-
ឯកឧត្តម ឃួងស្រេង ៖ ដោយសារប្រទេសកម្ពុជាមានសន្តិភាពពេញលេញ ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាមានឱកាសគ្រប់គ្រាន់ ក្នុងការប្រកបមុខរបររកស៊ី

ភ្នំពេញ៖ ដោយសារប្រទេសកម្ពុជាមានសន្តិភាពពេញលេញ ធ្វើអោយប្រជាពលរដ្ឋកម្ពុជាមានឱកាសគ្រប់គ្រាន់ ក្នុងការប្រកបមុខរបររកស៊ី មិនថាពលរដ្ឋនៅក្នុងក្រុងឬនៅតាមបណ្តាខេត្តនោះទេ គឺពួកគាត់មានជីវភាពធូធា រហូតដល់អ្នកស្រែ ចំការ មានលទ្ធភាពទិញផ្ទះស្វែង ឬបុរីអោយកូនស្នាក់នៅ ដើម្បីរៀនសូត្រ នៅភ្នំពេញថែមទៀត។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេងសមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ខណៈលោកជួបសំណេះសំណាលជាមួយលោកតា ម៉ក់ ហឺន អ្នកវិភាគជនជាតិអាមេរិកាំង ដើមកំណើតខ្មែរ និងភរិយា នាព្រឹកថ្ងៃទី១៩ កក្កដាឆ្នាំ២០២៣នេះ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ការជួបសំណេះសំណាលជាមួយលោកតា ម៉ក់ ហឺន និងភរិយាព្រមទាំងសហការី នាពេលនេះ គឺចង់បង្ហាញអោយដឹងច្បាស់ពី មហាគ្រួសារគណបក្សប្រជាជនកម្ពុជា ដោយសម្តេចតេជោហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានលះបង់ដ៏ធំធេងក្នុងបុព្វហេតុស្វែងរកសន្តិភាពនិង ការអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចំរើនជឿនលឿន ឥតឈប់ឈរ ដូចពេលសព្វថ្ងៃនេះ។ លោក បញ្ជាក់ថា សន្តិភាពនេះហើយ ដែលបានធ្វើអោយប្រជាពលរដ្ឋកម្ពុជាមានឱកាសគ្រប់គ្រាន់ ក្នុងការប្រកបមុខរបររកស៊ី ទទួលទាន មិនថាប្រជាពលរដ្ឋរស់នៅក្នុងក្រុងឬនៅតាមបណ្តាខេត្តនោះទេ គឺពួកគាត់ មានជីវភាពធូធា រហូតដល់អ្នកស្រែ ចំការ…
-
វីដអូ៖ តារាចម្រៀងប្រុសទស្សវត្សរ៍ ៥០
-
ឯកឧត្តម នេត្រ ភក្ត្រា៖ សន្លឹកឆ្នោតរបស់ពលរដ្ឋមួយសន្លឹក ពិតជា មាន តម្លៃសម្រាប់ជាតិ, សូមបងប្អូនអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ គ.ជ.ប ចូលរួមគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

កំពត៖ «សន្លឹកឆ្នោតរបស់ពលរដ្ឋមួយសន្លឹកពិតជាមានតម្លៃសម្រាប់ជាតិ និងជាការពូនជ្រុំឫសគល់នៃដើមឈើប្រជាធិបតេយ្យនៅ កម្ពុជា ឱ្យរីកធំធាត់ និងកាន់តែមានភាពចាស់ទុំនយោបាយ និងមានស្ថិរភាព នយោបាយដែលជាបុព្វលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ភាពរីកចម្រើនរបស់ប្រទេសជាតិ»។ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងបូកគោនិងស្រុកទឹកឈូ និងជាប្រធានបណ្តុំឃុំចំនួន ៣ នៃស្រុកទឹកឈូ លើកឡើងដូច្នេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការ យុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់បណ្តុំឃុំ ៣ នៃស្រុកទឹកឈូ ខេត្តកំពតរួមមានឃុំម៉ាកប្រាង្គ ឃុំស្ទឹងកែវ និងឃុំកំពង់ក្រែង នារសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នៅស្នាក់ការគណបក្សឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ។ ឯកឧត្តមបានលើកឡើងថាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូនប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងបានផ្តល់សេចក្តីទុកចិត្តដល់អ្នកធ្វើពិតប្រាកដ និងជាអ្នកដែលការពារជាតិនិងការពារប្រជាជនពិតប្រាកដ។ ឯកឧត្តមបានថ្លែងកោតសរសើរមន្ត្រីបក្សនៃបណ្តុំឃុំទាំង ៣ ដែលបាន បំពេញការងារប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់ក្នុងការពន្យល់ប្រជាពលរដ្ឋឱ្យបានយល់ពីតម្លៃនៃសន្លឹកឆ្នោតរបស់ខ្លួន និងការបំពេញ កាតព្វកិច្ចជាប្រជាពលរដ្ឋល្អដោយអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសឱ្យរីកចម្រើកាន់តែខ្លាំងថែមទៀត។ ឯកឧត្តមអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកឈូនិងក្រុងបូកគោ បានថ្លែងថាក្រោយការឆ្លងកាត់ការបោញឆ្នោតជាច្រើន អាណត្តិ មកនេះ និងជាមួយការធ្វើអំពើល្អរបស់មន្ត្រីគណបក្សគ្រប់ ជាន់ថ្នាក់ជាពិសេសរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានកសាង ជំនឿទុកចិត្តយ៉ាងរឹងមាំក្នុងចំណោមប្រជាពលរដ្ឋម្ចាស់ឆ្នោត ហើយ គណបក្សប្រជាជនកម្ពុជាតែងតែទទួលការគាំទ្រពីពលរដ្ឋ និងមាន សំឡេងឆ្នោតកើនឡើងពីមួយអាណត្តិទៅមួយអាណត្តិ។ ជាមួយគ្នានេះ ឯកឧត្តម…
-
ប្រជាពលរដ្ឋដែលជាអាជីវករផ្សារព្រែកព្នៅ ថា បានត្រៀមឯកសារគ្រប់គ្រាន់សម្រាប់ទៅបោះឆ្នោតថ្នាក់ជាតិ និងគូសឱ្យបានត្រឹមត្រូវ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ

(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរនៅផ្សារព្រែកព្នៅ បានបញ្ជាក់ថា បានត្រៀមឯកសារគ្រប់គ្រាន់ សម្រាប់ទៅបោះឆ្នោតថ្នាក់ជាតិ និងគូសឱ្យបានត្រឹមត្រូវ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។ បងស្រី សឹង ចរិយា ជាអាជីវករលក់ខោអាវ នៅផ្សារព្រែកព្នៅ បានឱ្យដឹងថា ក្នុងពេលឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ មិនប៉ះពាល់ដល់ការលក់ដូរបស់គាត់ទេ ហើយបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ មានរបៀបរៀបរយ និងសុវត្ថិភាពល្អ ។ បងប្រុស យូ វីរៈ អ្នកបើករថយន្តឈ្នួល បាននិយាយថា ជាធម្មតាការឃោសនាបោះឆ្នោត មានការប៉ះពាល់ ឬក៏កកស្ទះចរាចរណ៍តិចតួច ប៉ុន្តែឃើញមានកងកម្លាំង បានជួយសម្រួលសណ្ដាប់ធ្នាប់បានល្អ។ លោកបង្ហាញកាលបរិច្ឆេតបោះឆ្នោត គឺនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយបានត្រៀមអត្តសញ្ញាណប័ណសញ្ជាតិខ្មែររួចរាល់ហើយ ។ អាជីវករ ហៀង ស្រីណែត, បងស្រី ធារី, បងប្រុស ពេជ្រ នាង, លោកពូ គឹម ហៃ ជាងទងមាស បានឱ្យដឹងដែរថា ក្នុងពេលឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ មិនប៉ះពាល់ដល់ការប្រកបលក់ដូរបស់ពួកគាត់ទេ…
-
ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជាជោគជ័យរបស់ប្រជាពលរដ្ឋដែលជាប្រតិបត្តិករការពារសន្តិភាព

(ភ្នំពេញ)៖«ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជាជោគជ័យរបស់ប្រជាពលរដ្ឋទាំងអស់ដើម្បីបន្តការពារថែរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ យើងទាំងអស់គ្នាជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាត្រូវបន្តនូវបុព្វហេតុដ៏ថ្លៃថ្លារបស់គណបក្សក្នុងការបម្រើផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជាឱ្យបានល្អប្រសើរបន្ថែមទៀតព្រោះអំពើល្អរបស់មន្ត្រីបក្សគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការស្រឡាញ់ គាំទ្ររបស់ប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា»។ នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ និងស្រុកទឹកឈូ ខេត្តកំពត នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នេះក្នុងអំឡុងនៃកិច្ចប្រជុំបូកសរុបលទ្ធផលនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែកក្កដា និងការត្រៀមលក្ខណៈសម្រាប់ការបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃទី២១ ខែកក្កដាខាងមុខ។ កិច្ចប្រជុំដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាមកពីថ្នាក់ខេត្ត ក្រុងនិងបក្សមូលដ្ឋានសង្កាត់ទាំង ៣ នៃក្រុងបូកគោ។ ឯកឧត្តមនេត្រ ភក្ត្រាបានលើកឡើងថា៖« បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ! បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីដ៏ពេញលេញ! គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺប្រជាជនកម្ពុជា ជាអ្នកឈ្នះ»។ ឯកឧត្តមបានថ្លែងថា ពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដោយសារតែបានមើលឃើញច្បាស់ថាមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបានដើរតួនាទីស្នូលចាប់តាំងពីឆ្នាំ១៩៧៩ មកក្នុងការសង្គ្រោះជាតិនិងប្រជាជនពីរបបខ្មែរក្រហម ស្វែងរកសុខសន្តិភាព និងនាំការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ កម្ពុជាដែលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សនិងជានាយករដ្ឋមន្ត្រី មានកិត្តិស័ព្ទល្បីល្បាញ មានកិត្យានុភាពជាតិ និងមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ, ពលរដ្ឋរស់នៅក្នុងសុខសន្តិភាព សុខដុមនីយកម្ម។ ឯកឧត្តម…
-
សម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ៖ គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន និងបានបម្រើប្រជាជននៅគ្រប់កាលៈទេសៈ

(ស្វាយរៀង)៖ ថ្ងៃទី១៩ ឃោសនារកសម្លេងឆ្នោត នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៧សម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង បានបន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានិងបង្រៀនគូសសន្លឹកឆ្នោត ដល់សមាជិកបក្ស ៨០០នាក់ នៅឃុំគគីរសោម ស្រុកស្វាយទៀប ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។ សម្តេចបណ្ឌិត ម៉ែន សំអន បានថ្លែងគូសបញ្ជាក់ថា ៖ រយៈកាលជាង ៤៤ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាក ហើយបានបន្តជម្រុញការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងជាប្រទេសដែលប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្ត ទៀតថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលជារបស់ប្រជាជន និងបានបម្រើប្រជាជននៅគ្រប់កាលៈទេសៈ ។ បន្ថែមលើសពីនេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា…
-
សម្ដេចតេជោ ហ៊ុន សែន៖ សូមរង់ចាំមើលទាំងអស់គ្នា តើកម្លាំងប្រជាធិបតេយ្យដែលចូលរួមការបោះឆ្នោត មានច្រើនជាង ឬមានតិចជាង កម្លាំងបំផ្លាញប្រជាធិបតេយ្យ បំផ្លាញការបោះឆ្នោត?

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានរំឭក សូមរង់ចាំមើលទាំងអស់គ្នា តើកម្លាំងប្រជាធិបតេយ្យដែលចូលរួមការបោះឆ្នោត មានច្រើនជាង ឬមានតិចជាង កម្លាំងបំផ្លាញប្រជាធិបតេយ្យ បំផ្លាញការបោះឆ្នោត? សម្ដេចតេជោ បានរំលឹកដូច្នេះ តាមរយៈបណ្ដាញសង្គមធ្វីតទ័រ និងតេលេក្រាម នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះថា៖ “ការបោះឆ្នោតសកលឆ្នាំ២០២៣ ក្រៅពីការប្រកួតប្រជែងរវាងគណបក្សនយោបាយចំនួន ១៨គណបក្ស ដែលបានចុះឈ្មោះប្រកួតប្រជែងយកកៅអីក្នុងសភាជាតិយើង នៅមានការប្រកួតប្រជែងរវាង ១៨គណបក្ស ដែលចូលរួមការបោះឆ្នោតជាមួយពួកជ្រុលនិយម ដែលចង់បំផ្លាញចោលការបោះឆ្នោត ។ ពួកជ្រុលនិយមដែលបញ្ជាដោយទណ្ឌិតរត់ចោលគុកពីក្រៅប្រទេស មកបក្សនយោបាយមួយនៅក្នុងប្រទេស បានរកគ្រប់វិធី ដើម្បីបំផ្លាញចោលដំណើរការប្រជាធិបតេយ្យ តាមរយៈការខិតខំបំផ្លាញចោលការបោះឆ្នោត ដូចជាយុទ្ធនាការមិនឲ្យប្រជាជនទៅបោះឆ្នោត និងបំផ្លាញចោលសន្លឹកឆ្នោត។ល។ តើថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ កម្លាំងប្រជាធិបតេយ្យដែលចូលរួមការបោះឆ្នោត មានច្រើនជាង ឬមានតិចជាង កម្លាំងបំផ្លាញប្រជាធិបតេយ្យ បំផ្លាញការបោះឆ្នោត? សូមរង់ចាំមើលទាំងអស់គ្នា”។ សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។…
-
គោលនយោបាយការបរទេសរបស់គណបក្សប្រជាជនកម្ពុជា៖ តម្កល់ប្រយោជន៍ជាតិ និងច្បាប់អន្តរជាតិជាធំក្នុងនយោបាយការបរទេសខ្លួន

គណបក្សប្រជាជនកម្ពុជាបានកំណត់គោលនយោបាយការបរទេសនៅអាណត្តិបន្ទាប់ ដោយយកប្រយោជន៍ជាតិជាធំ និងសន្តិភាពនិយម ហើយប្រើឥរិយាបថទន់ភ្លន់តែម៉ឺងម៉ាត់ដែលបត់បែនក្នុងលំហទំនាក់ទំនងអន្តរជាតិ ដោយផ្អែកលើច្បាប់អន្តរជាតិ ធម្មនុញ្ញ អង្គការសហប្រជាជាតិ និងអាស៊ាន។ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាតំណាងគណបក្សប្រជាជនកម្ពុជា ផ្សព្វផ្សាយគោលនយោបាយគណបក្សប្រជាជនកម្ពុជា លើប្រធានបទ «គោលនយោបាយការបរទេស» សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។ លោក គង់ ភោគ បានថ្លែងថា ដោយមើលឃើញពីគ្រោះថ្នាក់នៃការប្រកួតប្រជែងឥទ្ធិពលរបស់មហាអំណាច និងបម្រែបម្រួលភូមិសាស្រ្តនយោបាយពិបាកស្មាន សម្រាប់អាណត្តិទី៧ គណបក្សប្រជាជនកម្ពុជានឹងបន្តប្រកាន់យកប្រយោជន៍ស្នូលរបស់កម្ពុជា ដោយគោរពគោលការណ៍រដ្ឋធម្មនុញ្ញជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យជាតិ ដោយមានជំហរមិនចូលបក្សសម្ព័ន្ធ យកសន្តិភាពជាធំ។ លោកថា ៖ «កម្ពុជានឹងមិនយកអធិបតេយ្យភាពកម្ពុជាទៅដោះដូរនឹងប្រយោជន៍ពាណិជ្ជកម្ម ឬជំនួយណាមួយឡើយ»។ សម្រាប់បញ្ហាបន្ទាត់ព្រំដែន កម្ពុជានឹងគោរពច្បាប់អន្តរជាតិ មានជំហរកែប្រែខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ សម្រាប់ទំនាក់ទំនងនឹងប្រទេសនានា កម្ពុជានឹងបន្តនយោបាយឯករាជ្យ ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន។ នេះបើតាមការលើកឡើងបន្ថែមរបស់លោក គង់ ភោគ។…
-
គ.ជ.ប នឹងបើកកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយ ភាគី ពាក់ព័ន្ធ ស្ដីពីសរុបព្រឹត្តិការណ៍ទូទៅ នៃដំណើរការ បោះឆ្នោ ជ្រើសតាំងតំណាងរាស្តនីតិកាលទី៧ ឆ្នាំ២០២៣

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជ.ប) សូម ជូនដំណឹងដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ក្រោម ប្រធានបទស្តីពី៖ សរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣ ។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៨:០០នាទីល្ងាច នៅសាលប្រជុំមជ្ឈមណ្ឌលវប្បធម៌ សម្តេច ហ៊ុន សែន និងលោកជំទាវ នៃវិទ្យាស្ថានជាតិអប់រំ (NIE) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គជប និងជាប្រធានដឹកនាំកិច្ចប្រជុំ ។ សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និង ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ចូលរួមកុំបីខាន៕ដោយ-រ៉ាវុធ
-
រថយន្តក្រុងប្រមាណ ៣៥០គ្រឿង នឹងដាក់ឱ្យដឹកជញ្ជូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ទៅតាមបណ្តាខេត្ត កំលុងពេលបោះឆ្នោត

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងប្រមាណ ៣៥០ គ្រឿង ដើម្បីសម្រួលក្នុងការធ្វើដំណើររបស់កម្មករ និយោជិត និងប្រជា ពល រដ្ឋ ទៅតាមបណ្តាខេត្ត កំលុងពេលបោះឆ្នោត ជ្រើសតាំង តំណាង រាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ នេះ។ ដើម្បីត្រៀមការងារខាងលើ នៅរសៀលថ្ងៃទី១៨ កក្កដានេះ នៅសាលា រាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំមួយជាមួយអាជ្ញាធរខណ្ឌទាំង១៤ និង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជំរុញឱ្យការងារនេះ ឱ្យទទួល បានជោគជ័យ ទៅតាមអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេ ចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ។ រដ្ឋបាលរាជធានីភ្នំពេញនឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ និយោជិក និងប្រជាពលរដ្ឋ បានទៅស្រុកកំណើត…