-
សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ប្រធានសភាម៉ាឡេស៊ី ដែលផ្តល់មហាកិត្តិយស ធ្វើជាសាក្សីនៃដំណើរការប្រជាធិបតេយ្យ នៃការបោះឆ្នោតជ្រើសរើសសមាជិកសភា អាណត្តិទី៧ នៅកម្ពុជា

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ កម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមប្រធានសភាម៉ាឡេស៊ី ដែលជាការផ្តល់នូវមហាកិត្តិយស និងវត្តមានដ៏មានតម្លៃក្នុងការពង្រឹងនូវទំនាក់ទំនងទ្វេភាគី ក៏ដូចជាបានធ្វើជាសាក្សីនៃដំណើរការប្រជាធិបតេយ្យនៃការបោះឆ្នោតជ្រើសរើសសមាជិកសភាអណត្តិទី៧ ដែលកំពុងដំណើរការប្រកបដោយភាពល្អប្រសើរ។ ការប្រកាសស្វាគមន៍នេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារ ជាមួយឯកឧត្តម តាន់ស៊្រីដាតុ ហ្សហារី ប៊ីនអាប់ឌុល ប្រធានសភា នៃសាធារណរដ្ឋម៉ាឡេស៊ី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១កក្កដា ក្នុងខណៈដែលឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមសង្កេតការណ៍ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ។ ឯកឧត្តម ហ្សហារី ប៊ីនអាប់ឌុល បានបញ្ចេញចំណាប់អារម្មណ៍ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោយពេលដែលឯកឧត្តម បានអញ្ជើញមកដល់ព្រលានយន្តហោះ បន្ទាប់ពីធ្លាប់បានអញ្ជើញមកក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមក ដែលមានភាពល្អប្រសើរ និងរីកចំរើនខ្លាំង មានអគារខ្ពស់ៗ និងផ្លូវគមនាគមន៍ខ្វាត់ខ្វែង ស្ទើរតែមិនជឿថា នេះគឺជាទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជានោះឡើយ ។ ឯកឧត្តមប្រធានសភាម៉ាឡេស៊ី បានរំលឹកពីដំណើរកាលពីឆ្នាំ២០០០ ពេលនោះ ឯកឧត្តម បានធ្វើដំណើរទៅខេត្តកំពង់ចាម មានផ្លូវដ៏រលាក់ដែលឯកឧត្តមប្រៀបជាការធ្វើដំណើរតាមទូក លើទឹកដែលមានរលកដូច្នេះដែរ។…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបិទយុទ្ធនាការ ឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខេត្តស្វាយរៀង

ស្វាយរៀង៖ គណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងបាន ប្រារព្ធបិទ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នាព្រឹកថ្ងៃសុក្រទី២១ ខែកក្កដា ឆ្នាំ២០២៣ក្រោមការ អញ្ជើញ ចូលរួមដោយផ្ទាល់ពីសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា។ មានប្រសាសន៍ទៅកាន់សមាជិកសមាជិកាយ៉ាងច្រើនកុះករ សម្តេច កិត្តិសង្គហបណ្ឌិត បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ ដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានថ្លែងកោត សរសើរជូនចំពោះសកម្មជន អ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ទាំងអស់ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រី គ.ជ.ប ដែលបានសហការរួមគ្នាគោរពច្បាប់បោះឆ្នោត និងនីតិវិធី បោះឆ្នោត យ៉ាង ពេញលេញប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ធ្វើឱ្យដំណើរការឃោសនា បោះឆ្នោត ជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទីឆ្នាំ២០២៣ ប្រព្រឹត្តបានយ៉ាងរលូន នៅក្នុងខេត្តស្វាយរៀង។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូម អញ្ជើញទៅបោះឆ្នោតឱ្យ បានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ដែលស្ថិតក្នុងលេខរៀងទី ១៨ ដែលមានរូបទេវតា បាចផ្កាជាសញ្ញាសម្គាល់លើសន្លឹកឆ្នោត ដោយយកភ្ជាប់ជាមួយខ្លួន នូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្តសញ្ញាណ (ឯ.អ) ។…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបប្រធានសភាម៉ាឡេស៊ី ដែលមកធ្វើទស្សនកិច្ចការងារ ដើម្បីចូលរួមសង្កេតការណ៍ នៃការបោះឆ្នោតសកល នៅកម្ពុជា

(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ កម្ពុជា បានអញ្ជើញទទួលជួបសវនាការជាមួយឯកឧត្តម ហ្សូហារី ប៊ីនអាប់ឌុល (Tansri Dato Johari Bin Abdul) ប្រធានសភានៃប្រទេសម៉ាឡេស៊ី នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ។ ឯកឧត្តម Johari Bin Abdul ប្រធានសភាម៉ាឡេស៊ី អញ្ជើញមកធ្វើទស្សនកិច្ចការងារ ដើម្បីចូលរួមសង្កេតការណ៍ នៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅកម្ពុជា ។ សូមរំលឹកថា តាមរយៈបណ្ដាញទំនាក់ទំនងសង្គមធ្វីតទ័រ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហោះនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ដោយបានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម លោកជំទាវ ទាំង៣៣៣នាក់ មកពី ៦៥ប្រទេសនិង ស្ថាប័នអន្តរជាតិដែលបាន និងកំពុងអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ សម្ដេចសូមថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានសភាប្រទេសម៉ាឡេស៊ី និងឯកឧត្តម…
-
ប្រជាពលរដ្ឋនៅភូមិក្តីតាចិន ខេត្តកំពង់ធំ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្តុ ៦២៣ប័ណ្ណ ពីរាជរដ្ឋាភិបាល

(កំពង់ធំ)៖ ឯកឧត្តម បណ្ឌិត ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ធំ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្តុចំនួន ៦២៣ប័ណ្ណ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅភូមិក្តីតាចិន ឃុំទ្រៀល ស្រុកតាំងគោកចំនួន ៣២២គ្រួសារ រួមមាន ដីលំនៅដ្ឋានចំនួន ២២៧ប័ណ្ណ ដីកសិកម្ម ៣៩៤ប័ណ្ណ ទ្រព្យវត្ត ០២ប័ណ្ណ និងដីគ្មានទិន្នន័យ ៤៦ប័ណ្ណ។ ឯកឧត្តមបណ្ឌិត ថោង ខុន បានចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋទាំង ៣២២គ្រួសារ ដែលត្រូវទទួលប័ណ្ណកម្មសិទ្ធិចំនួន ៦២៣ប័ណ្ណ។ ការផ្តល់ប័ណ្ណកម្មសិទ្ធិនេះគឺកើតចេញពីការគិតគូរយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី មកលើជីវភាពរស់នៅប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋមានឯកសារគតិយុត្ត និងសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ និងប្រើប្រាស់ដីធ្លីរបស់គាត់ពិតប្រាកដ។ ឯកឧត្តម ថោង ខុន បានបញ្ជាក់ទៀតថា ប័ណ្ណកម្មសិទ្ធិនេះគឺជាឯកសារគតិយុត្តិត្រូវបានការពារដោយច្បាប់ ធានាខុសត្រូវដោយរដ្ឋ និងមិនអាចមានជនណាម្នាក់មកលួចបន្លំ រំលោភបំពានបានឡើយ។ឯកឧត្តម ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ និងទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា។…
-
ឯកឧត្តម ប៉ាន សូរស័ក្តិ ចុះជួបសំណេះសំណាលជាមួយបងប្អូនអាជីវករក្នុងផ្សារទំនប់ ស្រុកបាធាយ

(កំពង់ចាម)៖ បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួបសំណេះសំណាល ជាមួយអាជីវករ ដែលបាននិងកំពុងធ្វើអាជីវកម្មលក់ដូរទំនិញរបស់ខ្លួនក្នុងផ្សារទំនប់ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ដើមី្បសាកសួរសុខទុក្ខ, បង្កើននូវភាពស្និតស្នាល និងស្វែងយល់ពីបញ្ហាមួយចំនួនរបស់អាជីវករ ដែលកំពុងជួបប្រទះ។ ឯកឧត្តម ប៉ាន សូរស័ក្តិ បនលផ្សារទំនប់ ជាផ្សារមួយក្នុងចំណោមផ្សារជាច្រើនក្នុងស្រុកបាធាយ ដែលកើតឡើងក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយក៏ជាទីកន្លែងមួយសម្រាប់ដោះដូរទំនិញ និងបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយផ្ទាល់ ព្រមទាំងជាកន្លែងសម្រាប់បម្រើសេវាកម្មនានាដល់ភ្ញៀវទេសចរជាតិ អន្តរជាតិផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បានសំណូមពរឱ្យសមត្ថកិច្ចមូលដ្ឋាន និងគណៈគ្រប់គ្រងផ្សារ ក៏ដូចសន្តិសុខផ្សារ ជួយធ្វើការជួយសម្រួលលើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពនៅក្នុង និងជុំវិញទីផ្សារ ព្រមទាំងបង្កើនការយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងរាល់កាកសំណល់ទីផ្សារ និង ប្រព័ន្ធបង្ហូរទឹកជុំវិញផ្សារឱ្យ បានល្អ ដើមី្បធានាដល់ចរន្តទឹកហូរបានទាន់ពេល មិនបង្កឱ្យមានការកកស្ទះទៀតផង ។ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បានពន្យល់ និងផ្សព្វផ្សាយអំពីខ្លឹមសាររបស់កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧…
-
ឯកឧត្តម ព្រុំ សុខា ដឹកនាំយុទ្ធនាការទ្រង់ទ្រាយធំ ក្នុងស្រុកបាភ្នំជាមួយអ្នកចូលរួមប្រមាណ៦០០០នាក់

(បាភ្នំ-ព្រៃវែង)៖ ឯកឧត្តម ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ រួមជាមួយសហការីក្នុងក្រុមការងារនិងគណបក្សស្រុក ឃុំ ព្រមទាំង មន្រ្តី សកម្មជនគណបក្សមកពីភូមិទាំង១០៨ ក្នុងឃុំទាំង៩ នៃស្រុកបាភ្នំ ដែលមានអ្នកចូលរួមប្រមាណ៦០០០នាក់ កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្បួនដង្ហែទ្រង់ទ្រាយធំឈានទៅបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តនៃរដ្ឋសភាអណត្តិទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលដ៏ខ្លីខាងមុខនេះ។ ថ្លែងទៅកាន់អង្គមិទ្ទិញដ៏ធំនៃយុទ្ធនាកាឃោសនាបោះឆ្នោតជាតិលើកនេះ ឯកឧត្តម ព្រុំ សុខា បានថ្លែងគូសបញ្ជាក់ថា៖« រូបភាពបង្ហាញកម្លាំងសាមគ្គីភាពរបស់ប្រជាជនដ៏ច្រើនកុះករនៅក្នុងស្រុកបាភ្នំនាពេលនេះ សបញ្ជាក់យ៉ាងប្រត្យ័ក្សពីឧត្តមភាពនយោបាយគ្មានគូប្រៀបរបស់គណបក្សប្រជាជនកម្ពុជា ដែលពិតជាធានាដល់ជោគជ័យមហិមាសម្រាប់ការបោះឆ្នោតជាតិថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាក់ជាមិនខាន»។ បន្ទាប់ពីពិធីបានរំសាយ ក្បួនដង្ហែរបស់ឃុំនីមួយៗក៏បានបន្តយុទ្ធនាការត្រលប់ទៅកាន់មូលដ្ឋានភូមិ ឃុំ រៀងៗខ្លួន ដើម្បីបញ្ចប់កិច្ចនាំសារនយោបាយ និងមតិណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឲ្យទៅដល់អ្នកបោះឆ្នោតម្នាក់ៗតាមខ្នងផ្ទះ ដោយយកចិត្តទុកដាក់ពិសេសការបោះឆ្នោត និងគូសលេខ១៨លើសន្លឹកឆ្នោតបានត្រឹមត្រូវ។ យោងតាមសេចក្តីជូនដំណឹងរបស់ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ ជ ប បានឱ្យដឹងថា ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីម្ភៃនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ…
-
ប្រជាពលរដ្ឋម្ចាស់ឆ្នោត ក្នុងមូលដ្ឋានឃុំទំនប់ ជួបផ្ទាល់ជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ ដើម្បីស្វែងយល់ពីខ្លឹមសារកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងរបៀបគូសសន្លឹកឆ្នោត

(កំពង់ចាម)៖ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា, នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ប្រជាពលរដ្ឋម្ចាស់ឆ្នោត ប្រមាណជិត ៤០០នាក់ ក្នុងមូលដ្ឋានឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម បានជួបផ្ទាល់ជាមួយបេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ ដើម្បីស្វែងយល់ពីខ្លឹមសារកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិកម្ពុជា ឆ្នាំ២០២៣-២០២៨ និងរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម បេក្ខជនតំណាងរាស្រ្ត បានធ្វើការណែនាំអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបានត្រឹមត្រូវ ព្រមទាំងបានអាន និងពន្យល់អំពីខ្លឹមសាររបស់កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងការដាក់ចេញនូវកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ចំណុច នៅក្នុងកម្មវិធីនយោបាយនេះ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម។ ក្នុងនាមជាបេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ ក៏ដូចជា ឯកឧត្តមផ្ទាល់, ឯកឧត្តម បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។…
-
ស្ថានភាពទូទៅថ្ងៃទីម្ភៃ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយរលូន

(ភ្នំពេញ)៖ នៅថ្ងៃទីម្ភៃនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន ១៥ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន ៩ បានហែក្បួនឃោសនារកសំឡេងឆ្នោត ។ ទី១: គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តរតនគិរី។ ទី២: គណបក្សខ្មែររួបរួមជាតិ ហែក្បួនឃោសនានៅមណ្ឌលខេត្តត្បូងឃ្មុំ កំពង់ឆ្នាំង បន្ទាយមានជ័យ សៀមរាប បាត់ដំបង និងមណ្ឌលខេត្តរតនគិរី។ ទី៣: គណបក្សស្រ្តីដើម្បីស្រ្តី ហែក្បួនឃោសនានៅមណ្ឌលខេត្តសៀមរាប។ ទី៤: គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ហែក្បួនឃោសនានៅមណ្ឌលខេត្តកណ្ដាល។ ទី៥: គណបក្សសញ្ជាតិកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ធំ និងមណ្ឌលខេត្តព្រៃវែង។ ទី៦: គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ធំ ពោធិ៍សាត់ សៀមរាប និងមណ្ឌលខេត្តបាត់ដំបង។ ទី៧: គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ។ ទី៨: គណបក្សកម្លាំងប្រជាធិបតេយ្យ ហែក្បួនឃោសនានៅមណ្ឌលខេត្តសៀមរាប និងទី៩: គណបក្សប្រជាជនកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តព្រៃវែង។ ចំណែកគណបក្សនយោបាយ ចំនួន ៦ ទៀត រួមមាន គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច…
-
សម្ដេចតេជោ ហ៊ុន សែន៖ យុទ្ធនាការឃោសនាបោះឆ្នោតមានដំណើរការល្អ ដោយគ្មានហិង្សាណាមួយកើតឡើង ទាំងហិង្សាកាយវិការ ឬពាក្យសម្តី

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ឱ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នឹងចាប់ផ្តើមក្នុងពេលឆាប់ខាងមុខនេះ ខណៈដែលយុទ្ធនាការឃោសនាបោះឆ្នោតមានដំណើរការល្អដោយមិនមានឃើញហិង្សាណាមួយកើតឡើងនោះឡើយ។ សម្តេចតេជោបានលើកឡើងដូចនេះតាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ហុងកុង Phoenix TV ដែលត្រូវបានធ្វើការផ្សព្វផ្សាយកាលពីថ្ងៃទី១៩ ខែកក្កដា ដោយសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រជាជនកម្ពុជាមានភាពចាស់ទុំខាងនយោបាយអំពីដំណើរការប្រជាធិបតេយ្យ ដោយសម្ដេចសង្ឃឹមផងដែរថានឹងមានលទ្ធផលល្អ។ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា ៖ «មកដល់ពេលនេះ យើងនៅសល់តែប៉ុន្មានថ្ងៃទៀតការបោះឆ្នោតនឹងចាប់ផ្តើម ហើយនេះជាការបោះឆ្នោតមួយដ៏ល្អ ដែលមកដល់ពេលនេះមិនទាន់ឃើញមានហិង្សាណាមួយកើតឡើង ទោះបីជាហិង្សាកាយវិការ ឬជាពាក្យសម្តី»។ សម្ដេចបានបន្តថា ពិតហើយ មានប្រទេសខ្លះ ឬក្រុមខ្លះធ្វើការតិះទៀនចំពោះយើងខ្ញុំ តែយើងមិនខ្វល់ទេ អ្វីដែលជាបញ្ហាធំរបស់យើងគឺប្រជាជនទៅបោះឆ្នោត ស្របទៅតាមរដ្ឋធម្មនុញ្ញរបស់ខ្លួនគឺគ្រប់គ្រាន់ហើយ មិនចាំបាច់ឱ្យប្រទេសនេះ ប្រទេសនោះត្រូវទទួលស្គាល់ការបោះឆ្នោតរបស់ប្រទេសយើងខ្ញុំនោះទេ។ ការបោះឆ្នោតនៅក្នុងប្រទេសឯករាជ្យមួយ ប្រទេសដែលមានអធិបតេយ្យមួយ ត្រឹមតែប្រជាជនទទួលស្គាល់ និងចូលរួមការបោះឆ្នោតគឺគ្រប់គ្រាន់ដើម្បីកំណត់ឈ្នះហើយ។ ទាក់ទងនឹងការបោះឆ្នោតនេះដែរ ក្នុងជំនួបជាមួយគណៈប្រតិភូបេសកកកម្មសង្កេតការណ៍បោះឆ្នោតហ្វ្រង់កូហ្វូនី (MEF) នាថ្ងៃទី១៩ ខែកក្កដា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថាការបោះឆ្នោតកន្លងមក ក៏មានការចូលរួមឃ្លាំមើលពីក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងអ្នកសារព័ត៌មាន…
-
ឯកឧត្តម នេត្រ ភក្ត្រា៖ ភ្នាក់ងារគណបក្សនៃគណបក្សប្រជាជន កម្ពុជាដើរតួនាទីសំខាន់ចូលរួមការពារដំណើរការនីតិវិធីបោះឆ្នោតស្របតាមច្បាប់ និងការពារសន្លឹកឆ្នោតប្រជាពលរដ្ឋដែលស្រឡាញ់ គាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨

កំពត៖«ភ្នាក់ងារគណបក្សនយោបាយដើរតួនាទីសំខាន់ក្នុងការធានានូវដំណើរការជាប្រក្រតីភាពនិងភាពត្រឹមត្រូវតាមនីតិវិធីច្បាប់នៃដំណើរការបោះឆ្នោតនិងចូលរួមការពារសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាស្របតាមនីតិវិធីកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។ នេះជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារ គណបក្ស ចុះមូលដ្ឋានក្រុងបូកគោ និងស្រុកទឹកឈូ និងជាប្រធាន បណ្តុំឃុំ ៣ នៃស្រុកទឹកឈូ ខេត្តកំពតនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តមចូលរួមជាអធិបតីនៃកិច្ចប្រជុំ ពង្រឹងនិងបំប៉នបន្ថែមផ្នែកច្បាប់និងបច្ចេកទេសពាក់ព័ន្ធដល់ភ្នាក់គណបក្សរបស់គណបក្សប្រជាជនកម្ពុជាក្នុងឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត។ ឯកឧត្តមអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោនិងស្រុកទឹកឈូ បានគូសបញ្ជាក់ថាភ្នាក់ងារគណបក្សនយោបាយគឺ ជាតំណាងរបស់គណបក្សក្នុងការិយាល័យបោះឆ្នោត និងជាអ្នក ការពារផលប្រយោជន៍របស់គណបក្សស្របតាមច្បាប់។ ជាមួយគ្នានេះ ឯកឧត្តមបានស្នើឱ្យភ្នាក់ងារគណបក្សនៃគណបក្សប្រជាជនកម្ពុជាដែលនឹងបំពេញការងារនៅតាមការិយាល័យបោះឆ្នោតទាំងអស់ក្នុងឃុំកំពង់ក្រែង ត្រូវបំពេញការងារដោយយកចិត្តទុកដាក់ខ្ពស់ អនុវត្តច្បាប់ និងនីតិវិធីដែលមានធរមានឱ្យបានល្អ និងប្រកបដោយការទទួល ខុសត្រូវ។ ជាមួយគ្នានេះ សូមភ្នាក់ងារគណបក្សនយោបាយ ទាំងអស់អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា។ ឯកឧត្តមអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោនិងស្រុកទឹកឈូ បានជម្រាបជូនភ្នាក់ងារគណបក្សនយោបាយ សម្រាប់ ឃុំកំពង់ក្រែង ស្រុកទឹកឈូថា រយៈពេល ១៩ ថ្ងៃនៃយុទ្ធនាការ ឃោសនា បោះឆ្នោតកន្លងមកនេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត បានវាយតម្លៃថាប្រព្រឹត្តទៅដោយរលូន មិនមានអំពើ ហិង្សាអ្វីឡើយ ដែលនេះបង្ហាញពីដំណើរការលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាកាន់តែមានភាពរស់រវើក។ ចំណែកបងប្អូនប្រជាពលរដ្ឋនៅតាមភូមិឃុំគឺមានភាពសប្បាយរីករាយ គ្មានការព្រួយបារម្ភ និងគ្មានការភិតភ័យដូចការលាបពណ៌ របស់ក្រុមជនប្រឆាំងជ្រុលនិយមឡើយ។…