តម Johari Abdul ប្រធានសភាម៉ាឡេស៊ី និង ឯកឧត្តម Nuno Gomes Nabiam នាយករដ្ឋមន្ត្រី Guinea-Bissau ព្រមទាំងអតីតប្រមុខរដ្ឋ ប្រមុខ រដ្ឋាភិបាលនិងសភាចំនួន១១រូបផងដែរ។ សូមរំលឹកថា តាមរយៈបណ្ដាញទំនាក់ទំនងសង្គមធ្វីតទ័រ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម លោកជំទាវ មកពី៦៥ប្រទេស និងស្ថាប័នអន្តរជាតិដែលអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧…
-
គ.ជ.ប៖ថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ប្រព្រឹត្ត ទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មាន អំពើហិង្សា

ភ្នំពេញ៖ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃបិទបញ្ចប់ យុទ្ធនា ការ ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ ២០២៣ មានគណបក្សនយោបាយ ចំនួន ១២ ក្នុងចំណោម គណបក្ស នយោបាយដែលឈរឈ្មោះបោះឆ្នោត ទាំង ១៨ បានធ្វើ សកម្មភាព ឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន ៤ បានហែក្បួនឃោសនារកសំឡេងឆ្នោត។ ក្នុងសេចក្តី ប្រកាស ព័ត៌មានរបស់គ.ជ.ប នៅថ្ងៃទី២១ ខែកក្កដា ដែលជាថ្ងៃបិទបញ្ចប់ យុទ្ធនាការបានបញ្ជាក់ថា ទី១: គណបក្សប្រជាជនកម្ពុជា ហែក្បួនឃោសនានៅតាម មណ្ឌល បោះឆ្នោតរាជធានី ខេត្ត ចំនួន ២៤ មណ្ឌល តែពុំមានហែក្បួន នៅមណ្ឌល ខេត្តព្រះសីហនុទេ។ ទី២: គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួន ឃោសនានៅមណ្ឌលរាជធានីភ្នំពេញ មណ្ឌលខេត្តកំពង់ចាម និង មណ្ឌលខេត្តកំពង់ស្ពឺ។ ទី៣: គណបក្សយុវជនកម្ពុជា ហែក្បួន ឃោសនា…
-
អ្នកនាំពាក្យ គ.ជ.ប ៖រយៈពេល ២១ថ្ងៃ នៃការឃោសនាការបោះឆ្នោត គណបក្សនយោបាយបានធ្វើសកម្មភាពក្នុងបរិយាកាសល្អ

ភ្នំពេញ៖ឯកឧត្ដម ហង្ស ពុទ្ធា ប្រធានក្រុមអ្នកនាំពាក្យ គណៈ កម្មា ធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បញ្ជាក់ថា រយៈពេល ២១ថ្ងៃ នៃការឃោសនារកសំឡេងឆ្នោត គណបក្សនយោបាយដែល បាន ចុះបញ្ជី និងមានបញ្ជីបេក្ខជននៅតាមមណ្ឌលរាជធានី ខេត្ត បានធ្វើ សកម្មភាពយ៉ាងគគ្រឹកគគ្រេងក្នុងបរិយាកាសល្អ។ គណបក្សនយោ បាយនីមួយៗ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតតាម មធ្យោបាយ ផ្សេងៗ និងតាមលទ្ធភាពរៀងៗខ្លួន ដែលមានជាអាទិ៍ ការជួបប្រជុំជា មួយអ្នកគាំទ្រ និងសកម្មជននៅតាមទីសាធារណៈ និងតាមទីស្នាក់ការ គណបក្សនយោបាយ ការចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ការប្រគំតន្រ្តី ការបញ្ចាំងស្លាយវីដេអូតាមទីសាធារណៈ ការចែក ខិត្តបណ្ណ តាមខ្នងផ្ទះ និងតាមផ្សារ ការចាក់មេក្រូផ្សព្វផ្សាយនៅ តាម ទីស្នាក់ការគណបក្សនយោបាយ និងចាក់មេក្រូចល័តតាមភូមិជាដើម។ ការបញ្ជាក់នេះ ក្នុងសន្និសីទសារព័ត៌មានរបស់គ.ជ.ប ប្រជុំជាមួយ ភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នៃ ការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រយៈពេល ២១ថ្ងៃ និងការបិទផ្សាយបញ្ជីបោះឆ្នោត និងលេខកូដការិយាល័យ បោះឆ្នោត…
-
ឯកឧត្តម សុខ សូកេន ដឹកនាំក្បួនដង្ហែគ្រួសារគណបក្សប្រជាជនកម្ពុជាប្រចាំឃុំស្អាងភ្នំ ក្នុងថ្ងៃបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧

កណ្តាល៖ ឯកឧត្តម សុខ សូកេន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្អាង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្អាងភ្នំ បានអញ្ជើញដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាប្រចាំឃុំស្អាងភ្នំ ចូលរួមក្នុងការដង្ហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតប្រចាំស្រុកស្អាង ដែលបានចេញដំណើរពីទីតាំងវត្ដព្រែកអំបិល ក្រោមអធិបតីភាពរបស់ ឯកឧត្តម ទី សុគន្ធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង ដោយមានការចូលរួមប្រកបដោយសណ្តាប់ធ្នាប់របៀបរៀបរយ បរិយាកាសសប្បាយរីករាយ និងសំឡេងគាំទ្រកងរំពងចេញពីក្រអៅបេះដូងពីសំណាក់សមាជិកសមាជិកាគណបក្សប្រជាជានកម្ពុជានៃឃុំទាំង៦ ក្នុងស្រុកស្អាង សរុបចំនួនប្រមាណ៣០០០នាក់ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ។ បន្ទាប់ពីការដង្ហែក្បួនរួមគ្នា ឯកឧត្តមប្រធានក្រុមការងារឃុំស្អាងភ្នំបានបន្តដឹកនាំក្បួនហែកាត់ភូមិទាំង៩ក្នុងឃុំស្អាងភ្នំ ដោយមានសមាជិកប្រមាណជាង៥០០នាក់ ដែលចូលរួមជិះម៉ូតូ និងរថយន្តតូចធំតាក់តែងលម្អដោយបដា ទង់ជាតិ ទង់បក្ស និងស្លាកសញ្ញាគណបក្ស ដើម្បីបង្ហាញពីការស្នេហាជាតិ និងការគាំទ្រប្រកបដោយភក្តីភាពចំពោះគណបក្សប្រជាជានកម្ពុជា។ ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយមហាគ្រួសារគណបក្សប្រជាជនឃុំស្អាងភ្នំ ក្រោយពេលបញ្ចប់ការដង្ហែក្បួន ឯកឧត្តម សុខ សូកេន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ សម្រាប់ការគាំទ្រដ៏ស្មោះស្ម័គ្រនិងឥតងាករេចំពោះគណបក្សប្រជាជន ដែលបានដឹកនាំរក្សាសុខសន្តិភាព និងការអភិវឌ្ឍដ៏ត្រចេះត្រចង់លើគ្រប់វិស័យជូនសង្គមជាតិកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានលើកឡើងអំពីភាពចាំបាច់របស់សមាជិកគណបក្សប្រជាជន ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនជាពលរដ្ឋល្អ ដោយចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧…
-
ឯកឧត្តម ជា វ៉ាន់ដេត ដឹកនាំក្រុមការងារ និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកបាទី ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧

(តាកែវ)៖ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី បាន ដឹកនាំសមាជិក សមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា មកពីបណ្តាភូមិ ឃុំ នានា ជុំវិញស្រុកបាទី ខេត្តតាកែវ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០២៣។ អ្នកចូលរួមបានបង្ហាញនូវទឹកមុខសប្បាយរីករាយ ពេញចិត្ត និងក្តីស្រឡាញ់ចំពោញគណបក្សប្រជាជនកម្ពុជា ជាពិសេសបង្ហាញការគាំទ្រយ៉ាងពេញទំហឹងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សជាបេក្ខភាពនាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អនាគត។ ឯកឧត្តម ជា វ៉ាន់ដេត បានអំពាវនា សូមបងប្អូន សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់ ទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមាន «រូបសញ្ញាទេវតាបាចផ្កា» ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស ឱ្យកាន់តែរីកចម្រើន និងសុខសន្តិភាពបន្តទៀត ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី និងគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅពេលអនាគត។…